Cambodia

លោក ម៉ាក្រុង ដាក់ឈ្មោះ នាវាផ្ទុកយន្តហោះចម្បាំងថ្មី ថា France​ Libre ថ្លៃជិត ១០ ពាន់​លាន​អឺរ៉ូ

ប្រធានាធិ​បតីបារាំង ​លោក អេម៉ានុយអែល ម៉ាក្រុង បាន​ដាក់ឈ្មោះ​ឲ្យ​ នាវាផ្ទុកយន្តហោះចម្បាំងថ

ប្រមុខការទូតបារាំងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងចរចានយោបាយដើម្បីបញ្ចប់សង្គ្រាម

សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​ឈានចូលសប្តាហ៍ទី៤។ បន្ទាប

ប្រមុខការទូតបារាំងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងចរចានយោបាយដើម្បីបញ្ចប់សង្គ្រាម

សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​ឈានចូលសប្តាហ៍ទី៤។ បន្ទាប់បានបំពេញទស្សនកិច្ចរយៈពេលខ្លីនៅក្នុងប្រទេសលីបង់នាថ្ងៃព្រហស្បតិ៍ ទី១៩ មីនា ប្រមុខការទូតបារាំងបានបំពេញទស្សនកិច្ចក្នុងថ្ងៃសុក្រ ទី២០ មីនានៅក្នុងប្រទេសអ៊ីស្រាអែល។ ពីទីក្រុងតេឡាវី ប្រមុខការទូតបារាំងបានថ្លែងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងរកច្រកផ្លូវចរចានយោបាយដើម្បីបញ្ចប់ភ្លើងសង្គ្រាម។ បើតាមប្រមុខទូតបារាំង ដើម្បីអាចបញ្ចប់ជម្លោះប្រដាប់អាវុធនេះយូរអង្វែងបាន គឺមានតែដំណោះស្រាយនយោបាយមួយប៉ុណ្ណោះ។ 

បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

យុវតី​១៦នាក់​ ដែលមួយចំនួនធំជា​កូនកាត់​ខ្មែរ​បានជាប់​ក្នុង​បញ្ជីឈ្មោះ​បេក្ខនារីដែលត្រូវ​

បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

យុវតី​១៦នាក់​ ដែលមួយចំនួនធំជា​កូនកាត់​ខ្មែរ​បានជាប់​ក្នុង​បញ្ជីឈ្មោះ​បេក្ខនារីដែលត្រូវ​ប្រកួតប្រជែង​ដណ្តើម​ម្កុដបវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង​។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញា​ខ្មែរ​នៅប្រទេស​បារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពី​ចង់អភិរក្ស ជំរុញ​វប្បធម៌ខ្មែរ​នៅទឹកដីបរទេស ការរៀបចំ​កម្មវិធីបវរកញ្ញាខ្មែរ​នៅបារាំង ជា​ឱកាស​មួយ​ដើម្បីជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវជន​កូនចៅខ្មែរ​កើតទៅ​នៅទឹកដីបរទេស​អាច​ចងភ្ជាប់​ខ្លួន​ជាមួយ​អត្តសញ្ញាណ ប្រទេសកំណើត​​របស់​ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍​នៅ​ផ្ទះលំហែក្នុង​ទីក្រុង ឡា លូប ជាទីដែល​បេក្ខនារី​បវរកញ្ញាខ្មែរ​នៅប្រទេស​បារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី​២៨ មីនា​។

បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ខ្មែរដ៏សម្បូរបែប និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

ស្នងការក្រុងភ្នំពេញធានាពីការស៊ើបអង្កេតដោយតម្លាភាពគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី២០ មីនានេះថា ករណីគ្រោះថ្នាក់ចរាចរ

ស្នងការក្រុងភ្នំពេញធានាពីការស៊ើបអង្កេតដោយតម្លាភាពគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី២០ មីនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវកាលពីយប់ថ្ងៃទី១៨ មីនានឹងត្រូវស៊ើបអង្កេតស្រាវជ្រាវដោយតម្លាភាពតាមជំនាញបច្ចេកទេស និងច្បាប់ត្រឹមត្រូវ។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីមហាជនផ្ទុះកំហឹងលើមន្ត្រីរាជការម្នាក់ដែលសង្ស័យជាជនបង្កបើកបរបង្កគ្រោះថ្នាក់ ក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីយករថយន្តសង្គ្រោះបន្ទាន់ដឹកជនបរទេស

ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគ

ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីយករថយន្តសង្គ្រោះបន្ទាន់ដឹកជនបរទេស

ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគ្នាលើបណ្តាញសង្គម និងមានការរិះគន់អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឃ្លីបវីដេអូនោះបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់(Ambulance) មួយគ្រឿងដឹកជនបរទេសមួយក្រុម ដែលឈរជក់បារីនៅលើចិញ្ចើមផ្លូវ។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ក្រុមការងាររបស់ក្រសួងកំពុងពិនិត្យមើលកិច្ចការមួយនេះ តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។ សូមបញ្ជាក់ថា នៅអំឡុងពេលបង្ក្រាបបទល្មើសឆបោកតាមអនឡាញដែលធ្វើឲ្យបែកសម្បុកឧក្រិដ្ឋជន សមត្ថកិច្ចកម្ពុជាក៏បានចាត់វិធានការរដ្ឋបាលតាមដងផ្លូវមួយចំនួនដែរ។ ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្​យយានយន្តដឹកជនបរទេសសង្ស័យជម្លៀសខ្លួនចំនួន ១៥លើកនៅក្នុងខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ កោះកុង និងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមជនបរទេសប្រមាណ ៧០០នាក់ដែលត្រូវបានត្រួតពិនិត្យនៅតាមដងផ្លូវ មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តែនៅមិនទាន់មានការបញ្ជាក់ទេថា រូបភាពខាងលើមានជាប់ពាក់ព័ន្ធទៅនឹងការជម្លៀសជនបរទេស ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ឬយ៉ាងណា៕

លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ

ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែម

លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ

ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។

បារាំង​និង​សម្ព័ន្ធមិត្ត​៥​ប្រទេស ​​ត្រៀម​ទៅ​ការពារ​សន្តិសុខ​ច្រក​សមុទ្ទ​អកមូហ្ស

​ក្រុមប្រទេស​នៅ​អឺរ៉ុប​ មាន​ជា​អាទិ៍​បារាំង​ អង់គ្លេស ​បាន​ព្រលយ​អំពី​លទ្ធភាពត្រៀម​​ចូល​

បារាំង​និង​សម្ព័ន្ធមិត្ត​៥​ប្រទេស ​​ត្រៀម​ទៅ​ការពារ​សន្តិសុខ​ច្រក​សមុទ្ទ​អកមូហ្ស

​ក្រុមប្រទេស​នៅ​អឺរ៉ុប​ មាន​ជា​អាទិ៍​បារាំង​ អង់គ្លេស ​បាន​ព្រលយ​អំពី​លទ្ធភាពត្រៀម​​ចូល​រួម​ការពារ​សន្តិសុខ​ច្រក​សមុទ្ទ​អកមូហ្ស​ ដើម្បី​សម្រួល​ចរាចរណ៍​​ដឹក​ជញ្ជូន​ប្រេង។​ ប៉ុន្តែ​បេសកកម្ម​ការពារ​ច្រក​សមុទ្ទ​អកមូហ្ស​ អាច​ប្រព្រឹត្ត​ទៅពេល​ណា​លែង​មាន​ស្នូរ​អាវុធ​។

ជប៉ុន​និងអាមេរិក​ ចុះកិច្ចព្រមព្រៀង​វិនិយោគបន្ថែម​លើវិស័យ​ថាមពល រ៉ែដីកម្រ និងនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍​ ទី​១៩មីនា លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​ទទួល​ស្វាគមន៍​លោកស្រី

ជប៉ុន​និងអាមេរិក​ ចុះកិច្ចព្រមព្រៀង​វិនិយោគបន្ថែម​លើវិស័យ​ថាមពល រ៉ែដីកម្រ និងនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍​ ទី​១៩មីនា លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​ទទួល​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រីជប៉ុន​ នៅ​សេតវិមាន​។ នេះគឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ​ ​លើកទី១​ នៅបរទេស​ របស់​លោកស្រី តាកាអ៊ីជី សាណាអេ ក្នុងនាម​ជា​ប្រមុខរដ្ឋាភិបាល​ជប៉ុន​។ ​ជំនួបនៅ​ទីក្រុង​វ៉ាស៊ីនតោន​នេះ បានគ្រោង​ទុកជា​យូរ​មកហើយ តែ​វាត្រូវ​ធ្លាក់​មក​ចំបរិបទសង្គ្រាម​​ក្តៅគគុក​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ម្លោះហើយ​ ទើប​សហរដ្ឋអាមេរិក​របស់​លោក ដូណាល់​ ត្រាំ បាន​ជំរុញផង​និងដាក់​សម្ពាធ​ផង ឲ្យ​ប្រទេស​ជប៉ុន​ ចូលរួម​ការពារ​ច្រកសមុទ្ទ​អកមូស្ស និង​បញ្ជូន​យោធាទៅជួយ​ច្បាំង​ពួតដៃជាមួយ​អាមេរិក​និង​អ៊ីស្រាអែល​។​ ​

តុលាការអនុវត្តច្បាប់ប្រឆាំងមេខ្លោង និងបក្ខពួកឆបោកអនឡាញជិត ៦០០នាក់ក្នុងរយៈពេល៨ខែ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ

តុលាការអនុវត្តច្បាប់ប្រឆាំងមេខ្លោង និងបក្ខពួកឆបោកអនឡាញជិត ៦០០នាក់ក្នុងរយៈពេល៨ខែ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទសរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ។ ជនសង្ស័យទាំង ៦៥នាក់នេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅអគារខុនដូរ ហ្គោលឌិន វ័ន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ទីភ្នាក់ងារស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិក៖ ចិន គ្មាន​គម្រោងប្រើ​យោធា​ឈ្លានពាន​តៃវ៉ាន់ នៅ​ឆ្នាំ២០២៧ ទេ

មហាយក្ស​ចិន​ នឹង​មិន​​ប្រើកម្លាំង​ទ័ព ដើម្បី​វាយ​សង្គ្រុប​ឈ្លាន​ពាន​តៃវ៉ាន់ នៅឆ្នាំ​២០២៧

ទីភ្នាក់ងារស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិក៖ ចិន គ្មាន​គម្រោងប្រើ​យោធា​ឈ្លានពាន​តៃវ៉ាន់ នៅ​ឆ្នាំ២០២៧ ទេ

