Cambodia



Man arrested for loanshark harassment in Yishun within 4 hours

A 28-year-old man was arrested on Saturday (March 7) for his alleged involvement in a case of loanshark harassment in Yishun.The incident happened at a residential unit along Yishun Street 22.A photograph of the alleged crime scene provided by the police show

លោក Mojtaba Khamenei ឡើងកាន់តំណែងជាមេដឹកនាំកំពូលសាសនាអ៊ីរ៉ង់បន្តពីឪពុក

លោក Mojtaba Khamenei កូនប្រុសទី២របស់លោក Ali Khamenei ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលសាសនាថ្មីរបស់ប្រទេសអ៊ី

លោក Mojtaba Khamenei ឡើងកាន់តំណែងជាមេដឹកនាំកំពូលសាសនាអ៊ីរ៉ង់បន្តពីឪពុក

លោក Mojtaba Khamenei កូនប្រុសទី២របស់លោក Ali Khamenei ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលសាសនាថ្មីរបស់ប្រទេសអ៊ីរ៉ង់។ ការបោះឆ្នោតជ្រើសតាំងប្រមុខដឹកនាំថ្មីរបស់អ៊ីរ៉ង់ធ្វើឡើងនៅក្រោមស្នូរគ្រាប់ប្លោង វាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ខណៈតម្លៃប្រេងឥន្ធនៈ នៅក្នុងពិភពលោកកំពុងហក់ឡើងខ្ពស់។ តើលោក Mojtaba Khamenei ជានរណា?

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដាលសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដាលសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។

ភាពយន្តឯកសារស្តីពីការតស៊ូរបស់សកម្មជនបរិស្ថាននៅកម្ពុជាបានឈ្នះពានរង្វាន់ «ពន្លឺបៃតង»

ភាពយន្តឯកសារស្តីពី​សកម្មជនបរិស្ថានកម្ពុជា ក្រោមចំណងជើងថា «The Clearing» ដែលផលិតដោយសារព័ត៌មានអន្តរ

ភាពយន្តឯកសារស្តីពីការតស៊ូរបស់សកម្មជនបរិស្ថាននៅកម្ពុជាបានឈ្នះពានរង្វាន់ «ពន្លឺបៃតង»

ភាពយន្តឯកសារស្តីពី​សកម្មជនបរិស្ថានកម្ពុជា ក្រោមចំណងជើងថា «The Clearing» ដែលផលិតដោយសារព័ត៌មានអន្តរជាតិ ម៉ុងហ្គាបេ បានឈ្នះពានរង្វាន់ ពន្លឺបៃតង (Green Spark Award) នៅមហោស្រពភាពយន្តអភិរក្សធម្មជាតិ នៅសហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ចលនាមាតាធម្មជាតិ នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦។ ការផ្តល់ពានរង្វាន់ដល់ភាពយន្តឯកសារខ្នាតអន្តរជាតិមួយនេះធ្វើឡើង ខណៈដែលតុលាការកម្ពុជា សម្រេចបន្តឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៥រូប ក្រោមបទចោទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។

លោក គឹម មាសសុខសីហា៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង

អំណើះតទៅ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ដោយសារតែ​មានការ​ប្រែ

លោក គឹម មាសសុខសីហា៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង

អំណើះតទៅ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ដោយសារតែ​មានការ​ប្រែប្រួល​ឆាប់​រហ័សនៃ​តម្លៃប្រេងនៅលើពិភពលោក។ នេះជាការបញ្ជាក់របស់ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលបាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ RFI នាព្រឹកថ្ងៃទី៩មីនានេះ។

ពលរដ្ឋបារម្ភពីជីវភាព ក្រោយពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់

នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានហក់ដល់ ៤ ៤០០រៀល ក្នុងមួយ

ពលរដ្ឋបារម្ភពីជីវភាព ក្រោយពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់

នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានហក់ដល់ ៤ ៤០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏បានហក់ឡើងក្នុងតម្លៃ ៥ ១៥០រៀល ក្នុងមួយលីត្រ។ ជាការឡើងថ្លៃមុន កាលកំណត់ ត្រូវបានក្រសួងពាណិជកម្មពន្យល់ថា មកពីមានការប្រែប្រួលតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ នៅទីក្រុងភ្នំពេញ ពលរដ្ឋបានលើកឡើងពីក្តីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្ឃឹមថាតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះវិញក្នុងពេលឆាប់ៗខាងមុខ៕

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដានសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដានសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជ្រាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីកដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។

ទិវានារីអន្តរជាតិ៖ អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធានាអនុវត្តសិទ្ធិសេរីភាពសម្រាប់ស្ត្រី និងក្មេងស្រី

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ស្ថាប័ន បានប្រារព្ធខួប​

ទិវានារីអន្តរជាតិ៖ អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធានាអនុវត្តសិទ្ធិសេរីភាពសម្រាប់ស្ត្រី និងក្មេងស្រី

