បន្ទាប់ពីគំរាមវាយប្រហារគ្នាទៅវិញទៅមក អស់ជាច្រើនសប្តាហ៍ តំណាងភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបនិយាយគ្នាដោយមិនផ្ទាល់ នៅប្រទេសអូម៉ង់ កាលពីថ្ងៃទី៦កុម្ភៈ។ ក៏ប៉ុន្តែការចរចានេះ មិនបានហុចលទ្ធផលអ្វីច្បាស់លាស់ទេ។ ភាគីទាំង២បានត្រឹមសន្យា ថានឹងបើកការពិគ្រោះពិភាក្សាផ្ទៃក្នុង មុននឹងក្រឡប់មកបន្តការចរចានេះបន្តទៀត។
ជំនួបកំពូលរវាងមេដឹកនាំនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវសម្រាប់ឆ្នាំ២០២៦ នៅក្នុងប្រទេសកម្ពុជាបានបិទបញ្ចប់នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា មេដឹកនាំនៃប្រទេសទាំង៣ បានឯកភាពគ្នាជារួមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសទាំង៣ នៅក្នុងវិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ច និងការពង្រីកទំហំពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។ បើតាមលោក ជា ធីរិទ្ធ ទំនាក់ទំនងរវាងអ្នកបន្តវេននៃគណបក្ស និងប្រទេសទាំង ៣ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរតាមរយៈកិច្ចប្រជុំកំពូលត្រីភាគីមួយនេះ។
ភាពមិននឹងន និងសេរីភាព នេះជាអត្ថន័យដែលមានបង្កប់នៅក្នុងស្នាដៃរបស់សិល្បករ ទិត្យកន្និដ្ឋា។ មានឈ្មោះថាLiving in Coiled Time ស្នាដៃរបស់ទិត្យ កន្និដ្ឋាបានបង្ហាញខ្លួន នៅក្នុងពិព័រណ៌សិល្បៈអន្តរជាតិក្នុងទីក្រុងប៉ារីស ជាទីដែលវិចិត្រសាលល្បីៗក្នុងពិភពលោកបានចូលរួម និងវិនិយោគយ៉ាងច្រើនសម្បើមដើម្បីទាក់ទាញអតិថិជនដែលស្នេហាសិល្បៈ ដ៏មានសក្តានុពល។
ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា និងរដ្ឋាភិបាលទីក្រុងហ្សាការតាបានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិសុខរួម ដែលបើកផ្លូវឲ្យបង្កើនកិច្ចសហការទ្វេភាគីកាន់តែស៊ីជម្រៅនៅក្នុងវិស័យការពារជាតិ និងអនុញ្ញាតឲ្យបង្កើតមូលដ្ឋានយោធាអូស្ត្រាលីនៅលើទឹកដីឥណ្ឌូណេស៊ី។
នៅថ្ងៃទី៥កុម្ភៈ មនុស្ស៤នាក់ ក្នុងនោះមានជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចបារាំងចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការ ពីបទឈ្លបយកការណ៍សម្ងាត់។ ផ្អែកតាមធាតុផ្សំបឋមនៃការស៊ើបអង្កេត ជនជាតិចិនទាំង២នាក់នេះ ត្រូវគេសង្ស័យថាបានសំងំឈ្លបយកការណ៍បម្រើឲ្យរដ្ឋចិន ដោយប្រើប្រព័ន្ធអង់តែនចាប់រលកសញ្ញាផ្កាយរណប នៅជិតស្ថានីយ៍មួយរបស់ក្រុមហ៊ុន ប្រព័ន្ធផ្កាយរណប Starlink។
នៅប៉ាគីស្ថាន ថ្ងៃសុក្រទី៦កុម្ភៈ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៣០នាក់ និងរបួសជាង ១៣០នាក់ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានសន្យាតាមចាប់ខ្លួនក្រុមជនល្មើសដែលរៀបចំអំពើភេរវកម្មនេះ មកកាត់ទោសនៅចំពោះមុខច្បាប់។
កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ។ តែលោក មឿន តុលា មិនភ្លេចបញ្ជាក់ថា Job Scam Detector មានតួនាទីត្រឹមជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ ពោលមិនអាចជាអ្នកសម្រេចចិត្តជំនួសពលរដ្ឋ ឬពលករដែលកំពុងស្វែងរកការងារធ្វើបានឡើយ។
