Cambodia



Refining relations: India pumps up goodwill as neighbours seek emergency fuel

India is responding to urgent fuel requests from Nepal, Bangladesh, and Sri Lanka. These nations face shortages due to Middle East supply disruptions. India, a major refiner, is assessing its domestic needs before deciding on exports. This situation highlight

នាយករដ្ឋមន្រ្តីវៀតណាមធ្វើដំណើរទៅរុស្ស៊ី ដើម្បីចុះកិច្ចព្រមព្រៀងវិនិយោគទុនលើវិស័យថាមពល

នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មីញ ជីញ បានចាកចេញពីទីក្រុងហាណូយ នៅថ្ងៃអាទិត្យ ទី២២ មីនា ដើម្

នាយករដ្ឋមន្រ្តីវៀតណាមធ្វើដំណើរទៅរុស្ស៊ី ដើម្បីចុះកិច្ចព្រមព្រៀងវិនិយោគទុនលើវិស័យថាមពល

នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មីញ ជីញ បានចាកចេញពីទីក្រុងហាណូយ នៅថ្ងៃអាទិត្យ ទី២២ មីនា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅរស្ស៊ី។ ដំណើរទស្សនកិច្ចរយពេលៈ៤ថ្ងៃនេះ ធ្វើឡើងក្នុងកម្មវត្ថុ ពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ផ្តោតលើវិស័យថាមជាចម្បង។

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦ ដោយ​សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦ ដោយ​សាំ ឧត្តម

ចិនបានសន្យាពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ ខណៈពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សង្រ្គាមនៅមជ្ឈិមបូព៌ា

នៅក្នុងស្ថានការណ៍ពិភពលោកកាន់តែតានតឹង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ចិនបានបង្ហាញមហិច្ឆតា ច

ចិនបានសន្យាពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ ខណៈពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សង្រ្គាមនៅមជ្ឈិមបូព៌ា

នៅក្នុងស្ថានការណ៍ពិភពលោកកាន់តែតានតឹង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ចិនបានបង្ហាញមហិច្ឆតា ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូវិនិយោគបរទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន នៅថ្ងៃអាទិត្យទី ២២មីនានេះ នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានប្រកាស ថា ចិនមានឆន្ទៈក្នុងការពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិជាមួយប្រទេសដទៃ។ ដៃគូពាណិជ្ជកម្មជាមួយចិនជាច្រើនធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំង កាត់បន្ថយអតិរេកពាណិជ្ជកម្មដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងស្រុក។

សង្រ្គាមដើមបូព៌ា៖ ជាលើកទី១ មីស៊ីលអ៊ីរ៉ង់បង្កឲ្យមានមនុស្សរបួសច្រើននាក់នៅទឹកដីអ៊ីស្រាអែល

ទោះរងការវាយប្រហារពីអ៊ីស្រាអែលដែលរួមដៃជាមួយ​អាមេរិក នៅ​៣សប្តាហ៍នេះ អ៊ីរ៉ង់​គ្មាន​បង្ហាញស

សង្រ្គាមដើមបូព៌ា៖ ជាលើកទី១ មីស៊ីលអ៊ីរ៉ង់បង្កឲ្យមានមនុស្សរបួសច្រើននាក់នៅទឹកដីអ៊ីស្រាអែល

ទោះរងការវាយប្រហារពីអ៊ីស្រាអែលដែលរួមដៃជាមួយ​អាមេរិក នៅ​៣សប្តាហ៍នេះ អ៊ីរ៉ង់​គ្មាន​បង្ហាញសញ្ញា​ចុះខ្សោយ។ នៅថ្ងៃអាទិត្យទី​២២​មីនានេះ កងទ័ពអ៊ីរ៉ង់​នៅបន្ត​បាញ់យ៉ាងប្រសាច គ្រាប់មីស៊ីល និងដ្រូន​សំដៅទឹកដីអ៊ីស្រាអែល។ កាលពីល្ងាច​ថ្ងៃសៅរ៍ ​គ្រាប់មីស៊ីល​របស់អ៊ីរ៉ង់បានវាយទម្លុះសំណាញ់មេឃ ឬប្រព័ន្ធការពារ​ដែនអាកាសរបស់អ៊ីស្រាអែល រហូត​បង្ក​ឲ្យមានមនុស្ស​របួសជាង​១០០នាក់។ លោកត្រាំឯណោះវិញបាន​និយាយគំរាមទុកពេល​៤៨ម៉ោង ឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ​អកមូហ្ស បើសិន​ចង់​ឲ្យអាមេរិក​វាយបំផ្លាញទីតាំង​ហេដ្ឋារចនាសម្ព័ន្ធថាមពល។ អ៊ីរ៉ង់មិនចុះញ៉ម និង​បានគំរាម​បើកមុខ​សង្រ្គាមមួយទៀត​នៅ​សមុទ្រ​ក្រហម ដែលជា​ផ្លូវ​ចូល​ទៅ​ព្រែកជីកស៊ុយអេ។

