Cambodia



Putin hails ‘unending spring’ in Russia-China ties during call with Xi

Russian President Vladimir Putin has praised the “exemplary” relations with China in a video conference with Xi Jinping Read Full Article at RT.com

រង្វាន់ធំ ស៊ីក្លូមាស នៃមហោស្រពភាពយន្តអាស៊ីក្រុងវឺហ្ស៊ូល បានទៅលើភាពយន្តស្រីលង្កា

មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ី លើកទី៣២ នៅទីក្រុង វឺហ្ស៊ូល (Vesoul) បា​ន​បិទ​បញ្ចប់នៅយប់ថ្ងៃ

រង្វាន់ធំ ស៊ីក្លូមាស នៃមហោស្រពភាពយន្តអាស៊ីក្រុងវឺហ្ស៊ូល បានទៅលើភាពយន្តស្រីលង្កា

មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ី លើកទី៣២ នៅទីក្រុង វឺហ្ស៊ូល (Vesoul) បា​ន​បិទ​បញ្ចប់នៅយប់ថ្ងៃទី៣កុម្ភៈ ជាមួយនឹងការប្រកាសពានរង្វាន់ជ័យលាភី ទៅដល់​ស្នាដៃភាព​យន្តឆ្នើមៗ។ ពានរង្វាន់ធំ ស៊ីក្លូមាស សម្រាប់ឆ្នាំ២០២៦ នេះ បានទៅលើភាពយន្តមកពីស្រីលង្កា។ រង្វាន់មេប្រយោគ ត្រូវប្រគល់ជូនរឿង​មកពី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ​។ ភាពយន្តឥណ្ឌា ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងស្រី ទទួល​បាន​រង្វាន់​ជាច្រើនផ្សេងៗគ្នា។ ចំណែកភាពយន្តឯកសារបានទៅភាពយន្តរបស់សមិទ្ធករបារាំងដែលថតពីសិល្បការិនីគំរូចិននៅក្រុងប៉េកាំង។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់យើងដែលកំពុងយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីទីក្រុង វឺហ្ស៊ូល (Vesoul) ។​

ក្រសួងបរិស្ថានចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនមួយពីបទបំពុលខ្យល់

ក្រសួងបរិស្ថាន​បាន​ប្រកាស​នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៦ ពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​ក្រុម

ក្រសួងបរិស្ថានចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនមួយពីបទបំពុលខ្យល់

ក្រសួងបរិស្ថាន​បាន​ប្រកាស​នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៦ ពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ដែល​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ស្ថិត​ក្នុង​ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ ក្រសួង​បរិស្ថាន​បាន​រក​ឃើញ​ថា រោងចក្រ​កាត់ដេរ​នេះ​បាន​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​បទប្បញ្ញត្តិ​បរិស្ថាន​ដោយ​បាន​បំពុល​ខ្យល់ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ជុំវិញ និង​សុខភាព​សាធារណៈ។

សហរដ្ឋអាមេរិកប្រកាសលុបចោលជាផ្លូវការបម្រាមលក់គ្រឿងសព្វាវុធឱ្យកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលជាផ្លូវការនូវការហាមឃាត់លក់គ្រឿងសព្វ

សហរដ្ឋអាមេរិកប្រកាសលុបចោលជាផ្លូវការបម្រាមលក់គ្រឿងសព្វាវុធឱ្យកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលជាផ្លូវការនូវការហាមឃាត់លក់គ្រឿងសព្វាអាវុធឱ្យកម្ពុជា។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈថា បម្រាមមួយនេះត្រូវចូលជាធរមានចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះទៅ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាចាត់ទុកការលុបបម្រាមលក់សព្វាវុធអាមេរិកឱ្យកម្ពុជាថាជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកលើកម្ពុជា។

Air Cambodia បញ្ជាទិញយន្តហោះ Boeing 737 MAX ប្រមាណ ២០ គ្រឿងតម្លៃ ៣ពាន់លានដុល្លារ

នៅថ្ងៃទី៣ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសពីការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ B

Air Cambodia បញ្ជាទិញយន្តហោះ Boeing 737 MAX ប្រមាណ ២០ គ្រឿងតម្លៃ ៣ពាន់លានដុល្លារ

នៅថ្ងៃទី៣ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសពីការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 MAX រហូតដល់ ២០គ្រឿងក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិលកម្ពុជាចាត់ទុកការវិនិយោគនេះជាជំហានថ្មីមួយដើម្បីកែលម្អ និងពង្រីកវិសាលភាពរបស់ Air Cambodia ក្នុងអំឡុងពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ី។

លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ

  នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង

លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ

  នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅ និងការរកស៊ីនៅក្រុងប៉ោយប៉ែតបានវិលត្រលប់មកភាពប្រក្រតីឡើងវិញហើយ។ តែលោកមិនភ្លេចបន្ថែមថា ពលរដ្ឋ និងអាជីវករនៅតែដក់ក្នុងអារម្មណ៍ចំពោះការបំពានរបស់ភាគីថៃមកលើតំបន់សេដ្ឋកិច្ចចម្រុះជាតិសាសន៍មួយនេះ។

កងទ័ពអាមេរិក​​​​បាញ់​​កម្ទេច​ដ្រូន​​អ៊ីរ៉ង តែ​​អះអាង​ថា​​ការចរចា​នឹង​ដំណើរការ​ទៅ​ដូច​ការ​គ្រោង​ទុក

