Cambodia



Poilievre to pitch members on keeping his job as Conservative leader in convention speech

Conservative Leader Pierre Poilievre will take to the stage Friday for what could be one of the most important speeches of his political career as he tries to convince delegates at the party's Calgary convention to keep him in the job.

នាយករដ្ឋមន្ត្រីអង់គ្លេសបន្ត​ទៅ​ជប៉ុន បន្ទាប់ពី​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ជាមួយ ​ចិន

នៅថ្ងៃ​សៅរ៍​ ទី​៣១មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បន្ត​ដំណើរ​ទៅ​ជប៉ុន និង​ត្រូវ

នាយករដ្ឋមន្ត្រីអង់គ្លេសបន្ត​ទៅ​ជប៉ុន បន្ទាប់ពី​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ជាមួយ ​ចិន

នៅថ្ងៃ​សៅរ៍​ ទី​៣១មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បន្ត​ដំណើរ​ទៅ​ជប៉ុន និង​ត្រូវ​ជួប​ពិភាក្សា​ផ្ទាល់ជាមួយ​លោកស្រី តាកាអ៊ីជី សាណាអេ នាយករដ្ឋមន្ត្រី​ជប៉ុន។ ការ​ដំណើរ​បន្ត​បេសកកម្មទៅទីក្រុង​​តូក្យូនេះ ធ្វើឡើង​ក្រោយ​ពីលោក គៀ ស្តារមឺ បាន​​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​ការ​ ចំនួន ៤ ថ្ងៃ នៅប្រទេស​ចិន។ នៅរដ្ឋធានីប៉េកាំង​ ប្រមុខ​ដឹកនាំ​អង់គ្លេស​និង​ចិន បាន​ចុះ​ហត្ថលេខា​លើសំណុំ​រឿង​ជាច្រើន​ទាក់ទង​នឹង​សេដ្ឋកិច្ចពាណិជ្ជកម្ម​ ព្រម​ទាំង​សន្យា​បង្កើន​ទំនាក់ទំនង​ល្អ​នឹង​គ្នាឡើងវិញ ក្រោយ​ពី​រអាក់រអួល ៨ ឆ្នាំរួចមក។​

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ថវិកាជាតិ មុនឱសានុវាទវិបត្តិ Shutdown

ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ថវិកាជាតិ មុនឱសានុវាទវិបត្តិ Shutdown

ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនឱសានុវាទវិបត្តិគ្មានថវិកាចំណាយរបស់រដ្ឋាភិបាល។ តែបញ្ហាដោះស្រាយមិនទាន់ចប់ទេ ដ្បិតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីននឹងគ្មានថវិកាចំណាយ នៅចុងសប្តាហ៍នេះទេ ដោយត្រូវរង់ចាំការបោះឆ្នោតសម្រេច នៅសភាខុនហ្ក្រេស នាថ្ងៃចន្ទ ទី២ កុម្ភៈ បន្ថែមទៀត។

លោក​ អ៊ុន​ ចាន់​ដា៖​ អ្នក​ជំនាញ​កំពុងស្តា​រ​ច្រាំង​ទន្លេ​ដែល​បាក់​ស្រុ​ត​នៅ​ក្រុង​កំពង់​ចាម

នៅ​យប់​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៦​ ច្រាំង​ទន្លេកោះពេជ្រ ក្រុង​កំពង់​ចាម​ ​រង​ការ​បាក់​

លោក​ អ៊ុន​ ចាន់​ដា៖​ អ្នក​ជំនាញ​កំពុងស្តា​រ​ច្រាំង​ទន្លេ​ដែល​បាក់​ស្រុ​ត​នៅ​ក្រុង​កំពង់​ចាម

នៅ​យប់​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៦​ ច្រាំង​ទន្លេកោះពេជ្រ ក្រុង​កំពង់​ចាម​ ​រង​ការ​បាក់​ស្រុត​ចូល​ក្នុង​​ទន្លេ​ទាំង​ស្រុង ​ក្នុងជម្រៅ​​៧០ម៉ែត្រ​។​ នេះ​ជា​ការ​បញ្ជាក់របស់​លោក​ អ៊ុន​ ចាន់​ដា ​អភិ​បាល​ខេត្ត​កំពង់​ចាម​​​ ដែល​ប្រាប់​វិទ្យុបារាំងអន្តរជាតិ RFI ​​ ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា​នេះ​។​ តាម​លោក​ អ៊ុន​ ចាន់​ដា​ ហេតុ​ការណ៍​បាក់​ស្រុត​ច្រាំង​ទន្លេកាលពីយប់មិញនេះបាន​​បណ្តាលឱ្យ​ហេដ្ឋារចនា​សម្ព័ន្ធជាប់ច្រាំង​​​មួយចំនួន​រង​ការ​ខូច​ខាត ប៉ុន្តែ​មិន​បានបង្កឱ្យ​​ពល​រដ្ឋ​រង​របួសនោះ​​ទេ​។​ យ៉ាង​ណាមិញ ​អភិ​បាល​ខេត្ត​កំពង់​ចាមរូប​នេះ​បាន​ស្នើ​ឱ្យ​ពល​រដ្ឋ​កុំ​ទៅ​​​ក្បែរ​​​​កន្លែង​កើត​ហេតុ​ ដើម្បីរក្សា​​សុវត្ថិ​ភាព ខណៈ​អ្នកជំនាញកំពុងស្តារច្រាំងទន្លេដែលបាក់ស្រុត​នេះឡើងវិញ​​។​

បារាំងស្នើឲ្យបន្តប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅតំបន់ព្រំដែនខ្មែរ-ថៃ

ប្រទេសបារាំងនៅប​ន្តតាមដានស្ថានការណ៍ព្រំដែនខ្មែរ និងថៃ ក្រោយសម្រេចបានបទឈប់បាញ់ចុងក្រោយមួ

បារាំងស្នើឲ្យបន្តប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅតំបន់ព្រំដែនខ្មែរ-ថៃ

