ថៃកំពុងត្រួតពិនិត្យឯកសារពលករខ្មែរជាង១០ម៉ឺននាក់ មុនសម្រេចចិត្តបន្តប័ណ្ណការងារ
newsare.net
រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននថៃកំពុងត្រួតពិនិត្យឯកសារពលករខ្មែរជាង១០ម៉ឺននាក់ មុនសម្រេចចិត្តបន្តប័ណ្ណការងារ
រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុននឹងសម្រេចថា តើត្រូវ ឬមិនត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ។ នេះបើតាមកាសែតក្នុងស្រុកថៃផ្សាយជាភាសាអង់គ្លេស Thai Enquirer នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្រសួងការងារកម្ពុជាបញ្ជាក់ថា ពុំមានពលករខ្មែរស្របច្បាប់ណាម្នាក់ត្រូវផុតសុពលប័ណ្ណការងារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ឡើយ។ តែអង្គការសង់ត្រាល់បញ្ជាក់ថា មានពលករខ្មែរបានបន្តចាកចេញពីប្រទេសថៃជាហូរហែ ដោយសារបារម្ភពីសុវត្ថិភាព។ Read more














