Cambodia



លោក​ប្រធានាធិបតីអេហ្ស៊ីប អំពាវនាវទៅកាន់​លោកដូណាល់ ត្រាំ សូម​ឲ្យ​​បញ្ឈប់​សង្គ្រាម​​នៅ​មជ្ឈិមបូព៌ា

ពីទីក្រុងគែរ ថ្ងៃចន្ទទី​៣០មីនា លោក​ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាហ៍ អាល់ស៊ីស៊ី បានអំព

លោក​ប្រធានាធិបតីអេហ្ស៊ីប អំពាវនាវទៅកាន់​លោកដូណាល់ ត្រាំ សូម​ឲ្យ​​បញ្ឈប់​សង្គ្រាម​​នៅ​មជ្ឈិមបូព៌ា

ពីទីក្រុងគែរ ថ្ងៃចន្ទទី​៣០មីនា លោក​ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាហ៍ អាល់ស៊ីស៊ី បានអំពាវនាវជាលើកទី​១​ ទៅកាន់លោកដូណាល់ ត្រាំ​​ សូម​ឲ្យ​លោកជួយ​ធ្វើយ៉ាងណា បញ្ឈប់ការធ្វើសង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា​។ សុន្ទរកថាថ្លែងអង្វរនេះ​ ត្រូវបានធ្វើឡើង​ប៉ុន្មានម៉ោង មុនពេលដែល​លោកដូណាល់ ត្រាំ បានប្រកាសគំរាមវាយ​កម្ទេច​ កំពង់ផែស្តុកប្រេង​​ ដ៏ធំបំផុតរបស់អ៊ីរ៉ង់​។

កម្រិតខ្យល់ពុលក្នុងបរិយាកាសកើនឡើងខ្លាំង នៅតំបន់ភាគខាងជើងប្រទេសថៃ

ឈាងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ជាប់ចំណាត់ទី២ ជាទីក្រុងដែលមានកម្រិតខ្យល់ពុលខ្ពស់ជាងគេ

កម្រិតខ្យល់ពុលក្នុងបរិយាកាសកើនឡើងខ្លាំង នៅតំបន់ភាគខាងជើងប្រទេសថៃ

ឈាងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ជាប់ចំណាត់ទី២ ជាទីក្រុងដែលមានកម្រិតខ្យល់ពុលខ្ពស់ជាងគេបំផុតលើលោក នៅថ្ងៃអង្គារ ទី៣១ មីនា។ តំបន់ភាគខាងជើងប្រទេសថៃ សឹងតែទាំងអស់ គ្របដណ្តប់ដោយផ្សែងពុលអួរអាប់ និងពោរពេញដោយល្អងជាតិពុលតូចល្អិត ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាពរបស់ប្រជាជន។ បើផ្អែកតាមអាជ្ញាធរថៃ បញ្ហាខ្យល់ពុលកើនឡើងខ្លាំងបែបនេះ បណ្តាលមកពីការដុតរានដីព្រៃ និងដីចំការ។

នាវាដឹកប្រេង​រុស្ស៊ី ៧៣ម៉ឺនធុងបារីល បានទៅដល់គុយបា

ប្រមាណ​២ខែមកហើយ ដែល​ប្រជាជន​គុយបា បានជួបការលំបាកយ៉ាងខ្លាំង ដោយសារតែ​ខ្វះប្រេង និងគ្មានចរន

នាវាដឹកប្រេង​រុស្ស៊ី ៧៣ម៉ឺនធុងបារីល បានទៅដល់គុយបា

ប្រមាណ​២ខែមកហើយ ដែល​ប្រជាជន​គុយបា បានជួបការលំបាកយ៉ាងខ្លាំង ដោយសារតែ​ខ្វះប្រេង និងគ្មានចរន្តអគ្គិសនី​​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បានបិទខ្ទប់​ ប្រេងនៅ​វ៉េណេស៊ុយអេឡា​។ តែនៅថ្ងៃទី​៣១មីនា នាវាដឹកប្រេងមួយគ្រឿងរបស់រុស្ស៊ី​ ផ្ទុកប្រេង​ប្រមាណ​ ៧៣ម៉ឺនធុងបារីល បានធ្វើដំណើរមកដល់គុយបា។ រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ បានអះអាងថានេះគឺជាការអនុញ្ញាតពិសេស ដើម្បីជួយសម្រាល​ការលំបាក​។

ជប៉ុនពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ទល់មុខទឹកដីចិន

នៅក្នុងស្ថានការណ៍តានតឹងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងក្រុងប៉េកាំង ជប៉ុនបានត្រៀមពង្រាយមីស

ជប៉ុនពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ទល់មុខទឹកដីចិន

នៅក្នុងស្ថានការណ៍តានតឹងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងក្រុងប៉េកាំង ជប៉ុនបានត្រៀមពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ដែលស្ថិតនៅសមុទ្រចិនខាងកើត។ បើផ្អែកតាមក្រសួងការពារជាតិជប៉ុន មីស៊ីលដែលពង្រាយនៅតំបន់នោះ ដើម្បីត្រៀមខ្លួនការពារដែនអធិបតេយ្យភាពជប៉ុន។ មីស៊ីលប្រភេទនេះ អាចបាញ់បានចម្ងាយបាន រហូតដល់ ១០០០ គីឡូម៉ែត្រ ។