ប្រទេសបារាំងនៅប​ន្តតាមដានស្ថានការណ៍ព្រំដែនខ្មែរ និងថៃ ក្រោយសម្រេចបានបទឈប់បាញ់ចុងក្រោយមួយកាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥។ រដ្ឋាភិបាលបារាំង​បានស្នើជាថ្មីឲ្យពលរដ្ឋ​​បារាំងដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា​ រក្សាការធ្វើដំណើរ​​ឱ្យឆ្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រពីតំបន់​ព្រំដែន។ នេះបើតាមសារអំពាវនាវនៅក្នុងគេហទំព័រ​ក្រសួងការបរទេសបារាំង​។

លោក ប៉ាន់ ខែមប៊ុនថន៖​ ករណីផ្ទុះគ្រាប់ក្នុងតំបន់មិនទាន់ឯកភាពជាមួយថៃ បណ្តាលមកពីភ្លើងឆេះព្រៃ

ករណីស្នូរផ្ទុះគ្រាប់ពី​ភូមិសាស្ត្រ ភូមិព្រៃគប់ និងភូមិអូរនាង​ដែលជាតំបន់ស គឺបណ្តាលមកពីភ្ល

លោក ប៉ាន់ ខែមប៊ុនថន៖​ ករណីផ្ទុះគ្រាប់ក្នុងតំបន់មិនទាន់ឯកភាពជាមួយថៃ បណ្តាលមកពីភ្លើងឆេះព្រៃ

ករណីស្នូរផ្ទុះគ្រាប់ពី​ភូមិសាស្ត្រ ភូមិព្រៃគប់ និងភូមិអូរនាង​ដែលជាតំបន់ស គឺបណ្តាលមកពីភ្លើងឆេះព្រៃ។ នេះ​ជា​ការអះអាងរបស់​លោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងជា​ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ​​នៅថ្ងៃទី៣១ ខែមករានេះ។ ក្នុងវីដេអូជាង ២នាទី លោក ប៉ាន់ ខែមប៊ុនថន បាន​ទទូចកុំ​ឱ្យពលរដ្ឋព្រួយបារម្ភពី​ព្រោះថា គ្រាប់ដែលផ្ទុះទាំងនោះជា​គ្រាប់​បន្សល់ទុកតាំង​ពីសង្គ្រាមកន្លងៗមក។

តើសារព្រមាន​ឧក្រិដ្ឋជន​អនឡាញរ​បស់​លោក លី ចែម្យ៉ុង អាចជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង នៅថ្ងៃសុក្រទី៣០ខែមករា បានបង្ហោះសារព្រមានធ្ងន់ៗច

តើសារព្រមាន​ឧក្រិដ្ឋជន​អនឡាញរ​បស់​លោក លី ចែម្យ៉ុង អាចជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង នៅថ្ងៃសុក្រទី៣០ខែមករា បានបង្ហោះសារព្រមានធ្ងន់ៗចំពោះ​​ឧក្រិដ្ឋជនឆបោកអនឡាញ​​​ ដែលហ៊ានប៉ះពាល់​ជនជាតិកូរ៉េ។ ក៏ប៉ុន្តែសាររបស់លោក លី ចែម្យ៉ុង នេះ​​បានលុបចេញពីបណ្តាញសង្គម X វិញ​នៅល្ងាចនៅថ្ងៃសុក្រដដែល។ ទោះយ៉ាងណា អ្នកតាមដាននយោបាយ យល់ថា សារព្រមានរបស់លោក លី ចែម្យ៉ុង បានជះឥទ្ធិពលដល់មុខមាត់ប្រទេសកម្ពុជា ព្រោះថា សារនោះបានសរសេរជាភាសាខ្មែរ និងមានភ្ជាប់រូបវិមានឯករាជ្យដែលស្ថិតក្នុងទីក្រុងភ្នំពេញ។ តើសំណេរលោក លី ចែម្យ៉ុង ទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញជះឥទ្ធិពលអ្វីខ្លះដល់កម្ពុជា?

ហ្កាហ្សា៖ អ៊ីស្រាអែលប្រកាសព្រមបើកច្រកព្រំដែន​តំបន់រ៉ាហ្វា ជាមួយ​នឹងលក្ខខណ្ឌ​ដ៏តឹងតែង

កាលពីថ្ងៃសុក្រទី​៣០មករា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថាគេសុខចិត្ត​ព្រមបើកច្រកព្រំដែន​រ៉ា

ហ្កាហ្សា៖ អ៊ីស្រាអែលប្រកាសព្រមបើកច្រកព្រំដែន​តំបន់រ៉ាហ្វា ជាមួយ​នឹងលក្ខខណ្ឌ​ដ៏តឹងតែង

កាលពីថ្ងៃសុក្រទី​៣០មករា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថាគេសុខចិត្ត​ព្រមបើកច្រកព្រំដែន​រ៉ាហ្វា ដែលជាច្រកតែមួយគត់ រវាង​តំបន់ហ្កាហ្សា​និង​ប្រទេសអេស្ស៊ីប ចាប់ពីអាទិត្យទី​១កុម្ភៈ​ទៅ​​។ ក៏ប៉ុន្តែ អ៊ីស្រាអែល បាន​ដាក់កំហឹត​​នូវលក្ខខណ្ឌ​ដ៏តឹងតែបំផុត នៅក្នុងនីតិវិធី​ឆ្លងច្រកព្រំដែននេះ ដោយអនុញ្ញាត​ឲ្យ​តែមនុស្ស​ឆ្លងកាត់ប៉ុណ្ណោះ ហើយត្រូវមានលិខិតអនុញ្ញាតជាមុន​។​

ជនជាតិខ្មែរ ៥រូប ទទួល​មេដាយកិត្តិយស​ពីរដ្ឋសភាបារាំង

ជនជាតិខ្មែរ​៥រូប​ដែលជាអ្នកនិពន្ធ អ្នកធ្វើការដើម្បី​ថែរក្សា ការពារវប្បធម៌ និងការចងចាំប្រវ

