Cambodia



Pentagon wants killer AI without safeguards – Reuters

The US Department of War is locked in a dispute with Anthropic over restrictions that would limit how the military can deploy its AI systems Read Full Article at RT.com

ប៉ាគីស្ថាន៖ ស្លាប់ជិត២០០នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ រវាងយោធាប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន

យ៉ាងហោចណាស់មនុស្សប្រមាណ ២០០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានប៉ាគីស្ថ

ប៉ាគីស្ថាន៖ ស្លាប់ជិត២០០នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ រវាងយោធាប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន

យ៉ាងហោចណាស់មនុស្សប្រមាណ ២០០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន នៅភាគនិរតីប៉ាគីស្ថាន។ ក្នុងនោះ មានស្លាប់ប្រជាជនស៊ីវិលជាច្រើននាក់ផង។ ហេតុការណ៍នេះបានកើតឡើង នាថ្ងៃសៅរ៍ ទី៣១ មករា ពោលគឺមួយថ្ងៃក្រោយកងទ័ពប៉ាគីស្ថានបានបាញ់សម្លាប់ក្រុមឧទ្ទាមចំនួនជាង៤០នាក់ នៅខេត្តបាលូជីស្ថាន។

កម្ពុជាទទូចថៃឲ្យបញ្ជូនក្រុមការងារមកវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នឡើងវិញ

កម្ពុជាបានស្នើជាថ្មីទៅកាន់ភាគីថៃឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តអនុវត្តការងារបោះបង្

កម្ពុជាទទូចថៃឲ្យបញ្ជូនក្រុមការងារមកវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នឡើងវិញ

កម្ពុជាបានស្នើជាថ្មីទៅកាន់ភាគីថៃឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចំនួន ២កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអះអាងថា កម្ពុជាបានដាក់លិខិតទៅភាគីថៃតាំងពីពាក់កណ្តាលខែមករា ក៏ប៉ុន្តែគ្មានឡើយការឆ្លើយតបពីភាគីថៃ។

លោក តូ ឡឹម នឹងមកកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋនិងរដ្ឋ បក្សនិងបក្ស

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងមកបំពេញទស្សនកិច្ចផ

លោក តូ ឡឹម នឹងមកកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋនិងរដ្ឋ បក្សនិងបក្ស

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​ នាដើមខែកុម្ភៈ ឆ្នាំ២០២៦​នេះ។ បើតាមក្រសួងការបរទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាលើកនេះ​ លោក តូ ឡឹម នឹងមានជំនួបជាមួយឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។

តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?

គិតចាប់តាំងពីការប្រកាសបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃ ខកខាន

តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?

គិតចាប់តាំងពីការប្រកាសបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃ ខកខានជួបពិភាក្សាគ្នា​​អំពីការវាស់វែង និងកំណត់ខណ្ឌសីមា ក្នុងតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។​ ការបន្ត​អូសបន្លាយ​​ការ​កំណត់ខណ្ឌសីមា​ព្រំដែនដែលមានជម្លោះរហូតមកដល់ពេល​នេះ ​នាំ​ឱ្យ​អ្នកឃ្លាំមើលស្ថានការណ៍ព្រំដែន​​មួយចំនួន​​បារម្ភថា ទឹកដីខ្មែរ​ដែលថៃ​​វាយដណ្តើមយកបានក្នុងការវាយប្រយុទ្ធគ្នា​​ចុងក្រោយ​នេះ​​អាចនឹងបាត់បង់។ ​ចំណែក​អ្នកឃ្លាំមើលខ្លះទៀត​​​​នៅតែមានទំនុកចិត្តថា រដ្ឋាភិបាលកម្ពុជា​​អាច​ទាមទារទឹកដីនោះមកវិញ​​​​បាន​ ទោះបី​ការចរចា​ស្វែងរកដំណោះស្រាយ​​​រវាងភាគីកម្ពុជា-ថៃ​​​​គ្មានលទ្ធផលក៏ដោយចុះ​។ ​​តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?

ស្នងការខេត្ត​កោះកុង​៖ គ្មានការទារ​លុយចិនគ្មាន​លិខិតឆ្លងដែន​ ដូចការលើកឡើងតាម​បណ្តាញសង្គមទេ

នៅថ្ងៃទី​១កុម្ភៈនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានបញ្ជាក់ថា គ្មានការ​ទារ​លុយ​ចិន ដែលគ្

ស្នងការខេត្ត​កោះកុង​៖ គ្មានការទារ​លុយចិនគ្មាន​លិខិតឆ្លងដែន​ ដូចការលើកឡើងតាម​បណ្តាញសង្គមទេ

នៅថ្ងៃទី​១កុម្ភៈនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានបញ្ជាក់ថា គ្មានការ​ទារ​លុយ​ចិន ដែលគ្មានលិខិតឆ្លងដែន​​ អំឡុងចុះ​ប្រតិបត្តិការត្រួតពិនិត្យ​ជនបរទេស​នោះទេ​។ ការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ គឺបន្ទាប់​ពី​លោក ខៀវ កញ្ញារិទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បានបង្ហោះសារក្នុងបណ្តាញសង្គម​​​ហ្វេសប៊ុករប​ស់លោក​ថា ​​មានករណីទារប្រាក់ពីជនជាតិចិនម្នាក់ ដែលមិនបានដាក់លិខិតឆ្លងដែនច្បាប់ដើមជាប់ខ្លួន ចំនួន ១៥ដុល្លារ នៅតំបន់ត្រួតពិនិត្យ​របស់សមត្ថកិច្ច​​​ ក្នុងភូមិសាស្ត្រ​​​ស្រុក​ស្រែអំបិល ខេត្តកោះកុងនោះទេ។

គណបក្សប្រឆាំងនៅតៃវ៉ាន់ ប្រកាសសហការជាមួយ ចិន ដើម្បី​«សន្តិភាព»

