Cambodia



Tensions in Strait of Hormuz unlikely to benefit either US or Iran, expert says

According to Liu Zhongmin, this kind of high-cost conflict is unsustainable for both sides and for the countries in the region

លោក​ម៉ាក្រុងប្រាប់លោកហ្សេឡេនស្គីថា នៅតែបន្តជួយអ៊ុយក្រែន ទោះបីពិភពលោក​ងាកទៅ​បារម្ភរឿងនៅអ៊ីរ៉ង់

​លោក​ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរមកជួបលោក​ម៉ាក្រុងនៅទីក្រុងប៉ារីស កាលព

លោក​ម៉ាក្រុងប្រាប់លោកហ្សេឡេនស្គីថា នៅតែបន្តជួយអ៊ុយក្រែន ទោះបីពិភពលោក​ងាកទៅ​បារម្ភរឿងនៅអ៊ីរ៉ង់

​លោក​ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរមកជួបលោក​ម៉ាក្រុងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី​១៣មីនា នៅក្នុងបរិបទដែល​ពិភពលោក កំពុងតែងាកទៅតាមដាននិងព្រួយបារម្ភខ្លាំង​​ តែពីបញ្ហា​សង្គ្រាមនៅដើមបូព៌ា។ នៅក្នុងពេលជួបគ្នា លោក​ម៉ាក្រុងបានធានាអះអាងប្រាប់​លោកហ្សេឡេនស្គីថា ការជួយទំនុកបម្រុង​អ៊ុយក្រែន គឺជាអាទិភាព​ធំបំផុត​របស់​បារាំង ក៏ដូចជារបស់អឺរ៉ុប ហើយ​គ្មានអ្វីអាចមកបង្វែរ​ការតាំងចិត្តនេះបានឡើយ​។

តារាចម្រៀង​រែប ឈ្នះឆ្នោត​សភា ក្លាយ​ជា​នាយករដ្ឋមន្ត្រីនេប៉ាល់

នៅនេប៉ាល់ គណបក្សជាតិឯករាជ្យរបស់អ្នកចម្រៀងរែប(Rap) លោក បាឡែនដ្រា ស្ហា បានទទួល​ជ័យ​ជម្នះ ក្នុងក

តារាចម្រៀង​រែប ឈ្នះឆ្នោត​សភា ក្លាយ​ជា​នាយករដ្ឋមន្ត្រីនេប៉ាល់

នៅនេប៉ាល់ គណបក្សជាតិឯករាជ្យរបស់អ្នកចម្រៀងរែប(Rap) លោក បាឡែនដ្រា ស្ហា បានទទួល​ជ័យ​ជម្នះ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិករដ្ឋ​សភា​។ អតីត​អ្នក​ចម្រៀងញាក់កន្ត្រាក់អារម្មណ៍ និង​ជាអភិបាល​រដ្ឋធានី​រូបនេះ នឹងក្លាយ​ជា​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង នៅអំលុងពេល​​១សប្តាហ៍​ខាងមុខ​។ បញ្ហា​ធំ​ដែល ​មេដឹកនាំវ័យក្មេងនេប៉ាល់ ត្រូវ​ដោះស្រាយ​ចំពោះ​មុខ គឺ​កង្វះការងារធ្វើ​សម្រាប់​យុវជន ​និងកំណែទម្រង់​សង្គម ដែលពោរពេញ​ដោយ​អំពើ​ពុករលួយ​។​ ​

មន្រ្តីពន្ធនាគារខេត្តស្ទឹងត្រែងចំនួន ៤នាក់ត្រូវបានក្រសួងមហាផ្ទៃព្យួរតួនាទីជាបណ្តោះអាសន្ន

ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ផ្សេងទៀត ដែលមានតួនាទីជាប្រធាន និងអនុប្រធាន

មន្រ្តីពន្ធនាគារខេត្តស្ទឹងត្រែងចំនួន ៤នាក់ត្រូវបានក្រសួងមហាផ្ទៃព្យួរតួនាទីជាបណ្តោះអាសន្ន

ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ផ្សេងទៀត ដែលមានតួនាទីជាប្រធាន និងអនុប្រធានការិយាល័យប្រតិបត្តិ និងប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ ត្រូវបានក្រសួងមហាផ្ទៃព្យួរតួនាទីជាបណ្តោះអាសន្ន និងបង្គាប់ឲ្យពួកគេទៅបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារវិញ។ ប៉ុន្តែ លិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ មិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរតួនាទីរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤រូបនេះទេ។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ មីនានេះថា ការព្យួរតួនាទីជាបណ្តោះអាសន្នរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤នាក់ គឺដោយសារក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃកំពុងបន្តស៊ើបអង្កេតពាក់ព័ន្ធនឹងជនជាប់ឃុំ ដែលបានបង់ប្រាក់ជាថ្នូរនឹងការប្រើទូរស័ព្ទដៃដោយខុសច្បាប់នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ភេរវកម្មនៅម៉ូស្គូឆ្នាំ ២០២៤៖ រុស្ស៊ីកាត់ទោសបុរស ១៥ នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហា

ភេរវកម្មនៅម៉ូស្គូឆ្នាំ ២០២៤៖ រុស្ស៊ីកាត់ទោសបុរស ១៥ នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងសាលប្រគំតន្រ្តីមួយកន្លែង ស្ថិតនៅជាយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០២៤ ។ សាលក្រមដកហូត​សេរីភាពមួយ​ជីវិត​នេះ ធ្លាក់​មកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ គួររំឭកថា ការវាយប្រហារភេរវកម្មជីហាតទ្រង់ទ្រាយធំខាងលើនេះ បានផ្តាច់ជីវិតមនុស្សសរុបចំនួន ១៥០ នាក់ ។

តើមានបញ្ហាអ្វីខ្លះដែលកំពុងបន្តចាក់ឫសនៅក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា?