ជនជាតិខ្មែរ ៥រូប ទទួល​មេដាយកិត្តិយស​ពីរដ្ឋសភាបារាំង

ជនជាតិខ្មែរ​៥រូប​ដែលជាអ្នកនិពន្ធ អ្នកធ្វើការដើម្បី​ថែរក្សា ការពារវប្បធម៌ និងការចងចាំប្រវត្តិសាស្រ្តខ្មែរ នៅប្រទេសបារាំង ឬ​ដើម្បី​ជួយប្រជាជន​ខ្មែរ​ នៅប្រទេស​កម្ពុជា ប្រធានសមាគមអភិរក្ស​វប្បធម៌ខ្មែរនៅបារាំង ​បានទទួលមេដាយ​រដ្ឋសភាបារាំង។ ពិធីប្រគល់មេដាយកាលពីថ្ងៃចន្ទទី ២៦​មករានៅ​រដ្ឋសភាបារាំង ក្នុងទីក្រុងប៉ារីស កើតចេញមកពីគំនិតផ្តួចផ្តើម​របស់​អ្នកតំណាងរាស្រ្ត កូនកាត់កាត់ខ្មែរបារាំង លោក​Thomas Lam។

បោះឆ្នោតថៃ៖ ការស្ទង់មតិបង្ហាញថា បេក្ខជន​បក្ស​ប្រាឆាឈុនបានទទួលការគាំទ្រ នាំមុខគេ

នៅមិនដល់១០ថ្ងៃទៀតទេ ថៃ​នឹង​រៀបចំការបោះឆ្នោត​ជាតិ​ដើម្បី​ជ្រើសរើស​សមាជិកសភា​អាណត្តិថ្មី

បោះឆ្នោតថៃ៖ ការស្ទង់មតិបង្ហាញថា បេក្ខជន​បក្ស​ប្រាឆាឈុនបានទទួលការគាំទ្រ នាំមុខគេ

នៅមិនដល់១០ថ្ងៃទៀតទេ ថៃ​នឹង​រៀបចំការបោះឆ្នោត​ជាតិ​ដើម្បី​ជ្រើសរើស​សមាជិកសភា​អាណត្តិថ្មី។ ការបោះឆ្នោត​ថៃ ដែល​មាន​ការចូលរួម​ពី​បេក្ខជន​ជាង​៥០០០ មកពីគណបក្សជាង​៥០ គ្របដណ្តប់​​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ នៅក្នុងកាលៈទេសៈដែល​ថៃ​កំពុង​ជាប់ជម្លោះព្រំដែន​ជាមួយកម្ពុជា។ នៅ​ជាង​១សប្តាហ៍​មុនការបោះឆ្នោត ដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី ៨កុម្ភៈ ការស្ទង់មតិ​ កាលពីថ្ងៃ​សុក្រទី ៣០ បាន​បង្ហាញថា គណបក្ស​ប្រាឆាឈុនរបស់​ចលនាយុវជន​បានទទួល​សំឡេង​គាំទ្រ​ច្រើន​ជាងគេ ច្រើនជាង​គណបក្ស​ភូមិចៃថៃ​របស់​នាយករដ្ឋមន្រ្តីចាំផ្ទះ លោក​អនុធីន ឆានវីរៈគូន។ 

លោក លី ចែម្យ៉ុង ចេញសារព្រមានហាមដាច់ខាតមិនឲ្យឧក្រិដ្ឋជនអនឡាញប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូង

នៅថ្ងៃសុក្រទី៣០ខែមករានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង បានចេញមុខព្រមានឧក្រិដ្

លោក លី ចែម្យ៉ុង ចេញសារព្រមានហាមដាច់ខាតមិនឲ្យឧក្រិដ្ឋជនអនឡាញប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូង

នៅថ្ងៃសុក្រទី៣០ខែមករានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង បានចេញមុខព្រមានឧក្រិដ្ឋជនអនឡាញ ដែលហ៊ានប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូង។ ដោយភ្ជាប់ជាមួយនឹងអត្ថបទមួយដែលនិយាយពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ប្រធានាធិបតីកូរ៉េត្បូងបានបញ្ជាក់ថា ការលើកឡើងរបស់លោកបែបនេះមិនមែនជាការគំរាមកំហែងលេងៗទេ ព្រោះថា កូរ៉េខាងត្បូង បើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់។

ហ្វីលីពីនបញ្ជូនមន្ត្រីជំនាញមកកម្ពុជា ដើម្បីតាមចាប់ឧកញ៉ាល្បែងស៊ីសងមួយរូប

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៩ខែមករា​ថា ហ្វីលីពីនបានបញ្

ហ្វីលីពីនបញ្ជូនមន្ត្រីជំនាញមកកម្ពុជា ដើម្បីតាមចាប់ឧកញ៉ាល្បែងស៊ីសងមួយរូប

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៩ខែមករា​ថា ហ្វីលីពីនបានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកកាន់ប្រទេស​កម្ពុជា ដើម្បីតាមប្រមាញ់ឧកញ៉ាល្បែងមួយរូបឈ្មោះ Atong Ang។ Atong Ang ត្រូវរដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ពីបទចាប់ជំរិត និងសង្ស័យថាកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦ ដោយស៊ឹម ចាន់សំណាង

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦ ដោយស៊ឹម ចាន់សំណាង

តើគ្រូបង្រៀនក្របខណ្ឌរដ្ឋគួរតែបញ្ឈប់ការបន្ថែមម៉ោងបង្រៀននៅសាលាឯកជន?

ក្រសួងអប់រំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅត

តើគ្រូបង្រៀនក្របខណ្ឌរដ្ឋគួរតែបញ្ឈប់ការបន្ថែមម៉ោងបង្រៀននៅសាលាឯកជន?

ក្រសួងអប់រំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ សំដៅលើកកម្ពស់គុណភាពអប់រំ និងក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំ ក្នុងប្រទេសកម្ពុជា។ អ្នកតាមដានសង្គមសាទរចំពោះការពង្រឹងវិន័យគ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ តាមរយៈនិយាមថ្មីនេះ។ ក៏ប៉ុន្តែ ចំពោះទំនោររបស់គ្រូក្របខណ្ឌរដ្ឋ ដែលឆ្លៀតទៅបង្រៀនថែមម៉ោង នៅតាមសាលាឯកជន ក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវសង្គមស្នើឱ្យក្រសួងអប់រំយកចិត្តទុកដាក់បន្ថែម តាមរយៈការដាក់ចេញចំណាត់ការបន្ទាន់មួយ ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យអប់រំនៅកម្ពុជា។ តើវប្បធម៌ឆ្លៀតបង្រៀនបន្ថែមម៉ោងនៅតាមសាលាឯកជន គួរតែត្រូវបញ្ឈប់ជាបន្ទាន់ ឬយ៉ាងណា?

រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ទៅតួកគី​ដើម្បី​រកដំណោះស្រាយ ស្របពេលដែល​​លោកត្រាំគំរាម​វាយ​កាន់តែខ្លាំង

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅជួបរដ្ឋមន្ត្រីតួកគី នៅក្រុងអ៊ីស្តង់ប៊ូល នៅថ្

រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ទៅតួកគី​ដើម្បី​រកដំណោះស្រាយ ស្របពេលដែល​​លោកត្រាំគំរាម​វាយ​កាន់តែខ្លាំង

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅជួបរដ្ឋមន្ត្រីតួកគី នៅក្រុងអ៊ីស្តង់ប៊ូល នៅថ្ងៃសុក្រទី​​៣០​មករា​ ដើម្បី​ជជែកគ្នារកដំណោះស្រាយ​ ទាក់ទិនការគំរាមកាន់តែខ្លាំងឡើង ពីសំណាក់លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ បានសម្រេចបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងច្រើនគ្រឿងទៅក្បែរអ៊ីរ៉ង់ និងបានគំរាម​ថាអាចវាយប្រហារ​​​គ្រប់ពេលវេលា​ ប្រសិនបើអ៊ីរ៉ង់មិនចរចា​។ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ តួកគីបានស្នើខ្លួនធ្វើជាអ្នកសម្របសម្រួល​ បើកការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​។

ប្រមុខការទូតថៃ៖ កម្ពុជា-ថៃពន្យារបទឈប់បាញ់ ៣ខែទៀតដោយសារស្ថានភាពព្រំដែននៅតែផុយស្រួយ

ភាគីកម្ពុជា-ថៃ សម្រេចពន្យារពេលការអនុវត្តបទឈប់បាញ់ រយៈពេល ៣ខែថែមទៀត រហូតដល់ខែឧសភា ឆ្នាំ២០២៦

ប្រមុខការទូតថៃ៖ កម្ពុជា-ថៃពន្យារបទឈប់បាញ់ ៣ខែទៀតដោយសារស្ថានភាពព្រំដែននៅតែផុយស្រួយ

ភាគីកម្ពុជា-ថៃ សម្រេចពន្យារពេលការអនុវត្តបទឈប់បាញ់ រយៈពេល ៣ខែថែមទៀត រហូតដល់ខែឧសភា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់ប្រមុខការទូតថៃលោក ស៊ីហាស័ក ភួងកេតកែវ ក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkie Asia ដែល​ចេញផ្សាយ​នាថ្ងៃទី២៩ មករា ឆ្នាំ២០២៦ ក្រៅកិច្ចចង្អៀតប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុង Cebu ប្រទេសហ្វីលីពីន។ ការសម្រេចបន្តនេះ និងបើតាមលោក ស៊ីហាស័ក គឺដោយសារភាគីទាំង២មើលឃើញថា បទឈប់បាញ់ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅមានភាពផុយស្រួយ ខណៈ​ភាពតានតឹងតាមបណ្តោយព្រំដែនក៏បន្តកើតមានឡើង។

មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលអ្នកជំងឺជាង ១,៤លានករណីក្នុងឆ្នាំ២០២៥ ដោយចំណាយជាង ៤៦លានដុល្លារ

ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប បានពិន

មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលអ្នកជំងឺជាង ១,៤លានករណីក្នុងឆ្នាំ២០២៥ ដោយចំណាយជាង ៤៦លានដុល្លារ

ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប បានពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ បានជាង ១,៤លានករណី កើន២៥% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦កន្លងទៅ និងថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យបានចំណាយថវិកាសរុបជាង ៤៦លានដុល្លារ។

ជំនួយដើម្បីជនភៀសសឹក និងកងទ័ពធ្លាក់ថយចុះខ្លាំង បន្ទាប់ពីមានបទឈប់បាញ់ខ្មែរ-ថៃ

ខុសប្លែកពីខែមុនៗ ស្បៀងអាហារ និងជំនួយដែលជារបស់របរចាំបាច់សម្រាប់ជនភៀសសឹកតាមតំបន់ព្រំដែនហា

ជំនួយដើម្បីជនភៀសសឹក និងកងទ័ពធ្លាក់ថយចុះខ្លាំង បន្ទាប់ពីមានបទឈប់បាញ់ខ្មែរ-ថៃ

ខុសប្លែកពីខែមុនៗ ស្បៀងអាហារ និងជំនួយដែលជារបស់របរចាំបាច់សម្រាប់ជនភៀសសឹកតាមតំបន់ព្រំដែនហាក់ធ្លាក់ ថមថយខ្លាំង។ ធ្លាប់តែស្តុកទុកជំនួយហូរហៀ នៅក្នុងអំឡុងសង្រ្គាមប្រយុទ្ធគ្នានៅតាមព្រំដែនខ្មែរ-ថៃ ទីតាំងទទួលជំនួយ Eat More បានប្រែជាស្រក លែងសូវសម្បូរជំនួយដូចមុន។ អ្នករៀបចំកម្មវិធីទទួលជំនួយប្រាប់វិទ្យុបារាំងអន្តរជាតិថា ការផ្តល់ជំនួយបានធ្លាក់ថយចុះ បន្ទាប់ពីកម្ពុជា-ថៃសម្រេចអនុវត្តបទឈប់បាញ់ និងបន្ទាប់ពីពលរដ្ឋភៀសសឹកខ្មែរមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញ។ 

លោក ពូទីន ជួបប្រធានាធិបតីស៊ីរីថ្មី ជាលើកទី ២ ដើម្បីពិភាក្សាពីវត្តមានកងទ័ពរុស្ស៊ីនៅស៊ីរី

ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២

លោក ពូទីន ជួបប្រធានាធិបតីស៊ីរីថ្មី ជាលើកទី ២ ដើម្បីពិភាក្សាពីវត្តមានកងទ័ពរុស្ស៊ីនៅស៊ីរី

ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២៨ ខែ មករា ។ នេះ ជាលើកទី ២ ហើយ ដែលមេដឹកនាំស៊ីរីរូបនេះ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គិតតាំងពីលោក បានឡើងកាន់អំណាចនៅស៊ីរី កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ។ នៅក្នុងជំនួបថ្មីនេះ លោក ពូទីន និង លោក អាម៉េដ អាល់ ឆារ៉េ បានពិភាក្សាគ្នា អំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសអំពីវត្តមាន នៃកងទ័ពរុស្ស៊ី នៅប្រទេសស៊ីរី ។

ចិន​ប្រហារជីវិត​អ្នកទោស​១១នាក់​ដែលជាប់ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញរបស់​ត្រកូលMingនៅភូមា

អ្នកទោស​១១នាក់​ដែលជា​សមាជិក​របស់​ក្រុមគ្រួសារ​ត្រកូលMing ដែលធ្លាប់មាន​អំណាច​ ឥទ្ធិពល​នៅ​ភូ

ចិន​ប្រហារជីវិត​អ្នកទោស​១១នាក់​ដែលជាប់ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញរបស់​ត្រកូលMingនៅភូមា

អ្នកទោស​១១នាក់​ដែលជា​សមាជិក​របស់​ក្រុមគ្រួសារ​ត្រកូលMing ដែលធ្លាប់មាន​អំណាច​ ឥទ្ធិពល​នៅ​ភូមា ត្រូវ​តុលាការចិន​កាត់ទោសពីបទ​ឃាតកម្ម​ ដោយចេតនា បន្លំបោកប្រាស់ និង​បង្កើតកាស៊ីណូខុសច្បាប់ កាលពីថ្ងៃ​ព្រហស្បតិ៍។ នៅក្នុង​សំណុំរឿងឧក្រិដ្ឋកម្ម​អនឡាញ ដែលបាន​ប៉ះពាល់ធ្វើឲ្យ​ប្រជាជន​ចិន​រងគ្រោះ ទាំងខាតបង់លុយ និង​អាយុជីវិត រដ្ឋអំណាចប៉េកាំង​បាន​បើកប្រតិបត្តិការ​តាមចាប់​មេខ្លោងឧក្រិដ្ឋកម្មអនឡាញជាច្រើន​នាក់ ពី​ប្រទេស​ភូមា ថៃ និង​កម្ពុជា តួយ៉ាងអតីត​ឧកញ៉ា ចេនហ្ស៊ីដែលទើបត្រូវ​ចាប់បញ្ជូន​ទៅ​ចិន កាលពី​ពាក់កណ្តាល​ខែ​ធ្នូឆ្នាំមុន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រដ្ឋាភិបាលមិនដែលលក់កោះណាមួយទៅឱ្យក្រុមហ៊ុនឯកជនឡើយ

​​កម្ពុជា​ គ្មានការលក់កោះ​ណាមួយ​នៅលើដែនសមុទ្រខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ឯកជនឡើយ​​។ នេះជាការអ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រដ្ឋាភិបាលមិនដែលលក់កោះណាមួយទៅឱ្យក្រុមហ៊ុនឯកជនឡើយ

​​កម្ពុជា​ គ្មានការលក់កោះ​ណាមួយ​នៅលើដែនសមុទ្រខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ឯកជនឡើយ​​។ នេះជាការអះអាងរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​​នៅថ្ងៃទី​២៨មករាម្សិលមិញ​បន្ទាប់ពីមានការលើកឡើងថា ​រដ្ឋាភិបាលកម្ពុជា​​​បានលក់កោះ​ចំនួន២ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ទៅឱ្យក្រុមហ៊ុន​ឯកជនរបស់​ឧកញ៉ាខ្មែរ​ម្នាក់។ ​

មេទ័ពលើកឡើងថា ការបង្ហោះអួត លើកជើង តាំងខ្លួនជាវីរបុរស ប៉ះពាល់ដល់សតិអារម្មណ៍កងទ័ព

សារហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ព

មេទ័ពលើកឡើងថា ការបង្ហោះអួត លើកជើង តាំងខ្លួនជាវីរបុរស ប៉ះពាល់ដល់សតិអារម្មណ៍កងទ័ព

សារហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានក្លាយជាកម្មវត្ថុនៃការលើកយកមកពិភាក្សាគ្នា លើបណ្តាញសង្គម។ ការចាប់អារម្មណ៍ពីសំណាក់មហាជនចំពោះសាររបស់មេទ័ពខ្មែរដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយតៗគ្នា នៅលើបណ្តាញសង្គម នូវសៀវភៅមួយក្បាល ដែលមានឈ្មោះថា «កម្ពុជាឈ្នះថៃ សម័យតេជោធិបតី»  និពន្ធដោយមន្ត្រីជាន់ខ្ពស់១រូប នៃក្រសួងមហាផ្ទៃ។ 

អតិថិជនរងគ្រោះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា សង្ឃឹមមានដោះស្រាយក្នុងឆ្នាំ២០២៦

ជនរងគ្រោះពីគម្រោងបុរី ឡេង ណាវ៉ាត្រា ដាក់ក្តីរំពឹងថា ក្រសួងដែនដីនឹងអាចដោះស្រាយបញ្ចប់វិវាទ

អតិថិជនរងគ្រោះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា សង្ឃឹមមានដោះស្រាយក្នុងឆ្នាំ២០២៦

