Cambodia



Ukrainian troops reinforce defenses in Svyatogorsk using civilian infrastructure — expert

Military expert Andrey Marochko told TASS earlier that Russian forces have expanded the zone under their control near the settlement of Tatyanovka east of Svyatogorsk

បង់ក្លាដែស បោះឆ្នោតជាតិ លើកទី១ ក្រោយផ្តួលរំលំអំណាចផ្តាច់ការរបស់លោកស្រី ឆេក ហាស៊ីណា

ប្រជាពលរដ្ឋបង់ក្លាដែស ចំនួនជាង ១២៧លាននាក់ ត្រូវទៅបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី១២កុម្ភៈ ​ដើម

បង់ក្លាដែស បោះឆ្នោតជាតិ លើកទី១ ក្រោយផ្តួលរំលំអំណាចផ្តាច់ការរបស់លោកស្រី ឆេក ហាស៊ីណា

ប្រជាពលរដ្ឋបង់ក្លាដែស ចំនួនជាង ១២៧លាននាក់ ត្រូវទៅបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី១២កុម្ភៈ ​ដើម្បីជ្រើសរើសសមាជិករដ្ឋសភាថ្មី ចំនួន ៣៥០ នាក់។ គិតចាប់តាំង ពីចលនាយុវជនបង់ក្លាដែសធ្វើបដិវត្តន៍ បាតុកម្មផ្តួលរំលំអំណាចផ្តាច់ការរបស់នាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា ឆ្នាំ២០២៤, នេះជាការបោះឆ្នោតជាតិ លើកទី១ ដែលគេសង្ឃឹម ដោយជឿជាក់ថា ធ្វើឡើងដោយ សេរី និង យុត្តិធម៌។ ​

ក្រសួងបរិស្ថានថា គុណភាពខ្យល់នៅកម្ពុជាល្អ ថ្វីបើគុណភាពខ្យល់នៅ​ខេត្តខ្លះមាន​កម្រិតមធ្យម

ក្រសួងបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតែមានកម្រិតល្អ ទោះបីនៅតាមខេត្ត

ក្រសួងបរិស្ថានថា គុណភាពខ្យល់នៅកម្ពុជាល្អ ថ្វីបើគុណភាពខ្យល់នៅ​ខេត្តខ្លះមាន​កម្រិតមធ្យម

ក្រសួងបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតែមានកម្រិតល្អ ទោះបីនៅតាមខេត្តខ្លះគុណភាពខ្យល់មាន​កម្រិតមធ្យមក៏ដោយ។ ក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ក្រសួងបរិស្ថានអះអាងថា គុណភាពខ្យល់នៅកម្ពុជា គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី១២ ខែកុម្ភៈ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤០.៧៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ធៀបនឹងកម្រិតស្តង់ដារ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ដែលនេះមានន័យថា គុណភាពខ្យល់នៅកម្ពុជាគឺ ល្អ។

បើកម្ពុជាឲ្យសច្ចាប័ន UNCLOS តើអាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

ក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្

បើកម្ពុជាឲ្យសច្ចាប័ន UNCLOS តើអាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

ក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងកម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?កម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតំបន់អង្គរកំពុងប្រឈមនឹងបញ្ហាជីវភាព

នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតំបន់អង្គរកំពុងប្រឈមនឹងបញ្ហាជីវភាព

នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បី មគ្គុទ្ទេសក៍ទេសចរ និងអ្នកលក់ដូរកំប៉ិកកំប៉ុកកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ នៅតំបន់អង្គរខេត្តសៀមរាប អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បានរអ៊ូរទាំពីការធ្លាក់ចំណូលដោយសារតែការថយចុះនៃភ្ញៀវទេសចរអន្តរជាតិ៕

អ្នក​ជំនាញ​រក​ឃើញ​សត្វកម្រជាង ​៤០ ប្រភេទក្នុង​ឧទ្យានជាតិវិរជ័យ

ក្នុង​រយៈ​ពេល​៨​ ខែ​ ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​បាន​ប្រទះ​ឃើញ​សត្វ​កម្រ​ចំនួន​ ៤២​ប្រភ