ក្រសួងកសិកម្ម៖ ការចាប់កំណើតរបស់ផ្សោតនៅដើមឆ្នាំ២០២៦ ជាលទ្ធផលនៃការទប់ស្កាត់បទល្មើសនេសាទ

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ រដ្ឋបាលជលផលក្រចេះ ស្ទឹងត្រែង និងអង្គការ

ក្រសួងកសិកម្ម៖ ការចាប់កំណើតរបស់ផ្សោតនៅដើមឆ្នាំ២០២៦ ជាលទ្ធផលនៃការទប់ស្កាត់បទល្មើសនេសាទ

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ រដ្ឋបាលជលផលក្រចេះ ស្ទឹងត្រែង និងអង្គការ WWF នៅខេត្តស្ទឹងត្រែងបានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀត នៅអន្លង់កោះសន្ទក់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នៅឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ ដែលកើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

បក្សប្រឆាំងគ្រោងស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រី ដើម្បីជជែកពីវិបត្តិនយោបាយនិងសង្គម

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងពីគម្រោងស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា

បក្សប្រឆាំងគ្រោងស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រី ដើម្បីជជែកពីវិបត្តិនយោបាយនិងសង្គម

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងពីគម្រោងស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជជែកពីស្ថានភាពនយោបាយ និងវិបត្តិសង្គមក្នុងពេលបច្ចុប្បន្ន។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរ មុននឹងបង្ហើបឲ្យដឹងដែរថា នៅក្នុងជំនួបគណបក្សប្រឆាំងគ្រោងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ពីបញ្ហាព្រំដែន ស្ថានភាពបំណុល និងវិបត្តិទំនិញឡើងថ្លៃ ដែលប្រជាពលរដ្ឋខ្មែរកំពុងជួបប្រទះ។

សាលាខេត្តកោះកុងថា គ្មានករណីទារលុយពីជនជាតិចិន ៤ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង​ទេ

រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថា

សាលាខេត្តកោះកុងថា គ្មានករណីទារលុយពីជនជាតិចិន ៤ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង​ទេ

រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថារដ្ឋបាលខេត្ត មិនបានទារប្រាក់ពីជនជាតិចិនជាថ្នូរនឹងការដោះលែងឡើយ។ ប្រតិកម្មរបស់សាលាខេត្តកោះកុងដូចនេះ ធ្វើឡើងបន្ទាប់ពីកាសែតអនឡាញឈ្មោះ Koh Kong Hot News បានចុះផ្សាយកាលពីថ្ងៃទី២០​​ ខែមីនា ឆ្នាំ២០២៦​ ដោយចោទប្រកាន់ថាអភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង និងក្រុមការងាររដ្ឋបាលបានទារប្រាក់ពីជនជាតិចិនចំនួន ៤ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងប្រមូលផ្តុំមួយចំនួននៅក្នុងខេត្តនេះ។

តើត្រូវធ្វើដូចម្តេចដើម្បីឲ្យមហាជនជឿទុកចិត្តលើសមត្ថកិច្ច នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍?

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យ

តើត្រូវធ្វើដូចម្តេចដើម្បីឲ្យមហាជនជឿទុកចិត្តលើសមត្ថកិច្ច នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍?

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យថា បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅតែជាកម្មវត្ថុនៃការបន្តជជែកវែកញែកគ្នានៅក្នុងចំណោមមហាជន។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តជជែកពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ  បន្ទាប់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃសុក្រទី២០ មីនាថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជាស្ត្រីដែលជាអ្នកបើកបរ ពោលគឺមិនមែនជាបុរសម្នាក់ ស្រវឹងជោគ ដែលជាកូនប្រុសរបស់អភិបាលស្រុកកងមាស ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាមៗ នៅពេលកើតហេតុនោះទេ។ តើសមត្ថកិច្ចជំនាញត្រូវធ្វើដូចម្តេច ដើម្បីជម្រះមន្ទិលមហាជនទៅលើករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ?

