Cambodia



NHS staff are told they can use 'Xey/Xem' pronouns at work in new guidance - and colleagues who get them wrong have to say sorry

The gender-neutral pronouns can be used as alternatives to I/me, She/her, He/him, They/them, Ze/Zir or It/Its depending on the colleague's preference.

នៅអង្គសភាខុនហ្ក្រេស លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា​សរសើរខ្លួន​ឯង និង​ប្រកាសគំរាម​អ៊ីរ៉ង់

ដូចតាមទម្លាប់មួយឆ្នាំម្តង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា​ អំពី​ “ស

នៅអង្គសភាខុនហ្ក្រេស លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា​សរសើរខ្លួន​ឯង និង​ប្រកាសគំរាម​អ៊ីរ៉ង់

ដូចតាមទម្លាប់មួយឆ្នាំម្តង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា​ អំពី​ “ស្ថានភាព​សហព័ន្ធ” នៅចំពោះមុខអង្គសភាខុនហ្ក្រេស​។ នៅក្នុង​សុន្ទ​កថាជិត​២ម៉ោង កាលពីថ្ងៃទី​២៤​កុម្ភៈ លោកដូណាល់ ត្រាំ បានថ្លែងសរសើរខ្លួន​ឯងដូចសព្វមួយដង និង​បានប្រកាសអះអាងថា អ៊ីរ៉ង់​កំពុងគំរាម​សហរដ្ឋអាមេរិក​ តាមរយៈអាវុធមីស៊ីល​និងនុយក្លេអ៊ែរ​។

រុស្ស៊ី ៖ នគរបាលម្នាក់ ស្លាប់ និង ២ នាក់ទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថាន

រុស្ស៊ី ៖ នគរបាលម្នាក់ ស្លាប់ និង ២ នាក់ទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថានីយរថភ្លើង Saviolovo ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ។ ការវាយប្រហារថ្មីនេះ បានបង្កឲ្យនគរបាលរុស្ស៊ីម្នាក់បានស្លាប់ និង ២ នាក់ទៀត រងរបួស ។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជារំពឹងយ៉ាងណាពីយុទ្ធនាការការទូតដ៏មមាញឹករបស់ខ្លួននៅបរទេស?

នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺ

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជារំពឹងយ៉ាងណាពីយុទ្ធនាការការទូតដ៏មមាញឹករបស់ខ្លួននៅបរទេស?

នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានផ្តល់បទអន្តរាគមន៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការទន្ទា្រនចូលទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយពីមានការប្រកាសបទឈប់បាញ់លើកទីពីរ កាលពីខែធ្នូ ឆ្នាំ២០២៥។ វត្តមានរបស់ លោក ប្រាក់ សុខុន នៅទីក្រុងហ្សឺណែវ ជាផ្នែកមួយនៃបេសកកម្មការទូតរបស់រដ្ឋាភិបាលកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានធ្វើទស្សនកិច្ចរយៈពេលជិត ២សប្តាហ៍នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ដើម្បីថ្លែងពីការរំលោភបំពានរបស់ថៃមកលើទឹកដីកម្ពុជា។ អ្នកតាមដានស្ថានការណ៍កម្ពុជានានាបានមើលឃើញថា យុទ្ធនាការការទូតរបស់កម្ពុជា នៅពេលនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីឲ្យពិភពលោកបានដឹងកាន់តែច្បាស់អំពីទង្វើឈ្លានពានរបស់ភាគីថៃ៕

ជនជាតិកេនយ៉ាជាង៦០០នាក់ រងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ជនជាតិកេនយ៉ាជាង ៦០០នាក់ ត្រូវបានល្បួងឱ្យធ្វើដំណើរមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារ។ ប៉ុ

ជនជាតិកេនយ៉ាជាង៦០០នាក់ រងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ជនជាតិកេនយ៉ាជាង ៦០០នាក់ ត្រូវបានល្បួងឱ្យធ្វើដំណើរមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារ។ ប៉ុន្តែជាក់ស្តែង ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកអនឡាញនៅពេលមកដល់កម្ពុជា។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters កាលពីថ្ងៃអង្គារទី ២៤កុម្ភៈ ជនជាតិកេនយ៉ាដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងអំពាវនាវសុំឱ្យរដ្ឋាភិបាលកេនយ៉ា ជួយអន្តរាគមន៍ ដើម្បីនាំពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។ 

កម្ពុជាបន្តអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិ និងដកកងទ័ពចេញពីទឹកដីកម្ពុជា

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន

កម្ពុជាបន្តអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិ និងដកកងទ័ពចេញពីទឹកដីកម្ពុជា

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដោយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ ការអំពាវនាវរបស់ប្រមុខការទូតកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកថ្លែងបទអន្តរាគមន៍មួយនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមប្រមុខការទូតកម្ពុជា មានតែការគោពច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបកម្ពុជានិងថៃអាចរស់នៅជាមួយគ្នាដោយសន្តិភាព។

ឧក្រិដ្ឋកម្មអនឡាញ៖ តុលាការកម្ពុជាបន្តចំណាត់ការច្បាប់ឃុំខ្លួនជនជាតិចិន ៤នាក់

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបន្តឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ក្រោមបទចោទពាក់ព័ន្ធន