អ្នក​ជំនាញ​រក​ឃើញ​សត្វកម្រជាង ​៤០ ប្រភេទក្នុង​ឧទ្យានជាតិវិរជ័យ

ក្នុង​រយៈ​ពេល​៨​ ខែ​ ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​បាន​ប្រទះ​ឃើញ​សត្វ​កម្រ​ចំនួន​ ៤២​ប្រភេទ​ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ដែល​ស្ថិតនៅ​ភាគ​ឦសានរបស់​​ប្រទេស​កម្ពុជា។​ ការ​ប្រទះ​ឃើញនូវ​សត្វ​កម្រ​ទាំង​នេះ​ធ្វើ​ឡើង តាម​រយៈ​ការ​ស្រាវ​ជ្រាវ​មួយ​របស់​អង្គ​ការ​សត្វ​ព្រៃ​ និង​ក្រសួង​បរិស្ថាន​ ដោយ​មានការ​គាំ​ទ្រ​ដោយ​នាយក​ដ្ឋាន​បរិស្ថាន​ ស្បៀង​អាហារ​ និង​កិច្ច​ការជន​បទ​ (DEFRA) ក្នុង​គម្រោងមូនិធិ​តំបន់ទេស​ភាព​ជីវៈ​ចម្រុះ​ (BLF)។​

កម្ពុជា៖ ថៃបន្តវាយកម្ទេច សង់ផ្លូវ ចាក់ដីលុបស្រះ និងជីកប្រឡាញលើ​ដែនអធិបតេយ្យ​កម្ពុជា

ក្រសួងការបរទេសកម្ពុជា​បាន​ជំទាស់តវ៉ា​ជាថ្មីម្តងទៀត​ចំពោះសកម្មភាពខុសច្បាប់​របស់កងកម្លាំ

កម្ពុជា៖ ថៃបន្តវាយកម្ទេច សង់ផ្លូវ ចាក់ដីលុបស្រះ និងជីកប្រឡាញលើ​ដែនអធិបតេយ្យ​កម្ពុជា

ក្រសួងការបរទេសកម្ពុជា​បាន​ជំទាស់តវ៉ា​ជាថ្មីម្តងទៀត​ចំពោះសកម្មភាពខុសច្បាប់​របស់កងកម្លាំង​ប្រដាប់​អាវុធ​ថៃ។ ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១១មករា ​ក្រសួងការបរទេស​​កម្ពុជា​​​​​បានអះអាងថា កងកម្លាំងប្រដាប់អាវុធថៃ​​​​នៅតែបន្តធ្វើសកម្មភាព​​ខុសច្បាប់លើដែនអធិបតេយ្យភាពកម្ពុជា ដោយយោធាថៃនៅតែបន្តកែប្រែតំបន់​​​​បឹងត្រកួន និង​​តំបន់ភូមិជោគជ័យ ​ក្នុងខេត្ត​​ឧត្តរមានជ័យ ដែល​ថៃបានកាន់កាប់ក្រោយសម្រេចបាន​​បទឈប់បាញ់ថ្ងៃ២៧ ខែធ្នូ ឆ្នាំ​២០២៥​។

ក្រសួងយុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់ «ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តី

ក្រសួងយុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់ «ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ក្រសួងយុត្តិធម៌អះអាងថា សេចក្តីព្រាងច្បាប់នេះនឹងបង្កើតជាក្របខ័ណ្ឌគិតយុត្តិមួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ តែគេនៅមិនទាន់ដឹងលម្អិតអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ និងភាពខុសគ្នាពីច្បាប់ដែលរដ្ឋាភិបាលធ្លាប់បានអនុវត្តកន្លងមកនៅឡើយទេ។

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តធម្មយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ង

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តធម្មយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ងៃ និង​ឆ្លង​កាត់​រដ្ឋ ចំនួន ៨ ដើម្បី​​ផ្សព្វផ្សាយ​​សន្តិភាព។ ចេញដំណើរ​តាំងពីចុង​ខែតុលា ឆ្នាំ២០២៥ពីរដ្ឋតិចសាស ធម្មយាត្រាដើម្បីសន្តិភាព​នេះ ឋិត​ក្នុង​បរិបទ​ដែលប្រទេស​អាមេរិក កំពុងតែជួបភាព​​តាន​តឹង​នយោបាយ​និង​សង្គម ជា​ពិសេស​ ភាព​ច្របូកច្របល់​ក្នុង​ចំណាត់​ការ​បណ្តេញ​ជនអន្តោប្រវេសន៍ខុសច្បាប់។ 

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តដើរព្យុហយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ង

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តដើរព្យុហយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ងៃ និង​ឆ្លង​កាត់​រដ្ឋ ចំនួន ៨ ដើម្បី​​ផ្សព្វផ្សាយ​​សន្តិភាព។ ធម្មយាត្រាដើម្បីសន្តិភាព​នេះ ចេញដំណើរ​នៅចុង​ខែតុលាឆ្នាំ​២០២៥ និងឋិត​ក្នុង​បរិបទ​ដែលប្រទេស​អាមេរិក កំពុងតែជួបភាព​​តាន​តឹង​នយោបាយ​និង​សង្គម ជា​ពិសេស​ ភាព​ច្របូកច្របល់​ក្នុង​ចំណាត់​ការ​បណ្តេញ​ជនអន្តោប្រវេសន៍ខុសច្បាប់។ 

