Container ship hit by unknown projectile some 60 km off Dubai — UKMTO
newsare.net
The vessel caught fireContainer ship hit by unknown projectile some 60 km off Dubai — UKMTO
The vessel caught fire Read more
The vessel caught fire Read more
ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ផ្សេងទៀត ដែលមានតួនាទីជាប្រធាន និងអនុប្រធានការិយាល័យប្រតិបត្តិ និងប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ ត្រូវបានក្រសួងមហាផ្ទៃព្យួរតួនាទីជាបណ្តោះអាសន្ន និងបង្គាប់ឲ្យពួកគេទៅបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារវិញ។ ប៉ុន្តែ លិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ មិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរតួនាទីរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤រូបនេះទេ។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ មីនានេះថា ការព្យួរតួនាទីជាបណ្តោះអាសន្នរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤នាក់ គឺដោយសារក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃកំពុងបន្តស៊ើបអង្កេតពាក់ព័ន្ធនឹងជនជាប់ឃុំ ដែលបានបង់ប្រាក់ជាថ្នូរនឹងការប្រើទូរស័ព្ទដៃដោយខុសច្បាប់នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងសាលប្រគំតន្រ្តីមួយកន្លែង ស្ថិតនៅជាយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០២៤ ។ សាលក្រមដកហូតសេរីភាពមួយជីវិតនេះ ធ្លាក់មកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ គួររំឭកថា ការវាយប្រហារភេរវកម្មជីហាតទ្រង់ទ្រាយធំខាងលើនេះ បានផ្តាច់ជីវិតមនុស្សសរុបចំនួន ១៥០ នាក់ ។
នៅក្នុងវេទិកាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនចូលរួមបានកត់សម្គាល់ថា បញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាដែលកើតចេញពីបុគ្គលផង និងពីការអនុវត្តគោលនយោបាយផងនោះត្រូវការ ការវះកាត់ជាបន្ទាន់ ពិសេសនៅក្នុងស្ថានភាពដែលកម្ពុជាកំពុងមានវិបត្តិ។ សម្រាប់អ្នកវិភាគសង្គម ហេតុផលដែលនាំឱ្យប្រព័ន្ធអភិបាលកិច្ចកម្ពុជាបន្តមានបញ្ហា ក៏ព្រោះតែលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធនីតិរដ្ឋស្ទើរ រលត់បាត់ពីកម្ពុជា។ ក្នុងន័យនេះ អ្នកវិភាគបានស្នើឲ្យរដ្ឋាភិបាលវះកាត់មន្ត្រីដែលប្រៀបបាននឹងត្រីស្អុយក្នុងកន្ត្រក បើមិនដូច្នោះទេ កម្ពុជានឹងរងវិបត្តិនិទណ្ឌភាពក្នុងសង្គមកាន់តែខ្លាំង។ សូមស្តាប់សេចក្តីរាយការណ៍លម្អិតរបស់ សាំ ឧត្តម
ប្រឈមនឹងការឡើងថ្លៃប្រេងសាំងដោយសារតែសង្គ្រាមអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានសម្រេចបើកភ្លើងខៀវឲ្យរុស្ស៊ីអាចលក់ប្រេងឡើងវិញ។ ការអនុញ្ញាតនេះ ធ្វើឡើងចំពោះតែប្រេងរុស្ស៊ី ដែលមានរក្សាស្តុកនៅលើនាវាតែប៉ុណ្ណោះ និងសម្រាប់រយៈពេលខ្លី ចាប់ពីពេលនេះ រហូតដល់ត្រឹមថ្ងៃទី១១មេសា។ ការបន្ធូរបន្ថយទណ្ឌកម្មរុស្ស៊ីបែបនេះ ធ្វើឲ្យ បារាំង មិនពេញចិត្តទេ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២មីនា