ឧក្រិដ្ឋកម្មអនឡាញ៖ តុលាការកម្ពុជាបន្តចំណាត់ការច្បាប់ឃុំខ្លួនជនជាតិចិន ៤នាក់

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបន្តឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ក្រោមបទចោទពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិចិនចំនួន ៤នាក់នេះ បានស្ថិតនៅក្នុងចំណោមជនឆបោកក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញជាង៥០០នាក់ ដែលតុលាការកម្ពុជាបានចាត់វិធានការច្បាប់ ក្នុងរយៈពេល ៨ខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់មន្ត្រីទូតបរទេសថា ថៃរំលោភចូលដីកម្ពុជាជិត ៨០០ហិកតា

ផ្ទៃដីកម្ពុជាសរុបទំហំ ៧៦០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន ៣នៃខេត្តបន្ទាយមានជ័យ កំពុងត្រ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់មន្ត្រីទូតបរទេសថា ថៃរំលោភចូលដីកម្ពុជាជិត ៨០០ហិកតា

ផ្ទៃដីកម្ពុជាសរុបទំហំ ៧៦០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន ៣នៃខេត្តបន្ទាយមានជ័យ កំពុងត្រូវបានកងទ័ពថៃឈរជើងកាន់កាប់ដោយខុសច្បាប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទៅកាន់មន្ត្រីទូតបរទេស និងអង្គការអន្តរជាតិនានា អំឡុងពេលដែលពួកគេ ចុះពិនិត្យទីតាំងភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។

សង្គមស៊ីវិលចំនួន៦០ ស្នើឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ពិនិត្យលទ្ធភាពដកហូតសញ្ជាតិខ្មែរពីលោក សម រង្ស៊ី

សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក

សង្គមស៊ីវិលចំនួន៦០ ស្នើឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ពិនិត្យលទ្ធភាពដកហូតសញ្ជាតិខ្មែរពីលោក សម រង្ស៊ី

សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យចាត់វិធានការដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី ក្រោមហេតុផល ការបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា»។ អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ បានចាត់ទុកសកម្មភាពនេះ ថាជាសេណារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច និងថា សកម្មភាពរបស់ក្រុមលោកគឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ 

ក្រសួងការពារជាតិបដិសេធថា កម្ពុជាមិនបានបាញ់គ្រាប់៤០មីលីម៉ែត្រទៅលើតំបន់ល្បាតរបស់ថៃ

ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការចោទប្រកាន់របស់ភាគី

ក្រសួងការពារជាតិបដិសេធថា កម្ពុជាមិនបានបាញ់គ្រាប់៤០មីលីម៉ែត្រទៅលើតំបន់ល្បាតរបស់ថៃ

ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការចោទប្រកាន់របស់ភាគីថៃដែលថា កងទ័ពកម្ពុជាបានប្រើប្រាស់អាវុធ បាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចូលទៅតំបន់ក្បែរចំណុចល្បាតរបស់ថៃ ក្នុងខេត្តព្រះវិហារ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៤កុម្ភៈនេះ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃនិយាយថា កងទ័ពថៃបានប្រើអាវុធប្រភេទM79 ដើម្បីឆ្លើយតបមកនឹងករណីផ្ទុះគ្រាប់ពីភាគីកម្ពុជា។ យើងស្តាប់ ស៊ឹម ចាន់សំណាង៖

អ្នកដុតនំប៉័ងបារាំង ប្រថុយគ្រោះថ្នាក់ ធ្វើនំប៉័ងចែកជូនប្រជាជនអ៊ុយក្រែន

លោក Loïc Nervi គឺជាអ្នកធ្វើនំប៉័ងជនជាតិបារាំងម្នាក់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរទៅដល់ប្រទេសអ៊ុយ

អ្នកដុតនំប៉័ងបារាំង ប្រថុយគ្រោះថ្នាក់ ធ្វើនំប៉័ងចែកជូនប្រជាជនអ៊ុយក្រែន

លោក Loïc Nervi គឺជាអ្នកធ្វើនំប៉័ងជនជាតិបារាំងម្នាក់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីដុតនំប៉័ងបរិច្ចាគជូន ប្រជាជនអ៊ុយក្រែន ដោយឥតគិតថ្លៃ ។ មានរហស្សនាមថា « អ្នកដុតនំប៉័ង គ្មានព្រំដែន » បុរសចិត្តទូលាយរូបនេះ សុខចិត្តចាកចោលប្រពន្ធកូនមួយរយៈ និង ពុះពារគ្រប់ឧបសគ្គ ដើម្បីផ្គត់ផ្គង់ចំណីអាហារ ជួយស្រោចស្រង់ជីវិតប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ នៅក្នុងទីក្រុង កៀវ ។

អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ

អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ តែទន្ទឹមនឹងនេះ នៅក្នុង​សង្គ្រាម​៤ឆ្នាំមកនេះ ប្រជាជន​អ៊ុយក្រែន​បានរស់រងទុក្ខវេទនា​ ស្លាប់ និងរបួសច្រើនម៉ឺននាក់​។

បញ្ហាកោះតៃវ៉ាន់៖ ជប៉ុន​មិនប្តូរជំហរ ចិន​កាន់តែកៀប​ ខ្ទប់ដង្ហើម​ក្រុមហ៊ុន​បច្ចេកវិទ្យាជប៉ុន

