ពលរដ្ឋភូមិអូរបីជាន់ជាង ៩០% វិលចូលផ្ទះសម្បែងវិញ
newsare.net
ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថពលរដ្ឋភូមិអូរបីជាន់ជាង ៩០% វិលចូលផ្ទះសម្បែងវិញ
ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ ហាក់មិនត្រូវចាត់ទុកជាតំបន់ជម្លោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមកម្ពុជា-ថៃ ដូចនៅក្នុងតំបន់សមរភូមិប្រយុទ្ធនៃភូមិជោគជ័យ និងភូមិព្រៃចាន់ឡើយ។ នៅក្រោយបទឈប់បាញ់រយៈពេលជាង ២ខែមកនេះ ពលរដ្ឋក្នុងភូមិអូរបីជាន់ប្រមាណជាង ៩០% បានវិលត្រឡប់ចូលមករស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន ដើម្បីប្រកបរបររកស៊ី និងចិញ្ចឹមជីវិតធម្មតាវិញ។ ការវិលត្រឡប់មករស់នៅរបស់ពលរដ្ឋក្បែរតំបន់ជម្លោះកៀកព្រំដែនប្រទេសថៃនេះ ធ្វើឡើងជាមួយនឹងការភ័យខ្លាចខ្លះដែរ ដ្បិតតំបន់ខ្លះនៅកៀកតំបន់ដែលយោធាថៃរាយបន្លាលួស និងដាក់កុងតឺន័រ។ Read more














