Two houses damaged by Ukrainian shelling attack on DPR in past day
newsare.net
No casualties were reportedTwo houses damaged by Ukrainian shelling attack on DPR in past day
No casualties were reported Read more
No casualties were reported Read more
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាឧស្សាហកម្មទាំង៧ ហៅកាត់ថា G7 បានចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍ទី២៦មីនា នៅជិតទីក្រុងប៉ារីស តែលោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានមកដល់ក្រោយគេមួយថ្ងៃ។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសសមាជិកផ្សេងទៀតរបស់ G7 បានរង់ចាំស្តាប់ការពន្យល់លម្អិត ពីលោកប្រមុខការទូតអាមេរិក ទាក់ទិននឹងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ហើយដែលកំពុងតែធ្វើបាបសេដ្ឋកិច្ចពេញពិភពលោក។
អ៊ីរ៉ង់នៅបន្តបិទច្រកសមុទ្រអកមូហ្ស ដើម្បីកុំឲ្យកប៉ាល់ដឹកប្រេងធ្វើដំណើរចេញពីឈូងសមុទ្រពែក្ស។ ប្រឈមនឹងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ព្រោះតែសង្រ្គាមមជ្ឈិមបូព៌ា ប្រទេសនៅអាស៊ីកាន់តែច្រើន ដែលធ្លាប់ទិញប្រេងពីប្រទេសនៅឈូងសមុទ្រពែក្ស ងាកទៅទិញប្រេង និងឧស្ម័នពីរុស្ស៊ី។ នៅពាក់កណ្តាលខែមីនានេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសផ្អាកទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដោយអនុញ្ញាតឲ្យគេអាចទិញប្រេងរុស្ស៊ី ក្នុងរយៈពេល៣០ថ្ងៃ។ ភ្លើងខៀវរបស់រដ្ឋបាលអាមេរិកក្នុងគោលដៅជួយបន្ធូរបន្ថយតម្លៃប្រេងនៅទីផ្សារអន្តរជាតិបានអនុញ្ញាតឲ្យសម្ព័ន្ធមិត្តអាមេរិក ដូចជាហ្វីលីពីន និងប្រទេសអាស៊ីមួយចំនួនទៀត ងាកទៅចរចា ចង់ទិញប្រេង ឧស្ម័នរុស្ស៊ីដើម្បីមកបំពេញការខ្វះខាតក្នុងស្រុក។ ប្រទេសនៅអាស៊ីនាំមុខដោយឥណ្ឌាតម្រង់ជួរបន្តកន្ទុយគ្នាដើម្បីទិញប្រេង និងឧស្ម័នរុស្ស៊ី ប៉ុន្តែ ពេលវេលាទន្ទឹងរង់ចាំអាចយូរ ព្រោះថា កប៉ាល់ដឹកប្រេងរុស្ស៊ីក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ដែរនៅតាមផ្លូវធ្វើដំណើរលើផ្ទៃសមុទ្រ។
ថ្ងៃទី២៦មីនា អារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ស្តីពីកិច្ចសហប្រតិបត្តិការពារសន្តិសុខផ្លូវអាកាស។ គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឲ្យក្រុមប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ប្រឈមអានិភ័យដោយការគំរាមវាយប្រហារ ពីដ្រូនរបស់អ៊ីរ៉ង់។ ចំណែកអ៊ុយក្រែន ដែលត្រូវរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាន៤ឆ្នាំមកនេះ បានក្រេបជញ្ជក់និងអភិវឌ្ឍន៍បច្ចេកវិទ្យាឧស្សាហកម្ម ផលិតប្រព័ន្ធទប់ទល់ដ្រូន បានយ៉ាងមានប្រសិទ្ធភាព។
មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ឬស៊ីម៉ាក់(CMAC) បានកំណត់ទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមរបស់ថៃ ប្រមាណ ៣៦០០ ទីតាំង គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៦០ គីឡូម៉ែត្រការ៉េ។ ដោយផ្អែកទៅលើលទ្ធផលស្រាវជ្រាវ ស៊ីម៉ាក់តំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរបស់ថៃស្ថិតក្នុងភូមិចំនួន ៣៧១ ភូមិ ក្នុងខេត្តចំនួន៦ តាមបណ្តោយព្រំដែនខ្មែរ-ថៃ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។
ជិត ១ ខែគត់ ដែលសង្គ្រាមនៅមជ្ឈិមបូព៌ា ផ្តើមចេញពីការវាយប្រហារដោយអាមេរិក និង អ៊ីស្រែល ទៅលើអ៊ីរ៉ង់ កំពុងរុញច្រានពិភពលោកទាំងមូល ឲ្យធ្លាក់ទៅក្នុងវិបត្តិទីផ្សារថាមពលឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមចាំបាច់ មួយចំនួនទៀត ។ សង្គ្រាមមជ្ឈិមបូព៌ា ប្រៀបបាននឹងកញ្ចក់មួយ ដែលឆ្លុះបង្ហាញឲ្យមនុស្សគ្រប់គ្នាយល់ច្បាស់ អំពីសារៈសំខាន់ នៃច្រកសមុទ្រ Ormuz ដែលក្លាយជាប្រធានបទទី១ នៅក្នុងបណ្តាញសារព័ត៌មាន នៅជុំវិញសកលលោក ។ ក៏ប៉ុន្តែ ក្រៅអំពី Ormuz នៅមាន ច្រកសមុទ្រច្រើនទៀត ដែលមានតួនាទីសំខាន់បំផុត នៅក្នុងចរាចរណ៍ពាណិជ្ជកម្មផ្លូវទឹក ។ មានឈ្មោះជាភាសាអង់គ្លេសថា Choke Point ច្រកពាណិជ្ជកម្មទាំងនេះ គឺជាស្នូលកណ្តាល នៃលំនឹងសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយអន្តរជាតិ ។
គិតត្រឹមចុងឆ្នាំ២០២៥ ពលរដ្ឋខ្មែរប្រមាណ ៥.១៣លាននាក់ជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយគិតជាទំហំកម្ចីសរុបជាង ៦២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ការិយាល័យឥណទានកម្ពុជា ហៅកាត់ថា CBC ។ បើតាមរបាយការណ៍ដដែល ពលរដ្ឋនៅទីក្រុងភ្នំពេញជំពាក់បំណុលធនាគារច្រើនជាងគេ។
នៅថ្ងៃសុក្រទី២៧មីនានេះ អង្គការប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិចំនួន ១៦ស្ថាប័នបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបង្ហាញក្តីបារម្ភចំពោះការរក្សាបទចោទប្រកាន់លើអ្នកសារព័ត៌មាន ២រូប។ កាលពីពេលថ្មីៗនេះ តុលាការសាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានតម្កល់ការសម្រេចរបស់តុលាការខេត្តសៀមរាបដែលកាត់ទោសអ្នកសារព័ត៌មាន ២រូបឲ្យជាប់ពន្ធនាគារ១៤ឆ្នាំ ពីបទផ្តល់ព័ត៌មានដល់រដ្ឋបរទេស។ អង្គការដែលធ្វើការពាក់ព័ន្ធនឹងវិស័យសារព័ត៌មានជាតិ និងអន្តរជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មានទាំង ២រូបនេះ។
រដ្ឋាភិបាលនៃចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមីនា បានប្រកាសពីការដាក់ទណ្ឌកម្មលើបុរសជនជាតិខ្មែរ និងចិនចំនួន ៣រូបដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងខេត្តព្រៃវែង។ ទីតាំងឧក្រិដ្ឋកម្មឆបោកដែលមានឈ្មោះថា «#8Park» ក្នុងតំបន់ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ត្រូវបានរដ្ឋាភិបាលនៃចក្រអង់គ្លេសចាត់ទុកជាមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយទៀតដែលមានអ្នកកាន់កាប់ជាជនជាតិខ្មែរ ឈ្មោះ អៀង សុខលីម។
