លោក ជុំ សុភមករា៖ រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនឹងមានភ្ញៀវទេសចរទស្សនាជាង ៩ម៉ឺននាក់
newsare.net
ភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ២ ៦០០នាក់ បានប្រមូលផ្តុំគ្នាទស្សនាព្រលោក ជុំ សុភមករា៖ រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនឹងមានភ្ញៀវទេសចរទស្សនាជាង ៩ម៉ឺននាក់
ភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ២ ៦០០នាក់ បានប្រមូលផ្តុំគ្នាទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ។ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១មីនានេះថា នៅក្នុងរយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនេះ នឹងអាចមានភ្ញៀវទេសចរប្រមាណជាង ៩ម៉ឺននាក់ ពោលប្រហាក់ប្រហែលនឹងសមរាត្រីឆ្នាំកន្លងទៅដែរ។ មន្ត្រីអ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនបំផុត នៅមុខប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) គឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយ ដែលបានកើតឡើងពីរលើកក្នុងមួយឆ្នាំ។ លើកទី១ ក្នុងអំឡុងខែមីនា និងលើកទី២ មានរយៈពេល៣ថ្ងៃដែរ នៅអំឡុងខែកញ្ញា៕ Read more














