Cambodia



កាសែតហុងកុង៖ ឧក្រិដ្ឋជនឆបោកអនឡាញកំពុងរត់ចេញពីកម្ពុជា នៅមុនឱសានវាទខែមេសា

ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា កំពុងសម្រុកចាកចេញ ទៅសម្ងំពួនជ្រកនៅប្

លោកត្រាំអះអាងថា​ជិតមាន​​​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់និងអ៊ីស្រាអែល​​បន្តវាយប្រហារគ្នា

លោកដូណាល់ ត្រាំ បានអះអាងប្រាប់អ្នកកាសែត​នៅ​​ថ្ងៃទី​២៩​មីនាថា ​របបអ៊ីរ៉ង់​​ផ្លាស់​ប្តូរថ្

លោកត្រាំអះអាងថា​ជិតមាន​​​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់និងអ៊ីស្រាអែល​​បន្តវាយប្រហារគ្នា

លោកដូណាល់ ត្រាំ បានអះអាងប្រាប់អ្នកកាសែត​នៅ​​ថ្ងៃទី​២៩​មីនាថា ​របបអ៊ីរ៉ង់​​ផ្លាស់​ប្តូរថ្មី​​ហើយ​។ លោកអះអាងថា អ៊ីរ៉ង់​មានមេដឹកនាំថ្មី​ ដែ​ល​មិនរឹងរូសដូចមុន ហើយថា កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្គ្រាម​ កំពុងតែជិតចេញជារូបរាងហើយ​។ តែយ៉ាងណា ផ្ទុយពីការអះអាងរបស់​លោកដូណាល់ ត្រាំនេះ អ៊ីរ៉ង់និងអ៊ីស្រាអែលបន្តបាញ់ប្លោងគ្រាប់វាយប្រហារគ្នាទៅវិញទៅមក ស្របពេលដែល​កងទ័ពអាមេរិក បានបញ្ជូនកម្លាំងទៅបន្ថែមច្រើនពាន់នាក់។

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកអនឡាញ

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋសភាកម្ពុជាបានអនុម័តជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់ស

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកអនឡាញ

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋសភាកម្ពុជាបានអនុម័តជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានសំឡេងគាំទ្រ ១១២ លើ ១១២។ ការអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយនេះធ្វើឡើង បន្ទាប់ពីសមាជិករដ្ឋសភា និងតំណាងរដ្ឋាភិបាលបាន​បកស្រាយ និងពិភាក្សាគ្នាពេញមួយព្រឹកនៅក្នុងកិច្ចប្រជុំសភា។

លោកប្រធានាធិបតី​ស៊ីជីនពីង អញ្ជើញ​ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ ​មក​លេង​ចិន

បាន​ទទួល​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ចិន​លោក ស៊ីជីនពីង ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ លោក​ស្

លោកប្រធានាធិបតី​ស៊ីជីនពីង អញ្ជើញ​ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ ​មក​លេង​ចិន

បាន​ទទួល​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ចិន​លោក ស៊ីជីនពីង ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ លោក​ស្រី  ចឹង លីវ័ន នឹង​ដឹកនាំ​ប្រតិភូ ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន ពី​ថ្ងៃទី​៧​ដល់​ថ្ងៃ​ទី​១២​មេសា។ ប៉ុន្តែ​ការ​បង្ហាញ​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ អាច​នឹង​ធ្វើ​ឱ្យ​លោកស្រី​ប្រធាន​គណបក្ស​ខាត​បង់​ផ្នែក​នយោបាយ។

ក្រសួងការបរទេសថា មានក្រុមជននយោបាយទុច្ចរិតយកសម្តីលោក ប្រាក់ សុខុនទៅបំភ្លៃការពិត

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោករដ្ឋមន្ត្រី ប្រាក់ សុខុន មិន

ក្រសួងការបរទេសថា មានក្រុមជននយោបាយទុច្ចរិតយកសម្តីលោក ប្រាក់ សុខុនទៅបំភ្លៃការពិត

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោករដ្ឋមន្ត្រី ប្រាក់ សុខុន មិនបាននិយាយថាកម្ពុជាយល់ព្រមកាត់ដីដើម្បីឱ្យថៃឈប់ឈ្លានពានឡើយ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានអ្នកនយោបាយប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គមមួយចំនួននៅក្រៅប្រទេសបានយកសម្តីលោកប្រាក់ សុខុន ទៅវិភាគ ផ្សព្វផ្សាយ។ គឺជាសម្តីដែលប្រមុខការទូតកម្ពុជារូបនេះបានជួបសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

IQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជ

IQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជាកំហាប់ភាគល្អិតនិចលកើនឡើងរហូតដល់ ១៦៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3។ នេះបើយោងតាមទិន្ន័យរបស់គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQ Air នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់ថ្ងៃទី២៩ ខែមីនានេះវិញ គេហទំព័រ IQ Air អះអាងថាគុណភាពខ្យល់នៅទីក្រុងភ្នំពេញបានធូរស្រាលខ្លះ តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរនៅខាងក្រៅ។

គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​បន្ត​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​អ្នកស្លាប់​ក្នុង​ហេតុ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ឆ្នាំ​ ១៩៩៧

៣០​មីនា​ ១៩៩៧ ​​- ៣០មីនា​ ២០២៦​ គឺជា​រយៈ​ពេល​ ២៩​ឆ្នាំនៃ​​ព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤

គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​បន្ត​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​អ្នកស្លាប់​ក្នុង​ហេតុ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ឆ្នាំ​ ១៩៩៧