ក្នុងឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌនៅកម្ពុជាបានថយចុះចំនួន ១៧% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២៥ និងលើកទឹកដៅការងារឆ្នាំ២០២៦។ តាមលោក ស សុខា ការបង្ក្រាបបទល្មើសក្នុងឆ្នាំ២០២៥ ក៏ទទួលបានលទ្ធផលចំនួន ៩៦% ក្នុងនោះ ក៏រាប់បញ្ជូលការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញផងដែរ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រៀមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនជាង ៣ពាន់នាក់ដែលពាក់ព័ន្ធក្នុងបទល្មើសអនឡាញ ចេញពីប្រទេសកម្ពុជា តាមរយៈជើងហោះហើរពិសេសមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ អាជ្ញាធរឥណ្ឌូណេស៊ីឱ្យដឹងទៀតថា ជនជាតិឥណ្ឌូណេស៊ីទាំង ៣ពាន់នាក់នោះ នឹងត្រូវឆ្លងកាត់ការស៊ើបអង្កេតបន្ថែម ដើម្បីកំណត់អត្តសញ្ញាណបណ្តាញឧក្រិដ្ឋជន និងជនរងគ្រោះ។
នៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមបើកកិច្ចប្រជុំកំពូលនៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលនេះមានកម្មវត្ថុគោលដៅបន្តលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាសំដៅដោះស្រាយបញ្ហានានានៅក្នុងក្របខណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល។ អ្នកតាមដានភូមិសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិខ្លះមើលឃើញថា កិច្ចប្រជុំកំពូលប្រពៃណីមួយនេះប្រហែលមិនអាចជួយរកដំណោះស្រាយឲ្យជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានឡើយ។ តែអ្នកខ្លះទៀតហាក់មិនបានយល់ឃើញដូច្នេះទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្វែរកិច្ចប្រជុំកំពូលត្រីភាគី CLV ឲ្យជួយគិតគូរជម្លោះព្រំដែនខ្មែរ-ថៃ?
នៅថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៦នេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងឡាវ កំពុងបំពេញទស្សនកិច្ចព្រមគ្នានៅក្នុងប្រទេសកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំងបី។ តាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំត្រីភាគីនេះធ្វើឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រីភាគី។ អ្នកវិភាគខ្លះយល់ថា កិច្ចប្រជុំនេះជាយុទ្ធសាស្ត្រដ៏មានសារសំខាន់ក្នុងការរឹតចំណងសាមគ្គីភាព និងការរក្សាសន្តិសុខក្នុងតំបន់។
បន្ទាប់ពីផ្ទុះបាតុកម្មប្រឆាំងនគរបាលអន្តោប្រវេសន៍ នៅទីក្រុងមីណេអាប៉ូលីស រដ្ឋមីណេសូតា សហរដ្ឋអាមេរិក នៅទីបំផុតប្រេសិតពិសេសតំណាងលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធទី៤កុម្ភៈ ថាលោកប្រធានាធិបតី បានសម្រេចដកកម្លាំងនគរបាលអន្តោប្រវេសន៍ ហៅកាត់ថា ICE ចំនួន៧០០នាក់ ចេញពីតំបន់នេះ។ ស្របពេលជាមួយគ្នានេះដែរ លោកដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងរិះរកវិធានការទន់ភ្លន់ខ្លះ ដើម្បីបោសសំអាតអន្តោប្រវេសន៍ខុសច្បាប់។
