Cambodia



កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទ ទី​ ២ ខែ មីនា ឆ្នាំ ​២០២៦

.....

ការបន្តអភិរក្សសិប្បកម្មដូនតាជាគន្លឹះជួយជ្រោមជ្រែងវប្បធម៌ខ្មែរ

បច្ចុប្បន្ន សិប្បកម្មប្រពៃណីខ្មែរមួយចំនួនដូចជាគំនូរ ចម្លាក់ ស្មូន ឬតម្បាញដែលជាមរតកសម័យដូន

ការបន្តអភិរក្សសិប្បកម្មដូនតាជាគន្លឹះជួយជ្រោមជ្រែងវប្បធម៌ខ្មែរ

បច្ចុប្បន្ន សិប្បកម្មប្រពៃណីខ្មែរមួយចំនួនដូចជាគំនូរ ចម្លាក់ ស្មូន ឬតម្បាញដែលជាមរតកសម័យដូនតាកំពុងជួបបញ្ហា ឬក៏ថានៅមិនទាន់មានការផ្ទេរចំណេះដឹង ជំនាញ និងបច្ចេកទេសទៅឲ្យមនុស្សជំនាន់ក្រោយឲ្យបានទូលំទូលាយនៅឡើយទេ។ ទោះជាយ៉ាងណា អ្នកផលិត និងអ្នកប្រើប្រាស់យល់ថា ការបន្តអភិរក្សសិប្បកម្មដូនតាទាំងនេះប្រកបដោយការច្នៃប្រឌិតជាដំណោះស្រាយមួយក្នុងការពង្រឹង​ទីផ្សារសព្វថ្ងៃ និងក៏ជាការជួយជ្រោមជ្រែងវប្បធម៌ខ្មែរដែរ។

សង្គ្រាម​អ៊ីរ៉ង់​ ឆាបឆេះ​រាលដាលកាន់តែ​ខ្លាំង​ ក្នុងតំបន់​មជ្ឈិមបូព៌ា

សឹក​ចម្បាំង​​នៅ​អ៊ីរ៉ង់​ ឈាន​ចូល​ ​៣ថ្ងៃហើយ។ ភ្លើង​សង្គ្រាម​បន្ត​ឆេះ​រីករាលដាលក្នុង​តំបន

សង្គ្រាម​អ៊ីរ៉ង់​ ឆាបឆេះ​រាលដាលកាន់តែ​ខ្លាំង​ ក្នុងតំបន់​មជ្ឈិមបូព៌ា

សឹក​ចម្បាំង​​នៅ​អ៊ីរ៉ង់​ ឈាន​ចូល​ ​៣ថ្ងៃហើយ។ ភ្លើង​សង្គ្រាម​បន្ត​ឆេះ​រីករាលដាលក្នុង​តំបន់​មជ្ឈិមបូព៌ា​ ប៉ះពាល់​ប្រទេស​ជាច្រើន។ ដើម្បីគេច​ចេញពីគ្រាប់ប្លោង​អ៊ីស្រាអែល​-អាមេរិក​ ប្រជា​ពលរដ្ឋ​អ៊ីរ៉ង់ច្រើន​ម៉ឺននាក់ នាំគ្នា​​សម្រុក​ចាក​ចេញពី​ប្រទេស​ សំដៅទៅ​តួកគី និង​លីបង់ ក្បែរ​ខាង។​ ​

កាណាដា និង ឥណ្ឌា ចុះកិច្ចព្រមព្រៀង​វិនិយោគទុនលើវិស័យ​បច្ចេកវិទ្យានិងថាមពល

នៅទីក្រុងញូវដែលី មេដឹកនាំ​កាណាដានិងឥណ្ឌា បាន​សម្រេច​ចុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​​ជាច្

កាណាដា និង ឥណ្ឌា ចុះកិច្ចព្រមព្រៀង​វិនិយោគទុនលើវិស័យ​បច្ចេកវិទ្យានិងថាមពល

នៅទីក្រុងញូវដែលី មេដឹកនាំ​កាណាដានិងឥណ្ឌា បាន​សម្រេច​ចុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​​ជាច្រើន​ ដែលក្នុងនោះ រួម​មានការ​វិនិយោគទុនលើវិស័យបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ​​ រ៉ែដីកម្រ និងរ៉ែ​អ៊ុយរ៉ានីញ៉ូម។ ក្រៅពី​ផ្នែកសេដ្ឋកិច្ច​ ប្រទេស​ទាំង​ ២ បាន​បង្ហាញ​មហិច្ចតា​កែសម្រួល​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ ដើម្បី​ឲ្យ​ក្លាយ​ជា​ដៃគូ​សហការ​ក្នុង​វិស័យ​ការពារជាតិ​។​​ ​

លោក​ម៉ាក្រុង ប្រកាសថាបារាំងនឹងសើរើ​ទ្រឹស្តីបន្លាច​នុយក្លេអ៊ែរ ដើម្បីពង្រឹង​សមត្ថភាពការពារសន្តិសុខ

នៅក្នុងបរិបទអសន្តិសុខ និង​​សង្គ្រាម​នៅទូទាំងពិភពលោក បារាំងក្នុង​នាមជាមហាអំណាចនុយក្លែអ៊ែ

លោក​ម៉ាក្រុង ប្រកាសថាបារាំងនឹងសើរើ​ទ្រឹស្តីបន្លាច​នុយក្លេអ៊ែរ ដើម្បីពង្រឹង​សមត្ថភាពការពារសន្តិសុខ

