Cambodia



Stalin urges PM Modi to expedite rail projects in TN, seeks release of pending funds

Tamil Nadu Chief Minister M.K. Stalin has urged Prime Minister Narendra Modi to expedite sanctioned railway projects in the state. Stalin highlighted delays in fund releases by the Ministry of Railways, impacting land acquisition and causing uncertainty for l

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តធម្មយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ង

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តធម្មយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ងៃ និង​ឆ្លង​កាត់​រដ្ឋ ចំនួន ៨ ដើម្បី​​ផ្សព្វផ្សាយ​​សន្តិភាព។ ចេញដំណើរ​តាំងពីចុង​ខែតុលា ឆ្នាំ២០២៥ពីរដ្ឋតិចសាស ធម្មយាត្រាដើម្បីសន្តិភាព​នេះ ឋិត​ក្នុង​បរិបទ​ដែលប្រទេស​អាមេរិក កំពុងតែជួបភាព​​តាន​តឹង​នយោបាយ​និង​សង្គម ជា​ពិសេស​ ភាព​ច្របូកច្របល់​ក្នុង​ចំណាត់​ការ​បណ្តេញ​ជនអន្តោប្រវេសន៍ខុសច្បាប់។ 

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តដើរព្យុហយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ង

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តដើរព្យុហយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ងៃ និង​ឆ្លង​កាត់​រដ្ឋ ចំនួន ៨ ដើម្បី​​ផ្សព្វផ្សាយ​​សន្តិភាព។ ធម្មយាត្រាដើម្បីសន្តិភាព​នេះ ចេញដំណើរ​នៅចុង​ខែតុលាឆ្នាំ​២០២៥ និងឋិត​ក្នុង​បរិបទ​ដែលប្រទេស​អាមេរិក កំពុងតែជួបភាព​​តាន​តឹង​នយោបាយ​និង​សង្គម ជា​ពិសេស​ ភាព​ច្របូកច្របល់​ក្នុង​ចំណាត់​ការ​បណ្តេញ​ជនអន្តោប្រវេសន៍ខុសច្បាប់។ 

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួនលោក ហែម វណ្ណាជាបរាជ័យរបស់អាជ្ញាធរ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឱ្យអ

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួនលោក ហែម វណ្ណាជាបរាជ័យរបស់អាជ្ញាធរ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះលែងជាបន្ទាន់ លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online។ លោក ហែម វណ្ណា ដែលត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។

ឥណ្ឌូណេស៊ី គ្រោង​បញ្ជូន​ទ័ព​ ចន្លោះពី​៥ ទៅ​៨ពាន់នាក់ ទៅ​រក្សាសន្តិភាព​នៅ​ហ្កាហ្សា

ក្នុង​ក្របខណ្ឌផែនការ​សន្តិភាពរបស់​លោក ដូណាល់ ត្រាំ,​ ឥណ្ឌូណេស៊ី ដែល​ជាប្រទេស​កាន់សាសនា​អ៊

ឥណ្ឌូណេស៊ី គ្រោង​បញ្ជូន​ទ័ព​ ចន្លោះពី​៥ ទៅ​៨ពាន់នាក់ ទៅ​រក្សាសន្តិភាព​នៅ​ហ្កាហ្សា

ក្នុង​ក្របខណ្ឌផែនការ​សន្តិភាពរបស់​លោក ដូណាល់ ត្រាំ,​ ឥណ្ឌូណេស៊ី ដែល​ជាប្រទេស​កាន់សាសនា​អ៊ីស្លាម​ធំជាង​គេ​លើលោក​ បាន​ប្រកាសគម្រោង​​បញ្ជូន​កងទ័ព​ ចន្លោះពី​ ៥ ០០០ ទៅ ៨ ០០០ នាក់ ឲ្យ​ទៅ​កាន់​តំបន់​ហ្កាហ្សា ដើម្បី​បំពេញ​បេសកកម្ម​រក្សាសន្តិភាព​។ ការ​ប្រកាស​របស់​ឥណ្ឌូណេស៊ី ធ្លាក់​មក​ក្នុង​បរិបទ​ដែល​អ៊ីស្រាអែល​កាន់តែ​សម្រុក​ធ្វើ​អាណានិគមន៍​កិច្ច​នៅ​តំបន់​ស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន។​

UN បញ្ជាក់ពីការបន្តស្វែងរកជំនួយមនុស្សធម៌ និងបច្ចេកទេសជួយជនភៀសសឹកកម្ពុជា

នៅថ្ងៃចន្ទ ទី៩ កុម្ភៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋក

UN បញ្ជាក់ពីការបន្តស្វែងរកជំនួយមនុស្សធម៌ និងបច្ចេកទេសជួយជនភៀសសឹកកម្ពុជា

នៅថ្ងៃចន្ទ ទី៩ កុម្ភៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិដែលទើបតែងតាំងថ្មីនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈនេះថានៅក្នុងជំនួប ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរឹងមាំ និងបានពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបចំពោះតម្រូវការមនុស្សធម៌បន្ទាន់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលមធ្យម និងរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ស្លាប់យ៉ាងតិច​៩នាក់ ក្នុងការ​បាញ់រះ​ក្នុងសាលារៀន នៅ​​​ភាគខាងលិចកាណាដា