នៅក្នុងវេទិកាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាក

តើមានបញ្ហាអ្វីខ្លះដែលកំពុងបន្តចាក់ឫសនៅក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា?

នៅក្នុងវេទិកាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនចូលរួមបានកត់សម្គាល់ថា បញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាដែលកើតចេញពីបុគ្គលផង និងពីការអនុវត្តគោលនយោបាយផងនោះត្រូវការ ការវះកាត់ជាបន្ទាន់ ពិសេសនៅក្នុងស្ថានភាពដែលកម្ពុជាកំពុងមានវិបត្តិ។ សម្រាប់អ្នកវិភាគសង្គម ហេតុផលដែលនាំឱ្យប្រព័ន្ធអភិបាលកិច្ចកម្ពុជាបន្តមានបញ្ហា ក៏ព្រោះតែលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធនីតិរដ្ឋស្ទើរ រលត់បាត់ពីកម្ពុជា។ ក្នុងន័យនេះ អ្នកវិភាគបានស្នើឲ្យរដ្ឋាភិបាលវះកាត់មន្ត្រីដែលប្រៀបបាននឹងត្រីស្អុយក្នុងកន្ត្រក បើមិនដូច្នោះទេ កម្ពុជានឹង​រង​វិបត្តិនិទណ្ឌភាពក្នុងសង្គមកាន់តែខ្លាំង។ សូមស្តាប់សេចក្តីរាយការណ៍លម្អិតរបស់ សាំ ឧត្តម

អាមេរិក​ បន្ធូរទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី ដោយ​ផ្តល់ភ្លើងខៀវ​ឲ្យ​ រុស្ស៊ី​ អាច​លក់ប្រេង​ ១ ខែ

ប្រឈម​នឹងការ​ឡើងថ្លៃប្រេងសាំង​​ដោយសារតែសង្គ្រាម​អ៊ីរ៉ង់ សហរដ្ឋអាមេរិក​បា​នសម្រេច​បើកភ្ល

អាមេរិក​ បន្ធូរទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី ដោយ​ផ្តល់ភ្លើងខៀវ​ឲ្យ​ រុស្ស៊ី​ អាច​លក់ប្រេង​ ១ ខែ

ប្រឈម​នឹងការ​ឡើងថ្លៃប្រេងសាំង​​ដោយសារតែសង្គ្រាម​អ៊ីរ៉ង់ សហរដ្ឋអាមេរិក​បា​នសម្រេច​បើកភ្លើង​ខៀវឲ្យរុស្ស៊ីអាច​លក់ប្រេងឡើងវិញ។ ការ​អនុញ្ញាតនេះ ធ្វើឡើង​ចំពោះ​តែប្រេង​រុស្ស៊ី​ ដែល​មា​នរក្សា​ស្តុក​នៅលើនាវា​តែប៉ុណ្ណោះ និង​សម្រាប់​រយៈពេលខ្លី​ ​ចាប់ពីពេលនេះ រហូត​ដល់ត្រឹម​ថ្ងៃទី១១មេសា។ ​ការបន្ធូរបន្ថយ​ទណ្ឌកម្មរុស្ស៊ី​បែបនេះ ធ្វើឲ្យ ​បារាំង ​មិនពេញចិត្ត​ទេ។​ ​

ស្លាប់នាយទាហានបារាំងម្នាក់ និងរបួសច្រើននាក់ ដោយ​ការវាយ​ប្រហារដោយ​ដ្រូន​នៅ​ភាគ​ខាងជើងអ៊ីរ៉ាក់

កាលពីយប់ថ្ងៃព្រហស្បតិ៍ទី​១២មីនា មាន​ទាហាន​បារាំងម្នាក់បាន​ស្លាប់ និងរបួសច្រើននាក់ នៅក្នុ

ស្លាប់នាយទាហានបារាំងម្នាក់ និងរបួសច្រើននាក់ ដោយ​ការវាយ​ប្រហារដោយ​ដ្រូន​នៅ​ភាគ​ខាងជើងអ៊ីរ៉ាក់

កាលពីយប់ថ្ងៃព្រហស្បតិ៍ទី​១២មីនា មាន​ទាហាន​បារាំងម្នាក់បាន​ស្លាប់ និងរបួសច្រើននាក់ នៅក្នុងការវាយប្រហារដោយ​ដ្រូនមួយ នៅឯមូលដ្ឋានទ័ពបារាំង ក្នុង​​​តំបន់អ៊ែរប៊ីល ភាគខាងជើងអ៊ីរ៉ាក់​។ តាម​ការសង្ស័យ ការវាយប្រហារនេះ អាចជាស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធ​កូនចៅអ៊ីរ៉ង់ ដែលមានច្រើនក្រុមនៅក្នុងទឹកដី​អ៊ីរ៉ាក់ បន្ទាប់ពី​មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បានប្រកាសហៅ​ឲ្យ​រួមគ្នាសងសឹង​។ តើស្ថានការណ៍ថ្មីនេះ ​នឹងធ្វើ​ឲ្យ​ប្រែប្រួលបែបណា​ចំពោះគោលជំហរបារាំង ព្រោះថាបារាំង​ បាន​​ប្រកាស​មិនចូលរួមពាក់ព័ន្ធ​ ​​​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់​ឡើយ។