តើពិភពលោកអាចចៀសផុតទេ ពីសង្គ្រាមដោយ​ចំហ រវាងអ៊ីរ៉ង់​និងសហរដ្ឋអាមេរិក? កាលពីរសៀលថ្ងៃអង្គារ​

កងទ័ពអាមេរិក​​​​បាញ់​​កម្ទេច​ដ្រូន​​អ៊ីរ៉ង តែ​​អះអាង​ថា​​ការចរចា​នឹង​ដំណើរការ​ទៅ​ដូច​ការ​គ្រោង​ទុក

តើពិភពលោកអាចចៀសផុតទេ ពីសង្គ្រាមដោយ​ចំហ រវាងអ៊ីរ៉ង់​និងសហរដ្ឋអាមេរិក? កាលពីរសៀលថ្ងៃអង្គារ​ទី៣មករា មានករណីប៉ះទង្គិចគ្នា​២ករណី​ផ្ទួនៗ រវាងកងទ័ពអាមេរិកនិង​កងទ័ពអ៊ីរ៉ង់ នៅច្រក​​សមុទ្រអកម៉ូហ្ស​។ យន្តហោះចម្បាំងអាមេរិក​ បាន​បាញ់កម្ទេចដ្រូនមួយគ្រឿងរបស់អ៊ីរ៉ង់ ហើយ​នាវាល្បាតអ៊ីរ៉ង់វិញ ​បានប៉ុនប៉ងចូល​មកសម្លុត​​នាវាដឹកប្រេងមួយគ្រឿង ​ដោតទង់ជាតិអាមេរិក​។ តែយ៉ាងណា​​ក៏ដោយ សេតវិមាន​បានអះអាងថា ការចរចាគ្នា​រវាងប្រទេសទាំង២ នឹងដំណើរការទៅដូចការគ្រោងទុក​។​

តើកម្ពុជាអាចចេញពីក្រុមប្រទេសក្រីក្រតាមកាលកំណត់ឬទេនៅក្នុង​បរិបទសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន?

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៤ បានអនុម័តជាឯកច្ឆន្ទឱ្

តើកម្ពុជាអាចចេញពីក្រុមប្រទេសក្រីក្រតាមកាលកំណត់ឬទេនៅក្នុង​បរិបទសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន?

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៤ បានអនុម័តជាឯកច្ឆន្ទឱ្យកម្ពុជាចាកចេញជាផ្លូវការពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងអំឡុងពេល ៥ឆ្នាំ មានន័យថានៅចុងឆ្នាំ ២០២៩ កម្ពុជានឹងត្រូវចេញឲ្យផុតពីក្រុមប្រទេស (LDC)។ តែសំណួរដែលកំពុងចោទគឺថា នៅក្នុងបរិបទ នយោបាយ និងសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ពិសេសជម្លោះព្រំដែនដែលកម្ពុជាកំពុងមានជាមួយថៃសព្វថ្ងៃនេះ តើកម្ពុជាអាចចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមកាលកំណត់នៅចុងឆ្នាំ ២០២៩ បានដែរ ឬទេ?

អ្នកស្រីយ៉ាន់ វឿន៖ ពលរដ្ឋភៀសសឹកកំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត និងបញ្ហាជីវភាពប្រចាំថ្ងៃ

អស់រយៈពេលជិតពីរខែមកហើយ ដែលពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បង្ខំចិត្តជម្លៀសខ្ល

អ្នកស្រីយ៉ាន់ វឿន៖ ពលរដ្ឋភៀសសឹកកំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត និងបញ្ហាជីវភាពប្រចាំថ្ងៃ

អស់រយៈពេលជិតពីរខែមកហើយ ដែលពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ អ្នកស្រី យ៉ាន់ វឿន អាយុ ៦៤ឆ្នាំ ក៏ដូចជាក្រុមគ្រួសារ និងពលរដ្ឋភៀសសឹកជាង ១០ម៉ឺននាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្ននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់គាត់ ត្រូវបានបំផ្លិចបំផ្លាញដោយ​គ្រាប់ផ្លោងរបស់យោធាថៃ កាលពីអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃ លើកទីពីរ ដែលមានរយៈពេល២១ថ្ងៃ។ បច្ចុប្បន្ននេះ ទោះបីជាស្ថានភាពព្រំដែនហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅពេលរំលឹកដល់ព្រឹត្តិការណ៍នៃការវាយប្រហាររបស់យោធាថៃ អ្នកស្រី យ៉ាន់ វឿន និងពលរដ្ឋភៀសសឹកឯទៀត ដែលកំពុងរស់នៅក្នុងជំរំសុវត្ថិភាព នៅតែមានអារម្មណ៍ភ័យខ្លាច និង តក់ស្លុតខ្លាំងនៅឡើយ។

កម្ពុជាតវ៉ាប្រឆាំងទស្សនកិច្ច​ដែលដឹកនាំដោយ​យោធាថៃនៅតំបន់អូរស្មាច់

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធ ទី៤កុម្ភៈនេះ បានប្រកាសតវ៉ាជាផ្លូវការ ប្រឆាំងនឹងការធ្វើទស្

កម្ពុជាតវ៉ាប្រឆាំងទស្សនកិច្ច​ដែលដឹកនាំដោយ​យោធាថៃនៅតំបន់អូរស្មាច់

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធ ទី៤កុម្ភៈនេះ បានប្រកាសតវ៉ាជាផ្លូវការ ប្រឆាំងនឹងការធ្វើទស្សនកិច្ចត្រួតពិនិត្យទីតាំងសណ្ឋា​គារចំនួន ២កន្លែង ក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ​​របស់​ប្រធានចារកម្មកងទ័ពថៃ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកទស្សនកិច្ច​ដែល​​ប្រព្រឹត្តិទៅ​​គ្មានការយល់ព្រមពីភាគីកម្ពុជានេះ ជា​ការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន​។ ប៉ុន្តែ​​​​យោធាថៃអះអាងថា ទស្សនកិច្ចនេះជាការបង្ហាញភស្តុតាងនៃទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញ។ 

