ទោសក្បត់ជាតិ៖ ភរិយារបស់អ្នកកាសែតអនឡាញដាក់ពាក្យបណ្តឹងជំទាស់នឹងការសម្រេចរបស់សាលាដំបូង
newsare.net
អ្នកស្រី ហុង ថា ភរិយារបស់លោក ផន សុភាព ដែលត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឲ្យជាប់ពន្ធនាគារទោសក្បត់ជាតិ៖ ភរិយារបស់អ្នកកាសែតអនឡាញដាក់ពាក្យបណ្តឹងជំទាស់នឹងការសម្រេចរបស់សាលាដំបូង
អ្នកស្រី ហុង ថា ភរិយារបស់លោក ផន សុភាព ដែលត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៤ឆ្នាំ ជុំវិញការបង្ហោះព័ត៌មានព្រំដែន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានអះអាងថា អ្នកស្រីកំពុងរៀបចំដាក់បណ្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ជុំវិញការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរលើស្វាមីអ្នកស្រី។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅរសៀលថ្ងៃអាទិត្យទី២២កុម្ភៈនេះ លោកស្រី ហុង ថា បញ្ជាក់ថា ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ចំពោះស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។ អយុត្តិធម៌នៅត្រង់ថា ស្វាមីរបស់អ្នកស្រីមិនដែលបានផ្តល់ព័ត៌មានអ្វីដល់ខ្មាំងសត្រូវនោះទេ ប៉ុន្តែ គ្រាន់ធ្វើការងារទៅអាជីពជាអ្នកកាសែត ដែលរាយការណ៍ព័ត៌មានតែប៉ុណ្ណោះ។ Read more














