នៅក្នុងស្ថានការណ៍តានតឹងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងក្រុងប៉េកាំង ជប៉ុនបានត្រៀមពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅលើកោះ Kyushu ដែលស្ថិតនៅសមុទ្រចិនខាងកើត។ បើផ្អែកតាមក្រសួងការពារជាតិជប៉ុន មីស៊ីលដែលពង្រាយនៅតំបន់នោះ ដើម្បីត្រៀមខ្លួនការពារដែនអធិបតេយ្យភាពជប៉ុន។ មីស៊ីលប្រភេទនេះ អាចបាញ់បានចម្ងាយបាន រហូតដល់ ១០០០ គីឡូម៉ែត្រ ។
ក្រុមមន្ត្រីគណបក្សភ្លើងទៀននឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី១ ខែមេសា។ កម្មវត្ថុនៃជំនួបនេះត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបញ្ជាក់ថា គឺសុំឲ្យក្រសួងមហាផ្ទៃជួយផ្តល់សេចក្តីចម្លងឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សដែលបានបាត់កន្លងទៅ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗបានកើតឡើងជាបន្តបន្ទាប់ រួមមាន គ្រោះថ្នាក់ចរាចរណ៍ដែលមានជាប់ពាក់ព័ន្ធនឹងកូនអភិបាលស្រុកកងមាស ឬមួយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៧ ខែមីនា ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៦នាក់។ អ្នកជំនាញផ្នែកចរាចរណ៍ជើងគោកយល់ថា គ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នានេះបណ្តាលមកពីខ្វះការយល់ដឹងអំពីវិធានសុវត្ថិភាពបើកបរ និងការក្រេបគ្រឿងស្រវឹងក្នុងពេលបើកបរ។ ចំណែកអ្នកតាមដានសង្គមស្នើឲ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងតែង តម្លាភាព និងស្មើភាពគ្នា។
សហគមន៍ព្រៃឈើប្រាំបីមុំ ព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាតំបន់ដែលធ្លាប់ប្រឈមនឹងការទន្ទ្រានទិញលក់ដីព្រៃ ដើម្បីអភិវឌ្ឍន៍ចំការអំពៅ និងដាក់អន្ទាក់បរបាញ់សត្វព្រៃ។ តែដោយមានការខិតខំប្រឹងប្រែងតស៊ូរបស់ប្រជាសហគមន៍ទាំងអស់ ក្នុងនោះមានលោក សឿន ឡាយ ម្នាក់ផង សហគមន៍ព្រៃឈើប្រាំបីមុំបានគ្របដណ្តប់ទៅដោយម្លប់ឈើលាយឡំនឹងសម្លេងបក្សី និងសម្លេងរ៉ៃ ថែមទាំងជាកន្លែងអភិរក្សសត្វព្រៃកម្រជិតផុតពូជផងដែរ។ ជាសកម្មជនម្នាក់ការពារព្រៃឈើ លោក សឿន ឡាយ សង្ឃឹមថា ការត្រួសត្រាយផ្លូវរបស់មនុស្សចាស់នឹងអាចរក្សាបាននូវមរតកព្រៃឈើ និងសត្វព្រៃ សម្រាប់អ្នកជំនាន់ក្រោយ។
យ៉ាងហោចណាស់គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ ដែលផ្ទុកគ្រាប់បែកតូចៗប្រមាណពីជាង៦ ទៅ ៧លានគ្រាប់ ត្រូវបានអង្គភាពសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) សន្និដ្ឋានថាបានបន្សល់ទុក និងបន្តរាយប៉ាយនៅក្នុងខេត្តចំនួន ៧ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល ២១ថ្ងៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ខេត្តទាំង៧នោះមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ដោយខេត្តទាំងនេះ នៅតែជាតំបន់កំពុងបន្តគំរាមកំហែងដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ។ តាមស៊ីម៉ាក់ តំបន់ដែលរងផលប៉ះពាល់នេះ មាននៅក្នុងភូមិចំនួន៣៧១ ស្មើនឹងពហុកោនចំនួន ៣ ៦០០ទីតាំង គិតជាផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា។ សូមស្តាប់និងទស្សនាបទយកការណ៍របស់ចាន់ លីដា ពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ និងអគ្គស្នងការនគរបាលជាតិលោក ស ថេត