គណបក្សភូមិចៃថៃដែលជាបក្សអភិរក្សនិយម បានប្រកាសជ័យជំនះ នៅក្នុងការបោះឆ្នោតសភា។ លទ្ធផលបោះឆ្នោតបណ្តោះអាសន្នបង្ហាញថា គណបក្សរបស់នាយករដ្ឋមន្រ្តីថៃ លោក អនុធីន ឆានវីរៈគូន ទទួលបានសំឡេងច្រើនជាងគេ ជិត២០០អាសនៈ ក្នុងរដ្ឋសភា។ នេះបើយោងតាមទូរទស្សន៍ថៃ នៅប៉ុន្មានម៉ោងក្រោយពីការិយាល័យបោះឆ្នោតបិទទ្វា នៅយប់ថ្ងៃអាទិត្យ ទី៨ កុម្ភៈ។
កម្ពុជា តាមរយៈក្រសួងការបរទេស បានកត់សម្គាល់ឃើញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ រំលោភលើដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពរារាំងផ្លូវធ្វើដំណើររបស់ពលរដ្ឋខ្មែរ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលក្នុងតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ តំបន់ទាំងនោះគឺជាតំបន់ដែលថៃវាយកាន់កាប់បាន ក្រោយការវាយលុករបស់ថៃមកលើកម្ពុជា ពីថ្ងៃទី៧ដល់ថ្ងៃទី២០ធ្នូ ឆ្នាំ ២០២៥។
អភិបាលរងខណ្ឌជ្រោយចង្វារម្នាក់ បានអះអាងថា បន្ទាប់ពីគាត់ដើរគ្រប់ផ្សារក្នុងរាជធានីភ្នំពេញ គាត់ហួសចិត្តដែលឃើញប្រជាជនខ្មែរមួយចំនួន នៅតែស្វែងរកទិញផលិតផលថៃមកប្រើប្រាស់ ខណៈដែលថៃនៅបន្តឈ្លានពានទឹកដីកម្ពុជាឥតឈប់ឈរ។ ចំពោះមន្ត្រីរូបនេះ ប្រសិនបើពលរដ្ឋខ្មែរស្រុះគ្នាធ្វើពហិការផលិតផលថៃ នោះសេដ្ឋកិច្ចថៃនឹងត្រូវចុះខ្សោយខ្លះ ហើយយោធាថៃក៏មិនមើលងាយខ្មែរពេកដែរ។ តែសំណួរដែលចោទឡើងនាពេលនេះគឺថា ហេតុអ្វីបានជាពលរដ្ឋខ្មែរខ្លះនៅតែត្រូវការផលិតផលថៃ?
ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSBនៅថ្ងៃអាទិត្យទី ៨កុម្ភៈនេះបានប្រកាស ចាប់ខ្លួនជនសង្ស័យដែលបានបាញ់ប្រហារលើមន្រ្តីយោធាជាន់ខ្ពស់ ទទួលបន្ទុកការស៊ើបការណ៍សម្ងាត់រុស្ស៊ី កាលពីថ្ងៃសុក្រទី ៦កុម្ភៈ។ ដូចលើកមុនៗ រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់មន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ី ដែលចូលរួមក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន។
អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បោសសម្អាតបទល្មើសឆបោកអនឡាញឱ្យអស់ចេញពីមូលដ្ឋានដែលខ្លួនគ្រប់គ្រងនៅត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ បទបញ្ជារបស់លោកអភិបាលក្រុងភ្នំពេញយ៉ាងដូច្នេះធ្វើឡើង ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ ០៣ លើការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងប្រមូលផ្តុំ និងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកអនឡាញនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅថ្ងៃអាទិត្យ ទី៨ កុម្ភៈ ជប៉ុនរៀបចំការបោះឆ្នោត នៅក្នុងអាកាសធាតុត្រជាក់ ធ្លាក់ទឹកកក។ នៅក្នុងការបោះជ្រើសរើសសមាជិកសភា ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី នាយករដ្ឋមន្រ្តីជប៉ុនលោកស្រីតាកាអ៊ីជី សាណាអេ រំពឹងថា គណបក្សកាន់អំណាចរបស់លោកស្រីនឹងអាចទទួលបានអាសនៈ សំឡេងភាគច្រើន នៅរដ្ឋសភា ដើម្បីពង្រឹងអំណាចឲ្យកាន់តែខ្លាំង។
