ថ្ងៃពុធទី៤មីនា សភាប្រជាមានិតចិនបានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ ដ៏សំខាន់បំផុត ដើម្បីគូសវាសផែនការនយោបាយ ទិសដៅសេដ្ឋកិច្ច និងការការពារជាតិ។ កិច្ចប្រជុំនេះ ត្រូវស្ថិតនៅក្នុងបរិបទអស្ថិរភាព ភូមិសាស្ត្រនយោបាយអន្តរជាតិ ជុំវិញសង្គ្រាមនៅតំបន់ដើមបូព៌ា។ តែទោះយ៉ាងណា រដ្ឋអំណាចចិនមិនបានបញ្ចេញចំណាប់អារម្មណ៍អ្វីទាំងអស់ ថាតើវិបត្តិនេះ អាចជះផលប៉ះពាល់អ្វីខ្លះ មកលើសេដ្ឋកិច្ចចិន។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានគំរាមលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ ពីព្រោះតែ ប្រទេសអឺរ៉ុប១នេះ មិនចូលរួមសហការជាមួយអាមេរិក និងមិនអនុញ្ញាតឲ្យយន្តហោះចម្បាំងអាមេរិក ប្រើប្រាស់មូលដ្ឋានយោធា ដើម្បីវាយប្រហារអ៊ីរ៉ង់។ ទោះបីជាត្រូវរងសម្ពាធខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានបញ្ជាក់ជំហរបន្តប្រឆាំងសង្គ្រាម។
ប្រឈមមុខនឹងស្ថានការណ៍សង្គ្រាមដែលកំពុងតែឆេះរាលដាលនៅតំបន់ដើមបូព៌ា កាលពីថ្ងៃអង្គារទី៣មីនា លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសារទៅកាន់ប្រជាជនបារាំង ប្រកាសអំពីវិធានការមួយចំនួន ដើម្បីការពារផលប្រយោជន៍បារាំង ក៏ដូចជាការពារសម្ព័ន្ធមិត្តបារាំង នៅតំបន់ដើមបូព៌ា។ ក្រៅពីបានចាប់ផ្តើមប្រតិបត្តិការ ដឹកប្រជាជនបារាំងត្រលប់មកស្រុកវិញ លោកម៉ាក្រុងបានប្រកាសបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ទៅកាន់តំបន់ដើមបូព៌ា ដើម្បីការពារចរាចរណ៍សមុទ្រដឹកប្រេង ឧស្ម័ននិងទំនិញទូទៅ។
ថ្ងៃ អង្គារ ទី ៣ មីនា នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានពិភាក្សាគ្នាអំពី បញ្ហាជនជាតិ ហុងគ្រីមួយចំនួន ដែលបានក្លាយខ្លួនជាទាហាន ប្រយុទ្ធនៅក្នុងជួរកងទ័ពអ៊ុយក្រែន ទល់នឹងរុស្ស៊ី ។ មិនតែប៉ុណ្ណោះ យុទ្ធជនដើមកំណើតហុងគ្រីទាំងនេះ ខ្លះថែមទាំងត្រូវរុស្ស៊ីចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ដែលបានក្លាយជាក្តីកង្វល់មួយ ចំពោះមេដឹកនាំហុងគ្រី ។
នៅក្នុងជំនួបនាថ្ងៃទី៣ មីនា លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់លោកស្រី Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអំពីការប្រឹងប្រែងលាងខ្លួនរបស់កម្ពុជាចេញពីកេរ្តិ៍ឈ្មោះអាក្រក់ដោយសារឧក្រិដ្ឋកម្មអនឡាញ។ បើតាមលោក វង្សី វិស្សុត បញ្ហាឆបោកអនឡាញគឺជាអាទិភាពចម្បងរបស់កម្ពុជា។
នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៦ បណ្តាញសហគមន៍ព្រៃព្រះរកា រួមជាមួយអង្គការសង្គមស៊ីវិល និងដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធប្រមាណ ២០០នាក់បាននាំគ្នាប្រារព្ធពិធីបុណ្យដំរី និងបំបួសព្រៃឈើនៅក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង ក្នុងខេត្តព្រះវិហារ។ លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ មីនានេះថា បណ្តាញសហគមន៍ព្រៃព្រះរការតែងប្រារព្ធធ្វើពិធីបុណ្យបំបួសព្រៃឈើជារៀងរាល់ឆ្នាំ។ តែពិធីបុណ្យឆ្នាំនេះមានលក្ខណៈប្លែកបន្តិចនៅត្រង់ថា បណ្តាញសហគមន៍ និងអាជ្ញាធរខេត្តបានភ្ជាប់ពិធីបុណ្យដំរីមួយទៀតជាមួយគ្នា ដ្បិតពួកគេមានអនុស្សាវរីយ៍ជាមួយដំរីមេ ១ក្បាល និងកូន១ ដែលបានស្លាប់ដោយគ្រាប់ប្លោងរបស់ថៃអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃកន្លងទៅ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃបុណ្យទី១ ប្រជាពលរដ្ឋនៃសហគមន៍ព្រៃព្រះរកាបានប្រមូលផ្តុំគ្នានៅកន្លែងដែលមេដំរី និងកូនដំរីបានស្លាប់ដោយបានរៀបចំពិធីតាមបែបសាសនា រួមមានការបង្សុកូល និងគោរពវិញ្ញាណក្ខន្ធដល់ដំរី និងកូនដំរីដែលស្លាប់។ ចំណែកនៅក្នុងថ្ងៃទី២ អ្នកចូលរួមបានរៀបចំពិធីសាសនា ដើម្បីបំបួសព្រៃឈើក្នុងគោលបំណងរំឭកគុណអ្នកដែលបានលះបង់កម្លាំងកាយចិត្តការពារព្រៃឈើ ធនធានធម្មជាតិ។ ទន្ទឹមគ្នានេះ វាក៏បង្ហាញពីក្តីស្រឡាញ់ចំពោះព្រៃឈើ សត្វព្រៃ ព្រមទាំងបំផុសស្មារតីពលរដ្ឋ និងអាជ្ញាធរឱ្យបង្កើនកិច្ចសហការគ្នាដើម្បីថែរក្សាព្រៃឈើដែលនៅសេសសល់ឱ្យបានគង់វង្សដែរ៕
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិ នៅតាមភូមិ-ឃុំរបស់ពួកគេ ក្រោមហេតុផលថា ការធ្វើបែបនេះនឹងចូលរួមកាត់បន្ថយសកម្មភាពទំនើង ឬការប្រទូសរ៉ាយនានា។ នេះបើតាមការលើកឡើងរបស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដោយបន្ថែមថា ក្មេងទំនើងដែលចូលរួមការងារសន្តិសុខនៅតាមភូមិ-ឃុំក៏នឹងអាចប្រឡងចូលជានគរបាលបានទៀតផង។ តែការពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិនេះបានរងការរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម។ ចំណែកអ្នកឃ្លាំមើលសង្គមនានាយល់ថា ក្មេងទំនើងអាចមានឱកាសកា្លយជាអ្នកធានាសុវត្ថិភាពសណ្តាប់ធ្នាប់ភូមិ-ឃុំ ដរាបណាពួកគេទទួលបាន ការអប់រំត្រឹមត្រូវ ទាំងចំណេះដឹង និងសីលធម៌៕