ប្រធានាធិបតីចិនរិះគន់អាមេរិកដោយបញ្ឆិតបញ្ឆៀងនៅក្នុងជំនួបជាមួយសមភាគីអ៊ុយរូហ្កាយ

ប្រធានាធិបតី​អ៊ុយរូហ្កាយ លោក យ៉ាម៉ានឌូ អរស៊ី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា

ប្រធានាធិបតីចិនរិះគន់អាមេរិកដោយបញ្ឆិតបញ្ឆៀងនៅក្នុងជំនួបជាមួយសមភាគីអ៊ុយរូហ្កាយ

ប្រធានាធិបតី​អ៊ុយរូហ្កាយ លោក យ៉ាម៉ានឌូ អរស៊ី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​អង្គារ ទី៣ កុម្ភៈ។ ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​អរស៊ី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​មាន​ពិភពលោក​ពហុនិយម សមភាព យុត្តិធម៌ និង​មាន​សណ្តាប់ធ្នាប់។ ទោះ​បី​ជា​លោក​ស៊ី​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​ក៏​ដោយ​ក៏​គេ​ថា លោក​ស៊ី​ចង់​រិះគន់​សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ។

តុលាការបារាំងបើកការស៊ើបអង្កេតលើ​ក្រុមហ៊ុន​​​បណ្តាញ​សង្គម X ក្នុង​សំណុំរឿង​​​​ឧក្រិដ្ឋកម្ម​អនឡាញ

ថ្ងៃទី​៣កុម្ភៈ សមត្ថកិច្ច​បារាំង​បាន​​ចុះរឹបអូសឯកសារ នៅឯទីស្នាក់​ការប្រចាំនៅបារាំង​ របស់

តុលាការបារាំងបើកការស៊ើបអង្កេតលើ​ក្រុមហ៊ុន​​​បណ្តាញ​សង្គម X ក្នុង​សំណុំរឿង​​​​ឧក្រិដ្ឋកម្ម​អនឡាញ

ថ្ងៃទី​៣កុម្ភៈ សមត្ថកិច្ច​បារាំង​បាន​​ចុះរឹបអូសឯកសារ នៅឯទីស្នាក់​ការប្រចាំនៅបារាំង​ របស់ក្រុមហ៊ុន​បណ្តាញសង្គម​ X  ពាក់ព័ន្ធនឹងសំណុំរឿងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ​​។ លោកអ៊ីឡុន មឺស្ក៍ កំពូល​មហាសេដ្ឋី​​ម្ចាស់ក្រុមហ៊ុននេះ ក៏ត្រូវបាន​តុលាការបារាំង កោះហៅឲ្យ​ចូលខ្លួន​មកបំភ្លឺ នៅក្នុងសំណុំរឿងនេះ​ដែរ។

ភាពយន្ត Khmerica បង្ហាញ​អំពីការ​ចាប់ផ្តើម​ជីវិតថ្មីលើទឹក​ដីខ្មែររបស់​យុវជន១ក្រុម​មកពីអាមេរិក

ភាពយន្តឯកសារ Khmerica ដែលថតនៅខេត្តបាត់ដំបង ត្រូវ​ចាក់បញ្ចាំង នាថ្ងៃចន្ទ ទី២ កុម្ភៈ ​ក្នុងមហោស្រព

ភាពយន្ត Khmerica បង្ហាញ​អំពីការ​ចាប់ផ្តើម​ជីវិតថ្មីលើទឹក​ដីខ្មែររបស់​យុវជន១ក្រុម​មកពីអាមេរិក

ភាពយន្តឯកសារ Khmerica ដែលថតនៅខេត្តបាត់ដំបង ត្រូវ​ចាក់បញ្ចាំង នាថ្ងៃចន្ទ ទី២ កុម្ភៈ ​ក្នុងមហោស្រពអន្តរជាតិភាពយន្តអាស៊ី នៅទីក្រុងវឺហ្ស៊ូល ប្រទេសបារាំង។ កុននេះបានបង្ហាញពីការចាប់ផ្តើមជីវិតថ្មីនៅកម្ពុជារបស់យុវជន១ក្រុមដែលធ្លាប់រស់នៅ និងធំដឹងក្តីនៅលើទឹកដីសហរដ្ឋអាមេរិក។ តែពួកគេត្រូវ​ប៉ូលិស​អន្តោប្រវេសន៍​អាមេរិក ចាប់ខ្លួនបញ្ចូនឲ្យទៅរស់នៅស្រុកខ្មែរ។ ជនជាតិបារាំង លោក Thibaut Amri ដែលជាសមិទ្ធករភាពយន្តនេះ បានអះអាងថា រឿង Khmerica ត្រូវនឹង​បច្ចុប្បន្នភាព​សព្វថ្ងៃខ្លាំងណាស់ ព្រោះរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែអនុវត្តនយោបាយ​អន្តោប្រវេសន៍ យ៉ាងតឹងតែងជាទីបំផុត។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់យើងដែលកំពុង​យកការណ៍ផ្ទាល់នៅមហោស្រព​អន្តរជាតិភាព​យន្តអាស៊ីក្នុងទីក្រុង​វឺហ្ស៊ូល ។

