អ្នកថតរូបកាសែត John Vink បង្កើតគម្រោងរូបថត ដើម្បីជួយជនភៀសសឹកកម្ពុជា
newsare.net
នៅពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកកអ្នកថតរូបកាសែត John Vink បង្កើតគម្រោងរូបថត ដើម្បីជួយជនភៀសសឹកកម្ពុជា
នៅពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកកម្ពុជាប្រមាណជាង ៦៤ម៉ឺននាក់ត្រូវបង្ខំចិត្តជាថ្មីម្តងទៀត ចេញពីលំនៅឋានដ៏កក់ក្តៅរបស់គេទៅរកទីទួលសុវត្ថិភាពទាំងការភ័យខ្លាច និងគ្មានអ្វីសោះ។ ជាអ្នកថតរូបកាសែតអាជីព ដែលមានបទពិសោធន៍ ៤០ឆ្នាំ នៅក្នុងការថតរូបជនភៀសសឹកសង្គ្រាមនៅលើពិភពលោក លោក John Vink បានតាមស្វែងរកជនភៀសសឹកកម្ពុជាដើម្បីបន្តចងក្រងឯកសារ និងបង្កើតគម្រោងរូបថតភៀសសឹកមួយដែលមានចំណងជើងថា « Their Name is PIEHSAK» ឬជាភាសាខ្មែរ «ឈ្មោះរបស់ពួកគេ គឺភៀសសឹក» ។ គម្រោងរូបថតអំពីជនភៀសសឹករបស់លោក John Vink ដែលរួមមានការបោះពុម្ពផ្សាយសៀវភៅ ការតាំងពិព័ណ៍ ការចាក់បញ្ចាំងរូបថត ព្រមទាំងការជជែកពិភាក្សាគ្នា ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ នៅតាមទីកន្លែងផ្សេងៗ។ លោក John Vink បង្កើតគម្រោងរូបថតមួយនេះឡើងដើម្បីផ្សព្វផ្សាយអំពីជីវិតតស៊ូ និងការលំបាករបស់ជនភៀសសឹកកម្ពុជា ដោយសារតែវិបត្តិព្រំដែន និងដើម្បីរៃអង្គាសប្រាក់ជួយពួកគេនៅតាមជំរំនានា។ សូមទស្សនាបទយកការណ៍របស់ ចាន់ លីដា Read more














