Cambodia



មហាបាតុកម្មផ្ទុះកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស ប្រឆាំងការដឹកនាំរបស់លោកត្រាំ

ផ្ទុះមហាបាតុកម្មកាន់តែខ្លាំង នៅទូទាំងប្រទេសប្រឆាំងការដឹកនាំរបស់លោកត្រាំ ការបោះឆ្នោតពាក់

កម្មករ ១៤នាក់បានស្លាប់ និង៩៣នាក់ រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង

គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៣ ខែឧសភានេះ កម្មកររោងចក្រកាត់ដេរចំនួន ១៤នាក់ បានស្លាប់ និង៩៣នាក់ផ

កម្មករ ១៤នាក់បានស្លាប់ និង៩៣នាក់ រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង

គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៣ ខែឧសភានេះ កម្មកររោងចក្រកាត់ដេរចំនួន ១៤នាក់ បានស្លាប់ និង៩៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរផ្សេងគ្នានៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង។ នេះបើតាមព័ត៌មានផ្តល់់ដោយអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា និងថា កម្មករខ្លះកំពុងបន្តបញ្ចូនមកមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរដំណាលគ្នានេះ អ្នកនាំពាក្យក្រសួងការងារចាត់ទុកថា ជាករណីដែលមានកម្មករនិយោជិតស្លាប់ច្រើនជាងគេ។ តាមអ្នកនាំពាក្យក្រសួងការងារដដែល រាល់ការចំណាយនៃពិធីបុណ្យសពរបស់កម្មករនិយោជិតជាបន្ទុករបស់ក្រសួងការងារ។

ការបញ្ចប់តំណែងស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ឆ្លុះបញ្ចាំងយ៉ាងណា?

នៅថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២៦ ប្រមុខ​រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ ស

ការបញ្ចប់តំណែងស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ឆ្លុះបញ្ចាំងយ៉ាងណា?

នៅថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២៦ ប្រមុខ​រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការដកតំណែងពីមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថខាងលើ មិនបានបញ្ជាក់ពីមូលហេតុទេ។ តែប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងគណបក្សកាន់អំណាចបានដកស្រង់ប្រភពនានាមកផ្សាយថាអាចពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសឆបោកអនឡាញ។ ការបញ្ចប់តំណែងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តភូមិភាគឥសានដំណាលគ្នានេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរម្លឹកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រម្សិលមិញ ឲ្យអាជ្ញាធរបន្តបោសសម្អាតអំពើឆបោកអនឡាញឲ្យបានម៉ឺងម៉ាត់។​

នៅឆ្នាំនេះ មហោស្រពភាពយន្ត​កាន សំបូរដោយ​ខ្សែភាពយន្ត​និយាយ​ពី​អ្នកស្រឡាញ់ភេទដូចគ្នា

ជាលើកទី១នៅក្នុងប្រវត្តិរៀបចំមហោស្រពភាពយន្ត​អន្តរជាតិកាន ​ខ្សែភាពយន្ត​ដែល​ពី​សហគមន៍អ្នកស

នៅឆ្នាំនេះ មហោស្រពភាពយន្ត​កាន សំបូរដោយ​ខ្សែភាពយន្ត​និយាយ​ពី​អ្នកស្រឡាញ់ភេទដូចគ្នា

ជាលើកទី១នៅក្នុងប្រវត្តិរៀបចំមហោស្រពភាពយន្ត​អន្តរជាតិកាន ​ខ្សែភាពយន្ត​ដែល​ពី​សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬ​ស្រឡាញ់ចម្រុះភេទ​ មានចំនួន​ច្រើន​មិនធ្លាប់​មាននៅក្នុង​បញ្ជីខ្សែភាពយន្ត​ដែលត្រូវ​ចាក់បញ្ចាំង ឬ​ការប្រកួតប្រជែង​ដណ្តើម​រង្វាន់​នៅក្នុងមហោស្រព។ ជាក់ស្តែង នៅក្នុង​ចំណោម​ខ្សែភាពយន្ត​ធំៗ​ចំនួន​២២​ដែលត្រូវ​ប្រកួតយករង្វាន់តាល់ប័ត្រមាស នៅយប់​ថ្ងៃ​សៅរ៍នេះ មានយ៉ាងតិច ខ្សែភាពយន្ត​ចំនួន៧ ដែល​និយាយ​ពីមនុស្ស​ស្រឡាញ់ភេទដូចគ្នា។

លោកប្រមុខការទូតអាមេរិក​ ទៅទស្សនកិច្ចនៅឥណ្ឌា ដើម្បីពង្រឹង​​ទំនាក់ទំនងឥណ្ឌា-អាមេរិក​ឡើងវិញ

លោក​ម៉ាកូ រូប៊ីយ៉ូ ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅ​ដល់​ទីក្រុង​ញូវដេលី ប្រទេសឥណ្ឌានៅថ្

លោកប្រមុខការទូតអាមេរិក​ ទៅទស្សនកិច្ចនៅឥណ្ឌា ដើម្បីពង្រឹង​​ទំនាក់ទំនងឥណ្ឌា-អាមេរិក​ឡើងវិញ

លោក​ម៉ាកូ រូប៊ីយ៉ូ ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅ​ដល់​ទីក្រុង​ញូវដេលី ប្រទេសឥណ្ឌានៅថ្ងៃសៅរ៍ ទី២៣ឧសភា ដើម្បី​ពង្រឹងទំនាក់ទំនងជាមួយ​ឥណ្ឌាឡើងវិញ។ ជាទស្សនកិច្ច ដែលបានធ្វើ​ឡើងនៅក្នុង​បរិបទមួយ ដែលទំនាក់ទំនងរវាងឥណ្ឌានិងសហរដ្ឋអាមេរិក ហាក់កំពុងតែ​ជួបបញ្ហាខ្លះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់​បានផ្ទុះឡើង ហើយ​ដែល​បានធ្វើ​បាបច្រើន មកលើវិស័យថាមពល​ប្រេង និងឧស្ម័នរបស់ឥណ្ឌា​។​ មិន​ត្រឹមប៉ុណ្ណោះទេ ជម្លោះ​នៅមជ្ឈិមបូព៌ា​បានរុញប៉ាគីស្ថានដែលជា​សត្រូវធំរបស់ឥណ្ឌ ​​ឲ្យ​លេចធ្លោឡើងថែមទៀត​។