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យប៉ូលីសសម្រួលការកកស្ទះចរាចរណ៍ អំឡុងពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃ

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ ឲ្

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យប៉ូលីសសម្រួលការកកស្ទះចរាចរណ៍ អំឡុងពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃ

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ ឲ្យចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥ​ន្ធនៈ និងអគ្គិសនី ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅលើសកលលោក និងកម្ពុជា កំពុងឡើងថ្លៃយ៉ាងគំហុក។ នៅទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាដល់ក្រសួងមហាផ្ទៃ ឲ្យណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ចេញសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ដែលជាមូលហេតុនាំឲ្យមានការចំណាយប្រេងឥន្ធនៈបន្ថែម។

សមាជិកព្រឹទ្ធសភាថៃនឹងប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីលុប MOU ឆ្នាំ២០០០​ ជាមួយកម្ពុជា

គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដើម្ប

សមាជិកព្រឹទ្ធសភាថៃនឹងប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីលុប MOU ឆ្នាំ២០០០​ ជាមួយកម្ពុជា

គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដើម្បីសម្រេចថាគួរទុកអនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា លេខ៤៣(MOU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០០។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី២២មីនានេះ។ MOU លេខ៤៣នេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកំណត់ខណ្ឌសីមាតាមព្រំដែនគោករវាងកម្ពុជា និងថៃ។ មន្ត្រីកម្ពុជាកន្លងមកធ្លាប់បានបកស្រាយថា ថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នានេះបានដោយឯកតោភាគីបានឡើយ ដោយសារវាជាកិច្ចព្រមព្រៀងអន្តរជាតិរវាងកម្ពុជា និងថៃ។

កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងទិសដៅអបអរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចុងឆ្នាំ២០២៦

ថ្ងៃទី២០មីនា គឺជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដែលក្រុមប្រទេសនិយាយភាសាបារាំង មានប្រជាជនជិ

កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងទិសដៅអបអរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចុងឆ្នាំ២០២៦

ថ្ងៃទី២០មីនា គឺជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដែលក្រុមប្រទេសនិយាយភាសាបារាំង មានប្រជាជនជិត៤០០លាននាក់តែងនាំគ្នាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។ កម្ពុជាដែលជាសមាជិក និងជាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនី ក៏តែងតែប្រារព្ធទិវាអន្តរជាតិនេះជារៀងរាល់ឆ្នាំដែរ។ ប៉ុន្តែទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងប្រកបដោយអត្ថន័យ និងសារៈសំខាន់បន្ថែមទៀត ដោយសារកម្ពុជាកំពុងជំរុញ និងលើកកម្ពស់ភាសាបារាំងទៅដល់សិស្ស-និស្សិត ជាពិសេសយុវជនកម្ពុជា។ ជាការជំរុញ ក្នុងទិសដៅអបអរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋាភិបាល និងសមាជិកនៃប្រទេសនិយាយភាសាបារាំងចំនួនជាង៩០៕

ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែង​រដ្ឋមន្រ្តីការពារជាតិដែលប្រឆាំងនឹងវ៉ាស៊ីនតោន

ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអ

ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែង​រដ្ឋមន្រ្តីការពារជាតិដែលប្រឆាំងនឹងវ៉ាស៊ីនតោន

ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី​១៩មីនា បានធ្វើកំណែទម្រង់ ដោយ​ដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវ​ប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក? 

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី​ ២១ ខែមីនា ឆ្នាំ ​២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី​ ២១ ខែមីនា ឆ្នាំ ​២០២៦ ដោយ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី​ ២១ ខែមីនា ឆ្នាំ ​២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី​ ២១ ខែមីនា ឆ្នាំ ​២០២៦ ដោយ សាំ ឧត្តម

អ្នកគាំទ្រម៉ូស្គូម្នាក់ត្រូវចាប់បញ្ចូលទៅមន្ទីរពេទ្យវិកលចរិត ក្រោយពីទិតៀនលោកពូទីន

នៅរុស្ស៊ី អ្នកសរសេរBlogម្នាក់ដែលរមែងប្រកាន់ជំហរគាំទ្រ​នយោបាយរបស់​វិមានក្រេមឡាំង ស្រាប់តែត្

អ្នកគាំទ្រម៉ូស្គូម្នាក់ត្រូវចាប់បញ្ចូលទៅមន្ទីរពេទ្យវិកលចរិត ក្រោយពីទិតៀនលោកពូទីន

នៅរុស្ស៊ី អ្នកសរសេរBlogម្នាក់ដែលរមែងប្រកាន់ជំហរគាំទ្រ​នយោបាយរបស់​វិមានក្រេមឡាំង ស្រាប់តែត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យវិកលចរិត ក្រោយពីគាត់បានចេញផ្សាយអត្ថបទ ទិតៀនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និង ប្រតិបត្តិការវាយលុករបស់​រុស្ស៊ីចូលអ៊ុយក្រែន។ នេះបើតាម​ដំណឹងចុះផ្សាយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសុក្រទី ២០ ខែ មីនា។

លោកត្រាំបង្ហើបជាលើកទី១​ពី​លទ្ធភាព​កាត់បន្ថយ​ប្រតិបត្តិការយោធាវាយប្រហារលើអ៊ីរ៉ង់

បន្ទាប់ពី​បញ្ឆេះសង្រ្គាមវាយប្រហារ​ទៅលើអ៊ីរ៉ង់​បាន​៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល

លោកត្រាំបង្ហើបជាលើកទី១​ពី​លទ្ធភាព​កាត់បន្ថយ​ប្រតិបត្តិការយោធាវាយប្រហារលើអ៊ីរ៉ង់

បន្ទាប់ពី​បញ្ឆេះសង្រ្គាមវាយប្រហារ​ទៅលើអ៊ីរ៉ង់​បាន​៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ កាលពីថ្ងៃសុក្រទី ២០មីនា បាន​ព្រលយពាក្យ​ជាលើកទី១ថា អាមេរិកកំពុង​ពិចារណា​ កាត់បន្ថយបន្តិចម្តងៗ សកម្មភាព​យោធា​ប្រឆាំង​នឹងរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង កងទ័ពអាមេរិក និង​អ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បាន​បើកការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​នៅភាគកណ្តាលប្រទេស​អ៊ីរ៉ង់។ ទោះប្រទេស​រងការវាយប្រហារ​ពីអ៊ីស្រាអែល និងអាមេរិក ប្រជាជនអ៊ីរ៉ង់នៅពុះពារធ្វើបុណ្យសាសនា​ បិទបញ្ចប់ថ្ងៃ​បុណ្យតមអាហាររ៉ាម៉ាដ​ង់នៅក្នុងសាសនា​ឥស្លាម។

អាល់ហ្សេរី និងលីប៊ី បង្កើនផលិតកម្មប្រេងឥន្ធនៈក្នុងស្រុក និងការនាំចេញទៅអឺរ៉ុប

ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើង នៅចុងខែកុម្ភៈ កន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រា

អាល់ហ្សេរី និងលីប៊ី បង្កើនផលិតកម្មប្រេងឥន្ធនៈក្នុងស្រុក និងការនាំចេញទៅអឺរ៉ុប

ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើង នៅចុងខែកុម្ភៈ កន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេង និងឧស្ម័ន ជាច្រើនកន្លែង នៅតំបន់មជ្ឈិមបូព៌ា រងការខូចខាត់យ៉ាងធ្ងន់ធ្ងរ ដោយសារការប្រហារគ្នាទៅវិញទៅមក។ ដោយមើលឃើញពីតម្រូវការប្រេងឆៅ និងឧស្ម័នធម្មជាតិ ជាបន្ទាន់ អាល់ហ្សេរី និងលីប៊ី បានបង្កើនផលិតកម្មក្នុងស្រុក និងការនាំប្រេងឥន្ធនៈ ចេញទៅអឺរ៉ុប។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបាន បោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ រាប់សិបពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មទ្វេដង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេងឥន្ធនៈ។

ការនាំទំនិញថៃចូលកម្ពុជាតាមគោលការណ៍WTO ប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរដែរឬទេ?

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា

ការនាំទំនិញថៃចូលកម្ពុជាតាមគោលការណ៍WTO ប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរដែរឬទេ?

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រាបានទទួលស្គាល់ថា ទំនិញរបស់ថៃមួយចំនួននៅតែបន្ត ហូរចូលមកកម្ពុជា តាមច្រកព្រំដែនឡាវ ព្រោះកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ សេដ្ឋកិច្ចវិទូមួយចំនួនយល់ថា ការលើកឡើងរបស់អភិបាលខេត្តស្ទឹងត្រែង អាចប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលធ្វើពហិការទំនិញរបស់ថៃ និងខ្លះទៀតថា ការបកស្រាយរបស់អភិបាលខេត្តធ្វើឡើង ដោយមិនត្រូវតាមកាលៈទេសៈ។ តើការបន្តនាំចូលទំនិញថៃមកកម្ពុជា តាមគោលការណ៍ WTO ពិតជាធ្វើឲ្យប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរ?

គណៈកម្មាធិការសិទ្ធិមនុស្ស UNសម្តែងការព្រួយបារម្ភខ្លាំងចំពោះសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា

ក្នុងសម័យប្រជុំលើកទី១៤៥ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងក្នុង

គណៈកម្មាធិការសិទ្ធិមនុស្ស UNសម្តែងការព្រួយបារម្ភខ្លាំងចំពោះសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា

ក្នុងសម័យប្រជុំលើកទី១៤៥ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស គណៈកម្មាធិការ UNនេះ បានអះអាងថា កម្ពុជានៅមានចំណុចខ្វះខាតច្រើនពាក់ព័ន្ធនឹងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ យ៉ាងណាក៏ដោយ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអះអាងថា នឹងបញ្ឈប់នីតិវិធីតាមដានលើរបាយការណ៍នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់កម្ពុជា បន្ទាប់ពីមានការត្រួតពិនិត្យអស់រយៈពេលជាង ៣ឆ្នាំ។

លោក ជុំ សុភមករា៖ រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនឹងមានភ្ញៀវទេសចរទស្សនាជាង ៩ម៉ឺននាក់

ភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ២ ៦០០នាក់ បានប្រមូលផ្តុំគ្នាទស្សនាព្រ

លោក ជុំ សុភមករា៖ រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនឹងមានភ្ញៀវទេសចរទស្សនាជាង ៩ម៉ឺននាក់

ភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ២ ៦០០នាក់ បានប្រមូលផ្តុំគ្នាទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ។ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១មីនានេះថា នៅក្នុងរយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនេះ នឹងអាចមានភ្ញៀវទេសចរប្រមាណជាង ៩ម៉ឺននាក់ ពោលប្រហាក់ប្រហែលនឹងសមរាត្រីឆ្នាំកន្លងទៅដែរ។ មន្ត្រីអ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនបំផុត នៅមុខប្រាសាទអង្គរវត្ត។  សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) គឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយ ដែលបានកើតឡើងពីរលើកក្នុងមួយឆ្នាំ។ លើកទី១ ក្នុងអំឡុងខែមីនា និងលើកទី២ មានរយៈពេល៣ថ្ងៃដែរ នៅអំឡុងខែកញ្ញា៕

ឥណ្ឌូណេស៊ីចាប់បានកុងតឺទ័រដឹកស្រកាសត្វពង្រូលសំដៅទៅកម្ពុជា តែមន្ត្រីកម្ពុជាថាមិនពាក់ព័ន្ធ

មន្ត្រីគយឥណ្ឌូណេស៊ីបានអះអាងពីការចូលរឹបអូសកុងតឺន័រប្រវែងជាង ៦ម៉ែត្រ ដែលមានផ្ទុកកេសដាក់ស្

ឥណ្ឌូណេស៊ីចាប់បានកុងតឺទ័រដឹកស្រកាសត្វពង្រូលសំដៅទៅកម្ពុជា តែមន្ត្រីកម្ពុជាថាមិនពាក់ព័ន្ធ

មន្ត្រីគយឥណ្ឌូណេស៊ីបានអះអាងពីការចូលរឹបអូសកុងតឺន័រប្រវែងជាង ៦ម៉ែត្រ ដែលមានផ្ទុកកេសដាក់ស្រកាសត្វពង្រូល ប្រមាណជាង ៣តោន មានតម្លៃជាទឹកប្រាក់ជាង ១០លានដុល្លារ។ នៅក្នុងការចុះផ្សាយនៅថ្ងៃសុក្រទី ២០មីនា សារព័ត៌មាន Mongabay ដែលមានជំនាញរាយការណ៍អំពីបញ្ហាបរិស្ថាន បានស្រង់សំដីរបស់មន្ត្រីគយឥណ្ឌូណេស៊ី ដែលថា កុងតឺន័រដែលគេឃាត់បាន នៅកំពង់ផែក្រុងហ្សាកាតា មានគោលដៅដឹកទៅកាន់ប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណ៍ណាមួយពីអាជ្ញាធរឥណ្ឌូណេស៊ីទាក់ទងនឹងករណីនេះនៅឡើយទេ។

លោកត្រាំបង្ហើបជាលើកទី១​ពី​លទ្ធភាព​បន្ថយ​ប្រតិបត្តិការយោធាវាយប្រហារលើអ៊ីរ៉ង់

បន្ទាប់ពី​បញ្ឆេះសង្រ្គាមវាយប្រហារ​ទៅលើអ៊ីរ៉ង់​បាន​៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល

លោកត្រាំបង្ហើបជាលើកទី១​ពី​លទ្ធភាព​បន្ថយ​ប្រតិបត្តិការយោធាវាយប្រហារលើអ៊ីរ៉ង់

បន្ទាប់ពី​បញ្ឆេះសង្រ្គាមវាយប្រហារ​ទៅលើអ៊ីរ៉ង់​បាន​៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ កាលពីថ្ងៃសុក្រទី ២០មីនា បាន​ព្រលយជាលើកទី១ថា អាមេរិកកំពុង​ពិចារណា​ កាត់បន្ថយបន្តិចម្តងៗ សកម្មភាព​យោធា​ប្រឆាំង​នឹងរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង កងទ័ពអាមេរិក និង​អ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បាន​បើកការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​នៅភាគកណ្តាលប្រទេស​អ៊ីរ៉ង់។ ទោះប្រទេស​រងការវាយប្រហារ​ពីអ៊ីស្រាអែល និងអាមេរិក ប្រជាជនអ៊ីរ៉ង់នៅពុះពារធ្វើបុណ្យសាសនា​ បិទបញ្ចប់ថ្ងៃ​បុណ្យតមអាហាររ៉ាម៉ាដ​ង់នៅក្នុងសាសនា​ឥស្លាម។

ប្រមុខការទូតបារាំងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងចរចានយោបាយដើម្បីបញ្ចប់សង្គ្រាម

សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​ឈានចូលសប្តាហ៍ទី៤។ បន្ទាប

ប្រមុខការទូតបារាំងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងចរចានយោបាយដើម្បីបញ្ចប់សង្គ្រាម

សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​ឈានចូលសប្តាហ៍ទី៤។ បន្ទាប់បានបំពេញទស្សនកិច្ចរយៈពេលខ្លីនៅក្នុងប្រទេសលីបង់នាថ្ងៃព្រហស្បតិ៍ ទី១៩ មីនា ប្រមុខការទូតបារាំងបានបំពេញទស្សនកិច្ចក្នុងថ្ងៃសុក្រ ទី២០ មីនានៅក្នុងប្រទេសអ៊ីស្រាអែល។ ពីទីក្រុងតេឡាវី ប្រមុខការទូតបារាំងបានថ្លែងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងរកច្រកផ្លូវចរចានយោបាយដើម្បីបញ្ចប់ភ្លើងសង្គ្រាម។ បើតាមប្រមុខទូតបារាំង ដើម្បីអាចបញ្ចប់ជម្លោះប្រដាប់អាវុធនេះយូរអង្វែងបាន គឺមានតែដំណោះស្រាយនយោបាយមួយប៉ុណ្ណោះ។ 

បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

យុវតី​១៦នាក់​ ដែលមួយចំនួនធំជា​កូនកាត់​ខ្មែរ​បានជាប់​ក្នុង​បញ្ជីឈ្មោះ​បេក្ខនារីដែលត្រូវ​

បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

យុវតី​១៦នាក់​ ដែលមួយចំនួនធំជា​កូនកាត់​ខ្មែរ​បានជាប់​ក្នុង​បញ្ជីឈ្មោះ​បេក្ខនារីដែលត្រូវ​ប្រកួតប្រជែង​ដណ្តើម​ម្កុដបវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង​។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញា​ខ្មែរ​នៅប្រទេស​បារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពី​ចង់អភិរក្ស ជំរុញ​វប្បធម៌ខ្មែរ​នៅទឹកដីបរទេស ការរៀបចំ​កម្មវិធីបវរកញ្ញាខ្មែរ​នៅបារាំង ជា​ឱកាស​មួយ​ដើម្បីជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវជន​កូនចៅខ្មែរ​កើតទៅ​នៅទឹកដីបរទេស​អាច​ចងភ្ជាប់​ខ្លួន​ជាមួយ​អត្តសញ្ញាណ ប្រទេសកំណើត​​របស់​ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍​នៅ​ផ្ទះលំហែក្នុង​ទីក្រុង ឡា លូប ជាទីដែល​បេក្ខនារី​បវរកញ្ញាខ្មែរ​នៅប្រទេស​បារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី​២៨ មីនា​។

បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ខ្មែរដ៏សម្បូរបែប និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

យុវតី​១៦នាក់​ ដែលមួយចំនួនធំជា​កូនកាត់​ខ្មែរ​បានជាប់​ក្នុង​បញ្ជីឈ្មោះ​បេក្ខនារីដែលត្រូវ​

បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ខ្មែរដ៏សម្បូរបែប និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

យុវតី​១៦នាក់​ ដែលមួយចំនួនធំជា​កូនកាត់​ខ្មែរ​បានជាប់​ក្នុង​បញ្ជីឈ្មោះ​បេក្ខនារីដែលត្រូវ​ប្រកួតប្រជែង​ដណ្តើម​ម្កុដបវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង​។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញា​ខ្មែរ​នៅប្រទេស​បារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពី​ចង់អភិរក្ស ជំរុញ​វប្បធម៌ខ្មែរ​នៅទឹកដីបរទេស ការរៀបចំ​កម្មវិធីបវរកញ្ញាខ្មែរ​នៅបារាំង ជា​ឱកាស​មួយ​ដើម្បីជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវជន​កូនចៅខ្មែរ​កើតទៅ​នៅទឹកដីបរទេស​អាច​ចងភ្ជាប់​ខ្លួន​ជាមួយ​អត្តសញ្ញាណ ប្រទេសកំណើត​​របស់​ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍​នៅ​ផ្ទះលំហែក្នុង​ទីក្រុង ឡា លូប ជាទីដែល​បេក្ខនារី​បវរកញ្ញាខ្មែរ​នៅប្រទេស​បារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី​២៨ មីនា​។

ស្នងការក្រុងភ្នំពេញធានាពីការស៊ើបអង្កេតដោយតម្លាភាពគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី២០ មីនានេះថា ករណីគ្រោះថ្នាក់ចរាចរ

