នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ២០ អង្គ ធ្វើព្យុហយាត្រា ដោយបានដើរនិមន្ត ១០៩ថ្ងៃ និងឆ្លងកាត់រដ្ឋ ចំនួន ៨ ដើម្បីផ្សព្វផ្សាយសន្តិភាព។ ចេញដំណើរតាំងពីចុងខែតុលា ឆ្នាំ២០២៥ពីរដ្ឋតិចសាស ធម្មយាត្រាដើម្បីសន្តិភាពនេះ ឋិតក្នុងបរិបទដែលប្រទេសអាមេរិក កំពុងតែជួបភាពតានតឹងនយោបាយនិងសង្គម ជាពិសេស ភាពច្របូកច្របល់ក្នុងចំណាត់ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់។
នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ២០ អង្គ ធ្វើព្យុហយាត្រា ដោយបានដើរនិមន្ត ១០៩ថ្ងៃ និងឆ្លងកាត់រដ្ឋ ចំនួន ៨ ដើម្បីផ្សព្វផ្សាយសន្តិភាព។ ធម្មយាត្រាដើម្បីសន្តិភាពនេះ ចេញដំណើរនៅចុងខែតុលាឆ្នាំ២០២៥ និងឋិតក្នុងបរិបទដែលប្រទេសអាមេរិក កំពុងតែជួបភាពតានតឹងនយោបាយនិងសង្គម ជាពិសេស ភាពច្របូកច្របល់ក្នុងចំណាត់ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះលែងជាបន្ទាន់ លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online។ លោក ហែម វណ្ណា ដែលត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។
ក្នុងក្របខណ្ឌផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ, ឥណ្ឌូណេស៊ី ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមធំជាងគេលើលោក បានប្រកាសគម្រោងបញ្ជូនកងទ័ព ចន្លោះពី ៥ ០០០ ទៅ ៨ ០០០ នាក់ ឲ្យទៅកាន់តំបន់ហ្កាហ្សា ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាព។ ការប្រកាសរបស់ឥណ្ឌូណេស៊ី ធ្លាក់មកក្នុងបរិបទដែលអ៊ីស្រាអែលកាន់តែសម្រុកធ្វើអាណានិគមន៍កិច្ចនៅតំបន់ស៊ីហ្សកដានី របស់ប៉ាឡេស្ទីន។
នៅថ្ងៃចន្ទ ទី៩ កុម្ភៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិដែលទើបតែងតាំងថ្មីនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈនេះថានៅក្នុងជំនួប ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរឹងមាំ និងបានពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបចំពោះតម្រូវការមនុស្សធម៌បន្ទាន់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលមធ្យម និងរយៈពេលវែងរបស់ប្រទេសកម្ពុជា។
មានករណីបាញ់រះមួយ បានកើតឡើងកាលពីថ្ងៃទី១០កុម្ភៈ នៅក្នុងសាលារៀនមួយ ភាគខាងលិចប្រទេសកាណាដា។ យ៉ាងហោចណាស់ មានមនុស្ស៩នាក់ស្លាប់ និងរបួសជាង២០នាក់។ ផ្អែកតាមសមត្ថកិច្ចកាណាដា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង តែគេមិនទាន់អាចសន្និដ្ឋានបានទេ អំពីមូលហេតុដែលធ្វើឲ្យជនដៃដល់ ឈានទៅធ្វើអំពើដ៏កាចសាហាវនេះ។
អ្នកសារព័ត៌មានមួយរូបនៃអង្គភាព Buddhist News ត្រូវមន្ត្រីក្រសួងធម្មការ និងអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនអស់ជាង ៦ម៉ោង ជុំវិញការសរសេរអត្ថបទស្តីពីការរៀបចំពិធីព្រះពុទ្ធសាសនាមួយកាលពីថ្ងៃទី៩កុម្ភៈ។ តែក្រសួងធម្មការ និងសាសនា បានបកស្រាយថា ករណីនេះបានដោះស្រាយបញ្ចប់រួចរាល់។
គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ តែមិនបានកើតឡើងនៅទូទាំងប្រទេសនោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃពុធ ទី១១ កុម្ភៈ។ ទោះយ៉ាងណា និងបើតាមក្រសួងបរិស្ថានដដែល គុណភាពខ្យល់នៅកម្ពុជាមិនមានសភាពអាក្រក់ខ្លាំងដូចការផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួននោះឡើយ។
ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត្សរ៍៦០ និង៧០។ ជាង ៥០ឆ្នាំក្រោយមក តន្ត្រីករខ្លះនៃក្រុមនេះដែលបានរួចជីវិតពីរបបខ្មែរក្រហម និងកំពុងមានវ័យជរាបន្តិច ហើយសុខភាពមិនសូវមាំទាំផងនោះបានវិលមកជួបជុំគ្នាជាថ្មីដើម្បីថតបទចម្រៀងទុកជាស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ និងដើម្បីរម្លឹកពីអនុស្សវរីយ៍ដែលធ្លាប់មានភាពល្បីល្បាញពីអតីតកាល។
លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា លោកនឹងយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅបកស្រាយចំពោះមុខរដ្ឋាភិបាលរបស់លោក។ ថ្លែងក្នុងជំនួបជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Ueno Atsushi ក៏បានបញ្ជាក់ដែរថា ជប៉ុននឹងផ្តល់ការគាំទ្រ និងកិច្ចសហការទៅវិញទៅមកជាមួយកម្ពុជាជានិច្ច។
នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ឲ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ដែលចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ២០០១។ នេះបើតាមកាសែតថៃ Thai PBS និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀត។ MOU ៤៤ ឬ MOU ២០០១ ជាឯកសារផ្តោតលើការដោះស្រាយតំបន់មានជម្លោះតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ។
មន្រ្តីជាន់ខ្ពស់ទី៤របស់បក្សកុម្មុយនិស្តចិន កាលពីថ្ងៃអង្គារទី ១០ កុម្ភៈបានប្រកាសគាំទ្រកម្លាំងអ្នកស្នេហាជាតិក្នុងស្រុកតៃវ៉ាន់ ដែលមានជំហរចង់ឲ្យមានការបង្រួបបង្រួមជាមួយចិនដីគោក។ ប្រធានាធិបតីតៃវ៉ាន់ បានប្រតិកម្មទៅវិញ ដោយលើកយកករណីកោះហុងកុង ជាទីដែលសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យត្រូវបានបិទខ្ទប់ទាំងស្រុង ចាប់តាំងធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់រដ្ឋអំណាចប៉េកាំង។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ
របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញឲ្យឃើញនូវការធ្លាក់ចុះ គួរឲ្យព្រួយបារម្ភ នៃការគោរពលទ្ធិប្រជាធិបតេយ្យ នៅទូទាំងពិភពលោក។ ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដែលដើរទន្ទឹមជាមួយនឹងការកើនឡើង នៃអំពើពុករលួយ។ ផ្អែកតាមរបាយការណ៍នៃអង្គការនេះ ពិន្ទុរបស់សហរដ្ឋអាមេរិក បិតាប្រជាធិបតេយ្យ ក៏បានធ្លាក់ចុះដែរ ក្នុងឆ្នាំ២០២៥។
រឿងអាស្រូវផ្តើមចេញពី មហាសេដ្ឋីឧក្រិដ្ឋជនអនាចារ Jeffrey Epstein ដែលបានធ្វើឲ្យរញ្ជួយសហរដ្ឋអាមេរិកនោះ ពេលនេះ បានរីករាលដាលកាន់តែធំ មកកាន់ប្រទេសអឺរ៉ុប បន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានទម្លាយឯកសារដល់ទៅជាង៣លានឯកសារ កាលពីចុងខែមករា។ មានឥស្សរៈជន អ្នកនយោបាយ មន្ត្រីមានអំណាច និងសមាជិកក្រុមគ្រួសារព្រះញាតិវង្ស នៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើន ដែលមានឈ្មោះពាក់ព័ន្ធ ក្នុងរឿងអាស្រូវដ៏ធំមហិមានេះ។
នៅថ្ងៃចេញលទ្ធផលឆ្នោតបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាពលោកអនុធិនអង្គុយផ្ទាល់ដីជាមួយអ្នកកាសែត នៅក្នុងទីស្នាក់ការគណបក្សភូមិចៃថៃបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកកាសែតមិនថា ក្នុងស្រុក ឬបរទេស។ ទោះអ្នកកាសែតស្រែកហៅឲ្យលោកចូលអង្គុយលើតុ ដើម្បីបានឃើញមុខ លោកអនុធិនបានបដិសេធដោយសមគួរថា លោកចង់នៅចាំគ្នីគ្នាដែលជាសមាជិករបស់បក្សមកដល់សិន ទើបចូលអង្គុយធ្វើសន្និសីទកាសែត។ ជាកូនមហាសេដ្ឋី ប៉ុន្តែ ដាក់ខ្លួនយ៉ាងសាមញ្ញ។ តើលោកអនុធិន ឆានវីរៈគូន ជាអ្នកណា និងមានប្រវត្តិយ៉ាងដូចម្តេចខ្លះ?