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ស្ថាប័ន បានប្រារព្ធខួប​​ទី១១៥ នៃ​ទិវានារី​អន្តរជាតិ ក្រោមប្រធានបទ៖«អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី» នៅសួនច្បារមុខ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC)។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានា ដែលស្ត្រីនៅបន្តជួបប្រទះក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកឡើងអនុសាសន៍ចំនួន ១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។

អ៊ីរ៉ង់ ជ្រើសរើស​មេដឹកនាំ​កំពូល​សាសនាថ្មីរួ​ចហើយ តែ​មិន​ហ៊ាន​ប្រកាស​ឈ្មោះ

​គណៈកម្មការជំនាញ​សាសនាអ៊ីរ៉ង់ បាន​ធ្វើ​មហា​ស​ន្និបាត ដោយ​​សម្រេចបោះឆ្នោតជ្រើសរើស​មេដឹកន

អ៊ីរ៉ង់ ជ្រើសរើស​មេដឹកនាំ​កំពូល​សាសនាថ្មីរួ​ចហើយ តែ​មិន​ហ៊ាន​ប្រកាស​ឈ្មោះ

​គណៈកម្មការជំនាញ​សាសនាអ៊ីរ៉ង់ បាន​ធ្វើ​មហា​ស​ន្និបាត ដោយ​​សម្រេចបោះឆ្នោតជ្រើសរើស​មេដឹកនាំកំពូលសាសនាថ្មី ដើម្បីឲ្យ​បន្តវេនដឹកនាំ​សាសនា​អ៊ីរ៉ង់ ក្រោយ​ពី​មរណភាព​របស់​អាយ៉ាតូឡា អាលី ខាមេណី ក្នុង​ការ​វាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល​។​ ការ​បោះឆ្នោតតែងតាំង​មគ្គុទេសក៏សាសនាអ៊ីរ៉ង់នេះ​ បានធ្វើ​ឡើងជា​សម្ងាត់បំផុត ហើយ​ អ៊ីរ៉ង់ ​ក៏​មិន​ប្រកាសឈ្មោះ​មេដឹកនាំកំពូលសាសនាថ្មីដែរ ព្រោះខ្លាចក្រែង​ ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​សត្រូវ​។ ភ្លា​មៗ លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ប្រកាស​គំរាម​ថា មេដឹកនាំសាសនាអ៊ីរ៉ង់ថ្មី នឹង​មិន​អាច​កាន់តំណែង​បា​នយូរ​ឡើយ។​ ​

លោក សាយ សំអាល់៖ អចលនទ្រព្យដែលមានវិវាទចំនួន ១៤៦គម្រោងក្នុងចំណោម ១៨៤គម្រោង ត្រូវបានដោះស្រាយ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងចំណោម១៨៤គម

លោក សាយ សំអាល់៖ អចលនទ្រព្យដែលមានវិវាទចំនួន ១៤៦គម្រោងក្នុងចំណោម ១៨៤គម្រោង ត្រូវបានដោះស្រាយ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងចំណោម១៨៤គម្រោងនៃអចលនទ្រព្យ ដែលមានវិវាទ ក្រសួងរៀបចំដែនដី បានដោះស្រាយរួចរាល់បានចំនួន១៤៦គម្រោង ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៣ម៉ឺនគ្រួសារ។ ការបង្ហើបឲ្យដឹងបែបនេះ​របស់​លោក សាយ សំអាល់ គឺធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

តើគួរយកចិត្តទុកដាក់បែបណាចំពោះស្ត្រី និងកុមារដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ?

ថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះ ជាទិវាអន្តរជាតិនារីលើកទី១១៥ ដែលពិភពលោកបានផ្តោតសំខាន់លើសិទ្ធិ និ

តើគួរយកចិត្តទុកដាក់បែបណាចំពោះស្ត្រី និងកុមារដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ?

ថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះ ជាទិវាអន្តរជាតិនារីលើកទី១១៥ ដែលពិភពលោកបានផ្តោតសំខាន់លើសិទ្ធិ និងតួនាទីរបស់ស្ត្រីក្នុងសង្គម។ ស្ថិតនៅក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមអង្គការអភិវឌ្ឍន៍មួយចំនួនដែលធ្វើការងារជាមួយជនភៀសសឹក បានលើកឡើងថា ស្ត្រី និងកុមារកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហានៅក្នុងជំរុំស្នាក់នៅបណ្តោះអាសន្ន។ បញ្ហាទាំងនោះរួមមានស្ថានភាពរស់នៅ ការមើលថែទាំកូន ការអប់រំ កង្វះបង្គន់អនាម័យ និងបញ្ហាសុខភាពផ្លូវចិត្ត។ លើសពីនេះ អង្គការទាំងនោះក៏បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាព និងភាពឯកជនរបស់ស្ត្រី ដែលរស់នៅក្នុងជំរំជនភៀសសឹកមានលក្ខខណ្ឌមិនសូវសមស្រប។ ដោយឡែកស្រ្តីទីមួយកម្ពុជាលោកស្រី ពេជ ចន្ទមុនី បានអះអាងថា រដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុក និងគាំទ្រដល់ជនភៀសសឹកគ្រប់រូបជាពិសេសសម្រាប់ស្រី្ត និងកុមារ។