ដោយមិនអាចទ្រាំទ្រនឹងការដាក់សម្ពាធ និងការយាយីព្យាបាទមិនចេះចប់ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យហុងកុង នៅទីបំផុត បានសម្រេចបោះឆ្នោតរំលាយខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី ៥កុម្ភៈ។ បង្កើតឡើងតាំងពីឆ្នាំ ១៩៥៨ សហព័ន្ធនិស្សិតហុងកុងដែលធ្លាប់ដើរតួនាទីសំខាន់ នាំមុខគេនៅក្នុងចលនាទាមទារលទ្ធិប្រជាធិបតេយ្យ និងជាអ្នករៀបចំកម្មវិធីរំលឹកខួបវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងការបង្រ្កាបនៅទីលានធានអានមេន បានកាត់បន្ថយសកម្មភាពរបស់ខ្លួនសឹងទាំងស្រុង ក៏ព្រោះតែការដាក់សម្ពាធ បិទខ្ទប់ពីសំណាក់អាជ្ញាធរហុងកុង ក្រោមខ្សែញាក់របស់រដ្ឋអំណាចប៉េកាំង។
សារមន្ទីរទន្លេសាបដែលស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបមានដាក់តាំងសម្ភារៈចាស់ៗទាក់ទិននឹងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមដងទន្លេ។ សម្ភារៈចាស់ៗទាំងនោះមានដូចជា ឧបករណ៍ធ្វើស្រែ ចំការ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ និងឧបករណ៍នេសាទ។ តែសម្ភារៈចាស់ៗទាំងនេះបាន និងកំពុងបាត់បង់បន្តិចម្តងៗ។ ក្នុងន័យនេះ អ្នកស្រី ហេង នួនដែលជាស្ថានិកសារមន្ទីរមួយនេះបានខិតខំប្រមែប្រមូល និងរក្សាទុកសម្ភារៈចាស់ៗទាំងនេះដើម្បីឱ្យអ្នកទស្សនាយល់ដឹងពីកេរ្តិ៍ដំណែលរបស់ជីវិតអ្នកនេសាទនៅបឹងទន្លេសាប៕
ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក តំណាងអ៊ុយក្រែន និងរុស្ស៊ីបានជួបចរចាគ្នាដោយផ្ទាល់ នៅឯទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទៅ៥កុម្ភៈ។ ក៏ប៉ុន្តែដំណើរការចរចានេះ ២ថ្ងៃនេះ បានហុចលទ្ធផលជាក់ស្តែង ត្រឹមតែការដោះដូរចំណាប់ខ្មាំងគ្នាទៅវិញទៅមក សរុប៣១៤នាក់តែប៉ុណ្ណោះ។ ចំពោះបញ្ហាពុះចែកទឹកដី និងឈានទៅរកបទឈប់បាញ់មួយជាក់ស្តែងនោះ គឺគ្មានពន្លឺសង្ឃឹមឡើយ។
អាយុកាលនៃសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ីបានឈានចូលដល់ទីបញ្ចប់នៅថ្ងៃព្រហស្បតិ៍ទី ៥កុម្ភៈនេះ បន្ទាប់ពីវ៉ាស៊ីនតោន និងម៉ូស្គូគ្មានបង្ហាញសញ្ញាចង់ចរចាដើម្បីបន្តសន្ធិសញ្ញា New Start ដែលមានគោលដៅកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែររបស់មហាអំណាចទាំងពីរ។ ចំពោះម៉ូស្គូ អំណើះតទៅ រុស្ស៊ីលែងជាប់ក្នុងចំណងដែលត្រូវកាត់បន្ថយអាវុធនុយក្លេអ៊ែរតទៅទៀតហើយ។ នៅចំពោះមុខការអស់សុពលភាពនៃសន្ធិសញ្ញា New Start អង្គការដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ រួមទាំងសម្តេចប៉ាប និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងបានព្រមានពីការរីកសាយភាយ និងការប្រកួតប្រជែងគ្នាដើម្បីផលិតអាវុធនុយក្លេអ៊ែរប្រល័យលោក។
ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្នើឲ្យរដ្ឋាភិបាលបារាំងពិចារណាផ្តល់ការគាំទ្រផ្នែកបច្ចេកទេសជំនាញ និងផ្តល់ឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលជាមរតកនៃសម័យអាណាព្យាបាលបារាំង។ សំណើរបស់កម្ពុជាទៅបារាំងពេលនេះ ធ្វើឡើង ខណៈស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបង្ហាញសញ្ញាតានតឹង ទោះជាមានបទឈប់បាញ់រវាងប្រទេសទាំងពីរកាលពីចុងខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។
