Cambodia



Kazakhstan’s gas production totals 68.2 bln cubic meters in 2025 — Energy Ministry

According to Energy Minister Yerlan Akkenzhenov, the Barkhannaya field, with recoverable reserves of 1.5 bln cubic meters of raw gas, was commissioned last year, and a comprehensive gas industry development plan for 2025-2029 was approved

កម្ពុជាទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៦រូប បន្ថែមទៀតពីគ្រួសារលោក ឡាចហ្វដ

វត្ថុបុរាណខ្មែរចំនួន ៧៦រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម

កម្ពុជាទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៦រូប បន្ថែមទៀតពីគ្រួសារលោក ឡាចហ្វដ

វត្ថុបុរាណខ្មែរចំនួន ៧៦រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម៌បានទាមទារពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វត្ថុបុរាណខ្មែរទាំងនោះសុទ្ធសឹងជាវត្ថុ ដែលបានសាងចេញពីថ្មភក់ និងលោហធាតុ ដែលមានអាយុកាលមុនសម័យអង្គរ និងក្នុងអំឡុងសម័យអង្គរ។

អង្គការលីកាដូ៖ ២០២៥ ជាឆ្នាំដ៏អាប់អួរ ចំពោះសេរីភាពបញ្ចេញមតិ

កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវបានចោទប្រកាន់ និង ចាប់ឃុំខ្លួន បន្ទាប

អង្គការលីកាដូ៖ ២០២៥ ជាឆ្នាំដ៏អាប់អួរ ចំពោះសេរីភាពបញ្ចេញមតិ

កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវបានចោទប្រកាន់ និង ចាប់ឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេនៅលើបណ្តាញសង្គម អំពីរឿងជាច្រើន ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមរបាយការណ៍របស់អង្គការការសិទ្ធិមនុស្សលីកាដូ។ ចំពោះលីកាដូ ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរចំពោះសេរីភាពបញ្ចេញមតិ។

ប៉ាគីស្ថាន​ប្រកាស​សង្គ្រាម​ជាមួយ​តាលីបង់ ដោយ​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​អាហ្វហ្កានីស្ថាន

បន្ទាប់​ពីមាន​ការ​វាយប្រហារ​និង​ផ្ទុះ​អាវុធ​​ដាក់គ្នា​ជា​ថ្មី​​នៅ​​តាម​ព្រំដែន​ ​​នៅថ្ង

ប៉ាគីស្ថាន​ប្រកាស​សង្គ្រាម​ជាមួយ​តាលីបង់ ដោយ​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​អាហ្វហ្កានីស្ថាន

បន្ទាប់​ពីមាន​ការ​វាយប្រហារ​និង​ផ្ទុះ​អាវុធ​​ដាក់គ្នា​ជា​ថ្មី​​នៅ​​តាម​ព្រំដែន​ ​​នៅថ្ងៃសុក្រ​ទី​២៧​កុម្ភៈ​២០២៦ រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​ប្រកាសជា​លើក​ទី​មួយ ​ធ្វើ​សង្គ្រាមជាមួយ​អាជ្ញាធរ​តាលីបង់​​ តែ​ម្តង។ យោធា​ប៉ាគីស្ថាន បាន​បញ្ជូន​យន្តហោះ​ចម្បាំង​​ចេញ​ទៅ​ទម្លាក់​គ្រាប់​​លើទីតាំង​និង​​ក្រុង​ធំៗ​ជា​ច្រើន​របស់​អាហ្វហ្កានីស្ថាន។

ឧក្រិដ្ឋកម្មអនឡាញ៖ ២ថ្ងៃ ជនបរទេសសង្ស័យជាង ១០០នាក់ ត្រូវបានចាប់ខ្លួននៅភ្នំពេញ

ជនសង្ស័យដែលជាជនបរទេសសរុបជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួន ត្រឹមព

ឧក្រិដ្ឋកម្មអនឡាញ៖ ២ថ្ងៃ ជនបរទេសសង្ស័យជាង ១០០នាក់ ត្រូវបានចាប់ខ្លួននៅភ្នំពេញ

ជនសង្ស័យដែលជាជនបរទេសសរុបជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួន ត្រឹមពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោមជនសង្ស័យជាជនបរទេសទាំងជាង ១០០នាក់នេះ មាន ៨១នាក់ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌច្បារអំពៅ និង២១នាក់ផ្សេងទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនរយគ្រឿងដែរ។ ញឹម សុផលរាយការណ៍ព័ត៌មាននេះ

ក្រសួង​វប្ប​ធម៌៖ ​កម្ពុជា​មិន​បាន​យក​ប្រាសាទព្រះវិហារ​ធ្វើជា​មូល​ដ្ឋាន​ទ័ព​ដូច​ការ​អះអាងរបស់​ថៃ

