US strikes drug boat in Caribbean, three killed — Pentagon
newsare.net
No US servicemen were harmedUS strikes drug boat in Caribbean, three killed — Pentagon
No US servicemen were harmed Read more
No US servicemen were harmed Read more
ប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងមួយគូដែលជាបណ្តាញក្រុមឧក្រិដ្ឋជនឆបោកនៅកម្ពុជា បានរងការចោទពីរដ្ឋអាជ្ញាក្រុងអូលសាន ពីបទក្លែងបន្លំការវិនិយោគចំពោះជនជាតិកូរ៉េ ដោយគិតជាទឹកប្រាក់ជាង ៧លានដុល្លារអាមេរិក។ ផ្អែកតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានជាច្រើនរបស់កូរ៉េខាងត្បូង គូស្នេហ៍មួយគូនេះត្រូវបានអាជ្ញាធរកម្ពុជាធ្វើបត្យាប័នប្រគល់ឱ្យសមត្ថកិច្ចកូរ៉េកាលពីចុងខែមករា ឆ្នាំ២០២៦ ដើម្បីយកទៅអនុវត្តទោសនៅកូរ៉េខាងត្បូង។
អ៊ីស្រាអែល បាញ់ប្លោងគ្រាប់ ត្រូវចំច្រើនកន្លែង នៅតំបន់ហ្កាហ្សា និងបណ្តាលឲ្យស្លាប់ពលរដ្ឋប៉ាឡេស្ទីន ចំនួនយ៉ាងតិច ១២ នាក់។ នេះបើតាម ក្រុមប្រដាប់អាវុធហាម៉ាសហ្កាហ្សា ដោយចោទប្រកាន់ថា អ៊ីស្រាអែលចេះតែបន្តរំលោភបទឈប់បាញ់។ ដោយច្រានចោលពាក្យចោទប្រកាន់ កងទ័ពអ៊ីស្រាអែលលើកឡើងថា ហាម៉ាស ទៅវិញទេ ដែលបំពានបទឈប់បាញ់ និងអះអាងថា ការបាញ់ប្រហាររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីចំនួនជាង ៧០០នាក់ដែលភាគច្រើនគ្មានលិខិតឆ្លងដែនកំពុងត្រៀមចាកចេញពីប្រទេសកម្ពុជានៅចន្លោះថ្ងៃទី១៥កុម្ភៈ ដល់ថ្ងៃទី៤ មីនា។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ជនជាតិឥណ្ឌូណេស៊ីទាំងនោះភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់ថៃមួយរូប បានចេញមកបញ្ជាក់ថា ការចុះបញ្ជី «មហាសង្ក្រាន្ត» របស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីអង្គការយូណេស្កូ មិនធ្វើឲ្យប៉ះពាល់វប្បធម៌ថៃឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីថៃបានដឹងថា កម្ពុជាកំពុងពន្លឿនការចុះបញ្ជី «មហាសង្រ្កាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិអង្គការយូណេស្កូ។
ជាការពិត រឿងបក្ខពួកគ្រួសារនិយមមិនមែនជាបញ្ហាថ្មីទេនៅក្នុងសង្គមខ្មែរ។ ជាក់ស្តែងថ្មីៗនេះ រឿងបក្ខពួកគ្រួសារនិយមនេះត្រូវបានគេយកមកជជែកវែកញែកយ៉ាងផុសផុលតាមបណ្តាញសង្គម បន្ទាប់ពីមានការតែងតាំងមន្ត្រីតាមក្រសួងស្ថាប័នមួយចំនួន។ ជាមន្ត្រីក្មេងខ្ចីដែលជាប់សាច់ឈាមជាមួយថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងនោះ។ ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?
រដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានប្រកាសបញ្ចេញកញ្ចប់ថវិកាវិនិយោគ ៣,៩ ពាន់លានដុល្លារអូស្ត្រាលី ក្នុងដំណាក់កាលដំបូង ដើម្បីចាប់ផ្តើមការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ គម្រោងនេះ ឋិតក្នុងកិច្ចព្រមព្រៀងត្រីភាគី រវាង អូស្ត្រាលី ជាមួយ អាមេរិក និងអង់គ្លេស កាលពីឆ្នាំ២០២១។ កម្មវត្ថុរបស់សម្ព័ន្ធត្រីភាគីនេះ ដើម្បីទប់ទល់ឥទ្ធិពលមហាយក្សចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅវៀតណាម ក៏ដូចជានៅតាមប្រទេសអាស៊ីមួយចំនួន វិស័យលុយឌីជីថល បានឡើងប៉ោងមួយរយៈធំ ធ្វើឲ្យមនុស្សជ្រួលជ្រើមចង់កើបប្រាក់ចំណេញដ៏ច្រើនសន្ធឹក។ ក៏ប៉ុន្តែ សុបិននេះបានរលាយទៅវិញ បន្ទាប់ពីតម្លៃលុយឌីជីថល បានធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យអ្នកវិនិយោគត្រូវខាងបង់ប្រាក់សន្សំរបស់ខ្លួន។ ទីផ្សារលុយឌីជីថលនៅវៀតណាម កំពុងតែជួបវិបត្តិយ៉ាងខ្លាំង ស្របពេលដែលរដ្ឋវៀតណាម ចាប់ផ្តើមរៀបចំច្បាប់ ដើម្បីគ្រប់គ្រងវិស័យដ៏គ្រោះថ្នាក់នេះ។
កម្ពុជា និងកាណាដាប្រកាសរឹតបន្តឹងចំណងការទូតរវាងគ្នា ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ឱ្យរីកចម្រើនទៅមុខបន្ថែមទៀត។ នេះបើយោងតាមខ្លឹមសារនៃលទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសកាណាដាកាលពីថ្ងៃទី១២ ខែកុម្ភៈ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែចរចាគ្នាយ៉ាងតានតឹង ក្នុងសំណុំរឿងនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក។ ដើម្បីបន្ថែមសម្ពាធលើរដ្ឋាភិបាលតេហេរ៉ង់ សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជូននាវាដឹកយន្តហោះចម្បាំង ទី២ ទៅតំបន់មជ្ឈិមបូព៌ា។ ដោយគំរាមបែបប្រយោល ចៅហ្វាយសេតវិមានលើកឡើងជាថ្មី អំពីលទ្ធភាពផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់។
សន្និសីទទីក្រុងមុយនីឆ ស្តីពីសន្តិសុខ បានចាប់ផ្តើមបើកទ្វារកាលពីថ្ងៃសុក្រ ទី១៣កុម្ភៈ នៅក្នុងបរិបទមួយ ដែលសម្ព័ន្ធភាពរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក កាន់តែបែកខ្ញែកគ្នា ជាមួយនឹងភាពវឹកវរនៃសណ្ដាប់ធ្នាប់អន្តរជាតិ ដោយសារតែមហាអំណាចធំៗ ចង់តែប្រើកម្លាំង ជាជាងការគោរពច្បាប់។ នៅព្រឹកថ្ងៃសៅរ៍ លោកប្រមុខការទូតអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានឡើងថ្លែងសុន្ទកថា ដោយបានអះអាងថា សហរដ្ឋអាមេរិក មិនមានចេតនាបំបែកបំបាក់ទេ តែចង់ឲ្យអឺរ៉ុបរាំមាំឡើង ដើម្បីសហការជាមួយគ្នា ក្នុងការស្តារសណ្តាប់ធ្នាប់ពិភពលោក។
នៅសន្និសីទសន្តិសុខក្រុងម៉ុយនិច ប្រមុខការទូតចិន លោក វ៉ាង យី ដាស់តឿន អាមេរិក កុំឲ្យឃុបឃិតគ្នាជាមួយ តៃវ៉ាន់ ដែលអាចបង្កឲ្យប្រឈមមុខដាក់គ្នា ឬប៉ះទង្គិចផ្ទាល់ជាមួយចិន។ រដ្ឋមន្ត្រីការបរទេសចិន ថែមទាំងជំរុញឲ្យ អាមេរិក ជ្រើសរើសផ្លូវសហការ ក្នុងភាពប្រាកដនិយម ដើម្បីចំណេញផលប្រយោជន៍រួម។