ថៃគួរយកគំរូដោះស្រាយបញ្ហាព្រំដែនពីកម្ពុជា វៀតណាម និងឡាវ សម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សួស យ៉ារ៉ា នៅក្នុងសន្និសីទព័ត៌មានមួយនៅព្រឹកថ្ងៃទី៨កុម្ភៈនេះ ស្តីពីលទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគីរវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាម។ តាមលោក សួស យ៉ារ៉ា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា រៀតណាម និងឡាវធ្វើឡើងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគ្មានការប្រើប្រាស់កម្លាំងនោះទេ។ ចំពោះលោក សួស យ៉ារ៉ា ជំនួបមេដឹកនាំទាំង ៣នេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រោះជំនួបនេះបានស្តែងឱ្យពិភពលោកឃើញថាប្រទេសណាមិនស្មោះត្រង់៕
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា (AFD) និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានចុះហត្ថលេខាគាំទ្ររួមគ្នាដល់គម្រោងដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការថែរក្សាបេតិកភ័ណ្ឌសោតទស្សន៍ និងប្រវត្តិសាស្ត្រនៅកម្ពុជា។ ការផ្តល់មូលនិធិរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនេះនឹងផ្តល់ឱកាសអោយមជ្ឈមណ្ឌលបុប្ផាណា និងស្ថាប័នដៃគូអាចពង្រឹង និងលើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍នៅកម្ពុជា ព្រមទាំងការពង្រឹងសមត្ថភាពដល់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំផ្នែកសោតទស្សន៍ និងការចូលរួមផលិតការចងចាំប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា៕
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី៨ខែកុម្ភៈនេះ បានចេញមកអះអាងថា វៀតណាមពុំដែលធ្លាប់មិនសប្បាយចិត្ត ឬសង្ស័យកម្ពុជា ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោឡើយ។ ការអះអាងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគីរវាង មេដឹកនាំកម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងភ្នំពេញ ពីថ្ងៃទី៦ដល់ថ្ងៃទី៧កុម្ភៈ។
នៅថ្ងៃអាទិត្យ ទី៨កុម្ភៈ ឆ្នាំ២០២៦នេះ ប្រជាជនថៃនាំគ្នាចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដើម្បីជ្រើសរើសសមាជិកសភា និងប្រមុខរដ្ឋាភិបាលថ្មី។ ប្រទេសថៃមាននាយករដ្ឋមន្រ្តីដល់ទៅ ៣នាក់ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈសេដ្ឋកិច្ចថៃបន្តធ្លាក់ចុះជាបន្តបន្ទាប់។
កម្ពុជា តាមរយៈក្រសួងការបរទេស បានកត់សម្គាល់ឃើញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ រំលោភលើដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពរារាំងផ្លូវធ្វើដំណើររបស់ពលរដ្ឋខ្មែរ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលក្នុងតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ តំបន់ទាំងនោះគឺជាតំបន់ដែលថៃវាយកាន់កាប់បាន ក្រោយការវាយលុករបស់ថៃមកលើកម្ពុជា ពីថ្ងៃទី៧ដល់ថ្ងៃទី២០ធ្នូ ឆ្នាំ ២០២៥។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឃើញសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ឆាប់ចប់ ឬយ៉ាងយូរបញ្ចប់ត្រឹមពាក់កណ្តាលឆ្នាំនេះ។ នេះបើតាម ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដោយបញ្ជាក់ទៀតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអញ្ជើញប្រតិភូចរចាអ៊ុយក្រែននិងរុស្ស៊ី ទៅពិគ្រោះគ្នានៅទឹកដីអាមេរិក។
ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺ «ស៊ីតាកូស៊ីស» ដែលជាជំងឺដ៏កម្រមួយ។ បើតាមក្រសួងសុខាភិបាលកម្ពុជា អ្នកជំងឺស៊ីតាកូស៊ីសភាគច្រើនបានជាសះស្បើយ ប្រសិនទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ តែក្នុងករណីកម្រ ជំងឺអាចធ្ងន់ធ្ងរអាចឈានដល់ការរលាកខួរក្បាល ឬរលាក់សាច់ដុំបេះដូង។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនអាចយាងស្វាគមន៍ទទួលលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែលមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី៦ កុម្ភៈ។ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រឈួន និងផ្តល់ព្រះរាជានុសិទ្ធទៅឲ្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាអ្នកទទួលស្វាគមន៍លោក តូ ឡឹម ជំនួសវិញ នៅក្នុងព្រះបរមរាជវាំង។ រូបភាពនៃជំនួបរបស់លោក ហ៊ុន សែន និងលោក តូ ឡឹម ក្នុងព្រះបរមរាជវាំង បានបណ្តាលឲ្យមានការជជែកវែកញែកនៅក្នុងបណ្តាញសង្គម។ ហេតុអ្វីការទទួលស្វាគមន៍មេដឹកនាំវៀតណាមនៅក្នុងព្រះបរមរាជវាំង ដោយលោក ហ៊ុន សែន ជំនួសព្រះមហាក្សត្រ នាំឱ្យមានការវែកញែក?
ដើម្បីសម្តែងសាមគ្គីភាពជាមួយដាណឺម៉ាក់និងហ្ក្រូអិនឡង់ដ៍ ប្រទេសកាណាដានិងបារាំង បានសម្រេចបើកស្ថានកុងស៊ុលនៅទីក្រុង នូក (Nuuk) របស់រដ្ឋបាលហ្ក្រូអិនឡង់ដ៍។ ការបើកស្ថានតំណាងទូតនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំហរគាំទ្រដែនអធិបតេយ្យភាពអឺរ៉ុប ហើយប្រឆាំងនឹងមហិច្ឆតាត្រួតត្រាកោះ ហ្ក្រូអ៊ីនឡិនដ៍ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
នៅម៉ូស្គូ នៅថ្ងៃសុក្រទី៦កុម្ភៈ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ ខាងស៊ើបការណ៍សម្ងាត់យោធាត្រូវបានខ្មាន់កាំភ្លើងបាញ់ឲ្យរបួសជាច្រើនគ្រាប់។ ហេតុការណ៍ប៉ុនប៉ងធ្វើឃាតនេះត្រូវបានអាជ្ញាធររុស្ស៊ីទម្លាក់ ចោទប្រកាន់លើអ៊ុយក្រែន ហើយវា កើតឡើង រំលងតែមួយថ្ងៃ ក្រោយ រុស្ស៊ី និងអ៊ុយក្រែនបើកកិច្ចចរចាទ្វេភាព ដើម្បីព្យាយាមបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
អនុវិទ្យាល័យ «សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣ ត្រូវបានប្តូរឈ្មោះទៅជា «សាលាមិត្តភាពកម្ពុជា-វៀតណាម» ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP នៅថ្ងៃសៅរ៍ទី៧ កុម្ភៈនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្ដូរ ឈ្មោះ សាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្របទៅតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា។ នារសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានធ្វើជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» នៅអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលវៀតណាម នៅកម្ពុជា។
