Cambodia



Un obus découvert sur les hauteurs de Pamatai Hills, à Faa'a

La gendarmerie et une équipe de démineurs interviennent ce vendredi dans une zone inhabitée du lotissement de Pamatai Hills, à Faa'a, suite à la découverte d'un obus. Il n'est pas rare que ce genre d'explosif soit découvert en Polynésie.

លោកហ្សេឡេនស្គីថា អាមេរិក ចង់ឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន យ៉ាងយូរនៅខែមិថុនា

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឃើញសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ឆាប់ចប់ ឬយ៉ាងយូរបញ្ចប

លោកហ្សេឡេនស្គីថា អាមេរិក ចង់ឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន យ៉ាងយូរនៅខែមិថុនា

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឃើញសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ឆាប់ចប់ ឬយ៉ាងយូរបញ្ចប់ត្រឹមពាក់កណ្តាលឆ្នាំនេះ។ នេះបើតាម ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដោយបញ្ជាក់ទៀតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអញ្ជើញប្រតិភូចរចាអ៊ុយក្រែននិងរុស្ស៊ី ទៅពិគ្រោះគ្នានៅទឹកដីអាមេរិក។

ក្រសួងសុខាភិបាលព្រមានពីការឆ្លង​ជំងឺថ្មី «ស៊ីតាកូស៊ីស»​ នៅកម្ពុជា

ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺ «ស៊ីតាកូស៊ីស»

ក្រសួងសុខាភិបាលព្រមានពីការឆ្លង​ជំងឺថ្មី «ស៊ីតាកូស៊ីស»​ នៅកម្ពុជា

ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺ «ស៊ីតាកូស៊ីស»  ដែលជាជំងឺដ៏កម្រ​មួយ​​។ បើតាមក្រសួងសុខាភិបាលកម្ពុជា អ្នកជំងឺស៊ីតាកូស៊ីសភាគច្រើនបានជាសះស្បើយ​ ប្រសិន​ទទួលបានការព្យាបាល​ត្រឹមត្រូវ និងទាន់ពេលវេលា។​​ តែក្នុងករណីកម្រ​​​ ជំងឺអាចធ្ងន់ធ្ងរ​​អាច​​ឈានដល់​ការរលាកខួរក្បាល ឬរលាក់សាច់ដុំបេះដូង​។

ហេតុអ្វីការស្វាគមន៍មេដឹកនាំវៀតណាមដោយលោក ហ៊ុន សែន នៅវាំងនាំឱ្យមានការជជែកវែកញែក?

ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនអាចយាងស្វាគមន៍ទទួលលោក តូ ឡ

ហេតុអ្វីការស្វាគមន៍មេដឹកនាំវៀតណាមដោយលោក ហ៊ុន សែន នៅវាំងនាំឱ្យមានការជជែកវែកញែក?

ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនអាចយាងស្វាគមន៍ទទួលលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែលមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី៦ កុម្ភៈ។ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រឈួន និងផ្តល់ព្រះរាជានុសិទ្ធទៅឲ្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាអ្នកទទួលស្វាគមន៍លោក តូ ឡឹម ជំនួសវិញ នៅក្នុងព្រះបរមរាជវាំង។ រូបភាពនៃជំនួបរបស់លោក ហ៊ុន សែន និងលោក តូ ឡឹម ក្នុងព្រះបរមរាជវាំង បានបណ្តាលឲ្យមានការជជែកវែកញែកនៅក្នុងបណ្តាញសង្គម។ ហេតុអ្វីការទទួលស្វាគមន៍មេដឹកនាំវៀតណាមនៅក្នុងព្រះបរមរាជវាំង ដោយលោក ហ៊ុន សែន ជំនួសព្រះមហាក្សត្រ នាំឱ្យមានការវែកញែក?

កាណាដានិងបារាំងបើកស្ថានកុងស៊ុលនៅហ្ក្រូអិនឡង់ដ៍ ប្រឆាំងនឹងចេតនាចង់ត្រួតត្រារបស់លោក ត្រាំ

ដើម្បីសម្តែងសាមគ្គីភាពជាមួយដាណឺម៉ាក់និងហ្ក្រូអិនឡង់ដ៍ ប្រទេសកាណាដានិងបារាំង បានសម្រេចបើ

កាណាដានិងបារាំងបើកស្ថានកុងស៊ុលនៅហ្ក្រូអិនឡង់ដ៍ ប្រឆាំងនឹងចេតនាចង់ត្រួតត្រារបស់លោក ត្រាំ

ដើម្បីសម្តែងសាមគ្គីភាពជាមួយដាណឺម៉ាក់និងហ្ក្រូអិនឡង់ដ៍ ប្រទេសកាណាដានិងបារាំង បានសម្រេចបើកស្ថានកុងស៊ុលនៅទីក្រុង នូក (Nuuk) របស់រដ្ឋបាលហ្ក្រូអិនឡង់ដ៍។ ការបើកស្ថានតំណាងទូតនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំហរគាំទ្រដែនអធិបតេយ្យភាពអឺរ៉ុប ហើយប្រឆាំងនឹងមហិច្ឆតាត្រួតត្រាកោះ ហ្ក្រូអ៊ីនឡិនដ៍ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។  

ឧត្តមសេនីយរុស្ស៊ីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់​ឲ្យរបួសជាច្រើនគ្រាប់ ម៉ូស្គូចង្អុលចោទ ក្រុងកៀវ

នៅម៉ូស្គូ នៅថ្ងៃសុក្រទី៦កុម្ភៈ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ ខាងស៊ើបការណ៍សម្ងាត់យោធាត្រូ

