Cambodia



Le Ministre Paul Ulrich Kessany relance la Fête nationale de la Jeunesse du Gabon après plusieurs années d'interruption

Après plusieurs années d'interruption, la Fête nationale de la Jeunesse du Gabon a été solennellement relancée hier mercredi 18 Fevrier 2026 sous l'impulsion du Ministre de la Jeunesse, des Sports, du Rayonnement culturel et des Arts, chargé de la Vie

ជំនួបកំពូលAI៖ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អំពាវនាវ​ឲ្យបើកចំហAI ដើម្បី​បំរើអត្ថប្រយោជន៍​​មនុស្សជាតិ

ជំនួបកំពូលលើកទី​៤នៃបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត បានបើកទ្វារចាប់ពីថ្ងៃចន្ទដើមសប្តាហ៍​

ជំនួបកំពូលAI៖ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អំពាវនាវ​ឲ្យបើកចំហAI ដើម្បី​បំរើអត្ថប្រយោជន៍​​មនុស្សជាតិ

ជំនួបកំពូលលើកទី​៤នៃបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត បានបើកទ្វារចាប់ពីថ្ងៃចន្ទដើមសប្តាហ៍​នេះ នៅទីក្រុង​ញូវដេលីប្រទេសឥណ្ឌា។ វាគឺ​ជាឱកាសដែល​ឥណ្ឌា អាចបង្ហាញសក្តានុពល​ទៅកាន់​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ នៅថ្ងៃព្រហស្បតិ៍​ទី​១៩​កុម្ភៈ លោកណារិនដ្រា ម៉ូឌី លោក​ម៉ាក្រុង​ និង​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បានឡើងថ្លែងសុន្ទរកថា​​បន្តបន្ទាប់គ្នា ដោយ​បានអំពាវនាវ​ ឲ្យ​បើកចំហជាសកល​ នូវ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ដើម្បីបំរើ​អត្ថប្រយោជន៍​មនុស្សជាតិ​ទាំងមូល​។

បុរសជនជាតិខ្មែរម្នាក់ស្លាប់នៅក្នុងមន្ទីរឃុំឃាំង ICE ក្នុងរដ្ឋ Indiana

ជនជាប់ឃុំម្នាក់ដែលជាជនជាតិខ្មែរបានស្លាប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងមន្ទីរឃុ

បុរសជនជាតិខ្មែរម្នាក់ស្លាប់នៅក្នុងមន្ទីរឃុំឃាំង ICE ក្នុងរដ្ឋ Indiana

ជនជាប់ឃុំម្នាក់ដែលជាជនជាតិខ្មែរបានស្លាប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងមន្ទីរឃុំឃាំងរបស់អង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយនៃសហរដ្ឋអាមេរិក (ICE) ស្ថិតក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ មូលហេតុនៃការស្លាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦។

រុស្ស៊ី បញ្ជាក់ជាថ្មីថានឹងជួយគុយបា ដែលអាមេរិកកំពុងបិទខ្ទប់មិនឲ្យនាំចូលប្រេង

ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅថ្ងៃពុធ ទី ១៨ ខែ កុម្ភៈ បានថ្លែងបញ្ជាក់ជាថ្មីទៅក

រុស្ស៊ី បញ្ជាក់ជាថ្មីថានឹងជួយគុយបា ដែលអាមេរិកកំពុងបិទខ្ទប់មិនឲ្យនាំចូលប្រេង

ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅថ្ងៃពុធ ទី ១៨ ខែ កុម្ភៈ បានថ្លែងបញ្ជាក់ជាថ្មីទៅកាន់ សមភាគីគុយបា លោក Bruno Rodriguez អំពីសាមគ្គីភាពដ៏រឹងមាំរបស់រុស្ស៊ី ជាមួយគុយបា ក្នុងបរិបទ ដែលអាមេរិក កំពុងបិទខ្ទប់មិនឲ្យនាំប្រេង ចូលក្នុងប្រទេសមួយនេះ ។ បន្ទាប់ពី ប្រមុខការទូតរុស្ស៊ី លោក Bruno Rodriguez ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ជុំវិញប្រធានបទនេះ បន្ថែមទៀត ។

ខេមបូចា៖ អ្នកកាសែត១៤នាក់រងការយាយីក្នុងពេលបំពេញការងាររយៈពេល ៣ខែចុងឆ្នាំ២០២៥

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានរកឃើញថា ចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នា

ខេមបូចា៖ អ្នកកាសែត១៤នាក់រងការយាយីក្នុងពេលបំពេញការងាររយៈពេល ៣ខែចុងឆ្នាំ២០២៥

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានរកឃើញថា ចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៥ មានអ្នកកាសែតចំនួន ១៤នាក់បានរងការបំពានសិទ្ធិក្នុងពេលចុះបំពេញការងាររបស់ខ្លួន។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខេមបូចាដែលទើបចេញផ្សាយនៅថ្ងៃទី១៩កុម្ភៈនេះបានបញ្ជាក់ថា ការបៀតបៀន និងបំពានសិទ្ធិអ្នកកាសែតភាគច្រើនកើតមាននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអ្នកកាសែតចុះទៅយកព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។

អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​យូនសុកយោល ​​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត ពីបទ​​ប្រើ​ច្បាប់​អាជ្ញាសឹក

តុលាការ​កូរ៉េខាង​ត្បូង បានចេញ​សាលក្រម​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កុម្ភៈ សម្រេច​កាត់​ទោស​

អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​យូនសុកយោល ​​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត ពីបទ​​ប្រើ​ច្បាប់​អាជ្ញាសឹក

តុលាការ​កូរ៉េខាង​ត្បូង បានចេញ​សាលក្រម​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កុម្ភៈ សម្រេច​កាត់​ទោស​លោក យូន​សុកយោល អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពីបទ​បះបោរដោយ​​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​ និង​បញ្ជូន​យោធា​ទៅគំរាម​សភា​ កាលពីខែ​ធ្នូ​​ឆ្នាំ​២០២៤។ នេះ​​ជា​ទោស​ដ៏​ធ្ងន់​បំផុតនៅ​កូរ៉េខាង​ត្បូង​ ដែល​លែង​អនុវត្ត​ការ​​ប្រហារជីវិត​តាំងពី​ឆ្នាំ​១៩៩៧មក។

តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងសារព័ត៌មានកូរ៉េ Chosun បានចុះផ្សាយផ្ទួនៗគ្នាដោយកត់សម្គាល់ឃើ

តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងសារព័ត៌មានកូរ៉េ Chosun បានចុះផ្សាយផ្ទួនៗគ្នាដោយកត់សម្គាល់ឃើញថា កម្ពុជាកំពុងបត់បែនគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីស្វែងរកទំនាក់ទំនងល្អឡើងវិញជាមួយអាមេរិក។ បើតាម Chosun កម្ពុជាបានងាករកអាមេរិកដោយសារចិនមិនបានអើពើនឹងកម្ពុជាទាល់តែសោះនៅពេលមានសង្រ្គាមព្រំដែនជាមួយថៃ។ តែនៅក្នុងបទសម្ភាស​ជាមួយ Reuters លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនជ្រើសអ្នកណាទេរវាងអាមេរិក និងចិន។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា អ្វីដែលកម្ពុជាកំពុងធ្វើពេលនេះគឺជាការធ្វើពិពធកម្មគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងបរិបទនៃភាពតានតឹងព្រំដែន។ តើកម្ពុជាគួរប្រកាន់​យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

លោក សុន ឆ័យ៖ កម្ពុជាចំណេញ ៣ចំណុច បើដោះលែងលោក កឹម សុខា និងសកម្មជនឯទៀត

អ្នកនយោបាយជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ បានលើកឡើងនៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែកុម្ភៈ ឆ

លោក សុន ឆ័យ៖ កម្ពុជាចំណេញ ៣ចំណុច បើដោះលែងលោក កឹម សុខា និងសកម្មជនឯទៀត

អ្នកនយោបាយជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ បានលើកឡើងនៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប្រទេសកម្ពុជានឹងមានផលចំណេញចំនួន ៣ចំណុច ប្រសិនបើមានការដោះលែងលោក កឹម សុខា លោក ថាច់ សេដ្ឋា រួមទាំងសកម្មជននយោបាយ និងសកម្មជនសង្គមស៊ីវិលផ្សេងទៀត។ ក៏ប៉ុន្តែ ការលើកឡើងរបស់អ្នកនយោបាយគណបក្សប្រឆាំងរូបនេះ មិនត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលកម្ពុជានោះទេ។

បទល្មើសអនឡាញ៖ កម្ពុជាផ្តន្ទាទោសមេខ្លោង និងបក្ខពួកជាង៥០០នាក់ ក្នុងរយៈពេល៨ខែចុងក្រោយ

នៅ​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកបទល្មើសបច្ចេក

បទល្មើសអនឡាញ៖ កម្ពុជាផ្តន្ទាទោសមេខ្លោង និងបក្ខពួកជាង៥០០នាក់ ក្នុងរយៈពេល៨ខែចុងក្រោយ

នៅ​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកបទល្មើសបច្ចេកវិទ្យាបាន​បញ្ជាក់ក្នុងបទបង្ហាញនៅចំពោះមុខបណ្តាអង្គទូតបរទេសចំនួន ២៦ប្រទេសថា តុលាការកម្ពុជាបានកាត់ទោសមេខ្លោង និងបក្ខពួកឆបោកអនឡាញជាង ៥០០នាក់។ ទន្ទឹមនេះ កម្ពុជាក៏បានបណ្តេញ​​ជនបរទេសជាង ​៨ពាន់នាក់ផងដែរ។ ​​ទោះយ៉ាងណា កម្ពុជាបាន​ប្តេជ្ញាចិត្ត​​នៅចំពោះមុខ​តំណាងទូតបរទេស​​ពីការ​​បោសសម្អាត​​​ឧក្រិដ្ឋកម្មអនឡាញឱ្យអស់​​ពីក្នុង​ប្រទេសកម្ពុជា និងក្នុងតំបន់​ តាមរយៈការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអន្តរជាតិ​។ ​