នៅក្នុងបរិបទអសន្តិសុខ និង​​សង្គ្រាម​នៅទូទាំងពិភពលោក បារាំងក្នុង​នាមជាមហាអំណាចនុយក្លែអ៊ែរតែមួយគត់ក្នុងចំណោម​សមាជិកសហភាពអឺរ៉ុប នឹងចាប់ផ្តើមសើរើ​ទ្រឹស្តី​បន្លាយ​នុយក្លេអ៊ែរ ឲ្យ​បានស៊ីជម្រៅ​។ នេះបើផ្អែកតាមសម្តីប្រកាស របស់​លោកម៉ាក្រុង ដែល​បាន​ចាត់ទុកការពង្រឹងយុទ្ធសាស្ត្របន្លាយនុយក្លេអ៊ែរ ជា​អាទិភាព​ធំ​ ដោយ​មានការចូលរួម​ជាមួយ​ប្រទេស​អឺរ៉ុប​៨​ផ្សេងទៀត​។​

ផ្ទុះ​បាតុកម្មមរណៈ​នៅ​ប៉ាគីស្ថាន​និង​អ៊ីរ៉ាក់ ក្រោយ​ការស្លាប់​អាយ៉ាតូឡា​អាលីខាមេណី

ក្រោយ​ការ​ស្លាប់​របស់​អាយ៉ាតូឡា អាលី ខាមេណី មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ ​ក្នុង​ប្រតិបត្តិការ​

ផ្ទុះ​បាតុកម្មមរណៈ​នៅ​ប៉ាគីស្ថាន​និង​អ៊ីរ៉ាក់ ក្រោយ​ការស្លាប់​អាយ៉ាតូឡា​អាលីខាមេណី

ក្រោយ​ការ​ស្លាប់​របស់​អាយ៉ាតូឡា អាលី ខាមេណី មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ ​ក្នុង​ប្រតិបត្តិការ​យោធាអាមេរិក​និង​អ៊ីស្រាអែល​ បាតុករ​ប៉ាគីស្ថាន​បានផ្ទុះ​កំហឹង​​នៅ​ស្ទើរ​ទូទាំង​ប្រទេសប្រឆាំង​នឹង​អាមេរិកនិង​អ៊ីស្រាអែល ហើយ​​​​នាំ​គ្នា​សម្រុក​ចូល​​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​ហោច​៨នាក់។ ចំណែក​នៅ​អ៊ីរ៉ាក់​វិញ​ ក្រៅ​ពី​បាតុកម្ម​ហិង្សា​នៅ​តំបន់ស្ថានទូត​អាមេរិក ក្រុមប្រដាប់​អាវុធ​អ៊ីរ៉ាក់​បាន​​បាញ់មីស៊ីល​ និង​ដ្រូន​​លើ​ទីតាំង​យោធា​អាមេរិក​ជា​ច្រើន​កន្លែង។

មរណៈភាព​​របស់​​អាលី ខាម៉េណី ៖ អវសាន​នៃអំណាចអ៊ីស្លាម​​ផ្តាច់ការអ៊ីរ៉ង់ រយៈ​ពេល​ជិត​៤០ឆ្នាំ

អាយ៉ាតូឡា អាលី ខាម៉េណី បាន​ស្លាប់​កាលពីថ្ងៃសៅរ៍ទី​២៨កុម្ភៈ នៅក្នុងការវាយប្រហារ​ទ្រង់ទ្រាយ

មរណៈភាព​​របស់​​អាលី ខាម៉េណី ៖ អវសាន​នៃអំណាចអ៊ីស្លាម​​ផ្តាច់ការអ៊ីរ៉ង់ រយៈ​ពេល​ជិត​៤០ឆ្នាំ

អាយ៉ាតូឡា អាលី ខាម៉េណី បាន​ស្លាប់​កាលពីថ្ងៃសៅរ៍ទី​២៨កុម្ភៈ នៅក្នុងការវាយប្រហារ​ទ្រង់ទ្រាយធំមួយរបស់​កងទ័ពអាមេរិក នៅទីក្រុងតេអេរ៉ង់​។ អគ្គមគុទេសក៍​​​សាសនាកំពូលរបស់អ៊ីរ៉ង់រូបនេះ បានកាន់អំណាចតាំងតែ​ពី​ឆ្នាំ​១៩៨៩មក ជាមួយ​នឹងមនោគមវិជ្ជា​សាសនា​ផ្តាច់ការ ស្អប់អាមេរិក​និង​ក្រុមប្រទេសលោកខាងលិច​។ ទោះចង់មិនចង់ ជិត​៤០ឆ្នាំនៃអំណាច ឈ្មោះរបស់​​ អាលី ខាម៉េណី បាន​ចារជាប់ក្នុងប្រវត្តិ​សាស្ត្រ​នៃ​​តំបន់ដើមបូព៌ាទាំងមូល​។​

អ៊ីរ៉ង់​​បញ្ជាក់​ពី​ការ​ស្លាប់​របស់​អាយ៉ាតូឡា អាលី ខាមេណី​ និង​កំពុង​រៀប​ចំ​អន្តរកាល

ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​បាន​បញ្ជាក់​ព័ត៌មាន​ នៅ​ថ្ងៃអាទិត្យ​ទី ១​មីនា​២០២៦ អំពី​ការ​ស្លាប

អ៊ីរ៉ង់​​បញ្ជាក់​ពី​ការ​ស្លាប់​របស់​អាយ៉ាតូឡា អាលី ខាមេណី​ និង​កំពុង​រៀប​ចំ​អន្តរកាល

ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​បាន​បញ្ជាក់​ព័ត៌មាន​ នៅ​ថ្ងៃអាទិត្យ​ទី ១​មីនា​២០២៦ អំពី​ការ​ស្លាប់​របស់​អាយ៉ាតូឡា អាលី ខាមេណី​ មគ្គុទេសក៍សាសនានិង​ជា​មេដឹកនាំ​​កំពូលរបស់​អ៊ីរ៉ង់ នៅ​ក្នុង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​និង​អ៊ីស្រាអែល ក្នុងយប់​ថ្ងៃ​សៅរ៍​ទី​២៨​កុម្ភៈ​ឆ្លង​ចូល​ថ្ងៃអាទិត្យ​។ ក្រៅ​ពី​អាយ៉ាតូឡា ការ​វាយប្រហារ​អាមេរិក​និង​អ៊ីស្រាអែល​សម្លាប់​បាន​មេដឹកនាំជាន់​ខ្ពស់​អ៊ីរ៉ង់​ ៧​នាក់​ផ្សេង​ទៀត។ នេះ​បើ​តាម​ប្រភព​អ៊ីស្រាអែល។

អ្នកជំនាញកម្ពុជា៖ វិបត្តិនៅដើមបូព៌ាអាចពង្រីកជាជម្លោះសកល ខណៈកម្ពុជាអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ

ខណៈជម្លោះនៅតំបន់ដើមបូព៌ាកំពុងកើនកម្តៅខ្លាំង បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិក

អ្នកជំនាញកម្ពុជា៖ វិបត្តិនៅដើមបូព៌ាអាចពង្រីកជាជម្លោះសកល ខណៈកម្ពុជាអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ

ខណៈជម្លោះនៅតំបន់ដើមបូព៌ាកំពុងកើនកម្តៅខ្លាំង បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី២៨កុម្ភៈ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជាយល់ថា ជម្លោះនៅដើមបូព៌ាពេលនេះ អាចនឹងរីករាលដាលក្លាយទៅជាជម្លោះនៅជុំវិញសកលលោក។ នេះបង្ហាញឲ្យឃើញថា ពិភពលោកកំពុងប្រឈមខ្លាំងនឹងភាពគ្មានសណ្តាប់ធ្នាប់ និងការរំលោភច្បាប់អន្តរជាតិ បន្ទាប់ពីរុស្ស៊ីបានប្រើកម្លាំងយោធាឈ្លានពានទាំងកំរោលនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២។ លោកបណ្ឌិត សឺន សម អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាលើកឡើងថា វិបត្តិទំនាក់ទំនងការទូតអាមេរិក-អ៊ីរ៉ង់ និងអ៊ីរ៉ង់-អ៊ីស្រាអែល គឺតែងកើតមានជាហូរហែ បន្ទាប់ពីអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរនៅឆ្នាំ២០១៥។ បើតាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ជំហររបស់កម្ពុជាពេលនេះគឺជំរុញឲ្យប្រទេសនៅលើពិភពលោកគោរពតាមច្បាប់ និងគោលការណ៍អន្តរជាតិ។

ពិភពលោក​បញ្ចេញ​ប្រតិកម្មផ្សេង​គ្នា នៅពេល​​អាមេរិក​និង​អ៊ីស្រាអែល​វាយ​អ៊ីរ៉ង់

តំបន់​ដើម​បូព៌ា​កំពុង​ប្រឈម​នឹង​ភាព​ហិង្សា​ជា​ថ្មី ក្រោយ​ពី​អាមេរិក​និង​អ៊ីស្រាអែល​​បើក

ពិភពលោក​បញ្ចេញ​ប្រតិកម្មផ្សេង​គ្នា នៅពេល​​អាមេរិក​និង​អ៊ីស្រាអែល​វាយ​អ៊ីរ៉ង់

តំបន់​ដើម​បូព៌ា​កំពុង​ប្រឈម​នឹង​ភាព​ហិង្សា​ជា​ថ្មី ក្រោយ​ពី​អាមេរិក​និង​អ៊ីស្រាអែល​​បើក​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​វាយ​ប្រហារ​លើ​អ៊ីរ៉ង់ ហើយ​អ៊ីរ៉ង់​បាញ់​មីស៊ីល​តបត​វិញ​ សំដៅ​លើ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​។ នៅ​ចំពោះ​មុខ​វាយប្រហារ​​គ្នា​នេះ អង្គការ​សហប្រជាជាតិ ក្រុម​មហាអំណាច​តូច-​ធំ​ បណ្តា​ប្រទេស​ជិត​ខាងឆ្ងាយ​ឬ​ជិត បាន​បញ្ចេញ​ប្រតិកម្ម​បន្ត​បន្ទាប់​គ្នា​ដោយ​មិន​បង្អង់ ខ្លះ​បរិហារ ខ្លះ​ស្រែកទាមទារ​សុំ​ឱ្យ​បញ្ឈប់ជា​បន្ទាន់​​សកម្មភាព​ហិង្សា ខ្លះ​ណែនាំ​ឱ្យ​ភាគី​ជម្លោះ​អត់​ធ្មត់​ចេះ​មាន​ហេតុផល​ ខ្លះ​ស្នើ​ធ្វើ​ជាអន្តរការី។

តើប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល​ ​វាយប្រហារអ៊ីរ៉ង់ អាចបង្កផលប៉ះពាល់អ្វីខ្លះ​មកលើវិស័យប្រេង?

ប្រតិបត្តិការវាយប្រហារ​ទៅលើអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក​និងអ៊ីស្រាអែល កំពុងធ្វើ​ឲ្យ​មា

តើប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល​ ​វាយប្រហារអ៊ីរ៉ង់ អាចបង្កផលប៉ះពាល់អ្វីខ្លះ​មកលើវិស័យប្រេង?