នៅក្នុងពេលសន្ទនាគ្នាតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃ ពុធ ទី ៤ កុម្ភៈ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និង សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានឯកភាពគ្នា រឹតចំណងសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស្អិតរមួត ។ មេដឹកនាំទាំងពីរ អះអាងថា សម្ព័ន្ធភាពរឹងមាំរវាង ចិន និង រុស្ស៊ី គឺជាប្រការចាំបាច់ ដើម្បីរក្សាស្ថិរភាព នៅក្នុងលោក ។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលដឹកនាំដោយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីស្វែងរកយុត្តិធម៌ជូនជនស៊ីវិលខ្មែរដែលបានរងគ្រោះពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់កងទ័ពថៃ។ ក្នុងបណ្តឹងនោះ រដ្ឋាភិបាលក្រៅស្រុកមួយនេះបានដាក់ការទទួលខុសត្រូវទៅលើ ២ភាគី គឺរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ គ្មានបំណងណាមួយក្នុងការបង្កើតរដ្ឋាភិបាលស្រមោល ក្រៅក្របខណ្ឌច្បាប់ និងក្រៅការបោះឆ្នោតនោះឡើយ។ នេះគឺជាសេចក្តីបំភ្លឺរបស់គណបក្សឆន្ទៈខ្មែរចុះថ្ងៃទី៤កុម្ភៈម្សិលមិញនេះបន្ទាប់ពីមានការចាក់ផ្សាយបទសម្ភាសរបស់ទូរទស្សន៍អាស៊ីសេរីជាមួយលោក ស៊ុន ឆៃ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សឆន្ទៈខ្មែរ។ ក្នុងបទសម្ភាសនោះ លោក ស៊ុន ឆៃ បានលើកឡើងពីចេទនារបស់ខ្លួននៅក្នុងការបង្កើតរដ្ឋាភិបាលស្រមោល ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) នៃសហរដ្ឋអាមេរិកបានបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និងលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។ ការលើកឡើងរបស់តំណាង FBI ដូច្នេះធ្វើឡើងក្នុងអំឡុងជំនួបមួយរវាងលោក Scott Schelble ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI និងលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។
តុលាការខេត្តបន្ទាយមានជ័យបានសម្រេចចោទប្រកាន់ចាងហ្វាងកាសែតអនឡាញម្នាក់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។ បើតាមសមាគមសិទ្ធិមនុស្សអាដហុក ការសម្រេចរបស់តុលាការលើចាងហ្វាងកាសែតអនឡាញរូបនេះកើតឡើង បន្ទាប់ពីលោកបានចុះផ្សាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកអំពីករណីអំពើហិង្សាលើជនបរទេសដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្រុងប៉ោយប៉ែត។
នៅថ្ងៃទី ៤ កុម្ភៈ រដ្ឋបាលអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលបម្រាមលក់គ្រឿងសព្វាវុធឲ្យកម្ពុជា។ ក្រសួងពាណិជ្ជកម្មអាមេរិកពន្យល់ថា ការសម្រេចលក់គ្រឿងសព្វាវុធឲ្យកម្ពុជាឡើងវិញ ព្រោះកម្ពុជាបានខិតខំស្វែងរកសន្តិភាព និងសន្តិសុខ ការខិតខំប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក។ អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថា នេះជាឱកាសល្អសម្រាប់កម្ពុជាដែលទទួលបានទីផ្សារផ្គត់ផ្គង់គ្រឿងសព្វាវុធថ្មីមួយបន្ថែមទៀតដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ តែទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យកម្ពុជាប្រយ័ត្នប្រយែងដោយធ្វើយ៉ាងណាកុំផុងខ្លួនទៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។
