កម្ពុជាបន្តបញ្ជូនប្រតិភូអន្តរស្ថាប័នទៅស្វ៊ីស ដើម្បីផ្សព្វផ្សាយពីការបំពានរបស់ថៃមកលើទឹកដីកម្ពុជា
newsare.net
ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរកម្ពុជាបន្តបញ្ជូនប្រតិភូអន្តរស្ថាប័នទៅស្វ៊ីស ដើម្បីផ្សព្វផ្សាយពីការបំពានរបស់ថៃមកលើទឹកដីកម្ពុជា
ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦។ បេសកកកម្មរបស់គណៈប្រតិភូ ដែលដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដេនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្ស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គណៈប្រតិភូអន្តរស្ថាប័ន បានជួបជាមួយភាគីពាក់ព័ន្ធចំនួន២៩ ក្នុងនោះមានប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកវិស័យសិទ្ធិមនុស្សជាដើម។ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានថ្លែងពីទីក្រុងហ្សឺណែវមកថា តាមរយៈជំនួបជាមួយគណៈប្រតិភូកម្ពុជា ភាគីពាក់ព័ន្ធនានាបានសម្តែងនូវការស្វាគមន៍ និងផ្តល់នូវទស្សនៈល្អៗ នៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ Read more