រដ្ឋាភិបាល ហ្សកហ្ស៊ី រៀបចំអនុម័តច្បាប់ថ្មី ហាមឃាត់ការប្រើប្រាស់ថវិកាពីបរទេស

ថ្ងៃ អង្គារ ទី ៣ កុម្ភៈ នេះ រដ្ឋសភាហ្សកហ្ស៊ី កំពុងរៀបចំអនុម័តច្បាប់ថ្មីមួយ ដែលនឹងចូលទៅហាមឃា

រដ្ឋាភិបាល ហ្សកហ្ស៊ី រៀបចំអនុម័តច្បាប់ថ្មី ហាមឃាត់ការប្រើប្រាស់ថវិកាពីបរទេស

ថ្ងៃ អង្គារ ទី ៣ កុម្ភៈ នេះ រដ្ឋសភាហ្សកហ្ស៊ី កំពុងរៀបចំអនុម័តច្បាប់ថ្មីមួយ ដែលនឹងចូលទៅហាមឃាត់ ការប្រើប្រាស់ថវិកាពីបរទេស ចំពោះគ្រប់គម្រោងនានា នៅក្នុងប្រទេស​ ។ ផ្អែកតាមអត្ថបទច្បាប់ថ្មីខាងលើ ជនល្មើសនឹងអាចទទួលទោសជាប់ ពន្ធនាគារ រហូតដល់ ៦ ឆ្នាំ ។ ដំណឹងនេះ បានបង្កនូវក្តីព្រួយបារម្ភ កាន់តែខ្លាំង នៅក្នុងស្រទាប់ប្រជាជនហ្សកហ្ស៊ី ខណៈពេលដែលរដ្ឋាភិបាល នៃប្រទេសជាអតីតសមាជិកសហភាពសូវៀតមួយនេះ កំពុងធ្លាក់ក្នុងគន្លងនៃរបបផ្តាច់ការ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​​ឥណ្ឌា-សហរដ្ឋអាមេរិក៖ សហគ្រាសឥណ្ឌា​​ត្រេកអរ លាយឡំ​​ដោយមន្ទិល

លោកដូណាល់ ត្រាំ បានប្រកាស​កាលពីរសៀល​ថ្ងៃ​ចន្ទ​ទី​២កុម្ភៈ ថា​ឥណ្ឌានិងសហរដ្ឋអាមេរិក ​បាន​ចុ

កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​​ឥណ្ឌា-សហរដ្ឋអាមេរិក៖ សហគ្រាសឥណ្ឌា​​ត្រេកអរ លាយឡំ​​ដោយមន្ទិល

លោកដូណាល់ ត្រាំ បានប្រកាស​កាលពីរសៀល​ថ្ងៃ​ចន្ទ​ទី​២កុម្ភៈ ថា​ឥណ្ឌានិងសហរដ្ឋអាមេរិក ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយគ្នា។ សហរដ្ឋអាមេរិក​សន្យាបន្ធូរបន្ថយពន្ធលើទំនិញឥណ្ឌា ខណៈឥណ្ឌាវិញសន្យា​មិនយកពន្ធទាំងស្រុង ​ហើយ​សន្យា​ទិញទំនិញអាមេរិក​សរុបដល់ទៅ​​៥០០ពាន់​លានដុល្លារ​។ សហគ្រាសឥណ្ឌា​បាន​បង្ហាញការត្រេកអរ​នឹងដំណឹងនេះ តែក៏មានលាយឡំដោយ​មន្ទិល​ខ្លះដែរ ព្រោះគេមិនទាន់ដឹងច្បាស់​​ អំពីខ្លឹមសារទាំងស្រុង​នៃកិច្ចព្រមព្រៀងនេះឡើយ​។

តើអាជីវកម្មទូកងពិតជារួមចំណែកនាំឲ្យមានវិនាសកម្មព្រៃឈើ?

កាល​ពី​ពេល​ថ្មីៗ​នេះ​ អភិបាល​ស្រុក​ ថាឡា​បរិវ៉ាត់ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​ស្នើ​ឲ្យ​ប

តើអាជីវកម្មទូកងពិតជារួមចំណែកនាំឲ្យមានវិនាសកម្មព្រៃឈើ?

កាល​ពី​ពេល​ថ្មីៗ​នេះ​ អភិបាល​ស្រុក​ ថាឡា​បរិវ៉ាត់ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​ស្នើ​ឲ្យ​បញ្ចប់​អាជី​វកម្ម​ទូកង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​ ខណៈ​លោក​អះអាងថា ​អាជី​វកម្ម​ទូកង ​បាន​រួម​ចំណែក​នាំ​ឲ្យមាន​វិនាស​កម្មព្រៃឈើ។​ ការថ្លែង​របស់​អភិបាល​ស្រុក​នៃ​ខេត្ត​ភាគ​ឥសាន​រូប​នេះ​ ធ្វើ​ឡើង​នៅចំពោះ​មុខ​មន្ត្រី​ពាក់​ព័ន្ធ​នានាក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២៦​។​ សម្រាប់​សកម្មជន​ការ​ពារ​ព្រៃ​ឈើ ​ប្រសិន​បើ​ការ​កាប់​ឈើ​ត្រឹម​តែ​យក​ទៅ​ធ្វើ​ទូកង​ នោះ​នឹង​មិន​នាំ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើទេ​ តែ​ពួកគេ​កត់​សំគាល់​ថា​ នៅពេល​បាន​ច្បាប់​កាប់​ឈើធ្វើ​ទូកង​ហើយ​ បែរ​ជា​មាន​អ្នក​ឆក់​ឱកាស​ពង្រីក​ការ​កាប់​ឈើ​យក​ទៅ​ធ្វើ​អាជីវ​កម្មផ្សេងៗ​៕