សមត្ថកិច្ចផាកពិន័យមា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈមួយជាលើកដំបូងនៅភ្នំពេញ ក្រោយលក់តម្លើងថ្លៃ

  នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួ

សមត្ថកិច្ចផាកពិន័យមា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈមួយជាលើកដំបូងនៅភ្នំពេញ ក្រោយលក់តម្លើងថ្លៃ

  នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួយកន្លែងចំនួន ៤លានរៀល នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយស្ថានីយ៍នេះ បានលក់ប្រេងក្នុងតម្លៃ ៦ពាន់រៀលក្នុង ១លីត្រ។ ជាការផាកពិន័យដំបូងបន្ទាប់ពី ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី៦មីនា កន្លងទៅស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។ លោក ហាក់ សុខរិន ប្រធានសាខានៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.)ប្រចាំរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចចម្រុះបានសម្រេចផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ក្រោយរកឃើញថាស្ថានីយ៍មួយនេះ បានលក់ប្រេងក្នុងតម្លៃខ្ពស់លើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ភ្លាមៗ លោក ទៀ ស្យាម ម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈ Peace Petroleum បានជូនដំណឹងតាមរយៈបណ្តាញសង្គមរបស់លោកថា គ្រប់បណ្តាស្ថានីយ៍ Peace បានបន្តរក្សាតម្លៃប្រេង ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។​ ជាមួយគ្នានេះ លោកក៏បានព្រមានថា នឹងចាត់វិធានការលើស្ថានីយ៍ប្រេងឥន្ធនៈ Peace ណា ដែលលក់ប្រេងលើសតម្លៃកំណត់ ដោយសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕

អ៊ីរ៉ង់ បញ្ជាក់ពី​សមត្ថភាពតស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែ

សង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល បាន​ឈាន​ចូល​ថ្ងៃទ

អ៊ីរ៉ង់ បញ្ជាក់ពី​សមត្ថភាពតស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែ

សង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល បាន​ឈាន​ចូល​ថ្ងៃទី ៩ ហើយ។​ ទោះបីជា​រងគ្រាប់​ប្លោងយ៉ាងច្រើន​​សន្ធឹក​ទៅហើយក្តី ក៏ក្រុម​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់ថា ខ្លួន​នៅ​មានសមត្ថភាពនិង​លទ្ធភាព តស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែទៀត​។​ ចំណែក អ៊ីស្រាអែល ប្រកាសជីករំលើងឫសគល់របបដឹកនាំអ៊ីរ៉ង។ ​ ​

ចិនចេញមុខរិះគន់សង្រ្គាមនៅមជ្ឈិមបូព៌ា ថាមិនគួរកើតឡើង និងគ្មានផ្តល់ផលចំណេញដល់ភាគីណាឡើយ

ប្រឈមនឹងស្ថានការណ៍សង្គ្រាមកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតចិនលោក វ៉ាង យី បា

ចិនចេញមុខរិះគន់សង្រ្គាមនៅមជ្ឈិមបូព៌ា ថាមិនគួរកើតឡើង និងគ្មានផ្តល់ផលចំណេញដល់ភាគីណាឡើយ

ប្រឈមនឹងស្ថានការណ៍សង្គ្រាមកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតចិនលោក វ៉ាង យី បានរិះគន់ចំៗ ថាសង្គ្រាមនេះមិនគួរកើតឡើងឡើយ ហើយចិនប្រឆាំងដាច់ខាត ចំពោះការប្រើច្បាប់ព្រៃ ដើម្បីដោះស្រាយជម្លោះ។ រដ្ឋមន្រ្តីការបរទេសចិនដ៏ចាស់វស្សារូបនេះ ក៏បានអំពាវនាវឲ្យភាគីទាំងអស់ បញ្ឈប់ចម្បាំង និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

រដ្ឋាភិបាលអះអាងពីការលើកស្ទួយសិទ្ធិនារី ខណៈភាគីក្រៅរដ្ឋាភិបាលថាពុំទាន់មានការគោរពបានពេញលេញ

ថ្ងៃអាទិត្យ៨មីនា ឆ្នាំ​២០២៦នេះ គឺជាខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ។ នៅកម្ពុជា ភាគី​ពាក់ព័

រដ្ឋាភិបាលអះអាងពីការលើកស្ទួយសិទ្ធិនារី ខណៈភាគីក្រៅរដ្ឋាភិបាលថាពុំទាន់មានការគោរពបានពេញលេញ