នៅ​ថ្ងៃទី​២៧​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​កម្ពុជាអះអាងថា កម្ពុជា​មិន​បាន​យក​​ទីត

ក្រសួង​វប្ប​ធម៌៖ ​កម្ពុជា​មិន​បាន​យក​ប្រាសាទព្រះវិហារ​ធ្វើជា​មូល​ដ្ឋាន​ទ័ព​ដូច​ការ​អះអាងរបស់​ថៃ

នៅ​ថ្ងៃទី​២៧​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​កម្ពុជាអះអាងថា កម្ពុជា​មិន​បាន​យក​​ទីតាំង​ប្រា​សាទ​ព្រះ​វិហារ​ធ្វើ​ជា​មូល​ដ្ឋាន​យោធា ដើម្បី​តតាំង​ក្នុង​សមរភូមិ​ជាមួយ​ថៃ​នៃជម្លោះ​ព្រំដែន​ទេ។​ ការ​ចេញ​មុខ​អះអាងរបស់​ក្រសួង​វប្ប​ធម៌​កម្ពុជា​នា​ពេល​នេះ​ គឺ​បន្ទាប់​ពីរដ្ឋ​មន្ត្រីការបរទេសថៃ ​លោក​ ស៊ីហាស័ក ភួងកេតកែវ​ បាន​ប្រាប់​ទៅតំណាង​​អង្គការ​យូ​ណេស្កូ​កាលពីពេលថ្មីៗនេះថា​ កម្ពុជា​បានប្រើ​ប្រាស់​ប្រាសាទ​បុរាណមួយ​នេះ​ ដើម្បី​ឈរ​ជើង​ និង​ស្តុក​អាវុធ​សង្គ្រាម។​ 

អាជ្ញាធរមីនកម្ពុជាអំពាវនាវឲ្យថៃ បង្ហាញភស្តុតាងជាក់លាក់ជុំវិញករណីផ្ទុះមីននៅតាមព្រំដែនខ្មែរ-ថៃ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើ

អាជ្ញាធរមីនកម្ពុជាអំពាវនាវឲ្យថៃ បង្ហាញភស្តុតាងជាក់លាក់ជុំវិញករណីផ្ទុះមីននៅតាមព្រំដែនខ្មែរ-ថៃ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ នេះជា​ប្រតិកម្មរបស់អាជ្ញាធរមីនទៅនឹងសេចក្តីរាយការណ៍ព័ត៌មានរបស់ភាគីថៃ ដែលថាកងទ័ពជើងទឹកថៃបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សថ្មីៗបន្ថែមទៀតនៅតាមព្រំដែន។

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរៀបចំជំរំភៀសសឹកថ្មី ក្រោយភ្លៀងកក់ខែ

នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀង​កក់ខែ​មួយ​មេ​ធំបាន​ធ្លា​ក់លើ​តំ

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរៀបចំជំរំភៀសសឹកថ្មី ក្រោយភ្លៀងកក់ខែ

នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀង​កក់ខែ​មួយ​មេ​ធំបាន​ធ្លា​ក់លើ​តំបន់មួយចំនួន​​​នៃ​ប្រទេស​កម្ពុជា។ ភ្លៀងកក់ខែនេះ បានបង្ក​ផលលំបាក​ដល់​ពលរ​ដ្ឋ​ភៀស​សឹក ដែល​កំពុងស្នាក់នៅជំរំជនភៀសសឹកបណ្តោះអាសន្ន ក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រ ទី២៧កុម្ភៈនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេធំកាលពីម្សិលមិញបានធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមួយចំនួនត្រូវលិច និងមានភក់ជ្រាំ។ តាមលោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបាន និងកំពុងរៀបចំកន្លែងសុវត្ថិភាពថ្មី ដែលស្ថិតនៅក្បែរនោះ ដើម្បីសម្រួលស្ថានភាពរស់នៅដល់ពលរដ្ឋភៀសសឹក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យអភិបាលខេត្តព្រះវិហារមោឃភាពរាល់លិខិតកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រាប់ទៅអភិបាលខេត្តព្រះវិហារ ឲ្យបន្តផ្សព្វផ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យអភិបាលខេត្តព្រះវិហារមោឃភាពរាល់លិខិតកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រាប់ទៅអភិបាលខេត្តព្រះវិហារ ឲ្យបន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយតម្លាភាព បញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ សំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការកាន់កាប់ដីនៅក្នុងខេត្តព្រះវិហារ ដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិលសម្តែងនូវការសាទរ និងស្នើឲ្យមានចំណាត់ការដូចនេះ នៅតាមខេត្តផ្សេងៗទៀត ដែលមានតំបន់ការពារធម្មជាតិ និងព្រៃឡង់។