ថ្ងៃ ចន្ទ ទី ៩ ខែ កុម្ភៈ រុស្ស៊ី បានបរិហារសហរដ្ឋអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើម គុយបា តាមរយៈការកាត់ផ្តាច់ ការនាំចូលប្រេងឥន្ធនៈពីបរទេស ចូលទៅផ្គត់ផ្គង់ប្រទេសក្នុងតំបន់កោះការ៉ាអ៊ីប មួយនេះ ។ យ៉ាងណាមិញ រដ្ឋាភិបាល គុយបា បានប្រកាសឲ្យដឹងជាផ្លូវការថា ក្នុងអំឡុងពេល ១ ខែ ដោយគិតចាប់ពីថ្ងៃ ទី ១០ ខែ កុម្ភៈ នេះតទៅ គុយបា នឹងលែងមានសាំង កេរ៉ូហ៊្សែន (kérosène) គ្រប់គ្រាន់ សម្រាប់ចាក់យន្ដហោះ ដែលត្រូវចុះចត នៅក្នុងព្រលានយន្តហោះរបស់ខ្លួន ទៀតហើយ ។ គួរបញ្ជាក់ថា វិបត្តិថាមពលខាងលើនេះ គឺបណ្តាលមកពី វ៉េណេស៊ុយអេឡា បានផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ មកឲ្យ ប្រទេស គុយបា ក្រោមសម្ពាធ និង ការគំរាមកំហែង ពីសំណាក់សហរដ្ឋអាមេរិក ។
នៅថ្ងៃចេញលទ្ធផលឆ្នោតបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាពលោកអនុធិនអង្គុយផ្ទាល់ដីជាមួយអ្នកកាសែត នៅក្នុងទីស្នាក់ការគណបក្សភូមិចៃថៃបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកកាសែតមិនថា ក្នុងស្រុក ឬបរទេស។ ទោះអ្នកកាសែតស្រែកហៅឲ្យលោកចូលអង្គុយលើតុ ដើម្បីបានឃើញមុខ លោកអនុធិនបានបដិសេធដោយសមគួរថា លោកចង់នៅចាំគ្នីគ្នាដែលជាសមាជិករបស់បក្សមកដល់សិន ទើបចូលអង្គុយធ្វើសន្និសីទកាសែត។ ជាកូនមហាសេដ្ឋី ប៉ុន្តែ ដាក់ខ្លួនយ៉ាងសាមញ្ញ។ តើលោកអនុធិន ឆានវីរៈគូន ជាអ្នកណា និងមានប្រវត្តិយ៉ាងដូចម្តេចខ្លះ?
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង បានស្នើឲ្យក្រសួងពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោកឲ្យតាមដានក្រុមហ៊ុនកូរ៉េណាដែលកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករនៅក្នុងប្រទេសដែលក្រុមហ៊ុនកូរ៉េទាំងនោះកំពុងបោះទុនវិនិយោគ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ។ អ្វីដែលមេដឹកនាំកូរ៉េរូបនេះចង់បានតាមរយៈសំណើរបស់ខ្លួន គឺដើម្បីការពារមុខមាត់របស់ប្រទេសកូរ៉េខាងត្បូង។
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថារាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺធ្វើឡើងដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុនេះ កម្ពុជាប្រកាន់ជំហរការការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ។ តែលោកក៏មិនភ្លេចដែរ ក្នុងការបន្តរំពឹងលើយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)។ តាមលោក ហ៊ុន ម៉ាណែត កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង៕
លោកជីមី ឡៃ អ្នកជំនួញហុងកុង និងជាម្ចាស់អតីតបណ្តាញព័ត៌មានប្រជាធិបតេយ្យនិយម ត្រូវបានតុលាការហុងកុង សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទឃុបឃិតជាមួយបរទេស និងធ្វើការផ្សព្វផ្សាយព័ត៌មានញុះញង់បំបែកទឹកដី។ សកម្មជនប្រជាធិបតេយ្យ និងជាពិសេសក្រុមគ្រួសារលោកជីមី ឡៃ បានលើកឡើងថា នេះគឺជាផ្តន្ទាទោសដ៏សែនធ្ងន់ ប្រៀបដូចជាទោសប្រហារជីវិត ព្រោះលោកជីមី ឡៃ មានវ័យចាសជរា ៧៨ឆ្នាំហើយ។