ថ្ងៃអាទិត្យ៨មីនា ឆ្នាំ​២០២៦នេះ គឺជាខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ។ នៅកម្ពុជា ភាគី​ពាក់ព័ន្ធបានវាយតម្លៃខុសៗគ្នាពីស្ថានភាពសិទ្ធិនារី នារយៈពេលចុងក្រោយនេះ។ ពីខាងរដ្ឋាភិបាល បានអះអាងពីភាពរីកចម្រើននៃ​ការផ្តល់​តម្លៃ និងគោរពសិទ្ធិស្ត្រីទាំងនៅកន្លែងការងារ និងនៅក្នុងសហគមន៍។ ចំណែក​ភាគីនៅក្រៅរដ្ឋាភិបាល បានកត់សំគាល់ថា ស្ត្រីនៅកម្ពុជានៅពុំទាន់ទទួលបានការ​លើក​ស្ទួយនិងការគោរពសិទ្ធិបានពេញលេញដូចនៅបណ្តាប្រទេសប្រជាធិបតេយ្យនៅឡើយ។

អ៊ីរ៉ង់​​សូម​អភ័យ​ទោស​ចំពោះ​ប្រទេស​ជិត​ខាង​ ​ដែល​ត្រូវ​រងការវាយប្រហារ​ផ្លូវអាកាស

ប្រធានាធិបតីអ៊ីរ៉ង់ បាន​ថ្លែង​សារសូម​អភ័យទោស​ចំពោះ​បណ្តា​ប្រទេស​ជិត​ខាងជាច្រើន ដែល​ត្រូ

អ៊ីរ៉ង់​​សូម​អភ័យ​ទោស​ចំពោះ​ប្រទេស​ជិត​ខាង​ ​ដែល​ត្រូវ​រងការវាយប្រហារ​ផ្លូវអាកាស

ប្រធានាធិបតីអ៊ីរ៉ង់ បាន​ថ្លែង​សារសូម​អភ័យទោស​ចំពោះ​បណ្តា​ប្រទេស​ជិត​ខាងជាច្រើន ដែល​ត្រូវ​រងគ្រោះព្រោះតែ​ការ​វាយប្រហារមីស៊ីល​និង​យានដ្រូន​របស់​អ៊ីរ៉ង់។ មេដឹកនាំ​អ៊ីរ៉ង់ ក៏​​សន្យាថា ​នឹង​មិន​បាញ់​ប្លោង​​ទៅលើប្រទេស​ទាំងនោះទៀត​ឡើយ ប្រសិនណា​គ្មាន​ការ​វាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល ចេញពី​ទីតាំង​នៃ​ប្រទេស​ទាំងនោះ។​  

ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិរងគ្រោះ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងលីបង់

ទាហានមួកខៀវជនជាតិហ្កាណា ៣នាក់បានរងរបួសធ្ងន់ ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ ក

ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិរងគ្រោះ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងលីបង់

ទាហានមួកខៀវជនជាតិហ្កាណា ៣នាក់បានរងរបួសធ្ងន់ ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី៦ មីនា។ រដ្ឋាភិបាលហ្កាណាបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារនេះ ដោយបានចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងជាឧក្រិដ្ឋកម្មសង្រ្គាម។ ចំណែក ប្រធានាធិបតីលីបង់បានចោទអ៊ីស្រាអែល ថាអ្នកដឹកនាំការវាយប្រហារនេះ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីតាមស្វែងរកអដ្ឋិធាតុរបស់អ្នកបើកយន្តហោះអ៊ីស្រាអែលម្នាក់ ដែលបានត្រូវចាប់ខ្លួន នៅលីបង់ កាលពីឆ្នាំ១៩៨៦។

សង្គមស៊ីវិលនឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅទីលានប្រជាធិបតេយ្យ ទោះបីសាលាក្រុងមិនអនុញ្ញាត

ក្រុមអង្គការសង្គមស៊ីវិលចំនួនចំនួនជាង ២០អង្គការ សមាគម បានចេញលិខិតចំហររួមគ្នាមួយ បញ្ជាក់អំព

សង្គមស៊ីវិលនឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅទីលានប្រជាធិបតេយ្យ ទោះបីសាលាក្រុងមិនអនុញ្ញាត

ក្រុមអង្គការសង្គមស៊ីវិលចំនួនចំនួនជាង ២០អង្គការ សមាគម បានចេញលិខិតចំហររួមគ្នាមួយ បញ្ជាក់អំពីជំហរបន្តរៀបចំទិវាសិទ្ធិនារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨មីនាស្អែកនេះ។ អាជ្ញាធររាជធានីភ្នំពេញក៏បានបញ្ជាក់ពីជំហររបស់ខ្លួនដដែល គឺមិនអនុញ្ញាតឲ្យមានការជួបជុំ។ តែក្រុមអង្គការសង្គមស៊ីវិល យល់ថាការលើកឡើងរបស់អាជ្ញាធរ ក្រោមហេតុផលមិនច្បាស់លាស់។

លោក ត្រាំ ចង់ឲ្យអ៊ីរ៉ង់ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល​ទៅលើអ៊ីរ៉ង់ បានឈាន​ចូល

លោក ត្រាំ ចង់ឲ្យអ៊ីរ៉ង់ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល​ទៅលើអ៊ីរ៉ង់ បានឈាន​ចូល​សប្តាហ៍​ទី​២ហើយ​។​​ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ចង់ឲ្យ អ៊ីរ៉ង់ ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ និង​ថា បើពុំ​ដូច្នោះទេ គ្មាន​ឡើយ​ការចរចា​បញ្ចប់សង្គ្រាម​។  តែ អ៊ីរ៉ង់ បាន​ប្រកាស​ប្តេជ្ញាតស៊ូប្រយុទ្ធដល់តំណក់ឈាមចុងក្រោយ។​ ​

ក.ប.ប.៖ ស្ថានីយ៍ និងដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារអាជីវកម្ម ព្រោះគ្មានប្រេងឥន្ទនៈលក់

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម(ក.ប.