សមាគមខ្មែរកម្ពុជាក្រោមស្នើឲ្យវៀតណាមបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរក្រោម

សមាគមខ្មែរកម្ពុជាក្រោមស្នើឲ្យវៀតណាមបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី២ ខែក

សមាគមខ្មែរកម្ពុជាក្រោមស្នើឲ្យវៀតណាមបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរក្រោម

សមាគមខ្មែរកម្ពុជាក្រោមស្នើឲ្យវៀតណាមបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សមាគមខ្មែរកម្ពុជាក្រោមបានដាក់ញត្តិមួយទៅលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ ញត្តិនេះត្រូវបានសមាគមខ្មែរកម្ពុជាក្រោមដាក់តាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា និងធ្វើឡើង មុនលោកតូ ឡឹមផ្តើមទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ។ នៅក្នុងញត្តិ សមាគមខ្មែរកម្ពុជាក្រោមបានទាមទារឱ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ពលរដ្ឋខ្មែរក្រោមជាជនជាតិដើមពេញសិទ្ធិ ផ្តល់សិទ្ធិដល់ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមឲ្យមានមេធាវីដើម្បីការពារក្តី និងទទូចឲ្យធ្វើវិសោធនកម្មច្បាប់ដែលគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរក្រោម។

កម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី

ក្រសួងវប្បធម៌កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការ និងតម្រូវឲ្

កម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី

ក្រសួងវប្បធម៌កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការ និងតម្រូវឲ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលកំពុងធ្វើនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ក្រសួងវប្បធម៌ចាត់ទុកសកម្មភាពទាំងនេះថាជាទង្វើរំលោភដែនអធិបតេយ្យភាព និងប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ជាតិកម្ពុជា។

មន្ត្រីជាន់ខ្ពស់កូរ៉េថា សាររបស់លោក លី ចែម្យ៉ុងជុំវិញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា ជារឿងមិនត្រឹមត្រូវ

មេដឹកនាំគណបក្សនយោបាយ និងជាសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានចេញមកអះអាងក្នុងថ្ងៃចន្ទ ទី២ ខែក

មន្ត្រីជាន់ខ្ពស់កូរ៉េថា សាររបស់លោក លី ចែម្យ៉ុងជុំវិញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា ជារឿងមិនត្រឹមត្រូវ

មេដឹកនាំគណបក្សនយោបាយ និងជាសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានចេញមកអះអាងក្នុងថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការបង្ហោះសាររបស់ប្រធានាធិបតីកូរ៉េ លោក លី ចែម្យ៉ុងជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ជារឿងមិនត្រឹមត្រូវតាំងពីដំបូង។ គួររម្លឹកថាកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ លោក លី ចែម្យ៉ុងបានបង្ហោះសារព្រមានឧក្រិដ្ឋជនមិនឲ្យប៉ះពាល់ដល់ជនជាតិកូរ៉េ តែសារនោះក៏ត្រូវបានលុបចេញវិញពីបណ្តាញសង្គម X ក្នុងថ្ងៃទី៣០ ខែមករាដដែល។

ជប៉ុនស្នើជាថ្មីឲ្យកម្ពុជានិងថៃបើកព្រំដែនឡើងវិញ ដើម្បីសម្រួលពាណិជ្ជកម្មរបស់ជប៉ុន

ជប៉ុនតាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញ បានស្នើជាថ្មីឲ្យកម្ពុជា និងថៃ បើកច្

ជប៉ុនស្នើជាថ្មីឲ្យកម្ពុជានិងថៃបើកព្រំដែនឡើងវិញ ដើម្បីសម្រួលពាណិជ្ជកម្មរបស់ជប៉ុន

ជប៉ុនតាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញ បានស្នើជាថ្មីឲ្យកម្ពុជា និងថៃ បើកច្រកព្រំដែនឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។ តាមឯកអគ្គរាជទូតជប៉ុនលោក Ueno Atsushi ការអូសបន្លាយការបិទច្រកព្រំដែនប្រទេសទាំងពីរ បានជះឥទ្ធិពលដល់វិនិយោគិនជប៉ុនទាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។

អ៊ុយក្រែន៖ ស្លាប់យ៉ាងតិច ១៥ នាក់ ក្រោមការវាយប្រហារជាថ្មី ដោយដ្រូនរុស្ស៊ី

ថ្ងៃ អាទិត្យ​ ទី ១ ខែ កុម្ភៈ ការវាយប្រហារដោយដ្រូនថ្មីមួយទៀត ពីសំណាក់រុស្ស៊ី បានផ្តាច់ជីវិតប

អ៊ុយក្រែន៖ ស្លាប់យ៉ាងតិច ១៥ នាក់ ក្រោមការវាយប្រហារជាថ្មី ដោយដ្រូនរុស្ស៊ី

ថ្ងៃ អាទិត្យ​ ទី ១ ខែ កុម្ភៈ ការវាយប្រហារដោយដ្រូនថ្មីមួយទៀត ពីសំណាក់រុស្ស៊ី បានផ្តាច់ជីវិតប្រជាជនអ៊ុយក្រែនយ៉ាងតិច ១៥ នាក់ ដែលសុទ្ធសឹងជាបុគ្គលិកបម្រើការ នៅក្នុងអណ្តូងរ៉ែ មួយកន្លែង ស្ថិតនៅក្នុងខេត្តអ៊ុយក្រែន Dniopropetrovsk ។ សោកនាដកម្មនេះ បានកើតឡើងខណៈពេលដែល ជនរងគ្រោះខាងលើ ជិះនៅលើរថយន្តក្រុងមួយគ្រឿង ដែលដឹកជញ្ជូនពួកគេ ពេលកំពុងបំពេញការងារ ។ 