អាជ្ញាធរអន្តរជាតិបាតសមុទ្រ ចាត់ទុក​គម្រោងជីករ៉ែបាតសមុទ្រ​របស់លោកត្រាំ​ ជាទង្វើខុសច្បាប់

អាជ្ញាធរ​អន្តរជាតិបាតសមុទ្រ​ បានបង្ហាញការព្រួយបារម្ភ និង​បាន​ទាញសញ្ញាអាសន្ន​ទាក់ទិននឹងគ

អាជ្ញាធរអន្តរជាតិបាតសមុទ្រ ចាត់ទុក​គម្រោងជីករ៉ែបាតសមុទ្រ​របស់លោកត្រាំ​ ជាទង្វើខុសច្បាប់

អាជ្ញាធរ​អន្តរជាតិបាតសមុទ្រ​ បានបង្ហាញការព្រួយបារម្ភ និង​បាន​ទាញសញ្ញាអាសន្ន​ទាក់ទិននឹងគម្រោងរបស់​លោកដូណាល់ ត្រាំ ដែលអនុញ្ញាត​ឲ្យក្រុមហ៊ុនឯកជន​អាចជីកកកាយរ៉ែបាតសមុទ្រ នៅក្នុងដែនទឹកអន្តរជាតិ​។ សម្រាប់អាជ្ញាធរអន្តរជាតិបាតសមុទ្រ គម្រោង​របស់​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក​នេះ គឺជាគម្រោងខុសច្បាប់ ព្រោះគ្មានប្រទេសណាមួយ អាចអនុញ្ញាត​ឲ្យ​មានការ​ជីកគាស់​កម្ទេចបាតសមុទ្រអន្តរជាតិ​ ដើម្បីយក​រ៉ែបានឡើយ​ ល្គឹកណាមិនទាន់មានក្របខណ្ឌច្បាប់អន្តរជាតិគ្រប់គ្រង​​ឲ្យ​បានត្រឹម​ត្រូវ។

ចិន ជួប​គ្រោះ​ផ្ទុះ​អណ្តូង​រ៉ែ​មរណៈ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​មិន​ធ្លាប់​មាន​ ស្លាប់​យ៉ាង​ហោច​៩០នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ ៩០​នាក់ នៅក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​អណ្តូង​រ៉ែ​មួយ​កន្លែង​នៅភា

ចិន ជួប​គ្រោះ​ផ្ទុះ​អណ្តូង​រ៉ែ​មរណៈ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​មិន​ធ្លាប់​មាន​ ស្លាប់​យ៉ាង​ហោច​៩០នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ ៩០​នាក់ នៅក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​អណ្តូង​រ៉ែ​មួយ​កន្លែង​នៅភាគ​ឦសាន​ប្រទេស​ចិន។ នេះ​បើ​តាម​តួលេខ​ចុងក្រោយ​​ផ្តល់​ដោយ​ទូរទស្សន៍​ជាតិ​ចិន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៣​ឧសភា។ ប្រធានាធិបតី​ចិន​លោក​ស៊ីជីនពីង បាន​សន្យា​​យក​គ្រោះ​ថ្នាក់​នេះ​មក​ធ្វើ​ជា​មេរៀន​ដើម្បីទប់​ស្កាត់​កុំ​ឱ្យ​មាន​​មហន្តរាយ​យ៉ាង​ដូច្នេះ​កើត​ឡើង​ទៀត។

នាយករដ្ឋមន្ត្រីរំឭកអាជ្ញាធរឲ្យបន្តបង្ក្រាបបទល្មើសអនឡាញ ខណៈមន្ត្រីកម្លាំងប្រដាប់អាវុធត្រូវបានបញ្ជប់ពីតួនាទី

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី ២២ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បា

នាយករដ្ឋមន្ត្រីរំឭកអាជ្ញាធរឲ្យបន្តបង្ក្រាបបទល្មើសអនឡាញ ខណៈមន្ត្រីកម្លាំងប្រដាប់អាវុធត្រូវបានបញ្ជប់ពីតួនាទី

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី ២២ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កត់សម្គាល់ឃើញផលវិជ្ជមានជាច្រើនពីការបង្ក្រាបអំពើឆបោកអនឡាញ ដែលត្រូវបានធ្វើឡើងក្នុងរយៈកាលកន្លងមក។ តែលោកក៏មិនភ្លេចស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបន្តបោសសម្អាតបទល្មើសនេះឲ្យអស់ពីផ្ទៃប្រទេសដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិឡើងវិញ។ ស្របពេលនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដូចនេះ មន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធមួយចំនួននៅតាមបណ្តាខេត្តត្រូវបានដកហូតពីមុខតំណែង។

មេធាវី៖ លោក ​កឹម សុខា​ គ្រោងដាក់លិខិតស្នើទៅព្រះរាជអាជ្ញាសុំជួបម្តាយលោកម្តងទៀត

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ គ្រោងសរសេរលិខិតស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរ

មេធាវី៖ លោក ​កឹម សុខា​ គ្រោងដាក់លិខិតស្នើទៅព្រះរាជអាជ្ញាសុំជួបម្តាយលោកម្តងទៀត

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ គ្រោងសរសេរលិខិតស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត​ ដើម្បីអនុញ្ញាតឲ្យលោកបានទៅជួបសួរសុខទុក្ខម្តាយ ដែលកំពុងស្ថិតក្នុងស្ថានភាពចុងក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក ផែង ហេង​ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា នៅថ្ងៃសៅរ៍ទី២៣ឧសភានេះ។ បើតាមលោក ផែង ហេង អ្វីដែលលោក កឹម សុខា ផ្តល់អាទិភាពបំផុត គឺសេរីភាពដែលអាចឲ្យលោកបានទៅជួបមើលមុខម្តាយកំពុងស្ថិតក្នុងវ័យចាស់ជរា។

តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា?

បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្

តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា?

បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្នុង​សរីរាង្គកាយ​មនុស្ស​ ... សារធាតុ​ពុល​អមតៈ​ អាច​បង្ក​ហានិភ័យយ៉ាង​ណា​ខ្លះ​ដល់​សុខភាព?

អ្នកជំនាញថៃ ព្រមានពីកង្វះកម្លាំងពលកម្ម ដោយសារការមិនផ្តល់បណ្ណការងារដល់ពលករខ្មែរជាង ២០ម៉ឺននាក់

អ្នកជំនាញថៃ បានព្រមានពីបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយពេលដែលក្រសួងការងារថៃនៅមិនទាន់បានផ្ត

អ្នកជំនាញថៃ ព្រមានពីកង្វះកម្លាំងពលកម្ម ដោយសារការមិនផ្តល់បណ្ណការងារដល់ពលករខ្មែរជាង ២០ម៉ឺននាក់

អ្នកជំនាញថៃ បានព្រមានពីបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយពេលដែលក្រសួងការងារថៃនៅមិនទាន់បានផ្តល់បណ្ណការងារស្របច្បាប់ដល់ពលករខ្មែរប្រមាណជាង ២០ម៉ឺននាក់។ អ្នកជំនាញថៃ បានអះអាងថា ភាពយឺតយ៉ាវក្នុងការផ្តល់បណ្ណសុពលភាពការងារដល់ពលករខ្មែរ នឹងធ្វើឲ្យរោងចក្រ សហគ្រាស និងឧស្សាហកម្មរបស់ថៃ បន្តរងការប៉ះពាល់ខ្សែច្រវាក់ផលិតកម្ម។

ខ្សែភាពយន្ត​ដែលលេចធ្លោនៅក្នុងការប្រកួតយករង្វាន់តាល់ប័ត្រមាស​របស់មហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន​បានឈាន​ចូលដល់​ថ្ងៃបិទបញ្ចប់ នៅយប់​ថ្ងៃសៅរ៍ទី​២៣​ឧសភា នៅប្រទេ

ខ្សែភាពយន្ត​ដែលលេចធ្លោនៅក្នុងការប្រកួតយករង្វាន់តាល់ប័ត្រមាស​របស់មហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន​បានឈាន​ចូលដល់​ថ្ងៃបិទបញ្ចប់ នៅយប់​ថ្ងៃសៅរ៍ទី​២៣​ឧសភា នៅប្រទេស​បារាំង។ នៅមុន​ពេល​គណៈមេប្រយោគ​ប្រកាស​ឈ្មោះខ្សែភាពយន្ត​ដែលត្រូវ​ទទួល​រង្វាន់​តាល់ប័ត្រមាស ឈាង បុប្ផា​នឹងលើកយក​រឿង​មួយចំនួន​ដែល​អាចសក្តិសម​នឹង​ទទួលបាន​រង្វាន់ធំ​របស់​មហោស្រពភាពយន្តអន្តរជាតិកាន លើកទី​៧៩។

ម៉ាប់ ស្រីមុំដើរលុកលុយទីផ្សារកុន​របស់​មហោស្រពកានដើម្បី​កសាងអាជីពជាផលិតករភាពយន្ត

នៅក្នុង​មហោស្រពភាពយន្តអន្តរជាតិកានលើកទី​៧៩​នៅឆ្នាំ២០២៦នេះ មានខ្សែភាពយន្ត​ស្តីពីកម្ពុជា​

ម៉ាប់ ស្រីមុំដើរលុកលុយទីផ្សារកុន​របស់​មហោស្រពកានដើម្បី​កសាងអាជីពជាផលិតករភាពយន្ត

នៅក្នុង​មហោស្រពភាពយន្តអន្តរជាតិកានលើកទី​៧៩​នៅឆ្នាំ២០២៦នេះ មានខ្សែភាពយន្ត​ស្តីពីកម្ពុជា​​ របស់​សមិទ្ធិករស៊ែរប៊ី​ ដែលត្រូវ​បាន​ចាក់បញ្ចាំង​កាលពីដើម​សប្តាហ៍នេះ​នៅ​ក្នុង​ក្របខ័ណ្ឌកម្មវិធី​ACID។ ទោះបីជា​សមិទ្ធិករ​កម្ពុជា​គ្មាន​ខ្សែភាពយន្ត និង​មាន​វត្តមាន​នៅក្នុងមហោស្រពភាពយន្តកាន​ឆ្នាំនេះមែន ប៉ុន្តែ កម្ពុជា​មានស្រ្តីផលិតករវ័យក្មេង ម៉ាប់​ ស្រីមុំដែល​មានឱកាសបានទទួល​អាហារូបករណ៍ពី​វិទ្យាស្ថាន​បារាំងនៅប្រទេស​កម្ពុជា ដើម្បី​ចូលរួមនៅក្នុងកម្មវិធី​បណ្តុះ​បណ្តាល​ផលិតករ​រៀបចំដោយ​ទីផ្សារកុន​របស់​មហោស្រពភាពយន្តកាន។