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ក្នុងសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដែលអាមេរិកសម្រេចវាយប្រហារលើអ៊ីរ៉ង់មិនមែនដោយសារតែមានការជំរុញ និងញុះញង់ពីប្រទេសអ៊ីស្រាអែលទេ។ លោក ដូណាល់ ត្រាំបានអះអាងដោយអំណួតថា គឺរូបលោកទៅវិញទេដែលជាអ្នកដឹកដៃអ៊ីស្រាអែលឲ្យទៅវាយប្រហារអ៊ីរ៉ង់។ ទោះយ៉ាងណាក្តី អធិការបតីអាល្លឺម៉ង់ បានក្រើនរំឭកប្រាប់មេដឹកនាំអាមេរិកថា សង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងបន្តឆេះរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា ជះផលប៉ះពាល់អវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចសកល។
រយៈពេល ២សប្តាហ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញសរុបចំនួន ៤១៩នាក់។ ការបន្តត្រួតពិនិត្យជនបរទេស ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញនេះ ធ្វើឡើងតែនៅក្នុងរាជធានី-ខេត្តចំនួន៧ ក្នុងចំណោមរាជធានី-ខេត្ត សរុបចំនួន២៥។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
នៅអាហ្វហ្កានីស្ថាន អាជ្ញាធរតាលីបង់ប្រកាសថាពលរដ្ឋខ្លួន ចំនួនជាង ៨ ៤០០ នាក់ បានរត់ភៀសខ្លួនចោលផ្ទះសម្បែង ដើម្បីគេចចេញពីភ្លើងសង្គ្រាម នៅតាមព្រំដែនជាមួយ ប៉ាគីស្ថាន។ ក្រៅពីវាយប្រហារតាមព្រំដែន កងទ័ពជើងអាកាសប៉ាគីស្ថានក៏បានប្រើយន្តហោះចម្បាំងបាញ់ប្លោងចូលដល់រដ្ឋធានីកាប៊ុល របស់ អាហ្វហ្កានីស្ថាន ទៀតផង។
លីបង់បានក្លាយជាសមរភូមិមួយទៀតនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ក្រោយអាមេរិក និងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាលើអ៊ីរ៉ង់។ បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល យោធាអ៊ីស្រាអែលដណ្តើមកាន់កាប់បាននៅថ្ងៃអង្គារ ទី៣ មីនា ២០២៦ នេះនូវទីតាំងថ្មីមួយទៀតរបស់លីបង់ បន្ទាប់ពីបានបើកការវាយប្លោងលើចលនាហេសបូឡាទន្ទឹមនឹងការវាយប្រហារលើអ៊ីរ៉ង់។
ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមើលឃើញថា កម្ពុជាពិតជាគ្មានប្រៀបនៅក្នុងសមរភូមិយោធាជាមួយថៃមែន។ បើតាមលោក ហ៊ុន ម៉ានី កម្ពុជាហាក់នៅទន់ខ្សោយជាងប្រទេសថៃ ទាំងគ្រឿងសព្វាវុធ និងសេដ្ឋកិច្ច។ តែទោះជាយ៉ាងនេះក្តី លោក ហ៊ុន ម៉ានី ជឿជាក់ថា កងកម្លាំងកម្ពុជានៅតែតស៊ូយ៉ាងមុតមាំក្នុងសមរភូមិ និងថា រដ្ឋាភិបាលកម្ពុជានៅតែបន្តប្រើប្រាស់យន្តការការទូតដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ។ សូមស្តាប់ការបញ្ជាក់របស់លោក ហ៊ុន ម៉ានី៖
ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលជម្រកបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសសឹកកំពុងត្រូវបានសាងសង់យ៉ាងមមាញឹក។ យ៉ាងហោចណាស់ជម្រកផ្ទះថ្មីចំនួន ៣ពាន់ខ្នងដែលសង់លើផ្ទៃដីប្រមាណ ៤០០ហិកតាកំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ដើម្បីទទួលជនភៀសសឹកដែលរងគ្រោះដោយការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការឡោមព័ទ្ធរបស់យោធាថៃក្នុងខេត្តបន្ទាយមានជ័យ។ ជម្រកថ្មីនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឬមុនការមកដល់នៃរដូវវស្សាខាងមុខ។
សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះដោយអាមេរិក និងអ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទី៤ នៅថ្ងៃអង្គារ ទី៣ មីនា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថានឹងបន្តធ្វើវាយប្រហារលើអ៊ីរ៉ង់រយៈពេល ១ ខែ ឬអាចច្រើនជាងនេះ។ តែក្រៅពីការវាយប្រហារដោយបាញ់មីស៊ីលចេញពីនាវាចម្បាំងតាំងពីថ្ងៃសៅរ៍ ទី២៨ កុម្ភៈមក ចៅហ្វាយសេតវិមានព្រមានប្រើកងទ័ពជើងគោកដើម្បីវាយសម្រុកលើដីអ៊ីរ៉ង់តែម្តង។
ចរាចរណ៍ផ្លូវអាកាសពិភពលោក កំពុងជួបចលាចលនិងភាពវឹកវរខ្លាំង មិនដែលធ្លាប់ប្រទះដូច្នេះឡើយ។ បិទដែនអាកាស ការហោះហើរត្រូវលុប ឬយន្តហោះត្រូវបើកវៀង អាកាសយានដ្ឋានស៊ីវិលរងការវាយប្រហារ ... សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់កំពុងបង្កភាពរញ៉េរញ៉ៃផ្លូវអាកាស និងបានបង្រួមផ្លូវហោះហើរតភ្ជាប់អឺរ៉ុបនិងអាស៊ីយ៉ាងខ្លាំង។
ថ្ងៃ ចន្ទ ទី ២ ខែ មីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទាមទារឲ្យមានបទឈប់បាញ់ ជាបន្ទាន់ ខណៈពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានបញ្ឆេះដោយការវាយប្រហាររួមគ្នារវាង កងទ័ពអាមេរិក និង អ៊ីស្រាអ៊ែល ទៅលើអ៊ីរ៉ង់ កំពុងរីករាលដាល នៅក្នុងតំបន់ទាំងមូល ។ សម្តីរបស់លោក ពូទីន ខាងលើនេះ បានបន្លឺឡើង នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំ កាតា និង អេមីរ៉ាតអារ៉ាប់រួម ដែលសុទ្ធជា សម្ព័ន្ធមិត្តរបស់អាមេរិក ។
បច្ចុប្បន្ន សិប្បកម្មប្រពៃណីខ្មែរមួយចំនួនដូចជាគំនូរ ចម្លាក់ ស្មូន ឬតម្បាញដែលជាមរតកសម័យដូនតាកំពុងជួបបញ្ហា ឬក៏ថានៅមិនទាន់មានការផ្ទេរចំណេះដឹង ជំនាញ និងបច្ចេកទេសទៅឲ្យមនុស្សជំនាន់ក្រោយឲ្យបានទូលំទូលាយនៅឡើយទេ។ ទោះជាយ៉ាងណា អ្នកផលិត និងអ្នកប្រើប្រាស់យល់ថា ការបន្តអភិរក្សសិប្បកម្មដូនតាទាំងនេះប្រកបដោយការច្នៃប្រឌិតជាដំណោះស្រាយមួយក្នុងការពង្រឹងទីផ្សារសព្វថ្ងៃ និងក៏ជាការជួយជ្រោមជ្រែងវប្បធម៌ខ្មែរដែរ។
សឹកចម្បាំងនៅអ៊ីរ៉ង់ ឈានចូល ៣ថ្ងៃហើយ។ ភ្លើងសង្គ្រាមបន្តឆេះរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា ប៉ះពាល់ប្រទេសជាច្រើន។ ដើម្បីគេចចេញពីគ្រាប់ប្លោងអ៊ីស្រាអែល-អាមេរិក ប្រជាពលរដ្ឋអ៊ីរ៉ង់ច្រើនម៉ឺននាក់ នាំគ្នាសម្រុកចាកចេញពីប្រទេស សំដៅទៅតួកគី និងលីបង់ ក្បែរខាង។