ចិន​សម្រេច​​ដាក់ទណ្ឌកម្មធ្ងន់ៗ​លើស្ថាប័ន និងក្រុមហ៊ុនជប៉ុន ចំនួន​៤០ ​ដែលចិន​ចោទថា បាន​​ចូ

បញ្ហាកោះតៃវ៉ាន់៖ ជប៉ុន​មិនប្តូរជំហរ ចិន​កាន់តែកៀប​ ខ្ទប់ដង្ហើម​ក្រុមហ៊ុន​បច្ចេកវិទ្យាជប៉ុន

ចិន​សម្រេច​​ដាក់ទណ្ឌកម្មធ្ងន់ៗ​លើស្ថាប័ន និងក្រុមហ៊ុនជប៉ុន ចំនួន​៤០ ​ដែលចិន​ចោទថា បាន​​ចូលរួម​ជួយសហការដើម្បីពង្រឹង​អំណាច​យោធា​របស់​រដ្ឋាភិបាលក្រុងតូក្យូ។ ចំណាត់ការ​របស់​​ក្រសួងពាណិជ្ជកម្មចិន​​កាលពីថ្ងៃអង្គារ​ទី ២៤កុម្ភៈ ធ្វើឡើង នៅប៉ុន្មានសប្តាហ៍ក្រោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទើប​ប្រកាស​ហាមមិន​ឲ្យ​ប្រជាជន​ចិន​ធ្វើ​ដំណើរកំសាន្ត​ទៅ​លេង​ប្រទេស​ជប៉ុន។ ចិន​ដាក់សម្ពាធ​លើ​ជប៉ុន ក៏ព្រោះតែ​លោកស្រីនាយករដ្ឋមន្រ្តី សាណាអេ តាកាអ៊ីឈិ ប្រកាស​លូកដៃអន្តរាគមន៍ក្នុងករណីមានការវាយប្រហារទៅលើ​កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដី​មួយ​របស់ចិន។

ថៃសរសើរជំហរអព្យាក្រឹតរបស់បារាំងក្នុងជម្លោះខ្មែរ-ថៃ អ្នកវិភាគជំរុញឲ្យកម្ពុជាកាន់តែស្និទ្ធជាមួយបារាំង

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាស័ក្ត ភួងកេតកែវ បានជួបជា

ថៃសរសើរជំហរអព្យាក្រឹតរបស់បារាំងក្នុងជម្លោះខ្មែរ-ថៃ អ្នកវិភាគជំរុញឲ្យកម្ពុជាកាន់តែស្និទ្ធជាមួយបារាំង

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាស័ក្ត ភួងកេតកែវ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែលបារ៉ូ(Jean-Noël Barrot) និងបានថ្លែងកោតសរសើរជំហរមិនលម្អៀងរបស់រដ្ឋាភិបាលបារាំងក្នុងបញ្ហាព្រំដែនកម្ពុជា និងថៃ។ អ្នកវិភាគនយោបាយវាយតម្លៃថា រដ្ឋមន្ត្រីការបរទេសថៃ កំពុងប្រើយុទ្ធសាស្ត្រការទូតយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងឥទ្ធិពលរបស់ថៃនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការដោះស្រាយបញ្ហាតំបន់ ដ៏រសើបដូចជា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។

កម្ពុជាស្នើថៃឲ្យចូលរួមកិច្ចប្រជុំJBC និងបញ្ជូនក្រុមការងារវាស់វែងបង្គោលព្រំដែននៅខែមីនា

កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃចន្ទទី២៣ កុម្ភៈ ឆ្នាំ២០២៦ បានបញ្ជ

កម្ពុជាស្នើថៃឲ្យចូលរួមកិច្ចប្រជុំJBC និងបញ្ជូនក្រុមការងារវាស់វែងបង្គោលព្រំដែននៅខែមីនា

កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃចន្ទទី២៣ កុម្ភៈ ឆ្នាំ២០២៦ បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីថៃ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃអង្គារ ទី២៤កុម្ភៈ បានលើកឡើងថា នៅក្នុងកំណត់ទូត កម្ពុជាស្នើឲ្យរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅអំឡុងសប្តាហ៍ទីពីរ នៃខែមីនា ឆ្នាំ២០២៦។ 

លោក ហ៊ុន សែន៖ ពិធីបុកល័ក្តមិនមានឈុតមាក់ងាយសាសនាឥស្លាម តែសិល្បករក៏ត្រូវតែពិនិត្យលើការប្រើពាក្យសំដី

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចេញមុខអន្តរាគមន៍ចំពោះ

លោក ហ៊ុន សែន៖ ពិធីបុកល័ក្តមិនមានឈុតមាក់ងាយសាសនាឥស្លាម តែសិល្បករក៏ត្រូវតែពិនិត្យលើការប្រើពាក្យសំដី

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចេញមុខអន្តរាគមន៍ចំពោះប្រតិកម្មរបស់ពលរដ្ឋខ្មែរឥស្លាមជុំវិញកម្មវិធីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍មួយ កាលពីពេលថ្មីៗនេះ។ ក្នុងសំណេរដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែនបានបញ្ជាក់ថា លោកមិនចង់ឃើញឡើយជម្លោះរវាងពលរដ្ឋខ្មែរ និងខ្មែរឥស្លាមទាក់ទិននឹងពិធីមួយនេះ។ តែអ្នកសំដែងក៏ត្រូវ​តែពិនិត្យលើការប្រើប្រាស់ពាក្យសំដី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ព្រះក្នុងសាសនាឥស្លាម។