មហាយក្ស​ចិន​ នឹង​មិន​​ប្រើកម្លាំង​ទ័ព ដើម្បី​វាយ​សង្គ្រុប​ឈ្លាន​ពាន​តៃវ៉ាន់ នៅឆ្នាំ​២០២៧ ទេ​។​​ ក៏ប៉ុន្តែ រដ្ឋអំណាច​ចិន​ នឹង​រក​មធ្យោបាយ​ផ្សេង ដើម្បីត្រួតត្រា​តៃវ៉ាន់​ ​។ នេះបើតាមសេចក្តីសន្និដ្ឋាន ​ របស់​ទីភ្នាក់ងារ​​ស៊ើប​ការ​ណ៍​សម្ងាត់​អាមេរិក ដែល​​ចេញផ្សាយនៅ​ថ្ងៃពុធ ទី​១៨ មីនា។​ តែទោះយ៉ាងណាក្តី​ រដ្ឋអំណាច​ចិន​ ស្នើឲ្យ​អាមេរិក លះបង់​ផ្នត់គំនិត ដែលតែងតែចោទ​ថា ចិន​ជា​ប្រភព​នៃការគំរាមកំហែង។​  

តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​?

សង្គ្រាមនៅមជ្ឈឹមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋក

តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​?

សង្គ្រាមនៅមជ្ឈឹមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុក​ប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ​។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបាន​សំដៅទៅលើទីតាំងស្តុក​ប្រេងនិង​ឧស្ម័ន​ប៉ុណ្ណោះទេ តែវាបាន​វាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ​​ផលិតកម្ម​​​តែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើ​បណ្តាញផលិត​និង​​ផ្គត់ផ្គង់ នៃ​​វត្ថុធាតុដើមថាមពល។

លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី

នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្

លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី

នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បាន​បែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។

អ្នកវិភាគ៖ កម្ពុជាគួរពិចារណាបង្កើតរោងចក្រចម្រាញ់ប្រេងនៅពេលអនាគត

ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និ

អ្នកវិភាគ៖ កម្ពុជាគួរពិចារណាបង្កើតរោងចក្រចម្រាញ់ប្រេងនៅពេលអនាគត

ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការផ្គត់ផ្គង់ពីទីផ្សារដែលខ្លួនធ្លាប់នាំចូលកន្លងមក។ បច្ចុប្បន្ន និងដើម្បីអាចបន្តបំពេញតម្រូវការរបស់ខ្លួន កម្ពុជាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ គួរជម្រាបជូនថា កម្ពុជានៅមិន ទាន់មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯងបាននៅឡើយទេ។ តែក្រុមអ្នកវិភាគយល់ថា កម្ពុជាគួរចាប់ផ្តើមពិចារណាសិក្សាពីលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យបានឆាប់ដើម្បីបញ្ជៀសវិបត្តិប្រេងឥន្ធនៈដូចដែលកំពុងកើតមាននៅលើពិភពលោកពេលនេះ។

សាច់ញាតិកុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវកំពុងស្វះស្វែងរកយុត្តិធម៌

នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីរាជការនៅស្រុកកងមាសបានបង្ក

សាច់ញាតិកុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវកំពុងស្វះស្វែងរកយុត្តិធម៌

នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីរាជការនៅស្រុកកងមាសបានបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោមស្ថានភាពស្រវឹងក្នុងខណ្ឌឫស្សីកែវ បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក ថា ភក្តី ដែលជាបងប្រុសបង្កើតរបស់ក្មេងប្រុសរងគ្រោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១៩ មីនានេះថា លោកកំពុងស្វះស្វែងរកយុត្តិធម៌ឲ្យប្អូនប្រុស តាមរយៈការដាក់ពាក្យបណ្តឹងប្តឹងជនបង្ក។ បើតាមលោក ថា ភក្តី ពាក្យបណ្តឹងកំពុងស្ថិតនៅក្នុងការពិនិត្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រុមប្រទេស​នៅ​ឈូង​សមុទ្ទ​ចាប់មាន​ប្រតិកម្ម ​ក្រោយ​អ៊ីស្រាអែល​​​វាយប្រហារ​លើ​អណ្តូង​ឧស្ម័នអ៊ីរ៉ង់

​ជា​លើក​ទី​មួយ​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​នាំ​គ្នា​បរិហារ​​ និង​បញ្ចេញ​ប

ក្រុមប្រទេស​នៅ​ឈូង​សមុទ្ទ​ចាប់មាន​ប្រតិកម្ម ​ក្រោយ​អ៊ីស្រាអែល​​​វាយប្រហារ​លើ​អណ្តូង​ឧស្ម័នអ៊ីរ៉ង់