៣០​មីនា​ ១៩៩៧ ​​- ៣០មីនា​ ២០២៦​ គឺជា​រយៈ​ពេល​ ២៩​ឆ្នាំនៃ​​ព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ចូលទៅក្នុងហ្វូងបាតុករ ទាមទារឱ្យ​មាន​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ​ដែលដឹកនាំដោយលោក សម រង្ស៊ី។​ ដូចរៀង​​រាល់​ឆ្នាំ​ដែរ​ នៅ​ថ្ងៃ​ទី​៣០​ មីនា​ ឆ្នាំ​២០២៦​នេះ​ គណបក្សក្រៅ​រដ្ឋាភិ​បាលមួយចំនួន រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ​ ​គណ​បក្ស​ភ្លើង​ទៀន និងគណបក្សកម្លាំងជាតិជាដើម បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​បង្សុកូលនៅស្តូបជនរងគ្រោះ ស្ថិតនៅខាងមុខ​​អតីត​រដ្ឋសភា​ ​ដើម្បី​ឧទ្ទិសដល់​វិញ្ញាណ​ក្ខន្ធ​អ្នក ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍ ដែលកើត​ឡើង​​​ជិត​ ៣០​ឆ្នាំ​​មក​នេះ។​

គេហទំព័រIQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជ

គេហទំព័រIQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជាកំហាប់ភាគល្អិតនិចលកើនឡើងរហូតដល់ ១៦៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3។ នេះបើយោងតាមទិន្ន័យរបស់គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQ Air នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់ថ្ងៃទី២៩ ខែមីនានេះវិញ គេហទំព័រ IQ Air អះអាងថាគុណភាពខ្យល់នៅទីក្រុងភ្នំពេញបានធូរស្រាលខ្លះ តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរនៅខាងក្រៅ។

បារាំងបានកម្ចាត់ភេរវកម្មប្រឆាំងនឹងផលប្រយោជន៍អាមេរិក នៅប៉ារីស ទាន់ពេលវេលា

ប៉ូលិសបារាំងបានឃាត់ខ្លួនជនសង្ស័យថ្មីបន្ថែមទៀត ដែលបានប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយប្រើគ្រ

បារាំងបានកម្ចាត់ភេរវកម្មប្រឆាំងនឹងផលប្រយោជន៍អាមេរិក នៅប៉ារីស ទាន់ពេលវេលា

ប៉ូលិសបារាំងបានឃាត់ខ្លួនជនសង្ស័យថ្មីបន្ថែមទៀត ដែលបានប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយប្រើគ្រឿងផ្ទុះកែច្នៃ នៅកណ្តាលទីក្រុងប៉ារីស។ ហេតុការណ៍នេះបានកើតឡើង នៅមុខទីស្នាក់ការធនាគារអាមេរិក Bank of America នាព្រឹកថ្ងៃសៅរ៍ ទី២៨ មីនា។ បើផ្អែកតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង អំពើភេរវកម្មនេះទំនងមានជាប់ពាក់ព័ន្ធ នឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ។

តើ​នាវា​ចម្បាំង​អាមេរិកTripoli ដែល​ទើប​ទៅ​ដល់​តំបន់​មជ្ឈិមបូព៌ា មាន​លក្ខណៈ​ពិសេស​យ៉ាងណា?

ក្នុង​ពេល​ដែល​អ៊ីរ៉ង់​ចោទ​ប្រកាន់​អាមេរិក​ថា​កំពុង​ត្រៀម​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ

តើ​នាវា​ចម្បាំង​អាមេរិកTripoli ដែល​ទើប​ទៅ​ដល់​តំបន់​មជ្ឈិមបូព៌ា មាន​លក្ខណៈ​ពិសេស​យ៉ាងណា?

ក្នុង​ពេល​ដែល​អ៊ីរ៉ង់​ចោទ​ប្រកាន់​អាមេរិក​ថា​កំពុង​ត្រៀម​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​គោក​ចូល​ទឹក​ដី​អ៊ីរ៉ង់ នាវា​ចម្បាំង​អាមេរិក USS Tripoli ដែល​ធ្លាប់តែ​ប្រចាំ​ការ​នៅ​ជប៉ុន បាន​ធ្វើ​ដំណើរ​មក​ដល់​តំបន់កំពុង​មាន​សង្គ្រាម​។ តើ​នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង​នេះ មក​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​អ្វី? តើនាវា​នេះមាន​លក្ខណៈ​សម្បត្តិ​យ៉ាងណា?

មហាបាតុកម្មផ្ទុះកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស ប្រឆាំងការដឹកនាំរបស់លោកត្រាំ

ផ្ទុះមហាបាតុកម្មកាន់តែខ្លាំង នៅទូទាំងប្រទេសប្រឆាំងការដឹកនាំរបស់លោកត្រាំ ការបោះឆ្នោតពាក់

មហាបាតុកម្មផ្ទុះកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស ប្រឆាំងការដឹកនាំរបស់លោកត្រាំ

ផ្ទុះមហាបាតុកម្មកាន់តែខ្លាំង នៅទូទាំងប្រទេសប្រឆាំងការដឹកនាំរបស់លោកត្រាំ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកកាន់តែខិតជិតមកដល់ ប្រជាជនជាម្ចាស់ឆ្នោត ចាប់ផ្តើមមិនសប្បាយចិត្តកាន់តែខ្លាំងនឹងការដឹកនាំរបស់លោកដូណាល់ ត្រាំ។ នៅថ្ងៃសៅរ៍ ទី២៨ មីនា ប្រជាជនអាមេរិករាប់លាននាក់ រាប់ទាំងតារាហូលីវូដល្បីៗផង បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ ដោយលើកស្លាកបដាថា “គ្មានទេស្តេច! គ្មានទេប៉ូលីសICE ! គ្មានទេសង្រ្គាម!”។ ចំណែក លោក ត្រាំ បានទៅវាយកូនហ្គោលយ៉ាងព្រងើយ នៅរដ្ឋផ្លរីដា។

CSIS ថា វិនិយោគិនចិនផ្តល់ប្រយោជន៍តិចតួចដល់ពលរដ្ឋខ្មែរ តែអ្នកសេដ្ឋកិច្ចយល់ឃើញផ្ទុយពីនេះ