ជនរងគ្រោះពីគម្រោងបុរី ឡេង ណាវ៉ាត្រា ដាក់ក្តីរំពឹងថា ក្រសួងដែនដីនឹងអាចដោះស្រាយបញ្ចប់វិវាទ ឱ្យបានឆាប់រហ័ស ក្នុងឆ្នាំ២០២៦ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ ចេញមុខ ប្រកាស លក់ទ្រព្យសម្បត្តិរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបញ្ចប់គម្រោងដែលមានបញ្ហា។ លោក ឡាយ ហេងតុង ជនរងគ្រោះម្នាក់ ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ 6A បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី២៩ ខែមករាថា ជនរងគ្រោះទាំងអស់កំពុងរង់ចាំមើលដំណោះស្រាយពីក្រសួងដែនដី ជាមួយក្តីសង្ឃឹមថា ពួកគេអាចមានផ្ទះរស់នៅបានសមរម្យដូចពលរដ្ឋដទៃ។ តាមលោក ឡាយ ហេងតុង ការសន្យារបស់លោករដ្ឋមន្ត្រី សាយ សំអាល់ ធ្វើឱ្យពលរដ្ឋរងគ្រោះមានសង្ឃឹមច្រើន ដ្បិត កន្លងមក ពួកគេជួបរឿងកុហក បោកប្រាស់ច្រើនដងពីសំណាក់ក្រុមហ៊ុន។

ប្រមុខការទូតកម្ពុជាថា វិបត្តិភូមាអាចបិទបញ្ចប់ទៅបាន លុះត្រាមានការបោះឆ្នោតដែលអាចជឿទុកចិត្តបាន

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថា ដើម្បីឱ្យភូមាមានស្ថិរភាពនយោបាយយូរអង្វែង គឺ

ប្រមុខការទូតកម្ពុជាថា វិបត្តិភូមាអាចបិទបញ្ចប់ទៅបាន លុះត្រាមានការបោះឆ្នោតដែលអាចជឿទុកចិត្តបាន

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថា ដើម្បីឱ្យភូមាមានស្ថិរភាពនយោបាយយូរអង្វែង គឺមានតែការបោះឆ្នោតដែលអាចជឿទុកចិត្តបាន តម្លាភាព និងការគាំទ្រពីពលរដ្ឋភូមា។ ការលើកឡើងយ៉ាងដូច្នេះរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែមករា។ បើតាមភាគីកម្ពុជា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច នៅតែជាឯកសារគោលរបស់អាស៊ានក្នុងការជួយឲ្យភូមាអាចវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយដែលដឹកនាំ និងគ្រប់គ្រងដោយភូមាខ្លួនឯង។

តើកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីបញ្ចៀសកុំឲ្យធ្លាក់ក្នុងបញ្ជីប្រផេះនៃអង្គការFATF?

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីបារម្ភរបស់

តើកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីបញ្ចៀសកុំឲ្យធ្លាក់ក្នុងបញ្ជីប្រផេះនៃអង្គការFATF?

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីបារម្ភរបស់ខ្លួន ចំពោះការរំកិលធ្លាក់ចំណាត់ថ្នាក់របស់កម្ពុជាទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា FATF។ អគ្គទេសាភិបាលធនាគារជាតិកម្ពុជាកំពុងកើតក្តីបារម្ភ ក្នុងកាលៈទេសៈមួយដែលរូបភាពនៃឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជាកំពុងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍។ ចំពោះលោកស្រី ជា សិរី កម្ពុជាត្រូវជៀសវាងការធ្លាក់ទៅក្នុងបញ្ជីប្រផេះសាជាថ្មីនៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF ដើម្បីការពារ ការផ្តល់ទំនុកចិត្តរបស់សាធារណជន និងទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស។ តើកម្ពុជាត្រូវធ្វើបែបណា ដើម្បីបញ្ចៀសកុំឲ្យធ្លាក់ទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិញ្ញវត្ថុ FATF?

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីជំរុញឲ្យអាស៊ានបន្តពិភាក្សាជម្លោះខ្មែរ-ថៃ នៅហ្វីលីពីន

សំណុំរឿងព្រំដែនកម្ពុជា-ថៃ កំពុងក្លាយ​ជាប្រធានបទក្តៅគគុកម្តងទៀតនៅលើឆាកការទូតក្នុងតំបន់។ រ

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីជំរុញឲ្យអាស៊ានបន្តពិភាក្សាជម្លោះខ្មែរ-ថៃ នៅហ្វីលីពីន

សំណុំរឿងព្រំដែនកម្ពុជា-ថៃ កំពុងក្លាយ​ជាប្រធានបទក្តៅគគុកម្តងទៀតនៅលើឆាកការទូតក្នុងតំបន់។ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានអំពាវនាវឲ្យមានការពិភាក្សាគ្នាបន្ថែមលើបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។ ក្រៅតែពីសំណុំរឿងជម្លោះខ្មែរ-ថៃ ប្លុកអាស៊ានក៏កំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនទៀត រួមមាន ជម្លោះ​សមុទ្រចិនខាងត្បូង និងវិបត្តិនយោបាយនៅភូមា​ជាដើម។

កិច្ចប្រជុំ RBC នៅថ្ងៃទី២៩មករាត្រូវបានលុបចោល ក្រោយកិច្ចប្រជុំក្រុមលេខាបរាជ័យ

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជ

កិច្ចប្រជុំ RBC នៅថ្ងៃទី២៩មករាត្រូវបានលុបចោល ក្រោយកិច្ចប្រជុំក្រុមលេខាបរាជ័យ

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ មិនអាចប្រ​ព្រឹត្តទៅតាមការគ្រោងទុកបានទេ។ ការខកខានមិនអាចបើកកិច្ចប្រជុំ RBC នៅថ្ងៃនេះ ត្រូវបាន​ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា បណ្តាលមកពីក្រុមលេខា RBC នៃភាគីទាំងពីរ ដែលបានជជែកគ្នាអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះ មិនទាន់អាចរកចំណុចរួមបាន។

លោកត្រាំប្រាប់អ៊ីរ៉ង់ឲ្យចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើសិន​មិន​ចង់ឲ្យអាមេរិកវាយទ្រោមខ្លាំងជាងមុន

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃពុធទី​២៨​មករា​បាន​ដំឡើង​សំឡេង​គំរាមអ៊ីរ៉ង់ ត

លោកត្រាំប្រាប់អ៊ីរ៉ង់ឲ្យចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើសិន​មិន​ចង់ឲ្យអាមេរិកវាយទ្រោមខ្លាំងជាងមុន