កាលពីថ្ងៃទី១២កុម្ភៈ ក្រសួងការពារជាតិឥណ្ឌាបានប្រកាសដំណឹងថា គេគ្រោងទិញគ្រឿងសព្វាវុធ គិតជាទឹកប្រាក់សរុប ប្រមាណ៣៣ពាន់អឺរ៉ូ។ ក្នុងចំណោមនេះ ឥណ្ឌាអាចនឹងទិញយន្តហោះចម្បាំង Rafale របស់បារាំង ចំនួន១១៤គ្រឿងបន្ថែមទៀត តែត្រូវជាមួយលក្ខខណ្ឌ លើកគ្រឿងផ្សំខ្លះ ទៅផលិតនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន Safran ដែលផលិតម៉ូទ័រយន្តហោះ Rafale បានអះអាងថាគេត្រៀមខ្លួន បើករោងចក្រនៅឥណ្ឌា។
រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសនៅថ្ងៃសុក្រទី ១៣ កុម្ភៈថា ពួកគេនឹងចូលរួមកិច្ចពិភាក្សា ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ កុម្ភៈនៅទីក្រុងហ្សឺណែវ។ កិច្ចពិភាក្សាផ្តោតបន្តលើកិច្ចចរចារដែលស្មុគស្មាញ ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមដែលបានបន្តអស់រយៈពេលជិត៤ឆ្នាំ។
លទ្ធផលបោះឆ្នោតផ្លូវការនៅបង់ក្លាដែសនៅថ្ងៃសុក្រ ទី១៣ កុម្ភៈ បង្ហាញថា គណបក្សជាតិនិយមរបស់ លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ។ បក្សជាតិនិយមទទួលបាន២១២អាសនៈ ក្នុងចំណោម ៣០០អាសនៈ។ ចំណែក សម្ព័ន្ធបក្សអ៊ីស្លាមទទួលបានត្រឹមតែ ៧៧អាសនៈ ប៉ុណ្ណោះ។ ដូច្នេះ បក្សរបស់លោក តារិក រាម៉ាន់ ទទួលបានសម្លេងភាគច្រើន នៅក្នុងរដ្ឋសភាបង់ក្លាដែស។ តើអនាគតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោក តារិក រាម៉ាន់ ជានរណា និងមានប្រវត្តិយ៉ាងដូចម្តេចខ្លះ?
ឃ្លីបវីដេអូខ្លីមួយដែលមានរយៈពេលជិត១នាទី ស្តីពីអំពើពុករលួយនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានអនឡាញមួយចំនួន និងចែកចាយតាមបណ្តាញសង្គម។ ឃ្លីបវីដេអូនេះបានបង្ហាញពីក្រុមអ្នកទោសភេទប្រុសស្ថិតនៅក្នុងបន្ទប់មួយយ៉ាងចង្អៀតណែន និងដែលម្នាក់ៗមានកាន់ទូរស័ព្ទស្មាតហ្វូននៅនឹងដៃ។ ឃ្លីបវីដេអូនេះត្រូវបានគេបញ្ចូលសំឡេងមនុស្សប្រុសនិយាយរៀបរាប់ពីការអនុញ្ញាតឲ្យអ្នកជាប់ឃុំប្រើប្រាស់ទូរស័ព្ទនៅក្នុងគុកដោយត្រូវបង់លុយប្រចាំខែទៅឲ្យអ្នកគ្រប់គ្រងពន្ធនាគារ។ ការផ្សព្វផ្សាយ និងការចែកចាយឃ្លីបវីដេអូមួយនេះតាមបណ្តាញសង្គមត្រូវបានពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតបំភ្លឺ និងបដិសេធកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ពិសេសការចុះផ្សាយនៅលើគណនីទិកតុកមួយឈ្មោះ VOK TV។ VOK TV ដែលបានចុះផ្សាយថា«ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងបក្សពួករងការចោទប្រកាន់ថាបានជំរិតទារប្រាក់ពីជនជាប់ឃុំ ចាប់ពី ៤ ០០០ដុល្លារ ទៅ ៧ ០០០ដុល្លារក្នុងមួយបន្ទប់ជាថ្នូរនឹងការអនុញ្ញាតឲ្យប្រើទូរស័ព្ទដៃ»។ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ កុម្ភៈនេះថា ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវលើព័ត៌មានផ្សព្វផ្សាយមួយនេះ។