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS របស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញមួយ

CSIS ថា វិនិយោគិនចិនផ្តល់ប្រយោជន៍តិចតួចដល់ពលរដ្ឋខ្មែរ តែអ្នកសេដ្ឋកិច្ចយល់ឃើញផ្ទុយពីនេះ

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS របស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញមួយស្តីអំពីការវិនិយោគរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យបង្ហាញថា ចិន ជាប្រទេសលំដាប់ទី១ ដែលមានអ្នកវិនិយោគរបស់ខ្លួនច្រើនជាងគេចូលមកធ្វើអាជីវកម្មនៅកម្ពុជា។ ក៏ប៉ុន្តែទិន្នន័យរបស់ CSIS បានអះអាងថា ការវិនិយោគរបស់ជនជាតិចិន មិនបានហុចផលប្រយោជន៍ធំដុំដល់ពលរដ្ឋខ្មែរទៅវិញ។

តើ​ប្រព័ន្ធ​ខែលការពារអាកាស​អ៊ីស្រាអែល​អាច​ធុន​នឹង​មីស៊ីលអ៊ិរ៉ង់​បាន​យូរ​យ៉ាងណា?

មួយ​ខែ​ក្រោយផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា មីស៊ីល​អ៊ីរ៉ង់​នៅ​តែ​បន្ត​ហោះ​​ទៅ​​អ៊ីស្រាអែល

តើ​ប្រព័ន្ធ​ខែលការពារអាកាស​អ៊ីស្រាអែល​អាច​ធុន​នឹង​មីស៊ីលអ៊ិរ៉ង់​បាន​យូរ​យ៉ាងណា?

មួយ​ខែ​ក្រោយផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា មីស៊ីល​អ៊ីរ៉ង់​នៅ​តែ​បន្ត​ហោះ​​ទៅ​​អ៊ីស្រាអែល​ឥត​ដាច់។ ថ្វីបើ​អ៊ីស្រាអែល​អាច​ស្ទាក់​ចាប់​មីស៊ីល​អ៊ីរ៉ង់​បាន​​ស្ទើរ​ទាំង​ស្រុង​ ដោយ​​មាន​ប្រព័ន្ធ​ការពារ​មីស៊ីលដ៏​ខ្លាំង​ក្លា​​មែន ប៉ុន្តែ​សំណួរ​ចាប់​ផ្តើម​ចោទ​ឡើង​ថា​តើ​អ៊ីស្រាអែល​​អាច​ទប់ទល់​នឹង​មីស៊ីល​អ៊ីរ៉ង់​បាន​យូរ​អង្វែង​ដែរឬទេ? តើ​អ៊ីស្រាអែល​អាច​ប្រឈម​នឹង​គ្រោះ​អស់​គ្រាប់សម្រាប់​​កម្ទេច​មីស៊ីល​សត្រូវ​ដែរឬទេ បើ​អ៊ីស្រាអែល​ត្រូវចាំ​ចាប់​មីស៊ីល​មក​ពីខាងអ៊ីរ៉ង់​ផង រ៉ុកកែត​មក​ពីតំបន់​​ហេសបូឡា​លីបង់​ផង​ និង​មីស៊ីល​បាញ់ដោយ​ពួក​ឧទ្ទាមហ៊ូទី​យេម៉ែន​ទៀត​នោះ?

ស្លាប់អ្នកកាសែតលីបង់ ៣នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល

កងទ័ពអ៊ីស្រាអែលបន្តបាញ់ប្លោងមីស៊ីលចូលទឹកដីលីបង់ ដោយឥតលោះថ្ងៃ។ ការវាយប្រហារផ្លូវអាកាសរបស

ស្លាប់អ្នកកាសែតលីបង់ ៣នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល

កងទ័ពអ៊ីស្រាអែលបន្តបាញ់ប្លោងមីស៊ីលចូលទឹកដីលីបង់ ដោយឥតលោះថ្ងៃ។ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៨ មីនា បានបណ្តាលឲ្យអ្នកកាសែតរបស់ទូរទស្សន៍លីបង់ ៣នាក់ ស្លាប់បាត់បង់ជីវិត។ ចំណែក អ៊ីស្រាអែលអះអាង ថាបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមប្រដាប់អាវុធហេសបូឡា ដែលបន្លំខ្លួនធ្វើជាអ្នកកាសែត។

ឥណ្ឌាប្រកាសទិញប្រព័ន្ធខែលមីស៊ីលថ្មី និងគ្រឿងសព្វាវុធទំនើបៗ ពីរុស្ស៊ី

ប្រឈមនឹងភាពតានតឹងការទូតជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលឥណ្ឌាបានអនុម័តគម្រោងទិញគ្រឿងសព្វាវុ

ឥណ្ឌាប្រកាសទិញប្រព័ន្ធខែលមីស៊ីលថ្មី និងគ្រឿងសព្វាវុធទំនើបៗ ពីរុស្ស៊ី

ប្រឈមនឹងភាពតានតឹងការទូតជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលឥណ្ឌាបានអនុម័តគម្រោងទិញគ្រឿងសព្វាវុធទំនើបៗជាច្រើន ជាពិសេសប្រព័ន្ធខែលមីស៊ីល ប្រភេទ S-400 ពីរុស្ស៊ី។ ការសម្រេចទិញអាវុធពីរុស្ស៊ី ក្នុងទំហំទឹកប្រាក់ដល់ទៅ ២៥ពាន់លានដុល្លារ ក៏ព្រោះតែឥណ្ឌាចង់ពង្រឹងសមត្ថភាពយោធា និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្រោយពីផ្ទុះសង្គ្រាមនៅព្រំដែនជាមួយប៉ាគីស្ថាន។