គុយបា​បរិហារ​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​បែប​ភេរវកម្ម​ពី​សំណាក់​កង​ប្រដាប់​អាវុធ​មក​ពី​អាមេរិក

ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំងឡើង​ៗ​ជាមួយ​សហរដ្ឋ​អាមេរិក គុយ​បា​​ប្រកាសស្ទាក

គុយបា​បរិហារ​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​បែប​ភេរវកម្ម​ពី​សំណាក់​កង​ប្រដាប់​អាវុធ​មក​ពី​អាមេរិក

ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំងឡើង​ៗ​ជាមួយ​សហរដ្ឋ​អាមេរិក គុយ​បា​​ប្រកាសស្ទាក់​ចាប់​បាន​នាវា​ពាក់ស្លាក​​លេខ​រដ្ឋ​ផ្លរីដា និង​​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​អាមេរិក​បាន​៤​នាក់ នៅក្នុង​ដែន​ទឹក​គុយបា។ បើ​តាម​ឡាហាវ៉ាន ក្រុម​​ប្រដាប់​អាវុធ​មក​ពី​សហរដ្ឋ​អាមេរិក​នេះ ប៉ុនប៉ង​ជ្រៀត​ចូល​​ប្រទេស​គុយបា​ ដើម្បី​ធ្វើ​ភេរវកម្ម។

តានតឹងនៅដើមបូព៌ា ៖ អ៊ីរ៉ង់ចរចាជិតបានសម្រេច ដើម្បីទិញ​មីស៊ីលអ៊ីពែរសូនិក​របស់​ចិន

នៅក្នុងខណៈពេល​ដែល​ការចរចារជាមួយ​អាមេរិក ហាក់មិន​លឿនទៅមុខ ហើយ​លោកដូណាល់ ត្រាំ​កាន់តែដាក់ស

តានតឹងនៅដើមបូព៌ា ៖ អ៊ីរ៉ង់ចរចាជិតបានសម្រេច ដើម្បីទិញ​មីស៊ីលអ៊ីពែរសូនិក​របស់​ចិន

នៅក្នុងខណៈពេល​ដែល​ការចរចារជាមួយ​អាមេរិក ហាក់មិន​លឿនទៅមុខ ហើយ​លោកដូណាល់ ត្រាំ​កាន់តែដាក់សម្ពាធ ដោយ​បញ្ជូន​នាវាផ្ទុកយន្តហោះធំទី​២ ទៅតំបន់ដើមបូព៌ា អ៊ីរ៉ង់​កំពុង​ពន្លឿន​ការចរចា​ទិញ​សព្វាវុធ​ពី​ប្រទេស​ចិន។ បើតាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅដើម​សប្តាហ៍នេះ អ៊ីរ៉ង់​ចរចា​ជិត​បាន​សម្រេច​ដើម្បីទិញ​មីស៊ីល​អ៊ីពែរសូនិក​របស់ចិន ដែលមាន​សមត្ថភាព​បាញ់បំផ្លាញ​នាវាចម្បាំង។

អាជ្ញាធររឹបអូសគ្រឿងញៀនជិត ៥០តោន នៅឆ្នាំ២០២៥

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធទី២៥ ខែកម្ភៈ ឆ្នាំ២០២៦ បានបញ្ជាឱ្យគ្រប់ក្រ

អាជ្ញាធររឹបអូសគ្រឿងញៀនជិត ៥០តោន នៅឆ្នាំ២០២៥

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធទី២៥ ខែកម្ភៈ ឆ្នាំ២០២៦ បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាល រួមគ្នារៀបចំផែនការជាក់លាក់ ដើម្បីទប់ស្កាត់គ្រឿងញៀននៅទូទាំងប្រទេស។ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ក្នុងឆ្នាំ២០២៦នេះ។ 

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលរដ្ឋខ្មែរជិត ១១លាននាក់ មានការងារធ្វើ ក្នុងឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ អះអាងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពលរដ្ឋខ្មែរជាង ១០,៧លាននាក

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលរដ្ឋខ្មែរជិត ១១លាននាក់ មានការងារធ្វើ ក្នុងឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ អះអាងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពលរដ្ឋខ្មែរជាង ១០,៧លាននាក់ មានការងារធ្វើ ពោលគឺកើនឡើងប្រមាណ ៨០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។ អតីតពលករចំណាកស្រុកខ្មែរ ដែលធ្វើការនៅឯប្រទេសថៃចំនួនជាង ៦២ម៉ឺននាក់ ក្នុងចំណោមពលករខ្មែរវិលមកកម្ពុជាវិញជាង ៩៩ម៉ឺននាក់ ក៏ទទួលបានការងារផងដែរ។ បើតាម រដ្ឋមន្រ្តីក្រសួងការងារ ការទទួលបានការងាររបស់ពលករខ្មែរ គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។

