របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់គំរាមប្រជាជនខ្លួន ថាប្រយ័ត្នស្លាប់បើហ៊ានចេញធ្វើបាតុកម្មប្រឆាំង
newsare.net
ទោះបីជាកំពុងតែរងការវាយប្រហារ បាញ់ប្លោងគ្រាប់យ៉ាងខ្លាំង ពីកងទ័ពអាមេរិកនិងអ៊ីស្រាអែល តែររបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់គំរាមប្រជាជនខ្លួន ថាប្រយ័ត្នស្លាប់បើហ៊ានចេញធ្វើបាតុកម្មប្រឆាំង
ទោះបីជាកំពុងតែរងការវាយប្រហារ បាញ់ប្លោងគ្រាប់យ៉ាងខ្លាំង ពីកងទ័ពអាមេរិកនិងអ៊ីស្រាអែល តែរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ មិនបានភ្លេចទេក្នុងការគំរាមប្រជាជនខ្លួនឯង។ អគ្គមេបញ្ជាការនគរបាលអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃពុធទី១១មីនានេះ ដោយគំរាមថាអ្នកណាក៏ដោយ ឲ្យតែហ៊ានចុះផ្លូវធ្វើបាតុកម្មប្រឆាំង អ្នកនោះនឹងត្រូវចាត់ទុកថាជាសត្រូវរបស់អ៊ីរ៉ង់ ហើយនឹងរងការបង្រ្កាបដោយមិនបង្អង់ដៃ។ សំដីគំរាមនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការបន្តដំណើរដ៏រឹងរូសនៃរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ ជាមួយនឹងមេដឹកនាំកំពូលថ្មី ឈ្មោះ មុត្ឆតាបា ខាមេណី។ Read more