កាសែតម៉ាឡេស៊ី៖ ជនបរទេសជាង២១ម៉ឺននាក់ចេញពីកម្ពុជា ខណៈមានការបង្កើនការបង្ក្រាបអំពើឆបោកអនឡាញ

នៅក្រោមសម្ពាធនៃការកើនឡើងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា មានជនបរទេសជ

កាសែតម៉ាឡេស៊ី៖ ជនបរទេសជាង២១ម៉ឺននាក់ចេញពីកម្ពុជា ខណៈមានការបង្កើនការបង្ក្រាបអំពើឆបោកអនឡាញ

នៅក្រោមសម្ពាធនៃការកើនឡើងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា មានជនបរទេសជាង ​២១ម៉ឺននាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងអំពើឆបោកតាមអនឡាញបាន​ចាកចេញពីកម្ពុជា ដោយស្ម័គ្រចិត្ត ហើយជនសង្ស័យជាច្រើនរយនាក់ទៀត បាន និងកំពុងប្រឈមចំណាត់ការផ្លូវច្បាប់នៅកម្ពុជា។​ នេះបើតាមកាសែត ឌឹ ស្តា(The Star) ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ តាមកាសែតដដែលនេះ មេខ្លោងជាច្រើននាក់ ក៏បានស្ថិតក្រោមការស៊ើបអង្កេតយ៉ាងសកម្ម បន្ទាប់ពីពួកគេបានចាកចេញពីមូលដ្ឋាននានា នៅពេលការបង្ក្រាបកើនឡើងកាន់តែខ្លាំងចាប់តាំងពីខែមិថុនាឆ្នាំមុន។

ចំពោះមុខ France24 ប្រមុខការទូតថៃទទួលស្គាល់ពីការកាន់កាប់ទឹកដីកម្ពុជា និងថាជាតំបន់ដែលធ្លាប់ជាទឹកដីថៃ

ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតទូរទស្សន៍បារាំង France24 អំពីការកាន់កាប់ទឹកដីកម្ពុជាពីសំណាក់យោធ

ចំពោះមុខ France24 ប្រមុខការទូតថៃទទួលស្គាល់ពីការកាន់កាប់ទឹកដីកម្ពុជា និងថាជាតំបន់ដែលធ្លាប់ជាទឹកដីថៃ

ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតទូរទស្សន៍បារាំង France24 អំពីការកាន់កាប់ទឹកដីកម្ពុជាពីសំណាក់យោធាថៃ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានថ្លែងថា តំបន់ដែលថៃកាន់កាប់បន្ទាប់ពីបទឈប់បាញ់គឺ «ស្ថិតនៅក្នុងទឹកដីថៃ» ដែលកម្ពុជាបានចូលគ្រប់គ្រងអស់រយៈពេលជាយូរមកហើយ ជាពិសេសពេលដែលជនភៀសខ្លួនខ្មែរបានចូលទៅប្រទេសថៃអំឡុងពេលកម្ពុជាមានជម្លោះផ្ទៃក្នុង។ ការអះអាងរបស់ប្រមុខការទូតថៃដូចនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ទាហានថៃកំពុងឈរជើងចូលជ្រៅក្នុងទឹកដីកម្ពុជា

តើអ្វីទៅជាចេតនាពិតរបស់ថៃ ដែលស្នើកាត់បន្ថយកងទ័ពរបស់ខ្លួននៅតាមព្រំដែនជាមួយកម្ពុជា?

នៅក្រោមហេតុផលកាត់បន្ថយការចំណាយ ប្រមុខការពារជាតិថៃ លោក Nattaphon Nakpanich បានអះអាងកាលពីថ្ងៃចន្ទទី២៣ ខែ

តើអ្វីទៅជាចេតនាពិតរបស់ថៃ ដែលស្នើកាត់បន្ថយកងទ័ពរបស់ខ្លួននៅតាមព្រំដែនជាមួយកម្ពុជា?

នៅក្រោមហេតុផលកាត់បន្ថយការចំណាយ ប្រមុខការពារជាតិថៃ លោក Nattaphon Nakpanich បានអះអាងកាលពីថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថាក្រសួងការពារជាតិបានស្នើទៅកាន់ក្រុមប្រឹក្សាការពារជាតិឲ្យដកកងទ័ពថៃបន្តិចម្តងៗ ដែលឈរជើង នៅតាមព្រំដែន កម្ពុជា-ថៃ។ តែទន្ទឹមគ្នានេះ លោក Nattaphon ក៏បានបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែជារឿងចាំបាច់ក្នុងការរក្សាវត្តមានយោធានៅតាមព្រំដែន ព្រោះថាព្រំដែនរវាងប្រទេសទាំងពីរនៅមិនទាន់មាន ការកំណត់ច្បាស់លាស់ ជាពិសេសនៅតំបន់ ដែលយោធាថៃដណ្តើមបានអំឡុងពេលមានការប្រយុទ្ធគ្នាជាមួយកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥។ តើអ្វីទៅជាចេតនាពិតរបស់ថៃ ដែលស្នើកាត់កងទ័ពរបស់ខ្លួននៅតាមព្រំដែនជាមួយកម្ពុជា?

រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិចោទអតីតប្រធានាធិបតីហ្វីលីពីនថាបានបញ្ជាឲ្យសម្លាប់មនុស្សក្រៅច្បាប់

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ហៅកាត់ជាភាសា​បារាំងថា CPI កាលពីថ្ងៃចន្ទទី​២៣​កុម្ភៈ បាន​បើកសវន

រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិចោទអតីតប្រធានាធិបតីហ្វីលីពីនថាបានបញ្ជាឲ្យសម្លាប់មនុស្សក្រៅច្បាប់

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ហៅកាត់ជាភាសា​បារាំងថា CPI កាលពីថ្ងៃចន្ទទី​២៣​កុម្ភៈ បាន​បើកសវនាការ​សាជាថ្មី​ ដើម្បី​បញ្ជាក់ថា តើ​អតីតប្រធានាធិបតី​ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេគួរតែត្រូវបញ្ជូនទៅ​ដំណាក់កាលជំនុំជម្រះដែរឬទេ។ នៅក្នុងសវនាការ​របស់​តុលាការ​ឡាអេ ដែល​គ្មាន​វត្តមាន​របស់​ជនជាប់ចោទ រដ្ឋអាជ្ញារង​បានលើកឡើង​ថា នៅក្នុង​សង្រ្គាម​ប្រឆាំងគ្រឿងញៀននៅហ្វីលីពីន លោក​ឌុយទែរតេជាអ្នកអនុញ្ញាតឲ្យគេបាញ់សម្លាប់មនុស្ស​ ហើយក៏ជាអ្នករើសចុចឈ្មោះជនរងគ្រោះដោយផ្ទាល់ដៃ។

ម៉ិកស៊ិក៖ ​ ផ្ទុះអំពើហិង្សា​សឹងពេញប្រទេស ក្រោយ​សមត្ថកិច្ច​​នបាញ់សម្លាប់​ មេ​បណ្តាញ​ជួញដូរគ្រឿងញៀន

ជាច្រើនឆ្នាំមកហើយ ដែល​ប្រទេសម៉ិកស៊ិក  ត្រូវគេដឹងថា​ត្រូវស៊ីរូង​ដោយ​អំពើហិង្សាឧក្រិដ្ឋកម្

ម៉ិកស៊ិក៖ ​ ផ្ទុះអំពើហិង្សា​សឹងពេញប្រទេស ក្រោយ​សមត្ថកិច្ច​​នបាញ់សម្លាប់​ មេ​បណ្តាញ​ជួញដូរគ្រឿងញៀន

ជាច្រើនឆ្នាំមកហើយ ដែល​ប្រទេសម៉ិកស៊ិក  ត្រូវគេដឹងថា​ត្រូវស៊ីរូង​ដោយ​អំពើហិង្សាឧក្រិដ្ឋកម្ម បង្កឡើងដោយ​បណ្តាញជួញដូរគ្រឿងញៀន​។ កាលពីថ្ងៃអាទិត្យទី​២២កុម្ភៈ សមត្ថកិច្ច​ម៉ិកស៊ិក បាន​បើក​ប្រតិបត្តិការបង្ក្រាប ដោយ​បាន​​​បាញ់សម្លាប់មេក្លោង​ជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ​។ បក្សពួកជួញដូរគ្រឿងញៀន​បាន​ប្រតិកម្មភ្លាម​ៗ ដោយ​បានបង្កអំពើហិង្សា​សឹងពេញប្រទេស។

អយ្យការតុលាការឡាអេ៖ អតីតប្រធានាធិបតីហ្វីលីពីន​បញ្ជាឲ្យសម្លាប់ និងជាអ្នកជ្រើសរើសចុចឈ្មោះ​ជនរងគ្រោះ

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ហៅកាត់ជាភាសា​បារាំងថា CPI កាលពីថ្ងៃចន្ទទី​២៣​កុម្ភៈ បាន​បើកសវន

អយ្យការតុលាការឡាអេ៖ អតីតប្រធានាធិបតីហ្វីលីពីន​បញ្ជាឲ្យសម្លាប់ និងជាអ្នកជ្រើសរើសចុចឈ្មោះ​ជនរងគ្រោះ

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ហៅកាត់ជាភាសា​បារាំងថា CPI កាលពីថ្ងៃចន្ទទី​២៣​កុម្ភៈ បាន​បើកសវនាការ​សាជាថ្មី​ ដើម្បី​បញ្ជាក់ថា តើ​អតីតប្រធានាធិបតី​ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេគួរតែត្រូវបញ្ជូនទៅ​ដំណាក់កាលជំនុំជម្រះដែរឬទេ។ នៅក្នុងសវនាការ​របស់​តុលាការ​ឡាអេ ដែល​គ្មាន​វត្តមាន​របស់​ជនជាប់ចោទ រដ្ឋអាជ្ញារង​បានលើកឡើង​ថា នៅក្នុង​សង្រ្គាម​ប្រឆាំងគ្រឿងញៀននៅហ្វីលីពីន លោក​ឌុយទែរតេជាអ្នកអនុញ្ញាតឲ្យគេបាញ់សម្លាប់មនុស្ស​ ហើយក៏ជាអ្នករើសចុចឈ្មោះជនរងគ្រោះដោយផ្ទាល់ដៃ។

