Cambodia



JSMCR to start in Sam Sharpe Square as a symbolic gesture

WESTERN BUREAU: As a symbolic gesture, the 10th staging of the Jill Stewart MoBay City Run (JSMRC), which coincides with the 45th anniversary of Montego Bay attaining city status, will start in Sam Sharpe Square and end at the nearby Harmony Beach Park. The d

ភេរវកម្មនៅម៉ូស្គូ ៖ រុស្ស៊ី កាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហា

ភេរវកម្មនៅម៉ូស្គូ ៖ រុស្ស៊ី កាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងសាលប្រគំតន្រ្តីមួយកន្លែង ស្ថិតនៅជាយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០២៤ ។ សាលក្រមដកហូត​សេរីភាពមួយ​ជីវិត​នេះ ធ្លាក់​មកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ គួររំឭកថា ការវាយប្រហារភេរវកម្មជីហាតទ្រង់ទ្រាយធំខាងលើនេះ បានផ្តាច់ជីវិតមនុស្សសរុបចំនួន ១៥០ នាក់ ។

កង្វះការផ្សព្វផ្សាយធ្វើឱ្យសហគមន៍កំពង់ឃ្លាំងក្រុងសៀមរាបខ្សត់ទេសចរ?

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងជារមណីយដ្ឋាននៅបឹងទន្លេសាបដ៏ស្រស់​ស្អាត។ តែបែរជាមិនសូវមា

កង្វះការផ្សព្វផ្សាយធ្វើឱ្យសហគមន៍កំពង់ឃ្លាំងក្រុងសៀមរាបខ្សត់ទេសចរ?

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងជារមណីយដ្ឋាននៅបឹងទន្លេសាបដ៏ស្រស់​ស្អាត។ តែបែរជាមិនសូវមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តប៉ុន្មានទេ។ មគ្គុទេសក៍ទេសចរណ៍ និងសហគមន៍បានមើលឃើញដូចគ្នាថា សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះមានភូមិសាស្ដ្រនៅឆ្ងាយដាច់តែឯងពីក្រុងសៀមរាប និងខ្វះការផ្សព្វផ្សាយ៕

ក្រសួងព័ត៌មានអនុវត្តយុទ្ធនាការថ្មីជាមួយបណ្តាប្រទេសតំបន់មេគង្គដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ រយៈពេល ១ឆ្នាំពេញជាមួយបណ្តាប

ក្រសួងព័ត៌មានអនុវត្តយុទ្ធនាការថ្មីជាមួយបណ្តាប្រទេសតំបន់មេគង្គដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ រយៈពេល ១ឆ្នាំពេញជាមួយបណ្តាប្រទេសទាំងអស់នៅតាមបណ្តោយទន្លេមេគង្គ លើកលែងប្រទេសថៃ។ ការអនុវត្តគម្រោងនេះ ជាការប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ ពិសេសព័ត៌មានដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងតំបន់ទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ 

អាមេរិកបើកការស៊ើបអង្កេតលើកម្ពុជាពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបើកការស៊ើបអង្កេតលើកម្ព

អាមេរិកបើកការស៊ើបអង្កេតលើកម្ពុជាពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបើកការស៊ើបអង្កេតលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផលិតកម្មលើសសមត្ថភាព និងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ។ ការស៊ើបអង្កេតនេះអាចនាំឲ្យមានការបន្ថែមពន្ធលើទំនិញមួយចំនួនរបស់កម្ពុជា។

តុលាការខេត្តព្រះសីហនុផ្តន្ទាទោសជនជាតិចិន ៣នាក់ និងវៀតណាម ១នាក់ ដាក់ពន្ធនាគារ​អស់មួយ​ជីវិត

សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ជនជាតិចិនចំនួន ៣នាក់ និង

តុលាការខេត្តព្រះសីហនុផ្តន្ទាទោសជនជាតិចិន ៣នាក់ និងវៀតណាម ១នាក់ ដាក់ពន្ធនាគារ​អស់មួយ​ជីវិត

សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ជនជាតិចិនចំនួន ៣នាក់ និងជនជាតិវៀតណាម ១នាក់ ត្រូវបានផ្តន្ទាទោស ដោយជាប់ពន្ធនាគារ​អស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់ៗចំនួន ២០០លានរៀល។ ការផ្តន្ទាទោសធ្ងន់ធ្ងររបស់តុលាការខេត្តព្រះសីហនុទៅលើជនបរទេសទាំងនេះ ធ្វើឡើងក្រោយរកឃើញថា ​ពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសផលិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សម្អាតប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់។

អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់ មុត្ឆតាបា ខាមេណី ប្រកាសសារជាលើកទី​១​​ ​​ថា “​អ៊ីរ៉ង់​​នឹង​សងសឹក ”

ល្ងាចថ្ងៃព្រហស្បតិ៍​ទី​១២មីនា បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បាន​ផ្សាយខ្លឹមសារ​នៃសារ​លើកទី​

អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់ មុត្ឆតាបា ខាមេណី ប្រកាសសារជាលើកទី​១​​ ​​ថា “​អ៊ីរ៉ង់​​នឹង​សងសឹក ”

