សាលារៀនខ្មែរមួយត្រូវបានប្តូរឈ្មោះទៅជាសាលា «មិត្តភាពកម្ពុជា-វៀតណាម»
newsare.net
អនុវិទ្យាល័យ «សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣ ត្រូវបានប្តូរឈ្មោះសាលារៀនខ្មែរមួយត្រូវបានប្តូរឈ្មោះទៅជាសាលា «មិត្តភាពកម្ពុជា-វៀតណាម»
អនុវិទ្យាល័យ «សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣ ត្រូវបានប្តូរឈ្មោះទៅជា «សាលាមិត្តភាពកម្ពុជា-វៀតណាម» ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP នៅថ្ងៃសៅរ៍ទី៧ កុម្ភៈនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្ដូរ ឈ្មោះ សាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្របទៅតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា។ នារសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានធ្វើជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» នៅអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលវៀតណាម នៅកម្ពុជា។ Read more