ការចរចា​​នៅ​ហ្សឺណែវ​រវាងអ៊ុយក្រែននិងរុស្ស៊ី ចប់ដោយ​​​គ្មាន​លទ្ធផល

ភាគីរុស្ស៊ី និងអ៊ុយក្រែន​​បានជួបចរចាគ្នាជាថ្មីម្តងទៀត ​រយៈពេល២ថ្ងៃនៅទីក្រុង​ហ្សឺណែវ ដោយ​

ការចរចា​​នៅ​ហ្សឺណែវ​រវាងអ៊ុយក្រែននិងរុស្ស៊ី ចប់ដោយ​​​គ្មាន​លទ្ធផល

ភាគីរុស្ស៊ី និងអ៊ុយក្រែន​​បានជួបចរចាគ្នាជាថ្មីម្តងទៀត ​រយៈពេល២ថ្ងៃនៅទីក្រុង​ហ្សឺណែវ ដោយ​មានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ ការចរចាដំណាក់កាលថ្មីនេះ​ បានបិទបញ្ចប់​កាលពីថ្ងៃពុធទី​១៨​កុម្ភៈ ក៏ប៉ុន្តែ ដោយ​គ្មាន​បានលទ្ធផលអ្វីទាំងអស់​។ ផ្អែកតាមការបញ្ជាក់ពីលោក​ហ្សេឡេនស្គី ចំណុចខ្ទាស់គឺនៅតែដដែល ពាក់ព័ន្ធនឹងការកាត់ទឹកដី​អ៊ុយក្រែន​ប្រគល់​ឲ្យ​រុស្ស៊ី​។

បារាំង៖ ខេត្តខ្លះប្រកាសអាសន្នទឹកជំនន់ ក្រោយភ្លៀងធ្លាក់ ៣៥ ថ្ងៃជាប់គ្នា

ប្រទេសបារាំង បានកត់ត្រាភ្លៀងធ្លាក់ជាប់គ្នារយៈពេល ៣៥ ថ្ងៃ ដែលជាកំណត់ត្រាភ្លៀងធ្លាក់រយៈពេលវ

បារាំង៖ ខេត្តខ្លះប្រកាសអាសន្នទឹកជំនន់ ក្រោយភ្លៀងធ្លាក់ ៣៥ ថ្ងៃជាប់គ្នា

ប្រទេសបារាំង បានកត់ត្រាភ្លៀងធ្លាក់ជាប់គ្នារយៈពេល ៣៥ ថ្ងៃ ដែលជាកំណត់ត្រាភ្លៀងធ្លាក់រយៈពេលវែងបំផុតមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមវាស់វែងទិន្នន័យអាកាសធាតុក្នុងឆ្នាំ ១៩៥៩។ បើតាមការប្រកាសរបស់ ទីភ្នាក់ងារឧតុនិយមបារាំង(Météo-France) រយៈពេលភ្លៀងធ្លាក់នេះមានគិតចាប់ពីថ្ងៃទី ១៤ មករា ដល់ថ្ងៃទី ១៧ កុម្ភៈ។ ភ្លៀងធ្លាក់បន្តជាប់ថ្ងៃគ្នានេះបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើន ហើយអាជ្ញាធរបានដាក់ខេត្តមួយចំនួន ក្នុងស្ថានភាពប្រកាសអាសន្ន។

ប្រមុខការទូតថៃគ្រោងទៅបារាំង និងស្វីសដើម្បីនិយាយពីជម្លោះព្រំដែនខ្មែរ-ថៃ

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសថៃបានថ្លែងក្នុងសន្និសីទ

ប្រមុខការទូតថៃគ្រោងទៅបារាំង និងស្វីសដើម្បីនិយាយពីជម្លោះព្រំដែនខ្មែរ-ថៃ

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសថៃបានថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួនថា លោក ស៊ីហាស័ក ភួងកេតកែវ ប្រមុខការទូតថៃនឹងទៅប្រទេសបារាំង និងស្វីសដើម្បីនិយាយពីជម្លោះព្រំដែនខ្មែរ ថៃ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញបញ្ហាព្រំដែននៅថ្ងៃទី១៨កុម្ភៈដដែល។ 

ចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះជាគំហុកនៅជប៉ុន ក្នុងខែមករាឆ្នាំ ២០២៦

នៅក្នុងប្រទេសជប៉ុន ចំនួនភ្ញៀវទេសចរចិនទៅលេងជប៉ុនក្នុងខែមករា ឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងគំហ

ចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះជាគំហុកនៅជប៉ុន ក្នុងខែមករាឆ្នាំ ២០២៦

នៅក្នុងប្រទេសជប៉ុន ចំនួនភ្ញៀវទេសចរចិនទៅលេងជប៉ុនក្នុងខែមករា ឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅជាង ៦០% បើប្រៀបធៀបនឹងខែមករា ឆ្នាំ ២០២៥។ ការធ្លាក់ចុះនេះបណ្តាលមកពីចិន និង ជប៉ុន កំពុងបន្តមានភាពតានតឹងផ្នែកការទូតរវាងគ្នា។ តែទន្ទឹមនឹងការធ្លាក់ចុះភ្ញៀវទេសចរចិន ជប៉ុនទទួលបានកំណើនភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត ពិសេសមកពីប្រទេសនៅអឺរ៉ុប។

លោកស្រី តាកាអ៊ីឈិ ជាប់ឆ្នោត​​​​​ជានាយករដ្ឋមន្ត្រី​ ក្នុងបរិបទនៃការព្រួយ​បារម្ភរឿងបំណុលសាធារណៈ

បន្ទាប់ពីបានជោគជ័យ​ក្នុងការបោះឆ្នោតថ្ងៃទី​៨​កុម្ភៈ លោកស្រីសាណាអេ តាកាអ៊ីឈិ ត្រូវបានសភា​ជ

លោកស្រី តាកាអ៊ីឈិ ជាប់ឆ្នោត​​​​​ជានាយករដ្ឋមន្ត្រី​ ក្នុងបរិបទនៃការព្រួយ​បារម្ភរឿងបំណុលសាធារណៈ

បន្ទាប់ពីបានជោគជ័យ​ក្នុងការបោះឆ្នោតថ្ងៃទី​៨​កុម្ភៈ លោកស្រីសាណាអេ តាកាអ៊ីឈិ ត្រូវបានសភា​ជប៉ុន​បោះឆ្នោតតែងតាំង នៅថ្ងៃទី​១៨​កុម្ភៈនេះ ឲ្យធ្វើជានាយករដ្ឋមន្រ្តី​បន្តទៀត។ ថ្វីបើមានទំនុកចិត្ត​នយោបាយ មានសំឡេងភាគច្រើនក្នុងសភានៅពេលនេះ តែលោកស្រី​ តាកាអ៊ីឈិ ត្រូវ​ប្រឈមនឹងការលំបាក​​ជាខ្លាំង ក្នុងការ​ផ្តល់សន្ទុះសេដ្ឋកិច្ច និង​លើកកំពស់ជីវភាពប្រជាជន​ជប៉ុន​​​។ អ្វីដែលជាការព្រួយ​បារម្ភធំបំផុតនោះ​ គឺបំណុល​សាធារណៈរបស់រដ្ឋជប៉ុន ដែល​កាន់តែឡើងប៉ោង​ទៅៗ​។

Reuters៖ លោក ហ៊ុន ម៉ាណែត ថាថៃបន្តកាន់កាប់ទឹកដីកម្ពុជា តែលោកដាក់ក្តីរំពឹងលើ «ក្រុមប្រឹក្សាសន្តិភាព»

នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រមុខរដ

Reuters៖ លោក ហ៊ុន ម៉ាណែត ថាថៃបន្តកាន់កាប់ទឹកដីកម្ពុជា តែលោកដាក់ក្តីរំពឹងលើ «ក្រុមប្រឹក្សាសន្តិភាព»

នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងថាកងកម្លាំងថៃនៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនជាច្រើន ទោះបីមានបទឈប់បាញ់ក៏ដោយ។ តែនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បានដាក់ក្តីរំពឹងទៅលើ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការជួយបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ ជាក្តីរំពឹងក្រោមក្រសែភ្នែកឃ្លាំមើលពីរដ្ឋាភិបាលថៃ។ 

ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ គំរាមបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក ចំពេលជំនួបចរចារជុំទី២

ជំនួបចរចា​ដោយមិនផ្ទាល់ជុំទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក នៅទី

ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ គំរាមបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក ចំពេលជំនួបចរចារជុំទី២

ជំនួបចរចា​ដោយមិនផ្ទាល់ជុំទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ បានបិទបញ្ចប់នៅថ្ងៃអង្គារ ទី១៧ កុម្ភៈ ដោយទទួលបានលទ្ធផលល្អប្រសើរជាមុន។ នៅអំឡុងជំនួបចរចារវាងភាគីទាំងពីរ ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់លោក​អាលី ខេមេណី បានផ្ញើសារគំរាមបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក នៅឈូងសមុទ្រពែរ្ស។

បារាំង-ឥណ្ឌា៖ លោកម៉ាក្រុង និងលោកម៉ូឌីប្រកាសភាពជាដៃគូសហការគ្មានដែនកំណត់នៅក្នុងពិភពលោកមួយដែលកំពុងវឹកវរ