ឥណ្ឌូណេស៊ី​ហាមឃាត់​ជា​ផ្លូវការ​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​លេង​បណ្តាញ​សង្គម

ឥណ្ឌូណេស៊ី​ដើរ​តាម​គំរូ​អូស្ត្រាលី ដោយបាន​ហាមឃាត់​ជា​ប្រវត្តិសាស្ត្រ​មិន​ឱ្យ​ក្មេង​អនីត

ឥណ្ឌូណេស៊ី​ហាមឃាត់​ជា​ផ្លូវការ​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​លេង​បណ្តាញ​សង្គម

ឥណ្ឌូណេស៊ី​ដើរ​តាម​គំរូ​អូស្ត្រាលី ដោយបាន​ហាមឃាត់​ជា​ប្រវត្តិសាស្ត្រ​មិន​ឱ្យ​ក្មេង​អនីតិជន ក្រោមអាយុ​១៦​ឆ្នាំ ចូល​លេង​បណ្តាញសង្គម​ទៀតទេ។ ច្បាប់​ហាមឃាត់​​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃសៅរ៍​ទី​២៨​មីនា​២០២៦​នេះ។ ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ទាំងអស់​ថា​គ្មាន​ការ​សម្រុះសម្រួល​ណា​មួយ​ឡើយ។

រដ្ឋាភិបាលបង្កើត«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក»ដើម្បីរំលឹកដល់ជនរងគ្រោះ

ថ្ងៃទី២៨ខែមីនា ឆ្នាំ​២០២៦ នេះជាខួប២០ឆ្នាំ នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់

រដ្ឋាភិបាលបង្កើត«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក»ដើម្បីរំលឹកដល់ជនរងគ្រោះ

ថ្ងៃទី២៨ខែមីនា ឆ្នាំ​២០២៦ នេះជាខួប២០ឆ្នាំ នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នៅកម្ពុជា ទិវានេះត្រូវបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ​២០០៦មក ដើម្បីរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ត្បិតអត្រាស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍នៅកម្ពុជាមានការថយចុះ​ក្នុង​ឆ្នាំ​២០២៥ ធៀបនឹងឆ្នាំ​២០២៤ តែអ្នកជំនាញ នៅតែចាត់ទុកបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងមួយគួរឲ្យព្រួយបារម្ភ ដែលប៉ះពាល់​ដល់សង្គម និងសេដ្ឋកិច្ច។

តុលាការផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន ១២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត

តុលាការខេត្តកោះកុងបានសម្រេច​ផ្តន្ទាទោសពលរដ្ឋខ្មែរប្រុស-ស្រី សរុបចំនួន ១២នាក់​ ដាក់ពន្ធនាគ

តុលាការផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន ១២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត

តុលាការខេត្តកោះកុងបានសម្រេច​ផ្តន្ទាទោសពលរដ្ឋខ្មែរប្រុស-ស្រី សរុបចំនួន ១២នាក់​ ដាក់ពន្ធនាគារម្នាក់ៗអស់​មួយជីវិតពីបទរក្សាទុក ដឹកជញ្ជូន និងការជួញដូរដោយ​ខុស​ច្បាប់​នូវសារធាតុញៀន។ តាមអ្នកនាំពាក្យ​សាលាដំបូងខេត្តកោះកុង សំណុំរឿងនេះត្រូវបាន​បើកសវនាការ ​កាលពីថ្ងៃទី២៦ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ និងត្រូវបាន​ប្រកាសសាលក្រម​នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៦ ខណៈគ្រឿងញៀនជាង ៤តោនត្រូវបានរឹបអូស និងបំផ្លាញចោល។

ក្រុមប្រទេស​G7សុំ​​ការពន្យល់លម្អិតពី​លោកម៉ាកូ រូប៊ូយ៉ូ ទាក់ទិន​នឹងសង្គ្រាម​នៅអ៊ីរ៉ង់​និ​ង​ផល​វិបាក

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាឧស្សាហកម្ម​​ទាំង​៧ ហៅកាត់ថា G7 បានចាប់ផ្តើម​ នៅថ្

ក្រុមប្រទេស​G7សុំ​​ការពន្យល់លម្អិតពី​លោកម៉ាកូ រូប៊ូយ៉ូ ទាក់ទិន​នឹងសង្គ្រាម​នៅអ៊ីរ៉ង់​និ​ង​ផល​វិបាក

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាឧស្សាហកម្ម​​ទាំង​៧ ហៅកាត់ថា G7 បានចាប់ផ្តើម​ នៅថ្ងៃព្រហស្បតិ៍​ទី​២៦​មីនា នៅជិតទីក្រុង​ប៉ារីស​​ តែ​លោក​រដ្ឋមន្ត្រី​ការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានមកដល់​ក្រោយ​គេមួយថ្ងៃ​​។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសសមាជិក​ផ្សេងទៀតរបស់ ​G7 បានរង់ចាំស្តាប់ការពន្យល់លម្អិត ពីលោកប្រមុខការទូតអាមេរិក ទាក់ទិននឹង​វិបត្តិសង្គ្រាមនៅ​តំបន់​មជ្ឈិមបូព៌ា ហើយដែលកំពុងតែធ្វើ​បាបសេដ្ឋកិច្ចពេញពិភពលោក​។

សង្រ្គាមមជ្ឈិមបូព៌ា៖ ប្រទេស​អាស៊ីកាន់តែច្រើន​តម្រង់​ជួរ​ចង់ទិញប្រេង​របស់រុស្ស៊ី

អ៊ីរ៉ង់​នៅបន្ត​បិទ​ច្រកសមុទ្រ​អកមូហ្ស ដើម្បីកុំឲ្យ​កប៉ាល់ដឹកប្រេងធ្វើដំណើរ​ចេញពីឈូងសមុទ

