Cambodia



ក.ប.ប.​ នឹងបន្តចុះស្រាវ​ជ្រាវទីតាំងលក់ប្រេងឥន្ទនៈដែលបិទទ្វារ ក្រោមហេតុផលថា អស់ប្រេង

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម (ក.ប

ក.ប.ប.​ នឹងបន្តចុះស្រាវ​ជ្រាវទីតាំងលក់ប្រេងឥន្ទនៈដែលបិទទ្វារ ក្រោមហេតុផលថា អស់ប្រេង

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម (ក.ប.ប.) លោក គឹម មាសសុខសីហា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី​១០មីនានេះ​ ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ទនៈចំនួន ២កន្លែងត្រូវបានពិន័យអន្តរការណ៍ ក្រោយលក់ប្រេងឥន្ទនៈលើសពីតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ តាមការបញ្ជាក់ប្រាប់​វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី​១០មីនានេះ​ លោក គឹម មាសសុខសីហាថា ក្រុមការងារ ក.ប.ប. បាន និងកំពុងបន្តចុះត្រួតពិនិត្យស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ទនៈជាបន្តបន្ទាប់ ពិសេស​ដេប៉ូប្រេងដែលបិទទ្វារមិនដំណើរការ​ក្រោមហេតុផលថា អស់ស្តុក។

HRW ចោទកងទ័ពអ៊ីស្រាអែលពីបទប្រើគ្រាប់បែកផូស្វ័រ សលើតំបន់ស៊ីវិលនៅលីបង់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចោទកងទ័ពអ៊ីស្រាអែលពីបទបា

HRW ចោទកងទ័ពអ៊ីស្រាអែលពីបទប្រើគ្រាប់បែកផូស្វ័រ សលើតំបន់ស៊ីវិលនៅលីបង់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចោទកងទ័ពអ៊ីស្រាអែលពីបទបានប្រើគ្រាប់បែកផូស្វ័រ ស (white phosphorus) ដោយខុសច្បាប់ទៅលើតំបន់ស្នាក់នៅរបស់ប្រជាជនក្នុងទីក្រុង Yohmor ភាគខាងត្បូងប្រទេសលីបង់កាលពីសប្តាហ៍មុន។ កងទ័ពអ៊ីស្រាអែលមិនបានទទួលស្គាល់ចំពោះការចោទប្រកាន់នេះទេ ដោយត្រឹមបញ្ជាក់ថា អ៊ីស្រាអែលគ្មានគោលការណ៍ប្រើប្រាស់គ្រាប់បែកផូស្វ័រ ស ទៅលើតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅទេ។ 

ចិន សម្តែងក្តី​ក្តៅក្រហាយ ​ក្រោយពី​នាយករដ្ឋមន្ត្រី​តៃវ៉ាន់បំពេញ​ទស្សនកិច្ចនៅជប៉ុន

កាលពី​ចុងសប្តាហ៍​កន្លងទៅ​ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បា​នបំពេញ​ទស្សនកិច្ច «លក្ខណៈឯកជន» នៅ​ប្

ចិន សម្តែងក្តី​ក្តៅក្រហាយ ​ក្រោយពី​នាយករដ្ឋមន្ត្រី​តៃវ៉ាន់បំពេញ​ទស្សនកិច្ចនៅជប៉ុន

កាលពី​ចុងសប្តាហ៍​កន្លងទៅ​ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បា​នបំពេញ​ទស្សនកិច្ច «លក្ខណៈឯកជន» នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​។ គួរ​កត់សម្គាល់​ថា​ រយៈ​ពេល​ប្រមាណជា ៥៥ឆ្នាំចុងក្រោយ​នេះ​ គ្មាន​មេដឹកនាំ​កំពុង​កាន់អំណាច​នៅតៃវ៉ាន់ រូបណា បំពេញ​ទស្សនកិច្ចផ្លូវការ នៅ​ជប៉ុន​ទេ។​ ម្ល៉ោះហើយ​ ក្រោយ​​ដឹងអំ​ពីវត្តមានរបស់​នាយករដ្ឋមន្ត្រី​តៃវ៉ាន់នៅជប៉ុន​​ រដ្ឋអំណាច​ចិន​បាន​សម្តែងកំហឹង​ក្តៅក្រហាយជា​ខ្លាំង​​។​ ​

ពលរដ្ឋភូមិអូរបីជាន់ជាង ៩០% វិលចូលផ្ទះសម្បែងវិញ

ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថ

ពលរដ្ឋភូមិអូរបីជាន់ជាង ៩០% វិលចូលផ្ទះសម្បែងវិញ

ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ ហាក់មិនត្រូវចាត់ទុកជាតំបន់ជម្លោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមកម្ពុជា-ថៃ ដូចនៅក្នុងតំបន់សមរភូមិប្រយុទ្ធនៃភូមិជោគជ័យ និងភូមិព្រៃចាន់ឡើយ។ នៅក្រោយបទឈប់បាញ់រយៈពេលជាង ២ខែមកនេះ ពលរដ្ឋក្នុងភូមិអូរបីជាន់ប្រមាណជាង ៩០% បានវិលត្រឡប់ចូលមករស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន ដើម្បីប្រកបរបររកស៊ី និងចិញ្ចឹមជីវិតធម្មតាវិញ។ ការវិលត្រឡប់មករស់នៅរបស់ពលរដ្ឋក្បែរតំបន់ជម្លោះកៀកព្រំដែនប្រទេសថៃនេះ ធ្វើឡើង​ជាមួយ​នឹងការភ័យខ្លាចខ្លះដែរ ដ្បិតតំបន់ខ្លះនៅកៀកតំបន់ដែលយោធាថៃរាយបន្លាលួស និងដាក់កុងតឺន័រ។ 

តើកម្ពុជាគួរមានច្បាប់ស្តីពីគ្រឿងស្រវឹងដែរ ឬទេ?

នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញចាប់ផ្តើមរឹតបន្តឹងឡើងវិញនូវច្បាប់ចរាចរ

តើកម្ពុជាគួរមានច្បាប់ស្តីពីគ្រឿងស្រវឹងដែរ ឬទេ?

នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញចាប់ផ្តើមរឹតបន្តឹងឡើងវិញនូវច្បាប់ចរាចរណ៍ផ្លូវគោក និងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្តនាពេលរាត្រី។ យុទ្ធនាការនេះចាប់ផ្តើមឡើងវិញ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹងនៅតែបន្តមាន។ អ្នកតាមដានសង្គមចង់ឃើញការអនុវត្តច្បាប់ និងការត្រួតពិនិត្យជាតិ​អាល់កុលលើអ្នកបើកបរយានយន្តជាប្រចាំ។ ចំណែកអ្នកជំនាញចង់ឲ្យមានច្បាប់ស្តីពីគ្រឿងស្រវឹងទន្ទឹមគ្នានឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្ត។

វិទ្យាស្ថាន Lowey៖ សេដ្ឋកិច្ចកម្ពុជានឹងរងការគំរាមកំហែង បើមិនដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង

កម្ពុជា​គួរពន្លឿនការដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង​​ និងត្រូវធ្វើទំនើបកម្មក្នុ

វិទ្យាស្ថាន Lowey៖ សេដ្ឋកិច្ចកម្ពុជានឹងរងការគំរាមកំហែង បើមិនដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង

កម្ពុជា​គួរពន្លឿនការដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង​​ និងត្រូវធ្វើទំនើបកម្មក្នុងដែនសមុទ្ររបស់ខ្លួន ប្រសិនបើមិនចង់ឱ្យសេដ្ឋកិច្ចរងការគំរាមកំហែង​។ នេះបើតាមខ្លឹមសារនៃ​បទវិភាគមួយដែលចុះផ្សាយនៅគេហទំព័រ​វិទ្យាស្ថានសិក្សាគោលនយោបាយអន្តរជាតិ Lowey នៅថ្ងៃទី​៩មីនា​​ម្សិលមិញ​។ ​តាមវិទ្យាស្ថាន​ Lowey កម្ពុជាខ្វះសមត្ថភាពចូលប្រើប្រាស់ដែនសមុទ្ររបស់ខ្លួនបានពេញលេញ និងម្យ៉ាងវិញទៀត សមត្ថភាពកងទ័ពជើងទឹកកម្ពុជា​ក៏នៅខ្សោយ​ដែរ។

សាលាបញ្ញាសាស្ត្រអន្តរជាតិអំពាវនាវឲ្យម្ចាស់ភាគហ៊ុនសាខាទី៥ ដោះស្រាយវិវាទដោយសន្តិវិធី

សាលាបញ្ញាសាស្ត្រអន្តរជាតិបានសម្ដែងការសោកស្តាយចំពោះការផ្ទុះឡើងជាសាធារណៈ​នូវទំនាស់ផ្ទៃក្

សាលាបញ្ញាសាស្ត្រអន្តរជាតិអំពាវនាវឲ្យម្ចាស់ភាគហ៊ុនសាខាទី៥ ដោះស្រាយវិវាទដោយសន្តិវិធី

សាលាបញ្ញាសាស្ត្រអន្តរជាតិបានសម្ដែងការសោកស្តាយចំពោះការផ្ទុះឡើងជាសាធារណៈ​នូវទំនាស់ផ្ទៃក្នុងរបស់ម្ចាស់ភាគហ៊ុននៅសាខាទី៥ ​ដែលបង្កើតការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរ​ដល់កិត្តិនាម​របស់សាលាទាំងមូល​។ តាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២៦ ទីស្នាក់ការកណ្ដាល​ និងគណៈគ្រប់គ្រងសាលាបញ្ញាសាស្ត្រ​​បានអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទដោយសន្តិវិធី ដើម្បី​ធានាដល់​ការដំណើរការសាលា​​​​​​។

អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់?

សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់​បាន​ឈានចូលដល់​ថ្ងៃទី១១​ គ

អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់?

សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់​បាន​ឈានចូលដល់​ថ្ងៃទី១១​ គិត​ត្រឹម​ថ្ងៃអង្គារ​ទី​១០​មីនា។ រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ចំណែក​ចិន​ជាអតិថិជនទិញប្រេង​របស់អ៊ីរ៉ង់​បាន​បន្លឺសំឡេង​បរិហារិះគន់​ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ រុស្ស៊ី ឬ​ចិន​ដែលចូលជួយ​អ៊ីរ៉ង់នោះទេ។ គ្មាន​ប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់​កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាស​យ៉ាងចាស់​ដៃ​ពី​សំណាក់​អាមេរិក និង​អ៊ីស្រាអែល។ ហេតុអ្វីបានជា​ចិន និង​រុស្ស៊ីមិនព្រមជួយ ហើយផ្ទុយទៅវិញ បណ្តែតបណ្តោយទុក​ឲ្យអ៊ីរ៉ង់ ដែល​ជាសម្ព័ន្ធមិត្ត និងជា​ប្រទេស​ផ្គត់ផ្គង់ប្រេង​នៅ​ឯកោ រងការវាយប្រហារពី​អាមេរិក និងអ៊ីស្រាអែល តែម្នាក់ឯងយ៉ាងដូច្នេះ?

កងទ័ពអូតង់នៅតួកគី​បាញ់​កម្ទេច​មីស៊ីលទី២របស់អ៊ីរ៉ង់ ខណៈអាមេរិក​ប្រកាស​​ឲ្យ​ពលរដ្ឋចាកចេញពីតួកគី

តើសង្គ្រាមនៅ​​តំបន់ដើមបូព៌ា កំពុងតែ​រាលដាលពាក់ព័ន្ធជាមួយ​សម្ព័ន្ធមិត្តអូតង់ឬយ៉ាងណា? គិតត

កងទ័ពអូតង់នៅតួកគី​បាញ់​កម្ទេច​មីស៊ីលទី២របស់អ៊ីរ៉ង់ ខណៈអាមេរិក​ប្រកាស​​ឲ្យ​ពលរដ្ឋចាកចេញពីតួកគី

តើសង្គ្រាមនៅ​​តំបន់ដើមបូព៌ា កំពុងតែ​រាលដាលពាក់ព័ន្ធជាមួយ​សម្ព័ន្ធមិត្តអូតង់ឬយ៉ាងណា? គិតត្រឹមថ្ងៃទី​៩​មីនា មាន​មីស៊ីលរបស់អ៊ីរ៉ង់​ចំនួន​២គ្រាប់ បានហោះចូលដែនអាកាសតួកគី ដែលជាសមាជិកអូតង់ ហើយត្រូវបាន​កងទ័ពអូតង់​បាញ់កម្ទេច។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹង​ឲ្យ​ប្រជាជនអាមេរិក​ស្ថិតនៅ​តំបន់ភាគខាងត្បូងតួកគី ត្រូវចាកចេញ ដែលនេះអាចបញ្ជាក់អំពី​ស្ថានការណ៍​កាន់តែអាសន្នក្នុងតំបន់នេះ​​។

សង្គ្រាមដើមបូព៌ា​​​៖ បណ្តាប្រទេសអាស៊ីជ្រួលច្របល់ ដោយសារតែ​​តម្លៃប្រេងនិ​ង​ឧស្ម័ន​ឡើងថ្លៃខ្លាំង

សង្គ្រាម​នៅតំបន់ដើមបូព៌ា​ កំពុងតែជះផលអវិជ្ជមាន​មកលើបណ្តាប្រទេសអាស៊ីសឹងទាំងអស់ ដែល​ត្រូវ

សង្គ្រាមដើមបូព៌ា​​​៖ បណ្តាប្រទេសអាស៊ីជ្រួលច្របល់ ដោយសារតែ​​តម្លៃប្រេងនិ​ង​ឧស្ម័ន​ឡើងថ្លៃខ្លាំង

សង្គ្រាម​នៅតំបន់ដើមបូព៌ា​ កំពុងតែជះផលអវិជ្ជមាន​មកលើបណ្តាប្រទេសអាស៊ីសឹងទាំងអស់ ដែល​ត្រូវការជាចាំបាច់ នូវ​វត្ថុធាតុដើមមិនថាប្រេងនិង​ឧស្ម័ន។ គិតត្រឹមថ្ងៃចន្ទទី​៩​មីនា តម្លៃប្រេងឆៅបានឡើងថ្លៃ​លើស​១០០ដុល្លារក្នុងមួយធុងបារីល។ ប្រទេសអាស៊ីជា​ច្រើន បាន​ចាប់ផ្តើមចាត់វិធានការ​ ​ការពារ​​ទំហំស្តុកបម្រុងរបស់​​ប្រេងនិងឧស្ម័ន ​នៅតាមប្រទេសគេរៀងៗខ្លួន និង​ដើម្បី​ទប់តម្លៃកុំ​ឲ្យ​ហក់ឡើង ដែលធ្វើបាបជីវភាពប្រជាជន​។

លោក Mojtaba Khamenei ឡើងកាន់តំណែងជាមេដឹកនាំកំពូលសាសនាអ៊ីរ៉ង់បន្តពីឪពុក

លោក Mojtaba Khamenei កូនប្រុសទី២របស់លោក Ali Khamenei ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលសាសនាថ្មីរបស់ប្រទេសអ៊ី

លោក Mojtaba Khamenei ឡើងកាន់តំណែងជាមេដឹកនាំកំពូលសាសនាអ៊ីរ៉ង់បន្តពីឪពុក

លោក Mojtaba Khamenei កូនប្រុសទី២របស់លោក Ali Khamenei ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលសាសនាថ្មីរបស់ប្រទេសអ៊ីរ៉ង់។ ការបោះឆ្នោតជ្រើសតាំងប្រមុខដឹកនាំថ្មីរបស់អ៊ីរ៉ង់ធ្វើឡើងនៅក្រោមស្នូរគ្រាប់ប្លោង វាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ខណៈតម្លៃប្រេងឥន្ធនៈ នៅក្នុងពិភពលោកកំពុងហក់ឡើងខ្ពស់។ តើលោក Mojtaba Khamenei ជានរណា?