គណបក្សភ្លើងទៀនត្រៀមជួបតំណាងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍សំបុត្រកំណើត

ក្រុមមន្ត្រីគណបក្សភ្លើងទៀននឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី១ ខែមេសា។

គណបក្សភ្លើងទៀនត្រៀមជួបតំណាងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍សំបុត្រកំណើត

ក្រុមមន្ត្រីគណបក្សភ្លើងទៀននឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី១ ខែមេសា។ កម្មវត្ថុនៃជំនួបនេះត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបញ្ជាក់ថា គឺសុំឲ្យក្រសួងមហាផ្ទៃជួយផ្តល់សេចក្តីចម្លងឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សដែលបានបាត់កន្លងទៅ។

តើរដ្ឋាភិបាលគួរបន្ថែមវិធានការអ្វីខ្លះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗបានកើតឡើងជាបន្តបន្ទាប់ រួមមា

តើរដ្ឋាភិបាលគួរបន្ថែមវិធានការអ្វីខ្លះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗបានកើតឡើងជាបន្តបន្ទាប់ រួមមាន គ្រោះថ្នាក់ចរាចរណ៍ដែលមានជាប់ពាក់ព័ន្ធនឹងកូនអភិបាលស្រុកកងមាស ឬមួយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៧ ខែមីនា ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៦នាក់។ អ្នកជំនាញផ្នែកចរាចរណ៍ជើងគោកយល់ថា គ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នានេះបណ្តាលមកពីខ្វះការយល់ដឹងអំពីវិធានសុវត្ថិភាពបើកបរ និងការក្រេបគ្រឿងស្រវឹងក្នុងពេលបើកបរ។ ចំណែកអ្នកតាមដានសង្គមស្នើឲ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងតែង តម្លាភាព និងស្មើភាពគ្នា។

លោក សឿន ឡាយ ចាត់ទុកការការពារសត្វព្រៃប្រៀបបាននឹងការថែទាំកូនៗខ្លួនឯង

សហគមន៍ព្រៃឈើប្រាំបីមុំ ព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ ស្ថិតនៅក្នុងខេត្

លោក សឿន ឡាយ ចាត់ទុកការការពារសត្វព្រៃប្រៀបបាននឹងការថែទាំកូនៗខ្លួនឯង

សហគមន៍ព្រៃឈើប្រាំបីមុំ ព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាតំបន់ដែលធ្លាប់ប្រឈមនឹងការទន្ទ្រានទិញលក់ដីព្រៃ ដើម្បីអភិវឌ្ឍន៍ចំការអំពៅ និងដាក់អន្ទាក់បរបាញ់សត្វព្រៃ។ តែដោយមានការខិតខំប្រឹងប្រែងតស៊ូរបស់ប្រជាសហគមន៍ទាំងអស់ ក្នុងនោះមានលោក សឿន ឡាយ ម្នាក់ផង សហគមន៍ព្រៃឈើប្រាំបីមុំបានគ្របដណ្តប់ទៅដោយម្លប់ឈើលាយឡំនឹងសម្លេងបក្សី និងសម្លេងរ៉ៃ ថែមទាំងជាកន្លែងអភិរក្សសត្វព្រៃកម្រជិតផុតពូជផងដែរ។ ជាសកម្មជនម្នាក់ការពារព្រៃឈើ លោក សឿន ឡាយ សង្ឃឹមថា ការត្រួសត្រាយផ្លូវរបស់មនុស្សចាស់នឹងអាចរក្សាបាននូវមរតកព្រៃឈើ និងសត្វព្រៃ សម្រាប់អ្នកជំនាន់ក្រោយ។ 

សំណល់គ្រាប់បែកចង្កោមថៃបន្តគំរាមជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន

យ៉ាងហោចណាស់គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ ដែលផ្ទុកគ្រាប់បែកតូចៗប្រមាណពីជាង៦ ទៅ ៧

សំណល់គ្រាប់បែកចង្កោមថៃបន្តគំរាមជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន

យ៉ាងហោចណាស់គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ ដែលផ្ទុកគ្រាប់បែកតូចៗប្រមាណពីជាង៦ ទៅ ៧លានគ្រាប់ ត្រូវបានអង្គភាពសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) សន្និដ្ឋានថាបានបន្សល់ទុក និងបន្តរាយប៉ាយនៅក្នុងខេត្ត​ចំនួន ៧ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល ២១ថ្ងៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ខេត្តទាំង៧នោះមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ដោយខេត្តទាំងនេះ នៅតែជាតំបន់កំពុងបន្តគំរាម​កំហែងដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ។ តាមស៊ីម៉ាក់ តំបន់ដែលរងផលប៉ះពាល់នេះ មាននៅក្នុងភូមិចំនួន៣៧១ ស្មើនឹងពហុកោនចំនួន ៣ ៦០០ទីតាំង គិតជាផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា។  សូមស្តាប់និងទស្សនាបទយកការណ៍របស់ចាន់ លីដា ពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុន ម៉ាណែត​ចេញបញ្ជា​ឲ្យ​រក​យុត្តិធម៌​​ជូន​​អ្នក​ស្លាប់​​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្ត​បាត់ដំបង

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួង

លោក ហ៊ុន ម៉ាណែត​ចេញបញ្ជា​ឲ្យ​រក​យុត្តិធម៌​​ជូន​​អ្នក​ស្លាប់​​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្ត​បាត់ដំបង