នៅតៃវ៉ាន់ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​គួមីងតាំង បានប្រកាស​សហការជាមួយរដ្ឋអំណាចកុម្មុយនិស្

គណបក្សប្រឆាំងនៅតៃវ៉ាន់ ប្រកាសសហការជាមួយ ចិន ដើម្បី​«សន្តិភាព»

នៅតៃវ៉ាន់ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​គួមីងតាំង បានប្រកាស​សហការជាមួយរដ្ឋអំណាចកុម្មុយនិស្តចិន ដើម្បីបន្ធូរបន្ថយ​ភាព​តានតឹងរវាង​ប៉េកាំង​និង​តៃប៉ិ និង​​ដើម្បី​រក្សា«សន្តិភាព» ។ គណបក្ស​ប្រឆាំង ​គួមីងតាំង ​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភាតៃវ៉ាន់ ក៏បញ្ជាក់ថា​​នឹង​បញ្ចូន​គណៈ​ប្រតិភូ ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីន​ពីង នៅ​ពេល​ខាងមុខ​ ឆាប់ៗ​ទៀតផង​។​  

អ្នកថតរូបកាសែត John Vink បង្កើតគម្រោងរូបថត ដើម្បីជួយជនភៀសសឹកកម្ពុជា

នៅពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកក

អ្នកថតរូបកាសែត John Vink បង្កើតគម្រោងរូបថត ដើម្បីជួយជនភៀសសឹកកម្ពុជា

នៅពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកកម្ពុជាប្រមាណជាង ៦៤ម៉ឺននាក់ត្រូវបង្ខំចិត្តជាថ្មីម្តងទៀត ចេញពីលំនៅឋានដ៏កក់ក្តៅរបស់គេទៅរកទីទួលសុវត្ថិភាពទាំងការភ័យខ្លាច និងគ្មានអ្វីសោះ។ ជាអ្នកថតរូបកាសែតអាជីព ដែលមានបទពិសោធន៍ ៤០ឆ្នាំ នៅក្នុងការថតរូបជនភៀសសឹកសង្គ្រាមនៅលើពិភពលោក លោក John Vink បានតាមស្វែងរកជនភៀសសឹកកម្ពុជាដើម្បីបន្តចងក្រងឯកសារ និងបង្កើតគម្រោងរូបថតភៀសសឹកមួយដែលមានចំណងជើងថា « Their Name is PIEHSAK» ឬជាភាសាខ្មែរ «ឈ្មោះរបស់ពួកគេ គឺភៀសសឹក» ។ គម្រោងរូបថតអំពីជនភៀសសឹករបស់លោក John Vink ដែលរួមមានការបោះពុម្ពផ្សាយសៀវភៅ ការតាំងពិព័ណ៍ ការចាក់បញ្ចាំងរូបថត ព្រមទាំងការជជែកពិភាក្សាគ្នា ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ នៅតាមទីកន្លែងផ្សេងៗ។ លោក John Vink បង្កើតគម្រោងរូបថតមួយនេះឡើងដើម្បីផ្សព្វផ្សាយអំពីជីវិតតស៊ូ និងការលំបាករបស់ជនភៀសសឹកកម្ពុជា ដោយសារតែវិបត្តិព្រំដែន និងដើម្បីរៃអង្គាសប្រាក់ជួយពួកគេនៅតាមជំរំនានា។ សូមទស្សនាបទយកការណ៍របស់ ចាន់ លីដា

សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនបរទេសជាង ២០០០នាក់ពាក់ព័ន្ធអំពើឆបោកអនឡាញ ក្នុងក្រុងបាវិត

ជនបរទេសជាង ២ពាន់នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលជាតិកម្ពុជាចាប់ឃាត់ខ្លួន ក្នុង​ប្រតិបត្

សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនបរទេសជាង ២០០០នាក់ពាក់ព័ន្ធអំពើឆបោកអនឡាញ ក្នុងក្រុងបាវិត

ជនបរទេសជាង ២ពាន់នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលជាតិកម្ពុជាចាប់ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកអនឡាញទ្រង់ទ្រាយធំ​ ក្នុងភូមិសាស្ត្រក្រុងបាវិត ​​ខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី ៣១មករាម្សិលមិញ​។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ​ ក្នុងប្រតិបត្តិការនេះ​ អគ្គស្នងការនគរបាលជាតិបានប្រើកម្លាំងសមត្ថកិច្ចសរុប ៧០០នាក់ ក្រោមកិច្ច​សហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផ្ទាល់។

លោក​ ហ៊ុន​ ម៉ាណែត​ អះអាង​ជា​ថ្មី​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​មិ​នបោះ​បង់​ដី​ដែល​ថៃ​កាន់​កាប់

កម្ពុជា​នឹង​មិន​បោះ​បង់​សិទ្ធិក្នុង​ការ​ទាម​ទារ​ទឹក​ដី​ពី​ថៃ​ ពិសេស​មិនយក​​ការ​ចុះ​ហត្ថ

លោក​ ហ៊ុន​ ម៉ាណែត​ អះអាង​ជា​ថ្មី​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​មិ​នបោះ​បង់​ដី​ដែល​ថៃ​កាន់​កាប់

កម្ពុជា​នឹង​មិន​បោះ​បង់​សិទ្ធិក្នុង​ការ​ទាម​ទារ​ទឹក​ដី​ពី​ថៃ​ ពិសេស​មិនយក​​ការ​ចុះ​ហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​ជា​ថ្នូ​រ​នឹង​ការ​ដោះ​ដូរ​ដី​ជាមួយ​ថៃទេ។​ នេះ​ជា​ការ​អះអាងជា​ថ្មី​​របស់​ប្រមុខ​រដ្ឋា​ភិ​បាល​កម្ពុជា ​លោក​ ហ៊ុន​ ម៉ាណែត​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ពល​រដ្ឋ​ភៀសសឹក​នៅឯ​ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះ​វិហារ​ នា​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២៦​។​ ការ​អះ​អាង​ជា​ថ្មីនៅ​ចំពោះ​មុខ​ពលរដ្ឋបែប​នេះ​ ​គឺ​បន្ទាប់​ពី​ពល​រដ្ឋ​ខ្មែរមា​ន​មន្ទិល​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​បាន​ទឹក​ដី​ខ្មែរ​​ដែល​យោធា​ថៃ​បាន​កាន់​កាប់​ និង​ទន្ទ្រាន​យក​ ក្រោយ​ផ្ទុះ​អាវុធ​​​​តាម​ព្រំ​ដែន​ប្រទេស​ទាំង​ពីកាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ២០២៥​​។​