ស្នងការក្រុងភ្នំពេញធានាពីការស៊ើបអង្កេតដោយតម្លាភាពគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី២០ មីនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវកាលពីយប់ថ្ងៃទី១៨ មីនានឹងត្រូវស៊ើបអង្កេតស្រាវជ្រាវដោយតម្លាភាពតាមជំនាញបច្ចេកទេស និងច្បាប់ត្រឹមត្រូវ។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីមហាជនផ្ទុះកំហឹងលើមន្ត្រីរាជការម្នាក់ដែលសង្ស័យជាជនបង្កបើកបរបង្កគ្រោះថ្នាក់ ក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីយករថយន្តសង្គ្រោះបន្ទាន់ដឹកជនបរទេស

ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគ

ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីយករថយន្តសង្គ្រោះបន្ទាន់ដឹកជនបរទេស

ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគ្នាលើបណ្តាញសង្គម និងមានការរិះគន់អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឃ្លីបវីដេអូនោះបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់(Ambulance) មួយគ្រឿងដឹកជនបរទេសមួយក្រុម ដែលឈរជក់បារីនៅលើចិញ្ចើមផ្លូវ។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ក្រុមការងាររបស់ក្រសួងកំពុងពិនិត្យមើលកិច្ចការមួយនេះ តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។ សូមបញ្ជាក់ថា នៅអំឡុងពេលបង្ក្រាបបទល្មើសឆបោកតាមអនឡាញដែលធ្វើឲ្យបែកសម្បុកឧក្រិដ្ឋជន សមត្ថកិច្ចកម្ពុជាក៏បានចាត់វិធានការរដ្ឋបាលតាមដងផ្លូវមួយចំនួនដែរ។ ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្​យយានយន្តដឹកជនបរទេសសង្ស័យជម្លៀសខ្លួនចំនួន ១៥លើកនៅក្នុងខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ កោះកុង និងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមជនបរទេសប្រមាណ ៧០០នាក់ដែលត្រូវបានត្រួតពិនិត្យនៅតាមដងផ្លូវ មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តែនៅមិនទាន់មានការបញ្ជាក់ទេថា រូបភាពខាងលើមានជាប់ពាក់ព័ន្ធទៅនឹងការជម្លៀសជនបរទេស ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ឬយ៉ាងណា៕

លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ

ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែម

លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ

ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។

បារាំង​និង​សម្ព័ន្ធមិត្ត​៥​ប្រទេស ​​ត្រៀម​ទៅ​ការពារ​សន្តិសុខ​ច្រក​សមុទ្ទ​អកមូហ្ស

​ក្រុមប្រទេស​នៅ​អឺរ៉ុប​ មាន​ជា​អាទិ៍​បារាំង​ អង់គ្លេស ​បាន​ព្រលយ​អំពី​លទ្ធភាពត្រៀម​​ចូល​

បារាំង​និង​សម្ព័ន្ធមិត្ត​៥​ប្រទេស ​​ត្រៀម​ទៅ​ការពារ​សន្តិសុខ​ច្រក​សមុទ្ទ​អកមូហ្ស

​ក្រុមប្រទេស​នៅ​អឺរ៉ុប​ មាន​ជា​អាទិ៍​បារាំង​ អង់គ្លេស ​បាន​ព្រលយ​អំពី​លទ្ធភាពត្រៀម​​ចូល​រួម​ការពារ​សន្តិសុខ​ច្រក​សមុទ្ទ​អកមូហ្ស​ ដើម្បី​សម្រួល​ចរាចរណ៍​​ដឹក​ជញ្ជូន​ប្រេង។​ ប៉ុន្តែ​បេសកកម្ម​ការពារ​ច្រក​សមុទ្ទ​អកមូហ្ស​ អាច​ប្រព្រឹត្ត​ទៅពេល​ណា​លែង​មាន​ស្នូរ​អាវុធ​។

ជប៉ុន​និងអាមេរិក​ ចុះកិច្ចព្រមព្រៀង​វិនិយោគបន្ថែម​លើវិស័យ​ថាមពល រ៉ែដីកម្រ និងនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍​ ទី​១៩មីនា លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​ទទួល​ស្វាគមន៍​លោកស្រី

ជប៉ុន​និងអាមេរិក​ ចុះកិច្ចព្រមព្រៀង​វិនិយោគបន្ថែម​លើវិស័យ​ថាមពល រ៉ែដីកម្រ និងនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍​ ទី​១៩មីនា លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​ទទួល​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រីជប៉ុន​ នៅ​សេតវិមាន​។ នេះគឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ​ ​លើកទី១​ នៅបរទេស​ របស់​លោកស្រី តាកាអ៊ីជី សាណាអេ ក្នុងនាម​ជា​ប្រមុខរដ្ឋាភិបាល​ជប៉ុន​។ ​ជំនួបនៅ​ទីក្រុង​វ៉ាស៊ីនតោន​នេះ បានគ្រោង​ទុកជា​យូរ​មកហើយ តែ​វាត្រូវ​ធ្លាក់​មក​ចំបរិបទសង្គ្រាម​​ក្តៅគគុក​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ម្លោះហើយ​ ទើប​សហរដ្ឋអាមេរិក​របស់​លោក ដូណាល់​ ត្រាំ បាន​ជំរុញផង​និងដាក់​សម្ពាធ​ផង ឲ្យ​ប្រទេស​ជប៉ុន​ ចូលរួម​ការពារ​ច្រកសមុទ្ទ​អកមូស្ស និង​បញ្ជូន​យោធាទៅជួយ​ច្បាំង​ពួតដៃជាមួយ​អាមេរិក​និង​អ៊ីស្រាអែល​។​ ​