របាយការណ៍៖ ពលរដ្ឋខ្មែរជាង ៣,៥លាននាក់ បានចុះបញ្ជីជាសមាជិករបស់ ប.ស.ស

ពលរដ្ឋខ្មែរ ជាង ៧៣ម៉ឺននាក់ បានចុះ ឈ្មោះចូលជាសមាជិកប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស

របាយការណ៍៖ ពលរដ្ឋខ្មែរជាង ៣,៥លាននាក់ បានចុះបញ្ជីជាសមាជិករបស់ ប.ស.ស

ពលរដ្ឋខ្មែរ ជាង ៧៣ម៉ឺននាក់ បានចុះ ឈ្មោះចូលជាសមាជិកប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៅឆ្នាំ២០២៥ ដែលធ្វើឲ្យអ្នកទទួលប្រយោជន៍ពីបណ្ណនេះមានរហូតដល់ជាង ៣លាននាក់ គិតមកត្រឹមឆ្នាំ២០២៦នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ប.ស.ស ចេញផ្សាយនៅថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកបង់វិភាគទានបានកើនជាង ២២% ស្របពេលដែលការទូទាត់ថ្លៃព្យាបាលដល់សមាជិក ប.ស.ស និងមន្ទីរពេទ្យក៏បានកើនក្នុងរង្វង់ ២៥%។ មេដឹកនាំសហជីពខ្លះយល់ថា រដ្ឋាភិបាលគួរតែបង្ហាញរបាយការណ៍វិភាគទានរបស់ពលរដ្ឋប្រកបដោយតម្លាភាពផងដែរ។

តើសាររបស់ប្រមុខការទូតថៃចោទសួរកម្ពុជាថា «ចង់បានសន្តិភាព ឬបន្តជម្លោះ» ជាពាក្យគំរាមឬយ៉ាងណា?

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២

តើសាររបស់ប្រមុខការទូតថៃចោទសួរកម្ពុជាថា «ចង់បានសន្តិភាព ឬបន្តជម្លោះ» ជាពាក្យគំរាមឬយ៉ាងណា?

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ីហាស័ក ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចោទសួរថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានជម្លោះ ដែលធ្វើឲ្យមានការបាត់បង់ និងការឈឺចាប់? សាររបស់ប្រមុខការទូតថៃ នៅលើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវអ្នកឃ្លាំមើលយកមកវែកញែក ថា ជាការគំរាមកំហែងដោយត្រង់ៗ គ្មានលាក់លៀម មកលើកម្ពុជា។ ប៉ុន្តែ ជាមួយគ្នានេះ បើតាមអ្នកវិភាគ ថៃក៏ឆ្លៀតប្រើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនគឺជាជនរងគ្រោះ និងចង់បានសន្តិភាពជាមួយកម្ពុជា។

គណបក្ស​ប្រាឆាឈុនថៃប្តឹង​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ពី​បទ​រំលោភ​​ច្បាប់​បោះឆ្នោត

​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថៃ​បាន​ប្រកាស​បញ្ជាក់​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោ

គណបក្ស​ប្រាឆាឈុនថៃប្តឹង​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ពី​បទ​រំលោភ​​ច្បាប់​បោះឆ្នោត

​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថៃ​បាន​ប្រកាស​បញ្ជាក់​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត ​នៅ​ថ្ងៃពុធ​ទី​២៥​កុម្ភៈ​២០២៦​ម្សិលមិញ។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កុម្ភៈនេះ គណបក្ស​ប្រាឆាឈុន ដែល​គាំទ្រ​ដោយ​យុវជន​ថៃ​ភាគច្រើន និង​ដែល​បាន​ឈ្នះឆ្នោត​លំដាប់​ទីពីរ បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលាការ​ព្រហ្មទណ្ឌ ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​​ចំនួន​៩​រូប ពី​បទរំលោភ​ច្បាប់​​បោះឆ្នោត។

លោកណារិនដ្រា ម៉ូឌី ទៅបំពេញ​​ទស្សនកិច្ចនៅអ៊ីស្រាអែល​ ដើម្បីពង្រឹងសហប្រតិបត្តិការ

លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​អ៊ីស្រាអែល កាលពីថ្ងៃ

លោកណារិនដ្រា ម៉ូឌី ទៅបំពេញ​​ទស្សនកិច្ចនៅអ៊ីស្រាអែល​ ដើម្បីពង្រឹងសហប្រតិបត្តិការ

លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​អ៊ីស្រាអែល កាលពីថ្ងៃពុធ​ទី​​២៥​កុម្ភៈ​។ ជាទស្សនកិច្ច​លើកទី​២ ដែល​លោក​ម៉ូឌី អះអាងថា ដើម្បីពង្រឹងទំនាក់ទំនង​សហប្រតិបត្តិការ​ ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម​ និងការពារជាតិ រវាង​ឥណ្ឌានិងអ៊ីស្រាអែល​។