ល្ងាចថ្ងៃព្រហស្បតិ៍​ទី​១២មីនា បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បាន​ផ្សាយខ្លឹមសារ​នៃសារ​លើកទី​១​របស់ លោក មុត្ឆតាបា ខាមេណី ​បន្ទាប់ពីត្រូវបានតែងតាំងជា​អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់។ ក្នុងសារ​នេះ អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់ បានប្រកាសថាអ៊ីរ៉ង់នឹងសងសឹក​​។ លោក មុត្ឆតាបា ខាមេណី ដែលរហូតពេលនេះ​មិន​ទាន់​បង្ហាញមុខជាសាធារណៈនេះ បាន​ប្រកាសទៀតថា អ៊ីរ៉ង់​នឹងបន្ត​​បិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដើម្បីដាក់សម្ពាធលើអាមេរិកនិងអ៊ីស្រាអែល​។

ក្រុមហ៊ុន​បណ្តាញ​សង្គម​ Meta លុបចោល​គណនី ១៥ម៉ឺន ដែលពាក់ព័ន្ធ​បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គណនី​បណ្តាញ​សង្គម ចំនួន ១៥០ ០០០ ​ត្រូវក្រុមហ៊ុន​ Meta សម្រេច​​​

ក្រុមហ៊ុន​បណ្តាញ​សង្គម​ Meta លុបចោល​គណនី ១៥ម៉ឺន ដែលពាក់ព័ន្ធ​បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គណនី​បណ្តាញ​សង្គម ចំនួន ១៥០ ០០០ ​ត្រូវក្រុមហ៊ុន​ Meta សម្រេច​​​លុប​ចោល​ ព្រោះតែ​មាន​ជាប់​ពាក់ព័ន្ធបណ្តាញក្រុម​ឧក្រិដ្ឋកម្មឆបោកអនឡាញ។ ​ការ​លុប​ចោលនេះ ឋិតក្រោម​កិច្ចសហការស៊ើបអង្គេត​​របស់​ក្រុមហ៊ុនបណ្តាញសង្គម Meta ជាមួយ​និង​ ​អាជ្ញាធរប្រទេស​ជាច្រើន ក្នុងនោះមាន ប៉ូលិស​ថៃ អាមេរិក និង​អង់គ្លេស ចូលរួម​ផង។  

អ៊ីរ៉ង់សំរុកវាយប្រហារ​នៅតំបន់​ឈូងសមុទ្រពែក្ស បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខប្រកាសប្រាប់​​ឲ្យ​​ឈប់

កាលពីថ្ងៃពុធ ទី​១១មីនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោតអនុម័ត​សេចក

អ៊ីរ៉ង់សំរុកវាយប្រហារ​នៅតំបន់​ឈូងសមុទ្រពែក្ស បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខប្រកាសប្រាប់​​ឲ្យ​​ឈប់

កាលពីថ្ងៃពុធ ទី​១១មីនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោតអនុម័ត​សេចក្តីសម្រេចចិត្តរួមមួយ ដោយ​បានហៅ​ឲ្យ​អ៊ីរ៉ង់ ត្រូវតែឈប់វាយប្រហារ​មកលើ​បណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែក្ស​។ ក៏ប៉ុន្តែ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍​ គេសង្កេតឃើញថា អ៊ីរ៉ង់​បានសំរុកវាយ​ប្រហារកាន់តែខ្លាំង មកលើនាវាដឹកប្រេង ទីតាំងស្តុកប្រេងឆៅ ព្រមទាំងទីក្រុងធំៗ នៅតាម​បណ្តាប្រទេសក្នុងតំបន់នេះ។

រុស្ស៊ី ផ្តាច់អ៊ីនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព

រុស្ស៊ី ផ្តាច់អ៊ីនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ីនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី  ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។

ចិនអនុម័តច្បាប់​បង្រួបបង្រួមជាតិសាសន៍ ទោះបីរងពាក្យរិះគន់ខ្លាំង

សភាប្រជាជន​ចិន​ អនុម័តច្បាប់​ថ្មី ស្តីពី​ការ​បង្រួបបង្រួមជាតិពន្ធុ ដែល​មាន​វត្ថុបំណង​ពង្

ចិនអនុម័តច្បាប់​បង្រួបបង្រួមជាតិសាសន៍ ទោះបីរងពាក្យរិះគន់ខ្លាំង

សភាប្រជាជន​ចិន​ អនុម័តច្បាប់​ថ្មី ស្តីពី​ការ​បង្រួបបង្រួមជាតិពន្ធុ ដែល​មាន​វត្ថុបំណង​ពង្រឹងសុខដុមនីយកម្មក្នុង​សង្គម និង​ទប់ស្កាត់​វិច្ឆេទកម្ម​ជាតិសាសន៍​ ដែល​ទាមទារ​ផ្តាច់ខ្លួន​បំបែកទឹកដី។ វិធានការ​ច្បាប់​ថ្មីនេះ ​បាន​កំណត់យកភាសាគោលផ្លូវការតែមួយ សម្រាប់ប្រើប្រាស់​ក្នុង​​វិស័យ​សិក្សាធិការ ធុរកិច្ច និង​ទីសាធារណៈ​។ ​អង្គការ​សង្គមស៊ីវិល​បានរិះគន់ ច្បាប់ថ្មី​នេះ ថា​ ផ្តាច់​ឫសគល់ក្មេង​ៗ ចេញ​ពី​អត្តសញ្ញាណជាតិ​សាសន៍​ដូនតារបស់ខ្លួន។​​ ​

ក្រសួងសុខាភិបាលបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដោយសារប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ

នៅថ្ងៃទី១១មីនា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ក្រោមមូលហេតុថា ទីក

ក្រសួងសុខាភិបាលបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដោយសារប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ

នៅថ្ងៃទី១១មីនា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ក្រោមមូលហេតុថា ទីកន្លែងព្យាបាលឯកជនមួយនេះបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ។ អ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាលបានសាទរនឹងការសម្រេចរបស់ក្រសួងសុខាភិបាល និងបានស្នើឲ្យមានការពង្រឹងក្រមសីលធម៌របស់បុគ្គលិកដែលបម្រើការក្នុងវិស័យសុខាភិបាលបន្ថែមទៀត។

កម្ពុជាអះអាងថាបានបង្កកទ្រព្យសម្បត្តិទាំងអស់របស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី

ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលចេញផ្សាយនៅថ្ងៃទី១១មីនាម្សិលមិញ លោក ឆៃ ស៊ី

កម្ពុជាអះអាងថាបានបង្កកទ្រព្យសម្បត្តិទាំងអស់របស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី

ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលចេញផ្សាយនៅថ្ងៃទី១១មីនាម្សិលមិញ លោក ឆៃ ស៊ីណារិទ្ធ ប្រធានគណៈកម្មការ គ.ប.ឆ.ប បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានបង្កកទ្រព្យសម្បត្តិរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី ដែលរួមមានអចលនទ្រព្យ និងអាជីវកម្មជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ តាមលោក ឆៃ ស៊ីណារិទ្ធ ទោះបីជាកម្ពុជាបានធ្វើបត្យាប័ន​ឧក្រិដ្ឋជនរូបនេះទៅឱ្យ​ចិន តែរូបគេនៅតែត្រូវ​ប្រឈមនឹងការផ្តន្ទាទោសនៅកម្ពុជា នាពេលខាងមុនផងដែរ។

រុស្ស៊ី ផ្តាច់អ៊ិនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព

រុស្ស៊ី ផ្តាច់អ៊ិនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ិនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី  ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។

នុយក្លេអ៊ែរស៊ីវិល​ ជា​ស្នូលយុទ្ធសាស្ត្រ ដើម្បី​ឯករាជ្យភាពថាមពល​​ជប៉ុន

ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០២៦ ជា​ទិវា​ខួប១៥ឆ្នាំគត់​ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊

នុយក្លេអ៊ែរស៊ីវិល​ ជា​ស្នូលយុទ្ធសាស្ត្រ ដើម្បី​ឯករាជ្យភាពថាមពល​​ជប៉ុន

ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០២៦ ជា​ទិវា​ខួប១៥ឆ្នាំគត់​ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា ដែលបង្កឡើង​ដោយ​រលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដី។  គ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា  ​បាន​សម្លាប់ និងធ្វើឲ្យមនុស្សរងគ្រោះ រាប់ម៉ឺននាក់ ព្រម​ទាំង​បង្កផលវិបាក​ខ្លាំង ​ដោះស្រាយមិនទាន់​ចប់ មកទល់​សព្វថ្ងៃ​​។ ​ទោះម្តេច​ក្តី នុយក្លេអ៊ែរស៊ីវិល នៅតែ​បន្ត​ជាស្នូលយុទ្ធសាស្ត្រ ដើម្បីឯករាជ្យ​ភាពថាមពល របស់​រដ្ឋាភិបាល​ជប៉ុនបច្ចុប្បន្ន​។​​ 

ប្រទេសសមាជិកAIE/IEA ព្រមព្រៀងគ្នាបញ្ចេញស្តុក​ប្រេងបម្រុង​ សរុបចំនួន​៤០០លានធុងបារីល

ប្រឈមនឹងវិបត្តិ​តម្លៃប្រេងឡើងថ្លៃ នៅទូទាំងពិភពលោក ក្រោយផ្ទុះសង្គ្រាមនៅដើមបូព៌ា ក្រុមប្រទ

ប្រទេសសមាជិកAIE/IEA ព្រមព្រៀងគ្នាបញ្ចេញស្តុក​ប្រេងបម្រុង​ សរុបចំនួន​៤០០លានធុងបារីល

ប្រឈមនឹងវិបត្តិ​តម្លៃប្រេងឡើងថ្លៃ នៅទូទាំងពិភពលោក ក្រោយផ្ទុះសង្គ្រាមនៅដើមបូព៌ា ក្រុមប្រទេសទាំង៣២​ សមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ បានមូលមតិគ្នាសុខចិត្ត​បញ្ចេញស្តុកប្រេង​បម្រុង សរុបចំនួន​៤០០លានធុងបារីល។ ទោះជាយ៉ាងណា អ្នកជំនាញអះអាងថា សម្រាប់ពេលនេះ ពិភពលោក​មិនទាន់ខ្វះប្រេងឥទ្ធនៈប្រើនោះទេ តែការបញ្ចេញស្តុក​ប្រេង​បម្រុង យក​មក​​ចាក់បញ្ជូលមកក្នុងទីផ្សារ គឺជាវិធានការ​ដើម្បី​ជួយ​ទាញតម្លៃ​ប្រេង​ឲ្យធ្លាក់ចុះប៉ុណ្ណោះ។

តើរដ្ឋាភិបាលកម្ពុជាគួរមានវិធានការអ្វីខ្លះនៅចំពោះមុខតម្លៃប្រេងឥន្ធនៈឡើងកប់ពពក?