ក្រសួងវប្បធម៌អំពាវនាវឱ្យរក្សាពិធីបុកល័ក្តតាមលំនាំដើម និងជៀសវាងការរើសអើង

ក្រសួងវប្បធម៌បានអំពាវនាវ ទទូចសុំឱ្យអ្នកសិល្បៈនិងអ្នករៀបចំពិធី «បុកល័ក្ត» ក្នុងកម្មវិធីមង្

ក្រសួងវប្បធម៌អំពាវនាវឱ្យរក្សាពិធីបុកល័ក្តតាមលំនាំដើម និងជៀសវាងការរើសអើង

ក្រសួងវប្បធម៌បានអំពាវនាវ ទទូចសុំឱ្យអ្នកសិល្បៈនិងអ្នករៀបចំពិធី «បុកល័ក្ត» ក្នុងកម្មវិធីមង្គលការ ត្រូវតែគោរព និងអនុវត្តតាមពិធីដើម ដោយចៀសវាងការកែច្នៃ ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ និងជំនឿ សាសនា។ ការទទូចរបស់ក្រសួងវប្បធម៌នាពេលនេះ ធ្វើឡើងបន្ទាប់ពីសាធារណជន ពិសេសជនជាតិចាម្ប៍នៅកម្ពុជា រិះគន់សិល្បករមួយក្រុម ដែលបានរៀបចំការសម្តែងពិធីបុកល័ក្ត ក្នុងពិធីមង្គលការ ក្នុងរូបភាពជាការលេងសើច បង្កប់ន័យរើសអើង និងបន្ទាបតម្លៃសាសនាឥស្លាម។ 

កម្ពុជា-អាមេរិក កំណត់ធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ យ៉ាងយូរនៅដើមឆ្នាំ២០២៧

កម្ពុជា និងសហរដ្ឋអាមេរិករំពឹងថា នឹងផ្តើមធ្វើ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញ នៅចុងឆ្នាំ២០២៦នេះ ឬ

កម្ពុជា-អាមេរិក កំណត់ធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ យ៉ាងយូរនៅដើមឆ្នាំ២០២៧

កម្ពុជា និងសហរដ្ឋអាមេរិករំពឹងថា នឹងផ្តើមធ្វើ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញ នៅចុងឆ្នាំ២០២៦នេះ ឬអាចនៅដើមឆ្នាំ២០២៧ខាងមុខ។ ភាគីទាំងពីរសម្រេច និងកំណត់ពេលវេលាធ្វើសមយុទ្ធរួមគ្នាឡើងវិញ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ 

ធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាបណ្ណរបស់ធនាគារផេនដា ព្រោះបញ្ហាហិរញ្ញវត្ថុ

ធនាគារកណ្តាលកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា ខមមើសល នៅក្នុងហេតុផលថា ធនាគារមានភ

ធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាបណ្ណរបស់ធនាគារផេនដា ព្រោះបញ្ហាហិរញ្ញវត្ថុ

ធនាគារកណ្តាលកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា ខមមើសល នៅក្នុងហេតុផលថា ធនាគារមានភាពទន់ខ្សោយផ្នែកហិរញ្ញវត្ថុ មិនអាចបម្រើសេវាធនាគារតទៅទៀតបាន។ ក្នុងអំឡុងពេលនេះ ធនាគារពាណិជ្ជមួយនេះ មិនអាចផ្តល់សេវាធនាគារថ្មី ប៉ុន្តែ អ្នកខ្ចីប្រាក់នៅតែត្រូវអនុវត្តកាតព្វកិច្ចសងប្រាក់របស់ខ្លួនដដែល។

ជនអនាមិកកាន់កាំភ្លើងនិងប៊ីដុងសាំង លប​ចូល​ភូមិគ្រឹះ​​​លោកដូណាល់ត្រាំ ត្រូវសមត្ថកិច្ច​បាញ់​សម្លាប់

កាលពីយប់រំលងអាធ្រាត្រ​ថ្ងៃសៅរ៍​ឈានចូលថ្ងៃអាទិត្យ ទី​២២កុម្ភៈ មានជនអនាមិក​ម្នាក់ បានលបចូល

ជនអនាមិកកាន់កាំភ្លើងនិងប៊ីដុងសាំង លប​ចូល​ភូមិគ្រឹះ​​​លោកដូណាល់ត្រាំ ត្រូវសមត្ថកិច្ច​បាញ់​សម្លាប់

កាលពីយប់រំលងអាធ្រាត្រ​ថ្ងៃសៅរ៍​ឈានចូលថ្ងៃអាទិត្យ ទី​២២កុម្ភៈ មានជនអនាមិក​ម្នាក់ បានលបចូលទៅក្នុង​ភូមិគ្រឹះ ម៉ារអាឡាហ្គោ របស់​លោកដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា​។ ប្រដាប់ដោយ​កាំភ្លើង និង​មានប៊ីដុងសាំង​មួយផង ជន​នេះ​ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់​នៅនឹងកន្លែង​។ ចំណែក​​លោក​ដូណាល់ ត្រាំ ស្ថិតនៅឯទីក្រុង​វ៉ាស៊ីនតោន​ មិន​នៅក្នុ​ងភូមិគ្រឹះនេះទេ​។