ក្រុមអ្នកវិទ្យាសាស្រ្ត៖ ល័ក្ត និងសារធាតុរក្សាអាហារទុកបានយូរបង្កជំងឺមហារីក និងទឹកនោមផ្អែម

ការបរិភោគអាហារដែលមានដាក់ល័ក្ត និងសារធាតុរក្សាទុកបានយូរអាចបង្កើនហានិភ័យនៃជំងឺមហារីក ទឹកន

ក្រុមអ្នកវិទ្យាសាស្រ្ត៖ ល័ក្ត និងសារធាតុរក្សាអាហារទុកបានយូរបង្កជំងឺមហារីក និងទឹកនោមផ្អែម

ការបរិភោគអាហារដែលមានដាក់ល័ក្ត និងសារធាតុរក្សាទុកបានយូរអាចបង្កើនហានិភ័យនៃជំងឺមហារីក ទឹកនោមផ្អែម សរសៃឈាមបេះដូង និងជំងឺលើសឈាម។ នេះបើយោងតាមលទ្ធផលនៃការសិក្សាថ្មីរបស់បារាំងចំនួន ៣ នៅក្នុងទស្សនាវដ្តី Diabetes Care European Journal of Epidemiology និង European Heart Journal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ២១ ឧសភា។ សេចក្តីប្រកាសព័ត៌មានវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព និងវេជ្ជសាស្ត្របារាំងបានបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះមានកម្មវត្ថុដាស់តឿនរដ្ឋអំណាចឲ្យពិនិត្យមើលបន្ថែមអំពីផលវិបាកដល់សុខភាពសាធារណៈពីការប្រើល័ក្ត និងសារធាតុរក្សាទុកបានយូរនៅក្នុងចំណីអាហារ។ 

បក្សប្រឆាំងត្អូញត្អែរពីការរំខានរបស់អាជ្ញាធរមូលដ្ឋានក្នុងការលើកផ្លាកគណបក្ស

សកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើ

បក្សប្រឆាំងត្អូញត្អែរពីការរំខានរបស់អាជ្ញាធរមូលដ្ឋានក្នុងការលើកផ្លាកគណបក្ស

សកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើងពីការលំបាកក្នុងការលើកផ្លាកគណបក្សនយោបាយនៅតាមតំបន់មួយចំនួន។ ការត្អូញត្អែរនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង និងអាជ្ញាធរស្រុកឈូក ខេត្តកំពត កាលពីពេលថ្មីៗនេះ បានរារាំងចំពោះសំណើមួយចំនួនដែលតំណាងគណបក្សឆន្ទៈខ្មែរស្នើសុំលើកផ្លាកគណបក្ស។

រដ្ឋប្រកាសតែងតាំង និងរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់មន្ត្រីក្នុងជួររដ្ឋាភិបាល

រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការតែងតាំងមន្ត្រីស៊ីវិលឡើងវិញក្នុងរចនាសម្ព័ន្ធថ្មី ដោយលុប ឬ

រដ្ឋប្រកាសតែងតាំង និងរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់មន្ត្រីក្នុងជួររដ្ឋាភិបាល

រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការតែងតាំងមន្ត្រីស៊ីវិលឡើងវិញក្នុងរចនាសម្ព័ន្ធថ្មី ដោយលុប ឬបញ្ជូលអង្គភាពផ្សេងៗចូលជាអង្គភាពតែមួយ។ សេចក្តីណែនាំរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់​ថា ការកែសម្រួលនេះធ្វើឡើងស្របតាមអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ធនធានមនុស្ស និងកាត់បន្ថយការចំណាយថវិកាជាតិ។ 

មន្ទីរបញ្ចកោណ៖ កុងត្រាលក់អាវុធឲ្យតៃវ៉ាន់ត្រូវបានព្យួរ ព្រោះអាមេរិកត្រូវការអាវុធប្រឆាំងអ៊ីរ៉ង់

នៅសហរដ្ឋអាមេរិក អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឲ្យដឹងក្នុងថ្ងៃព្រហស្

មន្ទីរបញ្ចកោណ៖ កុងត្រាលក់អាវុធឲ្យតៃវ៉ាន់ត្រូវបានព្យួរ ព្រោះអាមេរិកត្រូវការអាវុធប្រឆាំងអ៊ីរ៉ង់

នៅសហរដ្ឋអាមេរិក អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឲ្យដឹងក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ឧសភាថា ការបញ្ជូនអាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានចែងក្នុងកិច្ចសន្យាលក់កាលពីដំណាច់ឆ្នាំ ២០២៥ ត្រូវបានព្យួរបណ្តោះអាសន្ន។ ការព្យួរនេះត្រូវបានអ្នកទទួលខុសត្រូវអាមេរិកពន្យល់ថា គឺដោយសារតែអាមេរិកត្រូវការអាវុធសម្រាប់ធ្វើសង្រ្គាមនៅមជ្ឈិមបូព៌ា។ តែតៃវ៉ាន់ តាមរយៈប្រធានាធិបតីបានបញ្ចេញប្រតិកម្មភ្លាមៗក្នុងថ្ងៃសុក្រ ទី២២ ឧសភានេះថា លោកមិនបានទទួលព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងអាមេរិកព្យួរកុងត្រាលក់អាវុធឲ្យតៃវ៉ាន់នេះ។ 

លោកត្រាំ សម្រេចបន្ថែមកម្លាំងទ័ព​៥០០០នាក់នៅ​ប៉ូឡូញ ធ្វើ​ឲ្យសមាជិក​អូតង់​ភ្ញាក់​ផ្អើលមុនកិច្ចប្រជុំ

រដ្ឋមន្ត្រី​ការបរទេស ​នៃប្រទេសសមាជិក​អង្គការអូតង់​ឬណាតូ ត្រូវជួបប្រជុំគ្នានៅប្រទេសស៊ុយអ