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដាលសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដាលសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។

ភាពយន្តឯកសារស្តីពីការតស៊ូរបស់សកម្មជនបរិស្ថាននៅកម្ពុជាបានឈ្នះពានរង្វាន់ «ពន្លឺបៃតង»

ភាពយន្តឯកសារស្តីពី​សកម្មជនបរិស្ថានកម្ពុជា ក្រោមចំណងជើងថា «The Clearing» ដែលផលិតដោយសារព័ត៌មានអន្តរ

ភាពយន្តឯកសារស្តីពីការតស៊ូរបស់សកម្មជនបរិស្ថាននៅកម្ពុជាបានឈ្នះពានរង្វាន់ «ពន្លឺបៃតង»

ភាពយន្តឯកសារស្តីពី​សកម្មជនបរិស្ថានកម្ពុជា ក្រោមចំណងជើងថា «The Clearing» ដែលផលិតដោយសារព័ត៌មានអន្តរជាតិ ម៉ុងហ្គាបេ បានឈ្នះពានរង្វាន់ ពន្លឺបៃតង (Green Spark Award) នៅមហោស្រពភាពយន្តអភិរក្សធម្មជាតិ នៅសហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ចលនាមាតាធម្មជាតិ នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦។ ការផ្តល់ពានរង្វាន់ដល់ភាពយន្តឯកសារខ្នាតអន្តរជាតិមួយនេះធ្វើឡើង ខណៈដែលតុលាការកម្ពុជា សម្រេចបន្តឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៥រូប ក្រោមបទចោទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។

លោក គឹម មាសសុខសីហា៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង

អំណើះតទៅ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ដោយសារតែ​មានការ​ប្រែ

លោក គឹម មាសសុខសីហា៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង

អំណើះតទៅ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ដោយសារតែ​មានការ​ប្រែប្រួល​ឆាប់​រហ័សនៃ​តម្លៃប្រេងនៅលើពិភពលោក។ នេះជាការបញ្ជាក់របស់ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលបាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ RFI នាព្រឹកថ្ងៃទី៩មីនានេះ។

ពលរដ្ឋបារម្ភពីជីវភាព ក្រោយពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់

នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានហក់ដល់ ៤ ៤០០រៀល ក្នុងមួយ

ពលរដ្ឋបារម្ភពីជីវភាព ក្រោយពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់

នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានហក់ដល់ ៤ ៤០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏បានហក់ឡើងក្នុងតម្លៃ ៥ ១៥០រៀល ក្នុងមួយលីត្រ។ ជាការឡើងថ្លៃមុន កាលកំណត់ ត្រូវបានក្រសួងពាណិជកម្មពន្យល់ថា មកពីមានការប្រែប្រួលតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ នៅទីក្រុងភ្នំពេញ ពលរដ្ឋបានលើកឡើងពីក្តីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្ឃឹមថាតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះវិញក្នុងពេលឆាប់ៗខាងមុខ៕

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដានសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ

អឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំង ទៅប្រទេសស៊ីប ដើម្បីទប់ស្កាត់ការរីករាលដានសង្រ្គាមនៅមជ្ឈិមបូព៌ា

ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជ្រាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីកដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។

ទិវានារីអន្តរជាតិ៖ អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធានាអនុវត្តសិទ្ធិសេរីភាពសម្រាប់ស្ត្រី និងក្មេងស្រី

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ស្ថាប័ន បានប្រារព្ធខួប​

ទិវានារីអន្តរជាតិ៖ អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធានាអនុវត្តសិទ្ធិសេរីភាពសម្រាប់ស្ត្រី និងក្មេងស្រី

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ស្ថាប័ន បានប្រារព្ធខួប​​ទី១១៥ នៃ​ទិវានារី​អន្តរជាតិ ក្រោមប្រធានបទ៖«អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី» នៅសួនច្បារមុខ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC)។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានា ដែលស្ត្រីនៅបន្តជួបប្រទះក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកឡើងអនុសាសន៍ចំនួន ១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។

អ៊ីរ៉ង់ ជ្រើសរើស​មេដឹកនាំ​កំពូល​សាសនាថ្មីរួ​ចហើយ តែ​មិន​ហ៊ាន​ប្រកាស​ឈ្មោះ

​គណៈកម្មការជំនាញ​សាសនាអ៊ីរ៉ង់ បាន​ធ្វើ​មហា​ស​ន្និបាត ដោយ​​សម្រេចបោះឆ្នោតជ្រើសរើស​មេដឹកន

