ប្រមុខការទូតថៃ៖ កម្ពុជា-ថៃពន្យារបទឈប់បាញ់ ៣ខែទៀតដោយសារស្ថានភាពព្រំដែននៅតែផុយស្រួយ
newsare.net
ភាគីកម្ពុជា-ថៃ សម្រេចពន្យារពេលការអនុវត្តបទឈប់បាញ់ រយៈពេល ៣ខែថែមទៀត រហូតដល់ខែឧសភា ឆ្នាំ២០២៦ប្រមុខការទូតថៃ៖ កម្ពុជា-ថៃពន្យារបទឈប់បាញ់ ៣ខែទៀតដោយសារស្ថានភាពព្រំដែននៅតែផុយស្រួយ
ភាគីកម្ពុជា-ថៃ សម្រេចពន្យារពេលការអនុវត្តបទឈប់បាញ់ រយៈពេល ៣ខែថែមទៀត រហូតដល់ខែឧសភា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់ប្រមុខការទូតថៃលោក ស៊ីហាស័ក ភួងកេតកែវ ក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkie Asia ដែលចេញផ្សាយនាថ្ងៃទី២៩ មករា ឆ្នាំ២០២៦ ក្រៅកិច្ចចង្អៀតប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុង Cebu ប្រទេសហ្វីលីពីន។ ការសម្រេចបន្តនេះ និងបើតាមលោក ស៊ីហាស័ក គឺដោយសារភាគីទាំង២មើលឃើញថា បទឈប់បាញ់ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅមានភាពផុយស្រួយ ខណៈភាពតានតឹងតាមបណ្តោយព្រំដែនក៏បន្តកើតមានឡើង។ Read more