ក.ប.ប.៖ ស្ថានីយ៍ និងដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារអាជីវកម្ម ព្រោះគ្មានប្រេងឥន្ទនៈលក់

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម(ក.ប.ប.) លោក គឹម មាសសុខសីហា បានបញ្ជាក់ថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី៧ ខែមីនានេះ ស្ថានីយ៍ និងដេប៉ូលក់ប្រេងចំនួនជាង ២០០កន្លែង បានដាក់តម្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម ខណៈដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារ ក្រោមហេតុផល គ្មានប្រេងផ្គត់ផ្គង់។ តាម ក.ប.ប. ចំពោះដេប៉ូលក់ប្រេងឥន្ទនៈ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមពីការលក់ឡើងថ្លៃនោះ បានបិទទ្វារមិនដំណើរការឡើយ។

អតីតអ្នកតស៊ូតាមព្រំដែនខ្មែរ-ថៃ ចោទថៃថា បានរំលោភទឹកដីខ្មែរដែលធ្លាប់ជាជំរំជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល

លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ​បានថ្លែងនៅក្នុ

អតីតអ្នកតស៊ូតាមព្រំដែនខ្មែរ-ថៃ ចោទថៃថា បានរំលោភទឹកដីខ្មែរដែលធ្លាប់ជាជំរំជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល

លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ​បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា ថៃបានបកស្រាយខុសពីការពិត ជុំវិញភាពជាកម្មសិទ្ធិនៃតំបន់មួយចំនួនតាមព្រំដែនកម្ពុជា និងថៃ ដែលពលរដ្ឋខ្មែរធ្លាប់យកធ្វើជាជំរំ នៅពេលពួកគេភៀសខ្លួនពីការវាយប្រយុទ្ធគ្នារវាងភាគីជម្លោះក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា។ លោកបានអះអាងថា ជំរំរបស់ជនភៀសខ្លួនខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ ទាំងអស់នោះគឺជាទឹកដីរបស់ខ្មែរទាំងអស់ ពោលតំបន់ទាំងនោះមិនមែនជាទឹកដីថៃ ដូចការអះអាងរបស់អ្នកនយោបាយថៃខ្លះនោះឡើយ។  ​

សង្គ្រាម៧ថ្ងៃនៅអ៊ីរ៉ង់៖ ស្លាប់មនុស្ស ប្រមាណ ១ ៥០០នាក់ និងចំណាយប្រាក់យ៉ាងហោច ជាង ៦ពាន់លានដុល្លារ

សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៨។ គិតត្រឹមថ្ងៃសៅរ៍ ទី៧ មីនា ការប្រយុទ្ធគ្នារវាងកងទ័ព

សង្គ្រាម៧ថ្ងៃនៅអ៊ីរ៉ង់៖ ស្លាប់មនុស្ស ប្រមាណ ១ ៥០០នាក់ និងចំណាយប្រាក់យ៉ាងហោច ជាង ៦ពាន់លានដុល្លារ

សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៨។ គិតត្រឹមថ្ងៃសៅរ៍ ទី៧ មីនា ការប្រយុទ្ធគ្នារវាងកងទ័ពអាមេរិក-អ៊ីស្រាអែល និងកងទ័ពឆ្នាំបដិវត្តអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៥០០នាក់ និងចំណាយប្រាក់អស់ប្រមាណ ជាង ៦ពាន់លានដុល្លារ។ ក្រៅពីបំផ្លាញទីតាំងយោធា សង្រ្គាមនេះក៏បានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង។

កម្ពុជាបង្កើនការនាំចេញអង្ករទៅកាន់អូស្ត្រាលីក្រោមកិច្ចព្រមព្រៀងក្រុមហ៊ុន Amru Rice-Green Group

យោងតាមកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជា អេមរុរ៉ាយស៍(Amru Rice) និ

កម្ពុជាបង្កើនការនាំចេញអង្ករទៅកាន់អូស្ត្រាលីក្រោមកិច្ចព្រមព្រៀងក្រុមហ៊ុន Amru Rice-Green Group

យោងតាមកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជា អេមរុរ៉ាយស៍(Amru Rice) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានធ្វើពិធីជានិម្មិតរូបមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណីតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ។ កិច្ចព្រមព្រៀងនាំអង្ករកម្ពុជាចេញទៅអូស្ត្រាលីពេលនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយជួយជំរុញដល់កំណើនទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអូស្ត្រាលី។