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បំពេញ​ទស្សនកិច្ច​នៅ​ចិន​​ដោយ​ផ្ចង់​លើ​សេដ្ឋកិច្ច

លោកប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ប៉េកាំង​នៅថ្ងៃពុធ​ទី​២៥​កុម្ភៈ

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បំពេញ​ទស្សនកិច្ច​នៅ​ចិន​​ដោយ​ផ្ចង់​លើ​សេដ្ឋកិច្ច

លោកប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ប៉េកាំង​នៅថ្ងៃពុធ​ទី​២៥​កុម្ភៈ ក្នុង​ក្របខ័ណ្ឌ​នៃ​​ទស្សនកិច្ចផ្លូវការ​​ ពីរ​ថ្ងៃ​ ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​លោក​បាន​ក្លាយ​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់។ ​អម​ដំណើរ​ដោយ​ប្រតិភូឧស្សាហកម្ម​សំខាន់ៗ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច​សម័យលោកស្រី​អង់ហ្គឺឡា​មែរកិល​ លោក​​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បន្តឹង​សំឡេង​ដាក់​ចិន​ ដើម្បី​តម្រែតម្រង់​ទំនាក់ទំនង​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹម​ត្រង់​នឹង​គ្នា​ល្អ។

នៅអង្គសភាខុនហ្ក្រេស លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា​សរសើរខ្លួន​ឯង និង​ប្រកាសគំរាម​អ៊ីរ៉ង់

ដូចតាមទម្លាប់មួយឆ្នាំម្តង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា​ អំពី​ “ស

នៅអង្គសភាខុនហ្ក្រេស លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា​សរសើរខ្លួន​ឯង និង​ប្រកាសគំរាម​អ៊ីរ៉ង់

ដូចតាមទម្លាប់មួយឆ្នាំម្តង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា​ អំពី​ “ស្ថានភាព​សហព័ន្ធ” នៅចំពោះមុខអង្គសភាខុនហ្ក្រេស​។ នៅក្នុង​សុន្ទ​កថាជិត​២ម៉ោង កាលពីថ្ងៃទី​២៤​កុម្ភៈ លោកដូណាល់ ត្រាំ បានថ្លែងសរសើរខ្លួន​ឯងដូចសព្វមួយដង និង​បានប្រកាសអះអាងថា អ៊ីរ៉ង់​កំពុងគំរាម​សហរដ្ឋអាមេរិក​ តាមរយៈអាវុធមីស៊ីល​និងនុយក្លេអ៊ែរ​។

រុស្ស៊ី ៖ នគរបាលម្នាក់ ស្លាប់ និង ២ នាក់ទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថាន

រុស្ស៊ី ៖ នគរបាលម្នាក់ ស្លាប់ និង ២ នាក់ទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថានីយរថភ្លើង Saviolovo ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ។ ការវាយប្រហារថ្មីនេះ បានបង្កឲ្យនគរបាលរុស្ស៊ីម្នាក់បានស្លាប់ និង ២ នាក់ទៀត រងរបួស ។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជារំពឹងយ៉ាងណាពីយុទ្ធនាការការទូតដ៏មមាញឹករបស់ខ្លួននៅបរទេស?

នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺ

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជារំពឹងយ៉ាងណាពីយុទ្ធនាការការទូតដ៏មមាញឹករបស់ខ្លួននៅបរទេស?

នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានផ្តល់បទអន្តរាគមន៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការទន្ទា្រនចូលទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយពីមានការប្រកាសបទឈប់បាញ់លើកទីពីរ កាលពីខែធ្នូ ឆ្នាំ២០២៥។ វត្តមានរបស់ លោក ប្រាក់ សុខុន នៅទីក្រុងហ្សឺណែវ ជាផ្នែកមួយនៃបេសកកម្មការទូតរបស់រដ្ឋាភិបាលកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានធ្វើទស្សនកិច្ចរយៈពេលជិត ២សប្តាហ៍នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ដើម្បីថ្លែងពីការរំលោភបំពានរបស់ថៃមកលើទឹកដីកម្ពុជា។ អ្នកតាមដានស្ថានការណ៍កម្ពុជានានាបានមើលឃើញថា យុទ្ធនាការការទូតរបស់កម្ពុជា នៅពេលនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីឲ្យពិភពលោកបានដឹងកាន់តែច្បាស់អំពីទង្វើឈ្លានពានរបស់ភាគីថៃ៕

ជនជាតិកេនយ៉ាជាង៦០០នាក់ រងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ជនជាតិកេនយ៉ាជាង ៦០០នាក់ ត្រូវបានល្បួងឱ្យធ្វើដំណើរមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារ។ ប៉ុ