ថ្ងៃអាទិត្យទី៨កុម្ភៈខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ការឃោសនានយោបាយ របស់គណបក្សទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍នេះ។ ផ្អែកតាមស្ទាប់ស្ទង់មតិ គណបក្សប្រាឆាឈុន ដែលជាបក្សមានទំនោរចម្រើននិយម និងគាំទ្រដោយយុវជនថៃភាគច្រើននោះ អាចនឹងឈ្នះនាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើកមុនៗ ដើម្បីរារាំង មិនឲ្យបក្សប្រាឆាឈុន ឈានទៅកាន់អំណាច។
មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ី លើកទី៣២ នៅទីក្រុង វឺហ្ស៊ូល (Vesoul) បានបិទបញ្ចប់នៅយប់ថ្ងៃទី៣កុម្ភៈ ជាមួយនឹងការប្រកាសពានរង្វាន់ជ័យលាភី ទៅដល់ស្នាដៃភាពយន្តឆ្នើមៗ។ ពានរង្វាន់ធំ ស៊ីក្លូមាស សម្រាប់ឆ្នាំ២០២៦ នេះ បានទៅលើភាពយន្តមកពីស្រីលង្កា។ រង្វាន់មេប្រយោគ ត្រូវប្រគល់ជូនរឿងមកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន ។ ភាពយន្តឥណ្ឌា ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងស្រី ទទួលបានរង្វាន់ជាច្រើនផ្សេងៗគ្នា។ ចំណែកភាពយន្តឯកសារបានទៅភាពយន្តរបស់សមិទ្ធករបារាំងដែលថតពីសិល្បការិនីគំរូចិននៅក្រុងប៉េកាំង។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់យើងដែលកំពុងយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីទីក្រុង វឺហ្ស៊ូល (Vesoul) ។
ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៦ ពីចំណាត់ការផ្លូវច្បាប់លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រសួងបរិស្ថានបានរកឃើញថា រោងចក្រកាត់ដេរនេះបានរំលោភបំពានធ្ងន់ធ្ងរលើបទប្បញ្ញត្តិបរិស្ថានដោយបានបំពុលខ្យល់ ធ្វើឲ្យប៉ះពាល់បរិស្ថានជុំវិញ និងសុខភាពសាធារណៈ។
សហរដ្ឋអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលជាផ្លូវការនូវការហាមឃាត់លក់គ្រឿងសព្វាអាវុធឱ្យកម្ពុជា។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈថា បម្រាមមួយនេះត្រូវចូលជាធរមានចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះទៅ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាចាត់ទុកការលុបបម្រាមលក់សព្វាវុធអាមេរិកឱ្យកម្ពុជាថាជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកលើកម្ពុជា។
នៅថ្ងៃទី៣ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសពីការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 MAX រហូតដល់ ២០គ្រឿងក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិលកម្ពុជាចាត់ទុកការវិនិយោគនេះជាជំហានថ្មីមួយដើម្បីកែលម្អ និងពង្រីកវិសាលភាពរបស់ Air Cambodia ក្នុងអំឡុងពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ី។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅ និងការរកស៊ីនៅក្រុងប៉ោយប៉ែតបានវិលត្រលប់មកភាពប្រក្រតីឡើងវិញហើយ។ តែលោកមិនភ្លេចបន្ថែមថា ពលរដ្ឋ និងអាជីវករនៅតែដក់ក្នុងអារម្មណ៍ចំពោះការបំពានរបស់ភាគីថៃមកលើតំបន់សេដ្ឋកិច្ចចម្រុះជាតិសាសន៍មួយនេះ។