ប្រឈមនឹងវិបត្តិថាមពលជាសកលដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះ ប្រទេសមួយចំនួនបានដាក់ចេ

តើរដ្ឋាភិបាលកម្ពុជាគួរមានវិធានការអ្វីខ្លះនៅចំពោះមុខតម្លៃប្រេងឥន្ធនៈឡើងកប់ពពក?

ប្រឈមនឹងវិបត្តិថាមពលជាសកលដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះ ប្រទេសមួយចំនួនបានដាក់ចេញនូវវិធានការសន្សំសំចៃថាមពល។ វៀតណាម និងថៃបានលើកទឹកចិត្តឲ្យបុគ្គលិករដ្ឋ និងឯកជនធ្វើការពីផ្ទះ រួមទាំងសន្សំសំចៃភ្លើងអគ្គិសនី។ ហ្វីលីពីនបានបន្ថយថ្ងៃធ្វើការរបស់មន្ត្រីរដ្ឋការមកនៅត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍។ សម្រាប់កម្ពុជា និងក្រៅពីអំពាវនាវឱ្យពលរដ្ឋចូលរួមសន្សំសំចៃថាមពល រដ្ឋាភិបាលនៅមិនទាន់បានដាក់ចេញនូវវិធានការផ្សេងនៅឡើយទេ។ ត្រង់ចំណុចនេះត្រវបានអ្នកឃ្លាំមើលសង្គមមួយចំនួនផ្តល់ជាយោបល់ថា កម្ពុជាគួរមានវិធានការសន្សំសំចៃថាមពល ដូចវៀតណាម ថៃ ឬហ្វីលីពីនដែរ។

របប​ផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់​គំរាមប្រជាជនខ្លួន ថាប្រយ័ត្នស្លាប់បើហ៊ានចេញ​ធ្វើបាតុកម្ម​ប្រឆាំង

ទោះបីជាកំពុងតែរងការវាយប្រហារ បាញ់​ប្លោងគ្រាប់​យ៉ាងខ្លាំង ពីកងទ័ពអាមេរិកនិងអ៊ីស្រាអែល តែរ

របប​ផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់​គំរាមប្រជាជនខ្លួន ថាប្រយ័ត្នស្លាប់បើហ៊ានចេញ​ធ្វើបាតុកម្ម​ប្រឆាំង

ទោះបីជាកំពុងតែរងការវាយប្រហារ បាញ់​ប្លោងគ្រាប់​យ៉ាងខ្លាំង ពីកងទ័ពអាមេរិកនិងអ៊ីស្រាអែល តែរបបផ្តាច់ការ​អ៊ីស្លាមអ៊ីរ៉ង់ មិន​បានភ្លេចទេក្នុងការគំរាម​​ប្រជាជនខ្លួនឯង​។ អគ្គមេបញ្ជាការនគរបាល​អ៊ីរ៉ង់​ បានប្រកាសនៅថ្ងៃពុធទី​១១មីនានេះ​ ដោយ​គំរាម​ថា​អ្នកណាក៏ដោយ​ ឲ្យ​តែហ៊ានចុះផ្លូវ​ធ្វើបាតុកម្ម​ប្រឆាំង ​​ អ្នកនោះនឹងត្រូវចាត់ទុកថាជា​សត្រូវ​របស់អ៊ីរ៉ង់ ហើយនឹងរងការបង្រ្កាបដោយ​មិនបង្អង់ដៃ​។ សំដីគំរាមនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការបន្តដំណើរដ៏រឹងរូស​នៃ​របបផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់ ជាមួយ​នឹងមេដឹកនាំកំពូលថ្មី ឈ្មោះ មុត្ឆតាបា ខាមេណី​។

សង្គ្រាម​អ៊ីរ៉ង់៖ នាវា​និង​កប៉ាល​ច្រើន​ឡើងៗ រងការវាយប្រហារ​នៅ​ច្រកសមុទ្ទអកមូស្ស

សង្គ្រាមអ៊ីរ៉ង់ ជះឥទ្ធិពល​ប៉ះពាល់​ខ្លាំង​​​ដល់​សេដ្ឋកិច្ច​សកលលោក ព្រោះតែ​បញ្ហាបិទខ្ទប់​

សង្គ្រាម​អ៊ីរ៉ង់៖ នាវា​និង​កប៉ាល​ច្រើន​ឡើងៗ រងការវាយប្រហារ​នៅ​ច្រកសមុទ្ទអកមូស្ស

សង្គ្រាមអ៊ីរ៉ង់ ជះឥទ្ធិពល​ប៉ះពាល់​ខ្លាំង​​​ដល់​សេដ្ឋកិច្ច​សកលលោក ព្រោះតែ​បញ្ហាបិទខ្ទប់​ផ្លូវ​ចរាចរណ៍​នាំចេញប្រេង​ នៅ​ច្រក​​សមុទ្ទអកមូស្ស ដែលអ៊ីរ៉ង់​កាន់កាប់​​។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាន​យល់​ច្បាស់​អំពី​យុទ្ធសាស្ត្រ​ដាក់​សម្ពាធមួយ​នេះ និង​បានប្រកាស​បន្តរាយ​គ្រាប់​មីន​ នៅ​សមុទ្ទអកមូស្ស។ ទ័ព​ជើង​អង់គ្លេស បញ្ជាក់ថា យ៉ាងហោច​នាវា​ ៣ គ្រឿងបន្ថែមទៀត បាន​​ផ្ទុះ​ឆេះ​ នៅថ្ងៃពុធ ទី​១១មីនា​។ អាមេរិក​ ក៏​ ប្រកាសថា បាន​កម្ទេច​នាវានិង​កប៉ាលអ៊ីរ៉ង់ ១៦គ្រឿង ដែល​ចេញទៅ​រាយ​មីន។​​  