មានករណីបាញ់រះមួយ​ បានកើតឡើងកាលពីថ្ងៃ​ទី​១០កុម្ភៈ នៅក្នុងសាលារៀនមួយ​ ភាគខាងលិចប្រទេសកាណាដ

ស្លាប់យ៉ាងតិច​៩នាក់ ក្នុងការ​បាញ់រះ​ក្នុងសាលារៀន នៅ​​​ភាគខាងលិចកាណាដា

មានករណីបាញ់រះមួយ​ បានកើតឡើងកាលពីថ្ងៃ​ទី​១០កុម្ភៈ នៅក្នុងសាលារៀនមួយ​ ភាគខាងលិចប្រទេសកាណាដា។ យ៉ាងហោច​ណាស់ មានមនុស្ស​៩​នាក់ស្លាប់ និង​របួសជាង​២០នាក់។ ផ្អែកតាមសមត្ថកិច្ច​កាណាដា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង តែគេមិនទាន់អាចសន្និដ្ឋានបានទេ​ អំពី​មូលហេតុដែល​ធ្វើឲ្យជនដៃដល់ ឈានទៅធ្វើអំពើ​ដ៏កាចសាហាវនេះ​។

អ្នកកាសែតមួយរូបត្រូវអាជ្ញាធរឃាត់ខ្លួនក្រោយផ្សាយពីការរៀបចំពិធីព្រះពុទ្ធសាសនាមួយ

អ្នកសារព័ត៌មានមួយរូបនៃអង្គភាព Buddhist News ត្រូវមន្ត្រីក្រសួងធម្មការ និងអាជ្ញាធរមានសមត្ថកិច្ចឃាត

អ្នកកាសែតមួយរូបត្រូវអាជ្ញាធរឃាត់ខ្លួនក្រោយផ្សាយពីការរៀបចំពិធីព្រះពុទ្ធសាសនាមួយ

អ្នកសារព័ត៌មានមួយរូបនៃអង្គភាព Buddhist News ត្រូវមន្ត្រីក្រសួងធម្មការ និងអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនអស់ជាង ៦ម៉ោង ជុំវិញការសរសេរអត្ថបទស្តីពី​ការរៀបចំពិធីព្រះពុទ្ធសាសនាមួយ​កាលពីថ្ងៃទី៩កុម្ភៈ។ តែ​ក្រសួងធម្មការ និងសាសនា បានបកស្រាយថា ករណីនេះបានដោះស្រាយបញ្ចប់រួចរាល់។

ក្រសួងបរិស្ថានថា គុណភាពខ្យល់ប្រែប្រួលតាមតំបន់ខ្លះ និងមិនទាន់ដល់ថ្នាក់ប្រកាសអាសន្ន

គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ តែមិនបានកើតឡើងនៅទូទាំងប្រទេសនោះ

ក្រសួងបរិស្ថានថា គុណភាពខ្យល់ប្រែប្រួលតាមតំបន់ខ្លះ និងមិនទាន់ដល់ថ្នាក់ប្រកាសអាសន្ន

គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ តែមិនបានកើតឡើងនៅទូទាំងប្រទេសនោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃពុធ ទី១១ កុម្ភៈ។ ទោះយ៉ាងណា និងបើតាមក្រសួងបរិស្ថានដដែល គុណភាពខ្យល់នៅកម្ពុជាមិនមានសភាពអាក្រក់ខ្លាំងដូចការផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួននោះឡើយ។

ក្រុមតន្រ្តីដ្រាហ្កា​កម្ពុជា ​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍ ៦០ ជួបជុំ​គ្នា​ថត​បទចម្រៀង​រម្លឹក​ពី​អតីតកាល

ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត

ក្រុមតន្រ្តីដ្រាហ្កា​កម្ពុជា ​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍ ៦០ ជួបជុំ​គ្នា​ថត​បទចម្រៀង​រម្លឹក​ពី​អតីតកាល

ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត្សរ៍៦០ និង៧០។ ជាង ៥០ឆ្នាំក្រោយមក តន្ត្រីករ​ខ្លះនៃក្រុមនេះដែលបានរួចជីវិតពីរបបខ្មែរក្រហម និងកំពុងមានវ័យជរាបន្តិច ហើយសុខភាពមិនសូវមាំទាំផងនោះបានវិលមកជួបជុំគ្នាជាថ្មីដើម្បីថតបទចម្រៀងទុកជាស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ និងដើម្បីរម្លឹកពីអនុស្សវរីយ៍ដែលធ្លាប់មានភាពល្បីល្បាញពីអតីតកាល។ 