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ និងអគ្គស្នងការនគរបាលជាតិលោក ស ថេត ស្រាវជ្រាវឲ្យបានហ្មត់ចត់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្ស ៦នាក់ស្លាប់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ការចេញបញ្ជារបស់ប្រមុខរដ្ឋាភិបាលដូច្នេះធ្វើឡើង ស្របពេលដែលមហាជនបើកការពិភាក្សាគ្នាយ៉ាងផុលផុសនៅលើបណ្តាញសង្គម និងទាមទារឲ្យមានយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។

នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីយុត្តិធម៌ និង​មេប៉ូលីស​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួង

នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីយុត្តិធម៌ និង​មេប៉ូលីស​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ និងអគ្គស្នងការនគរបាលជាតិលោក ស ថេត ស្រាវជ្រាវឲ្យបានហ្មត់ចត់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្ស ៦នាក់ស្លាប់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ការចេញបញ្ជារបស់ប្រមុខរដ្ឋាភិបាលដូច្នេះធ្វើឡើង ស្របពេលដែលមហាជនបើកការពិភាក្សាគ្នាយ៉ាងផុលផុសនៅលើបណ្តាញសង្គម និងទាមទាឲ្យមានយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។

លោក​មីន អ៊ុងឡាំង​ ត្រៀម​ឡើងធ្វើជាប្រធានាធិបតីភូមា​ ក្រោយ​ប្រគល់តំណែង​អគ្គមេបញ្ជាការកងទ័ព​ឲ្យដៃស្តាំ

ថ្ងៃចន្ទទី​​៣០មីនា លោក​មីន អ៊ុងឡាំង មេដឹកនាំរបបសិកភូមា បាន​ប្រគល់តំណែងរបស់​លោក ជា​​អគ្គមេ

លោក​មីន អ៊ុងឡាំង​ ត្រៀម​ឡើងធ្វើជាប្រធានាធិបតីភូមា​ ក្រោយ​ប្រគល់តំណែង​អគ្គមេបញ្ជាការកងទ័ព​ឲ្យដៃស្តាំ

ថ្ងៃចន្ទទី​​៣០មីនា លោក​មីន អ៊ុងឡាំង មេដឹកនាំរបបសិកភូមា បាន​ប្រគល់តំណែងរបស់​លោក ជា​​អគ្គមេបញ្ជាការ​កំពូលនៃ​​​​កងទ័ពជាតិភូមា ទៅ​ឲ្យ​មនុស្សជំនិតម្នាក់ឈ្មោះ យេ វីនអ៊ូ​។ ស្របពេលជាមួយគ្នានេះ សភាភូមាកំពុងតែត្រៀមបោះឆ្នោត ដើម្បីជ្រើសរើសមនុស្ស​ម្នាក់មកធ្វើជា​​ប្រធានាធិបតី​ភូមា។ តាមការវិភាគ នេះគឺជាសេណារីយ៉ូ ដែលរៀបចំឡើង ដើម្បីឲ្យ​លោក​ មីន អ៊ុងឡាំង អាច​ក្លាយជាប្រធានាធិបតី​​នៃរបបដឹកនាំ​​ស៊ីវីល​។

នៅចិន ទីក្រុងមួយចំនួនកំពុងប្រឈមនឹងបញ្ហាខ្វះសំរាមដុត ដើម្បីផលិតថាមពលអគ្គិសនី

ថ្ងៃចន្ទ ទី៣០ មីនា ជាទិវាអន្តរជាតិគ្មានកាកសំណល់។ នៅប្រទេសចិន ចំនួនប្រជាជនបានកើនឡើងយ៉ាងឆាប

នៅចិន ទីក្រុងមួយចំនួនកំពុងប្រឈមនឹងបញ្ហាខ្វះសំរាមដុត ដើម្បីផលិតថាមពលអគ្គិសនី

ថ្ងៃចន្ទ ទី៣០ មីនា ជាទិវាអន្តរជាតិគ្មានកាកសំណល់។ នៅប្រទេសចិន ចំនួនប្រជាជនបានកើនឡើងយ៉ាងឆាប់លឿន ដែលធ្វើទីក្រុងធំៗមួយចំនួនខ្វះដីធ្លីសាងសង់លំនៅដ្ឋាន និងទីលានចាក់សំរាម។ មួយវិញទៀត តម្រូវការថាមពលក៏កើនឡើងខ្លាំងដែរ។ ដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការគ្រប់គ្រងកាកសំណល់ នៅតាមទីក្រុងធំៗ ដោយតម្រូវឲ្យដុតចោល។ ដើម្បីឆ្លើយតបនឹងវិធានការនេះ ទីក្រុងមួយចំនួនបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើបច្ចេកវិទ្យាកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី។ ប៉ុន្តែ សព្វថ្ងៃ តំបន់ឧស្សាហកម្មមួយចំនួននៅភាគខាងត្បូង និងភាគខាងកើតប្រទេសចិន កំពុងប្រឈមនឹងបញ្ហាខ្វះសំរាមដុត ដោយសារតម្រូវការដ៏ច្រើនលើសលប់។

លោកត្រាំអះអាងថា​ជិតមាន​​​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់និងអ៊ីស្រាអែល​​បន្តវាយប្រហារគ្នា