កម្ពុជាចោទថៃថា រំលោភចូលដែនសមុទ្រខ្លួន និងទាមទារឱ្យដោះលែងអ្នកនេសាទខ្មែរ៣នាក់

កម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាទៅកាន់កងទ័ពជើងទឹ

កម្ពុជាចោទថៃថា រំលោភចូលដែនសមុទ្រខ្លួន និងទាមទារឱ្យដោះលែងអ្នកនេសាទខ្មែរ៣នាក់

កម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាទៅកាន់កងទ័ពជើងទឹកថៃ ដែលបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ហើយបានរឹបអូសទូកនេសាទ និងចាប់ខ្លួនពលរដ្ឋខ្មែរ៣នាក់ក្បែរកោះយ៉រ ក្នុងខេត្តកោះកុង។ បន្ថែមពីលើការតវ៉ា ក្រសួងការបរទេសកម្ពុជា ក៏ទាមទារឱ្យកងទ័ពជើងទឹកថៃ ត្រូវដោះលែងអ្នកនេសាទខ្មែរត្រឡប់មកវិញ ហើយបញ្ឈប់សកម្មភាពវាតទីចូលដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាត។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កាសែតអាមេរិកចុះផ្សាយថាថៃបំពានច្បាប់អន្តរជាតិ៧ចំណុច តែយោធាថៃបានច្រានចោល

មន្ត្រីនាំពាក្យកងទ័ពថៃ បានចេញមកបដិសេធរបាយការណ៍ស៊ើបអង្កេតមួយរបស់សារព័ត៌មានអាមេរិក The New York Editori

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កាសែតអាមេរិកចុះផ្សាយថាថៃបំពានច្បាប់អន្តរជាតិ៧ចំណុច តែយោធាថៃបានច្រានចោល

មន្ត្រីនាំពាក្យកងទ័ពថៃ បានចេញមកបដិសេធរបាយការណ៍ស៊ើបអង្កេតមួយរបស់សារព័ត៌មានអាមេរិក The New York Editorial ដែលនៅក្នុងនោះ គេបានរកឃើញការរំលោភបំពានជាច្រើនរបស់យោធាថៃមកលើកម្ពុជា ក្នុងនោះ ក៏មានដែរការរំលោភច្បាប់អន្តរជាតិ តាមរយៈការធ្វើសង្គ្រាមខុសច្បាប់មកលើកម្ពុជា។ ចំពោះអ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជា ភាគីថៃមិនដែលទទួលស្គាល់ការពិត ជាពិសេសសកម្មភាពឈ្លានពានរបស់យោធាខ្លួនមកលើកម្ពុជា។

ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិកនឹងជួយឲ្យពិភពលោកដឹងច្បាស់ពីការឈ្លានពានរបស់ថៃ?

ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់លោកនាយករដ្ឋមន្ត្រី ហ

ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិកនឹងជួយឲ្យពិភពលោកដឹងច្បាស់ពីការឈ្លានពានរបស់ថៃ?

ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅលើទឹកដីអាមេរិក និងការចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកទី១ ដែលរៀបចំធ្វើនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ រាល់ជំនួបរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួន និងមន្ត្រីជាន់ខ្ពស់អាមេរិក។ នៅរាល់ជំនួប ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅលើសហរដ្ឋអាមេរិកនឹងជួយឲ្យពិភពលោកដឹងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាដែរឬទេ?

លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋតាមព្រំដែនថៃប្រុងប្រយ័ត្នចំពោះមីនដែលសល់ពីជម្លោះព្រំដែនខ្មែរ-ថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់ជាប់ព្រំដែនប្រទេ

លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋតាមព្រំដែនថៃប្រុងប្រយ័ត្នចំពោះមីនដែលសល់ពីជម្លោះព្រំដែនខ្មែរ-ថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់ជាប់ព្រំដែនប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះហានិភ័យនៃគ្រាប់មីន និងសំណល់សង្គ្រាម ដែលបន្សល់ទុកពីជម្លោះព្រំដែនខ្មែរ-ថៃ។ នេះបើតាមសារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមខ្លឹមសារនៃសារលិខិត រដ្ឋាភិបាលកម្ពុជានឹងបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីឱ្យកម្ពុជាសម្រេចគោលដៅជាប្រទេស ដែលគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

CPJ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លោក ភាព​ ភារ៉ា និងលោក ផន សុភាព

គណៈកម្មាធិការ​ការពារអ្នកសារព័ត៌មាន បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់អ្នកកាសែតអ

CPJ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លោក ភាព​ ភារ៉ា និងលោក ផន សុភាព

គណៈកម្មាធិការ​ការពារអ្នកសារព័ត៌មាន បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់អ្នកកាសែតអនឡាញខ្មែរ២នាក់ដែលរងការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីអ្នកកាសែតទាំងពីរនេះបានផ្សាយព័ត៌មានទាក់ទិនរឿងជម្លោះព្រំដែនខ្មែរ-ថៃ។ ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១២ ខែកញ្ញា គណៈកម្មាធិការ​ការពារអ្នកសារព័ត៌មាន ហៅកាត់ថា CPJ ក៏ថែមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាមកលើអ្នកសារព័ត៌មានអនឡាញទាំងពីរនាក់នោះ ហើយត្រូវបញ្ឈប់ការយកច្បាប់ជាធ្នាក់ចាប់ចង និងយាយីអ្នកសារព័ត៌មានជាបន្តទៀត។