កងទ័ពជើងទឹកថៃ បានទាមទារឱ្យកម្ពុជាបន្តរុះរើទំនប់រលកដែលស្ថិតជិតច្រកចាំយាម ក្នុងខេត្តកោះកុង ជាប់ព្រំដែនខេត្តត្រាតរបស់ថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនា ឆ្នាំ២០២៦ ការទាមទាររបស់កងទ័ពជើងទឹកថៃធ្វើឡើង មិនមែនដើម្បីតែស្តារប្រព័ន្ធអេកូឡូស៊ីតែប៉ុណ្ណោះទេ ប៉ុន្តែ ទាហានជើងទឹកថៃយល់ថា ទំនប់រលកដែលស្ថិតក្នុងទឹកដីកម្ពុជានេះ បានធ្វើឱ្យប្រទេសថៃបាត់បង់ទឹកដីទំហំ៣ ០០០ម៉ែត្រការ៉េ។
នៅប្រទេសកម្ពុជា ប្រេងម៉ាស៊ូតបានឡើងថ្លៃដល់ ៧ ១០០រៀល ក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ ៥ ៤៥០រៀល ក្នុង១លីត្រ។ ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់មិនធ្លាប់មានដូចនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យភស្តុភារកម្ម ព្រោះថារថយន្តធុនធ្ងន់ដែលដឹកទំនិញចេញចូលស្ទើរតែទាំងអស់ប្រើប្រាស់ប្រេងម៉ាស៊ូត។ អ្នកជំនាញសេដ្ឋកិច្ច និងផ្នែកដឹកជញ្ជូននានាមើលឃើញថា តម្លៃប្រេងម៉ាស៊ូតដែលឡើងថ្លៃរហូតជាង ៨០% ធៀបទៅនឹងពេលមុនសង្គ្រាមនៅមជ្ឈិមបូព៌ា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងពិតប្រាកដ។ តើការឡើងថ្លៃប្រេងម៉ាស៊ូតនៅកម្ពុជានឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចកម្ពុជាកំរិតណា?
សភាអឺរ៉ុបបានអនុម័តទទួលយកគោលការអនុញ្ញាត ឲ្យប្រទេសសមាជិកនីមួយៗ អាចបង្កើតទីតាំងជំរំដាក់ជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្រៅទឹកដីអឺរ៉ុប។ ការអនុម័តនេះ គឺជាការបោះជំហានឆ្ពោះទៅកាន់ការរឹតបន្តឹងវិធានការ បន្ទាប់ពីស្ថាប័នអឺរ៉ុប ក៏ដូចជារដ្ឋាភិបាលប្រទេសសមាជិក បានរងនូវពាក្យរិះគន់ជាច្រើន ថាមានការធូររលុងខ្លាំង ទាក់ទិនការចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីអឺរ៉ុប។
ដោយបន្តតាមប្រមាញ់សម្លាប់មនុស្សសំខាន់ៗក្នុងរបបដឹកនាំអ៊ីរ៉ង់ កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ទី ២៦មីនាបានអះអាងថា បានបាញ់សម្លាប់មេបញ្ជាការកងទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលជាអ្នកទទួលបន្ទុក ចាត់ចែង បិទច្រកសមុទ្រអកមូហ្ស។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលើកឡើងពីកិច្ចសហប្រតិបត្តិការ ជំនួយរបស់អ៊ីស្រាអែលចំពោះសម្ព័ន្ធមិត្តអាមេរិក ដែលកំពុងដាក់គំរាមដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រអកមូហ្ស។ នៅល្ងាចថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ីរ៉ង់បានប្រកាសពីសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការចូលគ្រប់គ្រងច្រកសមុទ្រអកមូហ្ស ទន្ទឹមនឹងមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់កំពុងទារលុយពីកប៉ាល់ដឹកប្រេង និងកប៉ាល់ទំនិញដែលចង់ឆ្លងកាត់ច្រកសមុទ្រអកមូហ្សប្រកបដោយសុវត្ថិភាព។