ជនជាតិកេនយ៉ាជាង៦០០នាក់ រងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ជនជាតិកេនយ៉ាជាង ៦០០នាក់ ត្រូវបានល្បួងឱ្យធ្វើដំណើរមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារ។ ប៉ុន្តែជាក់ស្តែង ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកអនឡាញនៅពេលមកដល់កម្ពុជា។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters កាលពីថ្ងៃអង្គារទី ២៤កុម្ភៈ ជនជាតិកេនយ៉ាដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងអំពាវនាវសុំឱ្យរដ្ឋាភិបាលកេនយ៉ា ជួយអន្តរាគមន៍ ដើម្បីនាំពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។ 

កម្ពុជាបន្តអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិ និងដកកងទ័ពចេញពីទឹកដីកម្ពុជា

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន

កម្ពុជាបន្តអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិ និងដកកងទ័ពចេញពីទឹកដីកម្ពុជា

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដោយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ ការអំពាវនាវរបស់ប្រមុខការទូតកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកថ្លែងបទអន្តរាគមន៍មួយនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមប្រមុខការទូតកម្ពុជា មានតែការគោពច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបកម្ពុជានិងថៃអាចរស់នៅជាមួយគ្នាដោយសន្តិភាព។

ឧក្រិដ្ឋកម្មអនឡាញ៖ តុលាការកម្ពុជាបន្តចំណាត់ការច្បាប់ឃុំខ្លួនជនជាតិចិន ៤នាក់

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបន្តឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ក្រោមបទចោទពាក់ព័ន្ធន

ឧក្រិដ្ឋកម្មអនឡាញ៖ តុលាការកម្ពុជាបន្តចំណាត់ការច្បាប់ឃុំខ្លួនជនជាតិចិន ៤នាក់

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបន្តឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ក្រោមបទចោទពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិចិនចំនួន ៤នាក់នេះ បានស្ថិតនៅក្នុងចំណោមជនឆបោកក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញជាង៥០០នាក់ ដែលតុលាការកម្ពុជាបានចាត់វិធានការច្បាប់ ក្នុងរយៈពេល ៨ខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់មន្ត្រីទូតបរទេសថា ថៃរំលោភចូលដីកម្ពុជាជិត ៨០០ហិកតា

ផ្ទៃដីកម្ពុជាសរុបទំហំ ៧៦០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន ៣នៃខេត្តបន្ទាយមានជ័យ កំពុងត្រ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់មន្ត្រីទូតបរទេសថា ថៃរំលោភចូលដីកម្ពុជាជិត ៨០០ហិកតា

ផ្ទៃដីកម្ពុជាសរុបទំហំ ៧៦០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន ៣នៃខេត្តបន្ទាយមានជ័យ កំពុងត្រូវបានកងទ័ពថៃឈរជើងកាន់កាប់ដោយខុសច្បាប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទៅកាន់មន្ត្រីទូតបរទេស និងអង្គការអន្តរជាតិនានា អំឡុងពេលដែលពួកគេ ចុះពិនិត្យទីតាំងភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។

សង្គមស៊ីវិលចំនួន៦០ ស្នើឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ពិនិត្យលទ្ធភាពដកហូតសញ្ជាតិខ្មែរពីលោក សម រង្ស៊ី

សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក

សង្គមស៊ីវិលចំនួន៦០ ស្នើឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ពិនិត្យលទ្ធភាពដកហូតសញ្ជាតិខ្មែរពីលោក សម រង្ស៊ី

សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យចាត់វិធានការដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី ក្រោមហេតុផល ការបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា»។ អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ បានចាត់ទុកសកម្មភាពនេះ ថាជាសេណារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច និងថា សកម្មភាពរបស់ក្រុមលោកគឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ 

ក្រសួងការពារជាតិបដិសេធថា កម្ពុជាមិនបានបាញ់គ្រាប់៤០មីលីម៉ែត្រទៅលើតំបន់ល្បាតរបស់ថៃ

ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការចោទប្រកាន់របស់ភាគី

ក្រសួងការពារជាតិបដិសេធថា កម្ពុជាមិនបានបាញ់គ្រាប់៤០មីលីម៉ែត្រទៅលើតំបន់ល្បាតរបស់ថៃ

ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការចោទប្រកាន់របស់ភាគីថៃដែលថា កងទ័ពកម្ពុជាបានប្រើប្រាស់អាវុធ បាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចូលទៅតំបន់ក្បែរចំណុចល្បាតរបស់ថៃ ក្នុងខេត្តព្រះវិហារ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៤កុម្ភៈនេះ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃនិយាយថា កងទ័ពថៃបានប្រើអាវុធប្រភេទM79 ដើម្បីឆ្លើយតបមកនឹងករណីផ្ទុះគ្រាប់ពីភាគីកម្ពុជា។ យើងស្តាប់ ស៊ឹម ចាន់សំណាង៖