បន្ទាប់ពីគំរាមវាយប្រហារគ្នាទៅវិញទៅមក អស់ជាច្រើនសប្តាហ៍ តំណាងភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបនិយាយគ្នាដោយមិនផ្ទាល់ នៅប្រទេសអូម៉ង់ កាលពីថ្ងៃទី៦កុម្ភៈ។ ក៏ប៉ុន្តែការចរចានេះ មិនបានហុចលទ្ធផលអ្វីច្បាស់លាស់ទេ។ ភាគីទាំង២បានត្រឹមសន្យា ថានឹងបើកការពិគ្រោះពិភាក្សាផ្ទៃក្នុង មុននឹងក្រឡប់មកបន្តការចរចានេះបន្តទៀត។
ជំនួបកំពូលរវាងមេដឹកនាំនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវសម្រាប់ឆ្នាំ២០២៦ នៅក្នុងប្រទេសកម្ពុជាបានបិទបញ្ចប់នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា មេដឹកនាំនៃប្រទេសទាំង៣ បានឯកភាពគ្នាជារួមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសទាំង៣ នៅក្នុងវិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ច និងការពង្រីកទំហំពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។ បើតាមលោក ជា ធីរិទ្ធ ទំនាក់ទំនងរវាងអ្នកបន្តវេននៃគណបក្ស និងប្រទេសទាំង ៣ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរតាមរយៈកិច្ចប្រជុំកំពូលត្រីភាគីមួយនេះ។
ភាពមិននឹងន និងសេរីភាព នេះជាអត្ថន័យដែលមានបង្កប់នៅក្នុងស្នាដៃរបស់សិល្បករ ទិត្យកន្និដ្ឋា។ មានឈ្មោះថាLiving in Coiled Time ស្នាដៃរបស់ទិត្យ កន្និដ្ឋាបានបង្ហាញខ្លួន នៅក្នុងពិព័រណ៌សិល្បៈអន្តរជាតិក្នុងទីក្រុងប៉ារីស ជាទីដែលវិចិត្រសាលល្បីៗក្នុងពិភពលោកបានចូលរួម និងវិនិយោគយ៉ាងច្រើនសម្បើមដើម្បីទាក់ទាញអតិថិជនដែលស្នេហាសិល្បៈ ដ៏មានសក្តានុពល។
ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា និងរដ្ឋាភិបាលទីក្រុងហ្សាការតាបានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិសុខរួម ដែលបើកផ្លូវឲ្យបង្កើនកិច្ចសហការទ្វេភាគីកាន់តែស៊ីជម្រៅនៅក្នុងវិស័យការពារជាតិ និងអនុញ្ញាតឲ្យបង្កើតមូលដ្ឋានយោធាអូស្ត្រាលីនៅលើទឹកដីឥណ្ឌូណេស៊ី។
នៅថ្ងៃទី៥កុម្ភៈ មនុស្ស៤នាក់ ក្នុងនោះមានជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចបារាំងចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការ ពីបទឈ្លបយកការណ៍សម្ងាត់។ ផ្អែកតាមធាតុផ្សំបឋមនៃការស៊ើបអង្កេត ជនជាតិចិនទាំង២នាក់នេះ ត្រូវគេសង្ស័យថាបានសំងំឈ្លបយកការណ៍បម្រើឲ្យរដ្ឋចិន ដោយប្រើប្រព័ន្ធអង់តែនចាប់រលកសញ្ញាផ្កាយរណប នៅជិតស្ថានីយ៍មួយរបស់ក្រុមហ៊ុន ប្រព័ន្ធផ្កាយរណប Starlink។
នៅប៉ាគីស្ថាន ថ្ងៃសុក្រទី៦កុម្ភៈ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៣០នាក់ និងរបួសជាង ១៣០នាក់ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានសន្យាតាមចាប់ខ្លួនក្រុមជនល្មើសដែលរៀបចំអំពើភេរវកម្មនេះ មកកាត់ទោសនៅចំពោះមុខច្បាប់។
កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ។ តែលោក មឿន តុលា មិនភ្លេចបញ្ជាក់ថា Job Scam Detector មានតួនាទីត្រឹមជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ ពោលមិនអាចជាអ្នកសម្រេចចិត្តជំនួសពលរដ្ឋ ឬពលករដែលកំពុងស្វែងរកការងារធ្វើបានឡើយ។