ឧត្តមសេនីយរុស្ស៊ីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់​ឲ្យរបួសជាច្រើនគ្រាប់ ម៉ូស្គូចង្អុលចោទ ក្រុងកៀវ

នៅម៉ូស្គូ នៅថ្ងៃសុក្រទី៦កុម្ភៈ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ ខាងស៊ើបការណ៍សម្ងាត់យោធាត្រូវ​បាន​ខ្មាន់កាំភ្លើងបាញ់​ឲ្យរបួសជាច្រើនគ្រាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍ប៉ុនប៉ងធ្វើឃាតនេះត្រូវ​បាន​អាជ្ញាធររុស្ស៊ីទម្លាក់ ចោទប្រកាន់លើអ៊ុយក្រែន ហើយ​វា កើតឡើង រំលងតែមួយថ្ងៃ ក្រោយ រុស្ស៊ី និង​អ៊ុយក្រែន​បើកកិច្ចចរចា​ទ្វេភាព ដើម្បីព្យាយាម​បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

សាលារៀនខ្មែរមួយត្រូវបានប្តូរឈ្មោះទៅជាសាលា «មិត្តភាពកម្ពុជា-វៀតណាម»

អនុវិទ្យាល័យ «សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣ ត្រូវបានប្តូរឈ្មោះ

សាលារៀនខ្មែរមួយត្រូវបានប្តូរឈ្មោះទៅជាសាលា «មិត្តភាពកម្ពុជា-វៀតណាម»

អនុវិទ្យាល័យ «សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣ ត្រូវបានប្តូរឈ្មោះទៅជា «សាលាមិត្តភាពកម្ពុជា-វៀតណាម» ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP នៅថ្ងៃសៅរ៍ទី៧ កុម្ភៈនេះ  ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្ដូរ ឈ្មោះ សាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្របទៅតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា។ នារសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានធ្វើជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» នៅអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលវៀតណាម នៅកម្ពុជា។

អ៊ីរ៉ង់​និងសហរដ្ឋអាមេរិក​ ចរចា​គ្នាដោយ​មិនផ្ទាល់​នៅអូម៉ង់ ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​សង្គ្រាម

បន្ទាប់ពី​​​គំរាមវាយប្រហារគ្នា​ទៅវិញទៅមក អស់ជាច្រើនសប្តាហ៍ ​​តំណាង​ភាគី​អ៊ីរ៉ង់ និងសហរដ្

អ៊ីរ៉ង់​និងសហរដ្ឋអាមេរិក​ ចរចា​គ្នាដោយ​មិនផ្ទាល់​នៅអូម៉ង់ ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​សង្គ្រាម

បន្ទាប់ពី​​​គំរាមវាយប្រហារគ្នា​ទៅវិញទៅមក អស់ជាច្រើនសប្តាហ៍ ​​តំណាង​ភាគី​អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបនិយាយគ្នាដោយ​មិនផ្ទាល់ ​នៅ​ប្រទេសអូម៉ង់ កាលពីថ្ងៃ​ទី​៦កុម្ភៈ។ ក៏ប៉ុន្តែ​ការចរចានេះ មិនបាន​ហុចលទ្ធផលអ្វី​ច្បាស់លាស់ទេ។ ភាគីទាំង​២បានត្រឹមសន្យា ថានឹងបើកការ​ពិគ្រោះ​ពិភាក្សាផ្ទៃក្នុ​ង មុននឹងក្រឡប់​មកបន្តការចរចា​នេះ​បន្ត​​ទៀត​។

មេដឹកនាំកំពូលកម្ពុជា វៀតណាម និងឡាវប្តេជ្ញាបន្តជំរុញសេដ្ឋកិច្ច និងសន្តិសុខតាមព្រំដែន

ជំនួបកំពូលរវាងមេដឹកនាំនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវសម្រាប់ឆ្នាំ២០២៦ នៅក្នុងប្រទេសកម

មេដឹកនាំកំពូលកម្ពុជា វៀតណាម និងឡាវប្តេជ្ញាបន្តជំរុញសេដ្ឋកិច្ច និងសន្តិសុខតាមព្រំដែន

ជំនួបកំពូលរវាងមេដឹកនាំនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវសម្រាប់ឆ្នាំ២០២៦ នៅក្នុងប្រទេសកម្ពុជាបានបិទបញ្ចប់នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២៦។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា មេដឹកនាំនៃប្រទេសទាំង៣ បានឯកភាពគ្នាជារួមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសទាំង៣ នៅក្នុងវិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ច និងការពង្រីកទំហំពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។ បើតាមលោក ជា ធីរិទ្ធ ទំនាក់ទំនងរវាងអ្នកបន្តវេននៃគណបក្ស និងប្រទេសទាំង ៣ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរតាមរយៈកិច្ចប្រជុំកំពូលត្រីភាគីមួយនេះ។

ស្នាដៃរបស់ទិត្យ កន្និដ្ឋា លេចមុខ ​នៅក្នុង​ពិព័រណ៌​សិល្បៈអន្តរជាតិ​ក្នុង​ក្រុង​ប៉ារីស

​ភាពមិន​នឹងន និង​សេរីភាព នេះជាអត្ថន័យ​ដែលមាន​បង្កប់នៅក្នុង​ស្នាដៃ​របស់​សិល្បករ ទិត្យ​កន្