លោក អនុធិន ឆានវីរៈគូន បានអះអាងថា រដ្ឋាភិបាលថៃថ្មីនឹងបន្តផ្តោតលើការសង់របងនៅតាមព្រំដែនកម្ពុជា និងថៃ ហើយបន្តពង្រឹងសមត្ថភាពយោធាដើម្បីយកឈ្នះសត្រូវ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះរូបនេះធ្វើឡើង ក្រោយលទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកបានឈ្នះអាសនៈសភាចំនួន ១៩៣ ដែលជាចំនួនដ៏ច្រើនលើសពីការរំពឹងទុក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
គណបក្សរបស់លោកស្រី សាណាអិ តាកាអ៊ីឈី បានឈ្នះបានអាសនៈសភា ដល់ទៅ២ភាគ៣ នៅក្នុងការបោះឆ្នោតសភាថ្ងៃទី ៨កុម្ភៈ។ ជ័យជំនះនេះ នឹងអនុញ្ញាតឲ្យលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន អាចបន្តអនុវត្តផែនការកំណែទម្រង់ និងគោលនយោបាយជួយជីវភាពប្រជាជន។ តែទន្ទឹមនឹងនេះ អ្នកវិភាគបានសម្លឹងឃើញថា លោកស្រីនឹងពើបប្រទះឧបសគ្គច្រើនណាស់ នៅក្នុងការធ្វើស្រោចស្រង់សេដ្ឋកិច្ចជប៉ុន នៅក្នុងបរិបទដែលអាត្រាអតិផរណាកាន់តែខ្ពស់ ហើយបំណុលសាធារណៈកាន់តែប៉ោងឡើង។
នៅក្នុងប្រទេសថៃ គណបក្សភូមិចៃថៃ របស់នាយករដ្ឋមន្រ្តីចាំផ្ទះលោក អនុទីន ឆានវីរៈគូន បានប្រកាសពីជ័យជំនះនៅក្នុងការបោះឆ្នោតសភានានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមលទ្ធផលបឋម គណបក្សភូមិចៃថៃ ទទួលបានសំឡេងឆ្នោត ជិត២០០ អាសនៈ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមួយចំនួនយល់ថា បញ្ហាជាតិនិយម និងតម្រូវការសន្តិសុខជាតិជាប្រធានបទចម្បង ដែលប្រជាជនថៃបានបោះឆ្នោតឲ្យគណបក្សភូមិចៃថៃរបស់លោកអនុទីន។ តែគេអាចនិយាយបានថាសម្រាប់កម្ពុជា ការឈ្នះឆ្នោតរបស់លោក អនុទីនមិនមែនជាសញ្ញាល្អប៉ុន្មានទេ ពិសេសនៅក្នុងបរិបទនៃជម្លោះព្រំដែនសព្វថ្ងៃ។ ដូច្នេះ តើកម្ពុជាគួរត្រៀមខ្លួនធ្វើអ្វីខ្លះជាមួយរដ្ឋាភិបាលថៃថ្មី?។
មួយថ្ងៃក្រោយលទ្ធផលឆ្នោតបឋមបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតសភាថៃ កាលពីអាទិត្យទី ៨កុម្ភៈ លោកអនុធិន ឆានវីរៈគូន នៅថ្ងៃចន្ទនេះបានប្រកាសថា គណបក្សភូមិចៃថៃត្រៀមខ្លួនរួចហើយដើម្បីចាប់ដៃជាមួយគណបក្សដទៃទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ បើតាមលទ្ធផលឆ្នោតបឋមប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត នៅយប់ថ្ងៃអាទិត្យ គណបក្សភូមិចៃថៃរបស់លោកអនុធិន ឆានវីរៈគូនទទួលអាសនៈ ជិត២០០ នៅរដ្ឋសភា ដោយនាំមុខដាច់ឆ្ងាយ គណបក្សប្រាឆាឈុន ដែលជាគណបក្សចម្រើននិយមរបស់លោកណាថាភុង រឿងបញ្ញាវុធ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ចេញព័ត៌មាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះស្តីពីការចាប់បញ្ជូនឧក្រិដ្ឋជនសញ្ជាតិអាមេរិកម្នាក់ទៅអាមេរិកវិញ បន្ទាប់ពីរូបគេបានរត់គេចពីការតាមចាប់របស់អាជ្ញាធរអាមេរិក។ បើតាមស្ថានទូតអាមេរិក ឧក្រិដ្ឋជនខាងលើមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋមួយចំនួន ដូចជាបទល្មើសគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។ តែអត្តសញ្ញាណរបស់ជនល្មើសនេះមិនត្រូវបានបើកបង្ហាញជាសាធារណៈទេ។