នៅទីក្រុងញូវដែលី មេដឹកនាំកាណាដានិងឥណ្ឌា បានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលក្នុងនោះ រួមមានការវិនិយោគទុនលើវិស័យបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ រ៉ែដីកម្រ និងរ៉ែអ៊ុយរ៉ានីញ៉ូម។ ក្រៅពីផ្នែកសេដ្ឋកិច្ច ប្រទេសទាំង ២ បានបង្ហាញមហិច្ចតាកែសម្រួលកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យការពារជាតិ ដើម្បីឲ្យក្លាយជាដៃគូសហការក្នុងវិស័យការពារជាតិ។
នៅក្នុងបរិបទអសន្តិសុខ និងសង្គ្រាមនៅទូទាំងពិភពលោក បារាំងក្នុងនាមជាមហាអំណាចនុយក្លែអ៊ែរតែមួយគត់ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប នឹងចាប់ផ្តើមសើរើទ្រឹស្តីបន្លាយនុយក្លេអ៊ែរ ឲ្យបានស៊ីជម្រៅ។ នេះបើផ្អែកតាមសម្តីប្រកាស របស់លោកម៉ាក្រុង ដែលបានចាត់ទុកការពង្រឹងយុទ្ធសាស្ត្របន្លាយនុយក្លេអ៊ែរ ជាអាទិភាពធំ ដោយមានការចូលរួមជាមួយប្រទេសអឺរ៉ុប៨ផ្សេងទៀត។
ក្រោយការស្លាប់របស់អាយ៉ាតូឡា អាលី ខាមេណី មេដឹកនាំកំពូលអ៊ីរ៉ង់ ក្នុងប្រតិបត្តិការយោធាអាមេរិកនិងអ៊ីស្រាអែល បាតុករប៉ាគីស្ថានបានផ្ទុះកំហឹងនៅស្ទើរទូទាំងប្រទេសប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែល ហើយនាំគ្នាសម្រុកចូលស្ថានកុងស៊ុលសហរដ្ឋអាមេរិក បណ្តាលឱ្យស្លាប់យ៉ាងហោច៨នាក់។ ចំណែកនៅអ៊ីរ៉ាក់វិញ ក្រៅពីបាតុកម្មហិង្សានៅតំបន់ស្ថានទូតអាមេរិក ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់បានបាញ់មីស៊ីល និងដ្រូនលើទីតាំងយោធាអាមេរិកជាច្រើនកន្លែង។
អាយ៉ាតូឡា អាលី ខាម៉េណី បានស្លាប់កាលពីថ្ងៃសៅរ៍ទី២៨កុម្ភៈ នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយរបស់កងទ័ពអាមេរិក នៅទីក្រុងតេអេរ៉ង់។ អគ្គមគុទេសក៍សាសនាកំពូលរបស់អ៊ីរ៉ង់រូបនេះ បានកាន់អំណាចតាំងតែពីឆ្នាំ១៩៨៩មក ជាមួយនឹងមនោគមវិជ្ជាសាសនាផ្តាច់ការ ស្អប់អាមេរិកនិងក្រុមប្រទេសលោកខាងលិច។ ទោះចង់មិនចង់ ជិត៤០ឆ្នាំនៃអំណាច ឈ្មោះរបស់ អាលី ខាម៉េណី បានចារជាប់ក្នុងប្រវត្តិសាស្ត្រនៃតំបន់ដើមបូព៌ាទាំងមូល។
ទូរទស្សន៍ជាតិអ៊ីរ៉ង់បានបញ្ជាក់ព័ត៌មាន នៅថ្ងៃអាទិត្យទី ១មីនា២០២៦ អំពីការស្លាប់របស់អាយ៉ាតូឡា អាលី ខាមេណី មគ្គុទេសក៍សាសនានិងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែល ក្នុងយប់ថ្ងៃសៅរ៍ទី២៨កុម្ភៈឆ្លងចូលថ្ងៃអាទិត្យ។ ក្រៅពីអាយ៉ាតូឡា ការវាយប្រហារអាមេរិកនិងអ៊ីស្រាអែលសម្លាប់បានមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ៧នាក់ផ្សេងទៀត។ នេះបើតាមប្រភពអ៊ីស្រាអែល។