ឯកអគ្គ​រាជ​ទូតជប៉ុនថា​ នឹង​យក​ជម្លោះព្រំដែន​ខ្មែរ​-ថៃ​ទៅ​និយាយ​ប្រាប់​រដ្ឋា​ភិ​បាល​ជប៉ុន

លោក​​ Ueno Atsushi ឯកអគ្គ​រាជ​ទូតជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា​ លោក​នឹង​យក​បញ្ហា​ព្រំ​ដែន​ក

ឯកអគ្គ​រាជ​ទូតជប៉ុនថា​ នឹង​យក​ជម្លោះព្រំដែន​ខ្មែរ​-ថៃ​ទៅ​និយាយ​ប្រាប់​រដ្ឋា​ភិ​បាល​ជប៉ុន

លោក​​ Ueno Atsushi ឯកអគ្គ​រាជ​ទូតជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា​ លោក​នឹង​យក​បញ្ហា​ព្រំ​ដែន​កម្ពុជា​-ថៃ​ ទៅបកស្រាយ​ចំពោះ​មុខ​រដ្ឋា​ភិ​បាល​របស់​លោក​។​ ថ្លែង​ក្នុង​ជំនួប​ជាមួយ​ លោក​ កែវ​ រ៉េ​មី​ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ លោក​​ Ueno Atsushi ក៏​បាន​បញ្ជាក់​ដែរ​ថា​ ជប៉ុ​ននឹង​ផ្តល់​ការគាំទ្រ​ និង​កិច្ច​សហ​ការ​ទៅវិញ​ទៅ​មកជាមួយ​កម្ពុជា​​ជានិច្ច​។

លោក អនុធិន៖ ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បាន​ប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ឲ្យស្ថាប័នពា

លោក អនុធិន៖ ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បាន​ប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ឲ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ដែលចុះហត្ថលេខាជាមួយ​កម្ពុជាកាលពីឆ្នាំ​២០០១។ នេះបើតាមកាសែតថៃ Thai PBS ​និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀត។ MOU ៤៤ ឬ MOU ២០០១ ​ជាឯកសារផ្តោតលើការដោះស្រាយតំបន់មានជម្លោះតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ។

ចិនប្រកាសគាំទ្រកម្លាំងក្នុងស្រុកតៃវ៉ាន់ ដែល​ចង់បង្រួបបង្រួមជាមួយ​ចិនតែមួយ

មន្រ្តីជាន់ខ្ពស់​ទី៤​របស់​បក្ស​កុម្មុយនិស្ត​ចិន កាលពីថ្ងៃអង្គារ​ទី ១០ កុម្ភៈ​បានប្រកាស​គ

ចិនប្រកាសគាំទ្រកម្លាំងក្នុងស្រុកតៃវ៉ាន់ ដែល​ចង់បង្រួបបង្រួមជាមួយ​ចិនតែមួយ

មន្រ្តីជាន់ខ្ពស់​ទី៤​របស់​បក្ស​កុម្មុយនិស្ត​ចិន កាលពីថ្ងៃអង្គារ​ទី ១០ កុម្ភៈ​បានប្រកាស​គាំទ្រ​កម្លាំង​អ្នកស្នេហាជាតិក្នុងស្រុកតៃវ៉ាន់ ដែលមាន​ជំហរចង់ឲ្យមានការបង្រួបបង្រួមជាមួយ​ចិន​ដីគោក។ ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រតិកម្ម​ទៅវិញ ដោយ​លើកយកករណី​កោះហុងកុង ជាទី​ដែលសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​បិទខ្ទប់ទាំងស្រុង ចាប់តាំងធ្លាក់ទៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋអំណាចប៉េកាំង។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ

អង្គការតម្លាភាព​អន្តរជាតិ ថាការគោរព​លទ្ធិប្រជាធិបតេយ្យ​​ បានធ្លាក់ចុះ​គួរ​ឲ្យ​​​​ព្រួយ​បារម្ភនៃ

របាយការណ៍​ប្រចាំឆ្នាំ​២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវការធ្លាក់

អង្គការតម្លាភាព​អន្តរជាតិ ថាការគោរព​លទ្ធិប្រជាធិបតេយ្យ​​ បានធ្លាក់ចុះ​គួរ​ឲ្យ​​​​ព្រួយ​បារម្ភនៃ

របាយការណ៍​ប្រចាំឆ្នាំ​២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវការធ្លាក់ចុះ​ គួរ​ឲ្យ​ព្រួយបារម្ភ នៃការ​គោរពលទ្ធិ​ប្រជាធិបតេយ្យ នៅទូទាំងពិភពលោក។ ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដែល​ដើរទន្ទឹមជាមួយ​នឹងការកើនឡើង នៃអំពើពុករលួយ​។ ផ្អែកតាមរបាយការណ៍​នៃអង្គការនេះ ពិន្ទុរបស់​សហរដ្ឋអាមេរិក​​ បិតាប្រជាធិបតេយ្យ​ ក៏បានធ្លាក់ចុះដែរ ក្នុងឆ្នាំ​២០២៥។

