Cambodia



Is a hot affair ever worth it if you get found out? TRACEY COX poses the question to husbands and wives who have cheated - and their answers might surprise you

Was the hot affair worth it if you got found out? Tracey Cox poses the question to men and women - their answers might surprise you.

ឥណ្ឌារៀបចំជំនួបកំពូល ដើម្បីបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ជំនួបកំពូលស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចាប់ផ្តើមបើកទ្វារ នៅថ្ងៃចន្ទ ទី

ឥណ្ឌារៀបចំជំនួបកំពូល ដើម្បីបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ជំនួបកំពូលស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចាប់ផ្តើមបើកទ្វារ នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ។ កិច្ចប្រជុំកំពូលអន្តរជាតិនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលរំពឹងថានឹងមានមនុស្សចូលរួមរាប់ពាន់នាក់។ នៅក្នុងនោះ មានវត្តមានប្រមុខដឹកនាំរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់បរទេសជាង៤០ប្រទេស និង​ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងអ្នកជំនាញ​ក្នុង​វិស័យបញ្ញាសិប្បនិម្មិត។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក៏នឹងត្រូវចូលរួមក្នុងជំនួបកំពូល AI នៅប៉ុន្មានថ្ងៃខាងមុខ អំឡុងដំណើរទស្សនកិច្ចផ្លូររដ្ឋ នៅឥណ្ឌា។

កូរ៉េខាងជើង៖ គីម ជុងអ៊ុន សម្ពោធលំនៅឋាន​សម្រាប់គ្រួសារទាហានដែលស្លាប់នៅអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួម​ជាមួយ​កូនស្រី​របស់​គាត់​បាន​ចូល​រួម​បើក​សម្ពោធ​ផ្

កូរ៉េខាងជើង៖ គីម ជុងអ៊ុន សម្ពោធលំនៅឋាន​សម្រាប់គ្រួសារទាហានដែលស្លាប់នៅអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួម​ជាមួយ​កូនស្រី​របស់​គាត់​បាន​ចូល​រួម​បើក​សម្ពោធ​ផ្លូវ​ដែល​មាន​អគារ​ផ្ទះល្វែង​សម្រាប់​គ្រួសារ​ទាហាន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី​ប្រឆាំង​អ៊ុយក្រែន នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ព្យុង​កូរ៉េខាងជើង​នា​ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ។

ល្ខោនពោលស្រីបំផុសស្មារតីយុវជនឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរ

ល្ខោនពោល​ស្រី គឺ​ជា​ល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀង​ល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលស

ល្ខោនពោលស្រីបំផុសស្មារតីយុវជនឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរ

ល្ខោនពោល​ស្រី គឺ​ជា​ល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀង​ល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលស្រីមានអ្នកសម្តែង​សុទ្ធតែជាមនុស្សស្រី សូម្បីតែតួអង្គប្រុស យក្ស និងស្វាក៏ដោយ។ឯ​សិល្បករប្រុស​ៗ អាច​ដើរតួ​ជា​ឥសី ត្លុក​កំប្លែង និង​តួអង្គ​សត្វផ្សេង​ៗ​ដូច​ជា​សេះ​ជាដើម ។នៅថ្ងៃទី១៣កុម្ភៈ ​កម្មវិធីសម្តែងល្ខោន​​ពោលស្រី នៅវិទ្យាស្ថានភាសាបារាំង ក្នុងរាជធានីភ្នំពេញ បាន​​​ទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា​ដោយការសម្តែងរឿង  «ផាត់សីម្ម៉ា»។ អ្នក​ទស្សនា និង​តួ​សម្ដែង​​បាន​លើក​ឡើងស្រដៀងគ្នាថា ពួកគេចង់អោយមានការសម្ដែងល្ខោនបុរាណប្រភេទ​នេះ​តាមទីសាធារណៈឱ្យបានច្រើន ដើម្បី​បំផុស​ស្មារតី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ចងចាំ​ពី​វប្បធម៌​ខ្មែរ​ផ្នែកសិល្បៈ​​ល្ខោន​៕

ការស្លាប់របស់ លោក ណាវ៉ាល់នី ៖ រុស្ស៊ី បរិហារការចោទប្រកាន់ ពីសំណាក់ប្រទេសអឺរ៉ុបចំនួន ៥

ក្រសួងការទូតរុស្ស៊ី បានបរិហារយ៉ាងខ្លាំងក្លា ទល់នឹងការចោទប្រកាន់ពីសណាក់ប្រទេសអឺរ៉ុបចំនួន

ការស្លាប់របស់ លោក ណាវ៉ាល់នី ៖ រុស្ស៊ី បរិហារការចោទប្រកាន់ ពីសំណាក់ប្រទេសអឺរ៉ុបចំនួន ៥

ក្រសួងការទូតរុស្ស៊ី បានបរិហារយ៉ាងខ្លាំងក្លា ទល់នឹងការចោទប្រកាន់ពីសណាក់ប្រទេសអឺរ៉ុបចំនួន ៥ ដែលអះអាងថា ម៉ូស្គូ គឺជាអ្នកនៅពីក្រោយ មរណភាពរបស់ លោក អាឡិកសី ណាវ៉ាល់នី កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ នៅក្នុងពន្ធនាគារ ។ ដោយយោងលើលទ្ធផល នៃការធ្វើកោសលវិច័យ ប្រទេសអឺរ៉ុបទាំង ៥ បានបញ្ជាក់ថា អតីតមេដឹកនាំបក្សប្រឆាំងក្នុងប្រទេសរុស្ស៊ីរូបនេះ​ ទំនងជាបានស្លាប់ ដោយការបំពុល​ ។

ក្រុមប្រទេសអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ចំពោះវិធានការចុះបញ្ជីកម្មសិទ្ធិដីធី្ល នៅស៊ីហ្សកដានី

រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប កាតា និងអាជ្ញាធរប៉ាឡេស្ទីនបាននាំគ្នាថ្កោលទោសយ៉ាងខ្លាំង លើអ៊ីស

ក្រុមប្រទេសអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ចំពោះវិធានការចុះបញ្ជីកម្មសិទ្ធិដីធី្ល នៅស៊ីហ្សកដានី

រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប កាតា និងអាជ្ញាធរប៉ាឡេស្ទីនបាននាំគ្នាថ្កោលទោសយ៉ាងខ្លាំង លើអ៊ីស្រាអែល ក្រោយពីរដ្ឋាភិបាលទីក្រុងតេឡាវីបានប្រកាស​អនុម័តនូវវិធានការថ្មីស្តីពីការចុះបញ្ជីកម្មសិទ្ធិដីធ្លីឲ្យក្រុមអាណានិគមជនអ៊ីស្រាអែល នៅតំបន់ស៊ីហ្សកដានី។ វិធានការថ្មីមួយនេះហាក់បានបង្ហាញពីមហិច្ឆតារបស់អ៊ីស្រាអែល ដែលចង់បន្តផ្តាច់ដែនដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនបន្តិចម្តងៗ មកដាក់ក្នុងឧបសម្ព័ន្ធទឹកដីរបស់ខ្លួន។

តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

ថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គមស្តីពីគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួល

តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

ថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គមស្តីពីគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងការវាយតម្លៃការសិក្សារបស់សិស្ស តាមរយៈកម្មវិធី PISA (Programme for International Student Assessment) ដែលរៀបចំដោយអង្គការ OECD។ ក្រុមអ្នកជំនាញខ្លះយល់ថា លទ្ធផលនៃការវាយតម្លៃនេះមានលក្ខណៈល្អប្រសើរបន្តិច បើធៀបនឹងលទ្ធផលនៃការវាយតម្លៃកាលពីឆ្នាំ២០១៧។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញទាំងនេះចង់ឃើញរដ្ឋាភិបាលបន្តធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជាឲ្យកាន់តែប្រសើរជាងនេះ តាមរយៈការរិះរកបច្ចេកទេសបង្រៀនថ្មីៗ និងជំរុញឲ្យសិស្សចេះធ្វើស័្វយសិក្សាដោយខ្លួនឯង។ តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្

លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(Board of Peace) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមើលឃើញថា ការចូលរួមរបស់មេដឹកនាំកម្ពុជាក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានឆ្លុះបញ្ចាំងពីការស្រលាញ់សន្តិភាព និងការធ្វើពិពិធកម្មការទូតរបស់កម្ពុជា។

តុលាការកូរ៉េខាងត្បូង ចោទប្រកាន់គូស្នេហ៍មួយគូ ដែលបោកប្រាក់ជនជាតិកូរ៉េជាង ៧លានដុល្លារ

ប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងមួយគូដែលជាបណ្តាញក្រុមឧក្រិដ្ឋជនឆបោកនៅកម្ពុជា បានរងការចោទព

តុលាការកូរ៉េខាងត្បូង ចោទប្រកាន់គូស្នេហ៍មួយគូ ដែលបោកប្រាក់ជនជាតិកូរ៉េជាង ៧លានដុល្លារ

ប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងមួយគូដែលជាបណ្តាញក្រុមឧក្រិដ្ឋជនឆបោកនៅកម្ពុជា បានរងការចោទពីរដ្ឋអាជ្ញាក្រុងអូលសាន ពីបទក្លែងបន្លំការវិនិយោគចំពោះជនជាតិកូរ៉េ ដោយគិតជាទឹកប្រាក់ជាង ៧លានដុល្លារអាមេរិក។ ផ្អែកតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានជាច្រើនរបស់កូរ៉េខាងត្បូង គូស្នេហ៍មួយគូនេះត្រូវបានអាជ្ញាធរកម្ពុជាធ្វើបត្យាប័នប្រគល់ឱ្យសមត្ថកិច្ចកូរ៉េកាលពីចុងខែមករា ឆ្នាំ២០២៦ ដើម្បីយកទៅអនុវត្តទោសនៅកូរ៉េខាងត្បូង។

អ៊ីស្រាអែល បាញ់ប្លោង​នៅហ្កាហ្សា សម្លាប់​មនុស្ស​ជាង ១០ នាក់

​អ៊ីស្រាអែល បាញ់ប្លោង​គ្រាប់ ត្រូវ​ចំ​ច្រើនកន្លែង​ នៅតំ​បន់​ហ្កាហ្សា និង​បណ្តាល​ឲ្យ​ស្លាប

អ៊ីស្រាអែល បាញ់ប្លោង​នៅហ្កាហ្សា សម្លាប់​មនុស្ស​ជាង ១០ នាក់

​អ៊ីស្រាអែល បាញ់ប្លោង​គ្រាប់ ត្រូវ​ចំ​ច្រើនកន្លែង​ នៅតំ​បន់​ហ្កាហ្សា និង​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋប៉ាឡេស្ទីន ចំនួនយ៉ាង​តិច​ ១២ នាក់។ នេះបើតាម ​ក្រុម​ប្រដាប់​អាវុធហាម៉ាសហ្កាហ្សា ដោយ​ចោទប្រកាន់ថា អ៊ីស្រាអែលចេះតែ​បន្ត​រំលោភបទឈប់បាញ់។ ដោយ​​ច្រានចោលពាក្យ​ចោទប្រកាន់​ កងទ័ព​អ៊ីស្រាអែលលើកឡើង​ថា ហាម៉ាស ទៅវិញទេ ដែល​បំពាន​បទឈប់បាញ់ និង​អះអាងថា ការ​បាញ់​ប្រហារ​របស់ខ្លួន​ស្រប​តាម​ច្បាប់អន្តរជាតិ​។​