មានទាហានបារាំងម្នាក់បានស្លាប់ និងរបួសច្រើននាក់ នៅក្នុងការវាយប្រហារដោយដ្រូនមួយ នៅឯមូលដ្ឋានទ័ពបារាំង ក្នុងតំបន់អ៊ែរប៊ីល ភាគខាងជើងអ៊ីរ៉ាក់។ តាមការសង្ស័យ ការវាយប្រហារនេះ អាចជាស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ ដែលមានច្រើនក្រុមនៅក្នុងទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បានប្រកាសហៅឲ្យរួមគ្នាសងសឹង។ តើស្ថានការណ៍ថ្មីនេះ នឹងធ្វើឲ្យប្រែប្រួលបែបណាចំពោះគោលជំហរបារាំង ព្រោះថាបារាំង បានប្រកាសមិនចូលរួមពាក់ព័ន្ធ ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ឡើយ។
តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងសាលប្រគំតន្រ្តីមួយកន្លែង ស្ថិតនៅជាយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០២៤ ។ សាលក្រមដកហូតសេរីភាពមួយជីវិតនេះ ធ្លាក់មកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ គួររំឭកថា ការវាយប្រហារភេរវកម្មជីហាតទ្រង់ទ្រាយធំខាងលើនេះ បានផ្តាច់ជីវិតមនុស្សសរុបចំនួន ១៥០ នាក់ ។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងជារមណីយដ្ឋាននៅបឹងទន្លេសាបដ៏ស្រស់ស្អាត។ តែបែរជាមិនសូវមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តប៉ុន្មានទេ។ មគ្គុទេសក៍ទេសចរណ៍ និងសហគមន៍បានមើលឃើញដូចគ្នាថា សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះមានភូមិសាស្ដ្រនៅឆ្ងាយដាច់តែឯងពីក្រុងសៀមរាប និងខ្វះការផ្សព្វផ្សាយ៕
ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ រយៈពេល ១ឆ្នាំពេញជាមួយបណ្តាប្រទេសទាំងអស់នៅតាមបណ្តោយទន្លេមេគង្គ លើកលែងប្រទេសថៃ។ ការអនុវត្តគម្រោងនេះ ជាការប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ ពិសេសព័ត៌មានដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងតំបន់ទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបើកការស៊ើបអង្កេតលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផលិតកម្មលើសសមត្ថភាព និងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ។ ការស៊ើបអង្កេតនេះអាចនាំឲ្យមានការបន្ថែមពន្ធលើទំនិញមួយចំនួនរបស់កម្ពុជា។
សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ជនជាតិចិនចំនួន ៣នាក់ និងជនជាតិវៀតណាម ១នាក់ ត្រូវបានផ្តន្ទាទោស ដោយជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់ៗចំនួន ២០០លានរៀល។ ការផ្តន្ទាទោសធ្ងន់ធ្ងររបស់តុលាការខេត្តព្រះសីហនុទៅលើជនបរទេសទាំងនេះ ធ្វើឡើងក្រោយរកឃើញថា ពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសផលិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សម្អាតប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់។