ក្នុងឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌនៅកម្ពុជាបានថយចុះចំនួន ១៧% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២៥ និងលើកទឹកដៅការងារឆ្នាំ២០២៦។ តាមលោក ស សុខា ការបង្ក្រាបបទល្មើសក្នុងឆ្នាំ២០២៥ ក៏ទទួលបានលទ្ធផលចំនួន ៩៦% ក្នុងនោះ ក៏រាប់បញ្ជូលការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញផងដែរ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រៀមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនជាង ៣ពាន់នាក់ដែលពាក់ព័ន្ធក្នុងបទល្មើសអនឡាញ ចេញពីប្រទេសកម្ពុជា តាមរយៈជើងហោះហើរពិសេសមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ អាជ្ញាធរឥណ្ឌូណេស៊ីឱ្យដឹងទៀតថា ជនជាតិឥណ្ឌូណេស៊ីទាំង ៣ពាន់នាក់នោះ នឹងត្រូវឆ្លងកាត់ការស៊ើបអង្កេតបន្ថែម ដើម្បីកំណត់អត្តសញ្ញាណបណ្តាញឧក្រិដ្ឋជន និងជនរងគ្រោះ។
នៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមបើកកិច្ចប្រជុំកំពូលនៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលនេះមានកម្មវត្ថុគោលដៅបន្តលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាសំដៅដោះស្រាយបញ្ហានានានៅក្នុងក្របខណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល។ អ្នកតាមដានភូមិសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិខ្លះមើលឃើញថា កិច្ចប្រជុំកំពូលប្រពៃណីមួយនេះប្រហែលមិនអាចជួយរកដំណោះស្រាយឲ្យជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានឡើយ។ តែអ្នកខ្លះទៀតហាក់មិនបានយល់ឃើញដូច្នេះទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្វែរកិច្ចប្រជុំកំពូលត្រីភាគី CLV ឲ្យជួយគិតគូរជម្លោះព្រំដែនខ្មែរ-ថៃ?
នៅថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៦នេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងឡាវ កំពុងបំពេញទស្សនកិច្ចព្រមគ្នានៅក្នុងប្រទេសកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំងបី។ តាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំត្រីភាគីនេះធ្វើឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រីភាគី។ អ្នកវិភាគខ្លះយល់ថា កិច្ចប្រជុំនេះជាយុទ្ធសាស្ត្រដ៏មានសារសំខាន់ក្នុងការរឹតចំណងសាមគ្គីភាព និងការរក្សាសន្តិសុខក្នុងតំបន់។
បន្ទាប់ពីផ្ទុះបាតុកម្មប្រឆាំងនគរបាលអន្តោប្រវេសន៍ នៅទីក្រុងមីណេអាប៉ូលីស រដ្ឋមីណេសូតា សហរដ្ឋអាមេរិក នៅទីបំផុតប្រេសិតពិសេសតំណាងលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធទី៤កុម្ភៈ ថាលោកប្រធានាធិបតី បានសម្រេចដកកម្លាំងនគរបាលអន្តោប្រវេសន៍ ហៅកាត់ថា ICE ចំនួន៧០០នាក់ ចេញពីតំបន់នេះ។ ស្របពេលជាមួយគ្នានេះដែរ លោកដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងរិះរកវិធានការទន់ភ្លន់ខ្លះ ដើម្បីបោសសំអាតអន្តោប្រវេសន៍ខុសច្បាប់។