អ្នកដុតនំប៉័ងបារាំង ប្រថុយគ្រោះថ្នាក់ ធ្វើនំប៉័ងចែកជូនប្រជាជនអ៊ុយក្រែន

លោក Loïc Nervi គឺជាអ្នកធ្វើនំប៉័ងជនជាតិបារាំងម្នាក់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរទៅដល់ប្រទេសអ៊ុយ

អ្នកដុតនំប៉័ងបារាំង ប្រថុយគ្រោះថ្នាក់ ធ្វើនំប៉័ងចែកជូនប្រជាជនអ៊ុយក្រែន

លោក Loïc Nervi គឺជាអ្នកធ្វើនំប៉័ងជនជាតិបារាំងម្នាក់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីដុតនំប៉័ងបរិច្ចាគជូន ប្រជាជនអ៊ុយក្រែន ដោយឥតគិតថ្លៃ ។ មានរហស្សនាមថា « អ្នកដុតនំប៉័ង គ្មានព្រំដែន » បុរសចិត្តទូលាយរូបនេះ សុខចិត្តចាកចោលប្រពន្ធកូនមួយរយៈ និង ពុះពារគ្រប់ឧបសគ្គ ដើម្បីផ្គត់ផ្គង់ចំណីអាហារ ជួយស្រោចស្រង់ជីវិតប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ នៅក្នុងទីក្រុង កៀវ ។

អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ

អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ តែទន្ទឹមនឹងនេះ នៅក្នុង​សង្គ្រាម​៤ឆ្នាំមកនេះ ប្រជាជន​អ៊ុយក្រែន​បានរស់រងទុក្ខវេទនា​ ស្លាប់ និងរបួសច្រើនម៉ឺននាក់​។

បញ្ហាកោះតៃវ៉ាន់៖ ជប៉ុន​មិនប្តូរជំហរ ចិន​កាន់តែកៀប​ ខ្ទប់ដង្ហើម​ក្រុមហ៊ុន​បច្ចេកវិទ្យាជប៉ុន

ចិន​សម្រេច​​ដាក់ទណ្ឌកម្មធ្ងន់ៗ​លើស្ថាប័ន និងក្រុមហ៊ុនជប៉ុន ចំនួន​៤០ ​ដែលចិន​ចោទថា បាន​​ចូ

បញ្ហាកោះតៃវ៉ាន់៖ ជប៉ុន​មិនប្តូរជំហរ ចិន​កាន់តែកៀប​ ខ្ទប់ដង្ហើម​ក្រុមហ៊ុន​បច្ចេកវិទ្យាជប៉ុន

ចិន​សម្រេច​​ដាក់ទណ្ឌកម្មធ្ងន់ៗ​លើស្ថាប័ន និងក្រុមហ៊ុនជប៉ុន ចំនួន​៤០ ​ដែលចិន​ចោទថា បាន​​ចូលរួម​ជួយសហការដើម្បីពង្រឹង​អំណាច​យោធា​របស់​រដ្ឋាភិបាលក្រុងតូក្យូ។ ចំណាត់ការ​របស់​​ក្រសួងពាណិជ្ជកម្មចិន​​កាលពីថ្ងៃអង្គារ​ទី ២៤កុម្ភៈ ធ្វើឡើង នៅប៉ុន្មានសប្តាហ៍ក្រោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទើប​ប្រកាស​ហាមមិន​ឲ្យ​ប្រជាជន​ចិន​ធ្វើ​ដំណើរកំសាន្ត​ទៅ​លេង​ប្រទេស​ជប៉ុន។ ចិន​ដាក់សម្ពាធ​លើ​ជប៉ុន ក៏ព្រោះតែ​លោកស្រីនាយករដ្ឋមន្រ្តី សាណាអេ តាកាអ៊ីឈិ ប្រកាស​លូកដៃអន្តរាគមន៍ក្នុងករណីមានការវាយប្រហារទៅលើ​កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដី​មួយ​របស់ចិន។

ថៃសរសើរជំហរអព្យាក្រឹតរបស់បារាំងក្នុងជម្លោះខ្មែរ-ថៃ អ្នកវិភាគជំរុញឲ្យកម្ពុជាកាន់តែស្និទ្ធជាមួយបារាំង

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាស័ក្ត ភួងកេតកែវ បានជួបជា

ថៃសរសើរជំហរអព្យាក្រឹតរបស់បារាំងក្នុងជម្លោះខ្មែរ-ថៃ អ្នកវិភាគជំរុញឲ្យកម្ពុជាកាន់តែស្និទ្ធជាមួយបារាំង