លោកដូណាល់ ត្រាំ បានអះអាងប្រាប់អ្នកកាសែត​នៅ​​ថ្ងៃទី​២៩​មីនាថា ​របបអ៊ីរ៉ង់​​ផ្លាស់​ប្តូរថ្

លោកត្រាំអះអាងថា​ជិតមាន​​​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់និងអ៊ីស្រាអែល​​បន្តវាយប្រហារគ្នា

លោកដូណាល់ ត្រាំ បានអះអាងប្រាប់អ្នកកាសែត​នៅ​​ថ្ងៃទី​២៩​មីនាថា ​របបអ៊ីរ៉ង់​​ផ្លាស់​ប្តូរថ្មី​​ហើយ​។ លោកអះអាងថា អ៊ីរ៉ង់​មានមេដឹកនាំថ្មី​ ដែ​ល​មិនរឹងរូសដូចមុន ហើយថា កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្គ្រាម​ កំពុងតែជិតចេញជារូបរាងហើយ​។ តែយ៉ាងណា ផ្ទុយពីការអះអាងរបស់​លោកដូណាល់ ត្រាំនេះ អ៊ីរ៉ង់និងអ៊ីស្រាអែលបន្តបាញ់ប្លោងគ្រាប់វាយប្រហារគ្នាទៅវិញទៅមក ស្របពេលដែល​កងទ័ពអាមេរិក បានបញ្ជូនកម្លាំងទៅបន្ថែមច្រើនពាន់នាក់។

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកអនឡាញ

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋសភាកម្ពុជាបានអនុម័តជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់ស

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកអនឡាញ

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋសភាកម្ពុជាបានអនុម័តជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានសំឡេងគាំទ្រ ១១២ លើ ១១២។ ការអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយនេះធ្វើឡើង បន្ទាប់ពីសមាជិករដ្ឋសភា និងតំណាងរដ្ឋាភិបាលបាន​បកស្រាយ និងពិភាក្សាគ្នាពេញមួយព្រឹកនៅក្នុងកិច្ចប្រជុំសភា។

លោកប្រធានាធិបតី​ស៊ីជីនពីង អញ្ជើញ​ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ ​មក​លេង​ចិន

បាន​ទទួល​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ចិន​លោក ស៊ីជីនពីង ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ លោក​ស្

លោកប្រធានាធិបតី​ស៊ីជីនពីង អញ្ជើញ​ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ ​មក​លេង​ចិន

បាន​ទទួល​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ចិន​លោក ស៊ីជីនពីង ប្រមុខ​បក្ស​ប្រឆាំង​តៃវ៉ាន់ លោក​ស្រី  ចឹង លីវ័ន នឹង​ដឹកនាំ​ប្រតិភូ ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន ពី​ថ្ងៃទី​៧​ដល់​ថ្ងៃ​ទី​១២​មេសា។ ប៉ុន្តែ​ការ​បង្ហាញ​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ អាច​នឹង​ធ្វើ​ឱ្យ​លោកស្រី​ប្រធាន​គណបក្ស​ខាត​បង់​ផ្នែក​នយោបាយ។

ក្រសួងការបរទេសថា មានក្រុមជននយោបាយទុច្ចរិតយកសម្តីលោក ប្រាក់ សុខុនទៅបំភ្លៃការពិត

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោករដ្ឋមន្ត្រី ប្រាក់ សុខុន មិន

ក្រសួងការបរទេសថា មានក្រុមជននយោបាយទុច្ចរិតយកសម្តីលោក ប្រាក់ សុខុនទៅបំភ្លៃការពិត

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោករដ្ឋមន្ត្រី ប្រាក់ សុខុន មិនបាននិយាយថាកម្ពុជាយល់ព្រមកាត់ដីដើម្បីឱ្យថៃឈប់ឈ្លានពានឡើយ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានអ្នកនយោបាយប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គមមួយចំនួននៅក្រៅប្រទេសបានយកសម្តីលោកប្រាក់ សុខុន ទៅវិភាគ ផ្សព្វផ្សាយ។ គឺជាសម្តីដែលប្រមុខការទូតកម្ពុជារូបនេះបានជួបសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

IQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជ

IQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជាកំហាប់ភាគល្អិតនិចលកើនឡើងរហូតដល់ ១៦៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3។ នេះបើយោងតាមទិន្ន័យរបស់គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQ Air នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់ថ្ងៃទី២៩ ខែមីនានេះវិញ គេហទំព័រ IQ Air អះអាងថាគុណភាពខ្យល់នៅទីក្រុងភ្នំពេញបានធូរស្រាលខ្លះ តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរនៅខាងក្រៅ។

គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​បន្ត​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​អ្នកស្លាប់​ក្នុង​ហេតុ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ឆ្នាំ​ ១៩៩៧

៣០​មីនា​ ១៩៩៧ ​​- ៣០មីនា​ ២០២៦​ គឺជា​រយៈ​ពេល​ ២៩​ឆ្នាំនៃ​​ព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤

គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​បន្ត​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​អ្នកស្លាប់​ក្នុង​ហេតុ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ឆ្នាំ​ ១៩៩៧