អ៊ីរ៉ង់ ជ្រើសរើស​មេដឹកនាំ​កំពូល​សាសនាថ្មីរួ​ចហើយ តែ​មិន​ហ៊ាន​ប្រកាស​ឈ្មោះ

​គណៈកម្មការជំនាញ​សាសនាអ៊ីរ៉ង់ បាន​ធ្វើ​មហា​ស​ន្និបាត ដោយ​​សម្រេចបោះឆ្នោតជ្រើសរើស​មេដឹកនាំកំពូលសាសនាថ្មី ដើម្បីឲ្យ​បន្តវេនដឹកនាំ​សាសនា​អ៊ីរ៉ង់ ក្រោយ​ពី​មរណភាព​របស់​អាយ៉ាតូឡា អាលី ខាមេណី ក្នុង​ការ​វាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល​។​ ការ​បោះឆ្នោតតែងតាំង​មគ្គុទេសក៏សាសនាអ៊ីរ៉ង់នេះ​ បានធ្វើ​ឡើងជា​សម្ងាត់បំផុត ហើយ​ អ៊ីរ៉ង់ ​ក៏​មិន​ប្រកាសឈ្មោះ​មេដឹកនាំកំពូលសាសនាថ្មីដែរ ព្រោះខ្លាចក្រែង​ ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​សត្រូវ​។ ភ្លា​មៗ លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ប្រកាស​គំរាម​ថា មេដឹកនាំសាសនាអ៊ីរ៉ង់ថ្មី នឹង​មិន​អាច​កាន់តំណែង​បា​នយូរ​ឡើយ។​ ​

លោក សាយ សំអាល់៖ អចលនទ្រព្យដែលមានវិវាទចំនួន ១៤៦គម្រោងក្នុងចំណោម ១៨៤គម្រោង ត្រូវបានដោះស្រាយ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងចំណោម១៨៤គម

លោក សាយ សំអាល់៖ អចលនទ្រព្យដែលមានវិវាទចំនួន ១៤៦គម្រោងក្នុងចំណោម ១៨៤គម្រោង ត្រូវបានដោះស្រាយ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងចំណោម១៨៤គម្រោងនៃអចលនទ្រព្យ ដែលមានវិវាទ ក្រសួងរៀបចំដែនដី បានដោះស្រាយរួចរាល់បានចំនួន១៤៦គម្រោង ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៣ម៉ឺនគ្រួសារ។ ការបង្ហើបឲ្យដឹងបែបនេះ​របស់​លោក សាយ សំអាល់ គឺធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

តើគួរយកចិត្តទុកដាក់បែបណាចំពោះស្ត្រី និងកុមារដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ?

ថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះ ជាទិវាអន្តរជាតិនារីលើកទី១១៥ ដែលពិភពលោកបានផ្តោតសំខាន់លើសិទ្ធិ និ

តើគួរយកចិត្តទុកដាក់បែបណាចំពោះស្ត្រី និងកុមារដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ?

ថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះ ជាទិវាអន្តរជាតិនារីលើកទី១១៥ ដែលពិភពលោកបានផ្តោតសំខាន់លើសិទ្ធិ និងតួនាទីរបស់ស្ត្រីក្នុងសង្គម។ ស្ថិតនៅក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមអង្គការអភិវឌ្ឍន៍មួយចំនួនដែលធ្វើការងារជាមួយជនភៀសសឹក បានលើកឡើងថា ស្ត្រី និងកុមារកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហានៅក្នុងជំរុំស្នាក់នៅបណ្តោះអាសន្ន។ បញ្ហាទាំងនោះរួមមានស្ថានភាពរស់នៅ ការមើលថែទាំកូន ការអប់រំ កង្វះបង្គន់អនាម័យ និងបញ្ហាសុខភាពផ្លូវចិត្ត។ លើសពីនេះ អង្គការទាំងនោះក៏បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាព និងភាពឯកជនរបស់ស្ត្រី ដែលរស់នៅក្នុងជំរំជនភៀសសឹកមានលក្ខខណ្ឌមិនសូវសមស្រប។ ដោយឡែកស្រ្តីទីមួយកម្ពុជាលោកស្រី ពេជ ចន្ទមុនី បានអះអាងថា រដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុក និងគាំទ្រដល់ជនភៀសសឹកគ្រប់រូបជាពិសេសសម្រាប់ស្រី្ត និងកុមារ។

សមត្ថកិច្ចផាកពិន័យមា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈមួយជាលើកដំបូងនៅភ្នំពេញ ក្រោយលក់តម្លើងថ្លៃ

  នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួ

សមត្ថកិច្ចផាកពិន័យមា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈមួយជាលើកដំបូងនៅភ្នំពេញ ក្រោយលក់តម្លើងថ្លៃ

  នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួយកន្លែងចំនួន ៤លានរៀល នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយស្ថានីយ៍នេះ បានលក់ប្រេងក្នុងតម្លៃ ៦ពាន់រៀលក្នុង ១លីត្រ។ ជាការផាកពិន័យដំបូងបន្ទាប់ពី ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី៦មីនា កន្លងទៅស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។ លោក ហាក់ សុខរិន ប្រធានសាខានៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.)ប្រចាំរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចចម្រុះបានសម្រេចផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ក្រោយរកឃើញថាស្ថានីយ៍មួយនេះ បានលក់ប្រេងក្នុងតម្លៃខ្ពស់លើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ភ្លាមៗ លោក ទៀ ស្យាម ម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈ Peace Petroleum បានជូនដំណឹងតាមរយៈបណ្តាញសង្គមរបស់លោកថា គ្រប់បណ្តាស្ថានីយ៍ Peace បានបន្តរក្សាតម្លៃប្រេង ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។​ ជាមួយគ្នានេះ លោកក៏បានព្រមានថា នឹងចាត់វិធានការលើស្ថានីយ៍ប្រេងឥន្ធនៈ Peace ណា ដែលលក់ប្រេងលើសតម្លៃកំណត់ ដោយសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕

អ៊ីរ៉ង់ បញ្ជាក់ពី​សមត្ថភាពតស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែ

សង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល បាន​ឈាន​ចូល​ថ្ងៃទ

អ៊ីរ៉ង់ បញ្ជាក់ពី​សមត្ថភាពតស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែ

សង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល បាន​ឈាន​ចូល​ថ្ងៃទី ៩ ហើយ។​ ទោះបីជា​រងគ្រាប់​ប្លោងយ៉ាងច្រើន​​សន្ធឹក​ទៅហើយក្តី ក៏ក្រុម​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់ថា ខ្លួន​នៅ​មានសមត្ថភាពនិង​លទ្ធភាព តស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែទៀត​។​ ចំណែក អ៊ីស្រាអែល ប្រកាសជីករំលើងឫសគល់របបដឹកនាំអ៊ីរ៉ង។ ​ ​

ចិនចេញមុខរិះគន់សង្រ្គាមនៅមជ្ឈិមបូព៌ា ថាមិនគួរកើតឡើង និងគ្មានផ្តល់ផលចំណេញដល់ភាគីណាឡើយ

ប្រឈមនឹងស្ថានការណ៍សង្គ្រាមកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតចិនលោក វ៉ាង យី បា

ចិនចេញមុខរិះគន់សង្រ្គាមនៅមជ្ឈិមបូព៌ា ថាមិនគួរកើតឡើង និងគ្មានផ្តល់ផលចំណេញដល់ភាគីណាឡើយ

ប្រឈមនឹងស្ថានការណ៍សង្គ្រាមកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតចិនលោក វ៉ាង យី បានរិះគន់ចំៗ ថាសង្គ្រាមនេះមិនគួរកើតឡើងឡើយ ហើយចិនប្រឆាំងដាច់ខាត ចំពោះការប្រើច្បាប់ព្រៃ ដើម្បីដោះស្រាយជម្លោះ។ រដ្ឋមន្រ្តីការបរទេសចិនដ៏ចាស់វស្សារូបនេះ ក៏បានអំពាវនាវឲ្យភាគីទាំងអស់ បញ្ឈប់ចម្បាំង និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

រដ្ឋាភិបាលអះអាងពីការលើកស្ទួយសិទ្ធិនារី ខណៈភាគីក្រៅរដ្ឋាភិបាលថាពុំទាន់មានការគោរពបានពេញលេញ

ថ្ងៃអាទិត្យ៨មីនា ឆ្នាំ​២០២៦នេះ គឺជាខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ។ នៅកម្ពុជា ភាគី​ពាក់ព័

រដ្ឋាភិបាលអះអាងពីការលើកស្ទួយសិទ្ធិនារី ខណៈភាគីក្រៅរដ្ឋាភិបាលថាពុំទាន់មានការគោរពបានពេញលេញ

ថ្ងៃអាទិត្យ៨មីនា ឆ្នាំ​២០២៦នេះ គឺជាខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ។ នៅកម្ពុជា ភាគី​ពាក់ព័ន្ធបានវាយតម្លៃខុសៗគ្នាពីស្ថានភាពសិទ្ធិនារី នារយៈពេលចុងក្រោយនេះ។ ពីខាងរដ្ឋាភិបាល បានអះអាងពីភាពរីកចម្រើននៃ​ការផ្តល់​តម្លៃ និងគោរពសិទ្ធិស្ត្រីទាំងនៅកន្លែងការងារ និងនៅក្នុងសហគមន៍។ ចំណែក​ភាគីនៅក្រៅរដ្ឋាភិបាល បានកត់សំគាល់ថា ស្ត្រីនៅកម្ពុជានៅពុំទាន់ទទួលបានការ​លើក​ស្ទួយនិងការគោរពសិទ្ធិបានពេញលេញដូចនៅបណ្តាប្រទេសប្រជាធិបតេយ្យនៅឡើយ។

អ៊ីរ៉ង់​​សូម​អភ័យ​ទោស​ចំពោះ​ប្រទេស​ជិត​ខាង​ ​ដែល​ត្រូវ​រងការវាយប្រហារ​ផ្លូវអាកាស

ប្រធានាធិបតីអ៊ីរ៉ង់ បាន​ថ្លែង​សារសូម​អភ័យទោស​ចំពោះ​បណ្តា​ប្រទេស​ជិត​ខាងជាច្រើន ដែល​ត្រូ