ជាថ្មីម្តងទៀត អ.ស.ប ទាញសញ្ញាអាសន្នអំពីកង្វះជំនួយហិរញ្ញវត្ថុអន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានប្រកាសអាសន្ន អំពីកង្វះថវិកាយ៉

ជាថ្មីម្តងទៀត អ.ស.ប ទាញសញ្ញាអាសន្នអំពីកង្វះជំនួយហិរញ្ញវត្ថុអន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានប្រកាសអាសន្ន អំពីកង្វះថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រសិនបើរដ្ឋសមាជិកមិនព្រមបង់ប្រាក់វិភាគទានឲ្យបានទៀងទាត់នោះទេ ស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងប្រឈមហានិភ័យដួលរលំ។

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ថវិកាជាតិ មុនឱសានវាទវិបត្តិ Shutdown

ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ថវិកាជាតិ មុនឱសានវាទវិបត្តិ Shutdown

ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនឱសានវាទវិបត្តិគ្មានថវិកាចំណាយរបស់រដ្ឋាភិបាល។ តែបញ្ហាដោះស្រាយមិនទាន់ចប់ទេ ដ្បិតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីននឹងគ្មានថវិកាចំណាយ នៅចុងសប្តាហ៍នេះទេ ដោយត្រូវរង់ចាំការបោះឆ្នោតសម្រេច នៅសភាខុនហ្ក្រេស នាថ្ងៃចន្ទ ទី២ កុម្ភៈ បន្ថែមទៀត។

ស្នងការនគរបាល​ខេត្តពោធិ៍សាត់៖ គ្មានការ​​​ស្ទាក់យកលុយ​តាម​ផ្លូវ អំឡុងចុះបង្ក្រាបបទល្មើសអនឡាញ

​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០២​៦​ ស្នងការដ្ឋាន​នគរបាលខេត្តពោធិ៍សាត់បានអះអាងថា ​​គ្មានការ

ស្នងការនគរបាល​ខេត្តពោធិ៍សាត់៖ គ្មានការ​​​ស្ទាក់យកលុយ​តាម​ផ្លូវ អំឡុងចុះបង្ក្រាបបទល្មើសអនឡាញ

​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០២​៦​ ស្នងការដ្ឋាន​នគរបាលខេត្តពោធិ៍សាត់បានអះអាងថា ​​គ្មានការស្ទាក់យកលុយតាមផ្លូវអំឡុងពេលចុះបង្ក្រាប​បទល្មើសអនឡាញ​ឡើយ។ ការអះអាងរបស់ស្នងការដ្ឋាន​នគរបាលខេត្តពោធិ៍សាត់បែបនេះគឺជាការបំភ្លឺ​ចំពោះ​​​ការចុះផ្សាយរបស់គណនីហ្វេសប៊ុកចំនួន ២​​ដែលបានបង្ហោះ​វីដេអូ​ ភ្ជាប់ជាមួយខ្លឹមសារថា មន្ត្រីខេត្តពោធិ៍សាត់​​​ប្រដេញចាប់​ជនជាតិចិន​យកលុយរាប់ម៉ឺនដុល្លា​រ។

លោក ហ៊ុន ម៉ាណែត ដាក់ចេញវិធានការចាំបាច់ចំនួន៣ដើម្បីជួយជនភៀសសឹកឲ្យវិលទៅផ្ទះវិញបានឆាប់

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត អះអាងថា​ រដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការចាំបាច់ច

លោក ហ៊ុន ម៉ាណែត ដាក់ចេញវិធានការចាំបាច់ចំនួន៣ដើម្បីជួយជនភៀសសឹកឲ្យវិលទៅផ្ទះវិញបានឆាប់

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត អះអាងថា​ រដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនភៀសសឹក។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី​​​៣១មករានេះ​។​ សម្រាប់លោក ហ៊ុន​ ម៉ាណែត ​ ​វិធានការ ៣នេះ គឺមានភាពជាក់លាក់ ដើម្បីជួយពលរដ្ឋ​ភៀសសឹក​។ ​

អង់គ្លេស-ជប៉ុន ​ចុះកិច្ចព្រមព្រៀង​ពង្រឹងកិច្ចសហការវិស័យ​​ការពារជាតិ ​និង​ការទូត

នៅ​ទីក្រុង​តូក្យូ ​ថ្ងៃ​សៅរ៍​ ទី​៣១មករា​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បាន​​ជួប​ពិ

អង់គ្លេស-ជប៉ុន ​ចុះកិច្ចព្រមព្រៀង​ពង្រឹងកិច្ចសហការវិស័យ​​ការពារជាតិ ​និង​ការទូត

នៅ​ទីក្រុង​តូក្យូ ​ថ្ងៃ​សៅរ៍​ ទី​៣១មករា​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បាន​​ជួប​ពិភាក្សា​ផ្ទាល់ជាមួយ​លោកស្រី តាកាអ៊ីជី សាណាអេ ប្រមុខរដ្ឋាភិបាល​​ជប៉ុន។ ភាគី​ទាំង២​បាន​​ចុះ​កិច្ចព្រមព្រៀង​ពង្រឹងកិច្ចសហការ​វិស័យ​យោធា ​និង​ការទូត​​។ ​ការ​ចុះកិច្ចព្រមព្រៀងនៅ​តូក្យូ​នេះ ធ្វើឡើង​ក្រោយ​ពីលោក គៀ ស្តារមឺ បាន​​បញ្ចប់​ទស្សនកិច្ចចំនួន​ ៤ថ្ងៃ​​​នៅប្រទេស​ចិន និង​បាន​​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយ​មេដឹកនាំចិន​។ 