ស្នាដៃរបស់ទិត្យ កន្និដ្ឋា លេចមុខ ​នៅក្នុង​ពិព័រណ៌​សិល្បៈអន្តរជាតិ​ក្នុង​ក្រុង​ប៉ារីស

​ភាពមិន​នឹងន និង​សេរីភាព នេះជាអត្ថន័យ​ដែលមាន​បង្កប់នៅក្នុង​ស្នាដៃ​របស់​សិល្បករ ទិត្យ​កន្និដ្ឋា។ មានឈ្មោះថាLiving in Coiled Time ស្នាដៃ​របស់​ទិត្យ កន្និដ្ឋាបាន​​​បង្ហាញខ្លួន ​នៅ​ក្នុង​ពិព័រណ៌​សិល្បៈ​អន្តរជាតិក្នុងទីក្រុង​ប៉ារីស ជាទី​ដែល​វិចិត្រសាលល្បីៗ​ក្នុង​ពិភពលោកបាន​ចូលរួម និង​វិនិយោគ​យ៉ាងច្រើន​សម្បើម​ដើម្បី​ទាក់ទាញ​អតិថិជន​ដែលស្នេហាសិល្បៈ ដ៏មាន​សក្តានុពល។

អូស្ត្រាលី និងឥណ្ឌូណេស៊ីចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិសុខរួម

ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៦​ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា និងរដ្ឋាភិបាលទីក្រុងហ្សាការតាបានចុះកិ

អូស្ត្រាលី និងឥណ្ឌូណេស៊ីចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិសុខរួម

ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៦​ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា និងរដ្ឋាភិបាលទីក្រុងហ្សាការតាបានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិសុខរួម ដែលបើកផ្លូវឲ្យបង្កើនកិច្ចសហការទ្វេភាគីកាន់តែស៊ីជម្រៅនៅក្នុងវិស័យការពារជាតិ និងអនុញ្ញាតឲ្យបង្កើតមូលដ្ឋានយោធាអូស្ត្រាលីនៅលើទឹកដីឥណ្ឌូណេស៊ី។  

សមត្ថកិច្ចបារាំងចាប់ខ្លួនជនជាតិ​ចិន​២នាក់ សង្ស័យពីបទឈ្លបយកការណ៍​សម្ងាត់ឲ្យ​រដ្ឋចិន

នៅថ្ងៃទី​៥កុម្ភៈ មនុស្ស​៤នាក់ ក្នុង​នោះមានជនជាតិ​ចិន​២នាក់ ត្រូវបាន​សមត្ថកិច្ច​បារាំងចាប

សមត្ថកិច្ចបារាំងចាប់ខ្លួនជនជាតិ​ចិន​២នាក់ សង្ស័យពីបទឈ្លបយកការណ៍​សម្ងាត់ឲ្យ​រដ្ឋចិន

នៅថ្ងៃទី​៥កុម្ភៈ មនុស្ស​៤នាក់ ក្នុង​នោះមានជនជាតិ​ចិន​២នាក់ ត្រូវបាន​សមត្ថកិច្ច​បារាំងចាប់ខ្លួន និងចោទប្រកាន់ជា​ផ្លូវការ ពីបទឈ្លបយកការណ៍សម្ងាត់​។ ផ្អែកតាមធាតុ​ផ្សំបឋម​នៃការស៊ើបអង្កេត ជនជាតិ​ចិន​ទាំង​២នាក់​នេះ ត្រូវគេសង្ស័យ​ថា​បានសំងំឈ្លបយកការណ៍​បម្រើ​ឲ្យរដ្ឋចិន ដោយ​ប្រើប្រព័ន្ធអង់តែន​ចាប់រលកសញ្ញាផ្កាយរណប នៅជិតស្ថានីយ៍​មួយ​របស់​ក្រុមហ៊ុន ប្រព័ន្ធ​​​ផ្កាយរណប​ Starlink។

ប៉ាគីស្ថាន៖ ភេរវកម្មបំផ្ទុះគ្រាប់បែក​អត្តឃាត ស្លាប់​មនុស្ស​យ៉ាងតិច ៣០នាក់ និង​របួស​ជាង​ ១៣០នាក់

នៅប៉ាគីស្ថាន ថ្ងៃសុក្រទី៦កុម្ភៈ ភេរវកម្មបំផ្ទុះគ្រាប់បែក​អត្តឃាត បណ្តាល​ឲ្យ​ស្លាប់​មនុស្

ប៉ាគីស្ថាន៖ ភេរវកម្មបំផ្ទុះគ្រាប់បែក​អត្តឃាត ស្លាប់​មនុស្ស​យ៉ាងតិច ៣០នាក់ និង​របួស​ជាង​ ១៣០នាក់

នៅប៉ាគីស្ថាន ថ្ងៃសុក្រទី៦កុម្ភៈ ភេរវកម្មបំផ្ទុះគ្រាប់បែក​អត្តឃាត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ៣០នាក់ និង​របួស​ជាង ១៣០នាក់ នៅក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន​ ​បាន​សន្យា​តាម​ចាប់ខ្លួន​ក្រុម​ជនល្មើសដែល​រៀបចំ​​អំពើភេរវកម្ម​នេះ មកកាត់ទោស​នៅចំពោះមុខច្បាប់។​  

លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ

កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងា

លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ

កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ។ តែលោក មឿន តុលា មិនភ្លេចបញ្ជាក់ថា Job Scam Detector មានតួនាទីត្រឹមជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ ពោលមិនអាចជាអ្នកសម្រេចចិត្តជំនួសពលរដ្ឋ ឬពលករដែលកំពុងស្វែងរកការងារធ្វើបានឡើយ។