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួនលោក ហែម វណ្ណាជាបរាជ័យរបស់អាជ្ញាធរ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឱ្យអ

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួនលោក ហែម វណ្ណាជាបរាជ័យរបស់អាជ្ញាធរ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះលែងជាបន្ទាន់ លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online។ លោក ហែម វណ្ណា ដែលត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។

ឥណ្ឌូណេស៊ី គ្រោង​បញ្ជូន​ទ័ព​ ចន្លោះពី​៥ ទៅ​៨ពាន់នាក់ ទៅ​រក្សាសន្តិភាព​នៅ​ហ្កាហ្សា

ក្នុង​ក្របខណ្ឌផែនការ​សន្តិភាពរបស់​លោក ដូណាល់ ត្រាំ,​ ឥណ្ឌូណេស៊ី ដែល​ជាប្រទេស​កាន់សាសនា​អ៊

ឥណ្ឌូណេស៊ី គ្រោង​បញ្ជូន​ទ័ព​ ចន្លោះពី​៥ ទៅ​៨ពាន់នាក់ ទៅ​រក្សាសន្តិភាព​នៅ​ហ្កាហ្សា

ក្នុង​ក្របខណ្ឌផែនការ​សន្តិភាពរបស់​លោក ដូណាល់ ត្រាំ,​ ឥណ្ឌូណេស៊ី ដែល​ជាប្រទេស​កាន់សាសនា​អ៊ីស្លាម​ធំជាង​គេ​លើលោក​ បាន​ប្រកាសគម្រោង​​បញ្ជូន​កងទ័ព​ ចន្លោះពី​ ៥ ០០០ ទៅ ៨ ០០០ នាក់ ឲ្យ​ទៅ​កាន់​តំបន់​ហ្កាហ្សា ដើម្បី​បំពេញ​បេសកកម្ម​រក្សាសន្តិភាព​។ ការ​ប្រកាស​របស់​ឥណ្ឌូណេស៊ី ធ្លាក់​មក​ក្នុង​បរិបទ​ដែល​អ៊ីស្រាអែល​កាន់តែ​សម្រុក​ធ្វើ​អាណានិគមន៍​កិច្ច​នៅ​តំបន់​ស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន។​

UN បញ្ជាក់ពីការបន្តស្វែងរកជំនួយមនុស្សធម៌ និងបច្ចេកទេសជួយជនភៀសសឹកកម្ពុជា

នៅថ្ងៃចន្ទ ទី៩ កុម្ភៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋក

UN បញ្ជាក់ពីការបន្តស្វែងរកជំនួយមនុស្សធម៌ និងបច្ចេកទេសជួយជនភៀសសឹកកម្ពុជា

នៅថ្ងៃចន្ទ ទី៩ កុម្ភៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិដែលទើបតែងតាំងថ្មីនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈនេះថានៅក្នុងជំនួប ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរឹងមាំ និងបានពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបចំពោះតម្រូវការមនុស្សធម៌បន្ទាន់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលមធ្យម និងរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ស្លាប់យ៉ាងតិច​៩នាក់ ក្នុងការ​បាញ់រះ​ក្នុងសាលារៀន នៅ​​​ភាគខាងលិចកាណាដា

មានករណីបាញ់រះមួយ​ បានកើតឡើងកាលពីថ្ងៃ​ទី​១០កុម្ភៈ នៅក្នុងសាលារៀនមួយ​ ភាគខាងលិចប្រទេសកាណាដ

ស្លាប់យ៉ាងតិច​៩នាក់ ក្នុងការ​បាញ់រះ​ក្នុងសាលារៀន នៅ​​​ភាគខាងលិចកាណាដា

មានករណីបាញ់រះមួយ​ បានកើតឡើងកាលពីថ្ងៃ​ទី​១០កុម្ភៈ នៅក្នុងសាលារៀនមួយ​ ភាគខាងលិចប្រទេសកាណាដា។ យ៉ាងហោច​ណាស់ មានមនុស្ស​៩​នាក់ស្លាប់ និង​របួសជាង​២០នាក់។ ផ្អែកតាមសមត្ថកិច្ច​កាណាដា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង តែគេមិនទាន់អាចសន្និដ្ឋានបានទេ​ អំពី​មូលហេតុដែល​ធ្វើឲ្យជនដៃដល់ ឈានទៅធ្វើអំពើ​ដ៏កាចសាហាវនេះ​។