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃពុធទី​២៨​មករា​បាន​ដំឡើង​សំឡេង​គំរាមអ៊ីរ៉ង់ តាមរយៈ​ការអះអាងថា នាវាចម្បាំង​ដ៏ធំមួយ​គ្រឿងទៀត​របស់អាមេរិក​កំពុង​ធ្វើដំណើរ​ទៅ​កាន់​ឈូង​សមុទ្រ​ពែរ្ស។ លោកត្រាំបាន​ប្រាប់អ៊ីរ៉ង់​ឲ្យប្រញាប់​ចុះកិច្ចព្រមព្រៀង​ គ្មាន​អាវុធនុយក្លេអ៊ែរ បើសិន​អ៊ីរ៉ង់​មិន​ចង់ធ្លាក់​ក្នុងការវាយប្រហារ​ដ៏ដំណំ​របស់​អាមេរិក។

តើលោកស៊ី​ ជីនពីង កំពុងតែបោសសំអាតកងទ័ពចិន​ ដើម្បីពង្រឹងអំណាចផ្តាច់មុខឬ?

ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៤មករា បើកការស៊ើបអង្កេត លើអគ្គមេបញ្ជាការកំពូ

តើលោកស៊ី​ ជីនពីង កំពុងតែបោសសំអាតកងទ័ពចិន​ ដើម្បីពង្រឹងអំណាចផ្តាច់មុខឬ?

ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៤មករា បើកការស៊ើបអង្កេត លើអគ្គមេបញ្ជាការកំពូល២រូបនៃកងទ័ពចិន គឺលោក ចាង យូសៀ អនុប្រធានគណៈកម្មការកងទ័ពមជ្ឈឹម និងលោក លីវ ចេនលី នាយសេនាធិការអន្តរកងទ័ពចិន។ អ្នកទាំង២ត្រូវបានដកហូតពីមុខតំណែងភ្លាមៗ បន្ទាប់ពីជាប់ចោទថា បានបំពានច្បាប់វិន័យកងទ័ព។ ផ្អែកតាមការវិភាគ ការដកហូតតំណែងអគ្គមេបញ្ជាការកងទ័ពទាំងពីរនេះ គឺជាការបោសសំអាតក្នុងជួរថ្នាក់ដឹកនាំធំៗនៃកងទ័ពចិន ដែលលោកស៊ី ជីនពីង ចង់ទុកតែមនុស្ស ដែលមានភក្តីភាពនឹងលោក ហើយធ្វើតាមលោកគ្រប់រឿងដោយគ្មានការជំទាស់។

ហ្រ្កូអិនឡង់ដ៍ ៖ បារាំង​និង​ដាណឺម៉ាកអំពាវនាវឲ្យអឺរ៉ុប​ភ្ញាក់រឭក​និង​ឆាប់​បំពាក់អាវុធ

បារាំង បញ្ជាក់​ជាថ្មី​អំពី​​សាមគ្គីភាពជាមួយ​​អឺរ៉ុប ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​របស់

ហ្រ្កូអិនឡង់ដ៍ ៖ បារាំង​និង​ដាណឺម៉ាកអំពាវនាវឲ្យអឺរ៉ុប​ភ្ញាក់រឭក​និង​ឆាប់​បំពាក់អាវុធ

បារាំង បញ្ជាក់​ជាថ្មី​អំពី​​សាមគ្គីភាពជាមួយ​​អឺរ៉ុប ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​ដាណឺម៉ាកនិងហ្រ្កូអិនឡង់ដ៍។ ក្រៅពីសម្តែង​សាមគ្គីភាពក្នុង​រង្វង់​អឺរ៉ុប​នេះ បារាំង​ក៏​ជំរុញ​ឲ្យ​ប្រទេស​អឺរ៉ុប ​ត្រូវតែបំពាក់​អាវុធ និង​ត្រូវ​ធ្វើ​ឲ្យ​លឿន​បំផុត ព្រោះ​ស្ថានភាព​គំរាមកំហែង​ជាក់ស្តែង កាន់តែ​​ស្ទុះ​រហ័សខ្លាំង។​

កម្ពុជា៖ គ្មានការផ្ទុះអាវុធ​​មែ​​ន តែ​ថៃ​នៅតែគ្មានភាពស្មោះត្រង់ ក្នុងការអនុវត្តបទឈប់បាញ់ ១ខែមកនេះ

គិតត្រឹមថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២៦ ការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជា និងភាគីថៃ គឺមានរយៈព

កម្ពុជា៖ គ្មានការផ្ទុះអាវុធ​​មែ​​ន តែ​ថៃ​នៅតែគ្មានភាពស្មោះត្រង់ ក្នុងការអនុវត្តបទឈប់បាញ់ ១ខែមកនេះ

គិតត្រឹមថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២៦ ការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជា និងភាគីថៃ គឺមានរយៈពេល១ខែហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយថ្ងៃពុធ ទី២៨មករានេះ បញ្ជាក់ថា ទោះបីមិនមានការប៉ះទង្គិចដោយអាវុធក្នុងរយៈពេល ១ខែនេះក៏ដោយ ក៏​ប៉ុន្តែផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលត្រូវការការដោះស្រាយជាបន្ទាន់។

កូរ៉េខាងត្បូង៖ ភរិយា​លោក​​យូន​ ស៊ុកយោល ត្រូវតុលាការ​កាត់ទោសឲ្យជាប់ពន្ធនាគារ​២០ខែ​ពីបទពុករលួយ

លោកស្រី គីម កុនហ៊ី ភរិយា​លោក​យូន ស៊ុកយោល អតីតប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវបាន​តុលាការ​ប

កូរ៉េខាងត្បូង៖ ភរិយា​លោក​​យូន​ ស៊ុកយោល ត្រូវតុលាការ​កាត់ទោសឲ្យជាប់ពន្ធនាគារ​២០ខែ​ពីបទពុករលួយ