ប្រតិបត្តិការវាយប្រហារ​ទៅលើអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក​និងអ៊ីស្រាអែល កំពុងធ្វើ​ឲ្យ​មានការព្រួយ​បារម្ភជាខ្លាំង អំពីការរីករាលដាលភ្លើងសង្គ្រាម​ទូទាំងតំបន់ដើមបូព៌ា។ ក្រុមហ៊ុន​អាកាសចរណ៍សឹងទាំងអស់ដែលមានគោលដៅទៅតំបន់នេះ បាន​លុបចោលជើងហោះហើរជាបន្តបន្ទាប់។ លើសពីបញ្ហា​ចរាចរណ៍​ផ្លូវអាកាស ស្ថានការណ៍​នេះ​ក៏អាចបង្កការប៉ះពាល់ខ្លាំង​ ទៅលើការដឹកជញ្ជូនប្រេង​។ ច្រកសមុទ្រអរមូហ្ស (Ormuz) ដែលស្ថិតនៅមុខផ្ទះអ៊ីរ៉ង់ គឺជាច្រក​ចេញចូល​ដ៏សំខាន់នៃការដឹកជញ្ជូនប្រេង​ពិភពលោក​។​ អ៊ីរ៉ង់ក៏ជាប្រទេសផលិត​ប្រេងមួយដ៏ធំដែរ។

អាមេរិក​និង​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​វាយប្រហារ​អ៊ីរ៉ង់ តំបន់​ដើម​បូព៌ា​ស្ថិត​ក្នុង​អាសន្ន

ដូច​ពាក្យ​គំរាម នៅ​ថ្ងៃសៅរ៍​ទី​២៨​កុម្ភៈ​២០២៦នេះ អាមេរិក​និង​អ៊ីស្រាអែល​បាន​ប្រកាស​បើក​

អាមេរិក​និង​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​វាយប្រហារ​អ៊ីរ៉ង់ តំបន់​ដើម​បូព៌ា​ស្ថិត​ក្នុង​អាសន្ន

ដូច​ពាក្យ​គំរាម នៅ​ថ្ងៃសៅរ៍​ទី​២៨​កុម្ភៈ​២០២៦នេះ អាមេរិក​និង​អ៊ីស្រាអែល​បាន​ប្រកាស​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​អ៊ីរ៉ង់។ ជា​ការ​វាយប្រហារ​ “បង្ការ​​” ប្រឆាំង​នឹង​អ៊ីរ៉ង់ ដែល​​បានបាញ់​មីស៊ីល​តប​ត​វិញ​សំដៅ​អ៊ីស្រាអែល។ បើ​តាម​សារព័ត៌មានអ៊ីរ៉ង់ ​រដ្ឋធានី​តេហេរ៉ង់​និង​ក្រុង​ផ្សេងៗ​ទៀតរបស់​អ៊ីរ៉ង់​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃការ​វាយប្រហារ ដោយ​មាន​​កា​រផ្ទុះនៅ​​ជា​ច្រើន​កន្លែង។

សង្គ្រាម ៤ ឆ្នាំ នៅអ៊ុយក្រែន៖ ដំណើរស្វែងរកអត្តសញ្ញាណយុទ្ធជន ដែលបានពលីជីវិតនៅលើសមរភូមិ

ចាប់តាំងពីឆ្នាំ ២០២៥ មក នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមនុស្សធម៌មួយ រវាងរុស្ស៊ី និង អ៊ុយក្

សង្គ្រាម ៤ ឆ្នាំ នៅអ៊ុយក្រែន៖ ដំណើរស្វែងរកអត្តសញ្ញាណយុទ្ធជន ដែលបានពលីជីវិតនៅលើសមរភូមិ

ចាប់តាំងពីឆ្នាំ ២០២៥ មក នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមនុស្សធម៌មួយ រវាងរុស្ស៊ី និង អ៊ុយក្រែន សាកសពយុទ្ធជនអ៊ុយក្រែន ច្រើនពាន់នាក់ ដែលបានស្លាប់នៅលើសមរភូមិ ត្រូវភាគីរុស្ស៊ីប្រគល់មកអាជ្ញាធរអ៊ុយក្រែនវិញ ជាបន្តបន្ទាប់ ។ រក្សាទុកនៅក្នុងទូររថភ្លើងត្រជាក់ សពយុទ្ធជនខាងលើនេះ កំពុងឆ្លងកាត់នីតិវិធីកំណត់អត្តសញ្ញាណយ៉ាងវែងឆ្ងាយ និង ហ្មត់ចង់ ជាទីបំផុត។ ចំពោះគ្រូពេទ្យជំនាញកោសល្យវិច័យ ការងារនេះ ប្រៀបបាននឹងទង្វើជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់មួយ ។ ពោល គឺបេសកកម្មនេះ មិនគ្រាន់តែជាកាតព្វកិច្ច វេជ្ជសាស្ត្រតែមួយមុខនោះទេ តែជានិមិត្តរូប នៃការផ្តល់តម្លៃ និង សេចក្តីថ្លៃថ្នូរ ចំពោះមនុស្សជាតិ ដូចគ្នា ។

កម្ពុជាទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៦រូប បន្ថែមទៀតពីគ្រួសារលោក ឡាចហ្វដ

វត្ថុបុរាណខ្មែរចំនួន ៧៦រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម

កម្ពុជាទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៦រូប បន្ថែមទៀតពីគ្រួសារលោក ឡាចហ្វដ

វត្ថុបុរាណខ្មែរចំនួន ៧៦រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម៌បានទាមទារពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វត្ថុបុរាណខ្មែរទាំងនោះសុទ្ធសឹងជាវត្ថុ ដែលបានសាងចេញពីថ្មភក់ និងលោហធាតុ ដែលមានអាយុកាលមុនសម័យអង្គរ និងក្នុងអំឡុងសម័យអង្គរ។