អ្នកកាសែតមួយរូបត្រូវអាជ្ញាធរឃាត់ខ្លួនក្រោយផ្សាយពីការរៀបចំពិធីព្រះពុទ្ធសាសនាមួយ

អ្នកសារព័ត៌មានមួយរូបនៃអង្គភាព Buddhist News ត្រូវមន្ត្រីក្រសួងធម្មការ និងអាជ្ញាធរមានសមត្ថកិច្ចឃាត

អ្នកកាសែតមួយរូបត្រូវអាជ្ញាធរឃាត់ខ្លួនក្រោយផ្សាយពីការរៀបចំពិធីព្រះពុទ្ធសាសនាមួយ

អ្នកសារព័ត៌មានមួយរូបនៃអង្គភាព Buddhist News ត្រូវមន្ត្រីក្រសួងធម្មការ និងអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនអស់ជាង ៦ម៉ោង ជុំវិញការសរសេរអត្ថបទស្តីពី​ការរៀបចំពិធីព្រះពុទ្ធសាសនាមួយ​កាលពីថ្ងៃទី៩កុម្ភៈ។ តែ​ក្រសួងធម្មការ និងសាសនា បានបកស្រាយថា ករណីនេះបានដោះស្រាយបញ្ចប់រួចរាល់។

ក្រសួងបរិស្ថានថា គុណភាពខ្យល់ប្រែប្រួលតាមតំបន់ខ្លះ និងមិនទាន់ដល់ថ្នាក់ប្រកាសអាសន្ន

គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ តែមិនបានកើតឡើងនៅទូទាំងប្រទេសនោះ

ក្រសួងបរិស្ថានថា គុណភាពខ្យល់ប្រែប្រួលតាមតំបន់ខ្លះ និងមិនទាន់ដល់ថ្នាក់ប្រកាសអាសន្ន

គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ តែមិនបានកើតឡើងនៅទូទាំងប្រទេសនោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃពុធ ទី១១ កុម្ភៈ។ ទោះយ៉ាងណា និងបើតាមក្រសួងបរិស្ថានដដែល គុណភាពខ្យល់នៅកម្ពុជាមិនមានសភាពអាក្រក់ខ្លាំងដូចការផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួននោះឡើយ។

ក្រុមតន្រ្តីដ្រាហ្កា​កម្ពុជា ​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍ ៦០ ជួបជុំ​គ្នា​ថត​បទចម្រៀង​រម្លឹក​ពី​អតីតកាល

ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត

ក្រុមតន្រ្តីដ្រាហ្កា​កម្ពុជា ​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍ ៦០ ជួបជុំ​គ្នា​ថត​បទចម្រៀង​រម្លឹក​ពី​អតីតកាល

ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត្សរ៍៦០ និង៧០។ ជាង ៥០ឆ្នាំក្រោយមក តន្ត្រីករ​ខ្លះនៃក្រុមនេះដែលបានរួចជីវិតពីរបបខ្មែរក្រហម និងកំពុងមានវ័យជរាបន្តិច ហើយសុខភាពមិនសូវមាំទាំផងនោះបានវិលមកជួបជុំគ្នាជាថ្មីដើម្បីថតបទចម្រៀងទុកជាស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ និងដើម្បីរម្លឹកពីអនុស្សវរីយ៍ដែលធ្លាប់មានភាពល្បីល្បាញពីអតីតកាល។ 

ឯកអគ្គ​រាជ​ទូតជប៉ុនថា​ នឹង​យក​ជម្លោះព្រំដែន​ខ្មែរ​-ថៃ​ទៅ​និយាយ​ប្រាប់​រដ្ឋា​ភិ​បាល​ជប៉ុន

លោក​​ Ueno Atsushi ឯកអគ្គ​រាជ​ទូតជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា​ លោក​នឹង​យក​បញ្ហា​ព្រំ​ដែន​ក

ឯកអគ្គ​រាជ​ទូតជប៉ុនថា​ នឹង​យក​ជម្លោះព្រំដែន​ខ្មែរ​-ថៃ​ទៅ​និយាយ​ប្រាប់​រដ្ឋា​ភិ​បាល​ជប៉ុន

លោក​​ Ueno Atsushi ឯកអគ្គ​រាជ​ទូតជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា​ លោក​នឹង​យក​បញ្ហា​ព្រំ​ដែន​កម្ពុជា​-ថៃ​ ទៅបកស្រាយ​ចំពោះ​មុខ​រដ្ឋា​ភិ​បាល​របស់​លោក​។​ ថ្លែង​ក្នុង​ជំនួប​ជាមួយ​ លោក​ កែវ​ រ៉េ​មី​ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ លោក​​ Ueno Atsushi ក៏​បាន​បញ្ជាក់​ដែរ​ថា​ ជប៉ុ​ននឹង​ផ្តល់​ការគាំទ្រ​ និង​កិច្ច​សហ​ការ​ទៅវិញ​ទៅ​មកជាមួយ​កម្ពុជា​​ជានិច្ច​។

