Briefing - Financing competitiveness in the EU - 26-01-2026
newsare.net
Source : © European Union, 2026 - EPBriefing - Financing competitiveness in the EU - 26-01-2026
Source : © European Union, 2026 - EP Read more
Source : © European Union, 2026 - EP Read more
រដ្ឋាភិបាលសង្គមនិយមអេស្ប៉ាញ នឹងសម្រុះសម្រួលបទដ្ឋានច្បាប់ ដើម្បីបើកផ្លូវផ្តល់លិខិតស្នាមស្នាក់នៅនិងធ្វើការស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន ៥០០ ០០០ នាក់។ ក្រៅពីហេតុផលមនុស្សធម៌និងសិទ្ធិមនុស្ស វិធានការដូច្នេះ ក៏ជួយលើកស្ទួយសន្ទុះសេដ្ឋកិច្ចអេស្ប៉ាញ។
នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា កាលពីថ្ងៃអង្គារទី២៧មករា មានប្រជាជនភូមាអ្នកជាតិនិយមច្រើនរយនាក់ បានធ្វើបាតុកម្មដើម្បីប្រឆាំងនឹងដំណើរនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលចោទប្រកាន់ថាភូមា បានធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ សូមបញ្ជាក់ថា ក្នុងកំឡុងពេលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ កំពុងបើកសវនាការ ដើម្បីពិនិត្យសំណុំរឿង ទាក់ទិននឹងការកាប់សម្លាប់ ធ្វើទុក្ខបុកម្នេញ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ាង ពីសំណាក់កងទ័ពភូមា។
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) បានចាប់ផ្តើមបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ (ថ្ងៃទី ២៧ និងទី២៨ ខែមករា ឆ្នាំ២០២៦) នៅក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។ ក្រុមលេខាធិការដ្ឋាន កម្ពុជា-ថៃ ជួបប្រជុំគ្នា នៅក្នុងទឹកដីកម្ពុជា ដើម្បីត្រៀមកិច្ចប្រជុំធំ RBC នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ក្រោយពីចរចាគ្នាអស់ពេល២០ឆ្នាំ ទីបំផុតទៅ សហភាពអឺរ៉ុប និងឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំសម្បើម។ មហាកិច្ចព្រមព្រៀងនេះ ជំរុញឲ្យ ឥណ្ឌានិងសហភាពអឺរ៉ុប ក្លាយជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង បន្ទាប់ពីភាគីនីមួយៗ សុទ្ធតែរកផ្លូវគេចចេញពីផលវិបាកនៃរនាំងពន្ធគយរបស់អាមេរិក និងនយោបាយរឹតត្បិតការនាំចេញវត្ថុធាតុដើមរបស់ចិន។
ចំនួនប្រជាជនអ៊ីរ៉ង់ដែលស្លាប់ ក្នុងចលនាបាតុកម្មដើមខែមករានេះ គឺមិនមែនជាង៣០០០នាក់ទេ តែមានដល់ទៅជាង៦០០០នាក់។ នេះបើផ្អែកតាមការបូកសរុប របស់អង្គការក្រៅឯករាជ្យ។ ជាងនេះទៀត ក្រុមអង្គការក្រៅរដ្ឋាភិបាល កំពុងតែពិនិត្យតាមដាន តួលេខមួយទៀត ដែលអះអាងថា អាចមានប្រជាជនអ៊ីរ៉ង់ ១ម៉ឺន៧ពាន់នាក់ ដែលស្លាប់ដោយការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ ក្នុងរវាង៣សប្តាហ៍មកនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចចិត្ត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថា កម្ពុជាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ។ អ្នកឃ្លាំមើលសង្គម និងនយោបាយកម្ពុជាមួយចំនួនបានសាទរចំពោះជំហរកម្ពុជា ដែលមិនរារែកនឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ។ កម្ពុជាចូលរួម ដោយសម្អាងលើហេតុផលថា អាមេរិកក្រោមការគ្រប់គ្រងរបស់លោក ត្រាំ បានខិតខំបញ្ចប់ជម្លោះនានានៅជុំវិញពិភពលោក ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ ដែរ។ តែអ្នកវិភាគខ្លះទៀតយល់ថា ក្រុមប្រឹក្សានេះនឹងមិនហុចប្រយោជន៍ច្រើនដល់កម្ពុជានោះឡើយ។ តើជារឿងត្រឹមត្រូវដែរទេ សម្រាប់កម្ពុជា ដែលសម្រេចចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព?