បទល្មើសអនឡាញ៖ ជនជាតិឥណ្ឌូនេស៊ីជាង ៧០០នាក់ត្រៀមចាកចេញពីប្រទេសកម្ពុជា

ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ជនជាតិឥណ្ឌូនេស៊ី

បទល្មើសអនឡាញ៖ ជនជាតិឥណ្ឌូនេស៊ីជាង ៧០០នាក់ត្រៀមចាកចេញពីប្រទេសកម្ពុជា

ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីចំនួនជាង ៧០០នាក់ដែលភាគច្រើនគ្មានលិខិតឆ្លងដែនកំពុងត្រៀមចាកចេញពីប្រទេសកម្ពុជានៅចន្លោះថ្ងៃទី១៥កុម្ភៈ ដល់ថ្ងៃទី៤ មីនា។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ជនជាតិឥណ្ឌូណេស៊ីទាំងនោះភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅកម្ពុជា។ 

ថៃថា ការចុះបញ្ជី «មហាសង្ក្រាន្ត» កម្ពុជាក្នុងបញ្ជីអង្គការយូណេស្កូ មិនប៉ះពាល់វប្បធម៌ថៃ

មន្ត្រីជាន់ខ្ពស់របស់ថៃមួយរូប បានចេញមកបញ្ជាក់ថា ការចុះបញ្ជី «មហាសង្ក្រាន្ត» របស់កម្ពុជាទៅក

ថៃថា ការចុះបញ្ជី «មហាសង្ក្រាន្ត» កម្ពុជាក្នុងបញ្ជីអង្គការយូណេស្កូ មិនប៉ះពាល់វប្បធម៌ថៃ

មន្ត្រីជាន់ខ្ពស់របស់ថៃមួយរូប បានចេញមកបញ្ជាក់ថា ការចុះបញ្ជី «មហាសង្ក្រាន្ត» របស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីអង្គការយូណេស្កូ មិនធ្វើឲ្យប៉ះពាល់វប្បធម៌ថៃឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីថៃបានដឹងថា កម្ពុជាកំពុងពន្លឿនការចុះបញ្ជី «មហាសង្រ្កាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិអង្គការយូណេស្កូ។

ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?

ជាការពិត រឿង​បក្ខពួកគ្រួសារនិយម​មិនមែនជាបញ្ហាថ្មីទេនៅក្នុ​ងសង្គមខ្មែរ។ ​​ជាក់ស្តែងថ្មីៗ

ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?

ជាការពិត រឿង​បក្ខពួកគ្រួសារនិយម​មិនមែនជាបញ្ហាថ្មីទេនៅក្នុ​ងសង្គមខ្មែរ។ ​​ជាក់ស្តែងថ្មីៗនេះ រឿង​បក្ខពួក​គ្រួសារ​និយម​​​នេះ​ត្រូវបាន​គេយកមក​ជជែកវែកញែកយ៉ាងផុសផុល​​​​​តាមបណ្តាញសង្គម ​​​ បន្ទាប់ពី​មានការតែងតាំង​​មន្ត្រី​តាម​​​ក្រសួងស្ថាប័ន​​មួយចំនួន។ ​ជាមន្ត្រី​ក្មេងខ្ចី​​ដែល​​​​​ជាប់សាច់ឈាម​​ជាមួយ​​ថ្នាក់ដឹកនាំ​នៃក្រសួងស្ថាប័ន​​​ទាំងនោះ​។ ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?

អូស្ត្រាលី​ ចាប់​ផ្តើម​ការដ្ឋានសាងសង់នាវាមុជទឹកដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

រដ្ឋាភិបាលទីក្រុង​កង់បេរ៉ា​​ បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាវិនិយោគ ៣,៩ ពាន់លាន​ដុល្លារអូស

អូស្ត្រាលី​ ចាប់​ផ្តើម​ការដ្ឋានសាងសង់នាវាមុជទឹកដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

រដ្ឋាភិបាលទីក្រុង​កង់បេរ៉ា​​ បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាវិនិយោគ ៣,៩ ពាន់លាន​ដុល្លារអូស្ត្រាលី​ ក្នុង​ដំណាក់​កាល​ដំបូង ដើម្បី​ចាប់ផ្តើមការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។  គម្រោងនេះ ឋិត​ក្នុង​កិច្ចព្រមព្រៀង​​ត្រីភាគី រវាង អូស្ត្រាលី ​ជាមួយ ​អាមេរិក ​និង​អង់គ្លេស កាលពីឆ្នាំ២០២១។ កម្មវត្ថុ​របស់​សម្ព័ន្ធត្រីភាគី​នេះ ដើម្បីទប់​ទល់​ឥទ្ធិពល​មហាយក្សចិន ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។​  

នៅវៀតណាម សុបិន​កើបប្រាក់ចំណេញ​ជាមួយ​លុយឌីជីថល កំពុងរលាយសាបសូន្យ

នៅវៀតណាម ក៏ដូចជានៅតាមប្រទេសអាស៊ីមួយចំនួន វិស័យ​លុយឌីជីថល បាន​ឡើងប៉ោង​មួយរយៈធំ ធ្វើ​ឲ្យ​មន

នៅវៀតណាម សុបិន​កើបប្រាក់ចំណេញ​ជាមួយ​លុយឌីជីថល កំពុងរលាយសាបសូន្យ

នៅវៀតណាម ក៏ដូចជានៅតាមប្រទេសអាស៊ីមួយចំនួន វិស័យ​លុយឌីជីថល បាន​ឡើងប៉ោង​មួយរយៈធំ ធ្វើ​ឲ្យ​មនុស្សជ្រួលជ្រើម​ចង់កើបប្រាក់ចំណេញ​ដ៏ច្រើនសន្ធឹក​​។ ក៏ប៉ុន្តែ សុបិននេះបានរលាយ​ទៅ​វិញ បន្ទាប់ពី​តម្លៃលុយឌីជីថល បានធ្លាក់ចុះយ៉ាងគំហុក ធ្វើ​ឲ្យ​អ្នកវិនិយោគត្រូវខាងបង់ប្រាក់​សន្សំរបស់ខ្លួន​។ ទីផ្សារលុយ​ឌីជីថលនៅវៀតណាម កំពុងតែជួបវិបត្តិយ៉ាងខ្លាំង ស្របពេលដែល​រដ្ឋវៀតណាម ចាប់ផ្តើម​រៀបចំច្បាប់ ដើម្បី​គ្រប់គ្រងវិស័យដ៏គ្រោះថ្នាក់នេះ​។