៣០​មីនា​ ១៩៩៧ ​​- ៣០មីនា​ ២០២៦​ គឺជា​រយៈ​ពេល​ ២៩​ឆ្នាំនៃ​​ព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ចូលទៅក្នុងហ្វូងបាតុករ ទាមទារឱ្យ​មាន​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ​ដែលដឹកនាំដោយលោក សម រង្ស៊ី។​ ដូចរៀង​​រាល់​ឆ្នាំ​ដែរ​ នៅ​ថ្ងៃ​ទី​៣០​ មីនា​ ឆ្នាំ​២០២៦​នេះ​ គណបក្សក្រៅ​រដ្ឋាភិ​បាលមួយចំនួន រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ​ ​គណ​បក្ស​ភ្លើង​ទៀន និងគណបក្សកម្លាំងជាតិជាដើម បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​បង្សុកូលនៅស្តូបជនរងគ្រោះ ស្ថិតនៅខាងមុខ​​អតីត​រដ្ឋសភា​ ​ដើម្បី​ឧទ្ទិសដល់​វិញ្ញាណ​ក្ខន្ធ​អ្នក ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍ ដែលកើត​ឡើង​​​ជិត​ ៣០​ឆ្នាំ​​មក​នេះ។​

គេហទំព័រIQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជ

គេហទំព័រIQ Air៖ ភ្នំពេញជាប់លេខ២ ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់ជាងគេលើពិភពលោក តែកម្ពុជាច្រានចោល

ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត  គិតជាកំហាប់ភាគល្អិតនិចលកើនឡើងរហូតដល់ ១៦៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3។ នេះបើយោងតាមទិន្ន័យរបស់គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQ Air នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់ថ្ងៃទី២៩ ខែមីនានេះវិញ គេហទំព័រ IQ Air អះអាងថាគុណភាពខ្យល់នៅទីក្រុងភ្នំពេញបានធូរស្រាលខ្លះ តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរនៅខាងក្រៅ។

បារាំងបានកម្ចាត់ភេរវកម្មប្រឆាំងនឹងផលប្រយោជន៍អាមេរិក នៅប៉ារីស ទាន់ពេលវេលា

ប៉ូលិសបារាំងបានឃាត់ខ្លួនជនសង្ស័យថ្មីបន្ថែមទៀត ដែលបានប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយប្រើគ្រ

បារាំងបានកម្ចាត់ភេរវកម្មប្រឆាំងនឹងផលប្រយោជន៍អាមេរិក នៅប៉ារីស ទាន់ពេលវេលា

ប៉ូលិសបារាំងបានឃាត់ខ្លួនជនសង្ស័យថ្មីបន្ថែមទៀត ដែលបានប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយប្រើគ្រឿងផ្ទុះកែច្នៃ នៅកណ្តាលទីក្រុងប៉ារីស។ ហេតុការណ៍នេះបានកើតឡើង នៅមុខទីស្នាក់ការធនាគារអាមេរិក Bank of America នាព្រឹកថ្ងៃសៅរ៍ ទី២៨ មីនា។ បើផ្អែកតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង អំពើភេរវកម្មនេះទំនងមានជាប់ពាក់ព័ន្ធ នឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ។

តើ​នាវា​ចម្បាំង​អាមេរិកTripoli ដែល​ទើប​ទៅ​ដល់​តំបន់​មជ្ឈិមបូព៌ា មាន​លក្ខណៈ​ពិសេស​យ៉ាងណា?

ក្នុង​ពេល​ដែល​អ៊ីរ៉ង់​ចោទ​ប្រកាន់​អាមេរិក​ថា​កំពុង​ត្រៀម​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ

តើ​នាវា​ចម្បាំង​អាមេរិកTripoli ដែល​ទើប​ទៅ​ដល់​តំបន់​មជ្ឈិមបូព៌ា មាន​លក្ខណៈ​ពិសេស​យ៉ាងណា?

ក្នុង​ពេល​ដែល​អ៊ីរ៉ង់​ចោទ​ប្រកាន់​អាមេរិក​ថា​កំពុង​ត្រៀម​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​គោក​ចូល​ទឹក​ដី​អ៊ីរ៉ង់ នាវា​ចម្បាំង​អាមេរិក USS Tripoli ដែល​ធ្លាប់តែ​ប្រចាំ​ការ​នៅ​ជប៉ុន បាន​ធ្វើ​ដំណើរ​មក​ដល់​តំបន់កំពុង​មាន​សង្គ្រាម​។ តើ​នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង​នេះ មក​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​អ្វី? តើនាវា​នេះមាន​លក្ខណៈ​សម្បត្តិ​យ៉ាងណា?

មហាបាតុកម្មផ្ទុះកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស ប្រឆាំងការដឹកនាំរបស់លោកត្រាំ

ផ្ទុះមហាបាតុកម្មកាន់តែខ្លាំង នៅទូទាំងប្រទេសប្រឆាំងការដឹកនាំរបស់លោកត្រាំ ការបោះឆ្នោតពាក់

មហាបាតុកម្មផ្ទុះកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស ប្រឆាំងការដឹកនាំរបស់លោកត្រាំ

ផ្ទុះមហាបាតុកម្មកាន់តែខ្លាំង នៅទូទាំងប្រទេសប្រឆាំងការដឹកនាំរបស់លោកត្រាំ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកកាន់តែខិតជិតមកដល់ ប្រជាជនជាម្ចាស់ឆ្នោត ចាប់ផ្តើមមិនសប្បាយចិត្តកាន់តែខ្លាំងនឹងការដឹកនាំរបស់លោកដូណាល់ ត្រាំ។ នៅថ្ងៃសៅរ៍ ទី២៨ មីនា ប្រជាជនអាមេរិករាប់លាននាក់ រាប់ទាំងតារាហូលីវូដល្បីៗផង បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ ដោយលើកស្លាកបដាថា “គ្មានទេស្តេច! គ្មានទេប៉ូលីសICE ! គ្មានទេសង្រ្គាម!”។ ចំណែក លោក ត្រាំ បានទៅវាយកូនហ្គោលយ៉ាងព្រងើយ នៅរដ្ឋផ្លរីដា។