លោកត្រាំ សម្រេចបន្ថែមកម្លាំងទ័ព​៥០០០នាក់នៅ​ប៉ូឡូញ ធ្វើ​ឲ្យសមាជិក​អូតង់​ភ្ញាក់​ផ្អើលមុនកិច្ចប្រជុំ

រដ្ឋមន្ត្រី​ការបរទេស ​នៃប្រទេសសមាជិក​អង្គការអូតង់​ឬណាតូ ត្រូវជួបប្រជុំគ្នានៅប្រទេសស៊ុយអែត នៅថ្ងៃសុក្រ ទី​២២ឧសភា​។ ជាកិច្ចប្រជុំដែលធ្វើឡើងក្នុងបរិបទមួយដ៏តានតឹង បន្ទាប់ពីលោកដូណាល់ ត្រាំ​ រិះគន់​អង្គការ​អូតង់ ប្រកាសដកទ័ពចេញពីអឺរ៉ុប ​ព្រមទាំងបាន​គំរាមដកខ្លួនសហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធមិត្តនេះទៀតផង។ ក៏ប៉ុន្តែ​ប៉ុន្មាន​ម៉ោងមុនកិច្ចប្រជុំ ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសយល់ព្រមបន្ថែមកម្លាំង​ទ័ព​ ចំនួន​​៥ពាន់នាក់​នៅប្រទេសប៉ូឡូញ ធ្វើ​ឲ្យ​សមាជិក​អូតង់ មាន​កា​រភ្ញាក់ផ្អើលជាខ្លាំង​។

រដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្ត្រីនគរបាលបន្តវេន ទាបជាងឋានន្តរសក្តិបច្ចុប្បន្ន

ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ

រដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្ត្រីនគរបាលបន្តវេន ទាបជាងឋានន្តរសក្តិបច្ចុប្បន្ន

ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេនស្របតាមមុខតំណែងនីមួយៗ ក្នុងរចនាសម្ព័ន្ធអគ្គស្នងការនគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ការកំណត់ឋានន្តរសក្តិសម្រាប់មន្ត្រីនគរបាលបន្តវេននេះត្រូវបានអ្នកតាមដានសង្គមសាទរ និងស្នើឲ្យកំណែទម្រង់នេះ ដំណើរការទៅមុខប្រកបដោយភាពច្បាស់លាស់។

រដ្ឋ​គ្រោងកាត់​បន្ថយ​ការ​ចំណាយ​ជាង ១៧០​លានដុល្លារ​លើ​វិស័យ​អប់រំ និង​សុខាភិ​បាល​​នៅឆ្នាំ២០២៧

នៅ​ឆ្នាំ២០២៧​ខាង​មុខ​ រដ្ឋ​នឹងកាត់​បន្ថយការ​ចំណាយ​លើ​វិស័យ​​អប់​រំ​ និង​សុខា​ភិ​បា​លដើម

រដ្ឋ​គ្រោងកាត់​បន្ថយ​ការ​ចំណាយ​ជាង ១៧០​លានដុល្លារ​លើ​វិស័យ​អប់រំ និង​សុខាភិ​បាល​​នៅឆ្នាំ២០២៧

នៅ​ឆ្នាំ២០២៧​ខាង​មុខ​ រដ្ឋ​នឹងកាត់​បន្ថយការ​ចំណាយ​លើ​វិស័យ​​អប់​រំ​ និង​សុខា​ភិ​បា​លដើម្បីយក​ទៅ​​បន្ថែម​ក្នុង​វិស័យ​ការពារ​ជាតិ​។​ បើ​តាម​សារាចរស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងសេចក្តីព្រាងច្បាប់ស្តីពីការ​គ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ​២០២៧​ រដ្ឋ​គ្រោង​ចាយ​ ៦៩០​លានដុល្លារ​អាមេរិក​លើ​វិស័យ​អប់​រំ ៤៣៣លានដុល្លារ​​លើ​វិស័យ​សុខា​ភិ​បាល និង​៩០០លាន​ដុល្លារ​លើ​​វិស័យ​ការពារ​ជាតិ។​ 

បក្សប្រឆាំងថៃស្នើឲ្យនាយករដ្ឋមន្រ្តីអញ្ជើញលោកម៉ាក្រុងទៅ​ថៃ មុនទស្សនកិច្ចនៅ​​កម្ពុជា

ថ្លៃងក្នុងសភាថៃនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំគណបក្សប្រឆាំងថៃ លោក ណាថាភុង រឿងបញ្ញាវុធ

បក្សប្រឆាំងថៃស្នើឲ្យនាយករដ្ឋមន្រ្តីអញ្ជើញលោកម៉ាក្រុងទៅ​ថៃ មុនទស្សនកិច្ចនៅ​​កម្ពុជា

ថ្លៃងក្នុងសភាថៃនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំគណបក្សប្រឆាំងថៃ លោក ណាថាភុង រឿងបញ្ញាវុធ បានជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន អញ្ជើញ​ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បំពេញទស្សនកិច្ចនៅប្រទេសថៃ មុនធ្វើ​ដំណើរមក​​កម្ពុជា។ មេបក្សប្រឆាំងថៃរូបនេះជឿថា វត្តមាន​ប្រធានាធិបតីបារាំងនៅក្នុងប្រទេសថៃ​នឹង​ជួយសម្រួលដល់កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ 

OCDE៖ ក្រុមប្រទេស​អ្នកមានផ្តល់ហិរញ្ញវត្ថុ​​អាកាសធាតុ​ដល់​​​ប្រទេស​ក្រីក្រ បាន​លើស​​ផែនការ