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញមុខតវ៉ាជាថ្មីទៅអង្គការសហប្រជាជាតិក្នុងករណីដែលពលរដ្ឋភៀសសឹកខ្មែរជាង ១១ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនបាន ក្រោយផ្ទះសំបែងរបស់ពួកគេរងការបំផ្លាញដោយយោថាថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទូចឱ្យអង្គការសហប្រជាជាតិ(UN)ចាត់វិធានការចំពោះទង្វើរបស់ថៃ និងទាមទាឱ្យរដ្ឋាភិបាលទីក្រុងបាងកកទទួលខុសត្រូវចំពោះសកម្មភាពយោធាខ្លួន។
ក្រសួងការបរទេសកម្ពុជានៅថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺថា ការដកហូតសញ្ជាតិខ្មែរ និងការបញ្ជូនលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិនវិញ គឺជាវិធានការច្បាប់ស្របតាមអធិបតេយ្យភាពរបស់កម្ពុជា និងបន្ទាប់ពីរកឃើញភាពមិនប្រក្រតីក្នុងដំណើរការទទួលបានសញ្ជាតិខ្មែរ។ តាមក្រសួងការបទេសកម្ពុជា សកម្មភាពនេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងយុត្តិធម៌ជាមួយប្រទេសចិនផងដែរ។
កងទ័ពជើងទឹកបារាំង បានធ្វើអន្តរាគមន៍ ចាប់នាវាដឹកប្រេងមួយគ្រឿង ឈ្មោះ Grinch ដែលត្រូវសង្ស័យថា ដឹកប្រេងរុស្ស៊ី ដើម្បីបញ្ជៀសទណ្ឌកម្មអន្តរជាតិ។ ក្រុមកម្មករ និង ប្រធានក្រុមនាវិក របស់នាវានេះ សុទ្ធតែជាជនជាតិឥណ្ឌា។ ក្នុងពេលភ្លាមៗ រដ្ឋាភិបាលក្រុងម៉ូស្កូ និងរដ្ឋាភិបាលក្រុងញូវដែលី មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ។
អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការវិវត្ត និងការផ្លាស់ប្តូរក្នុងជួរដឹកនាំយោធាចិន។ ការប្រកាសរបស់តៃវ៉ាន់យ៉ាងដូច្នេះ ធ្វើឡើងក្រោយពីរដ្ឋអំណាចកុម្មុនិស្តចិន ទម្លាយដំណឹងថា ឧត្តមសេនីយផ្កាយមាស៣ ចំនួន ២នាក់ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញ ការរំលោភច្បាប់ និងបំពានវិន័យរបស់បក្ស។
៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុត គិតមកត្រឹម ព្រឹកថ្ងៃ ចន្ទ ទី ២៦ ខែ មករា ។ តម្លៃមាស ឡើងខ្ពស់កប់ពពក ជាប្រវត្តិសាស្ត្រដូច្នេះ គឺជាសញ្ញាមិនល្អមួយ ដែលរមែងឆ្លុះបញ្ចាំងអំពី អស្ថិរភាពនៃវិស័យសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល។ យ៉ាងណាមិញ ដំណើរកើនឡើង នៃសម្ពាធភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ ដែលបង្កឡើងដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គិតតាំងពីលោក បានត្រឡប់ចូលមកកាន់អំណាចនៅសេតវិមានវិញ គឺជាមូលហេតុចម្បងមួយ ដែលនាំឲ្យតម្លៃមាស ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដូច្នេះ ។ នៅក្នុងនោះ សំណុំរឿងកោះ Groenland ដែលអាមេរិកប្រកាសចង់យកមកកាន់កាប់ ការវិវត្តទៅមុខ នៃសង្គ្រាមនៅអ៊ុយក្រែន និង នៅតំបន់ហ្កាហ្សា ព្រមទាំង ភាពវឹកវរក្នុងពេលថ្មីៗនេះ នៅប្រទេស អ៊ីរ៉ុង គឺសុទ្ធសឹងតែជា កត្តាសំខាន់ ៗ ដែលជំរុញ ឲ្យតម្រូវការមាស កើនឡើងខ្ពស់ខុសប្រក្រតី ខណៈពេលដែលតម្លៃ ប្រាក់ដុល្លារអាមេរិក បន្តដាំក្បាលចុះ ៕
