តើមានបញ្ហាអ្វីខ្លះដែលកំពុងបន្តចាក់ឫសនៅក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា?
newsare.net
នៅក្នុងវេទិកាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកតើមានបញ្ហាអ្វីខ្លះដែលកំពុងបន្តចាក់ឫសនៅក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា?
នៅក្នុងវេទិកាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនចូលរួមបានកត់សម្គាល់ថា បញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាដែលកើតចេញពីបុគ្គលផង និងពីការអនុវត្តគោលនយោបាយផងនោះត្រូវការ ការវះកាត់ជាបន្ទាន់ ពិសេសនៅក្នុងស្ថានភាពដែលកម្ពុជាកំពុងមានវិបត្តិ។ សម្រាប់អ្នកវិភាគសង្គម ហេតុផលដែលនាំឱ្យប្រព័ន្ធអភិបាលកិច្ចកម្ពុជាបន្តមានបញ្ហា ក៏ព្រោះតែលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធនីតិរដ្ឋស្ទើរ រលត់បាត់ពីកម្ពុជា។ ក្នុងន័យនេះ អ្នកវិភាគបានស្នើឲ្យរដ្ឋាភិបាលវះកាត់មន្ត្រីដែលប្រៀបបាននឹងត្រីស្អុយក្នុងកន្ត្រក បើមិនដូច្នោះទេ កម្ពុជានឹងរងវិបត្តិនិទណ្ឌភាពក្នុងសង្គមកាន់តែខ្លាំង។ សូមស្តាប់សេចក្តីរាយការណ៍លម្អិតរបស់ សាំ ឧត្តម Read more