​សង្គ្រាម​​និងវិបត្តិ​​ប្រេង​ឡើង​ថ្លៃ​ខ្លាំង បាន​មក​បាំង​បិទ​សំណុំ​រឿង​អាកាសធាតុ​ ឱ្យ​ក

OCDE៖ ក្រុមប្រទេស​អ្នកមានផ្តល់ហិរញ្ញវត្ថុ​​អាកាសធាតុ​ដល់​​​ប្រទេស​ក្រីក្រ បាន​លើស​​ផែនការ

​សង្គ្រាម​​និងវិបត្តិ​​ប្រេង​ឡើង​ថ្លៃ​ខ្លាំង បាន​មក​បាំង​បិទ​សំណុំ​រឿង​អាកាសធាតុ​ ឱ្យ​ក្លាយ​ជា​ប្រធានបទ​បន្ទាប់​បន្សំ។ ប៉ុន្តែជា​ដំណឹង​ល្អ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ថ្ងៃ​ទី ២០​ឧសភា បាន​អនុម័ត ​​សេចក្តី​សម្រេច​ចិត្ត​ ពង្រឹង​កាតព្វកិច្ច​​អាកាសធាតុ​របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ។ ជាងនេះ​ទៅទៀត បើតាម​របាយការណ៍​​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅកាត់​ថា OCDE ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍​ទី ២១​ឧសភា ​ការ​ប្រមូល​​ជំនួយ​ហិរញ្ញវត្ថុពី​​ក្រុមប្រទេស​អ្នក​មានទៅ​ជួយ​ក្រុមប្រទេសក្រីក្រ​​ បាន​សម្រេច​លើស​កម្មវត្ថុ​កំណត់​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា។

ចំនួនជនអន្តោប្រវេសន៍ក្នុងប្រទេសអង់គ្លេស ធ្លាក់ចុះជិតពាក់កណ្តាលក្នុងឆ្នាំ២០២៥

នៅក្នុងប្រទេសអង់គ្លេស ការិយាល័យស្ថិតិជាតិបានប្រកាសឲ្យដឹងក្នុងថ្ងៃទី២១ ឧសភាថា ចំនួនជនអន្ត

ចំនួនជនអន្តោប្រវេសន៍ក្នុងប្រទេសអង់គ្លេស ធ្លាក់ចុះជិតពាក់កណ្តាលក្នុងឆ្នាំ២០២៥

នៅក្នុងប្រទេសអង់គ្លេស ការិយាល័យស្ថិតិជាតិបានប្រកាសឲ្យដឹងក្នុងថ្ងៃទី២១ ឧសភាថា ចំនួនជនអន្តោប្រវេសន៍បានធ្លាក់ចុះ ១៧១ ០០០នាក់ក្នុងឆ្នាំ ២០២៥ ដែលជាតួលេខទាបបំផុតគិតតាំងពីឆ្នាំ ២០២១។ មូលហេតុចម្បងនៃការធ្លាក់ចុះចំនួនជនអន្តោប្រវេសន៍នេះ គឺការកាត់បន្ថយការផ្តល់ទិដ្ឋាការ ការងារឲ្យជនបរទេសក្រៅពីតំបន់អឺរ៉ុប។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក គៀរ ស្តារមឺ បានបញ្ចេញប្រតិកម្មសាទរចំពោះការធ្លាក់ចុះចំនួនជនអន្តោប្រវេសន៍នេះដោយបានបញ្ជាក់បន្ថែមថា កម្មវត្ថុដែលលោកបានសន្យាបានសម្រេចហើយ។

លោក ឃៀង សុណាឌីន៖ ទណ្ឌិតក្មេងទំនើងត្រូវផ្ទេរទៅពន្ធនាគារពោធិ៍សាត់និងឧត្តរមានជ័យ ដើម្បីរៀនកសិកម្ម និងសំណង់

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានប្រកាសថា ទណ្ឌិតជាអ

លោក ឃៀង សុណាឌីន៖ ទណ្ឌិតក្មេងទំនើងត្រូវផ្ទេរទៅពន្ធនាគារពោធិ៍សាត់និងឧត្តរមានជ័យ ដើម្បីរៀនកសិកម្ម និងសំណង់

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានប្រកាសថា ទណ្ឌិតជាអនីតិជន ដែលជាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើងជាបុរសចំនួន ៧៩០នាក់ ត្រូវបានផ្ទេរដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ពីរាជធានី និងខេត្តមួយចំនួនទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមទណ្ឌិតជិត ៨០០នាក់ខាងលើ ៦៥១នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តពោធិ៍ធិសាត់ ដើម្បីអនុវត្តទោសបន្ត រួមទាំងបំពាក់បំប៉នបន្ថែមលើមុខជំនាញកសិកម្ម រួមមានការដាំបន្លែ និងការចិញ្ចឹមសត្វ។ ចំណែក ១៣៩នាក់ផ្ទេរទៅពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តទោសបន្ត រួមទាំងបណ្តុះបណ្តាលបន្ថែមលើជំនាញសំណង់។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនភ្លេចបញ្ជាក់បន្ថែមថា ការផ្ទេរអ្នកទោសពីពន្ធនាគារភ្នំពេញ និងតាមខេត្តមួយចំនួនទៅកាន់ពន្ធនាគារក្នុងខេត្តពោធិ៍ធិសាត់ និងឧត្តរមានជ័យក៏ព្រោះតែភាពចង្អៀតណែន និងងាយស្រួលផ្តល់ការគ្រប់គ្រងជំនាញដល់ទណ្ឌិត ពិសេស ជំនាញសំណង់ចាក់គម្របលេណដ្ឋាននៅខេត្តឧត្តរមានជ័យ។ 

សហគមន៍អន្តរជាតិ រិះគន់ទង្វើរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លើសកម្មជនមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា

នៅក្នុងប្រទេសអ៊ីស្រាអែល រូបភាពនៅវីដេអូដែលបង្ហោះដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុ

សហគមន៍អន្តរជាតិ រិះគន់ទង្វើរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លើសកម្មជនមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា

នៅក្នុងប្រទេសអ៊ីស្រាអែល រូបភាពនៅវីដេអូដែលបង្ហោះដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុល លោក អ៊ីតាម៉ារ បិនវារ នៅលើបណ្តាញសង្គម X កំពុងបង្កឲ្យមានប្រតិកម្មរិះគន់យ៉ាងព្រោងព្រាត។ នៅក្នុងវីដេអូនោះ គេឃើញសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាត្រូវបានគេចងស្លាបសេក បង្ខំឲ្យលុតជង្គង់ និងក្រាបក្បាលដល់ដី។ លើសពីនេះ រូបលោករដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុលក៏មានវត្តមាននៅក្នុងរូបភាពវីដេអូនោះដែរ។ បណ្តាប្រទេសអឺរ៉ុបនិងអង្គការមនុស្សធម៌ជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ខ្លាំងៗ និងទាមទារឲ្យមានការដោះលែងក្រុមសកម្មជនមនុស្សធម៌ទាំងអស់ជាបន្ទាន់។ ប្រតិកម្មក៏មានដែរពីសំណាក់ថ្នាក់ដឹកនាំអ៊ីស្រាអែលគ្នាឯង។

ជប៉ុន​និង​កូរ៉េខាង​ត្បូង​ខិត​​រកគ្នា​កាន់តែ​ស្និទ្ធ​ នៅចំពោះ​មុខ​​ស្ថានភាព​ពិភពលោក​ពុះ​កញ្ជ្រោល

លោក​ស្រី​នាយករដ្ឋមន្ត្រី​ជប៉ុន ទើប​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ប្រទេ​សកូរ៉េខាង​ត្បូង

ជប៉ុន​និង​កូរ៉េខាង​ត្បូង​ខិត​​រកគ្នា​កាន់តែ​ស្និទ្ធ​ នៅចំពោះ​មុខ​​ស្ថានភាព​ពិភពលោក​ពុះ​កញ្ជ្រោល

លោក​ស្រី​នាយករដ្ឋមន្ត្រី​ជប៉ុន ទើប​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ប្រទេ​សកូរ៉េខាង​ត្បូង នៅ​ថ្ងៃ​ទី​២០​ឧសភា​ម្សិលមិញ។ ​ក្នុង​បរិបទ​នៃ​ស្ថានភាព​អន្តរជាតិ​មិនជាក់​លាក់ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ បាន​ប្តេជ្ញា​​រឹត​ចំណង​ទំនាក់ទំនងរវាង​គ្នា​ ដោយ​ប្រកាស​​ឆន្ទៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ក្នុង​វិស័យ​សន្តិសុខ​និង​ថាមពល។

អ.ស.ប.ប្រកាស​ខ្វះ​ថវិកា ៦១០លានដុល្លារ​ដើម្បី​ជួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគត

អ.ស.ប.ប្រកាស​ខ្វះ​ថវិកា ៦១០លានដុល្លារ​ដើម្បី​ជួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។

កំណើនក្រុមហ៊ុននាំចូលសាច់បង្កកនឹងប៉ះពាល់ដល់ការប្រឹងប្រែងចិញ្ចឹមសត្វក្នុងស្រុក?

អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វបានសម្រេចក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឲ្យក្រុ

កំណើនក្រុមហ៊ុននាំចូលសាច់បង្កកនឹងប៉ះពាល់ដល់ការប្រឹងប្រែងចិញ្ចឹមសត្វក្នុងស្រុក?

អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វបានសម្រេចក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឲ្យក្រុមហ៊ុនចំនួន ៥ ថែមទៀតនាំចូលសាច់បង្កកមកលក់នៅកម្ពុជា។ ការសម្រេចថ្មីនេះបានធ្វើឲ្យចំនួនក្រុមហ៊ុននាំចូលសាច់បង្កកកើនឡើងដល់ប្រមាណជាង ៥០ក្រុមហ៊ុន។ តំណាងអ្នកចិញ្ចឹមសត្វបារម្ភថា កំណើនក្រុមហ៊ុននាំចូលសាច់បង្កកពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។

អ្នក​ជំនាញ​ព្រលែងសត្វ​ក្រពើភ្នំ​​​ជិត​ផុត​ពូជ​ ១០​ក្បាល​ចូល​ក្នុង​ទន្លេស្រែពក​ ខេត្ត​​មណ្ឌល​គិរី

អ្នក​ជំនាញ​សត្វ​ព្រៃបាន​ព្រលែង​ក្រពើ​ភ្នំចំនួន​ ១០​ក្បាល​ចូល​ទៅដែន​ជម្រក​សត្វព្រៃ​ស្រែព

អ្នក​ជំនាញ​ព្រលែងសត្វ​ក្រពើភ្នំ​​​ជិត​ផុត​ពូជ​ ១០​ក្បាល​ចូល​ក្នុង​ទន្លេស្រែពក​ ខេត្ត​​មណ្ឌល​គិរី

អ្នក​ជំនាញ​សត្វ​ព្រៃបាន​ព្រលែង​ក្រពើ​ភ្នំចំនួន​ ១០​ក្បាល​ចូល​ទៅដែន​ជម្រក​សត្វព្រៃ​ស្រែពក​ ក្នុងខេត្ត​មណ្ឌល​គិរី បន្ទាប់ពីបានវាយតម្លៃ​ និង​រៀប​ចំផែន​ការ​អភិរក្ស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​ នេះតាម​​​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួង​បរិស្ថានចេញដែល​ផ្សាយ​​នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ២០២៦​។​ ការ​ព្រលែង​​ក្រពើ​ភ្នំចូល​ដែន​ធម្ម​ជាតិ​វិញ​នា​ពេល​នេះ​ គឺជា​​ការ​សហ​ការគ្នារវាង​ក្រសួង​បរិស្ថាន​ អង្គការ​ WWF អង្គការ​ Fauna & Flora International និង​​រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី​ ក្នុង​គោល​បំណង​អភិ​រក្ស និង​ពង្រឹង​ប្រព័ន្ធ​អេកូឡូ​ស៊ី​ទឹក​សាប​ក្នុង​តំបន់​ខ្ពស់​រាប​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​។ 