កម្មករ កម្មការិនីកាត់ដេររាប់រយនាក់នៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខេមបូឌា(Triumphant Dragon Cambodia) ចំនួន២ទីតាំង គឺទី១ស្ថិតនៅក្នុងខេត្តតាកែវ និងទី២ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បានមកប្រមូលផ្តុំគ្នា និងបិទកំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឲ្យថៅកែរោងចក្រទូទាត់ជាសាច់ប្រាក់ចំពោះការបន្តធ្វើការដោយគ្មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ នេះបើតាមសហជីព ដែលការពារប្រយោជន៍កម្មករ។ តែមន្ត្រីក្រសួងការងារកម្ពុជាបានអះអាងថា កម្មករបានបញ្ឈប់បាតុកម្មរបស់ពួកគេ បន្ទាប់ពីក្រុមហ៊ុនបានព្រមព្រៀងតាមសំណើរបស់កម្មករ។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី។ តាមលោក ប៉ែន បូណា អំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិនានាចាត់ទុកការត្រៀមផ្តល់ឯកសារដោយភាគីបារាំងពេលនេះថា ជារបត់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់កម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ខណៈដែលថៃត្រៀមបោះឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ភាពស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ។ តែវាជាភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?
ការបោះឆ្នោតសភានៅភូមា បានឈានមកដល់ដំណាក់កាលចុងក្រោយហើយ កាលពីថ្ងៃអាទិត្យទី២៥មករា។ តាមការគ្រោងទុក លទ្ធផលនឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ។ តែយ៉ាងណា លទ្ធផលចុងក្រោយនោះ គឺគ្មានអ្វីផ្ញាក់ផ្អើលឡើយ ពោលគឺគណបក្សយោធានិយម USDP ដែលស្និទ្ធនិងរបបសឹកភូមា ដែលនឹងប្រមូលបានអាសនៈសឹងទាំងស្រុងនៅក្នុងសភា។
ក្រោយពីកាណាដាចាប់ដៃរកស៊ីជាមួយចិន នៅថ្ងៃសៅរ៍ ទី២៤ មករា លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធ១០០% លើទំនិញកាណា នាំចូលទឹកដីអាមេរិក។ ប្រធានាធិបតីអាមេរិកថែមទាំងបានប្រមាថនាយករដ្ឋមន្រ្តីកាណាលោក ម៉ាក ខានី ដោយបានហៅលោក ថា«អភិបាល» ដែលបង្ហាញពីមហិច្ឆតាចង់យកកាណាធ្វើជារដ្ឋទី៥១របស់អាមេរិក។
នៅសហរដ្ឋអាមេរិក ព្យុះទឹកកកដ៏កំណាចបានបោកបក់មកលើរដ្ឋជាច្រើន ដែលស្ថិតនៅភាគកណ្តាល និងភាគឦសាន។ ជើងហោះហើរប្រមាណ ១៤០០០ ត្រូវលុបចោលទាំងស្រុង។ នៅចុងសប្តាហ៍នេះ អភិបាលរដ្ឋចំនួន២០បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន និងអំពាវនាវឲ្យប្រជាជនសំងំក្នុងផ្ទះ ដោយសារសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
