សមត្ថកិច្ចផាកពិន័យមា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈមួយជាលើកដំបូងនៅភ្នំពេញ ក្រោយលក់តម្លើងថ្លៃ
newsare.net
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួសមត្ថកិច្ចផាកពិន័យមា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈមួយជាលើកដំបូងនៅភ្នំពេញ ក្រោយលក់តម្លើងថ្លៃ
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួយកន្លែងចំនួន ៤លានរៀល នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយស្ថានីយ៍នេះ បានលក់ប្រេងក្នុងតម្លៃ ៦ពាន់រៀលក្នុង ១លីត្រ។ ជាការផាកពិន័យដំបូងបន្ទាប់ពី ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី៦មីនា កន្លងទៅស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។ លោក ហាក់ សុខរិន ប្រធានសាខានៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.)ប្រចាំរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចចម្រុះបានសម្រេចផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ក្រោយរកឃើញថាស្ថានីយ៍មួយនេះ បានលក់ប្រេងក្នុងតម្លៃខ្ពស់លើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ភ្លាមៗ លោក ទៀ ស្យាម ម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈ Peace Petroleum បានជូនដំណឹងតាមរយៈបណ្តាញសង្គមរបស់លោកថា គ្រប់បណ្តាស្ថានីយ៍ Peace បានបន្តរក្សាតម្លៃប្រេង ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។ ជាមួយគ្នានេះ លោកក៏បានព្រមានថា នឹងចាត់វិធានការលើស្ថានីយ៍ប្រេងឥន្ធនៈ Peace ណា ដែលលក់ប្រេងលើសតម្លៃកំណត់ ដោយសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕ Read more