កម្ពុជា និងកាណាដាគាំទ្រគ្នាទៅវិញទៅមក តាមរយៈការរឹតចំណងការទូតឱ្យកាន់តែខ្លាំង

កម្ពុជា និងកាណាដាប្រកាសរឹតបន្តឹងចំណងការទូតរវាងគ្នា ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងប

កម្ពុជា និងកាណាដាគាំទ្រគ្នាទៅវិញទៅមក តាមរយៈការរឹតចំណងការទូតឱ្យកាន់តែខ្លាំង

កម្ពុជា និងកាណាដាប្រកាសរឹតបន្តឹងចំណងការទូតរវាងគ្នា ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ឱ្យ​រីកចម្រើនទៅមុខបន្ថែមទៀត។ នេះបើយោងតាមខ្លឹមសារនៃលទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសកាណាដា​កាលពីថ្ងៃទី១២ ខែកុម្ភៈ។

បរិបទតានតឹងខ្លាំង​ជាមួយ​អ៊ីរ៉ង អាមេរិក​បញ្ជូន​នាវាដឹកយន្តហោះចម្បាំង​ទី២ទៅ​មជ្ឈិមបូព៌ា

សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ កំពុងតែ​ចរចា​គ្នា​យ៉ាងតានតឹង​ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ និង​មី

បរិបទតានតឹងខ្លាំង​ជាមួយ​អ៊ីរ៉ង អាមេរិក​បញ្ជូន​នាវាដឹកយន្តហោះចម្បាំង​ទី២ទៅ​មជ្ឈិមបូព៌ា

សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ កំពុងតែ​ចរចា​គ្នា​យ៉ាងតានតឹង​ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក។ ដើម្បី​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​តេហេរ៉ង់ សហរដ្ឋ​អាមេរិក​របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជូន​នាវា​ដឹកយន្តហោះចម្បាំង ទី២ ទៅតំបន់​មជ្ឈិមបូព៌ា។ ដោយគំរាម​បែប​ប្រយោល ចៅហ្វាយ​សេតវិមានលើកឡើង​ជាថ្មី អំពី​លទ្ធភាព​ផ្លាស់ប្តូរ​របបដឹកនាំ​អ៊ីរ៉ង់​។​  

លោក ម៉ាកូ​ រូប៊ីយ៉ូ​​ ហៅ​អឺរ៉ុ​ប​ឲ្យដើរពី​ក្រោយ​លោកដូណាល់ ត្រាំ ដើម្បី​​ស្តារ​សណ្តាប់ធ្នាប់ពិភពលោក

សន្និសីទទីក្រុងមុយនីឆ ស្តីពីសន្តិសុខ បានចាប់ផ្តើម​បើកទ្វារកាលពីថ្ងៃសុក្រ ទី​១៣កុម្ភៈ នៅ​ក

លោក ម៉ាកូ​ រូប៊ីយ៉ូ​​ ហៅ​អឺរ៉ុ​ប​ឲ្យដើរពី​ក្រោយ​លោកដូណាល់ ត្រាំ ដើម្បី​​ស្តារ​សណ្តាប់ធ្នាប់ពិភពលោក

សន្និសីទទីក្រុងមុយនីឆ ស្តីពីសន្តិសុខ បានចាប់ផ្តើម​បើកទ្វារកាលពីថ្ងៃសុក្រ ទី​១៣កុម្ភៈ នៅ​ក្នុងបរិបទមួយ​ ដែលសម្ព័ន្ធភាព​រវាង​អឺរ៉ុប និង​​សហរដ្ឋអាមេរិក​ កាន់តែបែកខ្ញែក​គ្នា​ ជាមួយ​នឹងភាពវឹកវរ​នៃសណ្ដាប់​ធ្នាប់អន្តរជាតិ ដោយសារតែ​មហាអំណាចធំៗ ចង់តែប្រើកម្លាំង ជាជាងការគោរពច្បាប់​។ នៅព្រឹកថ្ងៃសៅរ៍​ លោក​ប្រមុខការទូតអាមេរិក ម៉ាកូ រូប៊ីយ៉ូ បាន​ឡើងថ្លែងសុន្ទកថា ដោយ​បានអះអាងថា សហរដ្ឋអាមេរិក ​មិន​មានចេតនាបំបែកបំបាក់ទេ តែ​ចង់​ឲ្យអឺរ៉ុបរាំមាំឡើង ដើម្បីសហការជាមួយគ្នា ក្នុងការស្តារសណ្តាប់ធ្នាប់ពិភពលោក​។

ចិន ​ដាស់តឿន ​អាមេរិក​ កុំឲ្យ​ឃុបឃិត​នឹង​តៃវ៉ាន់

នៅសន្និសីទសន្តិសុខ​ក្រុង​ម៉ុយនិច ប្រមុខការទូត​ចិន លោក វ៉ាង យី​ ​​ដាស់តឿន​​ អាមេរិក កុំឲ្យ​​

ចិន ​ដាស់តឿន ​អាមេរិក​ កុំឲ្យ​ឃុបឃិត​នឹង​តៃវ៉ាន់

នៅសន្និសីទសន្តិសុខ​ក្រុង​ម៉ុយនិច ប្រមុខការទូត​ចិន លោក វ៉ាង យី​ ​​ដាស់តឿន​​ អាមេរិក កុំឲ្យ​​​ឃុបឃិតគ្នាជាមួយ​ តៃវ៉ាន់ ដែល​អាច​បង្កឲ្យ​ប្រឈមមុខ​ដាក់គ្នា​ ឬ​ប៉ះទង្គិច​ផ្ទាល់​ជាមួយ​ចិន។ រដ្ឋមន្ត្រី​ការបរទេស​ចិន ​​ថែមទាំង​ជំរុញឲ្យ​ អាមេរិក ជ្រើសរើសផ្លូវ​សហការ​ ក្នុងភាព​ប្រាកដនិយម​ ដើម្បី​ចំណេញ​​ផលប្រយោជន៍​រួម​។ 