លោក អនុធិន៖ ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បាន​ប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ឲ្យស្ថាប័នពា

លោក អនុធិន៖ ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បាន​ប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ឲ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ដែលចុះហត្ថលេខាជាមួយ​កម្ពុជាកាលពីឆ្នាំ​២០០១។ នេះបើតាមកាសែតថៃ Thai PBS ​និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀត។ MOU ៤៤ ឬ MOU ២០០១ ​ជាឯកសារផ្តោតលើការដោះស្រាយតំបន់មានជម្លោះតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ។

ចិនប្រកាសគាំទ្រកម្លាំងក្នុងស្រុកតៃវ៉ាន់ ដែល​ចង់បង្រួបបង្រួមជាមួយ​ចិនតែមួយ

មន្រ្តីជាន់ខ្ពស់​ទី៤​របស់​បក្ស​កុម្មុយនិស្ត​ចិន កាលពីថ្ងៃអង្គារ​ទី ១០ កុម្ភៈ​បានប្រកាស​គ

ចិនប្រកាសគាំទ្រកម្លាំងក្នុងស្រុកតៃវ៉ាន់ ដែល​ចង់បង្រួបបង្រួមជាមួយ​ចិនតែមួយ

មន្រ្តីជាន់ខ្ពស់​ទី៤​របស់​បក្ស​កុម្មុយនិស្ត​ចិន កាលពីថ្ងៃអង្គារ​ទី ១០ កុម្ភៈ​បានប្រកាស​គាំទ្រ​កម្លាំង​អ្នកស្នេហាជាតិក្នុងស្រុកតៃវ៉ាន់ ដែលមាន​ជំហរចង់ឲ្យមានការបង្រួបបង្រួមជាមួយ​ចិន​ដីគោក។ ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រតិកម្ម​ទៅវិញ ដោយ​លើកយកករណី​កោះហុងកុង ជាទី​ដែលសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​បិទខ្ទប់ទាំងស្រុង ចាប់តាំងធ្លាក់ទៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋអំណាចប៉េកាំង។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ

អង្គការតម្លាភាព​អន្តរជាតិ ថាការគោរព​លទ្ធិប្រជាធិបតេយ្យ​​ បានធ្លាក់ចុះ​គួរ​ឲ្យ​​​​ព្រួយ​បារម្ភនៃ

របាយការណ៍​ប្រចាំឆ្នាំ​២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវការធ្លាក់

អង្គការតម្លាភាព​អន្តរជាតិ ថាការគោរព​លទ្ធិប្រជាធិបតេយ្យ​​ បានធ្លាក់ចុះ​គួរ​ឲ្យ​​​​ព្រួយ​បារម្ភនៃ

របាយការណ៍​ប្រចាំឆ្នាំ​២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវការធ្លាក់ចុះ​ គួរ​ឲ្យ​ព្រួយបារម្ភ នៃការ​គោរពលទ្ធិ​ប្រជាធិបតេយ្យ នៅទូទាំងពិភពលោក។ ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដែល​ដើរទន្ទឹមជាមួយ​នឹងការកើនឡើង នៃអំពើពុករលួយ​។ ផ្អែកតាមរបាយការណ៍​នៃអង្គការនេះ ពិន្ទុរបស់​សហរដ្ឋអាមេរិក​​ បិតាប្រជាធិបតេយ្យ​ ក៏បានធ្លាក់ចុះដែរ ក្នុងឆ្នាំ​២០២៥។

រឿងអាស្រូវ Jeffrey Epstein រីក​រាលដាល​ដល់​ឥស្សរជន អ្នក​​នយោបាយ​ និង​​គ្រួសារ​​ស្តេចនៅ​អឺរ៉ុប

រឿងអាស្រូវផ្តើមចេញពី​ មហាសេដ្ឋី​ឧក្រិដ្ឋជនអនាចារ​ Jeffrey Epstein ដែល​បានធ្វើឲ្យ​​​រញ្ជួយសហរដ្ឋអាម

រឿងអាស្រូវ Jeffrey Epstein រីក​រាលដាល​ដល់​ឥស្សរជន អ្នក​​នយោបាយ​ និង​​គ្រួសារ​​ស្តេចនៅ​អឺរ៉ុប