CSIS ថា វិនិយោគិនចិនផ្តល់ប្រយោជន៍តិចតួចដល់ពលរដ្ឋខ្មែរ តែអ្នកសេដ្ឋកិច្ចយល់ឃើញផ្ទុយពីនេះ

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS របស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញមួយ

CSIS ថា វិនិយោគិនចិនផ្តល់ប្រយោជន៍តិចតួចដល់ពលរដ្ឋខ្មែរ តែអ្នកសេដ្ឋកិច្ចយល់ឃើញផ្ទុយពីនេះ

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS របស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញមួយស្តីអំពីការវិនិយោគរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យបង្ហាញថា ចិន ជាប្រទេសលំដាប់ទី១ ដែលមានអ្នកវិនិយោគរបស់ខ្លួនច្រើនជាងគេចូលមកធ្វើអាជីវកម្មនៅកម្ពុជា។ ក៏ប៉ុន្តែទិន្នន័យរបស់ CSIS បានអះអាងថា ការវិនិយោគរបស់ជនជាតិចិន មិនបានហុចផលប្រយោជន៍ធំដុំដល់ពលរដ្ឋខ្មែរទៅវិញ។

កាសែតហុងកុង៖ ឧក្រិដ្ឋជនឆបោកអនឡាញកំពុងរត់ចេញពីកម្ពុជា នៅមុនឱសានវាទខែមេសា

ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា កំពុងសម្រុកចាកចេញ ទៅសម្ងំពួនជ្រកនៅប្

កាសែតហុងកុង៖ ឧក្រិដ្ឋជនឆបោកអនឡាញកំពុងរត់ចេញពីកម្ពុជា នៅមុនឱសានវាទខែមេសា

ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា កំពុងសម្រុកចាកចេញ ទៅសម្ងំពួនជ្រកនៅប្រទេសភូមា ឡាវ និងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង South China Morning Post(SCMP) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ SCMP អះអាងថា ការរត់ចេញរបស់ឧក្រិដ្ឋជនឆបោកអនឡាញ គឺនៅពេលដែលរដ្ឋាភិបាលកម្ពុជា​ បានដាក់ឱសានវាទបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅទូទាំងប្រទេស នៅត្រឹមដើមខែមេសាឆ្នាំ២០២៦ខាងមុខនេះ។

តើ​ប្រព័ន្ធ​ខែលការពារអាកាស​អ៊ីស្រាអែល​អាច​ធុន​នឹង​មីស៊ីលអ៊ិរ៉ង់​បាន​យូរ​យ៉ាងណា?

មួយ​ខែ​ក្រោយផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា មីស៊ីល​អ៊ីរ៉ង់​នៅ​តែ​បន្ត​ហោះ​​ទៅ​​អ៊ីស្រាអែល

តើ​ប្រព័ន្ធ​ខែលការពារអាកាស​អ៊ីស្រាអែល​អាច​ធុន​នឹង​មីស៊ីលអ៊ិរ៉ង់​បាន​យូរ​យ៉ាងណា?

មួយ​ខែ​ក្រោយផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា មីស៊ីល​អ៊ីរ៉ង់​នៅ​តែ​បន្ត​ហោះ​​ទៅ​​អ៊ីស្រាអែល​ឥត​ដាច់។ ថ្វីបើ​អ៊ីស្រាអែល​អាច​ស្ទាក់​ចាប់​មីស៊ីល​អ៊ីរ៉ង់​បាន​​ស្ទើរ​ទាំង​ស្រុង​ ដោយ​​មាន​ប្រព័ន្ធ​ការពារ​មីស៊ីលដ៏​ខ្លាំង​ក្លា​​មែន ប៉ុន្តែ​សំណួរ​ចាប់​ផ្តើម​ចោទ​ឡើង​ថា​តើ​អ៊ីស្រាអែល​​អាច​ទប់ទល់​នឹង​មីស៊ីល​អ៊ីរ៉ង់​បាន​យូរ​អង្វែង​ដែរឬទេ? តើ​អ៊ីស្រាអែល​អាច​ប្រឈម​នឹង​គ្រោះ​អស់​គ្រាប់សម្រាប់​​កម្ទេច​មីស៊ីល​សត្រូវ​ដែរឬទេ បើ​អ៊ីស្រាអែល​ត្រូវចាំ​ចាប់​មីស៊ីល​មក​ពីខាងអ៊ីរ៉ង់​ផង រ៉ុកកែត​មក​ពីតំបន់​​ហេសបូឡា​លីបង់​ផង​ និង​មីស៊ីល​បាញ់ដោយ​ពួក​ឧទ្ទាមហ៊ូទី​យេម៉ែន​ទៀត​នោះ?