លោកស្រី គីម កុនហ៊ី ភរិយា​លោក​យូន ស៊ុកយោល អតីតប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវបាន​តុលាការ​ប្រកាសសាលក្រម​ ឲ្យ​ជាប់ពន្ធនាគាររយៈពេល​​២០ខែ ពីបទពុក​រលួយ​។ ដោយ​ឡែក នៅក្នុងសំណុំរឿង​ក្លែងបន្លំហិរញ្ញវត្ថុ​ ដែល​រដ្ឋអាជ្ញា​​បានទាមទារទោសជាប់ពន្ធនាគារ​១៥ឆ្នាំ លើលោកស្រី​​​នោះ គឺតុលាការកូរ៉េខាងត្បូង​​បានច្រានចោល​។

មាសកំពុងឡើងថ្លៃ៖ ក្រុមហ៊ុនចិន​ប្រមូលទិញទីតាំងរ៉ែមាស នៅម៉ាលី កូតឌីវ័រ និងអេត្យូពី

ក្រោយ​ទិញ​ក្រុមហ៊ុន​រ៉ែមាសកាណាដា និង​ជ្រៀតចូល​ទីផ្សារ​ភាគហ៊ុនហុងកុង ​ក្រុមហ៊ុនចិន ស្សឺជី

មាសកំពុងឡើងថ្លៃ៖ ក្រុមហ៊ុនចិន​ប្រមូលទិញទីតាំងរ៉ែមាស នៅម៉ាលី កូតឌីវ័រ និងអេត្យូពី

ក្រោយ​ទិញ​ក្រុមហ៊ុន​រ៉ែមាសកាណាដា និង​ជ្រៀតចូល​ទីផ្សារ​ភាគហ៊ុនហុងកុង ​ក្រុមហ៊ុនចិន ស្សឺជីង ម៉ាញនីង កាន់តែ​បង្កើន​សកម្មភាព​រុករក និង​ជីកចម្រាញ់​រ៉ែមាស​ នៅតំបន់​អាហ្វ្រិក​។ ក្នុងបរិបទមាសកំពុងឡើងថ្លៃខ្ពស់ខ្លាំង​ ក្រុមហ៊ុនជីករ៉ែមាសចិនមួយនេះ ក៏​ប្រមូលទិញទីតាំងរ៉ែមាសច្រើន​ថែមទៀត នៅប្រទេស​ម៉ាលី កូតឌីវ័រ និងអេត្យូពី ​។ 

Amnesty International៖ វិបត្តិមនុស្សធម៌កើតឡើងក្នុងពេលបង្ក្រាបបទល្មើសឆបោកអនឡាញ

ករណីសម្លាប់ រំលោភបំពាន​ និងធ្វើទារុណកម្មបានកើតឡើងនៅក្នុងអ​គារ​ប្រតិបតិ្តការឆបោកអនឡាញក្ន

Amnesty International៖ វិបត្តិមនុស្សធម៌កើតឡើងក្នុងពេលបង្ក្រាបបទល្មើសឆបោកអនឡាញ

ករណីសម្លាប់ រំលោភបំពាន​ និងធ្វើទារុណកម្មបានកើតឡើងនៅក្នុងអ​គារ​ប្រតិបតិ្តការឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ នេះបើតាមការរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​​​​​។ ជា​​របាយការណ៍ថ្មី​​ដែល​​ Amnesty International ចងក្រងឡើង តាមរយៈការជួបសម្ភាសជាមួយ​អ្នក​រស់រានមានជីវិត ពី​បទល្មើសឆបោកអនឡាញ​ ៣៥​​​នាក់ ដែលទើប​​​ត្រូវបានដោះលែង ឬបានរត់គេចខ្លួនពីអគារប្រតិបត្តិការអនឡាញនៅកម្ពុជា ​ក្នុងរយៈពេល ៦​សប្តាហ៍ចុងក្រោយនេះ។ ​​

អគ្គទេសាភិបាលធនាគារជាតិបារម្ភថា កម្ពុជាអាចធ្លាក់ទៅក្នុងបញ្ជីប្រផេះនៃអង្គការ FATF ជាថ្មី

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាព្រមានថា កម្ពុជាអាចធ្លាក់ទៅក្នុងបញ្ជីប្រផ

អគ្គទេសាភិបាលធនាគារជាតិបារម្ភថា កម្ពុជាអាចធ្លាក់ទៅក្នុងបញ្ជីប្រផេះនៃអង្គការ FATF ជាថ្មី

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាព្រមានថា កម្ពុជាអាចធ្លាក់ទៅក្នុងបញ្ជីប្រផេះ ឬធ្ងន់ធ្ងរជាងនេះ នៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF។ ការព្រមានរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាផ្តើម​​មាន​វិធានការក្តៅ កំចាត់បទល្មើសឆបោកអនឡាញ ដើម្បីលាងមុខមាត់នៅលើឆាកអន្តរជាតិ។

សមាជិកភាព «ក្រុមប្រឹក្សាសន្តិភាព»៖ តើជាការរក្សាតុល្យភាពឥទ្ធិពលចិន និងអាមេរិក នៅកម្ពុជាឬ?

ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានា​ធិប

សមាជិកភាព «ក្រុមប្រឹក្សាសន្តិភាព»៖ តើជាការរក្សាតុល្យភាពឥទ្ធិពលចិន និងអាមេរិក នៅកម្ពុជាឬ?

ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ដំណាលគ្នានេះ កម្ពុជាក៏ទទួល​​រ៉ាក់ទាក់នូវ​ដំណើរទស្សនកិច្ចរបស់កងនាវាអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ឲ្យចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹកដ៏ចម្រូងចម្រាសរវាងចិន និងអាមេរិក។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មេទ័ពជើងទឹកអាមេរិក ក៏បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបានរម្លឹកពីសមយុទ្ធ «ឆ្មាំអង្គរ» រួមគ្នាឡើងវិញនៅពេលខាងមុខ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានមើលឃើញថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាដំណាក់កាលចុងក្រោយនេះ គឺជាការព្យាយាមរបស់កម្ពុជាក្នុងការរក្សានូវតុល្យភាពឥទ្ធិពលរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន នៅក្នុងប្រទេសកម្ពុជា ច្រើនជាងហេតុផលផ្សេង៕

Get more results via ClueGoal