រឿងអាស្រូវ Jeffrey Epstein រីក​រាលដាល​ដល់​ឥស្សរជន អ្នក​​នយោបាយ​ និង​​គ្រួសារ​​ស្តេចនៅ​អឺរ៉ុប

រឿងអាស្រូវផ្តើមចេញពី​ មហាសេដ្ឋី​ឧក្រិដ្ឋជនអនាចារ​ Jeffrey Epstein ដែល​បានធ្វើឲ្យ​​​រញ្ជួយសហរដ្ឋអាម

រឿងអាស្រូវ Jeffrey Epstein រីក​រាលដាល​ដល់​ឥស្សរជន អ្នក​​នយោបាយ​ និង​​គ្រួសារ​​ស្តេចនៅ​អឺរ៉ុប

រឿងអាស្រូវផ្តើមចេញពី​ មហាសេដ្ឋី​ឧក្រិដ្ឋជនអនាចារ​ Jeffrey Epstein ដែល​បានធ្វើឲ្យ​​​រញ្ជួយសហរដ្ឋអាមេរិកនោះ ពេលនេះ បានរីករាលដាលកាន់តែធំ មកកាន់​ប្រទេសអឺរ៉ុប បន្ទាប់ពី​ក្រសួងយុត្តិធម៌សហរដ្ឋ​អាមេរិក បានទម្លាយ​ឯកសារដល់ទៅ​ជាង​៣លានឯកសារ កាលពីចុងខែ​មករា​។ មានឥស្សរៈជន អ្នកនយោបាយ មន្ត្រីមាន​អំណាច និង​សមាជិកក្រុមគ្រួសារព្រះញាតិវង្ស នៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើន ដែលមានឈ្មោះពាក់ព័ន្ធ​​ ក្នុង​រឿងអាស្រូវដ៏ធំមហិមា​នេះ​។

លោកអនុធិន ឆានវីរៈគូនមាន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ

លោកអនុធិន ឆានវីរៈគូនមាន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ្ទាល់ដីជាមួយអ្នកកាសែត នៅក្នុងទីស្នាក់ការគណបក្ស​ភូមិចៃថៃបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់អ្នកកាសែត​មិនថា ក្នុងស្រុក ឬ​បរទេស។ ទោះអ្នកកាសែត​ស្រែក​ហៅ​ឲ្យលោក​ចូលអង្គុយលើតុ ដើម្បី​បានឃើញមុខ លោកអនុធិន​បាន​បដិសេធ​ដោយ​សមគួរថា លោកចង់នៅចាំ​គ្នីគ្នាដែលជា​សមាជិក​របស់​បក្សមកដល់​សិន ទើប​ចូលអង្គុយ​ធ្វើ​សន្និសីទ​កាសែត។ ​​ជា​កូនមហាសេដ្ឋី ប៉ុន្តែ ដាក់ខ្លួន​យ៉ាងសាមញ្ញ​។ តើ​លោកអនុធិន ឆានវីរៈគូន​ ​ជាអ្នកណា និងមាន​ប្រវត្តិយ៉ាងដូចម្តេចខ្លះ? ​​​​

វិបត្តិប្រេងឥន្ធនៈនៅគុយបា៖ រុស្ស៊ី បរិហារអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើមគុយបា

ថ្ងៃ ចន្ទ ទី ៩ ខែ កុម្ភៈ រុស្ស៊ី បានបរិហារសហរដ្ឋអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើម គុយបា តាមរ

វិបត្តិប្រេងឥន្ធនៈនៅគុយបា៖ រុស្ស៊ី បរិហារអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើមគុយបា

ថ្ងៃ ចន្ទ ទី ៩ ខែ កុម្ភៈ រុស្ស៊ី បានបរិហារសហរដ្ឋអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើម គុយបា តាមរយៈការកាត់ផ្តាច់ ការនាំចូលប្រេងឥន្ធនៈពីបរទេស ចូលទៅផ្គត់ផ្គង់ប្រទេសក្នុងតំបន់កោះការ៉ាអ៊ីប មួយនេះ ។ យ៉ាងណាមិញ រដ្ឋាភិបាល គុយបា បានប្រកាសឲ្យដឹងជាផ្លូវការថា​ ក្នុងអំឡុងពេល ១ ខែ ដោយគិតចាប់ពីថ្ងៃ ទី ១០ ខែ កុម្ភៈ នេះតទៅ គុយបា នឹងលែងមានសាំង កេរ៉ូហ៊្សែន (kérosène) គ្រប់គ្រាន់ សម្រាប់ចាក់យន្ដហោះ ដែលត្រូវចុះចត នៅក្នុងព្រលានយន្តហោះរបស់ខ្លួន ទៀតហើយ ។ គួរបញ្ជាក់ថា វិបត្តិថាមពលខាងលើនេះ គឺបណ្តាលមកពី វ៉េណេស៊ុយអេឡា បានផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ មកឲ្យ ប្រទេស គុយបា ក្រោមសម្ពាធ និង ការគំរាមកំហែង ពីសំណាក់សហរដ្ឋអាមេរិក ។

