ឥណ្ឌូណេស៊ីចាប់បានកុងតឺទ័រដឹកស្រកាសត្វពង្រូលសំដៅទៅកម្ពុជា តែមន្ត្រីកម្ពុជាថាមិនពាក់ព័ន្ធ
newsare.net
មន្ត្រីគយឥណ្ឌូណេស៊ីបានអះអាងពីការចូលរឹបអូសកុងតឺន័រប្រវែងជាង ៦ម៉ែត្រ ដែលមានផ្ទុកកេសដាក់ស្ឥណ្ឌូណេស៊ីចាប់បានកុងតឺទ័រដឹកស្រកាសត្វពង្រូលសំដៅទៅកម្ពុជា តែមន្ត្រីកម្ពុជាថាមិនពាក់ព័ន្ធ
មន្ត្រីគយឥណ្ឌូណេស៊ីបានអះអាងពីការចូលរឹបអូសកុងតឺន័រប្រវែងជាង ៦ម៉ែត្រ ដែលមានផ្ទុកកេសដាក់ស្រកាសត្វពង្រូល ប្រមាណជាង ៣តោន មានតម្លៃជាទឹកប្រាក់ជាង ១០លានដុល្លារ។ នៅក្នុងការចុះផ្សាយនៅថ្ងៃសុក្រទី ២០មីនា សារព័ត៌មាន Mongabay ដែលមានជំនាញរាយការណ៍អំពីបញ្ហាបរិស្ថាន បានស្រង់សំដីរបស់មន្ត្រីគយឥណ្ឌូណេស៊ី ដែលថា កុងតឺន័រដែលគេឃាត់បាន នៅកំពង់ផែក្រុងហ្សាកាតា មានគោលដៅដឹកទៅកាន់ប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណ៍ណាមួយពីអាជ្ញាធរឥណ្ឌូណេស៊ីទាក់ទងនឹងករណីនេះនៅឡើយទេ។ Read more