ឥណ្ឌាគ្រោងទិញគ្រឿងសព្វាវុធ​ ក្នុងនោះមាន​យន្តហោះ​Rafale១១៤គ្រឿង សរុបទឹកប្រាក់​៣៣ពាន់​លានអឺរ៉ូ

កាលពីថ្ងៃទី​១២កុម្ភៈ ក្រសួងការពារជាតិ​ឥណ្ឌាបានប្រកាសដំណឹងថា គេគ្រោងទិញ​គ្រឿងសព្វាវុធ​ គិ

ឥណ្ឌាគ្រោងទិញគ្រឿងសព្វាវុធ​ ក្នុងនោះមាន​យន្តហោះ​Rafale១១៤គ្រឿង សរុបទឹកប្រាក់​៣៣ពាន់​លានអឺរ៉ូ

កាលពីថ្ងៃទី​១២កុម្ភៈ ក្រសួងការពារជាតិ​ឥណ្ឌាបានប្រកាសដំណឹងថា គេគ្រោងទិញ​គ្រឿងសព្វាវុធ​ គិតជាទឹក​ប្រាក់​សរុប ប្រមាណ​៣៣ពាន់​អឺរ៉ូ។ ក្នុងចំណោមនេះ​​ ឥណ្ឌាអាចនឹងទិញយន្តហោះចម្បាំង Rafale របស់បារាំង ចំនួន​១១៤គ្រឿងបន្ថែមទៀត តែត្រូវជាមួយ​លក្ខខណ្ឌ លើកគ្រឿងផ្សំខ្លះ ទៅផលិ​ត​នៅ​ក្នុងប្រទេសឥណ្ឌា​។ ក្រុមហ៊ុន Safran ដែល​ផលិត​ម៉ូទ័រយន្តហោះ Rafale បានអះអាងថាគេត្រៀមខ្លួន​ បើករោងចក្រ​នៅ​ឥណ្ឌា​។

រុស្ស៊ី អ៊ុយក្រែន បានព្រមព្រៀងជួបគ្នាជាថ្មីនៅទីក្រុងហ្សឺណែវ ក្រោមការសម្របសម្រួលរបស់អាមេរិក

រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសនៅថ្ងៃសុក្រទី ១៣ កុម្ភៈថា ពួកគេនឹងចូលរួមកិច្ចពិភាក្សា ដោយមាន

រុស្ស៊ី អ៊ុយក្រែន បានព្រមព្រៀងជួបគ្នាជាថ្មីនៅទីក្រុងហ្សឺណែវ ក្រោមការសម្របសម្រួលរបស់អាមេរិក

រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសនៅថ្ងៃសុក្រទី ១៣ កុម្ភៈថា ពួកគេនឹងចូលរួមកិច្ចពិភាក្សា ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ កុម្ភៈនៅទីក្រុងហ្សឺណែវ។ កិច្ចពិភាក្សាផ្តោតបន្តលើកិច្ចចរចារដែលស្មុគស្មាញ ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមដែលបានបន្តអស់រយៈពេលជិត៤ឆ្នាំ។

គណបក្សជាតិនិយមបង់ក្លាដែសរបស់លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា

លទ្ធផលបោះឆ្នោតផ្លូវការនៅបង់ក្លាដែសនៅថ្ងៃសុក្រ ទី១៣ កុម្ភៈ បង្ហាញថា គណបក្សជាតិនិយមរបស់ លោក

គណបក្សជាតិនិយមបង់ក្លាដែសរបស់លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា

លទ្ធផលបោះឆ្នោតផ្លូវការនៅបង់ក្លាដែសនៅថ្ងៃសុក្រ ទី១៣ កុម្ភៈ បង្ហាញថា គណបក្សជាតិនិយមរបស់ លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ។ បក្សជាតិនិយមទទួលបាន២១២អាសនៈ ក្នុងចំណោម ៣០០អាសនៈ។ ចំណែក សម្ព័ន្ធបក្សអ៊ីស្លាមទទួលបានត្រឹមតែ ៧៧អាសនៈ ប៉ុណ្ណោះ។ ដូច្នេះ បក្សរបស់លោក តារិក រាម៉ាន់ ទទួលបានសម្លេងភាគច្រើន នៅក្នុងរដ្ឋសភាបង់ក្លាដែស។ តើអនាគតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោក តារិក រាម៉ាន់ ជានរណា និងមានប្រវត្តិយ៉ាងដូចម្តេចខ្លះ?

អគ្គនាយកដ្ឋានពន្ធនាគារ និងACU កំពុងផ្ទៀងផ្ទាត់ករណីពុករលួយក្នុងពន្ធនាគារខេត្តស្ទឹងត្រែង

ឃ្លីបវីដេអូខ្លីមួយដែលមានរយៈពេលជិត១នាទី ស្តីពីអំពើពុករលួយនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង

អគ្គនាយកដ្ឋានពន្ធនាគារ និងACU កំពុងផ្ទៀងផ្ទាត់ករណីពុករលួយក្នុងពន្ធនាគារខេត្តស្ទឹងត្រែង