ល្ងាចថ្ងៃព្រហស្បតិ៍ទី១២មីនា បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សាយខ្លឹមសារនៃសារលើកទី១របស់ លោក មុត្ឆតាបា ខាមេណី បន្ទាប់ពីត្រូវបានតែងតាំងជាអគ្គមគុទេសក៍កំពូលអ៊ីរ៉ង់។ ក្នុងសារនេះ អគ្គមគុទេសក៍កំពូលអ៊ីរ៉ង់ បានប្រកាសថាអ៊ីរ៉ង់នឹងសងសឹក។ លោក មុត្ឆតាបា ខាមេណី ដែលរហូតពេលនេះមិនទាន់បង្ហាញមុខជាសាធារណៈនេះ បានប្រកាសទៀតថា អ៊ីរ៉ង់នឹងបន្តបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដើម្បីដាក់សម្ពាធលើអាមេរិកនិងអ៊ីស្រាអែល។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គណនីបណ្តាញសង្គម ចំនួន ១៥០ ០០០ ត្រូវក្រុមហ៊ុន Meta សម្រេចលុបចោល ព្រោះតែមានជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋកម្មឆបោកអនឡាញ។ ការលុបចោលនេះ ឋិតក្រោមកិច្ចសហការស៊ើបអង្គេតរបស់ក្រុមហ៊ុនបណ្តាញសង្គម Meta ជាមួយនិង អាជ្ញាធរប្រទេសជាច្រើន ក្នុងនោះមាន ប៉ូលិសថៃ អាមេរិក និងអង់គ្លេស ចូលរួមផង។
កាលពីថ្ងៃពុធ ទី១១មីនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមមួយ ដោយបានហៅឲ្យអ៊ីរ៉ង់ ត្រូវតែឈប់វាយប្រហារមកលើបណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ក៏ប៉ុន្តែ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ គេសង្កេតឃើញថា អ៊ីរ៉ង់បានសំរុកវាយប្រហារកាន់តែខ្លាំង មកលើនាវាដឹកប្រេង ទីតាំងស្តុកប្រេងឆៅ ព្រមទាំងទីក្រុងធំៗ នៅតាមបណ្តាប្រទេសក្នុងតំបន់នេះ។
ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ីនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។
សភាប្រជាជនចិន អនុម័តច្បាប់ថ្មី ស្តីពីការបង្រួបបង្រួមជាតិពន្ធុ ដែលមានវត្ថុបំណងពង្រឹងសុខដុមនីយកម្មក្នុងសង្គម និងទប់ស្កាត់វិច្ឆេទកម្មជាតិសាសន៍ ដែលទាមទារផ្តាច់ខ្លួនបំបែកទឹកដី។ វិធានការច្បាប់ថ្មីនេះ បានកំណត់យកភាសាគោលផ្លូវការតែមួយ សម្រាប់ប្រើប្រាស់ក្នុងវិស័យសិក្សាធិការ ធុរកិច្ច និងទីសាធារណៈ។ អង្គការសង្គមស៊ីវិលបានរិះគន់ ច្បាប់ថ្មីនេះ ថា ផ្តាច់ឫសគល់ក្មេងៗ ចេញពីអត្តសញ្ញាណជាតិសាសន៍ដូនតារបស់ខ្លួន។
នៅថ្ងៃទី១១មីនា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ក្រោមមូលហេតុថា ទីកន្លែងព្យាបាលឯកជនមួយនេះបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ។ អ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាលបានសាទរនឹងការសម្រេចរបស់ក្រសួងសុខាភិបាល និងបានស្នើឲ្យមានការពង្រឹងក្រមសីលធម៌របស់បុគ្គលិកដែលបម្រើការក្នុងវិស័យសុខាភិបាលបន្ថែមទៀត។
ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលចេញផ្សាយនៅថ្ងៃទី១១មីនាម្សិលមិញ លោក ឆៃ ស៊ីណារិទ្ធ ប្រធានគណៈកម្មការ គ.ប.ឆ.ប បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានបង្កកទ្រព្យសម្បត្តិរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី ដែលរួមមានអចលនទ្រព្យ និងអាជីវកម្មជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ តាមលោក ឆៃ ស៊ីណារិទ្ធ ទោះបីជាកម្ពុជាបានធ្វើបត្យាប័នឧក្រិដ្ឋជនរូបនេះទៅឱ្យចិន តែរូបគេនៅតែត្រូវប្រឈមនឹងការផ្តន្ទាទោសនៅកម្ពុជា នាពេលខាងមុនផងដែរ។
ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ិនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ជាទិវាខួប១៥ឆ្នាំគត់ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា ដែលបង្កឡើងដោយរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដី។ គ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា បានសម្លាប់ និងធ្វើឲ្យមនុស្សរងគ្រោះ រាប់ម៉ឺននាក់ ព្រមទាំងបង្កផលវិបាកខ្លាំង ដោះស្រាយមិនទាន់ចប់ មកទល់សព្វថ្ងៃ។ ទោះម្តេចក្តី នុយក្លេអ៊ែរស៊ីវិល នៅតែបន្តជាស្នូលយុទ្ធសាស្ត្រ ដើម្បីឯករាជ្យភាពថាមពល របស់រដ្ឋាភិបាលជប៉ុនបច្ចុប្បន្ន។
ប្រឈមនឹងវិបត្តិតម្លៃប្រេងឡើងថ្លៃ នៅទូទាំងពិភពលោក ក្រោយផ្ទុះសង្គ្រាមនៅដើមបូព៌ា ក្រុមប្រទេសទាំង៣២ សមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ បានមូលមតិគ្នាសុខចិត្តបញ្ចេញស្តុកប្រេងបម្រុង សរុបចំនួន៤០០លានធុងបារីល។ ទោះជាយ៉ាងណា អ្នកជំនាញអះអាងថា សម្រាប់ពេលនេះ ពិភពលោកមិនទាន់ខ្វះប្រេងឥទ្ធនៈប្រើនោះទេ តែការបញ្ចេញស្តុកប្រេងបម្រុង យកមកចាក់បញ្ជូលមកក្នុងទីផ្សារ គឺជាវិធានការដើម្បីជួយទាញតម្លៃប្រេងឲ្យធ្លាក់ចុះប៉ុណ្ណោះ។
ប្រឈមនឹងវិបត្តិថាមពលជាសកលដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះ ប្រទេសមួយចំនួនបានដាក់ចេញនូវវិធានការសន្សំសំចៃថាមពល។ វៀតណាម និងថៃបានលើកទឹកចិត្តឲ្យបុគ្គលិករដ្ឋ និងឯកជនធ្វើការពីផ្ទះ រួមទាំងសន្សំសំចៃភ្លើងអគ្គិសនី។ ហ្វីលីពីនបានបន្ថយថ្ងៃធ្វើការរបស់មន្ត្រីរដ្ឋការមកនៅត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍។ សម្រាប់កម្ពុជា និងក្រៅពីអំពាវនាវឱ្យពលរដ្ឋចូលរួមសន្សំសំចៃថាមពល រដ្ឋាភិបាលនៅមិនទាន់បានដាក់ចេញនូវវិធានការផ្សេងនៅឡើយទេ។ ត្រង់ចំណុចនេះត្រវបានអ្នកឃ្លាំមើលសង្គមមួយចំនួនផ្តល់ជាយោបល់ថា កម្ពុជាគួរមានវិធានការសន្សំសំចៃថាមពល ដូចវៀតណាម ថៃ ឬហ្វីលីពីនដែរ។
ទោះបីជាកំពុងតែរងការវាយប្រហារ បាញ់ប្លោងគ្រាប់យ៉ាងខ្លាំង ពីកងទ័ពអាមេរិកនិងអ៊ីស្រាអែល តែរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ មិនបានភ្លេចទេក្នុងការគំរាមប្រជាជនខ្លួនឯង។ អគ្គមេបញ្ជាការនគរបាលអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃពុធទី១១មីនានេះ ដោយគំរាមថាអ្នកណាក៏ដោយ ឲ្យតែហ៊ានចុះផ្លូវធ្វើបាតុកម្មប្រឆាំង អ្នកនោះនឹងត្រូវចាត់ទុកថាជាសត្រូវរបស់អ៊ីរ៉ង់ ហើយនឹងរងការបង្រ្កាបដោយមិនបង្អង់ដៃ។ សំដីគំរាមនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការបន្តដំណើរដ៏រឹងរូសនៃរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ ជាមួយនឹងមេដឹកនាំកំពូលថ្មី ឈ្មោះ មុត្ឆតាបា ខាមេណី។
សង្គ្រាមអ៊ីរ៉ង់ ជះឥទ្ធិពលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចសកលលោក ព្រោះតែបញ្ហាបិទខ្ទប់ផ្លូវចរាចរណ៍នាំចេញប្រេង នៅច្រកសមុទ្ទអកមូស្ស ដែលអ៊ីរ៉ង់កាន់កាប់។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានយល់ច្បាស់អំពីយុទ្ធសាស្ត្រដាក់សម្ពាធមួយនេះ និងបានប្រកាសបន្តរាយគ្រាប់មីន នៅសមុទ្ទអកមូស្ស។ ទ័ពជើងអង់គ្លេស បញ្ជាក់ថា យ៉ាងហោចនាវា ៣ គ្រឿងបន្ថែមទៀត បានផ្ទុះឆេះ នៅថ្ងៃពុធ ទី១១មីនា។ អាមេរិក ក៏ ប្រកាសថា បានកម្ទេចនាវានិងកប៉ាលអ៊ីរ៉ង់ ១៦គ្រឿង ដែលចេញទៅរាយមីន។