ស្រាវជ្រាវឲ្យបានហ្មត់ចត់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្ស ៦នាក់ស្លាប់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ការចេញបញ្ជារបស់ប្រមុខរដ្ឋាភិបាលដូច្នេះធ្វើឡើង ស្របពេលដែលមហាជនបើកការពិភាក្សាគ្នាយ៉ាងផុលផុសនៅលើបណ្តាញសង្គម និងទាមទារឲ្យមានយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ និងអគ្គស្នងការនគរបាលជាតិលោក ស ថេត ស្រាវជ្រាវឲ្យបានហ្មត់ចត់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្ស ៦នាក់ស្លាប់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ការចេញបញ្ជារបស់ប្រមុខរដ្ឋាភិបាលដូច្នេះធ្វើឡើង ស្របពេលដែលមហាជនបើកការពិភាក្សាគ្នាយ៉ាងផុលផុសនៅលើបណ្តាញសង្គម និងទាមទាឲ្យមានយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។
ថ្ងៃចន្ទទី៣០មីនា លោកមីន អ៊ុងឡាំង មេដឹកនាំរបបសិកភូមា បានប្រគល់តំណែងរបស់លោក ជាអគ្គមេបញ្ជាការកំពូលនៃកងទ័ពជាតិភូមា ទៅឲ្យមនុស្សជំនិតម្នាក់ឈ្មោះ យេ វីនអ៊ូ។ ស្របពេលជាមួយគ្នានេះ សភាភូមាកំពុងតែត្រៀមបោះឆ្នោត ដើម្បីជ្រើសរើសមនុស្សម្នាក់មកធ្វើជាប្រធានាធិបតីភូមា។ តាមការវិភាគ នេះគឺជាសេណារីយ៉ូ ដែលរៀបចំឡើង ដើម្បីឲ្យលោក មីន អ៊ុងឡាំង អាចក្លាយជាប្រធានាធិបតីនៃរបបដឹកនាំស៊ីវីល។
ថ្ងៃចន្ទ ទី៣០ មីនា ជាទិវាអន្តរជាតិគ្មានកាកសំណល់។ នៅប្រទេសចិន ចំនួនប្រជាជនបានកើនឡើងយ៉ាងឆាប់លឿន ដែលធ្វើទីក្រុងធំៗមួយចំនួនខ្វះដីធ្លីសាងសង់លំនៅដ្ឋាន និងទីលានចាក់សំរាម។ មួយវិញទៀត តម្រូវការថាមពលក៏កើនឡើងខ្លាំងដែរ។ ដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការគ្រប់គ្រងកាកសំណល់ នៅតាមទីក្រុងធំៗ ដោយតម្រូវឲ្យដុតចោល។ ដើម្បីឆ្លើយតបនឹងវិធានការនេះ ទីក្រុងមួយចំនួនបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើបច្ចេកវិទ្យាកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី។ ប៉ុន្តែ សព្វថ្ងៃ តំបន់ឧស្សាហកម្មមួយចំនួននៅភាគខាងត្បូង និងភាគខាងកើតប្រទេសចិន កំពុងប្រឈមនឹងបញ្ហាខ្វះសំរាមដុត ដោយសារតម្រូវការដ៏ច្រើនលើសលប់។
លោកដូណាល់ ត្រាំ បានអះអាងប្រាប់អ្នកកាសែតនៅថ្ងៃទី២៩មីនាថា របបអ៊ីរ៉ង់ផ្លាស់ប្តូរថ្មីហើយ។ លោកអះអាងថា អ៊ីរ៉ង់មានមេដឹកនាំថ្មី ដែលមិនរឹងរូសដូចមុន ហើយថា កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្គ្រាម កំពុងតែជិតចេញជារូបរាងហើយ។ តែយ៉ាងណា ផ្ទុយពីការអះអាងរបស់លោកដូណាល់ ត្រាំនេះ អ៊ីរ៉ង់និងអ៊ីស្រាអែលបន្តបាញ់ប្លោងគ្រាប់វាយប្រហារគ្នាទៅវិញទៅមក ស្របពេលដែលកងទ័ពអាមេរិក បានបញ្ជូនកម្លាំងទៅបន្ថែមច្រើនពាន់នាក់។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានសំឡេងគាំទ្រ ១១២ លើ ១១២។ ការអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយនេះធ្វើឡើង បន្ទាប់ពីសមាជិករដ្ឋសភា និងតំណាងរដ្ឋាភិបាលបានបកស្រាយ និងពិភាក្សាគ្នាពេញមួយព្រឹកនៅក្នុងកិច្ចប្រជុំសភា។
បានទទួលការអញ្ជើញពីប្រធានាធិបតីចិនលោក ស៊ីជីនពីង ប្រមុខបក្សប្រឆាំងតៃវ៉ាន់ លោកស្រី ចឹង លីវ័ន នឹងដឹកនាំប្រតិភូ ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី៧ដល់ថ្ងៃទី១២មេសា។ ប៉ុន្តែការបង្ហាញទំនាក់ទំនងល្អជាមួយចិន អាចនឹងធ្វើឱ្យលោកស្រីប្រធានគណបក្សខាតបង់ផ្នែកនយោបាយ។
ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោករដ្ឋមន្ត្រី ប្រាក់ សុខុន មិនបាននិយាយថាកម្ពុជាយល់ព្រមកាត់ដីដើម្បីឱ្យថៃឈប់ឈ្លានពានឡើយ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានអ្នកនយោបាយប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គមមួយចំនួននៅក្រៅប្រទេសបានយកសម្តីលោកប្រាក់ សុខុន ទៅវិភាគ ផ្សព្វផ្សាយ។ គឺជាសម្តីដែលប្រមុខការទូតកម្ពុជារូបនេះបានជួបសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត គិតជាកំហាប់ភាគល្អិតនិចលកើនឡើងរហូតដល់ ១៦៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3។ នេះបើយោងតាមទិន្ន័យរបស់គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQ Air នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់ថ្ងៃទី២៩ ខែមីនានេះវិញ គេហទំព័រ IQ Air អះអាងថាគុណភាពខ្យល់នៅទីក្រុងភ្នំពេញបានធូរស្រាលខ្លះ តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរនៅខាងក្រៅ។
៣០មីនា ១៩៩៧ - ៣០មីនា ២០២៦ គឺជារយៈពេល ២៩ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ចូលទៅក្នុងហ្វូងបាតុករ ទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលដឹកនាំដោយលោក សម រង្ស៊ី។ ដូចរៀងរាល់ឆ្នាំដែរ នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២៦នេះ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិជាដើម បានជួបជុំគ្នាប្រារព្ធពិធីបង្សុកូលនៅស្តូបជនរងគ្រោះ ស្ថិតនៅខាងមុខអតីតរដ្ឋសភា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នក ដែលស្លាប់ក្នុងហេតុការណ៍ ដែលកើតឡើងជិត ៣០ឆ្នាំមកនេះ។
ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខរៀងទី២ នៅលើពិភពលោក ដែលមានកម្រិតខ្យល់ពុលខ្ពស់បំផុត គិតជាកំហាប់ភាគល្អិតនិចលកើនឡើងរហូតដល់ ១៦៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3។ នេះបើយោងតាមទិន្ន័យរបស់គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQ Air នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់ថ្ងៃទី២៩ ខែមីនានេះវិញ គេហទំព័រ IQ Air អះអាងថាគុណភាពខ្យល់នៅទីក្រុងភ្នំពេញបានធូរស្រាលខ្លះ តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរនៅខាងក្រៅ។
ប៉ូលិសបារាំងបានឃាត់ខ្លួនជនសង្ស័យថ្មីបន្ថែមទៀត ដែលបានប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយប្រើគ្រឿងផ្ទុះកែច្នៃ នៅកណ្តាលទីក្រុងប៉ារីស។ ហេតុការណ៍នេះបានកើតឡើង នៅមុខទីស្នាក់ការធនាគារអាមេរិក Bank of America នាព្រឹកថ្ងៃសៅរ៍ ទី២៨ មីនា។ បើផ្អែកតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង អំពើភេរវកម្មនេះទំនងមានជាប់ពាក់ព័ន្ធ នឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ។
ក្នុងពេលដែលអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថាកំពុងត្រៀមបើកប្រតិបត្តិការវាយប្រហារផ្លូវគោកចូលទឹកដីអ៊ីរ៉ង់ នាវាចម្បាំងអាមេរិក USS Tripoli ដែលធ្លាប់តែប្រចាំការនៅជប៉ុន បានធ្វើដំណើរមកដល់តំបន់កំពុងមានសង្គ្រាម។ តើនាវាចម្បាំងអាមេរិកមួយគ្រឿងនេះ មកតំបន់មជ្ឈិមបូព៌ាដើម្បីអ្វី? តើនាវានេះមានលក្ខណៈសម្បត្តិយ៉ាងណា?