ស្លាប់អ្នកកាសែតលីបង់ ៣នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល

កងទ័ពអ៊ីស្រាអែលបន្តបាញ់ប្លោងមីស៊ីលចូលទឹកដីលីបង់ ដោយឥតលោះថ្ងៃ។ ការវាយប្រហារផ្លូវអាកាសរបស

ស្លាប់អ្នកកាសែតលីបង់ ៣នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល

កងទ័ពអ៊ីស្រាអែលបន្តបាញ់ប្លោងមីស៊ីលចូលទឹកដីលីបង់ ដោយឥតលោះថ្ងៃ។ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៨ មីនា បានបណ្តាលឲ្យអ្នកកាសែតរបស់ទូរទស្សន៍លីបង់ ៣នាក់ ស្លាប់បាត់បង់ជីវិត។ ចំណែក អ៊ីស្រាអែលអះអាង ថាបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមប្រដាប់អាវុធហេសបូឡា ដែលបន្លំខ្លួនធ្វើជាអ្នកកាសែត។

ឥណ្ឌាប្រកាសទិញប្រព័ន្ធខែលមីស៊ីលថ្មី និងគ្រឿងសព្វាវុធទំនើបៗ ពីរុស្ស៊ី

ប្រឈមនឹងភាពតានតឹងការទូតជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលឥណ្ឌាបានអនុម័តគម្រោងទិញគ្រឿងសព្វាវុ

ឥណ្ឌាប្រកាសទិញប្រព័ន្ធខែលមីស៊ីលថ្មី និងគ្រឿងសព្វាវុធទំនើបៗ ពីរុស្ស៊ី

ប្រឈមនឹងភាពតានតឹងការទូតជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលឥណ្ឌាបានអនុម័តគម្រោងទិញគ្រឿងសព្វាវុធទំនើបៗជាច្រើន ជាពិសេសប្រព័ន្ធខែលមីស៊ីល ប្រភេទ S-400 ពីរុស្ស៊ី។ ការសម្រេចទិញអាវុធពីរុស្ស៊ី ក្នុងទំហំទឹកប្រាក់ដល់ទៅ ២៥ពាន់លានដុល្លារ ក៏ព្រោះតែឥណ្ឌាចង់ពង្រឹងសមត្ថភាពយោធា និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្រោយពីផ្ទុះសង្គ្រាមនៅព្រំដែនជាមួយប៉ាគីស្ថាន។

ឥណ្ឌូណេស៊ី​ហាមឃាត់​ជា​ផ្លូវការ​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​លេង​បណ្តាញ​សង្គម

ឥណ្ឌូណេស៊ី​ដើរ​តាម​គំរូ​អូស្ត្រាលី ដោយបាន​ហាមឃាត់​ជា​ប្រវត្តិសាស្ត្រ​មិន​ឱ្យ​ក្មេង​អនីត

ឥណ្ឌូណេស៊ី​ហាមឃាត់​ជា​ផ្លូវការ​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​លេង​បណ្តាញ​សង្គម

ឥណ្ឌូណេស៊ី​ដើរ​តាម​គំរូ​អូស្ត្រាលី ដោយបាន​ហាមឃាត់​ជា​ប្រវត្តិសាស្ត្រ​មិន​ឱ្យ​ក្មេង​អនីតិជន ក្រោមអាយុ​១៦​ឆ្នាំ ចូល​លេង​បណ្តាញសង្គម​ទៀតទេ។ ច្បាប់​ហាមឃាត់​​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃសៅរ៍​ទី​២៨​មីនា​២០២៦​នេះ។ ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ទាំងអស់​ថា​គ្មាន​ការ​សម្រុះសម្រួល​ណា​មួយ​ឡើយ។

រដ្ឋាភិបាលបង្កើត«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក»ដើម្បីរំលឹកដល់ជនរងគ្រោះ

ថ្ងៃទី២៨ខែមីនា ឆ្នាំ​២០២៦ នេះជាខួប២០ឆ្នាំ នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់

រដ្ឋាភិបាលបង្កើត«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក»ដើម្បីរំលឹកដល់ជនរងគ្រោះ

ថ្ងៃទី២៨ខែមីនា ឆ្នាំ​២០២៦ នេះជាខួប២០ឆ្នាំ នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នៅកម្ពុជា ទិវានេះត្រូវបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ​២០០៦មក ដើម្បីរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ត្បិតអត្រាស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍នៅកម្ពុជាមានការថយចុះ​ក្នុង​ឆ្នាំ​២០២៥ ធៀបនឹងឆ្នាំ​២០២៤ តែអ្នកជំនាញ នៅតែចាត់ទុកបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងមួយគួរឲ្យព្រួយបារម្ភ ដែលប៉ះពាល់​ដល់សង្គម និងសេដ្ឋកិច្ច។

តុលាការផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន ១២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត

តុលាការខេត្តកោះកុងបានសម្រេច​ផ្តន្ទាទោសពលរដ្ឋខ្មែរប្រុស-ស្រី សរុបចំនួន ១២នាក់​ ដាក់ពន្ធនាគ

តុលាការផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន ១២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត

តុលាការខេត្តកោះកុងបានសម្រេច​ផ្តន្ទាទោសពលរដ្ឋខ្មែរប្រុស-ស្រី សរុបចំនួន ១២នាក់​ ដាក់ពន្ធនាគារម្នាក់ៗអស់​មួយជីវិតពីបទរក្សាទុក ដឹកជញ្ជូន និងការជួញដូរដោយ​ខុស​ច្បាប់​នូវសារធាតុញៀន។ តាមអ្នកនាំពាក្យ​សាលាដំបូងខេត្តកោះកុង សំណុំរឿងនេះត្រូវបាន​បើកសវនាការ ​កាលពីថ្ងៃទី២៦ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ និងត្រូវបាន​ប្រកាសសាលក្រម​នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៦ ខណៈគ្រឿងញៀនជាង ៤តោនត្រូវបានរឹបអូស និងបំផ្លាញចោល។