ប្រធានាធិបតីបារាំង លោក ​អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា រយៈពេល ៣ថ

បារាំង-ឥណ្ឌា៖ លោកម៉ាក្រុង និងលោកម៉ូឌីប្រកាសភាពជាដៃគូសហការគ្មានដែនកំណត់នៅក្នុងពិភពលោកមួយដែលកំពុងវឹកវរ

ប្រធានាធិបតីបារាំង លោក ​អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា រយៈពេល ៣ថ្ងៃចាប់ផ្តើមពី ថ្ងៃអង្គារ ទី១៧ កុម្ភៈ។ នៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី លោកម៉ាក្រុង បានលើកសរសើរពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងជាមួយឥណ្ឌា និងថា ដៃគូបារាំង និងឥណ្ឌា មិនចង់ទទួលរងសម្ពាធក្នុងទម្រង់ណាមួយ ឬក៏ជម្លោះដែលបង្កឡើងដោយប្រទេសខ្លះៗទេ។

ពិព័រណ៍រ៉ែ៖ ពលរដ្ឋខ្មែរភ្ញាក់ផ្អើលក្រោយដឹងថាកម្ពុជាមានធនធានរ៉ែដ៏មានសក្តានុពល

កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ជាលើកដំបូង នៅ

ពិព័រណ៍រ៉ែ៖ ពលរដ្ឋខ្មែរភ្ញាក់ផ្អើលក្រោយដឹងថាកម្ពុជាមានធនធានរ៉ែដ៏មានសក្តានុពល

កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ជាលើកដំបូង នៅលើផ្លូវថ្មើជើង ក្នុងសង្កាត់ចតុមុខរាជធានីភ្នំពេញ ដែលពិព័រណ៍នេះ បានបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃធនធានរ៉ែ ជាច្រើនប្រភេទរបស់ប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរ ដែលបានចូលទស្សនា មានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ខ្លាំង ក្រោយដឹងថាប្រទេសកម្ពុជា គឺជាប្រភពធនធានរ៉ែ ជាពិសេសរ៉ែមាស ដែលបច្ចុប្បន្ននេះកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មីដ៏មានសក្តានុពល។  

អ៊ីរ៉ង់ធ្វើសមយុទ្ធយោធា បង្ហាញកម្លាំងសាច់ដុំ នៅច្រកសមុទ្រអកម៉ូស មុនចូលតុចរចា

នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ អ៊ីរ៉ង់បានធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រអកម៉ូស ដែលជាតំបន់យុទ្ធសាស្រ្

អ៊ីរ៉ង់ធ្វើសមយុទ្ធយោធា បង្ហាញកម្លាំងសាច់ដុំ នៅច្រកសមុទ្រអកម៉ូស មុនចូលតុចរចា

នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ អ៊ីរ៉ង់បានធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រអកម៉ូស ដែលជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់បំផុត នៃចរាចរណ៍ដឹកប្រេងឆៅអន្តរជាតិ។ សមយុទ្ធបានធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានគំរាមវាយប្រហារអ៊ីរ៉ង់ និងបានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រពែរ្ស និងនៅមួយថ្ងៃមុនជំនួបចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

ថៃកំពុងត្រួតពិនិត្យឯកសារពលករខ្មែរជាង១០ម៉ឺននាក់ មុនសម្រេចចិត្តបន្តប័ណ្ណការងារ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺនន

ថៃកំពុងត្រួតពិនិត្យឯកសារពលករខ្មែរជាង១០ម៉ឺននាក់ មុនសម្រេចចិត្តបន្តប័ណ្ណការងារ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុននឹងសម្រេចថា តើត្រូវ ឬមិនត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ។ នេះបើតាមកាសែតក្នុងស្រុកថៃផ្សាយជាភាសាអង់គ្លេស Thai Enquirer នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្រសួងការងារកម្ពុជាបញ្ជាក់ថា ពុំមានពលករខ្មែរស្របច្បាប់ណាម្នាក់ត្រូវផុតសុពលប័ណ្ណការងារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ឡើយ។ តែអង្គការសង់ត្រាល់បញ្ជាក់ថា មានពលករខ្មែរបានបន្តចាកចេញពីប្រទេសថៃជាហូរហែ ដោយសារបារម្ភពីសុវត្ថិភាព។

ស្លាប់យ៉ាងតិច ១៤នាក់ ក្នុងការវាយប្រហារជាបន្តបន្ទាប់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

ការវាយប្រហារដោយគ្រាប់បែកពីរលើក និងការបាញ់តបតរគ្នារវាងប៉ូលីសនិងក្រុមសកម្មប្រយុទ្ធកើតមានឡ

ស្លាប់យ៉ាងតិច ១៤នាក់ ក្នុងការវាយប្រហារជាបន្តបន្ទាប់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

ការវាយប្រហារដោយគ្រាប់បែកពីរលើក និងការបាញ់តបតរគ្នារវាងប៉ូលីសនិងក្រុមសកម្មប្រយុទ្ធកើតមានឡើងជាបន្តបន្ទាប់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ហេតុការណ៍នេះបណ្តាលឲ្យកងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ១១នាក់និង ជនស៊ីវិល ៣នាក់ រួមទាំងកុមារម្នាក់បានស្លាប់។

តើ​គម្រោង​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​មាន​គុណប្រយោជន៍​ និង​ផលប៉ះពាល់​អ្វី​ខ្លះ?