Bulac បណ្ណាល័យ សាកលវិទ្យាល័យ ភាសា និងអរិយធម៌ ជាទីតាំងតែមួយគត់ដែលមានរក្សាកាសែត ទស្សនាវដ្តីខ្មែរច្រើនជាងគេ នៅក្នុងទឹកដីបារាំង។ ជាមួយឃ្លាំងស្តុកឯកសារខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់ បណ្ណាល័យBulac កំពុងមានគម្រោងធ្វើឌីជីថលដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្មវិធីបញ្ញាសិប្បនិម្មិត ជាភាសាខ្មែរ។ ឈាង បុប្ផា បានចូលទៅមើលឃ្លាំងស្តុកឯកសារជាកាសែតនិងទស្សនាវដ្តី ទិនានុប្បវត្តិខ្មែរ នៅបណ្ណាល័យ Bulac។
ទីភ្នាក់ងារអវកាសអាមេរិក Nasa សហការជាមួយ ក្រុមហ៊ុនអវកាស Space X បានបញ្ជូនយានអវកាស Crew-12 ក្នុងព្រឹកថ្ងៃសុក្រ ទី១៣កុម្ភៈ ដោយនាំអវកាសយានិក ៤នាក់ ទៅបំពេញបេសកកម្ម ចំនួន ៨ ខែ នៅក្នុងស្ថានីយអវកាសអន្តរជាតិ។ ក្នុងចំណោមអ្នកទាំង ៤នាក់នោះ គឺមានស្ត្រីជនជាតិបារាំងម្នាក់ និងជាលើកទី២សម្រាប់ប្រវត្តិសាស្ត្របារាំង ក្នុងការបញ្ជូនអវកាសយានិកភេទស្រី ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ រដ្ឋាភិបាលបារាំង ក៏បានរៀបចំយុទ្ធនាការ«ស្ត្រីនិងវិទ្យាសាស្ត្រ» ដើម្បីលើកទឹកចិត្តនារីក្មេងៗ ឲ្យខំប្រឹងប្រែងសិក្សា ដើម្បីសម្រេចក្តីប្រាថ្នា ក្លាយជាអ្នកស្រាវជ្រាវអវកាស នៅថ្ងៃអនាគត។
នៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ អាជ្ញាធរជប៉ុនបានដេញស្ទាក់ចាប់ទូកចិនមួយគ្រឿង ដែលបើកចូលនេសាទខុសច្បាប់ ក្នុងដែនសមុទ្រជប៉ុន នៅភាគនិរតីប្រទេស និងបានឃាត់ខ្លួនអ្នកបើកទូកជនជាតិចិនម្នាក់ រួមនឹងមនុស្ស១០នាក់ ផ្សេងទៀត។ ការរឹបអូសទូកនេសាទចិននេះកាន់តែធ្វើឲ្យទំនាក់ទំនាក់ការទូតរវាងជប៉ុននិងចិន កាន់តែឡើងកម្តៅខ្លាំងឡើងៗ។
បន្ទាប់ពីបានរឹតបន្តឹងការប្រើប្រាស់ Telegram នៅដើមសប្តាហ៍នេះ អាជ្ញាធររុស្ស៊ី បានប្រកាសបិទជាផ្លូវការ WhatsApp នៅក្នុងប្រទេស ។ ផ្អែកតាមវិមានក្រមឡាំង ការសម្រេចបិទលែងឲ្យប្រើប្រាស់ WhatsApp ដូច្នេះ ក៏ព្រោះតែ ប្រព័ន្ធផ្ញើសារដ៏មានប្រជាប្រិយភាពមួយនេះ មិនព្រមគោរពតាមច្បាប់ ដែលរដ្ឋាភិបាលរុស្ស៊ី បានកំណត់ ។ នេះ គឺជាសញ្ញាថ្មីមួយទៀត ដែលស្តែងឲ្យឃើញអំពី គោលនយោបាយ ដាក់គំនាបលើការប្រើប្រាស់បណ្តាញផ្ញើសារ នៅក្នុងប្រទេសមួយ ដែលសិទ្ធិសេរីភាព កាន់តែរួមតូច ពីមួយថ្ងៃទៅមួយថ្ងៃ ។
រដ្ឋាភិបាលកូរ៉េខាងជើងបានសន្យាដោយព្រមាននៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះថា ខ្លួននឹងធ្វើការឆ្លើយតបយ៉ាងចាស់ដៃទៅលើកូរ៉េខាងត្បូង ប្រសិនបើក្រុងសេអ៊ូលហ៊ានបញ្ចូនដ្រូនថ្មីៗទៀតចូលដែនអាកាសរបស់ខ្លួននោះ។ ការព្រមានរបស់ក្រុងព្យុងយ៉ាងពេលនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់កម្ទេចដ្រូនមួយដែលបំពាក់ឧបករណ៍ឃ្លាំមើលនៅជិតទីក្រុង Kaesong ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែនដែលមានភាពតានតឹងយោធាខ្លាំង។