លោក​ ស​ សុខា​៖​ ​កម្ពុជា​​បានបង្ក្រាប​បទ​ល្មើ​ស​ព្រហ្មទណ្ឌ​ជាង​ ៩០​%​ នៅ​ឆ្នាំ​២០២៥

ក្នុង​ឆ្នាំ​២០២៥​ បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៅ​កម្ពុជាបាន​ថយ​ចុះ​ចំនួន​​ ១៧%​ បើ​ធៀប​នឹង​ឆ្នាំ

លោក​ ស​ សុខា​៖​ ​កម្ពុជា​​បានបង្ក្រាប​បទ​ល្មើ​ស​ព្រហ្មទណ្ឌ​ជាង​ ៩០​%​ នៅ​ឆ្នាំ​២០២៥

ក្នុង​ឆ្នាំ​២០២៥​ បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៅ​កម្ពុជាបាន​ថយ​ចុះ​ចំនួន​​ ១៧%​ បើ​ធៀប​នឹង​ឆ្នាំ​២០២៤​។ នេះបើតាមការបញ្ជាក់របស់​លោក​ ស​ សុខា​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ក្នុងសន្និបាត​ត្រួត​ពិនិត្យការងារឆ្នាំ​២០២៥​ ​និងលើកទឹកដៅការងារឆ្នាំ​២០២៦។​​​ ​តាម​លោក​ ស សុខា​​ ការ​បង្ក្រាប​បទ​ល្មើស​ក្នុង​ឆ្នាំ​២០២៥​ ក៏​​ទទួលបាន​​លទ្ធ​ផលចំនួន ៩៦% ក្នុង​នោះ​ ក៏​រាប់​បញ្ជូលការ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោកអនឡាញ​​ផង​ដែរ​។​

បទល្មើសអនឡាញ៖ ឥណ្ឌូណេស៊ីត្រៀមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋជាង ៣ពាន់នាក់ពីកម្ពុជា

រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រៀមធ្វើ​មាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនជាង ៣ពាន់នាក់ដែលពាក់ព័ន្ធក្នុង

បទល្មើសអនឡាញ៖ ឥណ្ឌូណេស៊ីត្រៀមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋជាង ៣ពាន់នាក់ពីកម្ពុជា

រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រៀមធ្វើ​មាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនជាង ៣ពាន់នាក់ដែលពាក់ព័ន្ធក្នុងបទល្មើសអនឡាញ ​ចេញពីប្រទេសកម្ពុជា តាមរយៈជើងហោះហើរពិសេសមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃទី៥ ខែ​កុម្ភៈ​ ឆ្នាំ២០២៦។ អាជ្ញាធរឥណ្ឌូណេស៊ីឱ្យដឹង​ទៀតថា ជនជាតិឥណ្ឌូណេស៊ីទាំង ៣ពាន់នាក់នោះ នឹងត្រូវឆ្លងកាត់ការស៊ើបអង្កេតបន្ថែម ដើម្បីកំណត់អត្តសញ្ញាណបណ្តាញឧក្រិដ្ឋជន និង​ជនរងគ្រោះ។

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្វែរកិច្ចប្រជុំកំពូលត្រីភាគី CLV ឲ្យជួយគិតគូរជម្លោះព្រំដែនខ្មែរ-ថៃ?

នៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេស​កម្ពុជា ឡាវ និងវៀតណាមប

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្វែរកិច្ចប្រជុំកំពូលត្រីភាគី CLV ឲ្យជួយគិតគូរជម្លោះព្រំដែនខ្មែរ-ថៃ?

នៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេស​កម្ពុជា ឡាវ និងវៀតណាមបើកកិច្ចប្រជុំកំពូលនៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលនេះមានកម្មវត្ថុគោលដៅបន្តលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាសំដៅដោះស្រាយបញ្ហានានានៅក្នុងក្របខណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល។ អ្នកតាមដានភូមិសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិខ្លះមើលឃើញថា កិច្ចប្រជុំកំពូលប្រពៃណីមួយនេះប្រហែលមិនអាចជួយរកដំណោះស្រាយឲ្យជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានឡើយ។ តែអ្នកខ្លះទៀតហាក់មិនបានយល់ឃើញដូច្នេះទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្វែរកិច្ចប្រជុំកំពូលត្រីភាគី CLV ឲ្យជួយគិតគូរជម្លោះព្រំដែនខ្មែរ-ថៃ?

មេដឹកនាំកម្ពុជា វៀតណាម ឡាវ ជួបប្រជុំគ្នានៅភ្នំពេញដើម្បីរឹតចំណងសាមគ្គីភាព

នៅថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៦នេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងឡាវ កំពុងបំពេញទស្សនកិច្ច

មេដឹកនាំកម្ពុជា វៀតណាម ឡាវ ជួបប្រជុំគ្នានៅភ្នំពេញដើម្បីរឹតចំណងសាមគ្គីភាព

នៅថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៦នេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងឡាវ កំពុងបំពេញទស្សនកិច្ចព្រមគ្នានៅក្នុងប្រទេសកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំងបី។ តាមសេចក្តីប្រកាស​របស់​គណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំត្រីភាគីនេះធ្វើឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រីភាគី​។ អ្នកវិភាគខ្លះយល់ថា កិច្ចប្រជុំនេះជាយុទ្ធសាស្ត្រដ៏មានសារសំខាន់ក្នុងការរឹតចំណងសាមគ្គីភាព និងការរក្សាសន្តិសុខក្នុងតំបន់។