អ៊ីរ៉ង់​​សូម​អភ័យ​ទោស​ចំពោះ​ប្រទេស​ជិត​ខាង​ ​ដែល​ត្រូវ​រងការវាយប្រហារ​ផ្លូវអាកាស

ប្រធានាធិបតីអ៊ីរ៉ង់ បាន​ថ្លែង​សារសូម​អភ័យទោស​ចំពោះ​បណ្តា​ប្រទេស​ជិត​ខាងជាច្រើន ដែល​ត្រូវ​រងគ្រោះព្រោះតែ​ការ​វាយប្រហារមីស៊ីល​និង​យានដ្រូន​របស់​អ៊ីរ៉ង់។ មេដឹកនាំ​អ៊ីរ៉ង់ ក៏​​សន្យាថា ​នឹង​មិន​បាញ់​ប្លោង​​ទៅលើប្រទេស​ទាំងនោះទៀត​ឡើយ ប្រសិនណា​គ្មាន​ការ​វាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល ចេញពី​ទីតាំង​នៃ​ប្រទេស​ទាំងនោះ។​  

ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិរងគ្រោះ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងលីបង់

ទាហានមួកខៀវជនជាតិហ្កាណា ៣នាក់បានរងរបួសធ្ងន់ ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ ក

ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិរងគ្រោះ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងលីបង់

ទាហានមួកខៀវជនជាតិហ្កាណា ៣នាក់បានរងរបួសធ្ងន់ ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី៦ មីនា។ រដ្ឋាភិបាលហ្កាណាបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារនេះ ដោយបានចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងជាឧក្រិដ្ឋកម្មសង្រ្គាម។ ចំណែក ប្រធានាធិបតីលីបង់បានចោទអ៊ីស្រាអែល ថាអ្នកដឹកនាំការវាយប្រហារនេះ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីតាមស្វែងរកអដ្ឋិធាតុរបស់អ្នកបើកយន្តហោះអ៊ីស្រាអែលម្នាក់ ដែលបានត្រូវចាប់ខ្លួន នៅលីបង់ កាលពីឆ្នាំ១៩៨៦។

សង្គមស៊ីវិលនឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅទីលានប្រជាធិបតេយ្យ ទោះបីសាលាក្រុងមិនអនុញ្ញាត

ក្រុមអង្គការសង្គមស៊ីវិលចំនួនចំនួនជាង ២០អង្គការ សមាគម បានចេញលិខិតចំហររួមគ្នាមួយ បញ្ជាក់អំព

សង្គមស៊ីវិលនឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅទីលានប្រជាធិបតេយ្យ ទោះបីសាលាក្រុងមិនអនុញ្ញាត

ក្រុមអង្គការសង្គមស៊ីវិលចំនួនចំនួនជាង ២០អង្គការ សមាគម បានចេញលិខិតចំហររួមគ្នាមួយ បញ្ជាក់អំពីជំហរបន្តរៀបចំទិវាសិទ្ធិនារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨មីនាស្អែកនេះ។ អាជ្ញាធររាជធានីភ្នំពេញក៏បានបញ្ជាក់ពីជំហររបស់ខ្លួនដដែល គឺមិនអនុញ្ញាតឲ្យមានការជួបជុំ។ តែក្រុមអង្គការសង្គមស៊ីវិល យល់ថាការលើកឡើងរបស់អាជ្ញាធរ ក្រោមហេតុផលមិនច្បាស់លាស់។

លោក ត្រាំ ចង់ឲ្យអ៊ីរ៉ង់ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល​ទៅលើអ៊ីរ៉ង់ បានឈាន​ចូល

លោក ត្រាំ ចង់ឲ្យអ៊ីរ៉ង់ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​បញ្ឆេះឡើង​ដោយ​អាមេរិក​និង​អ៊ីស្រាអែល​ទៅលើអ៊ីរ៉ង់ បានឈាន​ចូល​សប្តាហ៍​ទី​២ហើយ​។​​ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ចង់ឲ្យ អ៊ីរ៉ង់ ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ និង​ថា បើពុំ​ដូច្នោះទេ គ្មាន​ឡើយ​ការចរចា​បញ្ចប់សង្គ្រាម​។  តែ អ៊ីរ៉ង់ បាន​ប្រកាស​ប្តេជ្ញាតស៊ូប្រយុទ្ធដល់តំណក់ឈាមចុងក្រោយ។​ ​

ក.ប.ប.៖ ស្ថានីយ៍ និងដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារអាជីវកម្ម ព្រោះគ្មានប្រេងឥន្ទនៈលក់

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម(ក.ប.

ក.ប.ប.៖ ស្ថានីយ៍ និងដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារអាជីវកម្ម ព្រោះគ្មានប្រេងឥន្ទនៈលក់

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម(ក.ប.ប.) លោក គឹម មាសសុខសីហា បានបញ្ជាក់ថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី៧ ខែមីនានេះ ស្ថានីយ៍ និងដេប៉ូលក់ប្រេងចំនួនជាង ២០០កន្លែង បានដាក់តម្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម ខណៈដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារ ក្រោមហេតុផល គ្មានប្រេងផ្គត់ផ្គង់។ តាម ក.ប.ប. ចំពោះដេប៉ូលក់ប្រេងឥន្ទនៈ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមពីការលក់ឡើងថ្លៃនោះ បានបិទទ្វារមិនដំណើរការឡើយ។

អតីតអ្នកតស៊ូតាមព្រំដែនខ្មែរ-ថៃ ចោទថៃថា បានរំលោភទឹកដីខ្មែរដែលធ្លាប់ជាជំរំជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល

លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ​បានថ្លែងនៅក្នុ

អតីតអ្នកតស៊ូតាមព្រំដែនខ្មែរ-ថៃ ចោទថៃថា បានរំលោភទឹកដីខ្មែរដែលធ្លាប់ជាជំរំជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល

លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ​បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា ថៃបានបកស្រាយខុសពីការពិត ជុំវិញភាពជាកម្មសិទ្ធិនៃតំបន់មួយចំនួនតាមព្រំដែនកម្ពុជា និងថៃ ដែលពលរដ្ឋខ្មែរធ្លាប់យកធ្វើជាជំរំ នៅពេលពួកគេភៀសខ្លួនពីការវាយប្រយុទ្ធគ្នារវាងភាគីជម្លោះក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា។ លោកបានអះអាងថា ជំរំរបស់ជនភៀសខ្លួនខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ ទាំងអស់នោះគឺជាទឹកដីរបស់ខ្មែរទាំងអស់ ពោលតំបន់ទាំងនោះមិនមែនជាទឹកដីថៃ ដូចការអះអាងរបស់អ្នកនយោបាយថៃខ្លះនោះឡើយ។  ​

សង្គ្រាម៧ថ្ងៃនៅអ៊ីរ៉ង់៖ ស្លាប់មនុស្ស ប្រមាណ ១ ៥០០នាក់ និងចំណាយប្រាក់យ៉ាងហោច ជាង ៦ពាន់លានដុល្លារ

សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៨។ គិតត្រឹមថ្ងៃសៅរ៍ ទី៧ មីនា ការប្រយុទ្ធគ្នារវាងកងទ័ព

សង្គ្រាម៧ថ្ងៃនៅអ៊ីរ៉ង់៖ ស្លាប់មនុស្ស ប្រមាណ ១ ៥០០នាក់ និងចំណាយប្រាក់យ៉ាងហោច ជាង ៦ពាន់លានដុល្លារ

សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៨។ គិតត្រឹមថ្ងៃសៅរ៍ ទី៧ មីនា ការប្រយុទ្ធគ្នារវាងកងទ័ពអាមេរិក-អ៊ីស្រាអែល និងកងទ័ពឆ្នាំបដិវត្តអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៥០០នាក់ និងចំណាយប្រាក់អស់ប្រមាណ ជាង ៦ពាន់លានដុល្លារ។ ក្រៅពីបំផ្លាញទីតាំងយោធា សង្រ្គាមនេះក៏បានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង។

កម្ពុជាបង្កើនការនាំចេញអង្ករទៅកាន់អូស្ត្រាលីក្រោមកិច្ចព្រមព្រៀងក្រុមហ៊ុន Amru Rice-Green Group

យោងតាមកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជា អេមរុរ៉ាយស៍(Amru Rice) និ

កម្ពុជាបង្កើនការនាំចេញអង្ករទៅកាន់អូស្ត្រាលីក្រោមកិច្ចព្រមព្រៀងក្រុមហ៊ុន Amru Rice-Green Group

យោងតាមកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជា អេមរុរ៉ាយស៍(Amru Rice) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានធ្វើពិធីជានិម្មិតរូបមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណីតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ។ កិច្ចព្រមព្រៀងនាំអង្ករកម្ពុជាចេញទៅអូស្ត្រាលីពេលនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយជួយជំរុញដល់កំណើនទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអូស្ត្រាលី។

សង្គ្រាមនៅដើមបូព៌ា ធ្វើឲ្យ​មហាសេដ្ឋីជនជាតិអាស៊ីខ្លះភ័យ ចង់​ដកប្រាក់ចេញពីអេមីរ៉ាតអារ៉ាប់រួម

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ​ត្រូវគេដឹងថាគឺជាទីកន្លែងទាក់ទាញ​ ស្រូបយកប្រាក់​មូល

សង្គ្រាមនៅដើមបូព៌ា ធ្វើឲ្យ​មហាសេដ្ឋីជនជាតិអាស៊ីខ្លះភ័យ ចង់​ដកប្រាក់ចេញពីអេមីរ៉ាតអារ៉ាប់រួម

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ​ត្រូវគេដឹងថាគឺជាទីកន្លែងទាក់ទាញ​ ស្រូបយកប្រាក់​មូលធនសកម្ម ឬភាគហ៊ុនវិនិយោគ​យ៉ាងច្រើនសន្ធឹក ពីបណ្តាមហាសេដ្ឋី​នានាទូទាំងពិភពលោក ជាពិសេសក្រុម​មហាសេដ្ឋកិច្ច​ជនជាតិអាស៊ី​។ ក៏ប៉ុន្តែប្រឈមនឹងវិបត្តិសង្គ្រាម​​នៅ​​តំបន់​ដើមបូព៌ាក្នុងពេលនេះ គេសង្កេតឃើញថា​ មានមហាសេដ្ឋីអាស៊ីជាច្រើននាក់ ដែលភ័យ​បារម្ភ ហើយចង់ដកប្រាក់ចេញ យកទៅ​ទុកនៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព ដូចជានៅ​សិង្ហបុរី ឬនៅ​​ហុងកុងជាដើម​។

Get more results via ClueGoal