ការសិក្សាស្រាវជ្រាវរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ឬហៅកាត់ថា រ៉ក់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា ការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាអាចជួយបង្កើតចំណូលសេដ្ឋកិច្ច និងកាត់បន្ថយការរើសអើងនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ និងបើតាមការសិក្សាស្រាវជ្រាវដដែល សមភាពច្បាប់អាពាហ៍ពិពាហ៍ក៏អាចធានាដល់ការលើកកម្ពស់សិទ្ធិ និងសេរីភាពពលរដ្ឋគ្រប់រូបផងដែរ។
ក្នុងរយៈពេល១សប្តាហ៍ដំបូងនៃដើមខែកុម្ភៈ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេសជាង ២ពាន់នាក់ដែលរួមមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងភូមាជាដើម។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនឆបោកអនឡាញឡើយ តែកម្ពុជាជាឋាននរកសម្រាប់អ្នកទាំងនោះ។
សន្និសីទស្តីពីសន្តិសុខក្រុងម៉ុយនិច បានរៀបចំធ្វើ ជារៀងរាល់ឆ្នាំ នៅប៉ែកនិរតីអាល្លឺម៉ង់។ ឆ្នាំ២០២៦ នេះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានអញ្ជើញភ្ញៀវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ចំនួនជាង ៦០ នាក់ និងរដ្ឋមន្ត្រី ជាង ១៤០ រូប ឲ្យចូលរួម។ ប្រធានបទក្តៅដែលត្រូវផ្តោតខ្លាំង គឺវិបត្តិអ៊ីរ៉ង់ ហើយភាពរង្គោះរង្គើនៃសម្ព័ន្ធភាពអាត្លង់ទិក រវាងអាមេរិកនិងអឺរ៉ុប។
ប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា វិស័យទេសចរណ៍កម្ពុជាកំពុងជួបវិបត្តិកម្រិតមធ្យមនៅក្នុងបរិបទនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ផ្ទុយពីកម្ពុជាដែលកំពុងមានចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ទៅជាង ២លាននាក់គិតត្រឹមតែមួយខែមករា ឆ្នាំ២០២៦ នេះ។
មានអ្នកសារព័ត៌មានមិនតិចជាង ៥នាក់ទេដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេចុះធ្វើសេចក្តីរាយការណ៍ និងយកព័ត៌មានពីបញ្ហាសង្គម បទល្មើសឆបោកអនឡាញ និងបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកសារព័ត៌មានខ្លះទទួលបានការដោះលែងវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យា និងលុបរូបថត វីដេអូចោល ហើយអ្នកខ្លះទៀតបានរងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ សមាគម និងក្លឹបអ្នកសារព័ត៌មានបង្ហាញការខកចិត្ត និងព្រួយបារម្ភខ្លាំងចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។ តែទន្ទឹមនឹងការព្រួយបារម្ភ សមាគមអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកបានស្តីបន្ទោសសមត្ថកិច្ចដែលមិនយល់ច្បាស់ពីការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន ដោយបានប្រើច្បាប់ព្រហ្មទណ្ឌជំនួសឱ្យច្បាប់ស្តីពីរបបសារព័ត៌មានទៅវិញ។