លោកអនុធិន ឆានវីរៈគូន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ

លោកអនុធិន ឆានវីរៈគូន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ្ទាល់ដីជាមួយអ្នកកាសែត នៅក្នុងទីស្នាក់ការគណបក្ស​ភូមិចៃថៃបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់អ្នកកាសែត​មិនថា ក្នុងស្រុក ឬ​បរទេស។ ទោះអ្នកកាសែត​ស្រែក​ហៅ​ឲ្យលោក​ចូលអង្គុយលើតុ ដើម្បី​បានឃើញមុខ លោកអនុធិន​បាន​បដិសេធ​ដោយ​សមគួរថា លោកចង់នៅចាំ​គ្នីគ្នាដែលជា​សមាជិក​របស់​បក្សមកដល់​សិន ទើប​ចូលអង្គុយ​ធ្វើ​សន្និសីទ​កាសែត។ ​​ជា​កូនមហាសេដ្ឋី ប៉ុន្តែ ដាក់ខ្លួន​យ៉ាងសាមញ្ញ​។ តើ​លោកអនុធិន ឆានវីរៈគូន​ ​ជាអ្នកណា និងមាន​ប្រវត្តិយ៉ាងដូចម្តេចខ្លះ? ​​​​

ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឱ្យដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនកូរ៉េ និងពលករបរទេស

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង បានស្នើឲ្យក្រសួងពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោក

ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឱ្យដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនកូរ៉េ និងពលករបរទេស

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង បានស្នើឲ្យក្រសួងពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោកឲ្យតាមដានក្រុមហ៊ុនកូរ៉េណាដែលកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករនៅក្នុងប្រទេសដែលក្រុមហ៊ុនកូរ៉េទាំងនោះកំពុងបោះទុនវិនិយោគ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ។ អ្វីដែលមេដឹកនាំកូរ៉េរូបនេះចង់បានតាមរយៈសំណើរបស់ខ្លួន គឺដើម្បីការពារមុខមាត់របស់ប្រទេសកូរ៉េខាងត្បូង។

លោក ហ៊ុន ម៉ាណែត បន្តសង្ឃឹមលើយន្តការ JBC ក្នុងការដោះស្រាយជម្លោះជាមួយថៃ

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋ

លោក ហ៊ុន ម៉ាណែត បន្តសង្ឃឹមលើយន្តការ JBC ក្នុងការដោះស្រាយជម្លោះជាមួយថៃ

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថារាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺធ្វើឡើងដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ។ ​លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុនេះ កម្ពុជាប្រកាន់ជំហរការការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ។ តែលោកក៏មិនភ្លេចដែរ ក្នុងការបន្តរំពឹងលើយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)។ តាមលោក ហ៊ុន ម៉ាណែត កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង៕

លោកជីមី ឡៃ ត្រូវតុលាការ​ហុងកុង​​ផ្តន្ទាទោស​​ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ

លោកជីមី ឡៃ អ្នកជំនួញហុងកុង និងជាម្ចាស់​អតីត​បណ្តាញព័ត៌មានប្រជាធិបតេយ្យ​និយម ត្រូវបាន​តុលា

លោកជីមី ឡៃ ត្រូវតុលាការ​ហុងកុង​​ផ្តន្ទាទោស​​ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ

លោកជីមី ឡៃ អ្នកជំនួញហុងកុង និងជាម្ចាស់​អតីត​បណ្តាញព័ត៌មានប្រជាធិបតេយ្យ​និយម ត្រូវបាន​តុលាការហុងកុង សម្រេច​ផ្តន្ទាទោស​ ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ​ ពីបទ​​​ឃុបឃិតជាមួយបរទេស និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់បំបែក​ទឹកដី​។ សកម្មជនប្រជាធិបតេយ្យ និងជាពិសេស​ក្រុមគ្រួសារលោកជីមី ឡៃ បាន​លើកឡើងថា នេះ​គឺជាផ្តន្ទាទោសដ៏សែនធ្ងន់ ប្រៀបដូចជាទោសប្រហារជីវិត ព្រោះលោកជីមី ឡៃ មានវ័យចាសជរា ៧៨ឆ្នាំហើយ​។

បោះឆ្នោតថៃ៖ លោក អនុធិន ថានឹងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងសមត្ថភាពយោធា

លោក អនុធិន ឆានវីរៈគូន បានអះអាងថា រដ្ឋាភិបាលថៃថ្មីនឹងបន្តផ្តោតលើ​ការសង់របងនៅតាមព្រំដែនកម្