លោកដូណាល់ ត្រាំ សម្រេចដក​កម្លាំងនគរបាល​អន្តោប្រវេស​ន៍​ ICE ៧០០នាក់ ចេញពីក្រុង​​មីណេអាប៉ូលីស

បន្ទាប់ពី​ផ្ទុះបាតុកម្ម​​ប្រឆាំងនគរបាល​អន្តោប្រវេសន៍​​ នៅទីក្រុង​មីណេអាប៉ូលីស រដ្ឋមីណេស

លោកដូណាល់ ត្រាំ សម្រេចដក​កម្លាំងនគរបាល​អន្តោប្រវេស​ន៍​ ICE ៧០០នាក់ ចេញពីក្រុង​​មីណេអាប៉ូលីស

បន្ទាប់ពី​ផ្ទុះបាតុកម្ម​​ប្រឆាំងនគរបាល​អន្តោប្រវេសន៍​​ នៅទីក្រុង​មីណេអាប៉ូលីស រដ្ឋមីណេសូតា​ សហរដ្ឋអាមេរិក​ នៅទីបំផុតប្រេសិតពិសេស​តំណាង​លោក ដូណាល់ ត្រាំ​​ បានប្រកាសកាលពីថ្ងៃពុធទី​៤កុម្ភៈ ថាលោកប្រធានាធិបតី​ បានសម្រេចដក​កម្លាំងនគរបាល​អន្តោប្រវេសន៍ ហៅកាត់ថា ICE ចំនួន​៧០០នាក់ ចេញពីតំបន់នេះ​។ ស្របពេលជាមួយ​គ្នានេះដែរ លោកដូណាល់ ត្រាំ បាន​លើកឡើងថា លោក​នឹងរិះរកវិធានការ​ទន់ភ្លន់ខ្លះ ដើម្បី​បោសសំអាត​អន្តោប្រវេសន៍ខុសច្បាប់​។​

រងសម្ពាធខ្លាំងពេក ចលនានិស្សិតដើម្បី​ប្រជាធិបតេយ្យ​ដ៏ចំណាស់ជាងគេនៅហុងកុងប្រកាស​រំលាយខ្លួន

ដោយមិនអាច​ទ្រាំទ្រ​នឹង​ការដាក់សម្ពាធ និងការយាយី​ព្យាបាទ​មិនចេះចប់ ចលនា​និស្សិត​ដើម្បីប្

រងសម្ពាធខ្លាំងពេក ចលនានិស្សិតដើម្បី​ប្រជាធិបតេយ្យ​ដ៏ចំណាស់ជាងគេនៅហុងកុងប្រកាស​រំលាយខ្លួន

ដោយមិនអាច​ទ្រាំទ្រ​នឹង​ការដាក់សម្ពាធ និងការយាយី​ព្យាបាទ​មិនចេះចប់ ចលនា​និស្សិត​ដើម្បីប្រជាធិបតេយ្យ​ហុងកុង​ នៅទីបំផុត ​បាន​សម្រេច​បោះឆ្នោត​រំលាយ​ខ្លួន​ កាលពីថ្ងៃព្រហស្បតិ៍ទី ៥កុម្ភៈ។ បង្កើតឡើងតាំងពី​ឆ្នាំ ១៩៥៨ សហព័ន្ធ​និស្សិតហុងកុង​ដែលធ្លាប់ដើរតួនាទី​សំខាន់ នាំមុខគេនៅក្នុង​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ជាអ្នករៀបចំ​កម្មវិធី​រំលឹកខួប​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅក្នុងការបង្រ្កាប​នៅទីលានធានអានមេន​ បាន​កាត់បន្ថយ​សកម្មភាពរបស់ខ្លួន​សឹង​ទាំងស្រុង ក៏ព្រោះតែ​ការដាក់សម្ពាធ បិទខ្ទប់​ពីសំណាក់​អាជ្ញាធរ​ហុងកុង ក្រោម​ខ្សែញាក់​របស់​រដ្ឋអំណាចប៉េកាំង។

អ្នកស្រី ហេង នួន៖ សារមន្ទីរទន្លេសាបបង្ហាញពីជីវិតអ្នកនេសាទក្នុងអតីតកាល

សារមន្ទីរទន្លេសាបដែលស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបមានដាក់តាំងសម្ភារៈច

អ្នកស្រី ហេង នួន៖ សារមន្ទីរទន្លេសាបបង្ហាញពីជីវិតអ្នកនេសាទក្នុងអតីតកាល

សារមន្ទីរទន្លេសាបដែលស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបមានដាក់តាំងសម្ភារៈចាស់ៗទាក់ទិននឹងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមដងទន្លេ។ សម្ភារៈចាស់ៗទាំងនោះមានដូចជា ឧបករណ៍ធ្វើស្រែ ចំការ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ និងឧបករណ៍នេសាទ។ តែសម្ភារៈចាស់ៗទាំងនេះបាន និងកំពុងបាត់បង់បន្តិចម្តងៗ។ ក្នុងន័យនេះ អ្នកស្រី ហេង នួនដែលជាស្ថានិក​សារមន្ទីរ​មួយនេះបានខិតខំប្រមែប្រមូល និងរក្សាទុកសម្ភារៈចាស់ៗទាំងនេះដើម្បីឱ្យអ្នកទស្សនាយល់ដឹងពីកេរ្តិ៍ដំណែលរបស់ជីវិតអ្នកនេសាទនៅបឹងទន្លេសាប៕