នៅក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិន និងវៀតណាម ដែលនឹងប្រារព្ធធ្វើឡើងចំថ្ងៃជាមួយគ្នានៅដើមសប្តាហ៍ក្រោយ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានឆ្លៀតឱកាសនេះ ផ្ញើសារជូនពរដល់មេដឹកនាំកំពូលៗចិន និងវៀតណាម។ ខ្លឹមសារនៃសារជូនពររបស់មេដឹកនាំកំពូលកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សុទ្ធតែបានរំលេចពីបំណង និងក្តីសង្ឃឹមចង់ឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន និងកម្ពុជា-វៀតណាម មានភាពរីកចម្រើនបន្ថែមទៀត។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជានៅតែបន្តនាំចូលទំនិញថៃ ក្នុងទំហំជាង ១៥១លានដុល្លារដែលជាដ៏ទំហំមួយ បើទោះបីជាពលរដ្ឋកម្ពុជានាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃក្តី។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥នៅថ្ងៃទី១២កុម្ភៈម្សិលមិញនេះ លោក គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបកស្រាយថា ទំនិញដែលបន្តនាំចូលពីប្រទេសថៃភាគច្រើនជាប្រភេទឧបករណ៍ បរិក្ខារ ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងទំនិញមួយចំនួនទៀត ដែលជាធាតុចូលរបស់ឧស្សាហកម្មធុនធំ។ ដោយឡែកចំពោះទំនិញប្រើប្រាស់ប្រចាំថ្ងៃវិញ បានថយចុះប្រមាណ៦០ភាករយ ខណៈទំនិញហាមឃាត់ដូចជាប្រេងឥន្ទនៈ បន្លែ ផ្លែឈើបានធ្លាក់ចុះដល់សូន្យភាគរយ។ បើតាមលោក គុណ ញឹម ដោយសារចលនាពហិការ ទំនិញថៃដែលនាំចូល តែលក់មិនចេញត្រូវបាននាំចេញទៅវិញ ខណៈទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយសារហួសសុពលភាពប្រើប្រាស់។ សូមស្តាប់លោក គុណ ញឹម
កាលពីពេលថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គម ដោយបានរិះគន់លើគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងការវាយតម្លៃការសិក្សារបស់សិស្ស តាមរយៈកម្មវិធី PISA (Programme for International Student Assessment) ដែលរៀបចំដោយអង្គការ OECD។ ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអប់រំនាព្រឹកថ្ងៃទី១៣កុម្ភៈនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា កម្ពុជាទទួលយកការរិះគន់ទាំងនោះមកពិចារណា។ តែទន្ទឹមនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ផងដែរពីលទ្ធផលល្អជាបន្តបន្ទាប់នៃការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅនៅកម្ពុជា។ ចំពោះលោក ហង់ ជួនណារ៉ុន PISA ជាការវាយតម្លៃការសិក្សា កម្រិតអន្តរជាតិមួយដ៏មានឥទ្ធិពល ធៀបនឹងស្តង់ដារពិភពលោក។ សូមស្តាប់ លោក ហង់ជួន ណារ៉ុន៖