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ​នាឱកាសកម្មវិធីពិព

តើ​គម្រោង​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​មាន​គុណប្រយោជន៍​ និង​ផលប៉ះពាល់​អ្វី​ខ្លះ?

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ​នាឱកាសកម្មវិធីពិព័រណ៍ផលិតផលរ៉ែប្រចាំឆ្នាំ២០២៦ ថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យក្រសួងជំនាញពាក់ព័ន្ធធ្វើការបូមខ្សាច់នៅកណ្តាលទន្លេសាបចាប់ពីចំណុច​ស្ពានជ្រោយចង្វារទៅដល់ខេត្តកំពង់ឆ្នាំង និងនៅទន្លេមេគង្គចាប់ពីតំបន់រកាកោងក្នុងខេត្តកណ្តាលទៅដល់ខេត្តកំពង់ចាម។ កម្មវត្ថុ គឺដើម្បីបើកផ្លូវទឹកសម្រាប់កប៉ាល់ធំៗអាចដឹកទំនិញចេញ-ចូលតាមព្រែកជីកហ្វូណន។ បើតាមលោក កែវ រតនៈ ការបូមខ្សាច់នឹងមិនធ្វើឲ្យបាក់ច្រាំងទន្លេទេ។ តែអ្នកជំនាញបរិស្ថានបារម្ភពីផលប៉ះពាល់ ពិសេសការបាក់ច្រាំងទន្លេ ប្រសិនបើមិនបានសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់។ តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?

រដ្ឋាភិបាលអះអាងថាកំពុងពន្លឿនការសង់ជម្រកបណ្តោះអាសន្នឱ្យគ្រួសារជនភៀសសឹក

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បាន

រដ្ឋាភិបាលអះអាងថាកំពុងពន្លឿនការសង់ជម្រកបណ្តោះអាសន្នឱ្យគ្រួសារជនភៀសសឹក

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានអះអាងថា រដ្ឋាភិបាលកំពុងពន្លឿនការសង់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាពតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ការសង់ជម្រកបណ្តោះអាសន្ននានេះ គឺដើម្បី​ជួយ​សម្រួល​ដល់ការរស់នៅបណ្តោះអាសន្នរបស់ជនភៀសសឹក ទម្រាំដល់ពេលពួកគេអាចទៅត្រឡប់កាន់លំនៅដ្ឋានរៀងៗខ្លួនវិញបាន។

ជនបរទេសជាង ១ពាន់នាក់ត្រូវបានបណ្តេញចេញពីកម្ពុជារយៈពេល ៣ថ្ងៃចុងក្រោយ

រយៈពេល ៣ថ្ងៃចុងក្រោយ ពោលចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានបណ្តេញចេញជនបរ

ជនបរទេសជាង ១ពាន់នាក់ត្រូវបានបណ្តេញចេញពីកម្ពុជារយៈពេល ៣ថ្ងៃចុងក្រោយ

រយៈពេល ៣ថ្ងៃចុងក្រោយ ពោលចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានបណ្តេញចេញជនបរទេសចំនួន ១ ០៨៩នាក់ ពីប្រទេសកម្ពុជា។ ជនបរទេស​ទាំងអស់នេះ ពាក់ព័ន្ធនឹងអំពើខុសច្បាប់មួយចំនួន រួមមានការឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅធ្វើការងារខុសច្បាប់ជាដើម។ នេះបើតាមការចុះផ្សាយតាមបណ្តាញសង្គមរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២៦។

អាដហុកបារម្ភចំពោះការចាប់ខ្លួនតំណាងពលរដ្ឋពាក់ព័ន្ធជម្លោះដីធ្លីនៅខេត្តរតនគិរី

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមាគមការពារសិទ្ធិមនុស្សអាដហុក ប

អាដហុកបារម្ភចំពោះការចាប់ខ្លួនតំណាងពលរដ្ឋពាក់ព័ន្ធជម្លោះដីធ្លីនៅខេត្តរតនគិរី

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមាគមការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលបានចុះចាប់ខ្លួនតំណាងពលរដ្ឋក្នុងសំណុំរឿងទំនាស់ដីធ្លីនៅពេលយប់អធ្រាត្រ។ អាដហុកចាត់ទុកសកម្មភាពទាំងនេះ ថាជាការគំរាមកំហែង និងបំបិទសេរីភាពរបស់ពលរដ្ឋ ខណៈដែលជម្លោះដីធ្លីនៅតំបន់នោះនៅតែមិនទាន់មានដំណោះស្រាយច្បាស់លាស់។ 

តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ​នាឱកាសកម្មវិធីពិព

តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ​នាឱកាសកម្មវិធីពិព័រណ៍ផលិតផលរ៉ែប្រចាំឆ្នាំ២០២៦ ថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យក្រសួងជំនាញពាក់ព័ន្ធធ្វើការបូមខ្សាច់នៅកណ្តាលទន្លេសាបចាប់ពីចំណុច​ស្ពានជ្រោយចង្វារទៅដល់ខេត្តកំពង់ឆ្នាំង និងនៅទន្លេមេគង្គចាប់ពីតំបន់រកាកោងក្នុងខេត្តកណ្តាលទៅដល់ខេត្តកំពង់ចាម។ កម្មវត្ថុ គឺដើម្បីបើកផ្លូវទឹកសម្រាប់កប៉ាល់ធំៗអាចដឹកទំនិញចេញ-ចូលតាមព្រែកជីកហ្វូណន។ បើតាមលោក កែវ រតនៈ ការបូមខ្សាច់នឹងមិនធ្វើឲ្យបាក់ច្រាំងទន្លេទេ។ តែអ្នកជំនាញបរិស្ថានបារម្ភពីផលប៉ះពាល់ ពិសេសការបាក់ច្រាំងទន្លេ ប្រសិនបើមិនបានសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់។ តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?

ឥណ្ឌារៀបចំជំនួបកំពូល ដើម្បីបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ជំនួបកំពូលស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចាប់ផ្តើមបើកទ្វារ នៅថ្ងៃចន្ទ ទី

ឥណ្ឌារៀបចំជំនួបកំពូល ដើម្បីបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ជំនួបកំពូលស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចាប់ផ្តើមបើកទ្វារ នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ។ កិច្ចប្រជុំកំពូលអន្តរជាតិនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលរំពឹងថានឹងមានមនុស្សចូលរួមរាប់ពាន់នាក់។ នៅក្នុងនោះ មានវត្តមានប្រមុខដឹកនាំរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់បរទេសជាង៤០ប្រទេស និង​ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងអ្នកជំនាញ​ក្នុង​វិស័យបញ្ញាសិប្បនិម្មិត។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក៏នឹងត្រូវចូលរួមក្នុងជំនួបកំពូល AI នៅប៉ុន្មានថ្ងៃខាងមុខ អំឡុងដំណើរទស្សនកិច្ចផ្លូររដ្ឋ នៅឥណ្ឌា។

កូរ៉េខាងជើង៖ គីម ជុងអ៊ុន សម្ពោធលំនៅឋាន​សម្រាប់គ្រួសារទាហានដែលស្លាប់នៅអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួម​ជាមួយ​កូនស្រី​របស់​គាត់​បាន​ចូល​រួម​បើក​សម្ពោធ​ផ្

កូរ៉េខាងជើង៖ គីម ជុងអ៊ុន សម្ពោធលំនៅឋាន​សម្រាប់គ្រួសារទាហានដែលស្លាប់នៅអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួម​ជាមួយ​កូនស្រី​របស់​គាត់​បាន​ចូល​រួម​បើក​សម្ពោធ​ផ្លូវ​ដែល​មាន​អគារ​ផ្ទះល្វែង​សម្រាប់​គ្រួសារ​ទាហាន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី​ប្រឆាំង​អ៊ុយក្រែន នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ព្យុង​កូរ៉េខាងជើង​នា​ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ។

ល្ខោនពោលស្រីបំផុសស្មារតីយុវជនឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរ

ល្ខោនពោល​ស្រី គឺ​ជា​ល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀង​ល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលស

ល្ខោនពោលស្រីបំផុសស្មារតីយុវជនឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរ

ល្ខោនពោល​ស្រី គឺ​ជា​ល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀង​ល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលស្រីមានអ្នកសម្តែង​សុទ្ធតែជាមនុស្សស្រី សូម្បីតែតួអង្គប្រុស យក្ស និងស្វាក៏ដោយ។ឯ​សិល្បករប្រុស​ៗ អាច​ដើរតួ​ជា​ឥសី ត្លុក​កំប្លែង និង​តួអង្គ​សត្វផ្សេង​ៗ​ដូច​ជា​សេះ​ជាដើម ។នៅថ្ងៃទី១៣កុម្ភៈ ​កម្មវិធីសម្តែងល្ខោន​​ពោលស្រី នៅវិទ្យាស្ថានភាសាបារាំង ក្នុងរាជធានីភ្នំពេញ បាន​​​ទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា​ដោយការសម្តែងរឿង  «ផាត់សីម្ម៉ា»។ អ្នក​ទស្សនា និង​តួ​សម្ដែង​​បាន​លើក​ឡើងស្រដៀងគ្នាថា ពួកគេចង់អោយមានការសម្ដែងល្ខោនបុរាណប្រភេទ​នេះ​តាមទីសាធារណៈឱ្យបានច្រើន ដើម្បី​បំផុស​ស្មារតី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ចងចាំ​ពី​វប្បធម៌​ខ្មែរ​ផ្នែកសិល្បៈ​​ល្ខោន​៕