ផ្ទុះមហាបាតុកម្មកាន់តែខ្លាំង នៅទូទាំងប្រទេសប្រឆាំងការដឹកនាំរបស់លោកត្រាំ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកកាន់តែខិតជិតមកដល់ ប្រជាជនជាម្ចាស់ឆ្នោត ចាប់ផ្តើមមិនសប្បាយចិត្តកាន់តែខ្លាំងនឹងការដឹកនាំរបស់លោកដូណាល់ ត្រាំ។ នៅថ្ងៃសៅរ៍ ទី២៨ មីនា ប្រជាជនអាមេរិករាប់លាននាក់ រាប់ទាំងតារាហូលីវូដល្បីៗផង បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ ដោយលើកស្លាកបដាថា “គ្មានទេស្តេច! គ្មានទេប៉ូលីសICE ! គ្មានទេសង្រ្គាម!”។ ចំណែក លោក ត្រាំ បានទៅវាយកូនហ្គោលយ៉ាងព្រងើយ នៅរដ្ឋផ្លរីដា។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS របស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញមួយស្តីអំពីការវិនិយោគរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យបង្ហាញថា ចិន ជាប្រទេសលំដាប់ទី១ ដែលមានអ្នកវិនិយោគរបស់ខ្លួនច្រើនជាងគេចូលមកធ្វើអាជីវកម្មនៅកម្ពុជា។ ក៏ប៉ុន្តែទិន្នន័យរបស់ CSIS បានអះអាងថា ការវិនិយោគរបស់ជនជាតិចិន មិនបានហុចផលប្រយោជន៍ធំដុំដល់ពលរដ្ឋខ្មែរទៅវិញ។
ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា កំពុងសម្រុកចាកចេញ ទៅសម្ងំពួនជ្រកនៅប្រទេសភូមា ឡាវ និងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង South China Morning Post(SCMP) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ SCMP អះអាងថា ការរត់ចេញរបស់ឧក្រិដ្ឋជនឆបោកអនឡាញ គឺនៅពេលដែលរដ្ឋាភិបាលកម្ពុជា បានដាក់ឱសានវាទបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅទូទាំងប្រទេស នៅត្រឹមដើមខែមេសាឆ្នាំ២០២៦ខាងមុខនេះ។
មួយខែក្រោយផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា មីស៊ីលអ៊ីរ៉ង់នៅតែបន្តហោះទៅអ៊ីស្រាអែលឥតដាច់។ ថ្វីបើអ៊ីស្រាអែលអាចស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់បានស្ទើរទាំងស្រុង ដោយមានប្រព័ន្ធការពារមីស៊ីលដ៏ខ្លាំងក្លាមែន ប៉ុន្តែសំណួរចាប់ផ្តើមចោទឡើងថាតើអ៊ីស្រាអែលអាចទប់ទល់នឹងមីស៊ីលអ៊ីរ៉ង់បានយូរអង្វែងដែរឬទេ? តើអ៊ីស្រាអែលអាចប្រឈមនឹងគ្រោះអស់គ្រាប់សម្រាប់កម្ទេចមីស៊ីលសត្រូវដែរឬទេ បើអ៊ីស្រាអែលត្រូវចាំចាប់មីស៊ីលមកពីខាងអ៊ីរ៉ង់ផង រ៉ុកកែតមកពីតំបន់ហេសបូឡាលីបង់ផង និងមីស៊ីលបាញ់ដោយពួកឧទ្ទាមហ៊ូទីយេម៉ែនទៀតនោះ?