អ្នកប្រកបរបរដឹកជញ្ជូនត្អូញត្អែរពីការធ្លាក់ចំណូលដោយសារតម្លៃប្រេងឥន្ធនៈឡើងកប់ពពក

អ្នកប្រកបរបរដឹកជញ្ជូនក្នុងរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភពីតម្លៃប្រេងឥន្ធនៈឡើងកប់ពពក

អ្នកប្រកបរបរដឹកជញ្ជូនត្អូញត្អែរពីការធ្លាក់ចំណូលដោយសារតម្លៃប្រេងឥន្ធនៈឡើងកប់ពពក

អ្នកប្រកបរបរដឹកជញ្ជូនក្នុងរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភពីតម្លៃប្រេងឥន្ធនៈឡើងកប់ពពកដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ អ្នករត់តាក់ស៊ីបានត្អូញត្អែរពីការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវជិះរថយន្តឈ្នួល។ គួរជម្រាប​ជូនថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ ប្រេងសាំងធម្មតាមានតម្លៃ ៥២០០រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៦០៥០រៀលក្នុង ១លីត្រ។ 

កម្ពុជាបដិសេធព័ត៌មានថៃដែលថា លោក ហ៊ុន ម៉ាណែតនឹងចរចាបញ្ហាព្រំដែន ក្រោយចូលឆ្នាំខ្មែរ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានចេញមុខបដិសេធនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លើកា

កម្ពុជាបដិសេធព័ត៌មានថៃដែលថា លោក ហ៊ុន ម៉ាណែតនឹងចរចាបញ្ហាព្រំដែន ក្រោយចូលឆ្នាំខ្មែរ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានចេញមុខបដិសេធនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លើការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលថា កិច្ចចរចាបញ្ហាព្រំដែនកម្ពុជា-ថៃអាចធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំថ្មី។ បើតាមលោក ប៉ែន បូណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត មិនធ្លាប់និយាយ ឬបង្ហោះសារណាមួយដែលថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើឡើងនៅក្រោយពិធីសង្ក្រាន្តនោះទេ។

កម្ពុជាជាប់បំណុលសាធារណៈជាង ១៣ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៥

ត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាជាប់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុប ១៣,០៥ពាន់លានដុល្ល

កម្ពុជាជាប់បំណុលសាធារណៈជាង ១៣ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៥

ត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាជាប់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុប ១៣,០៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​២០២៤។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ តែយ៉ាងណា ក្នុងឆ្នាំ​២០២៥ ​រដ្ឋាភិបាលកម្ពុជាក៏បានទូទាត់សេវាបំណុលត្រឡប់ទៅវិញបានចំនួនជាង ៦៧៨លានដុល្លារអាមេរិក។

ថៃប្រកាសមិនទទួលពលករខ្មែរថ្មីបន្ថែមទៀតក្រោម​ក្តីបារម្ភសន្តិសុខ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារ បានប្រកាសពីការ​មិនអនុញ្ញាតឱ្យមានពលករខ្មែរ​ថ្មី​ឱ្យ​ចូលទ

ថៃប្រកាសមិនទទួលពលករខ្មែរថ្មីបន្ថែមទៀតក្រោម​ក្តីបារម្ភសន្តិសុខ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារ បានប្រកាសពីការ​មិនអនុញ្ញាតឱ្យមានពលករខ្មែរ​ថ្មី​ឱ្យ​ចូលទៅធ្វើការនៅក្នុងប្រទេសថៃទៀតឡើយ ក្រោមហេតុផល​បារម្ភពី​សន្តិសុខសុវត្ថិភាព។ បើតាមចុះផ្សាយរបស់កាសែតថៃបាងកកបុស្តិ៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ការសម្រេចនេះកើតឡើង ខណៈ​វិស័យឯកជនថៃកំពុងបារម្ភពីកង្វះខាតកម្លាំងពលកម្ម អំឡុងនៃ​​​ជម្លោះតាមព្រំដែនកម្ពុជា-ថៃ។​ 

ជម្លោះព្រំដែន៖ ពលរដ្ឋក្នុងភូមិព្រៃចាន់បន្តស្នើអោយអន្តរជាតិជួយស្វែងរកយុត្តិធម៌

នៅក្រោយបទឈប់បាញ់ ផ្ទះពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ២ពាន់ខ្នង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកង

ជម្លោះព្រំដែន៖ ពលរដ្ឋក្នុងភូមិព្រៃចាន់បន្តស្នើអោយអន្តរជាតិជួយស្វែងរកយុត្តិធម៌

នៅក្រោយបទឈប់បាញ់ ផ្ទះពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ២ពាន់ខ្នង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងយោធាថៃបំផ្លិចបំផ្លាញ និងកាន់កាប់ដោយការរាយបន្លាលួស និងហ៊ុព័ទ្ធដោយទូកុងតឺន័រ។ ទង្វើរំលោភបំពានរបស់យោធាថៃទាំងនេះបានបង្ខំឱ្យពលរដ្ឋខ្មែរជាង ៣ពាន់គ្រួសារ ស្មើនឹងជាង ១ម៉ឺននាក់ត្រូវបាត់បង់ផ្ទះសម្បែង មុខរបរ និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាង។ ពួកគេបានបង្ហាញនូវការឈឺចាប់ និងស្នើសុំអោយអន្តរជាតិបន្តជួយស្វែងរកយុត្តិធម៌។

Bloomberg៖ ចេន ហ្ស៊ី ប្រើសកម្មភាពសប្បុរសធម៌ដើម្បីបិទបាំងបទល្មើសអនឡាញ និងលាងលុយកខ្វក់

នៅថ្ងៃទី១១ មីនានេះ កាសែតអាមេរិក Bloomberg បានលាតត្រដាងជីវិតដ៏​ឡូយឆាយរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្

Bloomberg៖ ចេន ហ្ស៊ី ប្រើសកម្មភាពសប្បុរសធម៌ដើម្បីបិទបាំងបទល្មើសអនឡាញ និងលាងលុយកខ្វក់

នៅថ្ងៃទី១១ មីនានេះ កាសែតអាមេរិក Bloomberg បានលាតត្រដាងជីវិតដ៏​ឡូយឆាយរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី មុនត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ចូនទៅឲ្យចិន។ បើតាមកាសែត Bloomberg មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី បានប្រើសកម្មភាពសប្បុរសធម៌ទៅបោកបញ្ឆោតមនុស្សទូទៅ តាមរយៈការផ្តល់ថវិកាឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងវិបត្តិកូវីដ១៩ ឬការផ្តល់អាហារូបករណ៍ដល់សិស្សនិសិ្សតកម្ពុជាជាដើម។

ហេតុអ្វីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើងខ្ពស់ជាងតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក?

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅនៅលើពិភពលោកបានបន្តធ្លាក់ចុះបន្តិចវិញ បន្ទាប់ពី

ហេតុអ្វីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើងខ្ពស់ជាងតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក?

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅនៅលើពិភពលោកបានបន្តធ្លាក់ចុះបន្តិចវិញ បន្ទាប់ពីបានឡើងថ្លៃយ៉ាងគំហុកក្នុងពេលសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍មុន។ នៅអង់គ្លេស ប្រេងឆៅមានតម្លៃ ៨៧ដុល្លារក្នុងមួយធុងបារីល ពោលធ្លាក់ចុះ ០,២៣% ខណៈនៅអាមេរិកមានតម្លៃ ៨៣ដុល្លារ ពោលធ្លាក់ចុះ ០,៤៤%។ តែនៅកម្ពុជាក្នុងថ្ងៃទី១១ មីនានេះ តម្លៃប្រេងសាំងធម្មតាបានហក់ឡើង ៥ ២០០រៀល ក្នុង១លីត្រ ពោលកើនឡើង ៨០០រៀល ធៀបកាលពី ៣ថ្ងៃមុន ហើយប្រេងម៉ាស៊ូតបានហក់ឡើង ៦០៥០រៀល ពោលកើនឡើង ៩០០រៀលក្នុង១លីត្រ៕

អ.ស.ប.ចោទរុស្ស៊ីថា​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុង​ករណីពង្រត់កុមារអ៊ុយក្រែន

ក្នុងករណីពង្រត់កុមារអ៊ុយក្រែន គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​ រុ

អ.ស.ប.ចោទរុស្ស៊ីថា​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុង​ករណីពង្រត់កុមារអ៊ុយក្រែន

ក្នុងករណីពង្រត់កុមារអ៊ុយក្រែន គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​ រុស្ស៊ី ថា​បាន​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ នេះបើផ្អែក​តាម​របាយការណ៍​ស៊ើប​អង្កេត ដែល​ទើបតែ​ប្រកាស​ផ្សាយ នៅថ្ងៃអង្គារ ទី​១០មីនា ពីទីក្រុង​ហ្សឺណែវ។ ក្រៅពីទាត់​ចោល​របាយការណ៍ស៊ើប​អង្កេត​ ប្រទេសរុស្ស៊ីក៏​មិន​​ទទួលស្គាល់គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាតិ នេះទេ។​​

លោក​ម៉ាក្រុងប្រកាស​​ថានុយក្លេអ៊ែរស៊ីវីល គឺជាប្រភពថាមពល​ដែល​​ពង្រឹង​​ឯករាជ្យនិងអធិបតេយ្យភាព

លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានចូលរួមបើកសម្ពោធ​ជំនួប​កំពូល​នុយក្លេអែរលើកទី២ នៅទីក្រ

លោក​ម៉ាក្រុងប្រកាស​​ថានុយក្លេអ៊ែរស៊ីវីល គឺជាប្រភពថាមពល​ដែល​​ពង្រឹង​​ឯករាជ្យនិងអធិបតេយ្យភាព

លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានចូលរួមបើកសម្ពោធ​ជំនួប​កំពូល​នុយក្លេអែរលើកទី២ នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី​១០​មីនា។ ក្នុង​ឱកាសនេះ​​ លោក​ម៉ាក្រុង​បានប្រកាសថា នុយក្លេអ៊ែរស៊ីវីល គឺជា​ប្រភពថាមពល​ដ៏​ល្អ ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ហើយជាពិសេសនោះ គឺពង្រឹងឯករាជ្យអធិបតេយ្យភាពថាមពល។ ការលើកឡើងរបស់​លោកម៉ាក្រុងនេះ គឺស្ថិតក្នុងបរិបទដែលពិភពលោក​កំពុងតែជ្រួលច្របល់ ដោយសារតែខ្លាចមានវិបត្តិខ្វះប្រេងកាតប្រើ បន្ទាប់ពីសង្គ្រាមនៅដើមបូព៌ាបាន​ផ្ទុះឡើង។

លោកដូណាល់ ត្រាំ ប្រកាសថា​សង្គ្រាម​នៅអ៊ីរ៉ង់ជិត​ចប់ហើយ

១០ថ្ងៃក្រោយ​សង្គ្រាម​នៅតំបន់​ដើមបូព៌ាបាន​ផ្ទុះឡើង លោក​ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទ​កាស

លោកដូណាល់ ត្រាំ ប្រកាសថា​សង្គ្រាម​នៅអ៊ីរ៉ង់ជិត​ចប់ហើយ

១០ថ្ងៃក្រោយ​សង្គ្រាម​នៅតំបន់​ដើមបូព៌ាបាន​ផ្ទុះឡើង លោក​ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទ​កាសែតជាលើកទី១ កាលពីថ្ងៃទី​៩​មីនាម្សិលមិញ។ លោក​ប្រធានាធិបតី​អាមេរិក បានអះអាងប្រាប់អ្នកកាសែតថា សង្គ្រាមនៅអ៊ីរ៉ង់​បានចូលដល់ដំណាក់​កាលចុងក្រោយ ជិតចប់​ក្នុងពេលឆាប់ៗនេះហើយ​។ តែជាមួយ​គ្នានេះ លោក​ដូណាល់ ត្រាំ បាន​គំរាម​ថា បើ​អ៊ីរ៉ង់​បន្ត​បិទខ្ទប់​ការដឹកជញ្ជូនប្រេង​នៅច្រកសមុទ្រអកមូហ្ស នោះ​អាមេរិក​នឹងវាយ​​ឲ្យខ្លាំងលើសនេះ​២០ដង​។

ក.ប.ប.​ នឹងបន្តចុះស្រាវ​ជ្រាវទីតាំងលក់ប្រេងឥន្ទនៈដែលបិទទ្វារ ក្រោមហេតុផលថា អស់ប្រេង

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម (ក.ប

ក.ប.ប.​ នឹងបន្តចុះស្រាវ​ជ្រាវទីតាំងលក់ប្រេងឥន្ទនៈដែលបិទទ្វារ ក្រោមហេតុផលថា អស់ប្រេង

អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម (ក.ប.ប.) លោក គឹម មាសសុខសីហា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី​១០មីនានេះ​ ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ទនៈចំនួន ២កន្លែងត្រូវបានពិន័យអន្តរការណ៍ ក្រោយលក់ប្រេងឥន្ទនៈលើសពីតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ តាមការបញ្ជាក់ប្រាប់​វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី​១០មីនានេះ​ លោក គឹម មាសសុខសីហាថា ក្រុមការងារ ក.ប.ប. បាន និងកំពុងបន្តចុះត្រួតពិនិត្យស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ទនៈជាបន្តបន្ទាប់ ពិសេស​ដេប៉ូប្រេងដែលបិទទ្វារមិនដំណើរការ​ក្រោមហេតុផលថា អស់ស្តុក។

HRW ចោទកងទ័ពអ៊ីស្រាអែលពីបទប្រើគ្រាប់បែកផូស្វ័រ សលើតំបន់ស៊ីវិលនៅលីបង់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចោទកងទ័ពអ៊ីស្រាអែលពីបទបា

HRW ចោទកងទ័ពអ៊ីស្រាអែលពីបទប្រើគ្រាប់បែកផូស្វ័រ សលើតំបន់ស៊ីវិលនៅលីបង់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចោទកងទ័ពអ៊ីស្រាអែលពីបទបានប្រើគ្រាប់បែកផូស្វ័រ ស (white phosphorus) ដោយខុសច្បាប់ទៅលើតំបន់ស្នាក់នៅរបស់ប្រជាជនក្នុងទីក្រុង Yohmor ភាគខាងត្បូងប្រទេសលីបង់កាលពីសប្តាហ៍មុន។ កងទ័ពអ៊ីស្រាអែលមិនបានទទួលស្គាល់ចំពោះការចោទប្រកាន់នេះទេ ដោយត្រឹមបញ្ជាក់ថា អ៊ីស្រាអែលគ្មានគោលការណ៍ប្រើប្រាស់គ្រាប់បែកផូស្វ័រ ស ទៅលើតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅទេ។ 

ចិន សម្តែងក្តី​ក្តៅក្រហាយ ​ក្រោយពី​នាយករដ្ឋមន្ត្រី​តៃវ៉ាន់បំពេញ​ទស្សនកិច្ចនៅជប៉ុន

កាលពី​ចុងសប្តាហ៍​កន្លងទៅ​ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បា​នបំពេញ​ទស្សនកិច្ច «លក្ខណៈឯកជន» នៅ​ប្

