កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែមីនា ឆ្នាំ ២០២៦ ដោយ សាំ ឧត្តម
នៅរុស្ស៊ី អ្នកសរសេរBlogម្នាក់ដែលរមែងប្រកាន់ជំហរគាំទ្រនយោបាយរបស់វិមានក្រេមឡាំង ស្រាប់តែត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យវិកលចរិត ក្រោយពីគាត់បានចេញផ្សាយអត្ថបទ ទិតៀនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និង ប្រតិបត្តិការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន។ នេះបើតាមដំណឹងចុះផ្សាយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសុក្រទី ២០ ខែ មីនា។
បន្ទាប់ពីបញ្ឆេះសង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់បាន៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី ២០មីនា បានព្រលយពាក្យជាលើកទី១ថា អាមេរិកកំពុងពិចារណា កាត់បន្ថយបន្តិចម្តងៗ សកម្មភាពយោធាប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង កងទ័ពអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ ទោះប្រទេសរងការវាយប្រហារពីអ៊ីស្រាអែល និងអាមេរិក ប្រជាជនអ៊ីរ៉ង់នៅពុះពារធ្វើបុណ្យសាសនា បិទបញ្ចប់ថ្ងៃបុណ្យតមអាហាររ៉ាម៉ាដង់នៅក្នុងសាសនាឥស្លាម។
ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើង នៅចុងខែកុម្ភៈ កន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេង និងឧស្ម័ន ជាច្រើនកន្លែង នៅតំបន់មជ្ឈិមបូព៌ា រងការខូចខាត់យ៉ាងធ្ងន់ធ្ងរ ដោយសារការប្រហារគ្នាទៅវិញទៅមក។ ដោយមើលឃើញពីតម្រូវការប្រេងឆៅ និងឧស្ម័នធម្មជាតិ ជាបន្ទាន់ អាល់ហ្សេរី និងលីប៊ី បានបង្កើនផលិតកម្មក្នុងស្រុក និងការនាំប្រេងឥន្ធនៈ ចេញទៅអឺរ៉ុប។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបាន បោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ រាប់សិបពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មទ្វេដង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេងឥន្ធនៈ។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រាបានទទួលស្គាល់ថា ទំនិញរបស់ថៃមួយចំនួននៅតែបន្ត ហូរចូលមកកម្ពុជា តាមច្រកព្រំដែនឡាវ ព្រោះកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ សេដ្ឋកិច្ចវិទូមួយចំនួនយល់ថា ការលើកឡើងរបស់អភិបាលខេត្តស្ទឹងត្រែង អាចប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលធ្វើពហិការទំនិញរបស់ថៃ និងខ្លះទៀតថា ការបកស្រាយរបស់អភិបាលខេត្តធ្វើឡើង ដោយមិនត្រូវតាមកាលៈទេសៈ។ តើការបន្តនាំចូលទំនិញថៃមកកម្ពុជា តាមគោលការណ៍ WTO ពិតជាធ្វើឲ្យប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរ?