រឿងអាស្រូវផ្តើមចេញពី​ មហាសេដ្ឋី​ឧក្រិដ្ឋជនអនាចារ​ Jeffrey Epstein ដែល​បានធ្វើឲ្យ​​​រញ្ជួយសហរដ្ឋអាមេរិកនោះ ពេលនេះ បានរីករាលដាលកាន់តែធំ មកកាន់​ប្រទេសអឺរ៉ុប បន្ទាប់ពី​ក្រសួងយុត្តិធម៌សហរដ្ឋ​អាមេរិក បានទម្លាយ​ឯកសារដល់ទៅ​ជាង​៣លានឯកសារ កាលពីចុងខែ​មករា​។ មានឥស្សរៈជន អ្នកនយោបាយ មន្ត្រីមាន​អំណាច និង​សមាជិកក្រុមគ្រួសារព្រះញាតិវង្ស នៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើន ដែលមានឈ្មោះពាក់ព័ន្ធ​​ ក្នុង​រឿងអាស្រូវដ៏ធំមហិមា​នេះ​។

លោកអនុធិន ឆានវីរៈគូនមាន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ

លោកអនុធិន ឆានវីរៈគូនមាន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ្ទាល់ដីជាមួយអ្នកកាសែត នៅក្នុងទីស្នាក់ការគណបក្ស​ភូមិចៃថៃបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់អ្នកកាសែត​មិនថា ក្នុងស្រុក ឬ​បរទេស។ ទោះអ្នកកាសែត​ស្រែក​ហៅ​ឲ្យលោក​ចូលអង្គុយលើតុ ដើម្បី​បានឃើញមុខ លោកអនុធិន​បាន​បដិសេធ​ដោយ​សមគួរថា លោកចង់នៅចាំ​គ្នីគ្នាដែលជា​សមាជិក​របស់​បក្សមកដល់​សិន ទើប​ចូលអង្គុយ​ធ្វើ​សន្និសីទ​កាសែត។ ​​ជា​កូនមហាសេដ្ឋី ប៉ុន្តែ ដាក់ខ្លួន​យ៉ាងសាមញ្ញ​។ តើ​លោកអនុធិន ឆានវីរៈគូន​ ​ជាអ្នកណា និងមាន​ប្រវត្តិយ៉ាងដូចម្តេចខ្លះ? ​​​​

វិបត្តិប្រេងឥន្ធនៈនៅគុយបា៖ រុស្ស៊ី បរិហារអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើមគុយបា

ថ្ងៃ ចន្ទ ទី ៩ ខែ កុម្ភៈ រុស្ស៊ី បានបរិហារសហរដ្ឋអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើម គុយបា តាមរ

វិបត្តិប្រេងឥន្ធនៈនៅគុយបា៖ រុស្ស៊ី បរិហារអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើមគុយបា

ថ្ងៃ ចន្ទ ទី ៩ ខែ កុម្ភៈ រុស្ស៊ី បានបរិហារសហរដ្ឋអាមេរិក ថាកំពុងប្រើវិធីខ្ទប់ដង្ហើម គុយបា តាមរយៈការកាត់ផ្តាច់ ការនាំចូលប្រេងឥន្ធនៈពីបរទេស ចូលទៅផ្គត់ផ្គង់ប្រទេសក្នុងតំបន់កោះការ៉ាអ៊ីប មួយនេះ ។ យ៉ាងណាមិញ រដ្ឋាភិបាល គុយបា បានប្រកាសឲ្យដឹងជាផ្លូវការថា​ ក្នុងអំឡុងពេល ១ ខែ ដោយគិតចាប់ពីថ្ងៃ ទី ១០ ខែ កុម្ភៈ នេះតទៅ គុយបា នឹងលែងមានសាំង កេរ៉ូហ៊្សែន (kérosène) គ្រប់គ្រាន់ សម្រាប់ចាក់យន្ដហោះ ដែលត្រូវចុះចត នៅក្នុងព្រលានយន្តហោះរបស់ខ្លួន ទៀតហើយ ។ គួរបញ្ជាក់ថា វិបត្តិថាមពលខាងលើនេះ គឺបណ្តាលមកពី វ៉េណេស៊ុយអេឡា បានផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ មកឲ្យ ប្រទេស គុយបា ក្រោមសម្ពាធ និង ការគំរាមកំហែង ពីសំណាក់សហរដ្ឋអាមេរិក ។

លោកអនុធិន ឆានវីរៈគូន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ

លោកអនុធិន ឆានវីរៈគូន រហស្សនាមកណ្តុរ តែចេះប្តូរពណ៌ដូចសត្វបង្កួយ Caméléon ដើម្បីអំណាច