​ជា​លើក​ទី​មួយ​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​នាំ​គ្នា​បរិហារ​​ និង​បញ្ចេញ​ប្រតិកម្មព្រួយ​បារម្ភ​ ក្រោយ​ពី​អ៊ីស្រាអែល​បាន​​​វាយប្រហារ​លើ​​អណ្តូង​ឧស្ម័នក្នុង​ក្រុង​Kangan ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​អ៊ីរ៉ង់ និង​ដែល​ជំរុញ​ឱ្យ​អ៊ីរ៉ង់​បាញ់​មីស៊ីល​សង​សឹក​វិញ​លើ​ទីតាំង​ចម្រាញ់​​ឧស្ម័ន​របស់​កាតា។ ប្រធានាធិបតី​អាមេរិកលោក​​ដូណាល់ត្រាំបាន​សន្យា​រារាំង​មិន​ឱ្យ​អ៊ីស្រាអែល​វាយប្រហារ​លើ​អណ្តូង​ឧស្ម័ន​​អ៊ីរ៉ង់​ទៀតទេ ​បើ​អ៊ីរ៉ង់​ឈប់​ប៉ះពាល់​រចនា​សម្ព័ន្ធ​ឧស្ម័ន​កាតា។

លោក រ៉ុង ឈុន ត្រូវបានកោះហៅឲ្យចូលសវនាការឧទ្ធរណ៍នៅចុងខែមីនា ទាក់ទងនឹងបទញុះញង់

សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាកោះហៅលោក រ៉ុង ឈុន ទីប្រឹក្សាគណប

លោក រ៉ុង ឈុន ត្រូវបានកោះហៅឲ្យចូលសវនាការឧទ្ធរណ៍នៅចុងខែមីនា ទាក់ទងនឹងបទញុះញង់

សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាកោះហៅលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យចូលសវនាការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ខាងមុខ។ ដីកាកោះដើម្បីបើកសវនាការឧទ្ធរណ៍នៅដំណាច់ខែមីនានេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន តាមរយៈមេធាវីលោក បានប្តឹងទៅសាលាឧទ្ធរណ៍ ជុំវិញការសម្រេចក្តីនៅសាលាដំបូងកាលពីពេលកន្លងទៅ ដោយផ្តន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ 

លោកស្រី ជា សិរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការ

លោកស្រី ជា សិរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពន្យល់​អំពីនីតិវិធី​​​នៃការដោះស្រាយ​វិបត្តិ​ហិរញ្ញ​វត្ថុនៅធនាគារចំនួន២ គឺធនាគារព្រីនស៍ និងផេនដា។ តាមការបញ្ជាក់របស់​លោកស្រី ជា សិរី រយៈពេលជាង​ ២ខែមកនេះ ក្រុមហ៊ុនសវនកម្មឯករាជ្យ​កំពុងជម្រះបញ្ជីដើម្បីបង្វិលសាច់ប្រាក់​​ជូនអតិថិជនវិញ​។ ក្នុងន័យនេះ លោកស្រី ជា សីរី បាន​អំពាវ​ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ។  ​​

សិប្បកម្មមេត្រីបង្កើតឱកាសការងារ និងផ្តល់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាព

បុគ្គលិកដេរកាបូបទាំងអស់នៅក្នុងសិប្បកម្មមេត្រី គឺជាជនមានពិការភាព។ សម្រាប់ម្ចាស់សិប្បកម្ម

សិប្បកម្មមេត្រីបង្កើតឱកាសការងារ និងផ្តល់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាព

បុគ្គលិកដេរកាបូបទាំងអស់នៅក្នុងសិប្បកម្មមេត្រី គឺជាជនមានពិការភាព។ សម្រាប់ម្ចាស់សិប្បកម្មមេត្រី ទោះបីជាពួកគេជាជនមានពិការភាពក៏ពួកគេមានសមត្ថភាពបំពេញការងារបានយ៉ាងល្អ។ សម្រាប់ជនមានពិការភាពវិញ ការងារនៅសិប្បកម្មមេត្រីបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មី ពិសេសគេចពីការរើសអើង និងការមើលងាយពីអ្នកដទៃ៕

រថយន្ត​អគ្គិសនី​ជួយ​សន្សំ​ប្រេង​បាន​១,៧​លានធុង​បារីស​ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ​២០២៥

ក្នុង​ខណៈ​ដែលពិភពលោកកំពុង​ជ្រួល​ច្របល់​ខ្លាច​ខ្វះ​ប្រេង​ឥន្ធនៈ​ប្រើប្រាស់​ ព្រោះ​តែ​​​​

រថយន្ត​អគ្គិសនី​ជួយ​សន្សំ​ប្រេង​បាន​១,៧​លានធុង​បារីស​ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ​២០២៥

ក្នុង​ខណៈ​ដែលពិភពលោកកំពុង​ជ្រួល​ច្របល់​ខ្លាច​ខ្វះ​ប្រេង​ឥន្ធនៈ​ប្រើប្រាស់​ ព្រោះ​តែ​​​​ចរាចរណ៍​ដឹកជញ្ជូន​ប្រេងរអាក់រអួល​យ៉ាងខ្លាំង​ដោយ​​សង្គ្រាម​នៅ​អ៊ីរ៉ង់​ ​​ក្រុម​អ្នក​ជំនាញ​បាន​ចេញ​របាយការណ៍​មួយ​បញ្ជាក់​អំពី​តួលេខ​សន្សំ​សំចៃ​ប្រេងតាម​រយៈ​ការ​ងាក​ទៅ​ប្រើ​រថយន្តអគ្គិសនី។ បើ​តាមការ​សិក្សា​របស់​អ្នកជំនាញ​ឯករាជ្យ​​ផ្នែក​​ថាមពល​ Ember ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​​នៅ​លើ​ពិភពលោក បាន​កាត់​បន្ថយ​ការ​ចំណាយ​​ប្រេង​បាន​​១លាន​៧​សែន​ធុង​បារីលក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០២៥។