ឃ្លីបវីដេអូខ្លីមួយដែលមានរយៈពេលជិត១នាទី ស្តីពីអំពើពុករលួយនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានអនឡាញមួយចំនួន និងចែកចាយតាមបណ្តាញសង្គម។ ឃ្លីបវីដេអូនេះបានបង្ហាញពីក្រុមអ្នកទោសភេទប្រុសស្ថិតនៅក្នុងបន្ទប់មួយយ៉ាងចង្អៀតណែន និងដែលម្នាក់ៗមានកាន់ទូរស័ព្ទស្មាតហ្វូននៅនឹងដៃ។ ឃ្លីបវីដេអូនេះត្រូវបានគេបញ្ចូលសំឡេងមនុស្សប្រុសនិយាយរៀបរាប់ពីការអនុញ្ញាតឲ្យអ្នកជាប់ឃុំប្រើប្រាស់ទូរស័ព្ទនៅក្នុងគុកដោយត្រូវបង់លុយប្រចាំខែទៅឲ្យអ្នកគ្រប់គ្រងពន្ធនាគារ។ ការផ្សព្វផ្សាយ និងការចែកចាយឃ្លីបវីដេអូមួយនេះតាមបណ្តាញសង្គមត្រូវបានពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតបំភ្លឺ និងបដិសេធកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ពិសេសការចុះផ្សាយនៅលើគណនីទិកតុកមួយឈ្មោះ VOK TV។ VOK TV ដែលបានចុះផ្សាយថា«ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងបក្សពួករងការចោទប្រកាន់ថាបានជំរិតទារប្រាក់ពីជនជាប់ឃុំ ចាប់ពី ៤ ០០០ដុល្លារ ទៅ ៧ ០០០ដុល្លារក្នុងមួយបន្ទប់ជាថ្នូរនឹងការអនុញ្ញាតឲ្យប្រើទូរស័ព្ទដៃ»។ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ កុម្ភៈនេះថា ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវលើព័ត៌មានផ្សព្វផ្សាយមួយនេះ។

Bulac ជាបណ្ណាល័យបារាំងដែលរក្សា​កាសែត​ និងទស្សនាវដ្តីខ្មែរ ជិត​៣លានទំព័រ

Bulac បណ្ណាល័យ សាកលវិទ្យាល័យ ភាសា និង​អរិយធម៌ ជា​ទីតាំងតែមួយគត់ដែល​មាន​រក្សា​កាសែត ទស្សនាវដ្ត

Bulac ជាបណ្ណាល័យបារាំងដែលរក្សា​កាសែត​ និងទស្សនាវដ្តីខ្មែរ ជិត​៣លានទំព័រ

Bulac បណ្ណាល័យ សាកលវិទ្យាល័យ ភាសា និង​អរិយធម៌ ជា​ទីតាំងតែមួយគត់ដែល​មាន​រក្សា​កាសែត ទស្សនាវដ្តី​ខ្មែរច្រើនជាងគេ​ នៅក្នុងទឹកដីបារាំង។ ជាមួយឃ្លាំងស្តុក​ឯកសារខ្មែរ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ បណ្ណាល័យ​Bulac កំពុង​មាន​គម្រោងធ្វើឌីជីថលដើម្បីឆ្លើយតប​នឹង​តម្រូវការរបស់កម្មវិធី​បញ្ញាសិប្បនិម្មិត ជាភាសា​ខ្មែរ។ ឈាង បុប្ផា បានចូលទៅមើល​ឃ្លាំងស្តុក​ឯកសារ​ជា​កាសែត​និង​ទស្សនាវដ្តី ទិនានុប្បវត្តិខ្មែរ នៅ​បណ្ណាល័យ Bulac។

យាន Crew-12 ហោះទៅស្ថានីយអវកាសអន្តរជាតិ ដើម្បីស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ

ទីភ្នាក់ងារអវកាសអាមេរិក Nasa សហការជាមួយ ក្រុមហ៊ុន​អវកាស​ Space X បានបញ្ជូនយានអវកាស Crew-12  ក្នុង​ព្រឹក

យាន Crew-12 ហោះទៅស្ថានីយអវកាសអន្តរជាតិ ដើម្បីស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ

ទីភ្នាក់ងារអវកាសអាមេរិក Nasa សហការជាមួយ ក្រុមហ៊ុន​អវកាស​ Space X បានបញ្ជូនយានអវកាស Crew-12  ក្នុង​ព្រឹក​ថ្ងៃសុក្រ ទី​១៣កុម្ភៈ ដោយ​នាំ​អវកាសយានិក ៤នាក់ ទៅ​បំពេញ​បេសកកម្ម​ ចំនួន ៨ ខែ នៅក្នុង​​​ស្ថានីយអវកាសអន្តរជាតិ។ ក្នុងចំណោម​អ្នក​ទាំង ៤នាក់នោះ​ គឺមាន​ស្ត្រី​ជនជាតិបារាំង​ម្នាក់ និង​ជាលើកទី២សម្រាប់​ប្រវត្តិសាស្ត្រ​បារាំង ក្នុង​ការ​បញ្ជូន​អវកាសយានិក​ភេទស្រី ទៅកាន់​​ស្ថានីយអវកាសអន្តរជាតិ។ រដ្ឋាភិបាល​បារាំង ក៏​​បាន​រៀបចំ​យុទ្ធនាការ«​ស្ត្រីនិងវិទ្យាសាស្ត្រ​» ដើម្បី​លើកទឹកចិត្ត​នារីក្មេងៗ​ ឲ្យ​ខំប្រឹងប្រែង​សិក្សា​​ ​ដើម្បី​សម្រេច​ក្តីប្រាថ្នា ក្លាយ​ជាអ្នក​ស្រាវជ្រាវ​អវកាស នៅថ្ងៃអនាគត​។​  

ជប៉ុនរឹបអូសទូកនេសាទខុសច្បាប់ចិន និងចាប់ខ្លួនអ្នកបើកទូកម្នាក់

នៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ អាជ្ញាធរជប៉ុនបានដេញស្ទាក់ចាប់ទូកចិនមួយគ្រឿង ដែលបើកចូលនេសាទខុ

