CPJ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លោក ភាព ភារ៉ា និងលោក ផន សុភាព
newsare.net
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់អ្នកកាសែតអCPJ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លោក ភាព ភារ៉ា និងលោក ផន សុភាព
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់អ្នកកាសែតអនឡាញខ្មែរ២នាក់ដែលរងការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីអ្នកកាសែតទាំងពីរនេះបានផ្សាយព័ត៌មានទាក់ទិនរឿងជម្លោះព្រំដែនខ្មែរ-ថៃ។ ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១២ ខែកញ្ញា គណៈកម្មាធិការការពារអ្នកសារព័ត៌មាន ហៅកាត់ថា CPJ ក៏ថែមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាមកលើអ្នកសារព័ត៌មានអនឡាញទាំងពីរនាក់នោះ ហើយត្រូវបញ្ឈប់ការយកច្បាប់ជាធ្នាក់ចាប់ចង និងយាយីអ្នកសារព័ត៌មានជាបន្តទៀត។ Read more