សង្រ្គាមមជ្ឈិមបូព៌ា៖ ប្រទេស​អាស៊ីកាន់តែច្រើន​តម្រង់​ជួរ​ចង់ទិញប្រេង​របស់រុស្ស៊ី

អ៊ីរ៉ង់​នៅបន្ត​បិទ​ច្រកសមុទ្រ​អកមូហ្ស ដើម្បីកុំឲ្យ​កប៉ាល់ដឹកប្រេងធ្វើដំណើរ​ចេញពីឈូងសមុទ្រ​ពែក្ស។ ប្រឈម​នឹង​តម្លៃប្រេងឥន្ធនៈឡើងថ្លៃ ព្រោះតែ​សង្រ្គាមមជ្ឈិមបូព៌ា ប្រទេស​នៅអាស៊ី​កាន់​តែច្រើន ដែលធ្លាប់​ទិញប្រេងពី​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែក្ស ងាក​ទៅ​ទិញ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី។ នៅពាក់កណ្តាល​ខែមីនា​នេះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបាន​ប្រកាស​ផ្អាក​ទណ្ឌកម្មសេដ្ឋកិច្ចលើ​រុស្ស៊ី ដោយ​អនុញ្ញាតឲ្យគេ​អាច​ទិញ​ប្រេង​រុស្ស៊ី ក្នុង​រយៈពេល​៣០ថ្ងៃ។ ភ្លើងខៀវ​របស់រដ្ឋបាលអាមេរិក​ក្នុងគោលដៅ​ជួយបន្ធូរបន្ថយតម្លៃប្រេង​នៅទីផ្សារអន្តរជាតិ​បាន​អនុញ្ញាត​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក ដូចជាហ្វីលីពីន និង​ប្រទេស​អាស៊ីមួយចំនួនទៀត ងាកទៅ​ចរចា ចង់​ទិញប្រេង ឧស្ម័ន​រុស្ស៊ី​ដើម្បីមក​បំពេញ​ការខ្វះខាត​ក្នុងស្រុក។ ប្រទេសនៅអាស៊ី​នាំមុខ​ដោយ​ឥណ្ឌា​តម្រង់ជួរ​បន្តកន្ទុយគ្នា​ដើម្បីទិញប្រេង និង​ឧស្ម័នរុស្ស៊ី ប៉ុន្តែ ពេលវេលា​ទន្ទឹងរង់ចាំ​អាចយូរ ព្រោះថា កប៉ាល់ដឹកប្រេងរុស្ស៊ី​ក៏កំពុង​ប្រឈម​នឹង​ហានិភ័យខ្ពស់ដែរ​នៅតាម​ផ្លូវធ្វើដំណើរលើផ្ទៃ​សមុទ្រ។

អារ៉ាប៊ីសាអូឌីតនិង​​អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារផ្លូវអាកាស

ថ្ងៃទី​២៦មីនា អារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀង​ជាមួយ​អ៊ុយក្រែន ស្តីពីកិច្ច​សហប្រតិបត

អារ៉ាប៊ីសាអូឌីតនិង​​អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារផ្លូវអាកាស

ថ្ងៃទី​២៦មីនា អារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀង​ជាមួយ​អ៊ុយក្រែន ស្តីពីកិច្ច​សហប្រតិបត្តិការ​ពារ​សន្តិសុខ​​ផ្លូវអាកាស​។​ គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ក្រុមប្រទេស​នៅតំបន់ឈូងសមុទ្រពែក្ស​ ប្រឈមអានិភ័យ​ដោយការគំរាម​វាយប្រហារ ពីដ្រូនរបស់អ៊ីរ៉ង់។ ចំណែកអ៊ុយក្រែន ដែលត្រូវរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាន​​៤ឆ្នាំមកនេះ បានក្រេបជញ្ជក់និងអភិវឌ្ឍន៍​បច្ចេកវិទ្យាឧស្សាហកម្ម​​ ផលិត​ប្រព័ន្ធទប់ទល់ដ្រូន ​បានយ៉ាងមានប្រសិទ្ធភាព​​។

ស៊ីម៉ាក់៖ការប្រើគ្រាប់បែកចង្កោមរបស់ថៃក្នុងជម្លោះព្រំដែនប៉ះពាល់ដល់ពលរដ្ឋខ្មែរ ៣៧១ភូមិ ក្នុងខេត្តចំនួន៦

មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ឬស៊ីម៉ាក់(CMAC) បានកំណត់ទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមរ

ស៊ីម៉ាក់៖ការប្រើគ្រាប់បែកចង្កោមរបស់ថៃក្នុងជម្លោះព្រំដែនប៉ះពាល់ដល់ពលរដ្ឋខ្មែរ ៣៧១ភូមិ ក្នុងខេត្តចំនួន៦

មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ឬស៊ីម៉ាក់(CMAC) បានកំណត់ទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមរបស់ថៃ ប្រមាណ ៣៦០០ ទីតាំង គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៦០ គីឡូម៉ែត្រការ៉េ។ ដោយផ្អែកទៅលើលទ្ធផលស្រាវជ្រាវ ស៊ីម៉ាក់តំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរបស់ថៃស្ថិតក្នុងភូមិចំនួន ៣៧១ ភូមិ ក្នុងខេត្តចំនួន៦ តាមបណ្តោយព្រំដែនខ្មែរ-ថៃ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។

Choke Points ៖ ច្រកសមុទ្រ ដែលកំណត់ជោគវាសនា នៃលំនឹងពាណិជ្ជកម្មអន្តរជាតិ

ជិត ១ ខែគត់ ដែលសង្គ្រាមនៅមជ្ឈិមបូព៌ា ផ្តើមចេញពីការវាយប្រហារដោយអាមេរិក និង អ៊ីស្រែល ទៅលើអ៊ីរ