ក្រៅពីកូរ៉េខាងជើង ឥណ្ឌា នេប៉ាល់ និងប្រទេសអាស៊ីកណ្តាលផ្សេងទៀត នៅពេលនេះ ដល់វេន ជនជាតិអាហ្វ្រិក ដែលទើបតែលេចធ្លាយដំណឹងថា បានចូលរួមក្នុងជួរទ័ពរុស្ស៊ី ទៅច្បាំង នៅអ៊ុយក្រែន។ ភាគច្រើន អ្នកដែលទៅជួយច្បាំងរុស្ស៊ី បានត្រូវអូសទាញដោយសារតែផលប្រយោជន៍លាភសក្ការៈនានា តែអ្នកខ្លះទៀត បានចាញ់បោក ដោយពាក្យភូតភរថា ទៅធ្វើការដើម្បីបានប្រាក់ខែច្រើន តែទីបំផុត ពួកគេបែរជាត្រូវទៅច្បាំងរងគ្រាប់ នៅសមរភូមិជួរមុខ ទៅវិញ។
កសិករនៅទូទាំងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី ១២ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឥណ្ឌា-សហរដ្ឋអាមេរិក ដែលសំដៅកាត់បន្ថយពន្ធលើទំនិញអាមេរិកនាំចូលឥណ្ឌា ។ កសិករឥណ្ឌាមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់វិស័យកសិកម្ម និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់កសិករឥណ្ឌា។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឲ្យអត់ធ្មត់ រង់ចាំ និងថា ការចរចាជាមួយអ៊ីរ៉ង់ត្រូវតែបន្តទៅមុខ។ មុនធ្វើដំណើរទៅជួបលោកត្រាំនៅសេតវិមាន នៅថ្ងៃពុធទី ១១កុម្ភៈ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយប្រាប់អ្នកកាសែតថា អ៊ីស្រាអែលចង់ឲ្យអាមេរិកដាក់សម្ពាធជាអតិបរិមាលើអ៊ីរ៉ង់។ ចំពោះអ៊ីស្រាអែល កម្មវិធីនុយក្លេអ៊ែរជារឿងមួយ ប៉ុន្តែ មីស៊ីល របស់អ៊ីរ៉ង់ និងការគាំទ្ររបស់របបនេះដើម្បីផ្តល់សព្វាវុធដល់ក្រុមប្រដាប់អាវុធក្នុងតំបន់ ក៏ជាគ្រោះថ្នាក់ធំគំរាមកំហែងសន្តិសុខរបស់អ៊ីស្រាអែល។
ប្រជាពលរដ្ឋបង់ក្លាដែស ចំនួនជាង ១២៧លាននាក់ ត្រូវទៅបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី១២កុម្ភៈ ដើម្បីជ្រើសរើសសមាជិករដ្ឋសភាថ្មី ចំនួន ៣៥០ នាក់។ គិតចាប់តាំង ពីចលនាយុវជនបង់ក្លាដែសធ្វើបដិវត្តន៍ បាតុកម្មផ្តួលរំលំអំណាចផ្តាច់ការរបស់នាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា ឆ្នាំ២០២៤, នេះជាការបោះឆ្នោតជាតិ លើកទី១ ដែលគេសង្ឃឹម ដោយជឿជាក់ថា ធ្វើឡើងដោយ សេរី និង យុត្តិធម៌។
ក្រសួងបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតែមានកម្រិតល្អ ទោះបីនៅតាមខេត្តខ្លះគុណភាពខ្យល់មានកម្រិតមធ្យមក៏ដោយ។ ក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ក្រសួងបរិស្ថានអះអាងថា គុណភាពខ្យល់នៅកម្ពុជា គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី១២ ខែកុម្ភៈ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤០.៧៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ធៀបនឹងកម្រិតស្តង់ដារ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ដែលនេះមានន័យថា គុណភាពខ្យល់នៅកម្ពុជាគឺ ល្អ។
ក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងកម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?កម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?