ក្នុងសម័យប្រជុំលើកទី១៤៥ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស គណៈកម្មាធិការ UNនេះ បានអះអាងថា កម្ពុជានៅមានចំណុចខ្វះខាតច្រើនពាក់ព័ន្ធនឹងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ យ៉ាងណាក៏ដោយ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអះអាងថា នឹងបញ្ឈប់នីតិវិធីតាមដានលើរបាយការណ៍នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់កម្ពុជា បន្ទាប់ពីមានការត្រួតពិនិត្យអស់រយៈពេលជាង ៣ឆ្នាំ។
ភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ២ ៦០០នាក់ បានប្រមូលផ្តុំគ្នាទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ។ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១មីនានេះថា នៅក្នុងរយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនេះ នឹងអាចមានភ្ញៀវទេសចរប្រមាណជាង ៩ម៉ឺននាក់ ពោលប្រហាក់ប្រហែលនឹងសមរាត្រីឆ្នាំកន្លងទៅដែរ។ មន្ត្រីអ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនបំផុត នៅមុខប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) គឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយ ដែលបានកើតឡើងពីរលើកក្នុងមួយឆ្នាំ។ លើកទី១ ក្នុងអំឡុងខែមីនា និងលើកទី២ មានរយៈពេល៣ថ្ងៃដែរ នៅអំឡុងខែកញ្ញា៕
មន្ត្រីគយឥណ្ឌូណេស៊ីបានអះអាងពីការចូលរឹបអូសកុងតឺន័រប្រវែងជាង ៦ម៉ែត្រ ដែលមានផ្ទុកកេសដាក់ស្រកាសត្វពង្រូល ប្រមាណជាង ៣តោន មានតម្លៃជាទឹកប្រាក់ជាង ១០លានដុល្លារ។ នៅក្នុងការចុះផ្សាយនៅថ្ងៃសុក្រទី ២០មីនា សារព័ត៌មាន Mongabay ដែលមានជំនាញរាយការណ៍អំពីបញ្ហាបរិស្ថាន បានស្រង់សំដីរបស់មន្ត្រីគយឥណ្ឌូណេស៊ី ដែលថា កុងតឺន័រដែលគេឃាត់បាន នៅកំពង់ផែក្រុងហ្សាកាតា មានគោលដៅដឹកទៅកាន់ប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណ៍ណាមួយពីអាជ្ញាធរឥណ្ឌូណេស៊ីទាក់ទងនឹងករណីនេះនៅឡើយទេ។
បន្ទាប់ពីបញ្ឆេះសង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់បាន៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី ២០មីនា បានព្រលយជាលើកទី១ថា អាមេរិកកំពុងពិចារណា កាត់បន្ថយបន្តិចម្តងៗ សកម្មភាពយោធាប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង កងទ័ពអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ ទោះប្រទេសរងការវាយប្រហារពីអ៊ីស្រាអែល និងអាមេរិក ប្រជាជនអ៊ីរ៉ង់នៅពុះពារធ្វើបុណ្យសាសនា បិទបញ្ចប់ថ្ងៃបុណ្យតមអាហាររ៉ាម៉ាដង់នៅក្នុងសាសនាឥស្លាម។
សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានឈានចូលសប្តាហ៍ទី៤។ បន្ទាប់បានបំពេញទស្សនកិច្ចរយៈពេលខ្លីនៅក្នុងប្រទេសលីបង់នាថ្ងៃព្រហស្បតិ៍ ទី១៩ មីនា ប្រមុខការទូតបារាំងបានបំពេញទស្សនកិច្ចក្នុងថ្ងៃសុក្រ ទី២០ មីនានៅក្នុងប្រទេសអ៊ីស្រាអែល។ ពីទីក្រុងតេឡាវី ប្រមុខការទូតបារាំងបានថ្លែងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងរកច្រកផ្លូវចរចានយោបាយដើម្បីបញ្ចប់ភ្លើងសង្គ្រាម។ បើតាមប្រមុខទូតបារាំង ដើម្បីអាចបញ្ចប់ជម្លោះប្រដាប់អាវុធនេះយូរអង្វែងបាន គឺមានតែដំណោះស្រាយនយោបាយមួយប៉ុណ្ណោះ។