នាយករដ្ឋមន្ត្រីអង់គ្លេសបន្ត​ទៅ​ជប៉ុន បន្ទាប់ពី​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ជាមួយ ​ចិន

នៅថ្ងៃ​សៅរ៍​ ទី​៣១មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បន្ត​ដំណើរ​ទៅ​ជប៉ុន និង​ត្រូវ

នាយករដ្ឋមន្ត្រីអង់គ្លេសបន្ត​ទៅ​ជប៉ុន បន្ទាប់ពី​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ជាមួយ ​ចិន

នៅថ្ងៃ​សៅរ៍​ ទី​៣១មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បន្ត​ដំណើរ​ទៅ​ជប៉ុន និង​ត្រូវ​ជួប​ពិភាក្សា​ផ្ទាល់ជាមួយ​លោកស្រី តាកាអ៊ីជី សាណាអេ នាយករដ្ឋមន្ត្រី​ជប៉ុន។ ការ​ដំណើរ​បន្ត​បេសកកម្មទៅទីក្រុង​​តូក្យូនេះ ធ្វើឡើង​ក្រោយ​ពីលោក គៀ ស្តារមឺ បាន​​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​ការ​ ចំនួន ៤ ថ្ងៃ នៅប្រទេស​ចិន។ នៅរដ្ឋធានីប៉េកាំង​ ប្រមុខ​ដឹកនាំ​អង់គ្លេស​និង​ចិន បាន​ចុះ​ហត្ថលេខា​លើសំណុំ​រឿង​ជាច្រើន​ទាក់ទង​នឹង​សេដ្ឋកិច្ចពាណិជ្ជកម្ម​ ព្រម​ទាំង​សន្យា​បង្កើន​ទំនាក់ទំនង​ល្អ​នឹង​គ្នាឡើងវិញ ក្រោយ​ពី​រអាក់រអួល ៨ ឆ្នាំរួចមក។​

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ថវិកាជាតិ មុនឱសានុវាទវិបត្តិ Shutdown

ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ថវិកាជាតិ មុនឱសានុវាទវិបត្តិ Shutdown

ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនឱសានុវាទវិបត្តិគ្មានថវិកាចំណាយរបស់រដ្ឋាភិបាល។ តែបញ្ហាដោះស្រាយមិនទាន់ចប់ទេ ដ្បិតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីននឹងគ្មានថវិកាចំណាយ នៅចុងសប្តាហ៍នេះទេ ដោយត្រូវរង់ចាំការបោះឆ្នោតសម្រេច នៅសភាខុនហ្ក្រេស នាថ្ងៃចន្ទ ទី២ កុម្ភៈ បន្ថែមទៀត។

លោក​ អ៊ុន​ ចាន់​ដា៖​ អ្នក​ជំនាញ​កំពុងស្តា​រ​ច្រាំង​ទន្លេ​ដែល​បាក់​ស្រុ​ត​នៅ​ក្រុង​កំពង់​ចាម

នៅ​យប់​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៦​ ច្រាំង​ទន្លេកោះពេជ្រ ក្រុង​កំពង់​ចាម​ ​រង​ការ​បាក់​

លោក​ អ៊ុន​ ចាន់​ដា៖​ អ្នក​ជំនាញ​កំពុងស្តា​រ​ច្រាំង​ទន្លេ​ដែល​បាក់​ស្រុ​ត​នៅ​ក្រុង​កំពង់​ចាម

នៅ​យប់​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៦​ ច្រាំង​ទន្លេកោះពេជ្រ ក្រុង​កំពង់​ចាម​ ​រង​ការ​បាក់​ស្រុត​ចូល​ក្នុង​​ទន្លេ​ទាំង​ស្រុង ​ក្នុងជម្រៅ​​៧០ម៉ែត្រ​។​ នេះ​ជា​ការ​បញ្ជាក់របស់​លោក​ អ៊ុន​ ចាន់​ដា ​អភិ​បាល​ខេត្ត​កំពង់​ចាម​​​ ដែល​ប្រាប់​វិទ្យុបារាំងអន្តរជាតិ RFI ​​ ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា​នេះ​។​ តាម​លោក​ អ៊ុន​ ចាន់​ដា​ ហេតុ​ការណ៍​បាក់​ស្រុត​ច្រាំង​ទន្លេកាលពីយប់មិញនេះបាន​​បណ្តាលឱ្យ​ហេដ្ឋារចនា​សម្ព័ន្ធជាប់ច្រាំង​​​មួយចំនួន​រង​ការ​ខូច​ខាត ប៉ុន្តែ​មិន​បានបង្កឱ្យ​​ពល​រដ្ឋ​រង​របួសនោះ​​ទេ​។​ យ៉ាង​ណាមិញ ​អភិ​បាល​ខេត្ត​កំពង់​ចាមរូប​នេះ​បាន​ស្នើ​ឱ្យ​ពល​រដ្ឋ​កុំ​ទៅ​​​ក្បែរ​​​​កន្លែង​កើត​ហេតុ​ ដើម្បីរក្សា​​សុវត្ថិ​ភាព ខណៈ​អ្នកជំនាញកំពុងស្តារច្រាំងទន្លេដែលបាក់ស្រុត​នេះឡើងវិញ​​។​

បារាំងស្នើឲ្យបន្តប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅតំបន់ព្រំដែនខ្មែរ-ថៃ

ប្រទេសបារាំងនៅប​ន្តតាមដានស្ថានការណ៍ព្រំដែនខ្មែរ និងថៃ ក្រោយសម្រេចបានបទឈប់បាញ់ចុងក្រោយមួ

បារាំងស្នើឲ្យបន្តប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅតំបន់ព្រំដែនខ្មែរ-ថៃ