កាលពីថ្ងៃសៅរ៍ទី២៤មករា កម្លាំងសមត្ថកិច្ចអាមេរិក បានបាញ់គ្រាប់កាំភ្លើងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ទៀត នៅឯទីក្រុងមីណេអាប៉ូលីស។ កំហឹងបាតុកម្មតវ៉ា បានផ្ទុះកាន់តែខ្លាំងឡើងនៅទីក្រុងនេះ ជាទីដែលនគរបាលអន្តោប្រវេសន៍អាមេរិក ហៅកាត់ថា ICE បានបើកប្រតិបត្តិការ ចុះចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ជាង២សប្តាហ៍មកនេះ។ បាតុកម្មបានផុសផុលដែរ នៅតាមទីក្រុងនិងរដ្ឋផ្សេងៗទៀត ទាមទារឲ្យលោកដូណាល់ ត្រាំតែបញ្ឈប់ប្រតិបត្តិការដ៏ហិង្សា របស់នគរបាលអន្តោប្រវេសន៍នេះជាបន្ទាន់។
ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងកូនប្រសាររបស់លោកត្រាំ បានធ្វើដំណើរទៅអ៊ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៤ មករា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូ ស្តីអំពីផែនការសនិ្តភាពហ្កាហ្សាដំណាក់កាលទី២។ ដំណើរទស្សនកិច្ចរបស់មនុស្សជំនិតប្រធានាធិបតីអាមេរិក ធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រាំ បានប្រកាសអំពីគម្រោងប្រែក្លាយតំបន់ហ្កាហ្សាជាទីក្រុងមាត់សមុទ្រដ៏ស្រស់ស្អាត នៅតំបន់មជ្ឈិមបូព៌ា។
សីតុណ្ហភាពបានចុះត្រជាក់យ៉ាងខ្លាំង នៅអាហ្វហ្កានីស្ថាន ក្នុងសប្តាហ៍នេះ។ រវាងពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ទី២៣មករា ព្រិលទឹកកកបានធ្លាក់ លាយឡំដោយទឹកភ្លៀងផង បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច៦១នាក់។ ផ្អែកតាមអាជ្ញាធរអាហ្វហ្កានីស្ថាន ភាគីច្រើននៃជនរងគ្រោះ គឺស្លាប់ដោយដំបូលផ្ទះបាក់សង្កត់ ដោយសារតែមិនអាចទប់ជាប់នឹងទម្ងន់របស់ព្រិលទឹកកក។
លោកដូណាល់ ត្រាំ មិនត្រឹមតែត្រូវគេរិះគន់ពីខាងក្រៅនោះទេ ក្នុងស្រុកវិញក៏កំពុងតែរងការស្អប់ខ្ពើមដែរ។ នៅរដ្ឋមីណេសូតា មានបាតុកម្ម កុបកម្ម ជាង២សប្តាហ៍មកហើយ ដើម្បីប្រឆាំងនឹងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ហៅកាត់ថា ICE ដែលលោកដូណាល់ ត្រាំបានបង្កើតឡើង ដើម្បីចុះចាប់ជនអន្តោប្រវេសន៍ខុសច្បាប់។ បាតុកម្មបានផ្ទុះឡើង បន្ទាប់ពីនគរបាលអន្តោប្រវេសន៍ បានបាញ់សម្លាប់ស្ត្រីម្នាក់ដោយចោទថាមិនសហការ។ ហើយកំហឹងតវ៉ានេះ បានផ្ទុះកាន់តែខ្លាំងឡើង បន្ទាប់ពីក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ត្រូវនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន ដោយចោទថាឪពុកម្តាយរបស់ក្មេងនេះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ ប្រតិកម្មនឹងពាក្យសំដីវាយប្រហាររបស់លោកដូណាល់ ត្រាំ មកលើរដ្ឋសមាជិកសម្ព័ន្ធមិត្តអូតង់។ ការបញ្ចេញប្រតិកម្មរបស់លោក ស្តាមឺ ធ្វើឡើងបន្ទាប់ពីលោកត្រាំ បានចោទក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ ថាមិនបានបញ្ជូនកងទ័ពទៅឈរជើងនៅជួរមុខ អំឡុងពេលបំពេញបេសកកម្ម នៅអាហ្វហ្កានីស្ថាន។ ប្រមុខដឹកនាំអង់គ្លេសបានចាត់ទុកពាក្យសំដីរបស់ចៅហ្វាយសេតវិមាន ថាជា«ការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ» ដល់គ្រួសាររបស់ទាហានអូតង់ ដែលបានពលីជីវិត និងទាមទារឲ្យលោកត្រាំ សុំទោស។