ដោយមិនអាចទ្រាំទ្រនឹងការដាក់សម្ពាធ និងការយាយីព្យាបាទមិនចេះចប់ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យហុងកុង នៅទីបំផុត បានសម្រេចបោះឆ្នោតរំលាយខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី ៥កុម្ភៈ។ បង្កើតឡើងតាំងពីឆ្នាំ ១៩៥៨ សហព័ន្ធនិស្សិតហុងកុងដែលធ្លាប់ដើរតួនាទីសំខាន់ នាំមុខគេនៅក្នុងចលនាទាមទារលទ្ធិប្រជាធិបតេយ្យ និងជាអ្នករៀបចំកម្មវិធីរំលឹកខួបវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងការបង្រ្កាបនៅទីលានធានអានមេន បានកាត់បន្ថយសកម្មភាពរបស់ខ្លួនសឹងទាំងស្រុង ក៏ព្រោះតែការដាក់សម្ពាធ បិទខ្ទប់ពីសំណាក់អាជ្ញាធរហុងកុង ក្រោមខ្សែញាក់របស់រដ្ឋអំណាចប៉េកាំង។
សារមន្ទីរទន្លេសាបដែលស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបមានដាក់តាំងសម្ភារៈចាស់ៗទាក់ទិននឹងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមដងទន្លេ។ សម្ភារៈចាស់ៗទាំងនោះមានដូចជា ឧបករណ៍ធ្វើស្រែ ចំការ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ និងឧបករណ៍នេសាទ។ តែសម្ភារៈចាស់ៗទាំងនេះបាន និងកំពុងបាត់បង់បន្តិចម្តងៗ។ ក្នុងន័យនេះ អ្នកស្រី ហេង នួនដែលជាស្ថានិកសារមន្ទីរមួយនេះបានខិតខំប្រមែប្រមូល និងរក្សាទុកសម្ភារៈចាស់ៗទាំងនេះដើម្បីឱ្យអ្នកទស្សនាយល់ដឹងពីកេរ្តិ៍ដំណែលរបស់ជីវិតអ្នកនេសាទនៅបឹងទន្លេសាប៕
ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក តំណាងអ៊ុយក្រែន និងរុស្ស៊ីបានជួបចរចាគ្នាដោយផ្ទាល់ នៅឯទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទៅ៥កុម្ភៈ។ ក៏ប៉ុន្តែដំណើរការចរចានេះ ២ថ្ងៃនេះ បានហុចលទ្ធផលជាក់ស្តែង ត្រឹមតែការដោះដូរចំណាប់ខ្មាំងគ្នាទៅវិញទៅមក សរុប៣១៤នាក់តែប៉ុណ្ណោះ។ ចំពោះបញ្ហាពុះចែកទឹកដី និងឈានទៅរកបទឈប់បាញ់មួយជាក់ស្តែងនោះ គឺគ្មានពន្លឺសង្ឃឹមឡើយ។
អាយុកាលនៃសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ីបានឈានចូលដល់ទីបញ្ចប់នៅថ្ងៃព្រហស្បតិ៍ទី ៥កុម្ភៈនេះ បន្ទាប់ពីវ៉ាស៊ីនតោន និងម៉ូស្គូគ្មានបង្ហាញសញ្ញាចង់ចរចាដើម្បីបន្តសន្ធិសញ្ញា New Start ដែលមានគោលដៅកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែររបស់មហាអំណាចទាំងពីរ។ ចំពោះម៉ូស្គូ អំណើះតទៅ រុស្ស៊ីលែងជាប់ក្នុងចំណងដែលត្រូវកាត់បន្ថយអាវុធនុយក្លេអ៊ែរតទៅទៀតហើយ។ នៅចំពោះមុខការអស់សុពលភាពនៃសន្ធិសញ្ញា New Start អង្គការដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ រួមទាំងសម្តេចប៉ាប និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងបានព្រមានពីការរីកសាយភាយ និងការប្រកួតប្រជែងគ្នាដើម្បីផលិតអាវុធនុយក្លេអ៊ែរប្រល័យលោក។
ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្នើឲ្យរដ្ឋាភិបាលបារាំងពិចារណាផ្តល់ការគាំទ្រផ្នែកបច្ចេកទេសជំនាញ និងផ្តល់ឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលជាមរតកនៃសម័យអាណាព្យាបាលបារាំង។ សំណើរបស់កម្ពុជាទៅបារាំងពេលនេះ ធ្វើឡើង ខណៈស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែបង្ហាញសញ្ញាតានតឹង ទោះជាមានបទឈប់បាញ់រវាងប្រទេសទាំងពីរកាលពីចុងខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។