ប្រេងកាត៖ មាន​ផ្លូវវាងផ្សេង​ពី​ច្រកសមុទ្រអកមូហ្ស តែចំនួន​ប្រេងដែលអាច​ដឹកចេញបាន​​នៅតែមិនគ្រប់គ្រាន់

ជាង២សប្តាហ៍​ហើយ ដែលច្រកសមុទ្រអកមូហ្ស ត្រូវបិទខ្ទប់ ធ្វើ​ឲ្យ២០%នៃតម្រូវការ​ប្រេងឆៅរបស់ពិភព

ប្រេងកាត៖ មាន​ផ្លូវវាងផ្សេង​ពី​ច្រកសមុទ្រអកមូហ្ស តែចំនួន​ប្រេងដែលអាច​ដឹកចេញបាន​​នៅតែមិនគ្រប់គ្រាន់

ជាង២សប្តាហ៍​ហើយ ដែលច្រកសមុទ្រអកមូហ្ស ត្រូវបិទខ្ទប់ ធ្វើ​ឲ្យ២០%នៃតម្រូវការ​ប្រេងឆៅរបស់ពិភពលោក ត្រូវកកស្ទះ​​ មិនអាច​ដឹកជញ្ជូនចេញបានពីតំបន់ដើមបូព៌ា​​។ ផ្អែកតាមទីភ្នាក់ងារថាមពលអន្តរជាតិ គឺមានជម្រើស​​ផ្លូវវាងផ្សេងទៀត ដែល​អាចឲ្យ​គេដឹកប្រេងចេញបាន ដោយ​មិនចាំបាច់​ឆ្លងកាត់​ច្រកសមុទ្រអកមូហ្ស។ ក៏ប៉ុន្តែទោះជាយ៉ាងណា ទំហំប្រេងឆៅ​ដែល​អាចដឹកចេញបានតាមផ្លូវវាង នៅតែមិនទាន់គ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់​ឡើយ​។

លោកស្រី ជា សីរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការ

លោកស្រី ជា សីរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពន្យល់​អំពីនីតិវិធី​​​នៃការដោះស្រាយ​វិបត្តិ​ហិរញ្ញ​វត្ថុនៅធនាគារចំនួន២ គឺធនាគារព្រីនស៍ និងផេនដា។ តាមការបញ្ជាក់របស់​លោកស្រី ជា សិរី រយៈពេលជាង​ ២ខែមកនេះ ក្រុមហ៊ុនសវនកម្មឯករាជ្យ​កំពុងជម្រះបញ្ជីដើម្បីបង្វិលសាច់ប្រាក់​​ជូនអតិថិជនវិញ​។ ក្នុងន័យនេះ លោកស្រី ជា សីរី បាន​អំពាវ​ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ។  ​​

ប្រឆាំង​នឹង​សង្គ្រាម​នៅអ៊ីរ៉ង់ ទីប្រឹក្សា​លោក​ត្រាំ​​ផ្នែក​​ប្រឆាំង​ភេរវកម្ម​ លាលែង​ពី​តំណែង

សង្គ្រាម​នៅ​អ៊ីរ៉ង់​មិន​បាន​ទទួល​ការ​គាំទ្រទាំង​ស្រុង​ពី​សំណាក់​អ្នក​ទទួល​ខុស​ត្រូវ​អា

ប្រឆាំង​នឹង​សង្គ្រាម​នៅអ៊ីរ៉ង់ ទីប្រឹក្សា​លោក​ត្រាំ​​ផ្នែក​​ប្រឆាំង​ភេរវកម្ម​ លាលែង​ពី​តំណែង

សង្គ្រាម​នៅ​អ៊ីរ៉ង់​មិន​បាន​ទទួល​ការ​គាំទ្រទាំង​ស្រុង​ពី​សំណាក់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​​ក្នុង​រដ្ឋបាល​លោក​ត្រាំ​ទេ។ នៅ​ថ្ងៃ​អង្គារ​ទី​១៧​មីនា​២០២៦​ម្សិលមិញ លោក​Joseph Kent នាយក​​មជ្ឈមណ្ឌល​ជាតិ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង ដើម្បី​បញ្ជាក់​ជំហរ​ប្រឆាំង​​នឹងការ​វាយប្រហារ​លើ​​អ៊ីរ៉ង់។ ​

ពលរដ្ឋក្បែរ​តំបន់អូរស្មាច់នៅក្នុងជំរំភៀសសឹករៀបរាប់ពីជីវភាពលំបាក និងបញ្ហាផ្លូវចិត្ត

ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរ​តំបន់អូរស្មាច

ពលរដ្ឋក្បែរ​តំបន់អូរស្មាច់នៅក្នុងជំរំភៀសសឹករៀបរាប់ពីជីវភាពលំបាក និងបញ្ហាផ្លូវចិត្ត

ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរ​តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងបន្តជាប់គាំងនៅក្នុងជំរំសុវត្ថិភាពនៃវត្តស្រណាលស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពលរដ្ឋភៀសសឹកទាំងនេះបានរៀបរាប់ពីជីវភាពខ្វះខាត និងបញ្ហាផ្លូវចិត្ត។ តែទោះជាយ៉ាងណា ពួកគេក៏មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញដោយសារតែកងទ័ពថៃបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងការប្រែតំបន់ភូមិសាស្ត្រមួយចំនួន។ 