ភេរវកម្មនៅម៉ូស្គូ ៖ រុស្ស៊ី កាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហា

ភេរវកម្មនៅម៉ូស្គូ ៖ រុស្ស៊ី កាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងសាលប្រគំតន្រ្តីមួយកន្លែង ស្ថិតនៅជាយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០២៤ ។ សាលក្រមដកហូត​សេរីភាពមួយ​ជីវិត​នេះ ធ្លាក់​មកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ គួររំឭកថា ការវាយប្រហារភេរវកម្មជីហាតទ្រង់ទ្រាយធំខាងលើនេះ បានផ្តាច់ជីវិតមនុស្សសរុបចំនួន ១៥០ នាក់ ។

កង្វះការផ្សព្វផ្សាយធ្វើឱ្យសហគមន៍កំពង់ឃ្លាំងក្រុងសៀមរាបខ្សត់ទេសចរ?

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងជារមណីយដ្ឋាននៅបឹងទន្លេសាបដ៏ស្រស់​ស្អាត។ តែបែរជាមិនសូវមា

កង្វះការផ្សព្វផ្សាយធ្វើឱ្យសហគមន៍កំពង់ឃ្លាំងក្រុងសៀមរាបខ្សត់ទេសចរ?

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងជារមណីយដ្ឋាននៅបឹងទន្លេសាបដ៏ស្រស់​ស្អាត។ តែបែរជាមិនសូវមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តប៉ុន្មានទេ។ មគ្គុទេសក៍ទេសចរណ៍ និងសហគមន៍បានមើលឃើញដូចគ្នាថា សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះមានភូមិសាស្ដ្រនៅឆ្ងាយដាច់តែឯងពីក្រុងសៀមរាប និងខ្វះការផ្សព្វផ្សាយ៕

ក្រសួងព័ត៌មានអនុវត្តយុទ្ធនាការថ្មីជាមួយបណ្តាប្រទេសតំបន់មេគង្គដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ រយៈពេល ១ឆ្នាំពេញជាមួយបណ្តាប

ក្រសួងព័ត៌មានអនុវត្តយុទ្ធនាការថ្មីជាមួយបណ្តាប្រទេសតំបន់មេគង្គដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ រយៈពេល ១ឆ្នាំពេញជាមួយបណ្តាប្រទេសទាំងអស់នៅតាមបណ្តោយទន្លេមេគង្គ លើកលែងប្រទេសថៃ។ ការអនុវត្តគម្រោងនេះ ជាការប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ ពិសេសព័ត៌មានដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងតំបន់ទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ 

អាមេរិកបើកការស៊ើបអង្កេតលើកម្ពុជាពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបើកការស៊ើបអង្កេតលើកម្ព

អាមេរិកបើកការស៊ើបអង្កេតលើកម្ពុជាពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបើកការស៊ើបអង្កេតលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផលិតកម្មលើសសមត្ថភាព និងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ។ ការស៊ើបអង្កេតនេះអាចនាំឲ្យមានការបន្ថែមពន្ធលើទំនិញមួយចំនួនរបស់កម្ពុជា។

តុលាការខេត្តព្រះសីហនុផ្តន្ទាទោសជនជាតិចិន ៣នាក់ និងវៀតណាម ១នាក់ ដាក់ពន្ធនាគារ​អស់មួយ​ជីវិត

សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ជនជាតិចិនចំនួន ៣នាក់ និង

តុលាការខេត្តព្រះសីហនុផ្តន្ទាទោសជនជាតិចិន ៣នាក់ និងវៀតណាម ១នាក់ ដាក់ពន្ធនាគារ​អស់មួយ​ជីវិត

សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ជនជាតិចិនចំនួន ៣នាក់ និងជនជាតិវៀតណាម ១នាក់ ត្រូវបានផ្តន្ទាទោស ដោយជាប់ពន្ធនាគារ​អស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់ៗចំនួន ២០០លានរៀល។ ការផ្តន្ទាទោសធ្ងន់ធ្ងររបស់តុលាការខេត្តព្រះសីហនុទៅលើជនបរទេសទាំងនេះ ធ្វើឡើងក្រោយរកឃើញថា ​ពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសផលិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សម្អាតប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់។

អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់ មុត្ឆតាបា ខាមេណី ប្រកាសសារជាលើកទី​១​​ ​​ថា “​អ៊ីរ៉ង់​​នឹង​សងសឹក ”

ល្ងាចថ្ងៃព្រហស្បតិ៍​ទី​១២មីនា បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បាន​ផ្សាយខ្លឹមសារ​នៃសារ​លើកទី​

អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់ មុត្ឆតាបា ខាមេណី ប្រកាសសារជាលើកទី​១​​ ​​ថា “​អ៊ីរ៉ង់​​នឹង​សងសឹក ”

ល្ងាចថ្ងៃព្រហស្បតិ៍​ទី​១២មីនា បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បាន​ផ្សាយខ្លឹមសារ​នៃសារ​លើកទី​១​របស់ លោក មុត្ឆតាបា ខាមេណី ​បន្ទាប់ពីត្រូវបានតែងតាំងជា​អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់។ ក្នុងសារ​នេះ អគ្គមគុទេសក៍​កំពូលអ៊ីរ៉ង់ បានប្រកាសថាអ៊ីរ៉ង់នឹងសងសឹក​​។ លោក មុត្ឆតាបា ខាមេណី ដែលរហូតពេលនេះ​មិន​ទាន់​បង្ហាញមុខជាសាធារណៈនេះ បាន​ប្រកាសទៀតថា អ៊ីរ៉ង់​នឹងបន្ត​​បិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដើម្បីដាក់សម្ពាធលើអាមេរិកនិងអ៊ីស្រាអែល​។