ថ្ងៃទី២៥មីនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមមួយ ដែលបានប្រកាសចាត់ទុក ការជួញដូរទាសករអាហ្វ្រិកកាលពីអតីតកាល គឺ “ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដ៏ធ្ងន់ធ្ងរបំផុត”។ លោកប្រធានាធិបតីហ្កាណា ដែលជាអ្នកផ្តួចផ្តើមតាក់តែងអត្ថបទនេះ បានថ្លែងថា តាមរយៈសេចក្តីប្រកាសជាផ្លូវការនេះ លោកសង្ឃឹមថាប្រជាជនអាហ្វ្រិក នឹងទទួលបាននូវការសុំខមាទោសជាផ្លូវការ ព្រមទាំងសំណងយុត្តិធម៌។
សង្រ្គាមបន្តឆេះនៅអ៊ីរ៉ង់ ព្រោះតែការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ប៉ុន្តែ លីបង់ឯណោះវិញ ក៏រងគ្រោះមិនតិចដែរ។ ដោយសារតែក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់វាយប្រហារទៅលើអ៊ីស្រាអែល ដើម្បីសងសឹកឲ្យអតីតប្រមុខសាសនាអ៊ីរ៉ង់ អាលីខាមេណី ស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក អ៊ីស្រាអែលបានបើកប្រតិបត្តិការ វាយប្រហារលើលីបង់មិនលោះថ្ងៃ។ នៅក្នុងសង្រ្គាមជាង៣សប្តាហ៍មកនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ជាង១ពាន់នាក់ បំផ្លាញផ្ទះសម្បែងនិងបណ្តាលឲ្យមនុស្សជាង១លាននាក់រត់ភៀសខ្លួន។ នៅថ្ងៃពុធទី ២៥ មីនា អ៊ីស្រាអែលបានប្រកាសពង្រីកតំបន់ទ្រនាប់ Zone Tamponចូលទៅក្នុងទឹកដីលីបង់។ មេដឹកនាំក្រុមហេសបូឡា ដែលជាកូនចៅរបស់អ៊ីរ៉ង់បានព្រមានប្រាប់រដ្ឋាភិបាលលីបង់មិនឲ្យសុំចរចាជាមួយអ៊ីស្រាអែល ព្រោះវាមានន័យស្មើនឹងការសុំចុះចាញ់។
កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា ថៃគ្មានហេតុផលណាមកលុបចោលកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ឆ្នាំ២០០០ជាមួយកម្ពុជាឡើយ។ បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការចង់លុបចោលកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ឆ្នាំ២០០០របស់ភាគីថៃនាពេលនេះបង្ហាញថា ថៃកំពុងបំពានច្បាប់អន្តរជាតិ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មាការ JBCនៃប្រទេសទាំងពីរកន្លងមក។
ខេត្តមួយចំនួននៃប្រទេសកម្ពុជាប្រឈមនឹងការកើនឡើងនៃកម្តៅចាប់ពីថ្ងៃទី២៦ ខែមីនានេះ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ សីតុណ្ហភាព អាចឡើងរហូតដល់ជាង ៤០អង្សាសេ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥មីនាម្សិលមិញ។ ដោយឡែក ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានមន្ទីរធនធានទឹកនៃខេត្តនេះប្រកាសឲ្យដឹងដែរថា សីតុណ្ហភាពអតិប្បរមាត្រូវបានព្យាករថា នឹងឈានដល់ចន្លោះពី ៣៧ ទៅ ៤១អង្សាសេដែលខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ទាក់ទងទៅនឹងអាកាសធាតុឡើងកម្តៅនេះដែរ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២៦មីនានេះថា អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារជនភៀសសឹក នៅតាមជំរំនានាស្ថិតនៅក្នុងខេត្តនេះ។ តាមលោក លី សុវណ្ណារិទ្ធ ការត្រៀមឡានទឹក ធុងទឹកធំៗ និងស្បៃពណ៌ខៀវសម្រាប់គ្របបន្ថយកម្តៅ គឺជាវិធានការដែលអាជ្ញាធរខេត្តបាន និងកំពុងអនុវត្ត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ជនភៀសសឹកសរុប ដែលនៅសេសសល់ក្នុងជំរំមានចំនួន ជាង ៣៦ ០០០នាក់ ក្នុងនោះ ជាង ១១ ០០០នាក់ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ ទោះយ៉ាងណា ពលរដ្ឋភៀសសឹកនៅក្នុងខេត្តបន្ទាយមានជ័យប្រមាណ ៥០០គ្រួសារ បាន និងកំពុងផ្លាស់ទីជាបណ្តើរពីជំរំទៅរស់នៅក្នុងផ្ទះបណ្តោះអាសន្នដែលអាជ្ញាធរបានសាងសង់រួច៕
លោកដូណាល់ ត្រាំ បានអះអាងនៅថ្ងៃទី២៤មីនា ថាតំណាងរបស់លោកកំពុងតែចរចាជាមួយអ៊ីរ៉ង់ហើយ ដោយលោកបានបញ្ជូនផែនការ១៥ចំណុច ឲ្យអ៊ីរ៉ង់ពិចារណា។ ភាគីអ៊ីរ៉ង់បានឆ្លើយតបមកវិញនៅថ្ងៃពុធនេះ ថាគ្មានការចរចាអ្វីទាំងអស់ គឺអាមេរិកកំពុងតែចរចាជាមួយខ្លួនឯង។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានលើកឡើងថាគេអាចបើកច្រកសមុទ្រអកមូហ្ស សម្រាប់នាវារបស់ប្រទេសដែលមិនមានជម្លោះជាមួយអ៊ីរ៉ង់។
តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង និងបណ្តាលឱ្យមានការបិទខ្ទប់ច្រកសមុទ្ទអកមូហ្សមក ពិភពលោករងសម្ពាធផ្នែកថាមពលយ៉ាងខ្លាំង។ ប៉ុន្តែក្រៅអំពីប្រេង និងឧស្ម័ន មានវត្ថុធាតុដើមយុទ្ធសាស្ត្រជាច្រើនផ្សេងទៀត មានអាទិ៍ជីរកសិកម្ម ត្រូវឆ្លងកាត់ច្រកសមុទ្ទដ៏តូចស្តួចមួយនេះ។ បើតាមអង្គការពាណិជ្ជកម្មពិភពលោក ការនាំចេញជីរកសិកម្មរអាក់រអួលដោយហេតុមានសង្គ្រាមនៅអ៊ីរ៉ង់ កំពុងគំរាមកំហែងសន្តិសុខចំណីអាហារពិភពលោក ទាំងផ្នែកបរិមាណនិងតម្លៃ។
គណៈកម្មាធិការព្រឹទ្ធសភាថៃបានផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទឱ្យលុបចោលកិច្ចព្រៀមព្រៀងនៃអនុស្សរណ:យោគយល់ MOU ឆ្នាំ២០០០ ឬ MOU ៤៣ ជាមួយកម្ពុជា។ នេះបើតាមសារព័ត៌មានថៃ The Nation នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយស្រង់សម្តីលោក នៈផាឌុន អ៊ីនណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាថៃទទួលបន្ទុកសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោល MOU ឆ្នាំ២០០០ និង ២០០១ ជាមួយកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ និងនយោបាយនៅកម្ពុជាមួយចំនួនបារម្ភថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនឹងអាចជាប់គាំង បើថៃលុបចោល MOU ឆ្នាំ២០០០។ តើកម្ពុជាគួរមានជំហរបែបណា បើរដ្ឋាភិបាលថៃសម្រេចលុបចោល MOU ឆ្នាំ២០០០?