ចិន សម្តែងក្តី​ក្តៅក្រហាយ ​ក្រោយពី​នាយករដ្ឋមន្ត្រី​តៃវ៉ាន់បំពេញ​ទស្សនកិច្ចនៅជប៉ុន

កាលពី​ចុងសប្តាហ៍​កន្លងទៅ​ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បា​នបំពេញ​ទស្សនកិច្ច «លក្ខណៈឯកជន» នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​។ គួរ​កត់សម្គាល់​ថា​ រយៈ​ពេល​ប្រមាណជា ៥៥ឆ្នាំចុងក្រោយ​នេះ​ គ្មាន​មេដឹកនាំ​កំពុង​កាន់អំណាច​នៅតៃវ៉ាន់ រូបណា បំពេញ​ទស្សនកិច្ចផ្លូវការ នៅ​ជប៉ុន​ទេ។​ ម្ល៉ោះហើយ​ ក្រោយ​​ដឹងអំ​ពីវត្តមានរបស់​នាយករដ្ឋមន្ត្រី​តៃវ៉ាន់នៅជប៉ុន​​ រដ្ឋអំណាច​ចិន​បាន​សម្តែងកំហឹង​ក្តៅក្រហាយជា​ខ្លាំង​​។​ ​

ពលរដ្ឋភូមិអូរបីជាន់ជាង ៩០% វិលចូលផ្ទះសម្បែងវិញ

ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថ

ពលរដ្ឋភូមិអូរបីជាន់ជាង ៩០% វិលចូលផ្ទះសម្បែងវិញ

ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ ហាក់មិនត្រូវចាត់ទុកជាតំបន់ជម្លោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមកម្ពុជា-ថៃ ដូចនៅក្នុងតំបន់សមរភូមិប្រយុទ្ធនៃភូមិជោគជ័យ និងភូមិព្រៃចាន់ឡើយ។ នៅក្រោយបទឈប់បាញ់រយៈពេលជាង ២ខែមកនេះ ពលរដ្ឋក្នុងភូមិអូរបីជាន់ប្រមាណជាង ៩០% បានវិលត្រឡប់ចូលមករស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន ដើម្បីប្រកបរបររកស៊ី និងចិញ្ចឹមជីវិតធម្មតាវិញ។ ការវិលត្រឡប់មករស់នៅរបស់ពលរដ្ឋក្បែរតំបន់ជម្លោះកៀកព្រំដែនប្រទេសថៃនេះ ធ្វើឡើង​ជាមួយ​នឹងការភ័យខ្លាចខ្លះដែរ ដ្បិតតំបន់ខ្លះនៅកៀកតំបន់ដែលយោធាថៃរាយបន្លាលួស និងដាក់កុងតឺន័រ។ 

តើកម្ពុជាគួរមានច្បាប់ស្តីពីគ្រឿងស្រវឹងដែរ ឬទេ?

នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញចាប់ផ្តើមរឹតបន្តឹងឡើងវិញនូវច្បាប់ចរាចរ

តើកម្ពុជាគួរមានច្បាប់ស្តីពីគ្រឿងស្រវឹងដែរ ឬទេ?

នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញចាប់ផ្តើមរឹតបន្តឹងឡើងវិញនូវច្បាប់ចរាចរណ៍ផ្លូវគោក និងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្តនាពេលរាត្រី។ យុទ្ធនាការនេះចាប់ផ្តើមឡើងវិញ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹងនៅតែបន្តមាន។ អ្នកតាមដានសង្គមចង់ឃើញការអនុវត្តច្បាប់ និងការត្រួតពិនិត្យជាតិ​អាល់កុលលើអ្នកបើកបរយានយន្តជាប្រចាំ។ ចំណែកអ្នកជំនាញចង់ឲ្យមានច្បាប់ស្តីពីគ្រឿងស្រវឹងទន្ទឹមគ្នានឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្ត។

វិទ្យាស្ថាន Lowey៖ សេដ្ឋកិច្ចកម្ពុជានឹងរងការគំរាមកំហែង បើមិនដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង

កម្ពុជា​គួរពន្លឿនការដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង​​ និងត្រូវធ្វើទំនើបកម្មក្នុ

វិទ្យាស្ថាន Lowey៖ សេដ្ឋកិច្ចកម្ពុជានឹងរងការគំរាមកំហែង បើមិនដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង

កម្ពុជា​គួរពន្លឿនការដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង​​ និងត្រូវធ្វើទំនើបកម្មក្នុងដែនសមុទ្ររបស់ខ្លួន ប្រសិនបើមិនចង់ឱ្យសេដ្ឋកិច្ចរងការគំរាមកំហែង​។ នេះបើតាមខ្លឹមសារនៃ​បទវិភាគមួយដែលចុះផ្សាយនៅគេហទំព័រ​វិទ្យាស្ថានសិក្សាគោលនយោបាយអន្តរជាតិ Lowey នៅថ្ងៃទី​៩មីនា​​ម្សិលមិញ​។ ​តាមវិទ្យាស្ថាន​ Lowey កម្ពុជាខ្វះសមត្ថភាពចូលប្រើប្រាស់ដែនសមុទ្ររបស់ខ្លួនបានពេញលេញ និងម្យ៉ាងវិញទៀត សមត្ថភាពកងទ័ពជើងទឹកកម្ពុជា​ក៏នៅខ្សោយ​ដែរ។

Get more results via ClueGoal