អ៊ុយក្រែន​និងរុស្ស៊ីចរចាគ្នា​២ថ្ងៃ បានត្រឹមតែការដោះដូរចំណាប់ខ្មាំង​គ្នា​ជាង​៣០០នាក់

ដោយ​មាន​ការសម្រប​សម្រួល​ពីសហរដ្ឋអាមេរិក​​ តំណាងអ៊ុយក្រែន និង​រុស្ស៊ី​បាន​ជួបចរចា​គ្នា​ដ

អ៊ុយក្រែន​និងរុស្ស៊ីចរចាគ្នា​២ថ្ងៃ បានត្រឹមតែការដោះដូរចំណាប់ខ្មាំង​គ្នា​ជាង​៣០០នាក់

ដោយ​មាន​ការសម្រប​សម្រួល​ពីសហរដ្ឋអាមេរិក​​ តំណាងអ៊ុយក្រែន និង​រុស្ស៊ី​បាន​ជួបចរចា​គ្នា​ដោយ​ផ្ទាល់ នៅឯទីក្រុង​អាប៊ូដាប៊ី កាលពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍​ ទៅ​៥កុម្ភៈ។ ក៏​ប៉ុន្តែ​ដំណើរការចរចានេះ ២ថ្ងៃនេះ បានហុចលទ្ធផលជាក់ស្តែង ត្រឹមតែការដោះដូរចំណាប់ខ្មាំងគ្នាទៅវិញទៅមក សរុប​​៣១៤នាក់តែប៉ុណ្ណោះ។ ចំពោះបញ្ហា​ពុះចែកទឹកដី និង​​ឈានទៅរកបទឈប់បាញ់មួយជាក់ស្តែងនោះ គឺគ្មានពន្លឺសង្ឃឹមឡើយ​។

រុស្ស៊ីអះអាង​លែងជាប់ចំណង​សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរអាមេរិកតទៅទៀត

អាយុកាលនៃសន្ធិសញ្ញា​កាត់បន្ថយ​អាវុធនុយក្លេអ៊ែរ​រវាងអាមេរិក និង​រុស្ស៊ី​បានឈាន​ចូលដល់​ទី

រុស្ស៊ីអះអាង​លែងជាប់ចំណង​សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរអាមេរិកតទៅទៀត

អាយុកាលនៃសន្ធិសញ្ញា​កាត់បន្ថយ​អាវុធនុយក្លេអ៊ែរ​រវាងអាមេរិក និង​រុស្ស៊ី​បានឈាន​ចូលដល់​ទីបញ្ចប់​នៅថ្ងៃព្រហស្បតិ៍ទី ៥​កុម្ភៈនេះ បន្ទាប់ពី​វ៉ាស៊ីនតោន និង​ម៉ូស្គូ​គ្មាន​បង្ហាញសញ្ញាចង់​ចរចា​ដើម្បីបន្ត​​សន្ធិសញ្ញា New Start ដែល​មាន​គោលដៅ​កាត់បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​របស់​មហាអំណាច​ទាំងពីរ។ ចំពោះ​ម៉ូស្គូ អំណើះតទៅ​ រុស្ស៊ីលែង​ជាប់ក្នុងចំណង​ដែលត្រូវ​កាត់បន្ថយ​អាវុធនុយក្លេអ៊ែរ​តទៅទៀតហើយ។ នៅចំពោះមុខ​ការអស់សុពល​ភាពនៃ​សន្ធិសញ្ញា​ New Start អង្គការដើម្បី​កាត់បន្ថយ​អាវុធនុយក្លេអ៊ែរ រួមទាំង​សម្តេច​ប៉ាប និង​អគ្គលេខាធិការអង្គការសហប្រជាជាតិ​ផង​បាន​ព្រមាន​ពីការ​រីកសាយភាយ និងការប្រកួតប្រជែង​គ្នា​ដើម្បីផលិត​អាវុធនុយក្លេអ៊ែរប្រល័យលោក។

កម្ពុជាផ្តើមស្នើឲ្យបារាំងពិចារណាផ្តល់ឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនខ្មែរ-ថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្នើឲ្យរដ្ឋាភ

កម្ពុជាផ្តើមស្នើឲ្យបារាំងពិចារណាផ្តល់ឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនខ្មែរ-ថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្នើឲ្យរដ្ឋាភិបាលបារាំងពិចារណាផ្តល់ការគាំទ្រផ្នែកបច្ចេកទេសជំនាញ និងផ្តល់ឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលជាមរតកនៃសម័យអាណាព្យាបាលបារាំង។ សំណើរបស់កម្ពុជាទៅបារាំងពេលនេះ ធ្វើឡើង ខណៈស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបង្ហាញសញ្ញាតានតឹង ទោះជាមានបទឈប់បាញ់រវាងប្រទេសទាំងពីរកាលពីចុងខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។

មេដឹកនាំ ចិន និង រុស្ស៊ី៖ ​សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ គឺជាការចាំបាច់ ដើម្បីស្ថិរភាពសកល

នៅក្នុងពេលសន្ទនាគ្នាតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃ ពុធ ទី ៤ កុម្ភៈ ប្រធានាធិបតីចិន លោក ស៊ី ជីនពី

មេដឹកនាំ ចិន និង រុស្ស៊ី៖ ​សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ គឺជាការចាំបាច់ ដើម្បីស្ថិរភាពសកល