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលគ្រោងបន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋានក្នុងក្រសួងចំនួន១៦

រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអ

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលគ្រោងបន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋានក្នុងក្រសួងចំនួន១៦

រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។ នេះជាការលើកឡើងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ 

លោក ទ្រី ស៊ីថេង៖ មនុស្សសម្លាប់សត្វដែលវង្វេងចូលភូមិ ព្រោះចង់បានសាច់ច្រើនជាងជំនឿអកុសល

ការវាយសម្លាប់សត្វព្រៃនៅកម្ពុជា មិនថាសត្វកាច ឬសត្វស្លូតតែងកើតឡើងជាបន្តបន្ទាប់ ក្រោយពីសត្វ

លោក ទ្រី ស៊ីថេង៖ មនុស្សសម្លាប់សត្វដែលវង្វេងចូលភូមិ ព្រោះចង់បានសាច់ច្រើនជាងជំនឿអកុសល

ការវាយសម្លាប់សត្វព្រៃនៅកម្ពុជា មិនថាសត្វកាច ឬសត្វស្លូតតែងកើតឡើងជាបន្តបន្ទាប់ ក្រោយពីសត្វព្រៃទាំងនោះវង្វេងហ្វូងរត់ចូលភូមិឋានប្រជាជន។ ថ្មីចុងក្រោយនេះ មានករណីវាយសម្លាប់ពីរផ្ទួនៗគ្នាលើសត្វប្រើស និងក្តាន់។ អង្គការអភិរក្សសត្វព្រៃនានាក៏ដូចជាក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ ចំពោះការសម្លាប់សត្វព្រៃជិតផុតពូជដោយសារជំនឿ និងមូលហេតុផ្សេងៗ និងថា មហាជនគួរជ្រើសរើសដំណោះស្រាយផ្សេង ក្រៅពីការវាយសម្លាប់។

អ.ស.ប.ប្រកាសខ្វះថវិកា ៦១០លានដុល្លារដើម្បីជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគត

អ.ស.ប.ប្រកាសខ្វះថវិកា ៦១០លានដុល្លារដើម្បីជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចភូមានៅជំរំក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការខ្វះថវិកាចំនួន ៦១០លានដុល្លារ។ បើគ្មានទឹកប្រាក់ជំនួយនេះទេ ជីវិតរបស់ជនភៀសខ្លួនទាំងនោះនឹងអាចប្រឈមគ្រោះថ្នាក់ នេះជាការព្រមានរបស់អ.ស.បនៅថ្ងៃពុធ ទី ២០ ឧសភា។

ឥណ្ឌូណេស៊ី​ប្រកាសពង្រឹងវិធី​គ្រប់គ្រង​ការនាំ​ចេញ​វត្ថុ​ធាតុ​ដើម

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ ​បាន​ប្រកាស​នៅ​ថ្ងៃពុធទី​២០​ឧសភា​នេះ

ឥណ្ឌូណេស៊ី​ប្រកាសពង្រឹងវិធី​គ្រប់គ្រង​ការនាំ​ចេញ​វត្ថុ​ធាតុ​ដើម

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ ​បាន​ប្រកាស​នៅ​ថ្ងៃពុធទី​២០​ឧសភា​នេះ ​ពង្រឹង​វិធានការ​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​ ដូច​យ៉ាង ធ្យូង​ថ្ម ឬ​ប្រេង​ដូង។ សេចក្តីសម្រេចនេះ ធ្វើ​ឡើង​ក្នុង​ខណៈ​ដែលប្រទេស​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ បង្ក​ឡើង​ដោយ​សង្គ្រាមនៅមជ្ឈិមបូព៌ា។

ទស្សនកិច្ច​របស់​លោក​ពូទីន​នៅ​ប៉េកាំង បញ្ជាក់​ពី​ទំនាក់ទំនង​​គ្មាន​រង្គោះ​រង្គើ​រវាង​ចិន​និង​រុស្ស៊ី

បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ នៅ​ថ្ងៃ​ពុធ​ទី​២០​ឧសភា​នេះ ប្រធានាធិបតីចិន​

ទស្សនកិច្ច​របស់​លោក​ពូទីន​នៅ​ប៉េកាំង បញ្ជាក់​ពី​ទំនាក់ទំនង​​គ្មាន​រង្គោះ​រង្គើ​រវាង​ចិន​និង​រុស្ស៊ី

បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ នៅ​ថ្ងៃ​ពុធ​ទី​២០​ឧសភា​នេះ ប្រធានាធិបតីចិន​លោក​ស៊ីជីនពីង បាន​ទទួល​ស្វាគមន៍​សមភាគី​​រុស្ស៊ី​លោក​វ្លាឌីមៀ ពូទីន ម្តង។ ពី​ទីក្រុង​​ប៉េកាំង​ ប្រមុខ​រដ្ឋ​​ចិន​និង​រុស្ស៊ី​បាន​បង្ហាញ​​​អំពី​ទំនាក់ទំនង​ដ៏​រឹង​មាំ​​ នៃមហាអំណាច​ពីរនៅ​ចំពោះស្ថានការណ៍អន្តរជាតិ​​ច្របូក​ច្របល់​​។

Get more results via ClueGoal