លោក ហ៊ុន ម៉ាណែត អះអាងជាថ្មីថា រដ្ឋាភិបាលកម្ពុជានឹងមិនបោះបង់ដីដែលថៃកាន់កាប់
newsare.net
កម្ពុជានឹងមិនបោះបង់សិទ្ធិក្នុងការទាមទារទឹកដីពីថៃ ពិសេសមិនយកការចុះហត្ថលោក ហ៊ុន ម៉ាណែត អះអាងជាថ្មីថា រដ្ឋាភិបាលកម្ពុជានឹងមិនបោះបង់ដីដែលថៃកាន់កាប់
កម្ពុជានឹងមិនបោះបង់សិទ្ធិក្នុងការទាមទារទឹកដីពីថៃ ពិសេសមិនយកការចុះហត្ថលេខាលើបទឈប់បាញ់ជាថ្នូរនឹងការដោះដូរដីជាមួយថៃទេ។ នេះជាការអះអាងជាថ្មីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកនៅឯស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ការអះអាងជាថ្មីនៅចំពោះមុខពលរដ្ឋបែបនេះ គឺបន្ទាប់ពីពលរដ្ឋខ្មែរមានមន្ទិលពាក់ព័ន្ធនឹងការទទួលបានទឹកដីខ្មែរដែលយោធាថៃបានកាន់កាប់ និងទន្ទ្រានយក ក្រោយផ្ទុះអាវុធតាមព្រំដែនប្រទេសទាំងពីកាលពីដើមខែធ្នូ ឆ្នាំ២០២៥។ Read more