Choke Points ៖ ច្រកសមុទ្រ ដែលកំណត់ជោគវាសនា នៃលំនឹងពាណិជ្ជកម្មអន្តរជាតិ

ជិត ១ ខែគត់ ដែលសង្គ្រាមនៅមជ្ឈិមបូព៌ា ផ្តើមចេញពីការវាយប្រហារដោយអាមេរិក និង អ៊ីស្រែល ទៅលើអ៊ីរ៉ង់ កំពុងរុញច្រានពិភពលោកទាំងមូល ឲ្យធ្លាក់ទៅក្នុងវិបត្តិទីផ្សារថាមពលឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមចាំបាច់ មួយចំនួនទៀត ។ សង្គ្រាមមជ្ឈិមបូព៌ា ប្រៀបបាននឹងកញ្ចក់មួយ ដែលឆ្លុះបង្ហាញឲ្យមនុស្សគ្រប់គ្នាយល់ច្បាស់ អំពីសារៈសំខាន់ នៃច្រកសមុទ្រ Ormuz ដែលក្លាយជាប្រធានបទទី១ នៅក្នុងបណ្តាញសារព័ត៌មាន នៅជុំវិញសកលលោក ។ ក៏ប៉ុន្តែ ក្រៅអំពី Ormuz នៅមាន ច្រកសមុទ្រច្រើនទៀត ដែលមានតួនាទីសំខាន់បំផុត នៅក្នុងចរាចរណ៍ពាណិជ្ជកម្មផ្លូវទឹក ។ មានឈ្មោះជាភាសាអង់គ្លេសថា Choke Point ច្រកពាណិជ្ជកម្មទាំងនេះ គឺជាស្នូលកណ្តាល នៃលំនឹងសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយអន្តរជាតិ ។

ឆ្នាំ២០២៥៖ ពលរដ្ឋខ្មែរជាង៥លាននាក់ជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ៦២ពាន់លានដុល្លារ

គិតត្រឹមចុងឆ្នាំ២០២៥ ពលរដ្ឋខ្មែរប្រមាណ ៥.១៣លាននាក់ជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវ

ឆ្នាំ២០២៥៖ ពលរដ្ឋខ្មែរជាង៥លាននាក់ជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ៦២ពាន់លានដុល្លារ

គិតត្រឹមចុងឆ្នាំ២០២៥ ពលរដ្ឋខ្មែរប្រមាណ ៥.១៣លាននាក់ជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយគិតជាទំហំកម្ចីសរុបជាង ៦២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ការិយាល័យឥណទានកម្ពុជា ហៅកាត់ថា CBC ។ បើតាមរបាយការណ៍ដដែល ពលរដ្ឋនៅទីក្រុងភ្នំពេញជំពាក់បំណុលធនាគារច្រើនជាងគេ។

សមាគមកាសែតក្នុងស្រុក និងអន្តរជាតិស្នើរដ្ឋាភិបាលឲ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មាន ២រូប

នៅថ្ងៃសុក្រទី២៧មីនានេះ អង្គការប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិចំនួន ១៦ស្ថាប័នប

សមាគមកាសែតក្នុងស្រុក និងអន្តរជាតិស្នើរដ្ឋាភិបាលឲ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មាន ២រូប

នៅថ្ងៃសុក្រទី២៧មីនានេះ អង្គការប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិចំនួន ១៦ស្ថាប័នបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបង្ហាញក្តីបារម្ភចំពោះការរក្សាបទចោទប្រកាន់លើអ្នកសារព័ត៌មាន ២រូប។ កាលពីពេលថ្មីៗនេះ តុលាការសាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានតម្កល់ការសម្រេចរបស់តុលាការខេត្តសៀមរាបដែលកាត់ទោសអ្នកសារព័ត៌មាន ២រូបឲ្យជាប់ពន្ធនាគារ១៤ឆ្នាំ ពីបទផ្តល់ព័ត៌មានដល់រដ្ឋបរទេស។ អង្គការដែលធ្វើការពាក់ព័ន្ធនឹងវិស័យសារព័ត៌មានជាតិ និងអន្តរជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មានទាំង ២រូបនេះ។

អង់គ្លេសដាក់ទណ្ឌកម្មជនជាតិខ្មែរ និងចិន ៣រូបដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ

រដ្ឋាភិបាលនៃចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមីនា បានប្រកាសពីការដាក់ទណ្ឌកម្មលើបុរសជ

អង់គ្លេសដាក់ទណ្ឌកម្មជនជាតិខ្មែរ និងចិន ៣រូបដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ

រដ្ឋាភិបាលនៃចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមីនា បានប្រកាសពីការដាក់ទណ្ឌកម្មលើបុរសជនជាតិខ្មែរ និងចិនចំនួន ៣រូបដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងខេត្តព្រៃវែង។ ទីតាំងឧក្រិដ្ឋកម្មឆបោកដែលមានឈ្មោះថា «#8Park» ក្នុងតំបន់ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ត្រូវបានរដ្ឋាភិបាលនៃចក្រអង់គ្លេសចាត់ទុកជាមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយទៀតដែលមានអ្នកកាន់កាប់ជាជនជាតិខ្មែរ ឈ្មោះ អៀង សុខលីម។

កាសែតថៃ៖ កងទ័ពថៃទាមទារឱ្យកម្ពុជាកាយទំនប់រលកក្នុងតំបន់ចាំយាម ខេត្តកោះកុង

កងទ័ពជើងទឹកថៃ បានទាមទារឱ្យកម្ពុជាបន្តរុះរើទំនប់រលកដែលស្ថិតជិតច្រកចាំយាម ក្នុងខេត្តកោះកុ