ខណៈជម្លោះនៅតំបន់ដើមបូព៌ាកំពុងកើនកម្តៅខ្លាំង បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី២៨កុម្ភៈ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជាយល់ថា ជម្លោះនៅដើមបូព៌ាពេលនេះ អាចនឹងរីករាលដាលក្លាយទៅជាជម្លោះនៅជុំវិញសកលលោក។ នេះបង្ហាញឲ្យឃើញថា ពិភពលោកកំពុងប្រឈមខ្លាំងនឹងភាពគ្មានសណ្តាប់ធ្នាប់ និងការរំលោភច្បាប់អន្តរជាតិ បន្ទាប់ពីរុស្ស៊ីបានប្រើកម្លាំងយោធាឈ្លានពានទាំងកំរោលនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២។ លោកបណ្ឌិត សឺន សម អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាលើកឡើងថា វិបត្តិទំនាក់ទំនងការទូតអាមេរិក-អ៊ីរ៉ង់ និងអ៊ីរ៉ង់-អ៊ីស្រាអែល គឺតែងកើតមានជាហូរហែ បន្ទាប់ពីអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរនៅឆ្នាំ២០១៥។ បើតាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ជំហររបស់កម្ពុជាពេលនេះគឺជំរុញឲ្យប្រទេសនៅលើពិភពលោកគោរពតាមច្បាប់ និងគោលការណ៍អន្តរជាតិ។
តំបន់ដើមបូព៌ាកំពុងប្រឈមនឹងភាពហិង្សាជាថ្មី ក្រោយពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាផ្លូវអាកាសវាយប្រហារលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បាញ់មីស៊ីលតបតវិញ សំដៅលើប្រទេសជាច្រើននៅក្នុងតំបន់។ នៅចំពោះមុខវាយប្រហារគ្នានេះ អង្គការសហប្រជាជាតិ ក្រុមមហាអំណាចតូច-ធំ បណ្តាប្រទេសជិតខាងឆ្ងាយឬជិត បានបញ្ចេញប្រតិកម្មបន្តបន្ទាប់គ្នាដោយមិនបង្អង់ ខ្លះបរិហារ ខ្លះស្រែកទាមទារសុំឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពហិង្សា ខ្លះណែនាំឱ្យភាគីជម្លោះអត់ធ្មត់ចេះមានហេតុផល ខ្លះស្នើធ្វើជាអន្តរការី។
ប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កំពុងធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង អំពីការរីករាលដាលភ្លើងសង្គ្រាមទូទាំងតំបន់ដើមបូព៌ា។ ក្រុមហ៊ុនអាកាសចរណ៍សឹងទាំងអស់ដែលមានគោលដៅទៅតំបន់នេះ បានលុបចោលជើងហោះហើរជាបន្តបន្ទាប់។ លើសពីបញ្ហាចរាចរណ៍ផ្លូវអាកាស ស្ថានការណ៍នេះក៏អាចបង្កការប៉ះពាល់ខ្លាំង ទៅលើការដឹកជញ្ជូនប្រេង។ ច្រកសមុទ្រអរមូហ្ស (Ormuz) ដែលស្ថិតនៅមុខផ្ទះអ៊ីរ៉ង់ គឺជាច្រកចេញចូលដ៏សំខាន់នៃការដឹកជញ្ជូនប្រេងពិភពលោក។ អ៊ីរ៉ង់ក៏ជាប្រទេសផលិតប្រេងមួយដ៏ធំដែរ។
ដូចពាក្យគំរាម នៅថ្ងៃសៅរ៍ទី២៨កុម្ភៈ២០២៦នេះ អាមេរិកនិងអ៊ីស្រាអែលបានប្រកាសបើកប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់។ ជាការវាយប្រហារ “បង្ការ” ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលតបតវិញសំដៅអ៊ីស្រាអែល។ បើតាមសារព័ត៌មានអ៊ីរ៉ង់ រដ្ឋធានីតេហេរ៉ង់និងក្រុងផ្សេងៗទៀតរបស់អ៊ីរ៉ង់បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារ ដោយមានការផ្ទុះនៅជាច្រើនកន្លែង។
ចាប់តាំងពីឆ្នាំ ២០២៥ មក នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមនុស្សធម៌មួយ រវាងរុស្ស៊ី និង អ៊ុយក្រែន សាកសពយុទ្ធជនអ៊ុយក្រែន ច្រើនពាន់នាក់ ដែលបានស្លាប់នៅលើសមរភូមិ ត្រូវភាគីរុស្ស៊ីប្រគល់មកអាជ្ញាធរអ៊ុយក្រែនវិញ ជាបន្តបន្ទាប់ ។ រក្សាទុកនៅក្នុងទូររថភ្លើងត្រជាក់ សពយុទ្ធជនខាងលើនេះ កំពុងឆ្លងកាត់នីតិវិធីកំណត់អត្តសញ្ញាណយ៉ាងវែងឆ្ងាយ និង ហ្មត់ចង់ ជាទីបំផុត។ ចំពោះគ្រូពេទ្យជំនាញកោសល្យវិច័យ ការងារនេះ ប្រៀបបាននឹងទង្វើជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់មួយ ។ ពោល គឺបេសកកម្មនេះ មិនគ្រាន់តែជាកាតព្វកិច្ច វេជ្ជសាស្ត្រតែមួយមុខនោះទេ តែជានិមិត្តរូប នៃការផ្តល់តម្លៃ និង សេចក្តីថ្លៃថ្នូរ ចំពោះមនុស្សជាតិ ដូចគ្នា ។
វត្ថុបុរាណខ្មែរចំនួន ៧៦រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម៌បានទាមទារពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វត្ថុបុរាណខ្មែរទាំងនោះសុទ្ធសឹងជាវត្ថុ ដែលបានសាងចេញពីថ្មភក់ និងលោហធាតុ ដែលមានអាយុកាលមុនសម័យអង្គរ និងក្នុងអំឡុងសម័យអង្គរ។
កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវបានចោទប្រកាន់ និង ចាប់ឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេនៅលើបណ្តាញសង្គម អំពីរឿងជាច្រើន ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមរបាយការណ៍របស់អង្គការការសិទ្ធិមនុស្សលីកាដូ។ ចំពោះលីកាដូ ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរចំពោះសេរីភាពបញ្ចេញមតិ។
បន្ទាប់ពីមានការវាយប្រហារនិងផ្ទុះអាវុធដាក់គ្នាជាថ្មីនៅតាមព្រំដែន នៅថ្ងៃសុក្រទី២៧កុម្ភៈ២០២៦ រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសជាលើកទីមួយ ធ្វើសង្គ្រាមជាមួយអាជ្ញាធរតាលីបង់ តែម្តង។ យោធាប៉ាគីស្ថាន បានបញ្ជូនយន្តហោះចម្បាំងចេញទៅទម្លាក់គ្រាប់លើទីតាំងនិងក្រុងធំៗជាច្រើនរបស់អាហ្វហ្កានីស្ថាន។
ជនសង្ស័យដែលជាជនបរទេសសរុបជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួន ត្រឹមពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោមជនសង្ស័យជាជនបរទេសទាំងជាង ១០០នាក់នេះ មាន ៨១នាក់ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌច្បារអំពៅ និង២១នាក់ផ្សេងទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនរយគ្រឿងដែរ។ ញឹម សុផលរាយការណ៍ព័ត៌មាននេះ