ដើម្បីរម្លាយទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ទៅជាសាច់ប្រាក់(Cash)សម្រាប់ទូទាត់ឲ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ និងម្ចាស់បំណុលនោះ អ្នកជម្រះបញ្ជីបានប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារនេះ ទៅឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា។ នេះជាការគូសបញ្ជាក់របស់ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត អាក់ខោនធីង ដែលជាក្រុមហ៊ុនទទួលបានការតែងតាំងពីធនាគារជាតិនៃកម្ពុជា ឲ្យធ្វើជាអ្នកជម្រះបញ្ជីឲ្យធនាគារ ព្រីនស៍។ ធនាគារ ព្រីនស៍ ដែលត្រូវបានផ្អាកសកម្មភាព បន្ទាប់ពី លោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួនបញ្ជូនទៅឲ្យចិនវិញ ក្រោមបទចោទពាក់ព័ន្ធនឹងការរកស៊ីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់។
នៅប្រទេសអាហ្វ្រិក អ៊ូហ្គង់ដា សកម្មជននិងអ្នកនយោបាយបក្សប្រឆាំង ប្រមាណ ៣០ នាក់ ត្រូវ ពួកទាហាន បាញ់សម្លាប់ ពីព្រោះតែមិនទទួលយកលទ្ធផលបោះឆ្នោតប្រធានាធិបតី។ លើសពីនេះទៀត បាតុករយ៉ាងហោច ២ ០០០ នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន។ ប្រមុខដឹកនាំបក្សប្រឆាំង កំពុងតែរត់គេចខ្លួនដើម្បីសុវត្ថិភាព។ តែមេបក្សប្រឆាំងក៏បានប្រកាសឲ្យប្រជាពលរដ្ឋ ត្រូវតែបន្តងើបឈរធ្វើបាតុកម្មដោយសន្តិវិធី និងឈប់ស្តាប់បង្គាប់រដ្ឋអំណាច ។
បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម។
ក្រោមការដឹកនាំប្រទេសដោយឯកបក្សអស់ជាច្រើនទសវត្សរ៍ កម្ពុជាបានក្លាយជាឋានសួគ៌នៃការប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ។ គឺជាឧក្រិដ្ឋកម្មអនឡាញទ្រង់ទ្រាយធំដែលមានការរៀបចំដោយបណ្តាញឧក្រិដ្ឋជនបរទេស និងមានការជួយជ្រោមជ្រែងពីអ្នកមានអំណាចនៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់គម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ ឬ OCCRP នៅថ្ងៃទី១៦ មករា។ តែ OCCRP ក៏បានកត់សម្គាល់ឃើញពីការខ្នះខ្នែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចុះប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញសព្វថ្ងៃដែរ។ ទោះជាយ៉ាងណា អង្គការសារព័ត៌មានអន្តរជាតិមួយនេះមិនជឿថា ប្រតិបត្តិការមួយនេះអាចឈានទៅកំចាត់បណ្តាញឧក្រិដ្ឋជនអនឡាញបានទាំងស្រុងទេ។
លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានផ្ញើលិខិតអបអរលោក តូ ឡឹម ដែលត្រូវជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមសារជាថ្មី។ ក្នុងលិខិតផ្ញើជូនលោក តូ ឡឹម ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មេបក្សកាន់អំណាចកម្ពុជាសង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជា វៀតណាម នឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ។