ជប៉ុនរឹបអូសទូកនេសាទខុសច្បាប់ចិន និងចាប់ខ្លួនអ្នកបើកទូកម្នាក់

នៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ អាជ្ញាធរជប៉ុនបានដេញស្ទាក់ចាប់ទូកចិនមួយគ្រឿង ដែលបើកចូលនេសាទខុសច្បាប់ ក្នុងដែនសមុទ្រជប៉ុន នៅភាគនិរតីប្រទេស និងបានឃាត់ខ្លួនអ្នកបើកទូកជនជាតិចិនម្នាក់ រួមនឹងមនុស្ស១០នាក់ ផ្សេងទៀត។ ការរឹបអូសទូកនេសាទចិននេះកាន់តែធ្វើឲ្យទំនាក់ទំនាក់ការទូតរវាងជប៉ុននិងចិន កាន់តែឡើងកម្តៅខ្លាំងឡើងៗ។

អាជ្ញាធររុស្ស៊ី បិទលែងឲ្យប្រើ WhatsApp នៅក្នុងប្រទេស ក្រោមមូលហេតុមិនគោរពតាមច្បាប់រុស្ស៊ី

បន្ទាប់ពីបានរឹតបន្តឹងការប្រើប្រាស់​ Telegram នៅដើមសប្តាហ៍នេះ អាជ្ញាធររុស្ស៊ី បានប្រកាសបិទជាផ្ល

អាជ្ញាធររុស្ស៊ី បិទលែងឲ្យប្រើ WhatsApp នៅក្នុងប្រទេស ក្រោមមូលហេតុមិនគោរពតាមច្បាប់រុស្ស៊ី

បន្ទាប់ពីបានរឹតបន្តឹងការប្រើប្រាស់​ Telegram នៅដើមសប្តាហ៍នេះ អាជ្ញាធររុស្ស៊ី បានប្រកាសបិទជាផ្លូវការ WhatsApp នៅក្នុងប្រទេស ។ ផ្អែកតាមវិមានក្រមឡាំង ការសម្រេចបិទលែងឲ្យប្រើប្រាស់ WhatsApp ដូច្នេះ ក៏ព្រោះតែ ប្រព័ន្ធផ្ញើសារដ៏មានប្រជាប្រិយភាពមួយនេះ មិនព្រមគោរពតាមច្បាប់​ ដែលរដ្ឋាភិបាលរុស្ស៊ី បានកំណត់ ។ នេះ គឺជាសញ្ញាថ្មីមួយទៀត ដែលស្តែងឲ្យឃើញអំពី គោលនយោបាយ ដាក់គំនាបលើការប្រើប្រាស់បណ្តាញផ្ញើសារ នៅក្នុងប្រទេសមួយ ដែលសិទ្ធិសេរីភាព កាន់តែរួមតូច ពីមួយថ្ងៃទៅមួយថ្ងៃ ។

កូរ៉េខាងជើងព្រមានវាយបកកម្រិតធ្ងន់ ប្រសិនបើកូរ៉េខាងត្បូងបន្តបញ្ជូនដ្រូនចូលដែនអាកាសខ្លួន

រដ្ឋាភិបាលកូរ៉េខាងជើងបានសន្យាដោយព្រមាននៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះថា ខ្លួននឹងធ្វើការឆ្លើ

កូរ៉េខាងជើងព្រមានវាយបកកម្រិតធ្ងន់ ប្រសិនបើកូរ៉េខាងត្បូងបន្តបញ្ជូនដ្រូនចូលដែនអាកាសខ្លួន

រដ្ឋាភិបាលកូរ៉េខាងជើងបានសន្យាដោយព្រមាននៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះថា ខ្លួននឹងធ្វើការឆ្លើយតបយ៉ាងចាស់ដៃទៅលើកូរ៉េខាងត្បូង ប្រសិនបើក្រុងសេអ៊ូលហ៊ានបញ្ចូនដ្រូនថ្មីៗទៀតចូលដែនអាកាសរបស់ខ្លួននោះ។ ការព្រមានរបស់ក្រុងព្យុងយ៉ាងពេលនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់កម្ទេចដ្រូនមួយដែលបំពាក់ឧបករណ៍ឃ្លាំមើលនៅជិតទីក្រុង Kaesong ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែនដែលមានភាពតានតឹងយោធាខ្លាំង។

ការសិក្សា៖ សមភាពច្បាប់អាពាហ៍ពិពាហ៍អាចជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា

ការសិក្សាស្រាវជ្រាវរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ឬហៅកាត់ថា រ៉ក់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា

ការសិក្សា៖ សមភាពច្បាប់អាពាហ៍ពិពាហ៍អាចជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា

ការសិក្សាស្រាវជ្រាវរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ឬហៅកាត់ថា រ៉ក់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា ការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាអាចជួយបង្កើតចំណូលសេដ្ឋកិច្ច និងកាត់បន្ថយការរើសអើងនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ និងបើតាមការសិក្សាស្រាវជ្រាវដដែល សមភាពច្បាប់អាពាហ៍ពិពាហ៍ក៏អាចធានាដល់ការលើកកម្ពស់សិទ្ធិ និងសេរីភាពពលរដ្ឋគ្រប់រូបផងដែរ។

ឧក្រិដ្ឋកម្មអនឡាញ៖ កម្ពុជាចាប់ខ្លួនជនសង្ស័យជាង ២ពាន់នាក់ ក្នុងពេល១សប្តាហ៍

ក្នុងរយៈពេល១សប្តាហ៍ដំបូងនៃដើមខែកុម្ភៈ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យទ

ឧក្រិដ្ឋកម្មអនឡាញ៖ កម្ពុជាចាប់ខ្លួនជនសង្ស័យជាង ២ពាន់នាក់ ក្នុងពេល១សប្តាហ៍

ក្នុងរយៈពេល១សប្តាហ៍ដំបូងនៃដើមខែកុម្ភៈ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស​ជាង ២ពាន់នាក់ដែលរួមមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ភូមាជាដើម។ នេះបើតាមអ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនឆបោកអនឡាញឡើយ តែកម្ពុជាជាឋាននរកសម្រាប់អ្នកទាំងនោះ។ 