ចៅក្រមសហព័ន្ធអាមេរិកបញ្ជាឲ្យបើកការផ្សាយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ឡើងវិញ

ចៅក្រមសាលាឧទ្ធរណ៍នៃសហព័ន្ធអាមេរិកបានបង្គាប់ឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ប្រព័ន្ធ

ចៅក្រមសហព័ន្ធអាមេរិកបញ្ជាឲ្យបើកការផ្សាយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ឡើងវិញ

ចៅក្រមសាលាឧទ្ធរណ៍នៃសហព័ន្ធអាមេរិកបានបង្គាប់ឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USAGM ហៅបុគ្គលិកទាំងជាង ១ ០០០នាក់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេចូលបម្រើការងារឡើងវិញនៅត្រឹមថ្ងៃទី២៣ មីនាខាងមុខ។ នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចៅក្រមសាលាឧទ្ធរណ៍បានចោទរដ្ឋបាលលោក ដូណាល់ ត្រាំថាបានធ្វើខុសច្បាប់ក្នុងការព្យាយាមបិទស្ថាប័នសារព័ត៌មានប្រជាធិបតេយ្យមួយនេះ។ 

ថៃប្រកាសពីគម្រោងសង់របងព្រំដែនជាមួយកម្ពុជាលើទីតាំងដែលគ្មានជម្លោះ

កាសែតក្នុងស្រុកថៃបានចុះផ្សាយជាព្រោងព្រាត នៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ពីគម្រោងសាង​សង

ថៃប្រកាសពីគម្រោងសង់របងព្រំដែនជាមួយកម្ពុជាលើទីតាំងដែលគ្មានជម្លោះ

កាសែតក្នុងស្រុកថៃបានចុះផ្សាយជាព្រោងព្រាត នៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ពីគម្រោងសាង​សង់របងព្រំដែនជាមួយនឹងកម្ពុជា នៅដើមខែមេសាខាងមុខនេះ។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃបានឲ្យដឹងថា ការសាងសង់របងព្រំដែនជាមួយកម្ពុជានេះធ្វើឡើងនៅលើទីតាំងដែលប្រទេសទាំងពីរគ្មានជម្លោះទឹកដី និង​ថា កម្ពុជាក៏បានយល់ព្រមលើគម្រោងនេះដែរ។

តើរដ្ឋាភិបាលគួរបញ្ចុះពន្ធប្រេងឥន្ធនៈដើម្បីបញ្ជៀសផលប៉ះពាល់ដល់ពលរដ្ឋ ឬយ៉ាងណា?

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃម្តង ចាប់តាំងពីដើម

តើរដ្ឋាភិបាលគួរបញ្ចុះពន្ធប្រេងឥន្ធនៈដើម្បីបញ្ជៀសផលប៉ះពាល់ដល់ពលរដ្ឋ ឬយ៉ាងណា?

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃម្តង ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ នេះមក។ តម្លៃប្រេងហក់ឡើងពេលនេះបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូននាំគ្នាតម្លើងថ្លៃសេវាកម្មរបស់ខ្លួនចន្លោះពី ១០ ទៅ ២០ភាគរយ។ អ្នកជំនាញមើលឃើញថា នេះជាផលប៉ះពាល់តៗគ្នា ក្នុងនោះ ពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវា ឬជាអ្នកទិញទំនិញ គឺជាអ្នករងគ្រោះចុងក្រោយ។ តើរដ្ឋាភិបាលគួរបញ្ចុះពន្ធប្រេងឥន្ធនៈដើម្បីបញ្ជៀសផលប៉ះពាល់ដល់ពលរដ្ឋ ឬយ៉ាងណា?

ចិន​ប្រកាសបញ្ជូនជំនួយ​មនុស្ស​ធម៌ ទៅកាន់អ៊ីរ៉ង់​ លីបង់ ហ្សកដានី និងអ៊ីរ៉ាក់

ផ្ទុយពីសហរដ្ឋអាមេរិក​ ដែលបានបំផ្ទុះសង្គ្រាមនៅដើមបូព៌ា ចិន​វិញកំពុងតែប្រើយុទ្ធសាស្ត្រ​ជំ

ចិន​ប្រកាសបញ្ជូនជំនួយ​មនុស្ស​ធម៌ ទៅកាន់អ៊ីរ៉ង់​ លីបង់ ហ្សកដានី និងអ៊ីរ៉ាក់

ផ្ទុយពីសហរដ្ឋអាមេរិក​ ដែលបានបំផ្ទុះសង្គ្រាមនៅដើមបូព៌ា ចិន​វិញកំពុងតែប្រើយុទ្ធសាស្ត្រ​ជំនួយមនុស្សធម៌​ ដើម្បីជួយ​ប្រទេសរងគ្រោះ​ដោយ​ផ្ទាល់ឬដោយ​ប្រយោល ដោយសារតែសង្គ្រាមនេះ​។ អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន បាន​ប្រកាសនៅព្រឹកថ្ងៃទី​១៧​មីនានេះ ថាចិន​នឹង​បញ្ជូន​ជំនួយមនុស្សធម៌ ទៅកាន់​ប្រទេស​៤នៅដើមបូព៌ា មានអ៊ីរ៉ង់ លីបង់ ហ្សកដានី និងអ៊ីរ៉ាក់​។

តើ ចិន ពង្រឹងឥទ្ធិពល​កង​ទ័ព​ជើងទឹក​ ដូចម្តេ​ចខ្លះ​?