កាសែតថៃ៖ កងទ័ពថៃទាមទារឱ្យកម្ពុជាកាយទំនប់រលកក្នុងតំបន់ចាំយាម ខេត្តកោះកុង

កងទ័ពជើងទឹកថៃ បានទាមទារឱ្យកម្ពុជាបន្តរុះរើទំនប់រលកដែលស្ថិតជិតច្រកចាំយាម ក្នុងខេត្តកោះកុង ជាប់ព្រំដែនខេត្តត្រាតរបស់ថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនា ឆ្នាំ២០២៦ ការទាមទាររបស់កងទ័ពជើងទឹកថៃធ្វើឡើង មិនមែនដើម្បីតែស្តារប្រព័ន្ធអេកូឡូស៊ីតែប៉ុណ្ណោះទេ ប៉ុន្តែ ទាហានជើងទឹកថៃយល់ថា ទំនប់រលកដែលស្ថិតក្នុងទឹកដីកម្ពុជានេះ បានធ្វើឱ្យប្រទេសថៃបាត់បង់ទឹកដីទំហំ៣ ០០០ម៉ែត្រការ៉េ។ 

ប្រេងម៉ាស៊ូតឡើងថ្លៃ នឹងធ្វើឲ្យរាំងស្ទះដល់ចរន្តសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណា?

នៅប្រទេសកម្ពុជា ប្រេងម៉ាស៊ូតបានឡើងថ្លៃដល់ ៧ ១០០រៀល ក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ

ប្រេងម៉ាស៊ូតឡើងថ្លៃ នឹងធ្វើឲ្យរាំងស្ទះដល់ចរន្តសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណា?

នៅប្រទេសកម្ពុជា ប្រេងម៉ាស៊ូតបានឡើងថ្លៃដល់ ៧ ១០០រៀល ក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ ៥ ៤៥០រៀល ក្នុង១លីត្រ។ ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់មិនធ្លាប់មានដូចនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យភស្តុភារកម្ម ព្រោះថារថយន្តធុនធ្ងន់ដែលដឹកទំនិញចេញចូលស្ទើរតែទាំងអស់ប្រើប្រាស់ប្រេងម៉ាស៊ូត។ អ្នកជំនាញសេដ្ឋកិច្ច និងផ្នែកដឹកជញ្ជូននានាមើលឃើញថា តម្លៃប្រេងម៉ាស៊ូតដែលឡើងថ្លៃរហូតជាង ៨០% ធៀបទៅនឹងពេលមុនសង្គ្រាមនៅមជ្ឈិមបូព៌ា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងពិតប្រាកដ។ តើការឡើងថ្លៃប្រេងម៉ាស៊ូតនៅកម្ពុជានឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចកម្ពុជាកំរិតណា?

សភាអឺរ៉ុប​​អនុញ្ញាត​ឲ្យ​​ប្រទេសសមាជិក បង្កើត​​ជំរំដាក់ជនអន្តោប្រវេសន៍ខុសច្បាប់​​នៅក្រៅដី​​អឺរ៉ុប

សភាអឺរ៉ុប​​បា​ន​អនុម័តទទួលយក​គោលការអនុញ្ញាត​ ឲ្យប្រទេសសមាជិកនីមួយៗ អាច​បង្កើត​ទីតាំងជំរ

សភាអឺរ៉ុប​​អនុញ្ញាត​ឲ្យ​​ប្រទេសសមាជិក បង្កើត​​ជំរំដាក់ជនអន្តោប្រវេសន៍ខុសច្បាប់​​នៅក្រៅដី​​អឺរ៉ុប

សភាអឺរ៉ុប​​បា​ន​អនុម័តទទួលយក​គោលការអនុញ្ញាត​ ឲ្យប្រទេសសមាជិកនីមួយៗ អាច​បង្កើត​ទីតាំងជំរំដាក់ជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្រៅទឹកដីអឺរ៉ុប​។ ការអនុម័តនេះ គឺជាការ​បោះជំហានឆ្ពោះ​​ទៅកាន់ការរឹតបន្តឹង​វិធានការ​ បន្ទាប់ពីស្ថាប័ន​អឺរ៉ុប ក៏​ដូចជារដ្ឋាភិបាលប្រទេសសមាជិក​​ បានរងនូវ​ពាក្យ​រិះគន់ជាច្រើន ថាមានការធូររលុងខ្លាំង ​ទាក់ទិន​ការចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីអឺរ៉ុប​។

អ៊ីស្រាអែលអះអាងបាញ់សម្លាប់មេបញ្ជាការកងទ័ពជើងទឹក ដែលជាអ្នកចាត់ចែងបិទច្រកសមុទ្រអកមូហ្ស

ដោយបន្តតាមប្រមាញ់​សម្លាប់​មនុស្សសំខាន់ៗ​ក្នុង​របបដឹកនាំអ៊ីរ៉ង់ កងទ័ព​អ៊ីស្រាអែល​កាលពីថ្

អ៊ីស្រាអែលអះអាងបាញ់សម្លាប់មេបញ្ជាការកងទ័ពជើងទឹក ដែលជាអ្នកចាត់ចែងបិទច្រកសមុទ្រអកមូហ្ស

ដោយបន្តតាមប្រមាញ់​សម្លាប់​មនុស្សសំខាន់ៗ​ក្នុង​របបដឹកនាំអ៊ីរ៉ង់ កងទ័ព​អ៊ីស្រាអែល​កាលពីថ្ងៃព្រហស្បតិ៍ទី ២៦​មីនា​បានអះអាងថា បាន​បាញ់សម្លាប់​មេបញ្ជាការ​កងទ័ពជើងទឹករបស់​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលជាអ្នកទទួលបន្ទុក ចាត់ចែង បិទច្រកសមុទ្រ​អកមូហ្ស។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ ជំនួយ​របស់អ៊ីស្រាអែល​ចំពោះ​សម្ព័ន្ធមិត្ត​អាមេរិក ដែល​កំពុង​ដាក់គំរាមដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ឲ្យ​បើកច្រកសមុទ្រ​អកមូហ្ស។ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ីរ៉ង់​បាន​ប្រកាស​ពី​សិទ្ធិស្របច្បាប់​របស់ខ្លួន ក្នុងការចូលគ្រប់គ្រង​ច្រកសមុទ្រ​អកមូហ្ស ទន្ទឹមនឹង​មាន​សេចក្តីរាយការណ៍ថា អ៊ីរ៉ង់​កំពុង​ទារលុយពី​កប៉ាល់​ដឹកប្រេង និងកប៉ាល់​ទំនិញ​ដែលចង់​ឆ្លងកាត់ច្រកសមុទ្រ​អកមូហ្ស​ប្រកបដោយ​សុវត្ថិភាព។