អ្នកប្រកបរបរដឹកជញ្ជូនក្នុងរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភពីតម្លៃប្រេងឥន្ធនៈឡើងកប់ពពកដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ អ្នករត់តាក់ស៊ីបានត្អូញត្អែរពីការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវជិះរថយន្តឈ្នួល។ គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ ប្រេងសាំងធម្មតាមានតម្លៃ ៥២០០រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៦០៥០រៀលក្នុង ១លីត្រ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានចេញមុខបដិសេធនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លើការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលថា កិច្ចចរចាបញ្ហាព្រំដែនកម្ពុជា-ថៃអាចធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំថ្មី។ បើតាមលោក ប៉ែន បូណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត មិនធ្លាប់និយាយ ឬបង្ហោះសារណាមួយដែលថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើឡើងនៅក្រោយពិធីសង្ក្រាន្តនោះទេ។
ត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាជាប់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុប ១៣,០៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ តែយ៉ាងណា ក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាក៏បានទូទាត់សេវាបំណុលត្រឡប់ទៅវិញបានចំនួនជាង ៦៧៨លានដុល្លារអាមេរិក។
រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារ បានប្រកាសពីការមិនអនុញ្ញាតឱ្យមានពលករខ្មែរថ្មីឱ្យចូលទៅធ្វើការនៅក្នុងប្រទេសថៃទៀតឡើយ ក្រោមហេតុផលបារម្ភពីសន្តិសុខសុវត្ថិភាព។ បើតាមចុះផ្សាយរបស់កាសែតថៃបាងកកបុស្តិ៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ការសម្រេចនេះកើតឡើង ខណៈវិស័យឯកជនថៃកំពុងបារម្ភពីកង្វះខាតកម្លាំងពលកម្ម អំឡុងនៃជម្លោះតាមព្រំដែនកម្ពុជា-ថៃ។
នៅក្រោយបទឈប់បាញ់ ផ្ទះពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ២ពាន់ខ្នង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងយោធាថៃបំផ្លិចបំផ្លាញ និងកាន់កាប់ដោយការរាយបន្លាលួស និងហ៊ុព័ទ្ធដោយទូកុងតឺន័រ។ ទង្វើរំលោភបំពានរបស់យោធាថៃទាំងនេះបានបង្ខំឱ្យពលរដ្ឋខ្មែរជាង ៣ពាន់គ្រួសារ ស្មើនឹងជាង ១ម៉ឺននាក់ត្រូវបាត់បង់ផ្ទះសម្បែង មុខរបរ និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាង។ ពួកគេបានបង្ហាញនូវការឈឺចាប់ និងស្នើសុំអោយអន្តរជាតិបន្តជួយស្វែងរកយុត្តិធម៌។