ប្រជាជនទីបេនៅបរទេស​​ បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលភៀសខ្លួន​​ក្រៅស្រុក

កាលពីថ្ងៃអាទិត្យ​ ទី​១កុម្ភៈ ប្រជាជន​ទីបេរស់នៅក្រៅស្រុក បានចូលរួម​បោះឆ្នោត ដើម្បីជ្រើសរើស

ប្រជាជនទីបេនៅបរទេស​​ បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលភៀសខ្លួន​​ក្រៅស្រុក

កាលពីថ្ងៃអាទិត្យ​ ទី​១កុម្ភៈ ប្រជាជន​ទីបេរស់នៅក្រៅស្រុក បានចូលរួម​បោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ រដ្ឋាភិបាល​ភៀសខ្លួន​ក្រៅ​ស្រុក។​ រដ្ឋាភិបាលថ្មីមួយរឹងមាំ កើតចេញពីការបោះឆ្នោតរបស់ប្រជាជនទីបេរស់នៅក្រៅស្រុក គឺមានសារៈសំខាន់បំផុត​​ នៅក្នុងការដឹកនាំ បន្ត​ការ​តស៊ូទាមទារ​ឯករាជ្យ​ប្រទេសទីប៊ី ពីព្រោះ​​​សម្តេចសង្ឃដាឡៃឡាម៉ា បច្ចុប្បន្ន​​​មានវ័​យ​​៩០​ព្រះវស្សាហើយ​។

មហោស្រពភាពយន្តអាស៊ីឆ្នាំ ២០២៦ បញ្ចាំង កុនអន្តរជាតិ ៨៧ រឿង មកពី ២៤ ប្រទេស

មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីលើកទី ៣២ ដែលបានបើកទ្វារកាលពីថ្ងៃទី២៧ ខែមករា នឹងបន្តប្រព

មហោស្រពភាពយន្តអាស៊ីឆ្នាំ ២០២៦ បញ្ចាំង កុនអន្តរជាតិ ៨៧ រឿង មកពី ២៤ ប្រទេស

មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីលើកទី ៣២ ដែលបានបើកទ្វារកាលពីថ្ងៃទី២៧ ខែមករា នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣ ខែកុម្ភៈនៅក្រុងវឺហ្ស៊ូល (Vesoul) ប៉ែកខាងកើតប្រទេសបារាំង ជាប់នឹងព្រំដែលស្វ៊ីស។ សម្រាប់ឆ្នាំ ២០២៦ នេះ មានភាពយន្តចំនួន ៨៧ រឿងមកពី ២៤ ប្រទេស ចូលរួមប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់។ ក្នុងចំណោមភាពយន្តឯកសារ ដែលចូលរួមប្រកួតប្រជែង គឺមានភាពយន្តឯកសារមួយស្តីពីស្រុកខ្មែរ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ ដែលកំពុងចុះយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីលើកទី ៣២ ។ 

តើក្រសួងសុខាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីបញ្ជៀសករណីស៊ីឈ្នួលប្រឡងជំនួស?

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញមានករណីស៊ីឈ្នួលប្រ

តើក្រសួងសុខាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីបញ្ជៀសករណីស៊ីឈ្នួលប្រឡងជំនួស?

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញមានករណីស៊ីឈ្នួលប្រឡងជំនួសក្នុងពេលប្រឡងចូលរៀនសាលាពេទ្យកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា ២០២៥-២០២៦ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកតាមដានសង្គមលើកឡើងថា ករណីស៊ីឈ្នួលប្រឡងជំនួសចូលរៀនសាលាពេទ្យនេះមិនគួរកើតមាន និងថា ករណីនេះក៏ធ្វើឲ្យប៉ះពាល់ដល់អាជីព និងវិជ្ជាជីវៈគ្រូពេទ្យដែរ។ តើក្រសួងសុខាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីបញ្ជៀសករណីស៊ីឈ្នួលប្រឡងជំនួស?

អ្នក​ជំនាញ​៖​ ប្លាស្ទិក​កំពុង​បង្ក​ឱ្យ​មាន​ជំងឺជាច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​ ពិសេសជំងឺ​​​​មហា​រីក

ក្រសួង​បរិស្ថាន​ បានជូន​ដំណឹង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗនេះ​ថា​ ស

អ្នក​ជំនាញ​៖​ ប្លាស្ទិក​កំពុង​បង្ក​ឱ្យ​មាន​ជំងឺជាច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​ ពិសេសជំងឺ​​​​មហា​រីក

ក្រសួង​បរិស្ថាន​ បានជូន​ដំណឹង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗនេះ​ថា​ សារធាតុ​គីមី​ផ្សំ​ក្នុង​ប្លាស្ទិក​អាច​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ និង​បរិស្ថាន​ធ្ងន់​ធ្ងរ​។​ អ្នក​ជំនាញ​ផ្នែក​សុខភាព​​នៅ​កម្ពុជា​សន្និ​ដ្នាន​ថា​ ​កំណើ​ន​អ្នក​កើត​ជំងឺ​មហារីកនៅ​ពេល​បច្ចុប្បន្នទំនងកើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ច្រើន ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ថា​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​​នូវ​ជំងឺដ៏​កាច​សាហាវ​នេះ ​លុះ​ត្រា​តែ​ពល​រដ្ឋ​នាំ​គ្នា​ប្រើ​ប្រាស់​ផលិត​ផល​ដែល​កែ​ច្នៃ​ពី​ធម្ម​ជាតិ​។​