កម្ពុជាបន្តជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពបំពានជាបន្តបន្ទាប់របស់ទាហានថៃដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី២១មករា។ ការបន្តតវ៉ារបស់កម្ពុជាធ្វើឡើង ចំពេលដែលកងកម្លាំងយោធាថៃមិនព្រមដកចេញពីតំបន់ដែលជាទឹកដីកម្ពុជា និងដែលយោធាថៃថែមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅតំបន់នោះទៀតផង។
ក្រុមមន្ត្រីសន្តិសុខថៃ បានចេញសេចក្តីព្រមានអំពីលទ្ធភាពនៃការវាយប្រយុទ្ធគ្នាជុំទី៣ នៅតាមព្រំដែនកម្ពុជា និងថៃ ខណៈមានរបាយការណ៍សម្ងាត់ជាច្រើនត្រូវបានគេផ្សព្វផ្សាយថា កម្ពុជាកំពុងចាត់ចែងទិញសព្វាវុធទំនើប ដើម្បីប្រឆាំងយន្តហោះ ហើយកម្ពុជាក៏ទទួលបានសព្វាវុធ ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធរួចហើយដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation។ តែមន្ត្រីសន្តិសុខកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះបានច្រានចោលការអះអាងប្រព័ន្ធផ្សាយថៃថា «គ្មានមូលដ្ឋាន និងបង្កឲ្យមានការភាន់ច្រឡំ»។
សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តបណ្តេញជនជាតិចិនជាង ៣០០នាក់ ចេញពីកម្ពុជា។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។ ការបណ្តេញជនជាតិចិនចេញពីកម្ពុជាពេលនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញដ៏ក្តៅគគុក ដោយរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តលុបបំបាត់ឲ្យអស់នៅអំឡុងខែមេសា ឆ្នាំ២០២៦ខាងមុខ។
គណបក្សភូមិចៃថៃដែលជាបក្សអភិរក្សនិយម បានប្រកាសជ័យជំនះ នៅក្នុងការបោះឆ្នោតសភា។ លទ្ធផលបោះឆ្នោតបណ្តោះអាសន្នបង្ហាញថា គណបក្សរបស់នាយករដ្ឋមន្រ្តីថៃ លោក អនុធីន ឆានវីរៈគូន ទទួលបានសំឡេងច្រើនជាងគេ ជិត២០០អាសនៈ ក្នុងរដ្ឋសភា។ នេះបើយោងតាមទូរទស្សន៍ថៃ នៅប៉ុន្មានម៉ោងក្រោយពីការិយាល័យបោះឆ្នោតបិទទ្វា នៅយប់ថ្ងៃអាទិត្យ ទី៨ កុម្ភៈ។
កម្ពុជា តាមរយៈក្រសួងការបរទេស បានកត់សម្គាល់ឃើញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ រំលោភលើដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពរារាំងផ្លូវធ្វើដំណើររបស់ពលរដ្ឋខ្មែរ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលក្នុងតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ តំបន់ទាំងនោះគឺជាតំបន់ដែលថៃវាយកាន់កាប់បាន ក្រោយការវាយលុករបស់ថៃមកលើកម្ពុជា ពីថ្ងៃទី៧ដល់ថ្ងៃទី២០ធ្នូ ឆ្នាំ ២០២៥។
អភិបាលរងខណ្ឌជ្រោយចង្វារម្នាក់ បានអះអាងថា បន្ទាប់ពីគាត់ដើរគ្រប់ផ្សារក្នុងរាជធានីភ្នំពេញ គាត់ហួសចិត្តដែលឃើញប្រជាជនខ្មែរមួយចំនួន នៅតែស្វែងរកទិញផលិតផលថៃមកប្រើប្រាស់ ខណៈដែលថៃនៅបន្តឈ្លានពានទឹកដីកម្ពុជាឥតឈប់ឈរ។ ចំពោះមន្ត្រីរូបនេះ ប្រសិនបើពលរដ្ឋខ្មែរស្រុះគ្នាធ្វើពហិការផលិតផលថៃ នោះសេដ្ឋកិច្ចថៃនឹងត្រូវចុះខ្សោយខ្លះ ហើយយោធាថៃក៏មិនមើលងាយខ្មែរពេកដែរ។ តែសំណួរដែលចោទឡើងនាពេលនេះគឺថា ហេតុអ្វីបានជាពលរដ្ឋខ្មែរខ្លះនៅតែត្រូវការផលិតផលថៃ?