កិច្ចប្រជុំ RBC នៅថ្ងៃទី២៩មករាត្រូវបានលុបចោល ក្រោយកិច្ចប្រជុំក្រុមលេខាបរាជ័យ
newsare.net
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជកិច្ចប្រជុំ RBC នៅថ្ងៃទី២៩មករាត្រូវបានលុបចោល ក្រោយកិច្ចប្រជុំក្រុមលេខាបរាជ័យ
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ មិនអាចប្រព្រឹត្តទៅតាមការគ្រោងទុកបានទេ។ ការខកខានមិនអាចបើកកិច្ចប្រជុំ RBC នៅថ្ងៃនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា បណ្តាលមកពីក្រុមលេខា RBC នៃភាគីទាំងពីរ ដែលបានជជែកគ្នាអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះ មិនទាន់អាចរកចំណុចរួមបាន។ Read more














