អ្នកជំនាញកម្ពុជា៖ វិបត្តិនៅដើមបូព៌ាអាចពង្រីកជាជម្លោះសកល ខណៈកម្ពុជាអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ
newsare.net
ខណៈជម្លោះនៅតំបន់ដើមបូព៌ាកំពុងកើនកម្តៅខ្លាំង បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិកអ្នកជំនាញកម្ពុជា៖ វិបត្តិនៅដើមបូព៌ាអាចពង្រីកជាជម្លោះសកល ខណៈកម្ពុជាអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ
ខណៈជម្លោះនៅតំបន់ដើមបូព៌ាកំពុងកើនកម្តៅខ្លាំង បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី២៨កុម្ភៈ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជាយល់ថា ជម្លោះនៅដើមបូព៌ាពេលនេះ អាចនឹងរីករាលដាលក្លាយទៅជាជម្លោះនៅជុំវិញសកលលោក។ នេះបង្ហាញឲ្យឃើញថា ពិភពលោកកំពុងប្រឈមខ្លាំងនឹងភាពគ្មានសណ្តាប់ធ្នាប់ និងការរំលោភច្បាប់អន្តរជាតិ បន្ទាប់ពីរុស្ស៊ីបានប្រើកម្លាំងយោធាឈ្លានពានទាំងកំរោលនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២។ លោកបណ្ឌិត សឺន សម អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាលើកឡើងថា វិបត្តិទំនាក់ទំនងការទូតអាមេរិក-អ៊ីរ៉ង់ និងអ៊ីរ៉ង់-អ៊ីស្រាអែល គឺតែងកើតមានជាហូរហែ បន្ទាប់ពីអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរនៅឆ្នាំ២០១៥។ បើតាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ជំហររបស់កម្ពុជាពេលនេះគឺជំរុញឲ្យប្រទេសនៅលើពិភពលោកគោរពតាមច្បាប់ និងគោលការណ៍អន្តរជាតិ។ Read more