នៅថ្ងៃ​ចេញលទ្ធផល​ឆ្នោត​បណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យទី៨ កុម្ភៈ រូបភាព​លោក​អនុធិន​អង្គុយផ្ទាល់ដីជាមួយអ្នកកាសែត នៅក្នុងទីស្នាក់ការគណបក្ស​ភូមិចៃថៃបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់អ្នកកាសែត​មិនថា ក្នុងស្រុក ឬ​បរទេស។ ទោះអ្នកកាសែត​ស្រែក​ហៅ​ឲ្យលោក​ចូលអង្គុយលើតុ ដើម្បី​បានឃើញមុខ លោកអនុធិន​បាន​បដិសេធ​ដោយ​សមគួរថា លោកចង់នៅចាំ​គ្នីគ្នាដែលជា​សមាជិក​របស់​បក្សមកដល់​សិន ទើប​ចូលអង្គុយ​ធ្វើ​សន្និសីទ​កាសែត។ ​​ជា​កូនមហាសេដ្ឋី ប៉ុន្តែ ដាក់ខ្លួន​យ៉ាងសាមញ្ញ​។ តើ​លោកអនុធិន ឆានវីរៈគូន​ ​ជាអ្នកណា និងមាន​ប្រវត្តិយ៉ាងដូចម្តេចខ្លះ? ​​​​

ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឱ្យដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនកូរ៉េ និងពលករបរទេស

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង បានស្នើឲ្យក្រសួងពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោក

ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឱ្យដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនកូរ៉េ និងពលករបរទេស

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង បានស្នើឲ្យក្រសួងពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោកឲ្យតាមដានក្រុមហ៊ុនកូរ៉េណាដែលកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករនៅក្នុងប្រទេសដែលក្រុមហ៊ុនកូរ៉េទាំងនោះកំពុងបោះទុនវិនិយោគ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ។ អ្វីដែលមេដឹកនាំកូរ៉េរូបនេះចង់បានតាមរយៈសំណើរបស់ខ្លួន គឺដើម្បីការពារមុខមាត់របស់ប្រទេសកូរ៉េខាងត្បូង។

លោក ហ៊ុន ម៉ាណែត បន្តសង្ឃឹមលើយន្តការ JBC ក្នុងការដោះស្រាយជម្លោះជាមួយថៃ

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋ

លោក ហ៊ុន ម៉ាណែត បន្តសង្ឃឹមលើយន្តការ JBC ក្នុងការដោះស្រាយជម្លោះជាមួយថៃ

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថារាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺធ្វើឡើងដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ។ ​លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុនេះ កម្ពុជាប្រកាន់ជំហរការការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ។ តែលោកក៏មិនភ្លេចដែរ ក្នុងការបន្តរំពឹងលើយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)។ តាមលោក ហ៊ុន ម៉ាណែត កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង៕

លោកជីមី ឡៃ ត្រូវតុលាការ​ហុងកុង​​ផ្តន្ទាទោស​​ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ

លោកជីមី ឡៃ អ្នកជំនួញហុងកុង និងជាម្ចាស់​អតីត​បណ្តាញព័ត៌មានប្រជាធិបតេយ្យ​និយម ត្រូវបាន​តុលា

លោកជីមី ឡៃ ត្រូវតុលាការ​ហុងកុង​​ផ្តន្ទាទោស​​ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ

លោកជីមី ឡៃ អ្នកជំនួញហុងកុង និងជាម្ចាស់​អតីត​បណ្តាញព័ត៌មានប្រជាធិបតេយ្យ​និយម ត្រូវបាន​តុលាការហុងកុង សម្រេច​ផ្តន្ទាទោស​ ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ​ ពីបទ​​​ឃុបឃិតជាមួយបរទេស និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់បំបែក​ទឹកដី​។ សកម្មជនប្រជាធិបតេយ្យ និងជាពិសេស​ក្រុមគ្រួសារលោកជីមី ឡៃ បាន​លើកឡើងថា នេះ​គឺជាផ្តន្ទាទោសដ៏សែនធ្ងន់ ប្រៀបដូចជាទោសប្រហារជីវិត ព្រោះលោកជីមី ឡៃ មានវ័យចាសជរា ៧៨ឆ្នាំហើយ​។

បោះឆ្នោតថៃ៖ លោក អនុធិន ថានឹងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងសមត្ថភាពយោធា

លោក អនុធិន ឆានវីរៈគូន បានអះអាងថា រដ្ឋាភិបាលថៃថ្មីនឹងបន្តផ្តោតលើ​ការសង់របងនៅតាមព្រំដែនកម្

បោះឆ្នោតថៃ៖ លោក អនុធិន ថានឹងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងសមត្ថភាពយោធា