អង្គការលីកាដូ៖ ២០២៥ ជាឆ្នាំដ៏អាប់អួរ ចំពោះសេរីភាពបញ្ចេញមតិ

កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវបានចោទប្រកាន់ និង ចាប់ឃុំខ្លួន បន្ទាប

អង្គការលីកាដូ៖ ២០២៥ ជាឆ្នាំដ៏អាប់អួរ ចំពោះសេរីភាពបញ្ចេញមតិ

កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវបានចោទប្រកាន់ និង ចាប់ឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេនៅលើបណ្តាញសង្គម អំពីរឿងជាច្រើន ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមរបាយការណ៍របស់អង្គការការសិទ្ធិមនុស្សលីកាដូ។ ចំពោះលីកាដូ ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរចំពោះសេរីភាពបញ្ចេញមតិ។

ប៉ាគីស្ថាន​ប្រកាស​សង្គ្រាម​ជាមួយ​តាលីបង់ ដោយ​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​អាហ្វហ្កានីស្ថាន

បន្ទាប់​ពីមាន​ការ​វាយប្រហារ​និង​ផ្ទុះ​អាវុធ​​ដាក់គ្នា​ជា​ថ្មី​​នៅ​​តាម​ព្រំដែន​ ​​នៅថ្ង

ប៉ាគីស្ថាន​ប្រកាស​សង្គ្រាម​ជាមួយ​តាលីបង់ ដោយ​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​អាហ្វហ្កានីស្ថាន

បន្ទាប់​ពីមាន​ការ​វាយប្រហារ​និង​ផ្ទុះ​អាវុធ​​ដាក់គ្នា​ជា​ថ្មី​​នៅ​​តាម​ព្រំដែន​ ​​នៅថ្ងៃសុក្រ​ទី​២៧​កុម្ភៈ​២០២៦ រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​ប្រកាសជា​លើក​ទី​មួយ ​ធ្វើ​សង្គ្រាមជាមួយ​អាជ្ញាធរ​តាលីបង់​​ តែ​ម្តង។ យោធា​ប៉ាគីស្ថាន បាន​បញ្ជូន​យន្តហោះ​ចម្បាំង​​ចេញ​ទៅ​ទម្លាក់​គ្រាប់​​លើទីតាំង​និង​​ក្រុង​ធំៗ​ជា​ច្រើន​របស់​អាហ្វហ្កានីស្ថាន។

ឧក្រិដ្ឋកម្មអនឡាញ៖ ២ថ្ងៃ ជនបរទេសសង្ស័យជាង ១០០នាក់ ត្រូវបានចាប់ខ្លួននៅភ្នំពេញ

ជនសង្ស័យដែលជាជនបរទេសសរុបជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួន ត្រឹមព

ឧក្រិដ្ឋកម្មអនឡាញ៖ ២ថ្ងៃ ជនបរទេសសង្ស័យជាង ១០០នាក់ ត្រូវបានចាប់ខ្លួននៅភ្នំពេញ

ជនសង្ស័យដែលជាជនបរទេសសរុបជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួន ត្រឹមពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោមជនសង្ស័យជាជនបរទេសទាំងជាង ១០០នាក់នេះ មាន ៨១នាក់ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌច្បារអំពៅ និង២១នាក់ផ្សេងទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនរយគ្រឿងដែរ។ ញឹម សុផលរាយការណ៍ព័ត៌មាននេះ

ក្រសួង​វប្ប​ធម៌៖ ​កម្ពុជា​មិន​បាន​យក​ប្រាសាទព្រះវិហារ​ធ្វើជា​មូល​ដ្ឋាន​ទ័ព​ដូច​ការ​អះអាងរបស់​ថៃ

នៅ​ថ្ងៃទី​២៧​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​កម្ពុជាអះអាងថា កម្ពុជា​មិន​បាន​យក​​ទីត

ក្រសួង​វប្ប​ធម៌៖ ​កម្ពុជា​មិន​បាន​យក​ប្រាសាទព្រះវិហារ​ធ្វើជា​មូល​ដ្ឋាន​ទ័ព​ដូច​ការ​អះអាងរបស់​ថៃ

នៅ​ថ្ងៃទី​២៧​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​កម្ពុជាអះអាងថា កម្ពុជា​មិន​បាន​យក​​ទីតាំង​ប្រា​សាទ​ព្រះ​វិហារ​ធ្វើ​ជា​មូល​ដ្ឋាន​យោធា ដើម្បី​តតាំង​ក្នុង​សមរភូមិ​ជាមួយ​ថៃ​នៃជម្លោះ​ព្រំដែន​ទេ។​ ការ​ចេញ​មុខ​អះអាងរបស់​ក្រសួង​វប្ប​ធម៌​កម្ពុជា​នា​ពេល​នេះ​ គឺ​បន្ទាប់​ពីរដ្ឋ​មន្ត្រីការបរទេសថៃ ​លោក​ ស៊ីហាស័ក ភួងកេតកែវ​ បាន​ប្រាប់​ទៅតំណាង​​អង្គការ​យូ​ណេស្កូ​កាលពីពេលថ្មីៗនេះថា​ កម្ពុជា​បានប្រើ​ប្រាស់​ប្រាសាទ​បុរាណមួយ​នេះ​ ដើម្បី​ឈរ​ជើង​ និង​ស្តុក​អាវុធ​សង្គ្រាម។​ 

អាជ្ញាធរមីនកម្ពុជាអំពាវនាវឲ្យថៃ បង្ហាញភស្តុតាងជាក់លាក់ជុំវិញករណីផ្ទុះមីននៅតាមព្រំដែនខ្មែរ-ថៃ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើ

អាជ្ញាធរមីនកម្ពុជាអំពាវនាវឲ្យថៃ បង្ហាញភស្តុតាងជាក់លាក់ជុំវិញករណីផ្ទុះមីននៅតាមព្រំដែនខ្មែរ-ថៃ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ នេះជា​ប្រតិកម្មរបស់អាជ្ញាធរមីនទៅនឹងសេចក្តីរាយការណ៍ព័ត៌មានរបស់ភាគីថៃ ដែលថាកងទ័ពជើងទឹកថៃបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សថ្មីៗបន្ថែមទៀតនៅតាមព្រំដែន។

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរៀបចំជំរំភៀសសឹកថ្មី ក្រោយភ្លៀងកក់ខែ

នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀង​កក់ខែ​មួយ​មេ​ធំបាន​ធ្លា​ក់លើ​តំ

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរៀបចំជំរំភៀសសឹកថ្មី ក្រោយភ្លៀងកក់ខែ

នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀង​កក់ខែ​មួយ​មេ​ធំបាន​ធ្លា​ក់លើ​តំបន់មួយចំនួន​​​នៃ​ប្រទេស​កម្ពុជា។ ភ្លៀងកក់ខែនេះ បានបង្ក​ផលលំបាក​ដល់​ពលរ​ដ្ឋ​ភៀស​សឹក ដែល​កំពុងស្នាក់នៅជំរំជនភៀសសឹកបណ្តោះអាសន្ន ក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រ ទី២៧កុម្ភៈនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេធំកាលពីម្សិលមិញបានធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមួយចំនួនត្រូវលិច និងមានភក់ជ្រាំ។ តាមលោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបាន និងកំពុងរៀបចំកន្លែងសុវត្ថិភាពថ្មី ដែលស្ថិតនៅក្បែរនោះ ដើម្បីសម្រួលស្ថានភាពរស់នៅដល់ពលរដ្ឋភៀសសឹក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យអភិបាលខេត្តព្រះវិហារមោឃភាពរាល់លិខិតកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រាប់ទៅអភិបាលខេត្តព្រះវិហារ ឲ្យបន្តផ្សព្វផ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យអភិបាលខេត្តព្រះវិហារមោឃភាពរាល់លិខិតកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រាប់ទៅអភិបាលខេត្តព្រះវិហារ ឲ្យបន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយតម្លាភាព បញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ សំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការកាន់កាប់ដីនៅក្នុងខេត្តព្រះវិហារ ដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិលសម្តែងនូវការសាទរ និងស្នើឲ្យមានចំណាត់ការដូចនេះ នៅតាមខេត្តផ្សេងៗទៀត ដែលមានតំបន់ការពារធម្មជាតិ និងព្រៃឡង់។

គុយបា​បរិហារ​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​បែប​ភេរវកម្ម​ពី​សំណាក់​កង​ប្រដាប់​អាវុធ​មក​ពី​អាមេរិក

ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំងឡើង​ៗ​ជាមួយ​សហរដ្ឋ​អាមេរិក គុយ​បា​​ប្រកាសស្ទាក

គុយបា​បរិហារ​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​បែប​ភេរវកម្ម​ពី​សំណាក់​កង​ប្រដាប់​អាវុធ​មក​ពី​អាមេរិក

ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំងឡើង​ៗ​ជាមួយ​សហរដ្ឋ​អាមេរិក គុយ​បា​​ប្រកាសស្ទាក់​ចាប់​បាន​នាវា​ពាក់ស្លាក​​លេខ​រដ្ឋ​ផ្លរីដា និង​​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​អាមេរិក​បាន​៤​នាក់ នៅក្នុង​ដែន​ទឹក​គុយបា។ បើ​តាម​ឡាហាវ៉ាន ក្រុម​​ប្រដាប់​អាវុធ​មក​ពី​សហរដ្ឋ​អាមេរិក​នេះ ប៉ុនប៉ង​ជ្រៀត​ចូល​​ប្រទេស​គុយបា​ ដើម្បី​ធ្វើ​ភេរវកម្ម។

តានតឹងនៅដើមបូព៌ា ៖ អ៊ីរ៉ង់ចរចាជិតបានសម្រេច ដើម្បីទិញ​មីស៊ីលអ៊ីពែរសូនិក​របស់​ចិន

នៅក្នុងខណៈពេល​ដែល​ការចរចារជាមួយ​អាមេរិក ហាក់មិន​លឿនទៅមុខ ហើយ​លោកដូណាល់ ត្រាំ​កាន់តែដាក់ស

តានតឹងនៅដើមបូព៌ា ៖ អ៊ីរ៉ង់ចរចាជិតបានសម្រេច ដើម្បីទិញ​មីស៊ីលអ៊ីពែរសូនិក​របស់​ចិន

នៅក្នុងខណៈពេល​ដែល​ការចរចារជាមួយ​អាមេរិក ហាក់មិន​លឿនទៅមុខ ហើយ​លោកដូណាល់ ត្រាំ​កាន់តែដាក់សម្ពាធ ដោយ​បញ្ជូន​នាវាផ្ទុកយន្តហោះធំទី​២ ទៅតំបន់ដើមបូព៌ា អ៊ីរ៉ង់​កំពុង​ពន្លឿន​ការចរចា​ទិញ​សព្វាវុធ​ពី​ប្រទេស​ចិន។ បើតាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅដើម​សប្តាហ៍នេះ អ៊ីរ៉ង់​ចរចា​ជិត​បាន​សម្រេច​ដើម្បីទិញ​មីស៊ីល​អ៊ីពែរសូនិក​របស់ចិន ដែលមាន​សមត្ថភាព​បាញ់បំផ្លាញ​នាវាចម្បាំង។