យុវជន រុន នពាន់៖ ការធ្វើគ្រឿងសាស្ត្រាវុធបុរាណមិនត្រឹមតែជាអាជីព តែជាកាតព្វកិច្ច

រស់នៅក្នុងតំបន់អង្គរ ខេត្ដសៀមរាប លោក រុន នពាន់ បានស្នងជំនាញផលិតគ្រឿងសាស្ដ្រាវុធបុរាណពីជីត

យុវជន រុន នពាន់៖ ការធ្វើគ្រឿងសាស្ត្រាវុធបុរាណមិនត្រឹមតែជាអាជីព តែជាកាតព្វកិច្ច

រស់នៅក្នុងតំបន់អង្គរ ខេត្ដសៀមរាប លោក រុន នពាន់ បានស្នងជំនាញផលិតគ្រឿងសាស្ដ្រាវុធបុរាណពីជីតា ក្នុងកាលមួយដែលការគាំទ្រមរតកវប្បធម៌មួយនេះមានកាន់តិចទៅៗ។ លោក រុន នព័ន្ធ អះអាងថា ការបន្តអាជីពធ្វើគ្រឿងសាស្ត្រាវុធបុរាណបានក្លាយជាកាព្វកិច្ចមួយ។ យុវជនរូបនេះសង្ឃឹមថា នឹងអាចប្រើប្រាស់ឡដែក កេរមរតកពីជីតា ដើម្បីថែរក្សា អភិរក្សជំនាញដ៏ចំណាស់មួយនេះឱ្យនៅមានជីវិតបន្តទៅទៀត។

ដើម្បីទាក់ចិត្តលោកត្រាំ សូម៉ាលីលែនដ៍ប្រកាស​ផ្តល់មូលដ្ឋានទ័ពនិងឲ្យអាមេរិកធ្វើអាជីវកម្មរ៉ែយុទ្ធសាស្រ្ត

សូម៉ាលីលែនដ៍មានចេតនា​ចង់​ឲ្យ​អាមេរិក​ចូលទៅ​ធ្វើអាជីវកម្ម​រ៉ែសំខាន់ៗ​ និង​បង្កើត​មូលដ្ឋា

ដើម្បីទាក់ចិត្តលោកត្រាំ សូម៉ាលីលែនដ៍ប្រកាស​ផ្តល់មូលដ្ឋានទ័ពនិងឲ្យអាមេរិកធ្វើអាជីវកម្មរ៉ែយុទ្ធសាស្រ្ត

សូម៉ាលីលែនដ៍មានចេតនា​ចង់​ឲ្យ​អាមេរិក​ចូលទៅ​ធ្វើអាជីវកម្ម​រ៉ែសំខាន់ៗ​ និង​បង្កើត​មូលដ្ឋានទ័ពក្នុងទឹកដី​របស់ខ្លួន។ នេះជាប្រសាសន៍​របស់​រដ្ឋមន្រ្តី​នៃ​វិមាន​ប្រធានាធិបតី​សូម៉ាលីលែនដ៍ នៅ​ក្នុង​បទសម្ភាសន៍ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពីថ្ងៃសៅរ៍ ទី​២១​កុម្ភៈ។ សូម៉ាលីលែនដ៍​ជាទឹកដីស្វយ័ត​មួយ​នៃប្រទេស​សូម៉ាលី ដែលបាន​ប្រកាស​ឯករាជ្យ​តែម្នាក់ឯង កាលពី​ឆ្នាំ ១៩៩១។ នៅ​ចុងខែធ្នូ ឆ្នាំមុន អ៊ីស្រាអែល​បានក្លាយជាប្រទេស​ដំបូងគេ​បង្អស់ដែលប្រកាស​ទទួលស្គាល់​សូម៉ាលីលែនដ៍ជារដ្ឋឯករាជ្យ ខណៈលោកដូណាល់ ត្រាំ​នៅរារែក មិនចង់​ដើរតាម​អ៊ីស្រាអែល​។ តើ​លោកត្រាំ​នឹងអាច​​ប្តូរចិត្ត​នៅចំពោះមុខ ​សំណើគួរឲ្យចាប់អារម្មណ៍​របស់សូម៉ាលែនដ៍ដែរឬទេ?​

កម្ពុជាចំណាយលុយជិត ២២០លានដុល្លារដើម្បីទិញប្រេង និងឧស្ម័នពីបរទេស ក្នុងខែមករា ឆ្នាំ២០២៦

នៅក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបានចំណាយលុយប្រមាណ ២១៩.៥លានដុល្លារអាមេរិក ដើម្បីទិញនាំចូលទំ

កម្ពុជាចំណាយលុយជិត ២២០លានដុល្លារដើម្បីទិញប្រេង និងឧស្ម័នពីបរទេស ក្នុងខែមករា ឆ្នាំ២០២៦

នៅក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបានចំណាយលុយប្រមាណ ២១៩.៥លានដុល្លារអាមេរិក ដើម្បីទិញនាំចូលទំនិញយុទ្ធសាស្ត្រដូចជា ប្រេងម៉ាស៊ូត ប្រេងសាំង និងហ្គាសពីក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃសុក្រទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ របាយការណ៍ដដែលបង្ហាញថា ទំហំនៃការនាំចូលទំនិញយុទ្ធសាស្ត្រខាងលើនេះបានកើនឡើងចំនួន ១.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

Get more results via ClueGoal