ប្រទេសបារាំងនៅប​ន្តតាមដានស្ថានការណ៍ព្រំដែនខ្មែរ និងថៃ ក្រោយសម្រេចបានបទឈប់បាញ់ចុងក្រោយមួយកាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥។ រដ្ឋាភិបាលបារាំង​បានស្នើជាថ្មីឲ្យពលរដ្ឋ​​បារាំងដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា​ រក្សាការធ្វើដំណើរ​​ឱ្យឆ្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រពីតំបន់​ព្រំដែន។ នេះបើតាមសារអំពាវនាវនៅក្នុងគេហទំព័រ​ក្រសួងការបរទេសបារាំង​។

លោក ប៉ាន់ ខែមប៊ុនថន៖​ ករណីផ្ទុះគ្រាប់ក្នុងតំបន់មិនទាន់ឯកភាពជាមួយថៃ បណ្តាលមកពីភ្លើងឆេះព្រៃ

ករណីស្នូរផ្ទុះគ្រាប់ពី​ភូមិសាស្ត្រ ភូមិព្រៃគប់ និងភូមិអូរនាង​ដែលជាតំបន់ស គឺបណ្តាលមកពីភ្ល

លោក ប៉ាន់ ខែមប៊ុនថន៖​ ករណីផ្ទុះគ្រាប់ក្នុងតំបន់មិនទាន់ឯកភាពជាមួយថៃ បណ្តាលមកពីភ្លើងឆេះព្រៃ

ករណីស្នូរផ្ទុះគ្រាប់ពី​ភូមិសាស្ត្រ ភូមិព្រៃគប់ និងភូមិអូរនាង​ដែលជាតំបន់ស គឺបណ្តាលមកពីភ្លើងឆេះព្រៃ។ នេះ​ជា​ការអះអាងរបស់​លោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងជា​ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ​​នៅថ្ងៃទី៣១ ខែមករានេះ។ ក្នុងវីដេអូជាង ២នាទី លោក ប៉ាន់ ខែមប៊ុនថន បាន​ទទូចកុំ​ឱ្យពលរដ្ឋព្រួយបារម្ភពី​ព្រោះថា គ្រាប់ដែលផ្ទុះទាំងនោះជា​គ្រាប់​បន្សល់ទុកតាំង​ពីសង្គ្រាមកន្លងៗមក។

តើសារព្រមាន​ឧក្រិដ្ឋជន​អនឡាញរ​បស់​លោក លី ចែម្យ៉ុង អាចជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង នៅថ្ងៃសុក្រទី៣០ខែមករា បានបង្ហោះសារព្រមានធ្ងន់ៗច

តើសារព្រមាន​ឧក្រិដ្ឋជន​អនឡាញរ​បស់​លោក លី ចែម្យ៉ុង អាចជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង នៅថ្ងៃសុក្រទី៣០ខែមករា បានបង្ហោះសារព្រមានធ្ងន់ៗចំពោះ​​ឧក្រិដ្ឋជនឆបោកអនឡាញ​​​ ដែលហ៊ានប៉ះពាល់​ជនជាតិកូរ៉េ។ ក៏ប៉ុន្តែសាររបស់លោក លី ចែម្យ៉ុង នេះ​​បានលុបចេញពីបណ្តាញសង្គម X វិញ​នៅល្ងាចនៅថ្ងៃសុក្រដដែល។ ទោះយ៉ាងណា អ្នកតាមដាននយោបាយ យល់ថា សារព្រមានរបស់លោក លី ចែម្យ៉ុង បានជះឥទ្ធិពលដល់មុខមាត់ប្រទេសកម្ពុជា ព្រោះថា សារនោះបានសរសេរជាភាសាខ្មែរ និងមានភ្ជាប់រូបវិមានឯករាជ្យដែលស្ថិតក្នុងទីក្រុងភ្នំពេញ។ តើសំណេរលោក លី ចែម្យ៉ុង ទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញជះឥទ្ធិពលអ្វីខ្លះដល់កម្ពុជា?

ហ្កាហ្សា៖ អ៊ីស្រាអែលប្រកាសព្រមបើកច្រកព្រំដែន​តំបន់រ៉ាហ្វា ជាមួយ​នឹងលក្ខខណ្ឌ​ដ៏តឹងតែង

កាលពីថ្ងៃសុក្រទី​៣០មករា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថាគេសុខចិត្ត​ព្រមបើកច្រកព្រំដែន​រ៉ា

ហ្កាហ្សា៖ អ៊ីស្រាអែលប្រកាសព្រមបើកច្រកព្រំដែន​តំបន់រ៉ាហ្វា ជាមួយ​នឹងលក្ខខណ្ឌ​ដ៏តឹងតែង

កាលពីថ្ងៃសុក្រទី​៣០មករា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថាគេសុខចិត្ត​ព្រមបើកច្រកព្រំដែន​រ៉ាហ្វា ដែលជាច្រកតែមួយគត់ រវាង​តំបន់ហ្កាហ្សា​និង​ប្រទេសអេស្ស៊ីប ចាប់ពីអាទិត្យទី​១កុម្ភៈ​ទៅ​​។ ក៏ប៉ុន្តែ អ៊ីស្រាអែល បាន​ដាក់កំហឹត​​នូវលក្ខខណ្ឌ​ដ៏តឹងតែបំផុត នៅក្នុងនីតិវិធី​ឆ្លងច្រកព្រំដែននេះ ដោយអនុញ្ញាត​ឲ្យ​តែមនុស្ស​ឆ្លងកាត់ប៉ុណ្ណោះ ហើយត្រូវមានលិខិតអនុញ្ញាតជាមុន​។​

ជនជាតិខ្មែរ ៥រូប ទទួល​មេដាយកិត្តិយស​ពីរដ្ឋសភាបារាំង

ជនជាតិខ្មែរ​៥រូប​ដែលជាអ្នកនិពន្ធ អ្នកធ្វើការដើម្បី​ថែរក្សា ការពារវប្បធម៌ និងការចងចាំប្រវ