អាជ្ញាធររឹបអូសគ្រឿងញៀនជិត ៥០តោន នៅឆ្នាំ២០២៥

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធទី២៥ ខែកម្ភៈ ឆ្នាំ២០២៦ បានបញ្ជាឱ្យគ្រប់ក្រ

អាជ្ញាធររឹបអូសគ្រឿងញៀនជិត ៥០តោន នៅឆ្នាំ២០២៥

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធទី២៥ ខែកម្ភៈ ឆ្នាំ២០២៦ បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាល រួមគ្នារៀបចំផែនការជាក់លាក់ ដើម្បីទប់ស្កាត់គ្រឿងញៀននៅទូទាំងប្រទេស។ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ក្នុងឆ្នាំ២០២៦នេះ។ 

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលរដ្ឋខ្មែរជិត ១១លាននាក់ មានការងារធ្វើ ក្នុងឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ អះអាងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពលរដ្ឋខ្មែរជាង ១០,៧លាននាក

រដ្ឋមន្ត្រីក្រសួងការងារ៖ ពលរដ្ឋខ្មែរជិត ១១លាននាក់ មានការងារធ្វើ ក្នុងឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ អះអាងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពលរដ្ឋខ្មែរជាង ១០,៧លាននាក់ មានការងារធ្វើ ពោលគឺកើនឡើងប្រមាណ ៨០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។ អតីតពលករចំណាកស្រុកខ្មែរ ដែលធ្វើការនៅឯប្រទេសថៃចំនួនជាង ៦២ម៉ឺននាក់ ក្នុងចំណោមពលករខ្មែរវិលមកកម្ពុជាវិញជាង ៩៩ម៉ឺននាក់ ក៏ទទួលបានការងារផងដែរ។ បើតាម រដ្ឋមន្រ្តីក្រសួងការងារ ការទទួលបានការងាររបស់ពលករខ្មែរ គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។

របាយការណ៍៖ ពលរដ្ឋខ្មែរជាង ៣,៥លាននាក់ បានចុះបញ្ជីជាសមាជិករបស់ ប.ស.ស

ពលរដ្ឋខ្មែរ ជាង ៧៣ម៉ឺននាក់ បានចុះ ឈ្មោះចូលជាសមាជិកប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស

របាយការណ៍៖ ពលរដ្ឋខ្មែរជាង ៣,៥លាននាក់ បានចុះបញ្ជីជាសមាជិករបស់ ប.ស.ស

ពលរដ្ឋខ្មែរ ជាង ៧៣ម៉ឺននាក់ បានចុះ ឈ្មោះចូលជាសមាជិកប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៅឆ្នាំ២០២៥ ដែលធ្វើឲ្យអ្នកទទួលប្រយោជន៍ពីបណ្ណនេះមានរហូតដល់ជាង ៣លាននាក់ គិតមកត្រឹមឆ្នាំ២០២៦នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ប.ស.ស ចេញផ្សាយនៅថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកបង់វិភាគទានបានកើនជាង ២២% ស្របពេលដែលការទូទាត់ថ្លៃព្យាបាលដល់សមាជិក ប.ស.ស និងមន្ទីរពេទ្យក៏បានកើនក្នុងរង្វង់ ២៥%។ មេដឹកនាំសហជីពខ្លះយល់ថា រដ្ឋាភិបាលគួរតែបង្ហាញរបាយការណ៍វិភាគទានរបស់ពលរដ្ឋប្រកបដោយតម្លាភាពផងដែរ។

តើសាររបស់ប្រមុខការទូតថៃចោទសួរកម្ពុជាថា «ចង់បានសន្តិភាព ឬបន្តជម្លោះ» ជាពាក្យគំរាមឬយ៉ាងណា?

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២

តើសាររបស់ប្រមុខការទូតថៃចោទសួរកម្ពុជាថា «ចង់បានសន្តិភាព ឬបន្តជម្លោះ» ជាពាក្យគំរាមឬយ៉ាងណា?

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ីហាស័ក ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចោទសួរថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានជម្លោះ ដែលធ្វើឲ្យមានការបាត់បង់ និងការឈឺចាប់? សាររបស់ប្រមុខការទូតថៃ នៅលើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវអ្នកឃ្លាំមើលយកមកវែកញែក ថា ជាការគំរាមកំហែងដោយត្រង់ៗ គ្មានលាក់លៀម មកលើកម្ពុជា។ ប៉ុន្តែ ជាមួយគ្នានេះ បើតាមអ្នកវិភាគ ថៃក៏ឆ្លៀតប្រើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនគឺជាជនរងគ្រោះ និងចង់បានសន្តិភាពជាមួយកម្ពុជា។

គណបក្ស​ប្រាឆាឈុនថៃប្តឹង​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ពី​បទ​រំលោភ​​ច្បាប់​បោះឆ្នោត

​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថៃ​បាន​ប្រកាស​បញ្ជាក់​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោ

គណបក្ស​ប្រាឆាឈុនថៃប្តឹង​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ពី​បទ​រំលោភ​​ច្បាប់​បោះឆ្នោត

​​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថៃ​បាន​ប្រកាស​បញ្ជាក់​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត ​នៅ​ថ្ងៃពុធ​ទី​២៥​កុម្ភៈ​២០២៦​ម្សិលមិញ។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កុម្ភៈនេះ គណបក្ស​ប្រាឆាឈុន ដែល​គាំទ្រ​ដោយ​យុវជន​ថៃ​ភាគច្រើន និង​ដែល​បាន​ឈ្នះឆ្នោត​លំដាប់​ទីពីរ បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលាការ​ព្រហ្មទណ្ឌ ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​​ចំនួន​៩​រូប ពី​បទរំលោភ​ច្បាប់​​បោះឆ្នោត។

