សមាគមស្វាយចន្ទីកម្ពុជា៖ ដំណាំស្វាយចន្ទីខេត្តកំពង់ធំ ត្រៀមចុះក្នុងបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
newsare.net
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី២២កុម្ភៈនេះថា ដំណាំស្វាយចន្ទីក្នុងខេសមាគមស្វាយចន្ទីកម្ពុជា៖ ដំណាំស្វាយចន្ទីខេត្តកំពង់ធំ ត្រៀមចុះក្នុងបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី២២កុម្ភៈនេះថា ដំណាំស្វាយចន្ទីក្នុងខេត្តកំពង់ធំ នឹងត្រូវចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្រោយពីទទួលបានការអនុម័តលក្ខន្តិកៈ ព្រមទាំងស្តង់ដារគុណភាពរួចរាល់។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិRFI ថា កសិករដាំស្វាយចន្ទីក្នុងខេត្តកំពង់ធំ បានបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមឈ្មោះថា « សមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ» ដោយមានការគាំទ្រពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ បើតាមលោក អួន ស៊ីឡុត ជាជំហានបន្ទាប់ ភាគីពាក់ព័ន្ធត្រូវបំពេញនីតិវិធីស្នើសុំចុះបញ្ជីជាផ្លូវការ ដើម្បីជួយការពារផលិតផលស្វាយចន្ទីក្នុងខេត្តកំពង់ធំ ពីការក្លែងបន្លំមកពីតំបន់ផ្សេង ឬពីក្រៅប្រទេស។ សមាគមស្វាយចន្ទីកម្ពុជាសង្ឃឹមថា យុទ្ធនាការនេះនឹងជួយបង្កើនប្រាក់ចំណូលដល់កសិករដាំដុះស្វាយចន្ទីក្នុងខេត្តកំពង់ធំ។ Read more