ជាច្រើន​ឆ្នាំ​ជាប់ៗគ្នា​មកនេះ មហាយក្ស​ចិន បង្កើន​ថវិកាយោធា​ជា​លំដាប់ ដើម្បី​ពង្រឹង​ឥទ្ធិ

តើ ចិន ពង្រឹងឥទ្ធិពល​កង​ទ័ព​ជើងទឹក​ ដូចម្តេ​ចខ្លះ​?

ជាច្រើន​ឆ្នាំ​ជាប់ៗគ្នា​មកនេះ មហាយក្ស​ចិន បង្កើន​ថវិកាយោធា​ជា​លំដាប់ ដើម្បី​ពង្រឹង​ឥទ្ធិពលយោធា​ ជាពិសេស​ទ័ព​ជើងទឹក។ ចិន ​ជាប្រទេស​ដែល​មាន​ចំនួន​​កងទ័ព​ជើង​ទឹក ​ច្រើន​ជាង​គេ​លើពិភពលោក។ ​បើតាម​មន្ទីរបញ្ចកោណអាមេរិក ចិន​មាន​នាវាចម្បាំង​ នាវាផ្ទុកយន្តហោះចម្បាំង​ និង​នាវាមុជទឹក សរុប​ជាង ៣៧០ គ្រឿង។ ដើមសប្តាហ៍​នេះ ​ លោកប្រមុខ​រដ្ឋចិន ស៊ី ជីនពីន មិន​លាក់​លៀម​អំពី​មហិច្ចតា​បង្កើន​សមត្ថភាព​កម្លាំងទ័ព​ជើង​ទឹក ដោយ​ជំរុញ​​អភិវឌ្ឍ​ន៍បច្ចេកវិទ្យាទ័ពជើងទឹក និងសាងសង់កំពង់ផែ បម្រើឲ្យវិស័យ​យោធា​។ ម្ល៉ោះហើយ សមុទ្ទ​​​ ក្លាយ​ជា​បេះដូង​យុទ្ធសាស្ត្រ​យោធា​ នៃ​មហាអំណាច​ចិន។​​ ​

អ៊ីស្រាអែលអះអាងថាបានសម្លាប់ លោក អាលី ឡារីចានី ប្រធានឧត្តម​ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់

រដ្ឋមន្ត្រី​ក្រសួងការពារជាតិអ៊ីស្រាអែល បានចេញមុខប្រកាសដោយ​ផ្ទាល់ កាលពីរសៀល​ថ្ងៃទី​១៧មីន

អ៊ីស្រាអែលអះអាងថាបានសម្លាប់ លោក អាលី ឡារីចានី ប្រធានឧត្តម​ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់

រដ្ឋមន្ត្រី​ក្រសួងការពារជាតិអ៊ីស្រាអែល បានចេញមុខប្រកាសដោយ​ផ្ទាល់ កាលពីរសៀល​ថ្ងៃទី​១៧មីនាម្សិលមិញ ថាប្រធានឧត្តម​​ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់​ ឈ្មោះ អាលី ឡារីចានី ត្រូវបាន​អ៊ីស្រាអែល​សម្លាប់​បានសម្រេចហើយ​។ ផ្អែកតាមភ្នាក់ងារ​​​ចារកិច្ចអ៊ីស្រាអែល អាលី ឡារីចានី ​គឺជា​មេ​ធំបំផុត​ និង​ជា​អ្នកចាត់ចែង​​ជាក់​ស្តែង នៅក្នុងរបប​អ៊ីស្លាមផ្តាច់ការ​អ៊ីរ៉ង់ បើទោះ​បី​​មិន​មាន​ងារ​​ជា​​អគ្គមគ្គុទ្ទេសក៍​កំពូលក៏ដោយ​។

លោកត្រាំអន់ចិត្ត​នឹង​សម្ព័ន្ធមិត្តដែល​មិន​ជួយ​ច្បាំង​នៅ​​អ៊ីរ៉ង់ និង​ប្រកាស​លើកពេល​ទៅចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ នៅថ្ងៃចន្ទ ទី​១៦មីនា ​ដើម

លោកត្រាំអន់ចិត្ត​នឹង​សម្ព័ន្ធមិត្តដែល​មិន​ជួយ​ច្បាំង​នៅ​​អ៊ីរ៉ង់ និង​ប្រកាស​លើកពេល​ទៅចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ នៅថ្ងៃចន្ទ ទី​១៦មីនា ​ដើម្បី​បង្ហាញ​អំពី​តុល្យការ​សង្គ្រាម​អ៊ីរ៉ង់។ ក្រៅពី​លើកសរសើរ​ថា​អាមេរិក​ខ្លាំង​អស្ចារ្យ​ជាងគេនិងមិនត្រូវ​ការ​ជំនួយ​ពីប្រទេសណា​ ចៅហ្វាយ​សេតវិមានក៏បានសម្តែង​​ភាព​អាក់អន់ចិត្ត​ចំពោះ​ប្រទេស​បស្ចិមលោក ពិសេស​បារាំង​និង​អង់គ្លេស​ ដែល​មិនព្រម​បញ្ជូន​នាវាចម្បាំង​ទៅ​រក្សាសន្តិសុខនាវានាចរណ៍ នៅច្រកសមុទ្ទ​អកមូស្ស​។ ប្រឈម​នឹង​ស្ថានការណ៍​សង្គ្រាម​នៅមជ្ឈិមបូព៌ា លោក ត្រាំ សម្រេចចិត្តពន្យារពេល​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដែលគ្រោង​ទុកជាយូរមកហើយ។  

តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធធនាគារ?