លោកណារិនដ្រា ម៉ូឌី ទៅបំពេញ​​ទស្សនកិច្ចនៅអ៊ីស្រាអែល​ ដើម្បីពង្រឹងសហប្រតិបត្តិការ

លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​អ៊ីស្រាអែល កាលពីថ្ងៃ

លោកណារិនដ្រា ម៉ូឌី ទៅបំពេញ​​ទស្សនកិច្ចនៅអ៊ីស្រាអែល​ ដើម្បីពង្រឹងសហប្រតិបត្តិការ

លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​អ៊ីស្រាអែល កាលពីថ្ងៃពុធ​ទី​​២៥​កុម្ភៈ​។ ជាទស្សនកិច្ច​លើកទី​២ ដែល​លោក​ម៉ូឌី អះអាងថា ដើម្បីពង្រឹងទំនាក់ទំនង​សហប្រតិបត្តិការ​ ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម​ និងការពារជាតិ រវាង​ឥណ្ឌានិងអ៊ីស្រាអែល​។

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បំពេញ​ទស្សនកិច្ច​នៅ​ចិន​​ដោយ​ផ្ចង់​លើ​សេដ្ឋកិច្ច

លោកប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ប៉េកាំង​នៅថ្ងៃពុធ​ទី​២៥​កុម្ភៈ

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បំពេញ​ទស្សនកិច្ច​នៅ​ចិន​​ដោយ​ផ្ចង់​លើ​សេដ្ឋកិច្ច

លោកប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ប៉េកាំង​នៅថ្ងៃពុធ​ទី​២៥​កុម្ភៈ ក្នុង​ក្របខ័ណ្ឌ​នៃ​​ទស្សនកិច្ចផ្លូវការ​​ ពីរ​ថ្ងៃ​ ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​លោក​បាន​ក្លាយ​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់។ ​អម​ដំណើរ​ដោយ​ប្រតិភូឧស្សាហកម្ម​សំខាន់ៗ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច​សម័យលោកស្រី​អង់ហ្គឺឡា​មែរកិល​ លោក​​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បន្តឹង​សំឡេង​ដាក់​ចិន​ ដើម្បី​តម្រែតម្រង់​ទំនាក់ទំនង​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹម​ត្រង់​នឹង​គ្នា​ល្អ។

នៅអង្គសភាខុនហ្ក្រេស លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា​សរសើរខ្លួន​ឯង និង​ប្រកាសគំរាម​អ៊ីរ៉ង់

ដូចតាមទម្លាប់មួយឆ្នាំម្តង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា​ អំពី​ “ស

នៅអង្គសភាខុនហ្ក្រេស លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថា​សរសើរខ្លួន​ឯង និង​ប្រកាសគំរាម​អ៊ីរ៉ង់

ដូចតាមទម្លាប់មួយឆ្នាំម្តង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា​ អំពី​ “ស្ថានភាព​សហព័ន្ធ” នៅចំពោះមុខអង្គសភាខុនហ្ក្រេស​។ នៅក្នុង​សុន្ទ​កថាជិត​២ម៉ោង កាលពីថ្ងៃទី​២៤​កុម្ភៈ លោកដូណាល់ ត្រាំ បានថ្លែងសរសើរខ្លួន​ឯងដូចសព្វមួយដង និង​បានប្រកាសអះអាងថា អ៊ីរ៉ង់​កំពុងគំរាម​សហរដ្ឋអាមេរិក​ តាមរយៈអាវុធមីស៊ីល​និងនុយក្លេអ៊ែរ​។

រុស្ស៊ី ៖ នគរបាលម្នាក់ ស្លាប់ និង ២ នាក់ទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថាន

រុស្ស៊ី ៖ នគរបាលម្នាក់ ស្លាប់ និង ២ នាក់ទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថានីយរថភ្លើង Saviolovo ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ។ ការវាយប្រហារថ្មីនេះ បានបង្កឲ្យនគរបាលរុស្ស៊ីម្នាក់បានស្លាប់ និង ២ នាក់ទៀត រងរបួស ។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជារំពឹងយ៉ាងណាពីយុទ្ធនាការការទូតដ៏មមាញឹករបស់ខ្លួននៅបរទេស?

នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺ

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជារំពឹងយ៉ាងណាពីយុទ្ធនាការការទូតដ៏មមាញឹករបស់ខ្លួននៅបរទេស?

នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានផ្តល់បទអន្តរាគមន៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការទន្ទា្រនចូលទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយពីមានការប្រកាសបទឈប់បាញ់លើកទីពីរ កាលពីខែធ្នូ ឆ្នាំ២០២៥។ វត្តមានរបស់ លោក ប្រាក់ សុខុន នៅទីក្រុងហ្សឺណែវ ជាផ្នែកមួយនៃបេសកកម្មការទូតរបស់រដ្ឋាភិបាលកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានធ្វើទស្សនកិច្ចរយៈពេលជិត ២សប្តាហ៍នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ដើម្បីថ្លែងពីការរំលោភបំពានរបស់ថៃមកលើទឹកដីកម្ពុជា។ អ្នកតាមដានស្ថានការណ៍កម្ពុជានានាបានមើលឃើញថា យុទ្ធនាការការទូតរបស់កម្ពុជា នៅពេលនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីឲ្យពិភពលោកបានដឹងកាន់តែច្បាស់អំពីទង្វើឈ្លានពានរបស់ភាគីថៃ៕

Get more results via ClueGoal