នៅក្នុងពេលសន្ទនាគ្នាតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃ ពុធ ទី ៤ កុម្ភៈ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និង សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានឯកភាពគ្នា រឹតចំណងសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស្អិតរមួត ។ មេដឹកនាំទាំងពីរ អះអាងថា សម្ព័ន្ធភាពរឹងមាំរវាង ចិន និង រុស្ស៊ី គឺជាប្រការចាំបាច់ ដើម្បីរក្សាស្ថិរភាព នៅក្នុងលោក ។

រដ្ឋាភិបាល២៣តុលាដាក់ពាក្យបណ្តឹងទៅ ICC ដើម្បី​ប្តឹងថៃ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលដឹកនាំដោយអតីតមេដឹកនាំបក្ស

រដ្ឋាភិបាល២៣តុលាដាក់ពាក្យបណ្តឹងទៅ ICC ដើម្បី​ប្តឹងថៃ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលដឹកនាំដោយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីស្វែងរកយុត្តិធម៌ជូនជនស៊ីវិលខ្មែរដែលបានរងគ្រោះពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់កងទ័ពថៃ។ ក្នុងបណ្តឹងនោះ រដ្ឋាភិបាលក្រៅស្រុកមួយនេះបានដាក់ការទទួលខុសត្រូវ​​ទៅ​លើ​​ ២ភាគី​ គឺរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ 

បក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរបញ្ជាក់ថា ខ្លួនគ្មានគម្រោង​បង្កើតរដ្ឋាភិបាលស្រមោលទេ

​គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ​ គ្មានបំណងណាមួយ​ក្នុងកា​របង្កើតរដ្ឋាភិបាលស្រមោល​​​ ក

បក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរបញ្ជាក់ថា ខ្លួនគ្មានគម្រោង​បង្កើតរដ្ឋាភិបាលស្រមោលទេ

​គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ​ គ្មានបំណងណាមួយ​ក្នុងកា​របង្កើតរដ្ឋាភិបាលស្រមោល​​​ ក្រៅក្របខណ្ឌច្បាប់ និងក្រៅការបោះឆ្នោតនោះឡើយ។ នេះគឺជា​សេចក្តីបំភ្លឺរបស់គណបក្សឆន្ទៈខ្មែរចុះថ្ងៃទី​៤កុម្ភៈម្សិលមិញនេះបន្ទាប់ពីមានការ​​​​​ចាក់ផ្សាយបទសម្ភាសរបស់​ទូរទស្សន៍អាស៊ីសេរីជាមួយលោក​ ស៊ុន​ ឆៃ ​មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្ស​ឆន្ទៈខ្មែរ​​។ ​ក្នុងបទសម្ភាសនោះ ​​​លោក ស៊ុន ឆៃ បាន​លើកឡើងពីចេទនារបស់ខ្លួន​នៅក្នុងការបង្កើតរដ្ឋាភិបាលស្រមោល​​ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ​។

FBI បង្ហាញឆន្ទៈសហការជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ

តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) នៃសហរដ្ឋអាមេរិកបានបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហ

FBI បង្ហាញឆន្ទៈសហការជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ

តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) នៃសហរដ្ឋអាមេរិកបានបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និងលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។ ការលើកឡើងរបស់តំណាង FBI ដូច្នេះធ្វើឡើងក្នុងអំឡុងជំនួបមួយរវាងលោក  Scott Schelble ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI និងលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។

តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនអ្នកកាសែតអនឡាញម្នាក់ពីបទផ្សាយព័ត៌មានស្តីពីហិង្សាលើជនបរទេស

តុលាការខេត្តបន្ទាយមានជ័យបានសម្រេចចោទប្រកាន់ចាងហ្វាងកាសែត​អនឡាញម្នាក់ពីបទញុះញង់ឱ្យប្រព្

តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនអ្នកកាសែតអនឡាញម្នាក់ពីបទផ្សាយព័ត៌មានស្តីពីហិង្សាលើជនបរទេស

តុលាការខេត្តបន្ទាយមានជ័យបានសម្រេចចោទប្រកាន់ចាងហ្វាងកាសែត​អនឡាញម្នាក់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។ បើតាមសមាគមសិទ្ធិមនុស្សអាដហុក ការសម្រេចរបស់តុលាការលើចាងហ្វាងកាសែតអនឡាញរូបនេះកើតឡើង បន្ទាប់ពីលោកបានចុះផ្សាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកអំពីករណីអំពើហិង្សាលើជនបរទេសដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្រុងប៉ោយប៉ែត។

តើកម្ពុជាគួរប្រុងប្រយ័ត្នបែបណា ក្រោយអាមេរិកលក់សព្វាវុធឲ្យឡើងវិញ?

នៅថ្ងៃទី ៤ កុម្ភៈ រដ្ឋបាលអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលបម្រាមលក់គ្រឿងសព្វ

តើកម្ពុជាគួរប្រុងប្រយ័ត្នបែបណា ក្រោយអាមេរិកលក់សព្វាវុធឲ្យឡើងវិញ?

