ពលរដ្ឋកោះមាសព្រួយបារម្ភខ្លាំង ក្រោយពីគ្រឿងចក្ររបស់ក្រុមហ៊ុន ឃុន សៀ ចាប់ចូលឈូសឆាយដី
newsare.net
ការទទូចចង់បានប្លង់កម្មសិទ្ធិដីធ្លី នៅលើកោះមាស នៅតែជាក្តីប្រាថ្នាធំរបស់ប្រជាជនរស់នៅលើកោះពលរដ្ឋកោះមាសព្រួយបារម្ភខ្លាំង ក្រោយពីគ្រឿងចក្ររបស់ក្រុមហ៊ុន ឃុន សៀ ចាប់ចូលឈូសឆាយដី
ការទទូចចង់បានប្លង់កម្មសិទ្ធិដីធ្លី នៅលើកោះមាស នៅតែជាក្តីប្រាថ្នាធំរបស់ប្រជាជនរស់នៅលើកោះ ទោះបីជា កោះនេះត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនឯកជនរបស់ឧកញ្ញា ឃុន សៀគ្រប់គ្រងក្តី។ ពលរដ្ឋភាគច្រើនមិនយល់ព្រមលក់ដីធ្លីរបស់ពួកគេនោះទេ ព្រោះថា ក្រុមហ៊ុនផ្តល់តម្លៃដីទាបជាងទីផ្សារច្រើនពេក។ ខណៈពេលដែលនៅមិនទាន់មានដំណោះស្រាយអ្វីសោះ អ្នកភូមិមួយចំនួន នៅលើកោះមាសចាប់ផ្តើមបារម្ភ បន្ទាប់ពីឃើញក្រុមហ៊ុនរបស់ឧកញ្ញា ឃុន សៀ បញ្ចូនគ្រឿងចក្រមកឈូសឆាយដីដែលពលរដ្ឋមួយចំនួនបានលក់រួចហើយ។ ពលរដ្ឋកោះមាសថា ពួកគេនឹងនាំគ្នាទៅដាក់ញត្តិនៅផ្ទះរបស់ប្រធានព្រឹទ្ធសភា ដើម្បីស្វែងរកជំនួយ កិច្ចអន្តរាគមន៍។ Read more