យុវតី១៦នាក់ ដែលមួយចំនួនធំជាកូនកាត់ខ្មែរបានជាប់ក្នុងបញ្ជីឈ្មោះបេក្ខនារីដែលត្រូវប្រកួតប្រជែងដណ្តើមម្កុដបវរកញ្ញាខ្មែរនៅប្រទេសបារាំង។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញាខ្មែរនៅប្រទេសបារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពីចង់អភិរក្ស ជំរុញវប្បធម៌ខ្មែរនៅទឹកដីបរទេស ការរៀបចំកម្មវិធីបវរកញ្ញាខ្មែរនៅបារាំង ជាឱកាសមួយដើម្បីជំរុញលើកទឹកចិត្តឲ្យយុវជនកូនចៅខ្មែរកើតទៅនៅទឹកដីបរទេសអាចចងភ្ជាប់ខ្លួនជាមួយអត្តសញ្ញាណ ប្រទេសកំណើតរបស់ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅផ្ទះលំហែក្នុងទីក្រុង ឡា លូប ជាទីដែលបេក្ខនារីបវរកញ្ញាខ្មែរនៅប្រទេសបារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ មីនា។
យុវតី១៦នាក់ ដែលមួយចំនួនធំជាកូនកាត់ខ្មែរបានជាប់ក្នុងបញ្ជីឈ្មោះបេក្ខនារីដែលត្រូវប្រកួតប្រជែងដណ្តើមម្កុដបវរកញ្ញាខ្មែរនៅប្រទេសបារាំង។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញាខ្មែរនៅប្រទេសបារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពីចង់អភិរក្ស ជំរុញវប្បធម៌ខ្មែរនៅទឹកដីបរទេស ការរៀបចំកម្មវិធីបវរកញ្ញាខ្មែរនៅបារាំង ជាឱកាសមួយដើម្បីជំរុញលើកទឹកចិត្តឲ្យយុវជនកូនចៅខ្មែរកើតទៅនៅទឹកដីបរទេសអាចចងភ្ជាប់ខ្លួនជាមួយអត្តសញ្ញាណ ប្រទេសកំណើតរបស់ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅផ្ទះលំហែក្នុងទីក្រុង ឡា លូប ជាទីដែលបេក្ខនារីបវរកញ្ញាខ្មែរនៅប្រទេសបារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ មីនា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី២០ មីនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវកាលពីយប់ថ្ងៃទី១៨ មីនានឹងត្រូវស៊ើបអង្កេតស្រាវជ្រាវដោយតម្លាភាពតាមជំនាញបច្ចេកទេស និងច្បាប់ត្រឹមត្រូវ។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីមហាជនផ្ទុះកំហឹងលើមន្ត្រីរាជការម្នាក់ដែលសង្ស័យជាជនបង្កបើកបរបង្កគ្រោះថ្នាក់ ក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគ្នាលើបណ្តាញសង្គម និងមានការរិះគន់អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឃ្លីបវីដេអូនោះបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់(Ambulance) មួយគ្រឿងដឹកជនបរទេសមួយក្រុម ដែលឈរជក់បារីនៅលើចិញ្ចើមផ្លូវ។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ក្រុមការងាររបស់ក្រសួងកំពុងពិនិត្យមើលកិច្ចការមួយនេះ តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។ សូមបញ្ជាក់ថា នៅអំឡុងពេលបង្ក្រាបបទល្មើសឆបោកតាមអនឡាញដែលធ្វើឲ្យបែកសម្បុកឧក្រិដ្ឋជន សមត្ថកិច្ចកម្ពុជាក៏បានចាត់វិធានការរដ្ឋបាលតាមដងផ្លូវមួយចំនួនដែរ។ ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យយានយន្តដឹកជនបរទេសសង្ស័យជម្លៀសខ្លួនចំនួន ១៥លើកនៅក្នុងខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ កោះកុង និងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមជនបរទេសប្រមាណ ៧០០នាក់ដែលត្រូវបានត្រួតពិនិត្យនៅតាមដងផ្លូវ មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តែនៅមិនទាន់មានការបញ្ជាក់ទេថា រូបភាពខាងលើមានជាប់ពាក់ព័ន្ធទៅនឹងការជម្លៀសជនបរទេស ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ឬយ៉ាងណា៕
ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។
ក្រុមប្រទេសនៅអឺរ៉ុប មានជាអាទិ៍បារាំង អង់គ្លេស បានព្រលយអំពីលទ្ធភាពត្រៀមចូលរួមការពារសន្តិសុខច្រកសមុទ្ទអកមូហ្ស ដើម្បីសម្រួលចរាចរណ៍ដឹកជញ្ជូនប្រេង។ ប៉ុន្តែបេសកកម្មការពារច្រកសមុទ្ទអកមូហ្ស អាចប្រព្រឹត្តទៅពេលណាលែងមានស្នូរអាវុធ។
ថ្ងៃព្រហស្បតិ៍ ទី១៩មីនា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទទួលស្វាគមន៍លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន នៅសេតវិមាន។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការ លើកទី១ នៅបរទេស របស់លោកស្រី តាកាអ៊ីជី សាណាអេ ក្នុងនាមជាប្រមុខរដ្ឋាភិបាលជប៉ុន។ ជំនួបនៅទីក្រុងវ៉ាស៊ីនតោននេះ បានគ្រោងទុកជាយូរមកហើយ តែវាត្រូវធ្លាក់មកចំបរិបទសង្គ្រាមក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា។ ម្លោះហើយ ទើបសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បានជំរុញផងនិងដាក់សម្ពាធផង ឲ្យប្រទេសជប៉ុន ចូលរួមការពារច្រកសមុទ្ទអកមូស្ស និងបញ្ជូនយោធាទៅជួយច្បាំងពួតដៃជាមួយអាមេរិកនិងអ៊ីស្រាអែល។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទសរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ។ ជនសង្ស័យទាំង ៦៥នាក់នេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅអគារខុនដូរ ហ្គោលឌិន វ័ន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
មហាយក្សចិន នឹងមិនប្រើកម្លាំងទ័ព ដើម្បីវាយសង្គ្រុបឈ្លានពានតៃវ៉ាន់ នៅឆ្នាំ២០២៧ ទេ។ ក៏ប៉ុន្តែ រដ្ឋអំណាចចិន នឹងរកមធ្យោបាយផ្សេង ដើម្បីត្រួតត្រាតៃវ៉ាន់ ។ នេះបើតាមសេចក្តីសន្និដ្ឋាន របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលចេញផ្សាយនៅថ្ងៃពុធ ទី១៨ មីនា។ តែទោះយ៉ាងណាក្តី រដ្ឋអំណាចចិន ស្នើឲ្យអាមេរិក លះបង់ផ្នត់គំនិត ដែលតែងតែចោទថា ចិនជាប្រភពនៃការគំរាមកំហែង។
សង្គ្រាមនៅមជ្ឈឹមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បានបែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។
ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការផ្គត់ផ្គង់ពីទីផ្សារដែលខ្លួនធ្លាប់នាំចូលកន្លងមក។ បច្ចុប្បន្ន និងដើម្បីអាចបន្តបំពេញតម្រូវការរបស់ខ្លួន កម្ពុជាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ គួរជម្រាបជូនថា កម្ពុជានៅមិន ទាន់មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯងបាននៅឡើយទេ។ តែក្រុមអ្នកវិភាគយល់ថា កម្ពុជាគួរចាប់ផ្តើមពិចារណាសិក្សាពីលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យបានឆាប់ដើម្បីបញ្ជៀសវិបត្តិប្រេងឥន្ធនៈដូចដែលកំពុងកើតមាននៅលើពិភពលោកពេលនេះ។
នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីរាជការនៅស្រុកកងមាសបានបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោមស្ថានភាពស្រវឹងក្នុងខណ្ឌឫស្សីកែវ បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក ថា ភក្តី ដែលជាបងប្រុសបង្កើតរបស់ក្មេងប្រុសរងគ្រោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១៩ មីនានេះថា លោកកំពុងស្វះស្វែងរកយុត្តិធម៌ឲ្យប្អូនប្រុស តាមរយៈការដាក់ពាក្យបណ្តឹងប្តឹងជនបង្ក។ បើតាមលោក ថា ភក្តី ពាក្យបណ្តឹងកំពុងស្ថិតនៅក្នុងការពិនិត្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានដាក់ឈ្មោះឲ្យ នាវាផ្ទុកយន្តហោះចម្បាំងថ្មីរបស់បារាំង ដែលបំពាក់អាវុធនុយក្លេអ៊ែរ ថា France Libre ។ ការដាក់ឈ្មោះបែបនេះ ដើម្បីឧទ្ធិសដល់ចលនាតស៊ូរំដោះប្រទេសបារាំង នាជំនាន់សង្គ្រាមលោកលើកទី២។ តែការប្រសិទ្ធនាមឈ្មោះដូច្នេះ ខុសប្លែកពីទម្លាប់ជាប្រពៃណី ដែលធ្លាប់តែដាក់ឈ្មោះនាវាចម្បាំង ជាឈ្មោះរបស់ឥស្សរជននយោបាយ ឬឈ្មោះ កំពូលមេទាហាន។
ជាលើកទីមួយក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្ទពែក្សនាំគ្នាបរិហារ និងបញ្ចេញប្រតិកម្មព្រួយបារម្ភ ក្រោយពីអ៊ីស្រាអែលបានវាយប្រហារលើអណ្តូងឧស្ម័នក្នុងក្រុងKangan ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ និងដែលជំរុញឱ្យអ៊ីរ៉ង់បាញ់មីស៊ីលសងសឹកវិញលើទីតាំងចម្រាញ់ឧស្ម័នរបស់កាតា។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានសន្យារារាំងមិនឱ្យអ៊ីស្រាអែលវាយប្រហារលើអណ្តូងឧស្ម័នអ៊ីរ៉ង់ទៀតទេ បើអ៊ីរ៉ង់ឈប់ប៉ះពាល់រចនាសម្ព័ន្ធឧស្ម័នកាតា។
សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាកោះហៅលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យចូលសវនាការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ខាងមុខ។ ដីកាកោះដើម្បីបើកសវនាការឧទ្ធរណ៍នៅដំណាច់ខែមីនានេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន តាមរយៈមេធាវីលោក បានប្តឹងទៅសាលាឧទ្ធរណ៍ ជុំវិញការសម្រេចក្តីនៅសាលាដំបូងកាលពីពេលកន្លងទៅ ដោយផ្តន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
នៅថ្ងៃទី១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីនីតិវិធីនៃការដោះស្រាយវិបត្តិហិរញ្ញវត្ថុនៅធនាគារចំនួន២ គឺធនាគារព្រីនស៍ និងផេនដា។ តាមការបញ្ជាក់របស់លោកស្រី ជា សិរី រយៈពេលជាង ២ខែមកនេះ ក្រុមហ៊ុនសវនកម្មឯករាជ្យកំពុងជម្រះបញ្ជីដើម្បីបង្វិលសាច់ប្រាក់ជូនអតិថិជនវិញ។ ក្នុងន័យនេះ លោកស្រី ជា សីរី បានអំពាវឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ។
បុគ្គលិកដេរកាបូបទាំងអស់នៅក្នុងសិប្បកម្មមេត្រី គឺជាជនមានពិការភាព។ សម្រាប់ម្ចាស់សិប្បកម្មមេត្រី ទោះបីជាពួកគេជាជនមានពិការភាពក៏ពួកគេមានសមត្ថភាពបំពេញការងារបានយ៉ាងល្អ។ សម្រាប់ជនមានពិការភាពវិញ ការងារនៅសិប្បកម្មមេត្រីបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មី ពិសេសគេចពីការរើសអើង និងការមើលងាយពីអ្នកដទៃ៕