បោះឆ្នោតថៃ៖ លោក អនុធិន ថានឹងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងសមត្ថភាពយោធា

លោក អនុធិន ឆានវីរៈគូន បានអះអាងថា រដ្ឋាភិបាលថៃថ្មីនឹងបន្តផ្តោតលើ​ការសង់របងនៅតាមព្រំដែនកម្ពុជា និងថៃ ហើយបន្តពង្រឹងសមត្ថភាពយោធាដើម្បីយកឈ្នះសត្រូវ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះរូបនេះធ្វើឡើង ក្រោយលទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកបានឈ្នះអាសនៈសភាចំនួន ១៩៣ ដែលជាចំនួនដ៏ច្រើនលើសពីការរំពឹងទុក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ជប៉ុន៖ បក្ស​លោកស្រី តាកាអ៊ីឈី ឈ្នះការបោះឆ្នោតសភា​ តែប្រឈមនឹង​ឧបសគ្គក្នុងការ​​ស្រោចស្រង់​សេដ្ឋកិច្ច

គណបក្ស​របស់លោកស្រី សាណាអិ តាកាអ៊ីឈី បានឈ្នះ​បានអាសនៈសភា ដល់ទៅ​២ភាគ​៣ នៅក្នុងការបោះឆ្នោត​ស

ជប៉ុន៖ បក្ស​លោកស្រី តាកាអ៊ីឈី ឈ្នះការបោះឆ្នោតសភា​ តែប្រឈមនឹង​ឧបសគ្គក្នុងការ​​ស្រោចស្រង់​សេដ្ឋកិច្ច

គណបក្ស​របស់លោកស្រី សាណាអិ តាកាអ៊ីឈី បានឈ្នះ​បានអាសនៈសភា ដល់ទៅ​២ភាគ​៣ នៅក្នុងការបោះឆ្នោត​សភា​ថ្ងៃទី ៨កុម្ភៈ​។​ ជ័យជំនះ​នេះ នឹងអនុញ្ញាតឲ្យ​លោកស្រីនាយករដ្ឋមន្ត្រី​ជប៉ុន អាចបន្តអនុវត្ត​ផែនការកំណែទម្រង់ និងគោលនយោបាយ​ជួយជីវភាពប្រជាជន​។ តែទន្ទឹមនឹងនេះ អ្នកវិភាគ​បានសម្លឹងឃើញថា លោកស្រីនឹងពើបប្រទះ​​ឧបសគ្គច្រើនណាស់ នៅក្នុ​ងការ​ធ្វើស្រោចស្រង់សេដ្ឋកិច្ចជប៉ុន នៅក្នុងបរិបទដែល​អាត្រាអតិផរណាកាន់តែខ្ពស់ ហើយបំណុលសាធារណៈកាន់តែប៉ោង​ឡើង​។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះដើម្បីធ្វើការជាមួយរដ្ឋាភិបាលថៃថ្មី?

នៅក្នុងប្រទេសថៃ គណបក្សភូមិចៃថៃ របស់នាយករដ្ឋមន្រ្តីចាំផ្ទះលោក អនុទីន ឆានវីរៈគូន បានប្រកាសព

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះដើម្បីធ្វើការជាមួយរដ្ឋាភិបាលថៃថ្មី?

នៅក្នុងប្រទេសថៃ គណបក្សភូមិចៃថៃ របស់នាយករដ្ឋមន្រ្តីចាំផ្ទះលោក អនុទីន ឆានវីរៈគូន បានប្រកាសពីជ័យជំនះនៅក្នុងការបោះឆ្នោតសភានានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមលទ្ធផលបឋម គណបក្សភូមិចៃថៃ ទទួលបានសំឡេងឆ្នោត ជិត២០០ អាសនៈ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមួយចំនួនយល់ថា បញ្ហាជាតិនិយម និងតម្រូវការសន្តិសុខជាតិជាប្រធានបទចម្បង ដែលប្រជាជនថៃបានបោះឆ្នោតឲ្យគណបក្សភូមិចៃថៃរបស់លោកអនុទីន។ តែគេអាចនិយាយបានថាសម្រាប់កម្ពុជា ការឈ្នះឆ្នោតរបស់លោក អនុទីនមិនមែនជាសញ្ញាល្អប៉ុន្មានទេ ពិសេសនៅក្នុងបរិបទនៃជម្លោះព្រំដែនសព្វថ្ងៃ។ ដូច្នេះ តើកម្ពុជាគួរត្រៀមខ្លួនធ្វើអ្វីខ្លះជាមួយរដ្ឋាភិបាលថៃថ្មី?។ 

ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការប

ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវីរៈគូន​​ទទួលអាសនៈ ជិត​២០០ នៅ​រដ្ឋសភា ដោយ​នាំមុខ​ដាច់ឆ្ងាយ គណបក្ស​ប្រាឆាឈុន ដែលជា​គណបក្ស​ចម្រើននិយម​របស់​លោក​ណាថាភុង រឿងបញ្ញាវុធ។

ទូតអាមេរិកប្រចាំកម្ពុជាចាប់បញ្ជូនឧក្រិដ្ឋជនអាមេរិកម្នាក់ទៅអាមេរិកវិញក្នុងបទឧក្រិដ្ឋមួយចំនួន

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ចេញព័ត៌មាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះស្តីពីការចាប

ទូតអាមេរិកប្រចាំកម្ពុជាចាប់បញ្ជូនឧក្រិដ្ឋជនអាមេរិកម្នាក់ទៅអាមេរិកវិញក្នុងបទឧក្រិដ្ឋមួយចំនួន

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ចេញព័ត៌មាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះស្តីពីការចាប់បញ្ជូនឧក្រិដ្ឋជនសញ្ជាតិអាមេរិកម្នាក់ទៅអាមេរិកវិញ បន្ទាប់ពីរូបគេបានរត់គេចពីការតាមចាប់របស់អាជ្ញាធរអាមេរិក។ បើតាមស្ថានទូតអាមេរិក ឧក្រិដ្ឋជនខាងលើមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋមួយចំនួន ដូចជាបទល្មើសគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។ តែអត្តសញ្ញាណរបស់ជនល្មើសនេះមិនត្រូវបានបើកបង្ហាញជាសាធារណៈទេ។

កម្ពុជាបន្តតវ៉ានឹងសកម្មភាពបំពានលើទឹកដីកម្ពុជាពីសំណាក់ទាហានថៃ

កម្ពុជាបន្តជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពបំពានជាបន្តបន្ទាប់របស់ទាហានថៃដែលបានធ្វើឲ្យប៉ះព

កម្ពុជាបន្តតវ៉ានឹងសកម្មភាពបំពានលើទឹកដីកម្ពុជាពីសំណាក់ទាហានថៃ

កម្ពុជាបន្តជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពបំពានជាបន្តបន្ទាប់របស់ទាហានថៃដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះ​បើតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃ​ទី២១មករា។ ការបន្តតវ៉ារបស់កម្ពុជាធ្វើឡើង ចំពេលដែលកងកម្លាំងយោធាថៃមិនព្រមដកចេញពីតំបន់ដែលជាទឹកដីកម្ពុជា និងដែលយោធាថៃថែមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅតំបន់នោះទៀតផង។

មន្ត្រីសន្តិសុខកម្ពុជាថា ថៃប្រឌិតរឿងកម្ពុជាទិញអាវុធទំនើបសម្រាប់បាញ់ទម្លាក់យន្តហោះ

ក្រុមមន្ត្រីសន្តិសុខថៃ បានចេញសេចក្តីព្រមានអំពីលទ្ធភាពនៃការវាយប្រយុទ្ធគ្នាជុំទី៣​ នៅតាមព

មន្ត្រីសន្តិសុខកម្ពុជាថា ថៃប្រឌិតរឿងកម្ពុជាទិញអាវុធទំនើបសម្រាប់បាញ់ទម្លាក់យន្តហោះ

ក្រុមមន្ត្រីសន្តិសុខថៃ បានចេញសេចក្តីព្រមានអំពីលទ្ធភាពនៃការវាយប្រយុទ្ធគ្នាជុំទី៣​ នៅតាមព្រំដែនកម្ពុជា និងថៃ ខណៈមានរបាយការណ៍សម្ងាត់ជាច្រើនត្រូវបានគេផ្សព្វផ្សាយថា កម្ពុជាកំពុងចាត់ចែងទិញសព្វាវុធទំនើប ដើម្បីប្រឆាំងយន្តហោះ ហើយកម្ពុជាក៏ទទួលបានសព្វាវុធ ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធរួចហើយដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation។ តែមន្ត្រីសន្តិសុខកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះបានច្រានចោលការអះអាងប្រព័ន្ធផ្សាយថៃថា «គ្មានមូលដ្ឋាន និងបង្កឲ្យមានការភាន់ច្រឡំ»។ 

ឧក្រិដ្ឋកម្មអនឡាញ៖ ជនជាតិចិនជាង ៣០០នាក់ទៀតត្រូវបណ្តេញចេញពីកម្ពុជា

សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តបណ្តេញ​ជន​ជាតិចិនជាង ៣០០នាក់ ចេញព

ឧក្រិដ្ឋកម្មអនឡាញ៖ ជនជាតិចិនជាង ៣០០នាក់ទៀតត្រូវបណ្តេញចេញពីកម្ពុជា

សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តបណ្តេញ​ជន​ជាតិចិនជាង ៣០០នាក់ ចេញពីកម្ពុជា​។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។ ការបណ្តេញជនជាតិចិនចេញពីកម្ពុជាពេលនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញដ៏ក្តៅគគុក ដោយរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តលុបបំបាត់ឲ្យអស់នៅអំឡុងខែមេសា ឆ្នាំ២០២៦ខាងមុខ។