ក្រុមហ៊ុន​បណ្តាញ​សង្គម​ Meta លុបចោល​គណនី ១៥ម៉ឺន ដែលពាក់ព័ន្ធ​បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គណនី​បណ្តាញ​សង្គម ចំនួន ១៥០ ០០០ ​ត្រូវក្រុមហ៊ុន​ Meta សម្រេច​​​

ក្រុមហ៊ុន​បណ្តាញ​សង្គម​ Meta លុបចោល​គណនី ១៥ម៉ឺន ដែលពាក់ព័ន្ធ​បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គណនី​បណ្តាញ​សង្គម ចំនួន ១៥០ ០០០ ​ត្រូវក្រុមហ៊ុន​ Meta សម្រេច​​​លុប​ចោល​ ព្រោះតែ​មាន​ជាប់​ពាក់ព័ន្ធបណ្តាញក្រុម​ឧក្រិដ្ឋកម្មឆបោកអនឡាញ។ ​ការ​លុប​ចោលនេះ ឋិតក្រោម​កិច្ចសហការស៊ើបអង្គេត​​របស់​ក្រុមហ៊ុនបណ្តាញសង្គម Meta ជាមួយ​និង​ ​អាជ្ញាធរប្រទេស​ជាច្រើន ក្នុងនោះមាន ប៉ូលិស​ថៃ អាមេរិក និង​អង់គ្លេស ចូលរួម​ផង។  

អ៊ីរ៉ង់សំរុកវាយប្រហារ​នៅតំបន់​ឈូងសមុទ្រពែក្ស បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខប្រកាសប្រាប់​​ឲ្យ​​ឈប់

កាលពីថ្ងៃពុធ ទី​១១មីនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោតអនុម័ត​សេចក

អ៊ីរ៉ង់សំរុកវាយប្រហារ​នៅតំបន់​ឈូងសមុទ្រពែក្ស បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខប្រកាសប្រាប់​​ឲ្យ​​ឈប់

កាលពីថ្ងៃពុធ ទី​១១មីនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោតអនុម័ត​សេចក្តីសម្រេចចិត្តរួមមួយ ដោយ​បានហៅ​ឲ្យ​អ៊ីរ៉ង់ ត្រូវតែឈប់វាយប្រហារ​មកលើ​បណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែក្ស​។ ក៏ប៉ុន្តែ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍​ គេសង្កេតឃើញថា អ៊ីរ៉ង់​បានសំរុកវាយ​ប្រហារកាន់តែខ្លាំង មកលើនាវាដឹកប្រេង ទីតាំងស្តុកប្រេងឆៅ ព្រមទាំងទីក្រុងធំៗ នៅតាម​បណ្តាប្រទេសក្នុងតំបន់នេះ។

រុស្ស៊ី ផ្តាច់អ៊ីនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព

រុស្ស៊ី ផ្តាច់អ៊ីនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ីនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី  ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។

ចិនអនុម័តច្បាប់​បង្រួបបង្រួមជាតិសាសន៍ ទោះបីរងពាក្យរិះគន់ខ្លាំង

សភាប្រជាជន​ចិន​ អនុម័តច្បាប់​ថ្មី ស្តីពី​ការ​បង្រួបបង្រួមជាតិពន្ធុ ដែល​មាន​វត្ថុបំណង​ពង្

ចិនអនុម័តច្បាប់​បង្រួបបង្រួមជាតិសាសន៍ ទោះបីរងពាក្យរិះគន់ខ្លាំង

សភាប្រជាជន​ចិន​ អនុម័តច្បាប់​ថ្មី ស្តីពី​ការ​បង្រួបបង្រួមជាតិពន្ធុ ដែល​មាន​វត្ថុបំណង​ពង្រឹងសុខដុមនីយកម្មក្នុង​សង្គម និង​ទប់ស្កាត់​វិច្ឆេទកម្ម​ជាតិសាសន៍​ ដែល​ទាមទារ​ផ្តាច់ខ្លួន​បំបែកទឹកដី។ វិធានការ​ច្បាប់​ថ្មីនេះ ​បាន​កំណត់យកភាសាគោលផ្លូវការតែមួយ សម្រាប់ប្រើប្រាស់​ក្នុង​​វិស័យ​សិក្សាធិការ ធុរកិច្ច និង​ទីសាធារណៈ​។ ​អង្គការ​សង្គមស៊ីវិល​បានរិះគន់ ច្បាប់ថ្មី​នេះ ថា​ ផ្តាច់​ឫសគល់ក្មេង​ៗ ចេញ​ពី​អត្តសញ្ញាណជាតិ​សាសន៍​ដូនតារបស់ខ្លួន។​​ ​

ក្រសួងសុខាភិបាលបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដោយសារប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ

នៅថ្ងៃទី១១មីនា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ក្រោមមូលហេតុថា ទីក

ក្រសួងសុខាភិបាលបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដោយសារប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ

នៅថ្ងៃទី១១មីនា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ក្រោមមូលហេតុថា ទីកន្លែងព្យាបាលឯកជនមួយនេះបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ។ អ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាលបានសាទរនឹងការសម្រេចរបស់ក្រសួងសុខាភិបាល និងបានស្នើឲ្យមានការពង្រឹងក្រមសីលធម៌របស់បុគ្គលិកដែលបម្រើការក្នុងវិស័យសុខាភិបាលបន្ថែមទៀត។

កម្ពុជាអះអាងថាបានបង្កកទ្រព្យសម្បត្តិទាំងអស់របស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី

ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលចេញផ្សាយនៅថ្ងៃទី១១មីនាម្សិលមិញ លោក ឆៃ ស៊ី

កម្ពុជាអះអាងថាបានបង្កកទ្រព្យសម្បត្តិទាំងអស់របស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី

ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលចេញផ្សាយនៅថ្ងៃទី១១មីនាម្សិលមិញ លោក ឆៃ ស៊ីណារិទ្ធ ប្រធានគណៈកម្មការ គ.ប.ឆ.ប បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានបង្កកទ្រព្យសម្បត្តិរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី ដែលរួមមានអចលនទ្រព្យ និងអាជីវកម្មជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ តាមលោក ឆៃ ស៊ីណារិទ្ធ ទោះបីជាកម្ពុជាបានធ្វើបត្យាប័ន​ឧក្រិដ្ឋជនរូបនេះទៅឱ្យ​ចិន តែរូបគេនៅតែត្រូវ​ប្រឈមនឹងការផ្តន្ទាទោសនៅកម្ពុជា នាពេលខាងមុនផងដែរ។

រុស្ស៊ី ផ្តាច់អ៊ិនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព

រុស្ស៊ី ផ្តាច់អ៊ិនធ័រនែតក្នុងស្រុក ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារបច្ចេកវិទ្យា ពីសំណាក់អ៊ុយក្រែន

ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ិនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី  ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។

នុយក្លេអ៊ែរស៊ីវិល​ ជា​ស្នូលយុទ្ធសាស្ត្រ ដើម្បី​ឯករាជ្យភាពថាមពល​​ជប៉ុន

ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០២៦ ជា​ទិវា​ខួប១៥ឆ្នាំគត់​ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊

នុយក្លេអ៊ែរស៊ីវិល​ ជា​ស្នូលយុទ្ធសាស្ត្រ ដើម្បី​ឯករាជ្យភាពថាមពល​​ជប៉ុន

ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០២៦ ជា​ទិវា​ខួប១៥ឆ្នាំគត់​ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា ដែលបង្កឡើង​ដោយ​រលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដី។  គ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា  ​បាន​សម្លាប់ និងធ្វើឲ្យមនុស្សរងគ្រោះ រាប់ម៉ឺននាក់ ព្រម​ទាំង​បង្កផលវិបាក​ខ្លាំង ​ដោះស្រាយមិនទាន់​ចប់ មកទល់​សព្វថ្ងៃ​​។ ​ទោះម្តេច​ក្តី នុយក្លេអ៊ែរស៊ីវិល នៅតែ​បន្ត​ជាស្នូលយុទ្ធសាស្ត្រ ដើម្បីឯករាជ្យ​ភាពថាមពល របស់​រដ្ឋាភិបាល​ជប៉ុនបច្ចុប្បន្ន​។​​ 

ប្រទេសសមាជិកAIE/IEA ព្រមព្រៀងគ្នាបញ្ចេញស្តុក​ប្រេងបម្រុង​ សរុបចំនួន​៤០០លានធុងបារីល

ប្រឈមនឹងវិបត្តិ​តម្លៃប្រេងឡើងថ្លៃ នៅទូទាំងពិភពលោក ក្រោយផ្ទុះសង្គ្រាមនៅដើមបូព៌ា ក្រុមប្រទ

ប្រទេសសមាជិកAIE/IEA ព្រមព្រៀងគ្នាបញ្ចេញស្តុក​ប្រេងបម្រុង​ សរុបចំនួន​៤០០លានធុងបារីល

ប្រឈមនឹងវិបត្តិ​តម្លៃប្រេងឡើងថ្លៃ នៅទូទាំងពិភពលោក ក្រោយផ្ទុះសង្គ្រាមនៅដើមបូព៌ា ក្រុមប្រទេសទាំង៣២​ សមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ បានមូលមតិគ្នាសុខចិត្ត​បញ្ចេញស្តុកប្រេង​បម្រុង សរុបចំនួន​៤០០លានធុងបារីល។ ទោះជាយ៉ាងណា អ្នកជំនាញអះអាងថា សម្រាប់ពេលនេះ ពិភពលោក​មិនទាន់ខ្វះប្រេងឥទ្ធនៈប្រើនោះទេ តែការបញ្ចេញស្តុក​ប្រេង​បម្រុង យក​មក​​ចាក់បញ្ជូលមកក្នុងទីផ្សារ គឺជាវិធានការ​ដើម្បី​ជួយ​ទាញតម្លៃ​ប្រេង​ឲ្យធ្លាក់ចុះប៉ុណ្ណោះ។

តើរដ្ឋាភិបាលកម្ពុជាគួរមានវិធានការអ្វីខ្លះនៅចំពោះមុខតម្លៃប្រេងឥន្ធនៈឡើងកប់ពពក?

ប្រឈមនឹងវិបត្តិថាមពលជាសកលដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះ ប្រទេសមួយចំនួនបានដាក់ចេ

តើរដ្ឋាភិបាលកម្ពុជាគួរមានវិធានការអ្វីខ្លះនៅចំពោះមុខតម្លៃប្រេងឥន្ធនៈឡើងកប់ពពក?