ក្នុងខណៈដែលពិភពលោកកំពុងជ្រួលច្របល់ខ្លាចខ្វះប្រេងឥន្ធនៈប្រើប្រាស់ ព្រោះតែចរាចរណ៍ដឹកជញ្ជូនប្រេងរអាក់រអួលយ៉ាងខ្លាំងដោយសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមអ្នកជំនាញបានចេញរបាយការណ៍មួយបញ្ជាក់អំពីតួលេខសន្សំសំចៃប្រេងតាមរយៈការងាកទៅប្រើរថយន្តអគ្គិសនី។ បើតាមការសិក្សារបស់អ្នកជំនាញឯករាជ្យផ្នែកថាមពល Ember ការប្រើប្រាស់រថយន្តអគ្គិសនីនៅលើពិភពលោក បានកាត់បន្ថយការចំណាយប្រេងបាន១លាន៧សែនធុងបារីលក្នុងមួយថ្ងៃនៅឆ្នាំ២០២៥។
ជាង២សប្តាហ៍ហើយ ដែលច្រកសមុទ្រអកមូហ្ស ត្រូវបិទខ្ទប់ ធ្វើឲ្យ២០%នៃតម្រូវការប្រេងឆៅរបស់ពិភពលោក ត្រូវកកស្ទះ មិនអាចដឹកជញ្ជូនចេញបានពីតំបន់ដើមបូព៌ា។ ផ្អែកតាមទីភ្នាក់ងារថាមពលអន្តរជាតិ គឺមានជម្រើសផ្លូវវាងផ្សេងទៀត ដែលអាចឲ្យគេដឹកប្រេងចេញបាន ដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។ ក៏ប៉ុន្តែទោះជាយ៉ាងណា ទំហំប្រេងឆៅដែលអាចដឹកចេញបានតាមផ្លូវវាង នៅតែមិនទាន់គ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ឡើយ។
នៅថ្ងៃទី១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីនីតិវិធីនៃការដោះស្រាយវិបត្តិហិរញ្ញវត្ថុនៅធនាគារចំនួន២ គឺធនាគារព្រីនស៍ និងផេនដា។ តាមការបញ្ជាក់របស់លោកស្រី ជា សិរី រយៈពេលជាង ២ខែមកនេះ ក្រុមហ៊ុនសវនកម្មឯករាជ្យកំពុងជម្រះបញ្ជីដើម្បីបង្វិលសាច់ប្រាក់ជូនអតិថិជនវិញ។ ក្នុងន័យនេះ លោកស្រី ជា សីរី បានអំពាវឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ។
សង្គ្រាមនៅអ៊ីរ៉ង់មិនបានទទួលការគាំទ្រទាំងស្រុងពីសំណាក់អ្នកទទួលខុសត្រូវអាមេរិកក្នុងរដ្ឋបាលលោកត្រាំទេ។ នៅថ្ងៃអង្គារទី១៧មីនា២០២៦ម្សិលមិញ លោកJoseph Kent នាយកមជ្ឈមណ្ឌលជាតិផ្នែកប្រយុទ្ធប្រឆាំងនឹងភេរវកម្មបានប្រកាសលាលែងចេញពីតំណែង ដើម្បីបញ្ជាក់ជំហរប្រឆាំងនឹងការវាយប្រហារលើអ៊ីរ៉ង់។
ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងបន្តជាប់គាំងនៅក្នុងជំរំសុវត្ថិភាពនៃវត្តស្រណាលស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពលរដ្ឋភៀសសឹកទាំងនេះបានរៀបរាប់ពីជីវភាពខ្វះខាត និងបញ្ហាផ្លូវចិត្ត។ តែទោះជាយ៉ាងណា ពួកគេក៏មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញដោយសារតែកងទ័ពថៃបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងការប្រែតំបន់ភូមិសាស្ត្រមួយចំនួន។
ចៅក្រមសាលាឧទ្ធរណ៍នៃសហព័ន្ធអាមេរិកបានបង្គាប់ឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USAGM ហៅបុគ្គលិកទាំងជាង ១ ០០០នាក់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេចូលបម្រើការងារឡើងវិញនៅត្រឹមថ្ងៃទី២៣ មីនាខាងមុខ។ នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចៅក្រមសាលាឧទ្ធរណ៍បានចោទរដ្ឋបាលលោក ដូណាល់ ត្រាំថាបានធ្វើខុសច្បាប់ក្នុងការព្យាយាមបិទស្ថាប័នសារព័ត៌មានប្រជាធិបតេយ្យមួយនេះ។