សង្គ្រាមនៅដើមបូព៌ា ធ្វើឲ្យ​មហាសេដ្ឋីជនជាតិអាស៊ីខ្លះភ័យ ចង់​ដកប្រាក់ចេញពីអេមីរ៉ាតអារ៉ាប់រួម

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ​ត្រូវគេដឹងថាគឺជាទីកន្លែងទាក់ទាញ​ ស្រូបយកប្រាក់​មូល

សង្គ្រាមនៅដើមបូព៌ា ធ្វើឲ្យ​មហាសេដ្ឋីជនជាតិអាស៊ីខ្លះភ័យ ចង់​ដកប្រាក់ចេញពីអេមីរ៉ាតអារ៉ាប់រួម

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ​ត្រូវគេដឹងថាគឺជាទីកន្លែងទាក់ទាញ​ ស្រូបយកប្រាក់​មូលធនសកម្ម ឬភាគហ៊ុនវិនិយោគ​យ៉ាងច្រើនសន្ធឹក ពីបណ្តាមហាសេដ្ឋី​នានាទូទាំងពិភពលោក ជាពិសេសក្រុម​មហាសេដ្ឋកិច្ច​ជនជាតិអាស៊ី​។ ក៏ប៉ុន្តែប្រឈមនឹងវិបត្តិសង្គ្រាម​​នៅ​​តំបន់​ដើមបូព៌ាក្នុងពេលនេះ គេសង្កេតឃើញថា​ មានមហាសេដ្ឋីអាស៊ីជាច្រើននាក់ ដែលភ័យ​បារម្ភ ហើយចង់ដកប្រាក់ចេញ យកទៅ​ទុកនៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព ដូចជានៅ​សិង្ហបុរី ឬនៅ​​ហុងកុងជាដើម​។

កាណាដា និងជប៉ុន ចុះកិច្ចព្រមព្រៀង​សន្តិសុខ និង​រ៉ែ​ដីកម្រ

ក្នុង​ដំណើរទស្សនកិច្ច​របស់លោក ម៉ាក ខានី​ នាយករដ្ឋមន្ត្រី​កាណាដា នៅប្រទេស​ជប៉ុន​ រដ្ឋាភិបា

កាណាដា និងជប៉ុន ចុះកិច្ចព្រមព្រៀង​សន្តិសុខ និង​រ៉ែ​ដីកម្រ

ក្នុង​ដំណើរទស្សនកិច្ច​របស់លោក ម៉ាក ខានី​ នាយករដ្ឋមន្ត្រី​កាណាដា នៅប្រទេស​ជប៉ុន​ រដ្ឋាភិបាល​​ទីក្រុង​តូក្យូនិង​អូតាវ៉ា​ បាន​សម្រេច​ចុះកិច្ចព្រមព្រៀង​សេដ្ឋកិច្ច សន្តិសុខ និង​យោធា។ លោកស្រី តាកាអ៊ីជី សាណាអេ នាយករដ្ឋមន្ត្រីជប៉ុន និង​សមភាគី​កាណាដា ក៏​បាន​លើកឡើងអំពី​ជំហរ​ប្រទេស​រៀងៗខ្លួន ចំពោះ​សង្គ្រាម​ដ៏ក្តៅគគុក​នៅ​អ៊ីរ៉ង់។​​ ​

សារមន្ទីរជាតិកំពុងត្រួតពិនិត្យវត្ថុបុរាណខ្មែរទាំង ៧៤រូប ដែលបានមកពីគ្រួសារឡាចហ្វដ

វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលមានអាយុកាលចាប់ពីសម័យមុនអង្គរ និងសម័យអង្គរត្រូវបានបញ្ជូនត្រ

សារមន្ទីរជាតិកំពុងត្រួតពិនិត្យវត្ថុបុរាណខ្មែរទាំង ៧៤រូប ដែលបានមកពីគ្រួសារឡាចហ្វដ

វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលមានអាយុកាលចាប់ពីសម័យមុនអង្គរ និងសម័យអង្គរត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ វត្ថុបុរាណទាំងនេះត្រូវបានក្រសួងវប្បធម៌កម្ពុជាទាមទារពីគ្រួសារអ្នកជួញដូរសិល្បៈបុរាណ លោក ឌូគ្លាស ឡាចហ្វដ Douglas Latchford។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបញ្ជាក់ថា បច្ចុប្បន្ន វត្ថុបុរាណទាំងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញនៅសារមន្ទីរជាតិកម្ពុជា មុននឹងដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកស្រាវជ្រាវបានសិក្សាអំពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។

សង្គ្រាមអ៊ីរ៉ង់ឈានចូលដំណាក់កាលថ្មី​ អ៊ីស្រាអែល​​សំរុក​​វាយ​​កម្ទេចគ្រោងឆ្អឹងអំណាច​នៃ​​របប​​អ៊ីរ៉ង់

គិតត្រឹម​ព្រឹក​ថ្ងៃ​សុក្រទី៦មីនា សង្គ្រាមនៅអ៊ីរ៉ង់​បន្តក្តៅគគុក​ ហើយ​បានឈាន​ចូលដំណាក់​ក