ជនជាតិខ្មែរ ៥រូប ទទួល​មេដាយកិត្តិយស​ពីរដ្ឋសភាបារាំង

ជនជាតិខ្មែរ​៥រូប​ដែលជាអ្នកនិពន្ធ អ្នកធ្វើការដើម្បី​ថែរក្សា ការពារវប្បធម៌ និងការចងចាំប្រវត្តិសាស្រ្តខ្មែរ នៅប្រទេសបារាំង ឬ​ដើម្បី​ជួយប្រជាជន​ខ្មែរ​ នៅប្រទេស​កម្ពុជា ប្រធានសមាគមអភិរក្ស​វប្បធម៌ខ្មែរនៅបារាំង ​បានទទួលមេដាយ​រដ្ឋសភាបារាំង។ ពិធីប្រគល់មេដាយកាលពីថ្ងៃចន្ទទី ២៦​មករានៅ​រដ្ឋសភាបារាំង ក្នុងទីក្រុងប៉ារីស កើតចេញមកពីគំនិតផ្តួចផ្តើម​របស់​អ្នកតំណាងរាស្រ្ត កូនកាត់កាត់ខ្មែរបារាំង លោក​Thomas Lam។

បោះឆ្នោតថៃ៖ ការស្ទង់មតិបង្ហាញថា បេក្ខជន​បក្ស​ប្រាឆាឈុនបានទទួលការគាំទ្រ នាំមុខគេ

នៅមិនដល់១០ថ្ងៃទៀតទេ ថៃ​នឹង​រៀបចំការបោះឆ្នោត​ជាតិ​ដើម្បី​ជ្រើសរើស​សមាជិកសភា​អាណត្តិថ្មី

បោះឆ្នោតថៃ៖ ការស្ទង់មតិបង្ហាញថា បេក្ខជន​បក្ស​ប្រាឆាឈុនបានទទួលការគាំទ្រ នាំមុខគេ

នៅមិនដល់១០ថ្ងៃទៀតទេ ថៃ​នឹង​រៀបចំការបោះឆ្នោត​ជាតិ​ដើម្បី​ជ្រើសរើស​សមាជិកសភា​អាណត្តិថ្មី។ ការបោះឆ្នោត​ថៃ ដែល​មាន​ការចូលរួម​ពី​បេក្ខជន​ជាង​៥០០០ មកពីគណបក្សជាង​៥០ គ្របដណ្តប់​​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ នៅក្នុងកាលៈទេសៈដែល​ថៃ​កំពុង​ជាប់ជម្លោះព្រំដែន​ជាមួយកម្ពុជា។ នៅ​ជាង​១សប្តាហ៍​មុនការបោះឆ្នោត ដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី ៨កុម្ភៈ ការស្ទង់មតិ​ កាលពីថ្ងៃ​សុក្រទី ៣០ បាន​បង្ហាញថា គណបក្ស​ប្រាឆាឈុនរបស់​ចលនាយុវជន​បានទទួល​សំឡេង​គាំទ្រ​ច្រើន​ជាងគេ ច្រើនជាង​គណបក្ស​ភូមិចៃថៃ​របស់​នាយករដ្ឋមន្រ្តីចាំផ្ទះ លោក​អនុធីន ឆានវីរៈគូន។ 

លោក លី ចែម្យ៉ុង ចេញសារព្រមានហាមដាច់ខាតមិនឲ្យឧក្រិដ្ឋជនអនឡាញប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូង

នៅថ្ងៃសុក្រទី៣០ខែមករានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង បានចេញមុខព្រមានឧក្រិដ្

លោក លី ចែម្យ៉ុង ចេញសារព្រមានហាមដាច់ខាតមិនឲ្យឧក្រិដ្ឋជនអនឡាញប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូង

នៅថ្ងៃសុក្រទី៣០ខែមករានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង បានចេញមុខព្រមានឧក្រិដ្ឋជនអនឡាញ ដែលហ៊ានប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូង។ ដោយភ្ជាប់ជាមួយនឹងអត្ថបទមួយដែលនិយាយពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ប្រធានាធិបតីកូរ៉េត្បូងបានបញ្ជាក់ថា ការលើកឡើងរបស់លោកបែបនេះមិនមែនជាការគំរាមកំហែងលេងៗទេ ព្រោះថា កូរ៉េខាងត្បូង បើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់។

ហ្វីលីពីនបញ្ជូនមន្ត្រីជំនាញមកកម្ពុជា ដើម្បីតាមចាប់ឧកញ៉ាល្បែងស៊ីសងមួយរូប

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៩ខែមករា​ថា ហ្វីលីពីនបានបញ្

ហ្វីលីពីនបញ្ជូនមន្ត្រីជំនាញមកកម្ពុជា ដើម្បីតាមចាប់ឧកញ៉ាល្បែងស៊ីសងមួយរូប

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៩ខែមករា​ថា ហ្វីលីពីនបានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកកាន់ប្រទេស​កម្ពុជា ដើម្បីតាមប្រមាញ់ឧកញ៉ាល្បែងមួយរូបឈ្មោះ Atong Ang។ Atong Ang ត្រូវរដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ពីបទចាប់ជំរិត និងសង្ស័យថាកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦ ដោយស៊ឹម ចាន់សំណាង

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦

ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០​ មករា ២០២៦ ដោយស៊ឹម ចាន់សំណាង

តើគ្រូបង្រៀនក្របខណ្ឌរដ្ឋគួរតែបញ្ឈប់ការបន្ថែមម៉ោងបង្រៀននៅសាលាឯកជន?

ក្រសួងអប់រំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅត

តើគ្រូបង្រៀនក្របខណ្ឌរដ្ឋគួរតែបញ្ឈប់ការបន្ថែមម៉ោងបង្រៀននៅសាលាឯកជន?