នៅថ្ងៃទី១១ មីនានេះ កាសែតអាមេរិក Bloomberg បានលាតត្រដាងជីវិតដ៏ឡូយឆាយរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី មុនត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ចូនទៅឲ្យចិន។ បើតាមកាសែត Bloomberg មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី បានប្រើសកម្មភាពសប្បុរសធម៌ទៅបោកបញ្ឆោតមនុស្សទូទៅ តាមរយៈការផ្តល់ថវិកាឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងវិបត្តិកូវីដ១៩ ឬការផ្តល់អាហារូបករណ៍ដល់សិស្សនិសិ្សតកម្ពុជាជាដើម។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅនៅលើពិភពលោកបានបន្តធ្លាក់ចុះបន្តិចវិញ បន្ទាប់ពីបានឡើងថ្លៃយ៉ាងគំហុកក្នុងពេលសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍មុន។ នៅអង់គ្លេស ប្រេងឆៅមានតម្លៃ ៨៧ដុល្លារក្នុងមួយធុងបារីល ពោលធ្លាក់ចុះ ០,២៣% ខណៈនៅអាមេរិកមានតម្លៃ ៨៣ដុល្លារ ពោលធ្លាក់ចុះ ០,៤៤%។ តែនៅកម្ពុជាក្នុងថ្ងៃទី១១ មីនានេះ តម្លៃប្រេងសាំងធម្មតាបានហក់ឡើង ៥ ២០០រៀល ក្នុង១លីត្រ ពោលកើនឡើង ៨០០រៀល ធៀបកាលពី ៣ថ្ងៃមុន ហើយប្រេងម៉ាស៊ូតបានហក់ឡើង ៦០៥០រៀល ពោលកើនឡើង ៩០០រៀលក្នុង១លីត្រ៕
ក្នុងករណីពង្រត់កុមារអ៊ុយក្រែន គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់ រុស្ស៊ី ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ នេះបើផ្អែកតាមរបាយការណ៍ស៊ើបអង្កេត ដែលទើបតែប្រកាសផ្សាយ នៅថ្ងៃអង្គារ ទី១០មីនា ពីទីក្រុងហ្សឺណែវ។ ក្រៅពីទាត់ចោលរបាយការណ៍ស៊ើបអង្កេត ប្រទេសរុស្ស៊ីក៏មិនទទួលស្គាល់គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាតិ នេះទេ។
លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានចូលរួមបើកសម្ពោធជំនួបកំពូលនុយក្លេអែរលើកទី២ នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី១០មីនា។ ក្នុងឱកាសនេះ លោកម៉ាក្រុងបានប្រកាសថា នុយក្លេអ៊ែរស៊ីវីល គឺជាប្រភពថាមពលដ៏ល្អ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ហើយជាពិសេសនោះ គឺពង្រឹងឯករាជ្យអធិបតេយ្យភាពថាមពល។ ការលើកឡើងរបស់លោកម៉ាក្រុងនេះ គឺស្ថិតក្នុងបរិបទដែលពិភពលោកកំពុងតែជ្រួលច្របល់ ដោយសារតែខ្លាចមានវិបត្តិខ្វះប្រេងកាតប្រើ បន្ទាប់ពីសង្គ្រាមនៅដើមបូព៌ាបានផ្ទុះឡើង។
១០ថ្ងៃក្រោយសង្គ្រាមនៅតំបន់ដើមបូព៌ាបានផ្ទុះឡើង លោកដូណាល់ ត្រាំ បានធ្វើសន្និសីទកាសែតជាលើកទី១ កាលពីថ្ងៃទី៩មីនាម្សិលមិញ។ លោកប្រធានាធិបតីអាមេរិក បានអះអាងប្រាប់អ្នកកាសែតថា សង្គ្រាមនៅអ៊ីរ៉ង់បានចូលដល់ដំណាក់កាលចុងក្រោយ ជិតចប់ក្នុងពេលឆាប់ៗនេះហើយ។ តែជាមួយគ្នានេះ លោកដូណាល់ ត្រាំ បានគំរាមថា បើអ៊ីរ៉ង់បន្តបិទខ្ទប់ការដឹកជញ្ជូនប្រេងនៅច្រកសមុទ្រអកមូហ្ស នោះអាមេរិកនឹងវាយឲ្យខ្លាំងលើសនេះ២០ដង។
អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម (ក.ប.ប.) លោក គឹម មាសសុខសីហា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០មីនានេះ ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ទនៈចំនួន ២កន្លែងត្រូវបានពិន័យអន្តរការណ៍ ក្រោយលក់ប្រេងឥន្ទនៈលើសពីតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ តាមការបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០មីនានេះ លោក គឹម មាសសុខសីហាថា ក្រុមការងារ ក.ប.ប. បាន និងកំពុងបន្តចុះត្រួតពិនិត្យស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ទនៈជាបន្តបន្ទាប់ ពិសេសដេប៉ូប្រេងដែលបិទទ្វារមិនដំណើរការក្រោមហេតុផលថា អស់ស្តុក។