កិច្ចប្រជុំក្រុមលេខា RBC កម្ពុជា និងថៃបន្តបរាជ័យ ក្រោយគ្មានចំណុចកណ្តាលរួម

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ (RBC) រវា

កិច្ចប្រជុំក្រុមលេខា RBC កម្ពុជា និងថៃបន្តបរាជ័យ ក្រោយគ្មានចំណុចកណ្តាលរួម

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលបានធ្វើនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ត្រូវបានដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញដោយសារតែភាគីទាំងពីរមិនទាន់រកឃើញចំណុចកណ្តាលរួមមួយនៅឡើយ។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

លោក ឈាន់ ចំរើន៖ កាំបិតផ្គាក់នៅតែមានតម្រូវការ

ផ្គាក់ដែលជាគ្រឿងសស្រ្តាវុធសម្រាប់ធ្វើសង្គ្រាមកាលពីសម័យមុននៅតែបន្តមានវត្តមាននៅក្នុងសង្គ

លោក ឈាន់ ចំរើន៖ កាំបិតផ្គាក់នៅតែមានតម្រូវការ

ផ្គាក់ដែលជាគ្រឿងសស្រ្តាវុធសម្រាប់ធ្វើសង្គ្រាមកាលពីសម័យមុននៅតែបន្តមានវត្តមាននៅក្នុងសង្គមខ្មែរ។ លោក ឈាន់ ចំរើន សិប្បករធ្វើផ្គាក់ ឬកាំបិតផ្គាក់ កត់សម្គាល់ឃើញថាបច្ចុប្បន្ន កាំបិតផ្គាក់ត្រុវបានគេ​បន្ត​ប្រើសម្រាប់ត្រួសត្រាយ កាប់ចំការ ឬកាប់វល្លិ៍បន្លាជាដើម។ តែសិប្បករធ្វើកាំបិតផ្គាក់រូបនេះបែរជាបារម្ភថា ជំនាញដំដែកផលិតកាំបិតផ្គាក់អាចនឹងបាត់បង់នៅថ្ងៃខាងមុខ ព្រោះវាជាជំនាញដែលប្រើកម្លាំងបាយ និងបានចំណូលតិច៕

លោក យី សុខសាន្ត៖ បើរកមិនឃើញកំហុសគួរតែដោះលែងសកម្មជន២៣តុលា

អ្នកឃ្លាំមើលសិទ្ធិមនុស្សទទូចជាថ្មីម្តងទៀតឲ្យតុលាការដោះលែងសកម្មជន២៣ តុលា ដែលរួ​មមាន លោក ស៊

លោក យី សុខសាន្ត៖ បើរកមិនឃើញកំហុសគួរតែដោះលែងសកម្មជន២៣តុលា

អ្នកឃ្លាំមើលសិទ្ធិមនុស្សទទូចជាថ្មីម្តងទៀតឲ្យតុលាការដោះលែងសកម្មជន២៣ តុលា ដែលរួ​មមាន លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ បាន​មុនី និង សាន សិ​ទ្ធី ដែលពួកគេត្រូវបានឃុំខ្លួនប្រមាណ១៩ខែ តែនៅមិនទាន់បានកាត់ទោស។ ការស្នើនេះធ្វើឡើង​ ខណៈតុលាការកំពូល​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅក្រៅឃុំរបស់​សកម្មជន២៣តុលា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២៦។

សត្វខ្លាត្រីដ៏កម្រមួយក្បាលត្រូវបានប្រទះឃើញសាជាថ្មីនៅតំបន់បឹងទន្លេសាប

ការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជាបានត្រឹមត្រូវកំពុងផ្តល់ផលជាវិជ្ជមានគួ

សត្វខ្លាត្រីដ៏កម្រមួយក្បាលត្រូវបានប្រទះឃើញសាជាថ្មីនៅតំបន់បឹងទន្លេសាប

ការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជាបានត្រឹមត្រូវកំពុងផ្តល់ផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ក្នុងនោះគឺការវិលត្រឡប់មកវិញនូវប្រភេទសត្វកម្រ ដូចជា សត្វខ្លាត្រី ដែលមានចំនួនតិចតួចបំផុតនៅតំបន់អាស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការអភិររក្សអន្តរជាតិ ហៅកាត់ (អង្គការ CI) ​ដែលបានចេញផ្សាយនៅចំថ្ងៃប្រារព្ធទិវាតំបន់ដីសើមពិភពលោកនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ឥណ្ឌាគ្រោងចំណាយថវិកាប្រមាណ ១៣៣ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតក្នុងស្រុក

ឥណ្ឌាមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣។ នៅថ្ងៃអាទិត្យ ទី១ កុម្ភៈ រដ

ឥណ្ឌាគ្រោងចំណាយថវិកាប្រមាណ ១៣៣ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតក្នុងស្រុក

ឥណ្ឌាមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣។ នៅថ្ងៃអាទិត្យ ទី១ កុម្ភៈ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌា បានបង្ហាញផែនការថវិកាជាតិឆ្នាំថ្មី ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ១៣៣ពាន់លានដុល្លារ។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវចំណាយលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន និងលើវិស័យបច្ចេកវិទ្យា។