ក្រសួងអប់រំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ សំដៅលើកកម្ពស់គុណភាពអប់រំ និងក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំ ក្នុងប្រទេសកម្ពុជា។ អ្នកតាមដានសង្គមសាទរចំពោះការពង្រឹងវិន័យគ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ តាមរយៈនិយាមថ្មីនេះ។ ក៏ប៉ុន្តែ ចំពោះទំនោររបស់គ្រូក្របខណ្ឌរដ្ឋ ដែលឆ្លៀតទៅបង្រៀនថែមម៉ោង នៅតាមសាលាឯកជន ក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវសង្គមស្នើឱ្យក្រសួងអប់រំយកចិត្តទុកដាក់បន្ថែម តាមរយៈការដាក់ចេញចំណាត់ការបន្ទាន់មួយ ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យអប់រំនៅកម្ពុជា។ តើវប្បធម៌ឆ្លៀតបង្រៀនបន្ថែមម៉ោងនៅតាមសាលាឯកជន គួរតែត្រូវបញ្ឈប់ជាបន្ទាន់ ឬយ៉ាងណា?

រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ទៅតួកគី​ដើម្បី​រកដំណោះស្រាយ ស្របពេលដែល​​លោកត្រាំគំរាម​វាយ​កាន់តែខ្លាំង

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅជួបរដ្ឋមន្ត្រីតួកគី នៅក្រុងអ៊ីស្តង់ប៊ូល នៅថ្

រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ទៅតួកគី​ដើម្បី​រកដំណោះស្រាយ ស្របពេលដែល​​លោកត្រាំគំរាម​វាយ​កាន់តែខ្លាំង

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅជួបរដ្ឋមន្ត្រីតួកគី នៅក្រុងអ៊ីស្តង់ប៊ូល នៅថ្ងៃសុក្រទី​​៣០​មករា​ ដើម្បី​ជជែកគ្នារកដំណោះស្រាយ​ ទាក់ទិនការគំរាមកាន់តែខ្លាំងឡើង ពីសំណាក់លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ បានសម្រេចបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងច្រើនគ្រឿងទៅក្បែរអ៊ីរ៉ង់ និងបានគំរាម​ថាអាចវាយប្រហារ​​​គ្រប់ពេលវេលា​ ប្រសិនបើអ៊ីរ៉ង់មិនចរចា​។ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ តួកគីបានស្នើខ្លួនធ្វើជាអ្នកសម្របសម្រួល​ បើកការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​។

ប្រមុខការទូតថៃ៖ កម្ពុជា-ថៃពន្យារបទឈប់បាញ់ ៣ខែទៀតដោយសារស្ថានភាពព្រំដែននៅតែផុយស្រួយ

ភាគីកម្ពុជា-ថៃ សម្រេចពន្យារពេលការអនុវត្តបទឈប់បាញ់ រយៈពេល ៣ខែថែមទៀត រហូតដល់ខែឧសភា ឆ្នាំ២០២៦

ប្រមុខការទូតថៃ៖ កម្ពុជា-ថៃពន្យារបទឈប់បាញ់ ៣ខែទៀតដោយសារស្ថានភាពព្រំដែននៅតែផុយស្រួយ

ភាគីកម្ពុជា-ថៃ សម្រេចពន្យារពេលការអនុវត្តបទឈប់បាញ់ រយៈពេល ៣ខែថែមទៀត រហូតដល់ខែឧសភា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់ប្រមុខការទូតថៃលោក ស៊ីហាស័ក ភួងកេតកែវ ក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkie Asia ដែល​ចេញផ្សាយ​នាថ្ងៃទី២៩ មករា ឆ្នាំ២០២៦ ក្រៅកិច្ចចង្អៀតប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុង Cebu ប្រទេសហ្វីលីពីន។ ការសម្រេចបន្តនេះ និងបើតាមលោក ស៊ីហាស័ក គឺដោយសារភាគីទាំង២មើលឃើញថា បទឈប់បាញ់ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅមានភាពផុយស្រួយ ខណៈ​ភាពតានតឹងតាមបណ្តោយព្រំដែនក៏បន្តកើតមានឡើង។

មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលអ្នកជំងឺជាង ១,៤លានករណីក្នុងឆ្នាំ២០២៥ ដោយចំណាយជាង ៤៦លានដុល្លារ

ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប បានពិន

មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលអ្នកជំងឺជាង ១,៤លានករណីក្នុងឆ្នាំ២០២៥ ដោយចំណាយជាង ៤៦លានដុល្លារ

ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប បានពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ បានជាង ១,៤លានករណី កើន២៥% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦កន្លងទៅ និងថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យបានចំណាយថវិកាសរុបជាង ៤៦លានដុល្លារ។

ជំនួយដើម្បីជនភៀសសឹក និងកងទ័ពធ្លាក់ថយចុះខ្លាំង បន្ទាប់ពីមានបទឈប់បាញ់ខ្មែរ-ថៃ

ខុសប្លែកពីខែមុនៗ ស្បៀងអាហារ និងជំនួយដែលជារបស់របរចាំបាច់សម្រាប់ជនភៀសសឹកតាមតំបន់ព្រំដែនហា

ជំនួយដើម្បីជនភៀសសឹក និងកងទ័ពធ្លាក់ថយចុះខ្លាំង បន្ទាប់ពីមានបទឈប់បាញ់ខ្មែរ-ថៃ

ខុសប្លែកពីខែមុនៗ ស្បៀងអាហារ និងជំនួយដែលជារបស់របរចាំបាច់សម្រាប់ជនភៀសសឹកតាមតំបន់ព្រំដែនហាក់ធ្លាក់ ថមថយខ្លាំង។ ធ្លាប់តែស្តុកទុកជំនួយហូរហៀ នៅក្នុងអំឡុងសង្រ្គាមប្រយុទ្ធគ្នានៅតាមព្រំដែនខ្មែរ-ថៃ ទីតាំងទទួលជំនួយ Eat More បានប្រែជាស្រក លែងសូវសម្បូរជំនួយដូចមុន។ អ្នករៀបចំកម្មវិធីទទួលជំនួយប្រាប់វិទ្យុបារាំងអន្តរជាតិថា ការផ្តល់ជំនួយបានធ្លាក់ថយចុះ បន្ទាប់ពីកម្ពុជា-ថៃសម្រេចអនុវត្តបទឈប់បាញ់ និងបន្ទាប់ពីពលរដ្ឋភៀសសឹកខ្មែរមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញ។ 