តុលាការអនុវត្តច្បាប់ប្រឆាំងមេខ្លោង និងបក្ខពួកឆបោកអនឡាញជិត ៦០០នាក់ក្នុងរយៈពេល៨ខែ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ

តុលាការអនុវត្តច្បាប់ប្រឆាំងមេខ្លោង និងបក្ខពួកឆបោកអនឡាញជិត ៦០០នាក់ក្នុងរយៈពេល៨ខែ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទសរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ។ ជនសង្ស័យទាំង ៦៥នាក់នេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅអគារខុនដូរ ហ្គោលឌិន វ័ន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ទីភ្នាក់ងារស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិក៖ ចិន គ្មាន​គម្រោងប្រើ​យោធា​ឈ្លានពាន​តៃវ៉ាន់ នៅ​ឆ្នាំ២០២៧ ទេ

មហាយក្ស​ចិន​ នឹង​មិន​​ប្រើកម្លាំង​ទ័ព ដើម្បី​វាយ​សង្គ្រុប​ឈ្លាន​ពាន​តៃវ៉ាន់ នៅឆ្នាំ​២០២៧

ទីភ្នាក់ងារស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិក៖ ចិន គ្មាន​គម្រោងប្រើ​យោធា​ឈ្លានពាន​តៃវ៉ាន់ នៅ​ឆ្នាំ២០២៧ ទេ

មហាយក្ស​ចិន​ នឹង​មិន​​ប្រើកម្លាំង​ទ័ព ដើម្បី​វាយ​សង្គ្រុប​ឈ្លាន​ពាន​តៃវ៉ាន់ នៅឆ្នាំ​២០២៧ ទេ​។​​ ក៏ប៉ុន្តែ រដ្ឋអំណាច​ចិន​ នឹង​រក​មធ្យោបាយ​ផ្សេង ដើម្បីត្រួតត្រា​តៃវ៉ាន់​ ​។ នេះបើតាមសេចក្តីសន្និដ្ឋាន ​ របស់​ទីភ្នាក់ងារ​​ស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិក ដែល​​ចេញផ្សាយនៅ​ថ្ងៃពុធ ទី​១៨ មីនា។​ តែទោះយ៉ាងណាក្តី​ រដ្ឋអំណាច​ចិន​ ស្នើឲ្យ​អាមេរិក លះបង់​ផ្នត់គំនិត ដែលតែងតែចោទ​ថា ចិន​ជា​ប្រភព​នៃការគំរាមកំហែង។​  

តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​?

សង្គ្រាមនៅមជ្ឈឹមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋក

តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​?

សង្គ្រាមនៅមជ្ឈឹមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុក​ប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ​។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបាន​សំដៅទៅលើទីតាំងស្តុក​ប្រេងនិង​ឧស្ម័ន​ប៉ុណ្ណោះទេ តែវាបាន​វាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ​​ផលិតកម្ម​​​តែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើ​បណ្តាញផលិត​និង​​ផ្គត់ផ្គង់ នៃ​​វត្ថុធាតុដើមថាមពល។

លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី

នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្

លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី

នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បាន​បែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។

អ្នកវិភាគ៖ កម្ពុជាគួរពិចារណាបង្កើតរោងចក្រចម្រាញ់ប្រេងនៅពេលអនាគត

ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និ

អ្នកវិភាគ៖ កម្ពុជាគួរពិចារណាបង្កើតរោងចក្រចម្រាញ់ប្រេងនៅពេលអនាគត

ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការផ្គត់ផ្គង់ពីទីផ្សារដែលខ្លួនធ្លាប់នាំចូលកន្លងមក។ បច្ចុប្បន្ន និងដើម្បីអាចបន្តបំពេញតម្រូវការរបស់ខ្លួន កម្ពុជាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ គួរជម្រាបជូនថា កម្ពុជានៅមិន ទាន់មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯងបាននៅឡើយទេ។ តែក្រុមអ្នកវិភាគយល់ថា កម្ពុជាគួរចាប់ផ្តើមពិចារណាសិក្សាពីលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យបានឆាប់ដើម្បីបញ្ជៀសវិបត្តិប្រេងឥន្ធនៈដូចដែលកំពុងកើតមាននៅលើពិភពលោកពេលនេះ។

Get more results via ClueGoal