ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីយករថយន្តសង្គ្រោះបន្ទាន់ដឹកជនបរទេស
newsare.net
ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីយករថយន្តសង្គ្រោះបន្ទាន់ដឹកជនបរទេស
ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគ្នាលើបណ្តាញសង្គម និងមានការរិះគន់អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឃ្លីបវីដេអូនោះបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់(Ambulance) មួយគ្រឿងដឹកជនបរទេសមួយក្រុម ដែលឈរជក់បារីនៅលើចិញ្ចើមផ្លូវ។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ក្រុមការងាររបស់ក្រសួងកំពុងពិនិត្យមើលកិច្ចការមួយនេះ តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។ សូមបញ្ជាក់ថា នៅអំឡុងពេលបង្ក្រាបបទល្មើសឆបោកតាមអនឡាញដែលធ្វើឲ្យបែកសម្បុកឧក្រិដ្ឋជន សមត្ថកិច្ចកម្ពុជាក៏បានចាត់វិធានការរដ្ឋបាលតាមដងផ្លូវមួយចំនួនដែរ។ ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យយានយន្តដឹកជនបរទេសសង្ស័យជម្លៀសខ្លួនចំនួន ១៥លើកនៅក្នុងខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ កោះកុង និងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមជនបរទេសប្រមាណ ៧០០នាក់ដែលត្រូវបានត្រួតពិនិត្យនៅតាមដងផ្លូវ មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តែនៅមិនទាន់មានការបញ្ជាក់ទេថា រូបភាពខាងលើមានជាប់ពាក់ព័ន្ធទៅនឹងការជម្លៀសជនបរទេស ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ឬយ៉ាងណា៕ Read more