សង្គ្រាមអ៊ីរ៉ង់ឈានចូលដំណាក់កាលថ្មី​ អ៊ីស្រាអែល​​សំរុក​​វាយ​​កម្ទេចគ្រោងឆ្អឹងអំណាច​នៃ​​របប​​អ៊ីរ៉ង់

គិតត្រឹម​ព្រឹក​ថ្ងៃ​សុក្រទី៦មីនា សង្គ្រាមនៅអ៊ីរ៉ង់​បន្តក្តៅគគុក​ ហើយ​បានឈាន​ចូលដំណាក់​កាលថ្មី​​។ កងទ័ពអាមេរិក​និង​អ៊ីស្រាអែល​ បញ្ជាក់ថាកំពុងសំរុកបាញ់ប្លោងគ្រាប់​ វាយ​ប្រហារ​កាន់តែខ្លាំងឡើង និងជាពិសេសទៅ​លើទីតាំង​នយោបាយអំណាច នៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។

កម្ពុជាបន្តបញ្ជូនប្រតិភូអន្តរស្ថាប័នទៅស្វ៊ីស ដើម្បីផ្សព្វផ្សាយពីការបំពានរបស់ថៃមកលើទឹកដីកម្ពុជា

ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរ

កម្ពុជាបន្តបញ្ជូនប្រតិភូអន្តរស្ថាប័នទៅស្វ៊ីស ដើម្បីផ្សព្វផ្សាយពីការបំពានរបស់ថៃមកលើទឹកដីកម្ពុជា

ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦។ បេសកកកម្មរបស់គណៈប្រតិភូ ដែលដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដេនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្ស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គណៈប្រតិភូអន្តរស្ថាប័ន​ បានជួបជាមួយភាគីពាក់ព័ន្ធចំនួន២៩ ក្នុងនោះមានប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកវិស័យសិទ្ធិមនុស្សជាដើម។ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានថ្លែងពីទីក្រុងហ្សឺណែវមកថា តាមរយៈជំនួបជាមួយគណៈប្រតិភូកម្ពុជា ភាគីពាក់ព័ន្ធនានាបានសម្តែងនូវការស្វាគមន៍ និងផ្តល់នូវទស្សនៈល្អៗ នៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

OCCRP៖ លោក យ៉ាង ចៀន សមាជិកព្រីនស៍ គ្រុប មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅអង់គ្លេស

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយរបា

OCCRP៖ លោក យ៉ាង ចៀន សមាជិកព្រីនស៍ គ្រុប មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅអង់គ្លេស

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយរបាយការណ៍មួយដោយរកឃើញថា លោក យ៉ាង ចៀន (Yang Jian) បក្ខពួកក្នុងសម្ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញមានអចលនទ្រព្យយ៉ាងហោច ១៧លានដុល្លារនៅក្នុងប្រទេសអង់គ្លេស។ លោក យ៉ាង ចៀន ជាមនុស្សម្នាក់ស្និទ្ធនឹងអតីតអ្នកឧកញ៉ាខ្មែរ ដើមកំណើតចិន លោក ចេន ហ្ស៊ី ដែលត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅឱ្យរដ្ឋាភិបាលចិនកាលពីដើមខែមករា ឆ្នាំ២០២៦។ 

Bloomberg៖ ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច

ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច។ ពិបាកទៅរួច ព្រោះបណ្តាញឆបោកអនឡ

Bloomberg៖ ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច

ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច។ ពិបាកទៅរួច ព្រោះបណ្តាញឆបោកអនឡាញមានភាពបត់បែនខ្ពស់ និងអាចផ្លាស់ទីកន្លែងបានយ៉ាងឆាប់រហ័ស។ នេះជាខ្លឹមសារដែលចុះផ្សាយដោយកាសែត Bloomberg នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ម្យ៉ាងទៀត និងបើតាម Bloomberg ដដែល កម្ពុជាក៏កំពុងស្ថិតនៅក្រោមសម្ពាធនៃការអនុវត្តយុទ្ធនាការបោស​សម្អាត​មជ្ឈមណ្ឌលអនឡាញឱ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខដែរ។

រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ចំនួន ៥០០ នាក់ ទាំងសងខាង

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ ទី ៥ មីនា អំពីការចាប់ផ្តើមប្រតិបត្តិការ

រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ចំនួន ៥០០ នាក់ ទាំងសងខាង

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ ទី ៥ មីនា អំពីការចាប់ផ្តើមប្រតិបត្តិការ ដោះដូរឈ្លើយសឹកជាមួយអ៊ុយក្រែន ក្នុងចំនួន ២០០ នាក់ ទល់នឹង ២០០ នាក់ ។ ផ្អែកតាមវិមានក្រេមឡាំង ចំណាប់ខ្មាំងចំនួន ៣០០ នាក់បន្ថែមទៀត នឹងត្រូវភាគីទាំងពីរ ដោះដូរគ្នា នៅក្នុងថ្ងៃ សុក្រ ទី ៦ មីនា នេះ ។ 

តើអ៊ីរ៉ង់មានសព្វាវុធដើម្បីតទល់នឹងអាមរិក និងអ៊ីស្រាអែលបានដល់ពេលណា?