UN/ONU ប្រកាស​ចាត់​ទុក​​​ការ​ជួញដូរ​ទាសករ​អាហ្វ្រិក ​ជា “ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ធ្ងន់ធ្ងរ​បំផុត​”

ថ្ងៃទី​២៥មីនា មហាសន្និបាតអង្គ​ការសហប្រជាជាតិ​ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្ត​រួមមួ

UN/ONU ប្រកាស​ចាត់​ទុក​​​ការ​ជួញដូរ​ទាសករ​អាហ្វ្រិក ​ជា “ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ធ្ងន់ធ្ងរ​បំផុត​”

ថ្ងៃទី​២៥មីនា មហាសន្និបាតអង្គ​ការសហប្រជាជាតិ​ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្ត​រួមមួយ ដែលបានប្រកាសចាត់ទុក ការជួញដូរ​ទាសករ​អាហ្វ្រិកកាលពីអតីតកាល គឺ “ជាឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដ៏​ធ្ងន់ធ្ងរបំផុត​”​។ លោក​ប្រធានាធិបតី​ហ្កាណា ដែលជាអ្នកផ្តួចផ្តើម​តាក់តែងអត្ថបទនេះ បាន​ថ្លែងថា តាមរយៈសេចក្តីប្រកាសជាផ្លូវការនេះ លោកសង្ឃឹមថាប្រជាជនអាហ្វ្រិក​​ នឹងទទួលបាននូវការសុំ​​ខមាទោស​ជាផ្លូវការ​ ព្រមទាំងសំណង​​យុត្តិធម៌​។

ក្រុមហេសបូឡាអូសទាញ​លីបង់ឲ្យធា្លក់ក្នុង​ភ្លើងសង្រ្គាម និងបាត់បង់ទឹកដីក្នុងដៃរបស់អ៊ីស្រាអែល?

សង្រ្គាមបន្ត​ឆេះនៅអ៊ីរ៉ង់ ព្រោះតែការវាយប្រហារ​របស់អាមេរិក និងអ៊ីស្រាអែល ប៉ុន្តែ លីបង់​ឯណោ

ក្រុមហេសបូឡាអូសទាញ​លីបង់ឲ្យធា្លក់ក្នុង​ភ្លើងសង្រ្គាម និងបាត់បង់ទឹកដីក្នុងដៃរបស់អ៊ីស្រាអែល?

សង្រ្គាមបន្ត​ឆេះនៅអ៊ីរ៉ង់ ព្រោះតែការវាយប្រហារ​របស់អាមេរិក និងអ៊ីស្រាអែល ប៉ុន្តែ លីបង់​ឯណោះវិញ ក៏រងគ្រោះ​មិនតិចដែរ។ ដោយសារតែក្រុមប្រដាប់អាវុធហេសបូឡា​នៅ​លីបង់​វាយប្រហារទៅលើអ៊ីស្រាអែល ដើម្បីសងសឹក​ឲ្យ​អតីត​ប្រមុខសាសនាអ៊ីរ៉ង់ អាលីខាមេណី ស្លាប់​ក្នុង​ការវាយប្រហារ​របស់​អាមេរិក អ៊ីស្រាអែលបាន​បើកប្រតិបត្តិការ វាយប្រហារ​លើ​លីបង់​មិន​លោះថ្ងៃ។ នៅ​ក្នុង​សង្រ្គាម​ជាង​៣សប្តាហ៍មកនេះ ការវាយប្រហារ​របស់​អ៊ីស្រាអែល​បានសម្លាប់​ប្រជាជន​លីបង់​ជាង​១ពាន់នាក់ បំផ្លាញផ្ទះសម្បែង​និង​បណ្តាល​ឲ្យមនុស្ស​ជាង​១លាននាក់​រត់ភៀសខ្លួន។ នៅ​ថ្ងៃ​ពុធទី ២៥ មីនា អ៊ីស្រាអែល​បាន​ប្រកាស​ពង្រីកតំបន់ទ្រនាប់ Zone Tampon​ចូលទៅក្នុង​ទឹកដី​លីបង់។ មេដឹកនាំ​ក្រុម​ហេសបូឡា ដែលជាកូនចៅរបស់អ៊ីរ៉ង់​បានព្រមាន​ប្រាប់​រដ្ឋាភិបាល​លីបង់​មិន​ឲ្យ​សុំ​ចរចា​ជាមួយ​អ៊ីស្រាអែល ព្រោះវា​មានន័យ​ស្មើ​នឹង​ការសុំចុះចាញ់។

កម្ពុជាថា ថៃគ្មានហេតុផលលុប MOU៤៣ ដោយឯកតោភាគីបានទេ

កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា ថៃគ្មានហេតុផលណាមក​​លុបចោលកិច្ច

កម្ពុជាថា ថៃគ្មានហេតុផលលុប MOU៤៣ ដោយឯកតោភាគីបានទេ

កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា ថៃគ្មានហេតុផលណាមក​​លុបចោលកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ឆ្នាំ២០០០​ជាមួយកម្ពុជា​ឡើយ។ បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការចង់លុបចោល​កិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ឆ្នាំ២០០០របស់ភាគីថៃនាពេលនេះ​​បង្ហាញថា ថៃកំពុងបំពានច្បាប់អន្តរជាតិ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មាការ JBCនៃប្រទេសទាំងពីរកន្លងមក។

Get more results via ClueGoal