ក្រុមប្រទេស​G7សុំ​​ការពន្យល់លម្អិតពី​លោកម៉ាកូ រូប៊ូយ៉ូ ទាក់ទិន​នឹងសង្គ្រាម​នៅអ៊ីរ៉ង់​និ​ង​ផល​វិបាក

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាឧស្សាហកម្ម​​ទាំង​៧ ហៅកាត់ថា G7 បានចាប់ផ្តើម​ នៅថ្

ក្រុមប្រទេស​G7សុំ​​ការពន្យល់លម្អិតពី​លោកម៉ាកូ រូប៊ូយ៉ូ ទាក់ទិន​នឹងសង្គ្រាម​នៅអ៊ីរ៉ង់​និ​ង​ផល​វិបាក

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាឧស្សាហកម្ម​​ទាំង​៧ ហៅកាត់ថា G7 បានចាប់ផ្តើម​ នៅថ្ងៃព្រហស្បតិ៍​ទី​២៦​មីនា នៅជិតទីក្រុង​ប៉ារីស​​ តែ​លោក​រដ្ឋមន្ត្រី​ការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានមកដល់​ក្រោយ​គេមួយថ្ងៃ​​។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសសមាជិក​ផ្សេងទៀតរបស់ ​G7 បានរង់ចាំស្តាប់ការពន្យល់លម្អិត ពីលោកប្រមុខការទូតអាមេរិក ទាក់ទិននឹង​វិបត្តិសង្គ្រាមនៅ​តំបន់​មជ្ឈិមបូព៌ា ហើយដែលកំពុងតែធ្វើ​បាបសេដ្ឋកិច្ចពេញពិភពលោក​។

សង្រ្គាមមជ្ឈិមបូព៌ា៖ ប្រទេស​អាស៊ីកាន់តែច្រើន​តម្រង់​ជួរ​ចង់ទិញប្រេង​របស់រុស្ស៊ី

អ៊ីរ៉ង់​នៅបន្ត​បិទ​ច្រកសមុទ្រ​អកមូហ្ស ដើម្បីកុំឲ្យ​កប៉ាល់ដឹកប្រេងធ្វើដំណើរ​ចេញពីឈូងសមុទ

សង្រ្គាមមជ្ឈិមបូព៌ា៖ ប្រទេស​អាស៊ីកាន់តែច្រើន​តម្រង់​ជួរ​ចង់ទិញប្រេង​របស់រុស្ស៊ី

អ៊ីរ៉ង់​នៅបន្ត​បិទ​ច្រកសមុទ្រ​អកមូហ្ស ដើម្បីកុំឲ្យ​កប៉ាល់ដឹកប្រេងធ្វើដំណើរ​ចេញពីឈូងសមុទ្រ​ពែក្ស។ ប្រឈម​នឹង​តម្លៃប្រេងឥន្ធនៈឡើងថ្លៃ ព្រោះតែ​សង្រ្គាមមជ្ឈិមបូព៌ា ប្រទេស​នៅអាស៊ី​កាន់​តែច្រើន ដែលធ្លាប់​ទិញប្រេងពី​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែក្ស ងាក​ទៅ​ទិញ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី។ នៅពាក់កណ្តាល​ខែមីនា​នេះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបាន​ប្រកាស​ផ្អាក​ទណ្ឌកម្មសេដ្ឋកិច្ចលើ​រុស្ស៊ី ដោយ​អនុញ្ញាតឲ្យគេ​អាច​ទិញ​ប្រេង​រុស្ស៊ី ក្នុង​រយៈពេល​៣០ថ្ងៃ។ ភ្លើងខៀវ​របស់រដ្ឋបាលអាមេរិក​ក្នុងគោលដៅ​ជួយបន្ធូរបន្ថយតម្លៃប្រេង​នៅទីផ្សារអន្តរជាតិ​បាន​អនុញ្ញាត​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក ដូចជាហ្វីលីពីន និង​ប្រទេស​អាស៊ីមួយចំនួនទៀត ងាកទៅ​ចរចា ចង់​ទិញប្រេង ឧស្ម័ន​រុស្ស៊ី​ដើម្បីមក​បំពេញ​ការខ្វះខាត​ក្នុងស្រុក។ ប្រទេសនៅអាស៊ី​នាំមុខ​ដោយ​ឥណ្ឌា​តម្រង់ជួរ​បន្តកន្ទុយគ្នា​ដើម្បីទិញប្រេង និង​ឧស្ម័នរុស្ស៊ី ប៉ុន្តែ ពេលវេលា​ទន្ទឹងរង់ចាំ​អាចយូរ ព្រោះថា កប៉ាល់ដឹកប្រេងរុស្ស៊ី​ក៏កំពុង​ប្រឈម​នឹង​ហានិភ័យខ្ពស់ដែរ​នៅតាម​ផ្លូវធ្វើដំណើរលើផ្ទៃ​សមុទ្រ។

Get more results via ClueGoal