កងទ័ពអ៊ីស្រាអែលបន្តបាញ់ប្លោងមីស៊ីលចូលទឹកដីលីបង់ ដោយឥតលោះថ្ងៃ។ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៨ មីនា បានបណ្តាលឲ្យអ្នកកាសែតរបស់ទូរទស្សន៍លីបង់ ៣នាក់ ស្លាប់បាត់បង់ជីវិត។ ចំណែក អ៊ីស្រាអែលអះអាង ថាបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមប្រដាប់អាវុធហេសបូឡា ដែលបន្លំខ្លួនធ្វើជាអ្នកកាសែត។
ប្រឈមនឹងភាពតានតឹងការទូតជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលឥណ្ឌាបានអនុម័តគម្រោងទិញគ្រឿងសព្វាវុធទំនើបៗជាច្រើន ជាពិសេសប្រព័ន្ធខែលមីស៊ីល ប្រភេទ S-400 ពីរុស្ស៊ី។ ការសម្រេចទិញអាវុធពីរុស្ស៊ី ក្នុងទំហំទឹកប្រាក់ដល់ទៅ ២៥ពាន់លានដុល្លារ ក៏ព្រោះតែឥណ្ឌាចង់ពង្រឹងសមត្ថភាពយោធា និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្រោយពីផ្ទុះសង្គ្រាមនៅព្រំដែនជាមួយប៉ាគីស្ថាន។
ឥណ្ឌូណេស៊ីដើរតាមគំរូអូស្ត្រាលី ដោយបានហាមឃាត់ជាប្រវត្តិសាស្ត្រមិនឱ្យក្មេងអនីតិជន ក្រោមអាយុ១៦ឆ្នាំ ចូលលេងបណ្តាញសង្គមទៀតទេ។ ច្បាប់ហាមឃាត់បានចូលជាធរមាននៅថ្ងៃសៅរ៍ទី២៨មីនា២០២៦នេះ។ អាជ្ញាធរឥណ្ឌូណេស៊ីបានព្រមានម្ចាស់ក្រុមហ៊ុនបណ្តាញសង្គមទាំងអស់ថាគ្មានការសម្រុះសម្រួលណាមួយឡើយ។
ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦ នេះជាខួប២០ឆ្នាំ នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នៅកម្ពុជា ទិវានេះត្រូវបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០០៦មក ដើម្បីរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ត្បិតអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការថយចុះក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ តែអ្នកជំនាញ នៅតែចាត់ទុកបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងមួយគួរឲ្យព្រួយបារម្ភ ដែលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច។
តុលាការខេត្តកោះកុងបានសម្រេចផ្តន្ទាទោសពលរដ្ឋខ្មែរប្រុស-ស្រី សរុបចំនួន ១២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិតពីបទរក្សាទុក ដឹកជញ្ជូន និងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ តាមអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង សំណុំរឿងនេះត្រូវបានបើកសវនាការ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ និងត្រូវបានប្រកាសសាលក្រមនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខណៈគ្រឿងញៀនជាង ៤តោនត្រូវបានរឹបអូស និងបំផ្លាញចោល។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាឧស្សាហកម្មទាំង៧ ហៅកាត់ថា G7 បានចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍ទី២៦មីនា នៅជិតទីក្រុងប៉ារីស តែលោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានមកដល់ក្រោយគេមួយថ្ងៃ។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសសមាជិកផ្សេងទៀតរបស់ G7 បានរង់ចាំស្តាប់ការពន្យល់លម្អិត ពីលោកប្រមុខការទូតអាមេរិក ទាក់ទិននឹងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ហើយដែលកំពុងតែធ្វើបាបសេដ្ឋកិច្ចពេញពិភពលោក។