នៅប្រទេសជប៉ុន ប្រឈមនឹងស្ថានការណ៍សេដ្ឋកិច្ចក្នុងស្រុកកាន់តែធ្លាក់ដុនដាប ពីព្រោះតែអតិផរណាទំនិញឡើងថ្លៃខ្ពស់, លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីជី សាណាអេ បានសម្រេចចិត្តប្រកាសរំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតមុនអាណត្តិ នៅ២សប្តាហ៍ខាងមុខ។ ដោយហ៊ានសម្រេចចិត្តយ៉ាងដូច្នេះ លោកស្រី តាកាអ៊ីជី សាណាអេ សង្ឃឹមថានឹងអាចស្តារប្រជាប្រិយភាពមុខមាត់គណបក្សកាន់អំណាច ឡើងវិញ។
ថ្ងៃព្រហស្បតិ៍ទី២២មករា នៅទីក្រុងដាវ៉ូស លោកដូណាល់ ត្រាំ និងលោកហ្សេឡេនស្គី បានជួបប្រជុំគ្នាប៉ុន្មាននាទី ដើម្បីនិយាយអំពីអនាគតកិច្ចព្រមព្រៀងសន្តិភាព។ ស្របពេលជាមួយគ្នានេះដែរ ប្រេសិតតំណាងរបស់លោកដូណាល់ ត្រាំ ក៏បានទៅជួបលោកពូទីននៅម៉ូស្គូដែរ។ ភាគីទាំង៣ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានណាត់ជួបគ្នានៅអាប៊ូដាប៊ីនៅថ្ងៃសុក្រនេះ ដើម្បីនិយាយលម្អិត។ ក៏ប៉ុន្តែ ចំណុចដ៏សំខាន់មួយ ទាក់ទិននឹងបញ្ហាទឹកដីតំបន់ភាគីខាងកើតអ៊ុយក្រែន នៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។
មហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង បានក្លាយជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលញ៉ាំងឲ្យមានការប្រជែងគ្នារវាងមហាអំណាច។ ជាក់ស្តែង វាគឺជាអ្វីដែលលោកដូណាល់ ត្រាំ បានប្រកាស ដើម្បីផ្តល់អំណះអំណាងថាហេតុអ្វី បានជាលោកត្រូវការគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៍។ ជាការពិតមួយ ដែលថាតំបន់អាកទិក បានក្លាយជាផ្លូវចរាចណ៍ទំនិញកាន់តែងាយស្រួល ដោយសារតែផែនដីឡើងកំដៅ ហើយធ្វើឲ្យទឹកកករលាយ។ ប្រមាណជាង១០ឆ្នាំមកហើយ ដែលចិននិងរុស្ស៊ី បានរួមសហការគ្នា ទាំងក្នុងការដឹកជញ្ជូនទំនិញនិងវិស័យកងទ័ព នៅក្នុងតំបន់នេះ។
មហាយក្សចិន បន្តជំរុញសន្ទុះល្បឿនគម្រោងផែនការផ្លូវសូត្រថ្មី យ៉ាងសស្រាក់សស្រាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋអំណាចក្រុងប៉េកាំង ចាក់បញ្ចូលថវិកាច្រើនសន្ធឹកសន្ធាប់ នៅក្នុងគម្រោងវិនិយោគផ្លូវសូត្រថ្មីនេះ ដើម្បីធានាដល់មហិច្ឆតា រក្សាប្រភពធនធាន និងថាមពល ហើយបន្តរក្សាលំនឹងឥទ្ធិពលចិន នៅបណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍ។
នៅវេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវ៉ូស ព្រឹកថ្ងៃទី២២មករា លោកដូណាល់ ត្រាំ បានប្រកាសបើក “ក្រុមប្រឹក្សាសន្តិភាព” ដែលជាការផ្តួចផ្តើមរបស់លោកផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជម្លោះនាៗ នៅទូទាំងពិភពលោក។ ក្រុមប្រឹក្សារបស់លោកដូណាល់ ត្រាំ នេះ នឹងមកប្រជែងដោយផ្ទាល់ ជាមួយនឹងអង្គការសហប្រជាជាតិ ដែលជាស្ថាប័នអន្តរជាតិកំពូល តាំងតែពីក្រោយចប់សង្គ្រាមលោកលើកទី២។