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាស័ក្ត ភួងកេតកែវ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែលបារ៉ូ(Jean-Noël Barrot) និងបានថ្លែងកោតសរសើរជំហរមិនលម្អៀងរបស់រដ្ឋាភិបាលបារាំងក្នុងបញ្ហាព្រំដែនកម្ពុជា និងថៃ។ អ្នកវិភាគនយោបាយវាយតម្លៃថា រដ្ឋមន្ត្រីការបរទេសថៃ កំពុងប្រើយុទ្ធសាស្ត្រការទូតយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងឥទ្ធិពលរបស់ថៃនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការដោះស្រាយបញ្ហាតំបន់ ដ៏រសើបដូចជា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។

កម្ពុជាស្នើថៃឲ្យចូលរួមកិច្ចប្រជុំJBC និងបញ្ជូនក្រុមការងារវាស់វែងបង្គោលព្រំដែននៅខែមីនា

កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃចន្ទទី២៣ កុម្ភៈ ឆ្នាំ២០២៦ បានបញ្ជ

កម្ពុជាស្នើថៃឲ្យចូលរួមកិច្ចប្រជុំJBC និងបញ្ជូនក្រុមការងារវាស់វែងបង្គោលព្រំដែននៅខែមីនា

កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃចន្ទទី២៣ កុម្ភៈ ឆ្នាំ២០២៦ បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីថៃ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃអង្គារ ទី២៤កុម្ភៈ បានលើកឡើងថា នៅក្នុងកំណត់ទូត កម្ពុជាស្នើឲ្យរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅអំឡុងសប្តាហ៍ទីពីរ នៃខែមីនា ឆ្នាំ២០២៦។ 

លោក ហ៊ុន សែន៖ ពិធីបុកល័ក្តមិនមានឈុតមាក់ងាយសាសនាឥស្លាម តែសិល្បករក៏ត្រូវតែពិនិត្យលើការប្រើពាក្យសំដី

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចេញមុខអន្តរាគមន៍ចំពោះ

លោក ហ៊ុន សែន៖ ពិធីបុកល័ក្តមិនមានឈុតមាក់ងាយសាសនាឥស្លាម តែសិល្បករក៏ត្រូវតែពិនិត្យលើការប្រើពាក្យសំដី

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចេញមុខអន្តរាគមន៍ចំពោះប្រតិកម្មរបស់ពលរដ្ឋខ្មែរឥស្លាមជុំវិញកម្មវិធីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍មួយ កាលពីពេលថ្មីៗនេះ។ ក្នុងសំណេរដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែនបានបញ្ជាក់ថា លោកមិនចង់ឃើញឡើយជម្លោះរវាងពលរដ្ឋខ្មែរ និងខ្មែរឥស្លាមទាក់ទិននឹងពិធីមួយនេះ។ តែអ្នកសំដែងក៏ត្រូវ​តែពិនិត្យលើការប្រើប្រាស់ពាក្យសំដី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ព្រះក្នុងសាសនាឥស្លាម។

កាសែតម៉ាឡេស៊ី៖ ជនបរទេសជាង២១ម៉ឺននាក់ចេញពីកម្ពុជា ខណៈមានការបង្កើនការបង្ក្រាបអំពើឆបោកអនឡាញ

នៅក្រោមសម្ពាធនៃការកើនឡើងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា មានជនបរទេសជ

កាសែតម៉ាឡេស៊ី៖ ជនបរទេសជាង២១ម៉ឺននាក់ចេញពីកម្ពុជា ខណៈមានការបង្កើនការបង្ក្រាបអំពើឆបោកអនឡាញ

នៅក្រោមសម្ពាធនៃការកើនឡើងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា មានជនបរទេសជាង ​២១ម៉ឺននាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងអំពើឆបោកតាមអនឡាញបាន​ចាកចេញពីកម្ពុជា ដោយស្ម័គ្រចិត្ត ហើយជនសង្ស័យជាច្រើនរយនាក់ទៀត បាន និងកំពុងប្រឈមចំណាត់ការផ្លូវច្បាប់នៅកម្ពុជា។​ នេះបើតាមកាសែត ឌឹ ស្តា(The Star) ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ តាមកាសែតដដែលនេះ មេខ្លោងជាច្រើននាក់ ក៏បានស្ថិតក្រោមការស៊ើបអង្កេតយ៉ាងសកម្ម បន្ទាប់ពីពួកគេបានចាកចេញពីមូលដ្ឋាននានា នៅពេលការបង្ក្រាបកើនឡើងកាន់តែខ្លាំងចាប់តាំងពីខែមិថុនាឆ្នាំមុន។

Get more results via ClueGoal