ស​ន្និសីទសន្តិសុខក្រុង​ម៉ុយនិច ផ្តោតខ្លាំងលើវិបត្តិ​អ៊ីរ៉ង់ អ៊ុយក្រែន និង​សម្ព័ន្ធភាព​អាមេរិក​-អឺរ៉ុប

សន្និសីទស្តីពី​សន្តិសុខ​ក្រុងម៉ុយនិច បា​នរៀបចំធ្វើ ជារៀងរាល់ឆ្នាំ​ នៅប៉ែក​និរតីអាល្លឺម៉ង

ស​ន្និសីទសន្តិសុខក្រុង​ម៉ុយនិច ផ្តោតខ្លាំងលើវិបត្តិ​អ៊ីរ៉ង់ អ៊ុយក្រែន និង​សម្ព័ន្ធភាព​អាមេរិក​-អឺរ៉ុប

សន្និសីទស្តីពី​សន្តិសុខ​ក្រុងម៉ុយនិច បា​នរៀបចំធ្វើ ជារៀងរាល់ឆ្នាំ​ នៅប៉ែក​និរតីអាល្លឺម៉ង់។ ឆ្នាំ២០២៦ នេះ រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង បាន​អញ្ជើញ​ភ្ញៀវ ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ ចំនួន​ជាង ៦០ នាក់ និង​រដ្ឋមន្ត្រី​ ជាង ​១៤០ រូប​ ឲ្យ​ចូលរួម​។ ប្រធានបទ​ក្តៅ​ដែលត្រូវ​ផ្តោត​ខ្លាំង គឺ​វិបត្តិ​អ៊ីរ៉ង់ ហើយ​ភាព​រង្គោះរង្គើ​នៃសម្ព័ន្ធភាព​អាត្លង់ទិក រវាង​អាមេរិក​និង​អឺរ៉ុប។​ ​

ប្រតិបត្តិករវិស័យទេសចរណ៍ថា ទេសចរណ៍កម្ពុជាកំពុងជួបវិបត្តិកម្រិតមធ្យមដោយសារថៃ

ប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា វិស័យទេសចរណ៍កម្ពុជាកំពុង

ប្រតិបត្តិករវិស័យទេសចរណ៍ថា ទេសចរណ៍កម្ពុជាកំពុងជួបវិបត្តិកម្រិតមធ្យមដោយសារថៃ

ប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា វិស័យទេសចរណ៍កម្ពុជាកំពុងជួបវិបត្តិកម្រិតមធ្យមនៅក្នុងបរិបទនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ផ្ទុយពីកម្ពុជាដែលកំពុងមានចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ទៅជាង ២លាននាក់គិតត្រឹមតែមួយខែមករា ឆ្នាំ២០២៦ នេះ។

ហេតុអ្វីអ្នកសារព័ត៌មានបន្តរងការចាប់ខ្លួនពីសមត្ថកិច្ចនៅពេលរាយការណ៍ពីបញ្ហាសង្គម?

មានអ្នកសារព័ត៌មានមិនតិចជាង ៥នាក់ទេដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេចុះធ្វើ

ហេតុអ្វីអ្នកសារព័ត៌មានបន្តរងការចាប់ខ្លួនពីសមត្ថកិច្ចនៅពេលរាយការណ៍ពីបញ្ហាសង្គម?

មានអ្នកសារព័ត៌មានមិនតិចជាង ៥នាក់ទេដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេចុះធ្វើសេចក្តីរាយការណ៍ និងយកព័ត៌មានពីបញ្ហាសង្គម បទល្មើសឆបោកអនឡាញ និងបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកសារព័ត៌មានខ្លះទទួលបានការដោះលែងវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យា និងលុបរូបថត វីដេអូចោល ហើយអ្នកខ្លះទៀតបានរងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ សមាគម និងក្លឹបអ្នកសារព័ត៌មានបង្ហាញការខកចិត្ត និងព្រួយបារម្ភខ្លាំងចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។ តែទន្ទឹមនឹងការព្រួយបារម្ភ សមាគមអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកបានស្តីបន្ទោសសមត្ថកិច្ចដែលមិនយល់ច្បាស់ពីការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន ដោយបានប្រើច្បាប់ព្រហ្មទណ្ឌជំនួសឱ្យច្បាប់ស្តីពីរបបសារព័ត៌មានទៅវិញ។

លោក ហ៊ុន សែន៖ ឆ្នាំថ្មីនឹងនាំមកនូវភាពរុងរឿង និង​កម្លាំងថ្មីដល់មិត្តភាពកម្ពុជា-ចិន និងកម្ពុជា-វៀតណាម

នៅក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិន និងវៀតណាម ដែលនឹងប្រារព្ធធ្វើឡើងចំថ្ងៃជាមួយគ្នានៅដើមសប្

លោក ហ៊ុន សែន៖ ឆ្នាំថ្មីនឹងនាំមកនូវភាពរុងរឿង និង​កម្លាំងថ្មីដល់មិត្តភាពកម្ពុជា-ចិន និងកម្ពុជា-វៀតណាម

នៅក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិន និងវៀតណាម ដែលនឹងប្រារព្ធធ្វើឡើងចំថ្ងៃជាមួយគ្នានៅដើមសប្តាហ៍ក្រោយ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានឆ្លៀតឱកាសនេះ ផ្ញើសារជូនពរដល់មេដឹកនាំកំពូលៗចិន និងវៀតណាម។ ខ្លឹមសារនៃសារជូនពររបស់មេដឹកនាំកំពូលកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សុទ្ធតែបានរំលេចពីបំណង និងក្តីសង្ឃឹមចង់ឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន និងកម្ពុជា-វៀតណាម មានភាពរីកចម្រើនបន្ថែមទៀត។

Get more results via ClueGoal