នៅថ្ងៃទី ៤ កុម្ភៈ រដ្ឋបាលអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលបម្រាមលក់គ្រឿងសព្វាវុធឲ្យកម្ពុជា។ ក្រសួងពាណិជ្ជកម្មអាមេរិកពន្យល់ថា ការសម្រេចលក់គ្រឿងសព្វាវុធឲ្យកម្ពុជាឡើងវិញ ព្រោះកម្ពុជាបានខិតខំស្វែងរកសន្តិភាព និងសន្តិសុខ ការខិតខំប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក។ អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថា នេះជាឱកាសល្អសម្រាប់កម្ពុជាដែលទទួលបានទីផ្សារផ្គត់ផ្គង់គ្រឿងសព្វាវុធថ្មីមួយបន្ថែមទៀតដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ តែទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យកម្ពុជាប្រយ័ត្នប្រយែងដោយធ្វើយ៉ាងណាកុំផុងខ្លួនទៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។

បោះឆ្នោតសភា​ថៃ៖ គណបក្ស​ប្រាឆាឈុនសង្ឃឹមឈ្នះនាំមុខ តែបារម្ភ​ថាគេ​នឹង​រារាំងមិន​ឲ្យ​​បង្កើត​រដ្ឋាភិបាល

ថ្ងៃអាទិត្យទី​៨​កុម្ភៈខាងមុខ​នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅ​បង្

បោះឆ្នោតសភា​ថៃ៖ គណបក្ស​ប្រាឆាឈុនសង្ឃឹមឈ្នះនាំមុខ តែបារម្ភ​ថាគេ​នឹង​រារាំងមិន​ឲ្យ​​បង្កើត​រដ្ឋាភិបាល

ថ្ងៃអាទិត្យទី​៨​កុម្ភៈខាងមុខ​នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅ​បង្កើតរដ្ឋាភិបាលថ្មី​។ ការឃោសនា​នយោបាយ របស់គណបក្ស​ទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍​នេះ​។ ផ្អែកតាម​ស្ទាប់ស្ទង់​មតិ​ ​គណបក្ស​ប្រាឆាឈុន ដែលជាបក្ស​មានទំនោរចម្រើន​និយម និងគាំទ្រដោយ​យុវជនថៃភាគច្រើននោះ អាចនឹង​ឈ្នះ​នាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា​ ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើក​មុនៗ ដើម្បី​រារាំង មិន​ឲ្យ​បក្សប្រាឆាឈុន ឈានទៅ​កាន់អំណាច​។

រង្វាន់ធំ ស៊ីក្លូមាស នៃមហោស្រពភាពយន្តអាស៊ីក្រុងវឺហ្ស៊ូល បានទៅលើភាពយន្តស្រីលង្កា

មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ី លើកទី៣២ នៅទីក្រុង វឺហ្ស៊ូល (Vesoul) បា​ន​បិទ​បញ្ចប់នៅយប់ថ្ងៃ

រង្វាន់ធំ ស៊ីក្លូមាស នៃមហោស្រពភាពយន្តអាស៊ីក្រុងវឺហ្ស៊ូល បានទៅលើភាពយន្តស្រីលង្កា

មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ី លើកទី៣២ នៅទីក្រុង វឺហ្ស៊ូល (Vesoul) បា​ន​បិទ​បញ្ចប់នៅយប់ថ្ងៃទី៣កុម្ភៈ ជាមួយនឹងការប្រកាសពានរង្វាន់ជ័យលាភី ទៅដល់​ស្នាដៃភាព​យន្តឆ្នើមៗ។ ពានរង្វាន់ធំ ស៊ីក្លូមាស សម្រាប់ឆ្នាំ២០២៦ នេះ បានទៅលើភាពយន្តមកពីស្រីលង្កា។ រង្វាន់មេប្រយោគ ត្រូវប្រគល់ជូនរឿង​មកពី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ​។ ភាពយន្តឥណ្ឌា ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងស្រី ទទួល​បាន​រង្វាន់​ជាច្រើនផ្សេងៗគ្នា។ ចំណែកភាពយន្តឯកសារបានទៅភាពយន្តរបស់សមិទ្ធករបារាំងដែលថតពីសិល្បការិនីគំរូចិននៅក្រុងប៉េកាំង។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់យើងដែលកំពុងយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីទីក្រុង វឺហ្ស៊ូល (Vesoul) ។​

ក្រសួងបរិស្ថានចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនមួយពីបទបំពុលខ្យល់

ក្រសួងបរិស្ថាន​បាន​ប្រកាស​នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៦ ពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​ក្រុម

ក្រសួងបរិស្ថានចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនមួយពីបទបំពុលខ្យល់

ក្រសួងបរិស្ថាន​បាន​ប្រកាស​នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៦ ពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ដែល​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ស្ថិត​ក្នុង​ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ ក្រសួង​បរិស្ថាន​បាន​រក​ឃើញ​ថា រោងចក្រ​កាត់ដេរ​នេះ​បាន​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​បទប្បញ្ញត្តិ​បរិស្ថាន​ដោយ​បាន​បំពុល​ខ្យល់ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ជុំវិញ និង​សុខភាព​សាធារណៈ។

សហរដ្ឋអាមេរិកប្រកាសលុបចោលជាផ្លូវការបម្រាមលក់គ្រឿងសព្វាវុធឱ្យកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលជាផ្លូវការនូវការហាមឃាត់លក់គ្រឿងសព្វ

សហរដ្ឋអាមេរិកប្រកាសលុបចោលជាផ្លូវការបម្រាមលក់គ្រឿងសព្វាវុធឱ្យកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលជាផ្លូវការនូវការហាមឃាត់លក់គ្រឿងសព្វាអាវុធឱ្យកម្ពុជា។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈថា បម្រាមមួយនេះត្រូវចូលជាធរមានចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះទៅ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាចាត់ទុកការលុបបម្រាមលក់សព្វាវុធអាមេរិកឱ្យកម្ពុជាថាជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកលើកម្ពុជា។

Get more results via ClueGoal