ប្រឈមនឹងវិបត្តិថាមពលជាសកលដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាពេលនេះ ប្រទេសមួយចំនួនបានដាក់ចេញនូវវិធានការសន្សំសំចៃថាមពល។ វៀតណាម និងថៃបានលើកទឹកចិត្តឲ្យបុគ្គលិករដ្ឋ និងឯកជនធ្វើការពីផ្ទះ រួមទាំងសន្សំសំចៃភ្លើងអគ្គិសនី។ ហ្វីលីពីនបានបន្ថយថ្ងៃធ្វើការរបស់មន្ត្រីរដ្ឋការមកនៅត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍។ សម្រាប់កម្ពុជា និងក្រៅពីអំពាវនាវឱ្យពលរដ្ឋចូលរួមសន្សំសំចៃថាមពល រដ្ឋាភិបាលនៅមិនទាន់បានដាក់ចេញនូវវិធានការផ្សេងនៅឡើយទេ។ ត្រង់ចំណុចនេះត្រវបានអ្នកឃ្លាំមើលសង្គមមួយចំនួនផ្តល់ជាយោបល់ថា កម្ពុជាគួរមានវិធានការសន្សំសំចៃថាមពល ដូចវៀតណាម ថៃ ឬហ្វីលីពីនដែរ។

របប​ផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់​គំរាមប្រជាជនខ្លួន ថាប្រយ័ត្នស្លាប់បើហ៊ានចេញ​ធ្វើបាតុកម្ម​ប្រឆាំង

ទោះបីជាកំពុងតែរងការវាយប្រហារ បាញ់​ប្លោងគ្រាប់​យ៉ាងខ្លាំង ពីកងទ័ពអាមេរិកនិងអ៊ីស្រាអែល តែរ

របប​ផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់​គំរាមប្រជាជនខ្លួន ថាប្រយ័ត្នស្លាប់បើហ៊ានចេញ​ធ្វើបាតុកម្ម​ប្រឆាំង

ទោះបីជាកំពុងតែរងការវាយប្រហារ បាញ់​ប្លោងគ្រាប់​យ៉ាងខ្លាំង ពីកងទ័ពអាមេរិកនិងអ៊ីស្រាអែល តែរបបផ្តាច់ការ​អ៊ីស្លាមអ៊ីរ៉ង់ មិន​បានភ្លេចទេក្នុងការគំរាម​​ប្រជាជនខ្លួនឯង​។ អគ្គមេបញ្ជាការនគរបាល​អ៊ីរ៉ង់​ បានប្រកាសនៅថ្ងៃពុធទី​១១មីនានេះ​ ដោយ​គំរាម​ថា​អ្នកណាក៏ដោយ​ ឲ្យ​តែហ៊ានចុះផ្លូវ​ធ្វើបាតុកម្ម​ប្រឆាំង ​​ អ្នកនោះនឹងត្រូវចាត់ទុកថាជា​សត្រូវ​របស់អ៊ីរ៉ង់ ហើយនឹងរងការបង្រ្កាបដោយ​មិនបង្អង់ដៃ​។ សំដីគំរាមនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការបន្តដំណើរដ៏រឹងរូស​នៃ​របបផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់ ជាមួយ​នឹងមេដឹកនាំកំពូលថ្មី ឈ្មោះ មុត្ឆតាបា ខាមេណី​។

សង្គ្រាម​អ៊ីរ៉ង់៖ នាវា​និង​កប៉ាល​ច្រើន​ឡើងៗ រងការវាយប្រហារ​នៅ​ច្រកសមុទ្ទអកមូស្ស

សង្គ្រាមអ៊ីរ៉ង់ ជះឥទ្ធិពល​ប៉ះពាល់​ខ្លាំង​​​ដល់​សេដ្ឋកិច្ច​សកលលោក ព្រោះតែ​បញ្ហាបិទខ្ទប់​

សង្គ្រាម​អ៊ីរ៉ង់៖ នាវា​និង​កប៉ាល​ច្រើន​ឡើងៗ រងការវាយប្រហារ​នៅ​ច្រកសមុទ្ទអកមូស្ស

សង្គ្រាមអ៊ីរ៉ង់ ជះឥទ្ធិពល​ប៉ះពាល់​ខ្លាំង​​​ដល់​សេដ្ឋកិច្ច​សកលលោក ព្រោះតែ​បញ្ហាបិទខ្ទប់​ផ្លូវ​ចរាចរណ៍​នាំចេញប្រេង​ នៅ​ច្រក​​សមុទ្ទអកមូស្ស ដែលអ៊ីរ៉ង់​កាន់កាប់​​។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាន​យល់​ច្បាស់​អំពី​យុទ្ធសាស្ត្រ​ដាក់​សម្ពាធមួយ​នេះ និង​បានប្រកាស​បន្តរាយ​គ្រាប់​មីន​ នៅ​សមុទ្ទអកមូស្ស។ ទ័ព​ជើង​អង់គ្លេស បញ្ជាក់ថា យ៉ាងហោច​នាវា​ ៣ គ្រឿងបន្ថែមទៀត បាន​​ផ្ទុះ​ឆេះ​ នៅថ្ងៃពុធ ទី​១១មីនា​។ អាមេរិក​ ក៏​ ប្រកាសថា បាន​កម្ទេច​នាវានិង​កប៉ាលអ៊ីរ៉ង់ ១៦គ្រឿង ដែល​ចេញទៅ​រាយ​មីន។​​  