អ៊ីរ៉ង់នៅបន្តបិទច្រកសមុទ្រអកមូហ្ស ដើម្បីកុំឲ្យកប៉ាល់ដឹកប្រេងធ្វើដំណើរចេញពីឈូងសមុទ្រពែក្ស។ ប្រឈមនឹងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ព្រោះតែសង្រ្គាមមជ្ឈិមបូព៌ា ប្រទេសនៅអាស៊ីកាន់តែច្រើន ដែលធ្លាប់ទិញប្រេងពីប្រទេសនៅឈូងសមុទ្រពែក្ស ងាកទៅទិញប្រេង និងឧស្ម័នពីរុស្ស៊ី។ នៅពាក់កណ្តាលខែមីនានេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសផ្អាកទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដោយអនុញ្ញាតឲ្យគេអាចទិញប្រេងរុស្ស៊ី ក្នុងរយៈពេល៣០ថ្ងៃ។ ភ្លើងខៀវរបស់រដ្ឋបាលអាមេរិកក្នុងគោលដៅជួយបន្ធូរបន្ថយតម្លៃប្រេងនៅទីផ្សារអន្តរជាតិបានអនុញ្ញាតឲ្យសម្ព័ន្ធមិត្តអាមេរិក ដូចជាហ្វីលីពីន និងប្រទេសអាស៊ីមួយចំនួនទៀត ងាកទៅចរចា ចង់ទិញប្រេង ឧស្ម័នរុស្ស៊ីដើម្បីមកបំពេញការខ្វះខាតក្នុងស្រុក។ ប្រទេសនៅអាស៊ីនាំមុខដោយឥណ្ឌាតម្រង់ជួរបន្តកន្ទុយគ្នាដើម្បីទិញប្រេង និងឧស្ម័នរុស្ស៊ី ប៉ុន្តែ ពេលវេលាទន្ទឹងរង់ចាំអាចយូរ ព្រោះថា កប៉ាល់ដឹកប្រេងរុស្ស៊ីក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ដែរនៅតាមផ្លូវធ្វើដំណើរលើផ្ទៃសមុទ្រ។
ថ្ងៃទី២៦មីនា អារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ស្តីពីកិច្ចសហប្រតិបត្តិការពារសន្តិសុខផ្លូវអាកាស។ គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឲ្យក្រុមប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ប្រឈមអានិភ័យដោយការគំរាមវាយប្រហារ ពីដ្រូនរបស់អ៊ីរ៉ង់។ ចំណែកអ៊ុយក្រែន ដែលត្រូវរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាន៤ឆ្នាំមកនេះ បានក្រេបជញ្ជក់និងអភិវឌ្ឍន៍បច្ចេកវិទ្យាឧស្សាហកម្ម ផលិតប្រព័ន្ធទប់ទល់ដ្រូន បានយ៉ាងមានប្រសិទ្ធភាព។
មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ឬស៊ីម៉ាក់(CMAC) បានកំណត់ទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមរបស់ថៃ ប្រមាណ ៣៦០០ ទីតាំង គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៦០ គីឡូម៉ែត្រការ៉េ។ ដោយផ្អែកទៅលើលទ្ធផលស្រាវជ្រាវ ស៊ីម៉ាក់តំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរបស់ថៃស្ថិតក្នុងភូមិចំនួន ៣៧១ ភូមិ ក្នុងខេត្តចំនួន៦ តាមបណ្តោយព្រំដែនខ្មែរ-ថៃ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។
ជិត ១ ខែគត់ ដែលសង្គ្រាមនៅមជ្ឈិមបូព៌ា ផ្តើមចេញពីការវាយប្រហារដោយអាមេរិក និង អ៊ីស្រែល ទៅលើអ៊ីរ៉ង់ កំពុងរុញច្រានពិភពលោកទាំងមូល ឲ្យធ្លាក់ទៅក្នុងវិបត្តិទីផ្សារថាមពលឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមចាំបាច់ មួយចំនួនទៀត ។ សង្គ្រាមមជ្ឈិមបូព៌ា ប្រៀបបាននឹងកញ្ចក់មួយ ដែលឆ្លុះបង្ហាញឲ្យមនុស្សគ្រប់គ្នាយល់ច្បាស់ អំពីសារៈសំខាន់ នៃច្រកសមុទ្រ Ormuz ដែលក្លាយជាប្រធានបទទី១ នៅក្នុងបណ្តាញសារព័ត៌មាន នៅជុំវិញសកលលោក ។ ក៏ប៉ុន្តែ ក្រៅអំពី Ormuz នៅមាន ច្រកសមុទ្រច្រើនទៀត ដែលមានតួនាទីសំខាន់បំផុត នៅក្នុងចរាចរណ៍ពាណិជ្ជកម្មផ្លូវទឹក ។ មានឈ្មោះជាភាសាអង់គ្លេសថា Choke Point ច្រកពាណិជ្ជកម្មទាំងនេះ គឺជាស្នូលកណ្តាល នៃលំនឹងសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយអន្តរជាតិ ។