ថ្មីៗនេះ អតិថិជនរបស់ធនាគារ APD បាននាំគ្នាសម្រុកទៅដកប្រាក់របស់ខ្លួន ក្រោយមានពាក្យចចាមអារ៉ាមថ

តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធធនាគារ?

ថ្មីៗនេះ អតិថិជនរបស់ធនាគារ APD បាននាំគ្នាសម្រុកទៅដកប្រាក់របស់ខ្លួន ក្រោយមានពាក្យចចាមអារ៉ាមថា ធនាគារមួយនេះអាចប្រឈមនឹងការអាជ្ញាប័ណ្ណដោយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ធនាគារ APD បានចេញលិខិតអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញអ្វីទេ។ ចំណែកធនាគារជាតិកម្ពុជា តាមរយៈអគ្គទេសាភិបាល លោកស្រី ជា សិរី បានបញ្ជាក់ក្នុងថ្ងៃទី១៦ មីនាថា នៅពេលអតិថិជននាំគ្នាសម្រុកទៅដកប្រាក់ទាំងអស់របស់ខ្លួនចេញពីគណនីនៅធនាគារនឹងនាំឲ្យមានការរាំងស្ទះ ព្រោះធនាគារមិនអាចបង្វិលប្រាក់ទាន់ពេលទេ និងថា ការណ៍នេះក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ។ ដើម្បីបញ្ជៀសក្តីបារម្ភរបស់អតិថិជន តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានជឿទុកចិត្តលើប្រព័ន្ធធនាគារ?

ចិនបានបញ្ជូនប្រេសិតទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានដើម្បីដោះស្រាយវិបត្តិ

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថា

ចិនបានបញ្ជូនប្រេសិតទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានដើម្បីដោះស្រាយវិបត្តិ

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ដើម្បីសម្របសម្រួល បញ្ចប់ជម្លោះរវាងភាគីទាំងពីរ។ របបកុម្មុយនិស្តចិនក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងទម្លាក់អាវុធចុះ ងាកចូលតុចរចា។ ប៉ុន្តែ កងទ័ពប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន នៅបន្តបាញ់ប្លោងដាក់គ្នា ឥតលោះថ្ងៃ។ នៅថ្ងៃចន្ទដដែល ការវាយប្រហាររបស់ប៉ាគីស្ថានបានផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន ២នាក់។

អាល្លឺម៉ង់ អង់គ្លេស ជប៉ុន និងអូស្ត្រាលី បញ្ជាក់ជំហរបដិសេធ មិនបញ្ជូនកម្លាំងទៅ​ច្រក​​សមុទ្រអកមូហ្ស

ប្រឈមនឹងបញ្ហាបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ លោក​ដូណាល់ ត្រាំ បាន​ប្រ

អាល្លឺម៉ង់ អង់គ្លេស ជប៉ុន និងអូស្ត្រាលី បញ្ជាក់ជំហរបដិសេធ មិនបញ្ជូនកម្លាំងទៅ​ច្រក​​សមុទ្រអកមូហ្ស

ប្រឈមនឹងបញ្ហាបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ លោក​ដូណាល់ ត្រាំ បាន​ប្រកាសកាលពីថ្ងៃអាទិត្យ​ទី​១៥មីនា ទាមទារ​ឲ្យ​ប្រទេសសម្ព័ន្ធមិត្តអូតង់ ព្រមទាំងចិនជប៉ុនជាដើម ត្រូវបញ្ជូន​កម្លាំងមកជួយ​ការពារសន្តិសុខតំបន់​នេះ​។ ការប្រកាសរបស់លោកត្រាំនេះ គ្មាននរណាធ្វើតាមឡើយ ទាំងចិនទាំងជប៉ុននិងអូស្ត្រាលី​។ ចំណែក​អង់គ្លេស និងអាល្លឺម៉ង់ បានបញ្ជាក់ជំហរច្បាស់ៗ ថាបញ្ហានៅដើមបូព៌ា​ មិនមានអ្វីពាក់ព័ន្ធជាមួយ​អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ ឬណាតូ បន្តិចណាឡើយ​។

ចិនបានបញ្ជូនប្រេសិត ទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ចប់

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថា

ចិនបានបញ្ជូនប្រេសិត ទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ចប់

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ដើម្បីសម្របសម្រួល បញ្ចប់ជម្លោះរវាងភាគីទាំងពីរ។ របបកុម្មុយនិស្តចិនក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងទម្លាក់អាវុធចុះ ងាកចូលតុចរចា។ ប៉ុន្តែ កងទ័ពប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន នៅបន្តបាញ់ប្លោងដាក់គ្នា ឥតលោះថ្ងៃ។ នៅថ្ងៃចន្ទដដែល ការវាយប្រហាររបស់ប៉ាគីស្ថានបានផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន ២នាក់។

Get more results via ClueGoal