អ្នកប្រកបរបរដឹកជញ្ជូនត្អូញត្អែរពីការធ្លាក់ចំណូលដោយសារតម្លៃប្រេងឥន្ធនៈឡើងកប់ពពក

អ្នកប្រកបរបរដឹកជញ្ជូនក្នុងរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភពីតម្លៃប្រេងឥន្ធនៈឡើងកប់ពពក

អ្នកប្រកបរបរដឹកជញ្ជូនត្អូញត្អែរពីការធ្លាក់ចំណូលដោយសារតម្លៃប្រេងឥន្ធនៈឡើងកប់ពពក

អ្នកប្រកបរបរដឹកជញ្ជូនក្នុងរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភពីតម្លៃប្រេងឥន្ធនៈឡើងកប់ពពកដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ អ្នករត់តាក់ស៊ីបានត្អូញត្អែរពីការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវជិះរថយន្តឈ្នួល។ គួរជម្រាប​ជូនថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ ប្រេងសាំងធម្មតាមានតម្លៃ ៥២០០រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៦០៥០រៀលក្នុង ១លីត្រ។ 

កម្ពុជាបដិសេធព័ត៌មានថៃដែលថា លោក ហ៊ុន ម៉ាណែតនឹងចរចាបញ្ហាព្រំដែន ក្រោយចូលឆ្នាំខ្មែរ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានចេញមុខបដិសេធនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លើកា

កម្ពុជាបដិសេធព័ត៌មានថៃដែលថា លោក ហ៊ុន ម៉ាណែតនឹងចរចាបញ្ហាព្រំដែន ក្រោយចូលឆ្នាំខ្មែរ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានចេញមុខបដិសេធនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លើការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលថា កិច្ចចរចាបញ្ហាព្រំដែនកម្ពុជា-ថៃអាចធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំថ្មី។ បើតាមលោក ប៉ែន បូណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត មិនធ្លាប់និយាយ ឬបង្ហោះសារណាមួយដែលថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើឡើងនៅក្រោយពិធីសង្ក្រាន្តនោះទេ។

កម្ពុជាជាប់បំណុលសាធារណៈជាង ១៣ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៥

ត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាជាប់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុប ១៣,០៥ពាន់លានដុល្ល

កម្ពុជាជាប់បំណុលសាធារណៈជាង ១៣ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៥

ត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាជាប់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុប ១៣,០៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​២០២៤។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ តែយ៉ាងណា ក្នុងឆ្នាំ​២០២៥ ​រដ្ឋាភិបាលកម្ពុជាក៏បានទូទាត់សេវាបំណុលត្រឡប់ទៅវិញបានចំនួនជាង ៦៧៨លានដុល្លារអាមេរិក។

ថៃប្រកាសមិនទទួលពលករខ្មែរថ្មីបន្ថែមទៀតក្រោម​ក្តីបារម្ភសន្តិសុខ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារ បានប្រកាសពីការ​មិនអនុញ្ញាតឱ្យមានពលករខ្មែរ​ថ្មី​ឱ្យ​ចូលទ

ថៃប្រកាសមិនទទួលពលករខ្មែរថ្មីបន្ថែមទៀតក្រោម​ក្តីបារម្ភសន្តិសុខ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារ បានប្រកាសពីការ​មិនអនុញ្ញាតឱ្យមានពលករខ្មែរ​ថ្មី​ឱ្យ​ចូលទៅធ្វើការនៅក្នុងប្រទេសថៃទៀតឡើយ ក្រោមហេតុផល​បារម្ភពី​សន្តិសុខសុវត្ថិភាព។ បើតាមចុះផ្សាយរបស់កាសែតថៃបាងកកបុស្តិ៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ការសម្រេចនេះកើតឡើង ខណៈ​វិស័យឯកជនថៃកំពុងបារម្ភពីកង្វះខាតកម្លាំងពលកម្ម អំឡុងនៃ​​​ជម្លោះតាមព្រំដែនកម្ពុជា-ថៃ។​ 

ជម្លោះព្រំដែន៖ ពលរដ្ឋក្នុងភូមិព្រៃចាន់បន្តស្នើអោយអន្តរជាតិជួយស្វែងរកយុត្តិធម៌

នៅក្រោយបទឈប់បាញ់ ផ្ទះពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ២ពាន់ខ្នង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកង

ជម្លោះព្រំដែន៖ ពលរដ្ឋក្នុងភូមិព្រៃចាន់បន្តស្នើអោយអន្តរជាតិជួយស្វែងរកយុត្តិធម៌

នៅក្រោយបទឈប់បាញ់ ផ្ទះពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ២ពាន់ខ្នង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងយោធាថៃបំផ្លិចបំផ្លាញ និងកាន់កាប់ដោយការរាយបន្លាលួស និងហ៊ុព័ទ្ធដោយទូកុងតឺន័រ។ ទង្វើរំលោភបំពានរបស់យោធាថៃទាំងនេះបានបង្ខំឱ្យពលរដ្ឋខ្មែរជាង ៣ពាន់គ្រួសារ ស្មើនឹងជាង ១ម៉ឺននាក់ត្រូវបាត់បង់ផ្ទះសម្បែង មុខរបរ និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាង។ ពួកគេបានបង្ហាញនូវការឈឺចាប់ និងស្នើសុំអោយអន្តរជាតិបន្តជួយស្វែងរកយុត្តិធម៌។