តើពិភពលោកអាចចៀសផុតទេ ពីសង្គ្រាមដោយចំហ រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក? កាលពីរសៀលថ្ងៃអង្គារទី៣មករា មានករណីប៉ះទង្គិចគ្នា២ករណីផ្ទួនៗ រវាងកងទ័ពអាមេរិកនិងកងទ័ពអ៊ីរ៉ង់ នៅច្រកសមុទ្រអកម៉ូហ្ស។ យន្តហោះចម្បាំងអាមេរិក បានបាញ់កម្ទេចដ្រូនមួយគ្រឿងរបស់អ៊ីរ៉ង់ ហើយនាវាល្បាតអ៊ីរ៉ង់វិញ បានប៉ុនប៉ងចូលមកសម្លុតនាវាដឹកប្រេងមួយគ្រឿង ដោតទង់ជាតិអាមេរិក។ តែយ៉ាងណាក៏ដោយ សេតវិមានបានអះអាងថា ការចរចាគ្នារវាងប្រទេសទាំង២ នឹងដំណើរការទៅដូចការគ្រោងទុក។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៤ បានអនុម័តជាឯកច្ឆន្ទឱ្យកម្ពុជាចាកចេញជាផ្លូវការពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងអំឡុងពេល ៥ឆ្នាំ មានន័យថានៅចុងឆ្នាំ ២០២៩ កម្ពុជានឹងត្រូវចេញឲ្យផុតពីក្រុមប្រទេស (LDC)។ តែសំណួរដែលកំពុងចោទគឺថា នៅក្នុងបរិបទ នយោបាយ និងសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ពិសេសជម្លោះព្រំដែនដែលកម្ពុជាកំពុងមានជាមួយថៃសព្វថ្ងៃនេះ តើកម្ពុជាអាចចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមកាលកំណត់នៅចុងឆ្នាំ ២០២៩ បានដែរ ឬទេ?
អស់រយៈពេលជិតពីរខែមកហើយ ដែលពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ អ្នកស្រី យ៉ាន់ វឿន អាយុ ៦៤ឆ្នាំ ក៏ដូចជាក្រុមគ្រួសារ និងពលរដ្ឋភៀសសឹកជាង ១០ម៉ឺននាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្ននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់គាត់ ត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងរបស់យោធាថៃ កាលពីអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃ លើកទីពីរ ដែលមានរយៈពេល២១ថ្ងៃ។ បច្ចុប្បន្ននេះ ទោះបីជាស្ថានភាពព្រំដែនហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅពេលរំលឹកដល់ព្រឹត្តិការណ៍នៃការវាយប្រហាររបស់យោធាថៃ អ្នកស្រី យ៉ាន់ វឿន និងពលរដ្ឋភៀសសឹកឯទៀត ដែលកំពុងរស់នៅក្នុងជំរំសុវត្ថិភាព នៅតែមានអារម្មណ៍ភ័យខ្លាច និង តក់ស្លុតខ្លាំងនៅឡើយ។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធ ទី៤កុម្ភៈនេះ បានប្រកាសតវ៉ាជាផ្លូវការ ប្រឆាំងនឹងការធ្វើទស្សនកិច្ចត្រួតពិនិត្យទីតាំងសណ្ឋាគារចំនួន ២កន្លែង ក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យរបស់ប្រធានចារកម្មកងទ័ពថៃ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកទស្សនកិច្ចដែលប្រព្រឹត្តិទៅគ្មានការយល់ព្រមពីភាគីកម្ពុជានេះ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ប៉ុន្តែយោធាថៃអះអាងថា ទស្សនកិច្ចនេះជាការបង្ហាញភស្តុតាងនៃទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញ។