លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដូវក្តៅឆ្នាំ ២០២៦
newsare.net
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដលោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដូវក្តៅឆ្នាំ ២០២៦
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដូវក្តៅឆ្នាំ ២០២៦។ តែលោក កែវ រតនៈ មិនភ្លេចពន្យល់ថា សំណើនេះមិនមែនមកពីកម្ពុជាខ្វះភ្លើងអគ្គិសនីប្រើទេ និងថា កម្ពុជានៅតែមានលទ្ធភាពផ្គត់ផ្គង់ភ្លើងអគ្គិសនីឱ្យពលរដ្ឋបានពេញលេញ ព្រោះអាជ្ញាធរអគ្គិសនីកម្ពុជាបានត្រៀមទុកប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដោយមិនចាំបាច់ព្រួយបារម្ភ។ បើតាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិអន្តរជាតិ RFI នៅរសៀលថ្ងៃទី៥ ខែមីនា រដ្ឋមន្ត្រីក្រសួងរ៉ែរូបនេះដដែលបញ្ជាក់ថា ទីតាំងដែលមានខ្សែបណ្តាញអគ្គិសនីទៅដល់ ការផ្គត់ផ្គង់នឹងមានគ្រប់គ្រាន់។ តែសម្រាប់ទីតាំងដែលគ្មានខ្សែបណ្តាញអគ្គិសនីទៅដល់វិញត្រូវបានលោក កែវ រតនៈបញ្ជាក់ថា រដ្ឋាភិបាលកំពុងបំពាក់ប្រព័ន្ធសូឡាតាមផ្ទះជូនប្រជាពលរដ្ឋ។ Read more