ការស្លាប់របស់ លោក ណាវ៉ាល់នី ៖ រុស្ស៊ី បរិហារការចោទប្រកាន់ ពីសំណាក់ប្រទេសអឺរ៉ុបចំនួន ៥

ក្រសួងការទូតរុស្ស៊ី បានបរិហារយ៉ាងខ្លាំងក្លា ទល់នឹងការចោទប្រកាន់ពីសណាក់ប្រទេសអឺរ៉ុបចំនួន

ការស្លាប់របស់ លោក ណាវ៉ាល់នី ៖ រុស្ស៊ី បរិហារការចោទប្រកាន់ ពីសំណាក់ប្រទេសអឺរ៉ុបចំនួន ៥

ក្រសួងការទូតរុស្ស៊ី បានបរិហារយ៉ាងខ្លាំងក្លា ទល់នឹងការចោទប្រកាន់ពីសណាក់ប្រទេសអឺរ៉ុបចំនួន ៥ ដែលអះអាងថា ម៉ូស្គូ គឺជាអ្នកនៅពីក្រោយ មរណភាពរបស់ លោក អាឡិកសី ណាវ៉ាល់នី កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ នៅក្នុងពន្ធនាគារ ។ ដោយយោងលើលទ្ធផល នៃការធ្វើកោសលវិច័យ ប្រទេសអឺរ៉ុបទាំង ៥ បានបញ្ជាក់ថា អតីតមេដឹកនាំបក្សប្រឆាំងក្នុងប្រទេសរុស្ស៊ីរូបនេះ​ ទំនងជាបានស្លាប់ ដោយការបំពុល​ ។

ក្រុមប្រទេសអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ចំពោះវិធានការចុះបញ្ជីកម្មសិទ្ធិដីធី្ល នៅស៊ីហ្សកដានី

រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប កាតា និងអាជ្ញាធរប៉ាឡេស្ទីនបាននាំគ្នាថ្កោលទោសយ៉ាងខ្លាំង លើអ៊ីស

ក្រុមប្រទេសអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ចំពោះវិធានការចុះបញ្ជីកម្មសិទ្ធិដីធី្ល នៅស៊ីហ្សកដានី

រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប កាតា និងអាជ្ញាធរប៉ាឡេស្ទីនបាននាំគ្នាថ្កោលទោសយ៉ាងខ្លាំង លើអ៊ីស្រាអែល ក្រោយពីរដ្ឋាភិបាលទីក្រុងតេឡាវីបានប្រកាស​អនុម័តនូវវិធានការថ្មីស្តីពីការចុះបញ្ជីកម្មសិទ្ធិដីធ្លីឲ្យក្រុមអាណានិគមជនអ៊ីស្រាអែល នៅតំបន់ស៊ីហ្សកដានី។ វិធានការថ្មីមួយនេះហាក់បានបង្ហាញពីមហិច្ឆតារបស់អ៊ីស្រាអែល ដែលចង់បន្តផ្តាច់ដែនដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនបន្តិចម្តងៗ មកដាក់ក្នុងឧបសម្ព័ន្ធទឹកដីរបស់ខ្លួន។

តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

ថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គមស្តីពីគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួល

តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

ថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គមស្តីពីគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងការវាយតម្លៃការសិក្សារបស់សិស្ស តាមរយៈកម្មវិធី PISA (Programme for International Student Assessment) ដែលរៀបចំដោយអង្គការ OECD។ ក្រុមអ្នកជំនាញខ្លះយល់ថា លទ្ធផលនៃការវាយតម្លៃនេះមានលក្ខណៈល្អប្រសើរបន្តិច បើធៀបនឹងលទ្ធផលនៃការវាយតម្លៃកាលពីឆ្នាំ២០១៧។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញទាំងនេះចង់ឃើញរដ្ឋាភិបាលបន្តធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជាឲ្យកាន់តែប្រសើរជាងនេះ តាមរយៈការរិះរកបច្ចេកទេសបង្រៀនថ្មីៗ និងជំរុញឲ្យសិស្សចេះធ្វើស័្វយសិក្សាដោយខ្លួនឯង។ តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្

លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(Board of Peace) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមើលឃើញថា ការចូលរួមរបស់មេដឹកនាំកម្ពុជាក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានឆ្លុះបញ្ចាំងពីការស្រលាញ់សន្តិភាព និងការធ្វើពិពិធកម្មការទូតរបស់កម្ពុជា។

Get more results via ClueGoal