គណបក្សភូមិចៃថៃរបស់លោក អនុធីន ឆានវីរៈគូន ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតសភា

គណបក្សភូមិចៃថៃដែលជាបក្សអភិរក្សនិយម បានប្រកាសជ័យជំនះ នៅក្នុងការបោះឆ្នោតសភា។ លទ្ធផលបោះឆ្នោ

គណបក្សភូមិចៃថៃរបស់លោក អនុធីន ឆានវីរៈគូន ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតសភា

គណបក្សភូមិចៃថៃដែលជាបក្សអភិរក្សនិយម បានប្រកាសជ័យជំនះ នៅក្នុងការបោះឆ្នោតសភា។ លទ្ធផលបោះឆ្នោតបណ្តោះអាសន្នបង្ហាញថា គណបក្សរបស់នាយករដ្ឋមន្រ្តីថៃ លោក អនុធីន ឆានវីរៈគូន ទទួលបានសំឡេងច្រើនជាងគេ ជិត២០០អាសនៈ ក្នុងរដ្ឋសភា។ នេះបើយោងតាមទូរទស្សន៍ថៃ នៅប៉ុន្មានម៉ោងក្រោយពីការិយាល័យបោះឆ្នោតបិទទ្វា នៅយប់ថ្ងៃអាទិត្យ ទី៨ កុម្ភៈ។

ស្ងាត់តែមិនស្ងៀម៖ កម្ពុជាបន្តតវ៉ាប្រឆាំងសកម្មភាពឈ្លានពានថ្មីរបស់ថៃ នៅឧត្តរមានជ័យ និងពោធិ៍សាត់

កម្ពុជា តាមរយៈក្រសួងការបរទេស បានកត់សម្គាល់ឃើញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ រំលោភ

ស្ងាត់តែមិនស្ងៀម៖ កម្ពុជាបន្តតវ៉ាប្រឆាំងសកម្មភាពឈ្លានពានថ្មីរបស់ថៃ នៅឧត្តរមានជ័យ និងពោធិ៍សាត់

កម្ពុជា តាមរយៈក្រសួងការបរទេស បានកត់សម្គាល់ឃើញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ រំលោភលើដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពរារាំងផ្លូវធ្វើដំណើររបស់ពលរដ្ឋខ្មែរ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលក្នុងតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ តំបន់ទាំងនោះគឺជាតំបន់ដែលថៃវាយកាន់កាប់បាន ក្រោយការវាយលុករបស់ថៃមកលើកម្ពុជា ពីថ្ងៃទី៧ដល់ថ្ងៃទី២០ធ្នូ ឆ្នាំ ២០២៥។

ហេតុអ្វីទីផ្សារកម្ពុជាមួយចំនួននៅតែត្រូវការផលិតផល ទំនិញថៃ?

អភិបាល​រង​ខណ្ឌ​ជ្រោយ​ចង្វារ​ម្នាក់ ​បាន​អះ​អាង​ថា​ បន្ទាប់​ពី​គាត់​ដើរ​គ្រប់​ផ្សារ​ក្នុ

ហេតុអ្វីទីផ្សារកម្ពុជាមួយចំនួននៅតែត្រូវការផលិតផល ទំនិញថៃ?

អភិបាល​រង​ខណ្ឌ​ជ្រោយ​ចង្វារ​ម្នាក់ ​បាន​អះ​អាង​ថា​ បន្ទាប់​ពី​គាត់​ដើរ​គ្រប់​ផ្សារ​ក្នុង​រាជ​ធានី​ភ្នំពេញ ​គាត់​ហួស​ចិត្ត​ដែល​ឃើញ​ប្រជា​ជន​ខ្មែរ​មួយ​ចំនួន​ នៅ​តែ​ស្វែង​រក​ទិញ​ផលិតផល​ថៃ​មក​ប្រើ​ប្រាស់​ ខណៈ​ដែល​ថៃ​នៅ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ឥត​ឈប់​ឈរ​។​ ចំពោះ​មន្ត្រី​រូប​នេះ ​ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ស្រុះ​គ្នា​ធ្វើ​ពហិការ​ផលិត​ផល​ថៃ នោះ​សេដ្ឋ​កិច្ច​ថៃ​នឹង​ត្រូវ​ចុះ​ខ្សោយ​ខ្លះ​ ហើយ​យោធា​ថៃ​ក៏​មិន​មើល​ងាយ​ខ្មែរ​ពេក​ដែរ​។​ តែ​សំណួរ​ដែល​ចោទ​ឡើង​នា​ពេល​នេះ​គឺ​ថា ​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​តែ​ត្រូវ​ការ​ផលិត​ផល​ថៃ​?

Get more results via ClueGoal