លោក អនុធិន ឆានវីរៈគូន បានអះអាងថា រដ្ឋាភិបាលថៃថ្មីនឹងបន្តផ្តោតលើ​ការសង់របងនៅតាមព្រំដែនកម្ពុជា និងថៃ ហើយបន្តពង្រឹងសមត្ថភាពយោធាដើម្បីយកឈ្នះសត្រូវ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះរូបនេះធ្វើឡើង ក្រោយលទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកបានឈ្នះអាសនៈសភាចំនួន ១៩៣ ដែលជាចំនួនដ៏ច្រើនលើសពីការរំពឹងទុក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ជប៉ុន៖ បក្ស​លោកស្រី តាកាអ៊ីឈី ឈ្នះការបោះឆ្នោតសភា​ តែប្រឈមនឹង​ឧបសគ្គក្នុងការ​​ស្រោចស្រង់​សេដ្ឋកិច្ច

គណបក្ស​របស់លោកស្រី សាណាអិ តាកាអ៊ីឈី បានឈ្នះ​បានអាសនៈសភា ដល់ទៅ​២ភាគ​៣ នៅក្នុងការបោះឆ្នោត​ស

ជប៉ុន៖ បក្ស​លោកស្រី តាកាអ៊ីឈី ឈ្នះការបោះឆ្នោតសភា​ តែប្រឈមនឹង​ឧបសគ្គក្នុងការ​​ស្រោចស្រង់​សេដ្ឋកិច្ច

គណបក្ស​របស់លោកស្រី សាណាអិ តាកាអ៊ីឈី បានឈ្នះ​បានអាសនៈសភា ដល់ទៅ​២ភាគ​៣ នៅក្នុងការបោះឆ្នោត​សភា​ថ្ងៃទី ៨កុម្ភៈ​។​ ជ័យជំនះ​នេះ នឹងអនុញ្ញាតឲ្យ​លោកស្រីនាយករដ្ឋមន្ត្រី​ជប៉ុន អាចបន្តអនុវត្ត​ផែនការកំណែទម្រង់ និងគោលនយោបាយ​ជួយជីវភាពប្រជាជន​។ តែទន្ទឹមនឹងនេះ អ្នកវិភាគ​បានសម្លឹងឃើញថា លោកស្រីនឹងពើបប្រទះ​​ឧបសគ្គច្រើនណាស់ នៅក្នុ​ងការ​ធ្វើស្រោចស្រង់សេដ្ឋកិច្ចជប៉ុន នៅក្នុងបរិបទដែល​អាត្រាអតិផរណាកាន់តែខ្ពស់ ហើយបំណុលសាធារណៈកាន់តែប៉ោង​ឡើង​។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះដើម្បីធ្វើការជាមួយរដ្ឋាភិបាលថៃថ្មី?

នៅក្នុងប្រទេសថៃ គណបក្សភូមិចៃថៃ របស់នាយករដ្ឋមន្រ្តីចាំផ្ទះលោក អនុទីន ឆានវីរៈគូន បានប្រកាសព

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះដើម្បីធ្វើការជាមួយរដ្ឋាភិបាលថៃថ្មី?

នៅក្នុងប្រទេសថៃ គណបក្សភូមិចៃថៃ របស់នាយករដ្ឋមន្រ្តីចាំផ្ទះលោក អនុទីន ឆានវីរៈគូន បានប្រកាសពីជ័យជំនះនៅក្នុងការបោះឆ្នោតសភានានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមលទ្ធផលបឋម គណបក្សភូមិចៃថៃ ទទួលបានសំឡេងឆ្នោត ជិត២០០ អាសនៈ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមួយចំនួនយល់ថា បញ្ហាជាតិនិយម និងតម្រូវការសន្តិសុខជាតិជាប្រធានបទចម្បង ដែលប្រជាជនថៃបានបោះឆ្នោតឲ្យគណបក្សភូមិចៃថៃរបស់លោកអនុទីន។ តែគេអាចនិយាយបានថាសម្រាប់កម្ពុជា ការឈ្នះឆ្នោតរបស់លោក អនុទីនមិនមែនជាសញ្ញាល្អប៉ុន្មានទេ ពិសេសនៅក្នុងបរិបទនៃជម្លោះព្រំដែនសព្វថ្ងៃ។ ដូច្នេះ តើកម្ពុជាគួរត្រៀមខ្លួនធ្វើអ្វីខ្លះជាមួយរដ្ឋាភិបាលថៃថ្មី?។ 

ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការប

ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវីរៈគូន​​ទទួលអាសនៈ ជិត​២០០ នៅ​រដ្ឋសភា ដោយ​នាំមុខ​ដាច់ឆ្ងាយ គណបក្ស​ប្រាឆាឈុន ដែលជា​គណបក្ស​ចម្រើននិយម​របស់​លោក​ណាថាភុង រឿងបញ្ញាវុធ។

Get more results via ClueGoal