Bloomberg៖ ចេន ហ្ស៊ី ប្រើសកម្មភាពសប្បុរសធម៌ដើម្បីបិទបាំងបទល្មើសអនឡាញ និងលាងលុយកខ្វក់

នៅថ្ងៃទី១១ មីនានេះ កាសែតអាមេរិក Bloomberg បានលាតត្រដាងជីវិតដ៏​ឡូយឆាយរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្

Bloomberg៖ ចេន ហ្ស៊ី ប្រើសកម្មភាពសប្បុរសធម៌ដើម្បីបិទបាំងបទល្មើសអនឡាញ និងលាងលុយកខ្វក់

នៅថ្ងៃទី១១ មីនានេះ កាសែតអាមេរិក Bloomberg បានលាតត្រដាងជីវិតដ៏​ឡូយឆាយរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី មុនត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ចូនទៅឲ្យចិន។ បើតាមកាសែត Bloomberg មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី បានប្រើសកម្មភាពសប្បុរសធម៌ទៅបោកបញ្ឆោតមនុស្សទូទៅ តាមរយៈការផ្តល់ថវិកាឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងវិបត្តិកូវីដ១៩ ឬការផ្តល់អាហារូបករណ៍ដល់សិស្សនិសិ្សតកម្ពុជាជាដើម។

ហេតុអ្វីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើងខ្ពស់ជាងតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក?

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅនៅលើពិភពលោកបានបន្តធ្លាក់ចុះបន្តិចវិញ បន្ទាប់ពី

ហេតុអ្វីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើងខ្ពស់ជាងតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក?

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅនៅលើពិភពលោកបានបន្តធ្លាក់ចុះបន្តិចវិញ បន្ទាប់ពីបានឡើងថ្លៃយ៉ាងគំហុកក្នុងពេលសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍មុន។ នៅអង់គ្លេស ប្រេងឆៅមានតម្លៃ ៨៧ដុល្លារក្នុងមួយធុងបារីល ពោលធ្លាក់ចុះ ០,២៣% ខណៈនៅអាមេរិកមានតម្លៃ ៨៣ដុល្លារ ពោលធ្លាក់ចុះ ០,៤៤%។ តែនៅកម្ពុជាក្នុងថ្ងៃទី១១ មីនានេះ តម្លៃប្រេងសាំងធម្មតាបានហក់ឡើង ៥ ២០០រៀល ក្នុង១លីត្រ ពោលកើនឡើង ៨០០រៀល ធៀបកាលពី ៣ថ្ងៃមុន ហើយប្រេងម៉ាស៊ូតបានហក់ឡើង ៦០៥០រៀល ពោលកើនឡើង ៩០០រៀលក្នុង១លីត្រ៕

អ.ស.ប.ចោទរុស្ស៊ីថា​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុង​ករណីពង្រត់កុមារអ៊ុយក្រែន

ក្នុងករណីពង្រត់កុមារអ៊ុយក្រែន គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​ រុ

អ.ស.ប.ចោទរុស្ស៊ីថា​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុង​ករណីពង្រត់កុមារអ៊ុយក្រែន

ក្នុងករណីពង្រត់កុមារអ៊ុយក្រែន គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​ រុស្ស៊ី ថា​បាន​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ នេះបើផ្អែក​តាម​របាយការណ៍​ស៊ើប​អង្កេត ដែល​ទើបតែ​ប្រកាស​ផ្សាយ នៅថ្ងៃអង្គារ ទី​១០មីនា ពីទីក្រុង​ហ្សឺណែវ។ ក្រៅពីទាត់​ចោល​របាយការណ៍ស៊ើប​អង្កេត​ ប្រទេសរុស្ស៊ីក៏​មិន​​ទទួលស្គាល់គណៈកម្មការឯករាជ្យរបស់អង្គការសហប្រជាតិ នេះទេ។​​

លោក​ម៉ាក្រុងប្រកាស​​ថានុយក្លេអ៊ែរស៊ីវីល គឺជាប្រភពថាមពល​ដែល​​ពង្រឹង​​ឯករាជ្យនិងអធិបតេយ្យភាព

លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានចូលរួមបើកសម្ពោធ​ជំនួប​កំពូល​នុយក្លេអែរលើកទី២ នៅទីក្រ

លោក​ម៉ាក្រុងប្រកាស​​ថានុយក្លេអ៊ែរស៊ីវីល គឺជាប្រភពថាមពល​ដែល​​ពង្រឹង​​ឯករាជ្យនិងអធិបតេយ្យភាព

លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានចូលរួមបើកសម្ពោធ​ជំនួប​កំពូល​នុយក្លេអែរលើកទី២ នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី​១០​មីនា។ ក្នុង​ឱកាសនេះ​​ លោក​ម៉ាក្រុង​បានប្រកាសថា នុយក្លេអ៊ែរស៊ីវីល គឺជា​ប្រភពថាមពល​ដ៏​ល្អ ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ហើយជាពិសេសនោះ គឺពង្រឹងឯករាជ្យអធិបតេយ្យភាពថាមពល។ ការលើកឡើងរបស់​លោកម៉ាក្រុងនេះ គឺស្ថិតក្នុងបរិបទដែលពិភពលោក​កំពុងតែជ្រួលច្របល់ ដោយសារតែខ្លាចមានវិបត្តិខ្វះប្រេងកាតប្រើ បន្ទាប់ពីសង្គ្រាមនៅដើមបូព៌ាបាន​ផ្ទុះឡើង។

Get more results via ClueGoal