ប៉ាគីស្ថាន៖ ស្លាប់ជិត២០០នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ រវាងយោធាប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន

យ៉ាងហោចណាស់មនុស្សប្រមាណ ២០០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានប៉ាគីស្ថ

ប៉ាគីស្ថាន៖ ស្លាប់ជិត២០០នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ រវាងយោធាប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន

យ៉ាងហោចណាស់មនុស្សប្រមាណ ២០០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន នៅភាគនិរតីប៉ាគីស្ថាន។ ក្នុងនោះ មានស្លាប់ប្រជាជនស៊ីវិលជាច្រើននាក់ផង។ ហេតុការណ៍នេះបានកើតឡើង នាថ្ងៃសៅរ៍ ទី៣១ មករា ពោលគឺមួយថ្ងៃក្រោយកងទ័ពប៉ាគីស្ថានបានបាញ់សម្លាប់ក្រុមឧទ្ទាមចំនួនជាង៤០នាក់ នៅខេត្តបាលូជីស្ថាន។

កម្ពុជាទទូចថៃឲ្យបញ្ជូនក្រុមការងារមកវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នឡើងវិញ

កម្ពុជាបានស្នើជាថ្មីទៅកាន់ភាគីថៃឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តអនុវត្តការងារបោះបង្

កម្ពុជាទទូចថៃឲ្យបញ្ជូនក្រុមការងារមកវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នឡើងវិញ

កម្ពុជាបានស្នើជាថ្មីទៅកាន់ភាគីថៃឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចំនួន ២កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអះអាងថា កម្ពុជាបានដាក់លិខិតទៅភាគីថៃតាំងពីពាក់កណ្តាលខែមករា ក៏ប៉ុន្តែគ្មានឡើយការឆ្លើយតបពីភាគីថៃ។

លោក តូ ឡឹម នឹងមកកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋនិងរដ្ឋ បក្សនិងបក្ស

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងមកបំពេញទស្សនកិច្ចផ

លោក តូ ឡឹម នឹងមកកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋនិងរដ្ឋ បក្សនិងបក្ស

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​ នាដើមខែកុម្ភៈ ឆ្នាំ២០២៦​នេះ។ បើតាមក្រសួងការបរទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាលើកនេះ​ លោក តូ ឡឹម នឹងមានជំនួបជាមួយឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។

តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?

គិតចាប់តាំងពីការប្រកាសបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃ ខកខាន

តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?

គិតចាប់តាំងពីការប្រកាសបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃ ខកខានជួបពិភាក្សាគ្នា​​អំពីការវាស់វែង និងកំណត់ខណ្ឌសីមា ក្នុងតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។​ ការបន្ត​អូសបន្លាយ​​ការ​កំណត់ខណ្ឌសីមា​ព្រំដែនដែលមានជម្លោះរហូតមកដល់ពេល​នេះ ​នាំ​ឱ្យ​អ្នកឃ្លាំមើលស្ថានការណ៍ព្រំដែន​​មួយចំនួន​​បារម្ភថា ទឹកដីខ្មែរ​ដែលថៃ​​វាយដណ្តើមយកបានក្នុងការវាយប្រយុទ្ធគ្នា​​ចុងក្រោយ​នេះ​​អាចនឹងបាត់បង់។ ​ចំណែក​អ្នកឃ្លាំមើលខ្លះទៀត​​​​នៅតែមានទំនុកចិត្តថា រដ្ឋាភិបាលកម្ពុជា​​អាច​ទាមទារទឹកដីនោះមកវិញ​​​​បាន​ ទោះបី​ការចរចា​ស្វែងរកដំណោះស្រាយ​​​រវាងភាគីកម្ពុជា-ថៃ​​​​គ្មានលទ្ធផលក៏ដោយចុះ​។ ​​តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?

ស្នងការខេត្ត​កោះកុង​៖ គ្មានការទារ​លុយចិនគ្មាន​លិខិតឆ្លងដែន​ ដូចការលើកឡើងតាម​បណ្តាញសង្គមទេ

នៅថ្ងៃទី​១កុម្ភៈនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានបញ្ជាក់ថា គ្មានការ​ទារ​លុយ​ចិន ដែលគ្

ស្នងការខេត្ត​កោះកុង​៖ គ្មានការទារ​លុយចិនគ្មាន​លិខិតឆ្លងដែន​ ដូចការលើកឡើងតាម​បណ្តាញសង្គមទេ

នៅថ្ងៃទី​១កុម្ភៈនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានបញ្ជាក់ថា គ្មានការ​ទារ​លុយ​ចិន ដែលគ្មានលិខិតឆ្លងដែន​​ អំឡុងចុះ​ប្រតិបត្តិការត្រួតពិនិត្យ​ជនបរទេស​នោះទេ​។ ការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ គឺបន្ទាប់​ពី​លោក ខៀវ កញ្ញារិទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បានបង្ហោះសារក្នុងបណ្តាញសង្គម​​​ហ្វេសប៊ុករប​ស់លោក​ថា ​​មានករណីទារប្រាក់ពីជនជាតិចិនម្នាក់ ដែលមិនបានដាក់លិខិតឆ្លងដែនច្បាប់ដើមជាប់ខ្លួន ចំនួន ១៥ដុល្លារ នៅតំបន់ត្រួតពិនិត្យ​របស់សមត្ថកិច្ច​​​ ក្នុងភូមិសាស្ត្រ​​​ស្រុក​ស្រែអំបិល ខេត្តកោះកុងនោះទេ។

Get more results via ClueGoal