នៅថ្ងៃព្រហស្បតិ៍ ទី៥ មីនានេះ អ៊ីរ៉ង់បានប្រកាសប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ព​អាមេរិកនៅកូ

តើអ៊ីរ៉ង់មានសព្វាវុធដើម្បីតទល់នឹងអាមរិក និងអ៊ីស្រាអែលបានដល់ពេលណា?

នៅថ្ងៃព្រហស្បតិ៍ ទី៥ មីនានេះ អ៊ីរ៉ង់បានប្រកាសប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ព​អាមេរិកនៅកូវ៉ែត។ ប្រទេសអាហ្សែបៃហ្សង់ថាមានពលរដ្ឋខ្លួន ២នាក់រងរបួសពីការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។ ទីប្រឹក្សាដ៏ស្និទ្ធម្នាក់របស់អាយ៉ាតូឡា អាលីខាមេណីបានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធទី ៤មីនា ថា អ៊ីរ៉ង់អាចកំដរបន្តសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតាមតែពួកគេចង់បាន។ តើអ៊ីរ៉ង់មានសមត្ថភាពយោធា និងមានអាវុធគ្រប់គ្រាន់ដើម្បីបន្តសង្គ្រាមយូរអង្វែងបានមែន ឬយ៉ាងណា?

ចិន​បង្កើនថវិកាចំណាយ​លើកងទ័ព ប្រឈមភាពខែងរ៉ែងរបស់សហរដ្ឋអាមេរិក

ដូចការប៉ាន់ស្មានទុក ចិនបាន​សម្រេចបង្កើន​ការចំណាយ​លើវិស័យការពារជាតិ ចំនួន​៧%​ សម្រាប់​ឆ្នា

ចិន​បង្កើនថវិកាចំណាយ​លើកងទ័ព ប្រឈមភាពខែងរ៉ែងរបស់សហរដ្ឋអាមេរិក

ដូចការប៉ាន់ស្មានទុក ចិនបាន​សម្រេចបង្កើន​ការចំណាយ​លើវិស័យការពារជាតិ ចំនួន​៧%​ សម្រាប់​ឆ្នាំ​​២០២៦​​។ ជា​ការ​ចំណាយ​ដែលចិន​បាន​បង្កើនជាប្រចាំ ១០​ឆ្នាំជាប់គ្នាមកនេះ ដើម្បីធ្វើទំនើបកម្មសព្វាវុធ​​ និងពិសេសនេះ គឺដើម្បីត្រៀម​លក្ខណៈតទល់ជាមួយ​ តៃវ៉ាន់។ ក្នុងបរិបទផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ បង្ករឡើង​សហរដ្ឋអាមេរិក​នាពេលនេះទៀត រឹតតែធ្វើ​ឲ្យចិន ​ត្រូវតែប្រឹងប្រែង​ពង្រឹងសមត្ថភាពកងទ័ព។

នាវាមុជទឹកអាមេរិក បាញ់កម្ទេចនាវាចម្បាំង​អ៊ីរ៉ង់​នៅជិតស្រីលង្កា​ ស្លាប់​ទាហាន​៨៧នាក់

សង្គ្រាម​នៅដើមបូព៌ា កំពុងតែ​រាលដាលកាន់តែឆ្ងាយ​ហើយ។ កាលពីថ្ងៃពុធទី​៤មីនា​ នាវាមុជទឹកអាមេរ

នាវាមុជទឹកអាមេរិក បាញ់កម្ទេចនាវាចម្បាំង​អ៊ីរ៉ង់​នៅជិតស្រីលង្កា​ ស្លាប់​ទាហាន​៨៧នាក់

សង្គ្រាម​នៅដើមបូព៌ា កំពុងតែ​រាលដាលកាន់តែឆ្ងាយ​ហើយ។ កាលពីថ្ងៃពុធទី​៤មីនា​ នាវាមុជទឹកអាមេរិកបានបាញ់គ្រាប់​ “ត័រពី” កម្ទេចនាវាចម្បាំងមួយគ្រឿងរបស់អ៊ីរ៉ង់​ ដែលកំពុងធ្វើដំណើរ​ក្បែរ​ឆ្នេរស្រីលង្កា។ យ៉ាងហោចណាស់ មានទាហានជើងទឹកអ៊ីរ៉ង់​ស្លាប់​ចំនួន​៨៧នាក់ និងបាត់ខ្លួនច្រើនសិប​នាក់ទៀត​។ អាជ្ញាធរស្រីលង្កា បានឲ្យដឹងទៀតថា មាននាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងទៀត កំពុងតែធ្វើដំណើរ​មកតាម​ផ្លូវនេះ ហើយ​ធ្វើ​ឲ្យ​គេបារម្ភថា​អាចត្រូវកងទ័ពអាមេរិក​វាយកម្ទេចមួយទៀត​។

Get more results via ClueGoal