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៥ ខែ មីនា រុស្ស៊ីអះអាងថា បានបាញ់ស្ទាក់ ដ្រូនអ៊ុយក្រែនដល់ទៅជិត ៤០០ គ្រឿង ។ តែយ៉ាងណា កំពងផែសំខាន់មួយរបស់រុស្ស៊ី បានរងការខូចខាតនៅក្នុងការវាយប្រហារដ៏ធំមួយនេះ ពីសំណាក់អ៊ុយក្រែន គិតតាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីឆ្នាំ ២០២២ ។
មេឧក្រិដ្ឋជនល្បែងអនឡាញតៃវ៉ាន់ម្នាក់ឈ្មោះ Lin Bingwen ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់លើដងផ្លូវ នៅកណ្តាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមព័ត៌មានចេញផ្សាយដោយគម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ ឬហៅថា OCCRP នៅថ្ងៃទី២៤ ខែមីនាម្សិលមិញ។ គិតត្រឹមពេលនេះ គេនៅមិនទាន់ស្គាល់មុខឃាត់ករនៅឡើយទេ តែបើតាម OCCRP សមត្ថកិច្ចកំពុងស៊ើបអង្កេតតាមប្រមាញ់ជនល្មើសក្នុងបទល្មើសឃាតកម្មគិតទុកជាមុន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឲ្យដឹងថាការចុះផ្សាយរបស់សារព័ត៌មានថៃ ដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន។ ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដូច្នេះធ្វើឡើង បន្ទាប់ពីកាសែតថៃនានាបានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្តីពីការទិញអាវុធរបស់ប្រទេសកម្ពុជា ពីប្រទេសអឺរ៉ុបខាងកើត។ ដោយឡែក មេដឹកនាំគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក៏គ្មានជំនឿថា ថៃចង់ធ្វើសង្គ្រាមលើកទី៣ជាមួយកម្ពុជាដែរ។
វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរំលេចឲ្យឃើញនូវភាពប្រឈមគ្រោះថ្នាក់ របស់បណ្ដាប្រទេសអាស៊ីសឹងទាំងអស់ ដែលរំពឹងយ៉ាងខ្លាំងទៅលើវត្ថុធាតុដើមថាមពល នាំចូលមកពីមជ្ឈិមបូព៌ា។ ឧស្ម័ននិងប្រេងឥន្ធនៈកាន់តែខ្សត់ ក្រុមប្រទេសអាស៊ីមួយចំនួន បានងាកមកប្រើធ្យូងថ្មជាបណ្តោះអាសន្ន។ តែយ៉ាងណា អ្នកជំនាញជឿថា វិបត្តិដែលកំពុងកើតឡើងពេលនេះ គឺនឹងរុញប្រទេសអាស៊ី ឲ្យឆាប់រលាស់ខ្លួនចេញពីថាមពលហ្វូស៊ីល ហើយផ្តល់អាទិភាពដល់គម្រោងវិនយោគថាមពលកកើតឡើងវិញ។
នៅថ្ងៃអង្គារទី ២៤ មីនា ២០២៦នេះ តុលាការក្រុងបាងកកបានសម្រេចកាត់ក្តីឱ្យប្រជាពលរដ្ឋថៃជិត៤០០នាក់ឈ្នះ និងបានទទួលសំណងជំងឺចិត្តពីក្រុមហ៊ុនអង់ការ៉ាដែលធ្វើអាជីវកម្មលើអណ្តូងរ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសថៃ។ សកម្មភាពធ្វើអាជីវកម្មរ៉ែមាសនេះបានបង្កផលប៉ះពាល់ដល់បរិស្ថានផង និងធ្វើឱ្យខូចសុខភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផង។
នៅថ្ងៃទី២៤មីនា សហភាពអឺរ៉ុបនិងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាគ្នាអស់៨ឆ្នាំ។ តាមរយៈកិច្ចព្រមព្រៀងនេះ អឺរ៉ុបនឹងបើកចំហទីផ្សារទទួលផលិតផលកសិកម្មរបស់អូស្ត្រាលី ដែលមានដូចជាផលិតផលសាច់គោជាដើម។ ជាថ្នូរវិញ អឺរ៉ុបសង្ឃឹមអាចនាំចូលរថយន្តកាន់តែច្រើន ចូលទៅទីផ្សារអូស្ត្រាលី។ តែយ៉ាងណា កិច្ចព្រមព្រៀងនេះអាចនឹងទទួលរងការតវ៉ាប្រឆាំង ពីសំណាក់ប្រជាកសិករអឺរ៉ុប។
របាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៥ របស់សមាគមអាដហុកដែលចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ៩២% នៃជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌ទេ។ បើតាមអាដហុក ការមិនដាក់ពាក្យបណ្តឹងដោយសារតែពួកគេគ្មានទំនុកចិត្តលើសមត្ថកិច្ច ភ័យខ្លាច និងភាពស្មុគស្មាញនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា។ អ្នកតាមសង្គមយល់ស្របតាមរបាយការណ៍របស់អាដហុក និងថា បញ្ហានេះបានឆ្លុះបញ្ចាំងពីស្ថានភាពមួយជ្រុងនៃសង្គមកម្ពុជាបច្ចុប្បន្ន។ តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីឲ្យពលរដ្ឋរងគ្រោះគ្រប់រូបទទួលបានយុត្តិធម៌?
តុលាការក្រុងភ្នំពេញបានសម្រេចដោះលែងកូនប្រុសអភិបាលស្រុកកងមាសឱ្យមានសេរីភាព ខណៈស្ត្រីភាគីរថយន្តបានរងការចោទប្រកាន់ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ» ដែលប្រព្រឹត្តិទៅនៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨មីនា។ តែបងប្រុសបង្កើតរបស់កុមាររងគ្រោះចាត់ទុកការសម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌ ដោយសម្អាងថា សាក្សី និងមហាជនលើបណ្តាញសង្គម សុទ្ធតែបានឃើញថា ជនបង្កមិនមែនជាស្ត្រីនោះទេ។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអះអាងពីការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ នេះបើតាមសំណេរចំនួន ២ដាច់ដោយឡែករបស់លោកស្រី ម៉ែន សំអនប្រធានក្រុមប្រឹក្សារណសិរ្សកម្ពុជា និងលោក ហ៊ុន ម៉ានី គណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
បើតាមរបាយការណ៍របស់វិទ្យាស្ថានClimate and Community អាមេរិក សង្គ្រាមនៅមជ្ឈិមបូព៌ាតែពីរសប្តាហ៍ដំបូង បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ទៅ៥លានតោនរួចស្រេចទៅហើយ។ ជាការប្រៀបធៀប សង្គ្រាមនៅអ៊ីរ៉ង់មួយនេះ បញ្ចេញផ្សែងពុលស្មើនឹង៨៤ប្រទេសតូចៗសរុបចូលគ្នា។
នៅថ្ងៃទី២០មីនានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីសម្រេចព្យួរការចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល ៣០% ពីស្ថាប័នរដ្ឋទាំងអស់ លើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចធ្វើឡើង បន្ទាប់ពីមានសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកាលពីថ្ងៃទី១៩ មីនាដែលសម្រេចឲ្យក្រសួងសេដ្ឋកិច្ចមានវិធានការបន្ទាន់ជុំវិញវិបត្តិប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃជាសកល។
មនុស្ស ៣នាក់ស្លាប់និង ៥នាក់ទៀតបន្តបាត់ខ្លួនក្នុងហេតុការណ៍លិចទូកស្មាច់កាលរសៀលពីថ្ងៃទី២៣មីនាម្សិលមិញក្នុងភូមិសាស្ត្រទន្លេមេគង្គដែលស្ថិតនៅរវាងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងស្រុកកោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់មកកាន់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។ តាមលោក ជួន ឧត្តម អាជ្ញាធរកំពុងបន្តប្រតិបត្តិការរុករកអ្នកបាត់ខ្លួនទាំង ៥នាក់នោះ។