លោក ពូទីន ជួបប្រធានាធិបតីស៊ីរីថ្មី ជាលើកទី ២ ដើម្បីពិភាក្សាពីវត្តមានកងទ័ពរុស្ស៊ីនៅស៊ីរី

ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២

លោក ពូទីន ជួបប្រធានាធិបតីស៊ីរីថ្មី ជាលើកទី ២ ដើម្បីពិភាក្សាពីវត្តមានកងទ័ពរុស្ស៊ីនៅស៊ីរី

ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២៨ ខែ មករា ។ នេះ ជាលើកទី ២ ហើយ ដែលមេដឹកនាំស៊ីរីរូបនេះ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គិតតាំងពីលោក បានឡើងកាន់អំណាចនៅស៊ីរី កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ។ នៅក្នុងជំនួបថ្មីនេះ លោក ពូទីន និង លោក អាម៉េដ អាល់ ឆារ៉េ បានពិភាក្សាគ្នា អំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសអំពីវត្តមាន នៃកងទ័ពរុស្ស៊ី នៅប្រទេសស៊ីរី ។

ចិន​ប្រហារជីវិត​អ្នកទោស​១១នាក់​ដែលជាប់ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញរបស់​ត្រកូលMingនៅភូមា

អ្នកទោស​១១នាក់​ដែលជា​សមាជិក​របស់​ក្រុមគ្រួសារ​ត្រកូលMing ដែលធ្លាប់មាន​អំណាច​ ឥទ្ធិពល​នៅ​ភូ

ចិន​ប្រហារជីវិត​អ្នកទោស​១១នាក់​ដែលជាប់ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញរបស់​ត្រកូលMingនៅភូមា

អ្នកទោស​១១នាក់​ដែលជា​សមាជិក​របស់​ក្រុមគ្រួសារ​ត្រកូលMing ដែលធ្លាប់មាន​អំណាច​ ឥទ្ធិពល​នៅ​ភូមា ត្រូវ​តុលាការចិន​កាត់ទោសពីបទ​ឃាតកម្ម​ ដោយចេតនា បន្លំបោកប្រាស់ និង​បង្កើតកាស៊ីណូខុសច្បាប់ កាលពីថ្ងៃ​ព្រហស្បតិ៍។ នៅក្នុង​សំណុំរឿងឧក្រិដ្ឋកម្ម​អនឡាញ ដែលបាន​ប៉ះពាល់ធ្វើឲ្យ​ប្រជាជន​ចិន​រងគ្រោះ ទាំងខាតបង់លុយ និង​អាយុជីវិត រដ្ឋអំណាចប៉េកាំង​បាន​បើកប្រតិបត្តិការ​តាមចាប់​មេខ្លោងឧក្រិដ្ឋកម្មអនឡាញជាច្រើន​នាក់ ពី​ប្រទេស​ភូមា ថៃ និង​កម្ពុជា តួយ៉ាងអតីត​ឧកញ៉ា ចេនហ្ស៊ីដែលទើបត្រូវ​ចាប់បញ្ជូន​ទៅ​ចិន កាលពី​ពាក់កណ្តាល​ខែ​ធ្នូឆ្នាំមុន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រដ្ឋាភិបាលមិនដែលលក់កោះណាមួយទៅឱ្យក្រុមហ៊ុនឯកជនឡើយ

​​កម្ពុជា​ គ្មានការលក់កោះ​ណាមួយ​នៅលើដែនសមុទ្រខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ឯកជនឡើយ​​។ នេះជាការអ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រដ្ឋាភិបាលមិនដែលលក់កោះណាមួយទៅឱ្យក្រុមហ៊ុនឯកជនឡើយ

​​កម្ពុជា​ គ្មានការលក់កោះ​ណាមួយ​នៅលើដែនសមុទ្រខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ឯកជនឡើយ​​។ នេះជាការអះអាងរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​​នៅថ្ងៃទី​២៨មករាម្សិលមិញ​បន្ទាប់ពីមានការលើកឡើងថា ​រដ្ឋាភិបាលកម្ពុជា​​​បានលក់កោះ​ចំនួន២ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ទៅឱ្យក្រុមហ៊ុន​ឯកជនរបស់​ឧកញ៉ាខ្មែរ​ម្នាក់។ ​

មេទ័ពលើកឡើងថា ការបង្ហោះអួត លើកជើង តាំងខ្លួនជាវីរបុរស ប៉ះពាល់ដល់សតិអារម្មណ៍កងទ័ព

សារហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ព

មេទ័ពលើកឡើងថា ការបង្ហោះអួត លើកជើង តាំងខ្លួនជាវីរបុរស ប៉ះពាល់ដល់សតិអារម្មណ៍កងទ័ព

សារហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានក្លាយជាកម្មវត្ថុនៃការលើកយកមកពិភាក្សាគ្នា លើបណ្តាញសង្គម។ ការចាប់អារម្មណ៍ពីសំណាក់មហាជនចំពោះសាររបស់មេទ័ពខ្មែរដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយតៗគ្នា នៅលើបណ្តាញសង្គម នូវសៀវភៅមួយក្បាល ដែលមានឈ្មោះថា «កម្ពុជាឈ្នះថៃ សម័យតេជោធិបតី»  និពន្ធដោយមន្ត្រីជាន់ខ្ពស់១រូប នៃក្រសួងមហាផ្ទៃ។ 

Get more results via ClueGoal